មនុស្សសម្ងាត់(ចប់)

By TaeTae2828

72.8K 3.8K 66

ពីក្មេងប្រុសម្នាក់ដែលរស់នៅដូចស្លាប់គ្មានអ្នកខ្វល់ខ្វាយជាមួយ ត្រូវគេធ្វើបាបតាំងពីតូចដល់ធំ តែគេមិនដែលព្រមចុះចាញ... More

ផ្ដើមរឿង
ភាគ១: វាគ្រាន់តែជាសុបន្តិ
ភាគ២ :ថ្ងៃដ៏សែនអាប់អួរនៃសង្គមម៉ាហ្វៀ
ភាគ៣: ជុងហ្គុកហ្វារីណូ
ភាគ៤: ឱកាសដែលនឹកស្មានមិនដល់
ភាគ៥: សេចក្តីក្លាហានរបស់ថេយ៍ថេយ៍
ភាគ៦: ជិះយន្តហោះលើកដំបូង
ភាគ7: អាថ៌កំបាំង
ភាគ8:ឲ្យម៉ាក់សុំទោសណាកូនថេយ៍
ភាគ9:បណ្តាំចុងក្រោយ
ភាគ10: wow!!ទីនេះមិនចាញ់នៅប្រទេសកូរ៉េទេណា!!
ភាគ11: យកគេមកជួបយើង!!
ភាគ12: ជនជាតិអាមេរិកពិតជាមានទឹកចិត្តល្អដូចគេថាមែន!!
ភាគ13: តើអ្នកណាបញ្ចូនឯងមក?
ភាគ14: តើឯងជាប្រុសឬស្រីទៅហាស?
ភាគ15: ក្មេងប្រុសដែលយើងបានតាមរក
ភាគ16: IQ test
ភាគ17: IQ ខ្អស់
ភាគ18:ចុះបើខ្ញុំប្រាប់ថាថេយ៍ជាកូនចិញ្ចឹមនុះ!!
ភាគ19:បន្ទប់សម្ងាត់
ភាគ20:ដៃឆ្វេងម៉ាហ្វៀ
ភាគ21:មិត្តស្លាប់រស់
ភាគ22:អង្គប្រជុំដ៏ឃោរឃៅ
ភាគ23: Romantic dinner
ភាគ24:ថ្ងៃចូលរៀនដំបូង
ភាគ25:មុនថ្ងៃឡើងយន្តហោះ
ភាគ26:លោកនាយកមុខសង្ហារ
ភាគ27:សំបុត្រទី2លាតត្រដាងការពិត
ភាគ29:យើងនឹងធ្វើអោយពួកឯងរស់នៅដូចស្លាប់
ភាគ30:ផ្ទះទារុណកម្ម
ភាគ31:បានប្រុសសង្ហារទាត់មិត្តចោល
ភាគ32:ថ្ងៃបំណាច់ឆ្នាំ
ភាគ33:ការពិតនៅតែជាការពិត
ភាគ34:ថ្ងៃទទួលសញ្ញាប័ត្រ
ភាគ35:គោលដៅជីវិត
ភាគ36:ជំហានដំបូងនៃជីវិតក្នុងសង្គមម៉ាហ្វៀ
ភាគ37:សងសឹក
ភាគ38:មនុស្សឃោរឃៅ
ភាគ39:បើដឹងហើយ តើអាចកែប្រែអ្វីបានទៅ?
ភាគ40:បញ្ឆោតមនុស្សអោយចូលរោងខ្លា
ភាគ41:ថ្ងៃអវសាន្តបានមកដល់
ភាគ42: សារភាព
ភាគ43:អត្ថន័យនៃពាក្យថាស្រឡាញ់
ភាគបញ្ចប់:សុភមង្គលពិតប្រាកដ

ភាគ28:ខ្ញុំបានត្រឹមបិទភ្នែកហើយសង្ឃឹមថារឿងវានឹងបញ្ចប់ទៅអោយបានឆាប់

1.1K 64 1
By TaeTae2828

#lobbie New York University

<<ថាមិច?>>សម្លេងរបស់ជីមីនបានបន្លឺឡើងយ៉ាងខ្លាំងព្រោតែភ្ងាក់ផ្អើលគេក៏បានបន្ត<<ពេលខ្លះខ្ញុំក៏ធ្លាប់មានអារម្មណ៍បែបនេះដែរ តែមិមនឹកស្មានសោះថាវាអាចក្លាយជាការពិត>>

ថេយ៉ុងបាននិយាយរឿងយប់មិញអោយជីមីនស្តាប់អស់គ្មានសល់ ប៉ុន្តែអ្វីដែលគេមិនដឹងនោះគឺមានសិស្សស្រីម្នាក់ដែលបានពួនស្តាប់ពួកគេតាំងពីពេលណាក៏មិនដឹង គ្រាន់តែដឹងរឿងភ្លាមសិស្សស្រីម្នាក់នោះបានរស់ទៅថ្នាក់រៀនយ៉ាងលឿន

<<ពួកឯងចង់ដឹងរឿងទេ?>>សិស្សម្នាក់នោះបានស្រែកទៅកាន់អ្នកដទៃទៀតដែលនៅក្នុងថ្នាក់រៀន

<<រឿងអីទៅៗEmily>>អ្នកទាំងគ្នាសុទ្ធតែពួកចង់ដឹងរឿងគេដូច្នេះគឺត្រូវគ្នាណាស់

សិស្សស្រីម្នាក់នោះមិនចាំយូរក៏បានប្រាប់រឿងដែលគេឮទៅកាន់អ្នគតាំងនោះគ្មាមសល់ ធ្វើអោយពួកគេក៏ភ្ងាក់មិនស្ទើរដែរ តែក៏សប្នាយចិត្តដែលដឹងពីចំណុងអាក្រក់របស់ថេយ៍ព្រោះពួកគេម្នាក់សុទ្ធច្រណែននឹងថេយ៍

នៅពេលនោះថេយ៍និងជីមីនក៏បានដើរចូលមកក្នុងថ្នាក់វិញ

<<hey! Aliceឯងដឹងទេថាក្នុងថ្នាក់យើងពពួកក្មេងគ្មានម៉ែគ្មានឪ ហាស ហាស ព្រះអើយគួរអោយសង្វេកណាស់>>Emileបាននិយាយឌឺដងអោយថេយ៍ ពេលនោះជីមីនក៏យល់ស្ថានការ

<<ថេយ៍ហាស!យើងមិនដឹងទេថានៅក្នុងសាលានេះមានពួកមាត់ស្អុយរលួយច្រើនយ៉ាងនេះសោះ ឯងគិតចឹងគេ នៅបនរទេសមានការអប់រំល្អ សាលាក៏ល្អ តែចៃដន្យដែលសិស្សចរិតថោកទាប ហាស!ហាស!គួរអោយបាក់មុខណាស់>>ជីមីនឌឺវិញល្មមចុកអួលៗដែរ

<<ឯងថាអោយអ្នកណា!អាកូនអាស៊ី!>>សិស្សស្រីម្នាក់នោះបានតម៉ាត់

<<យើងបានថាអោយឯងទេ បានជាហែងហក់មកព្រូសដាក់យើងបែបនេះ អរ!ឬក៏មាត់ឯងស្អុយរលូយហើយចរិកថោកទាប ហាស!ហាស!>>និយាយត្រឹមនេះសិស្សស្រីម្នាក់នោះមុខឡើងក្រហមដោយសេចក្តីខឹងស្រលោត គេមិននិយាយអ្វីទេ តែបែរជាដើរទៅអង្គុយ ហើយបានបន្សល់ទុកស្នាមញញឹមទាំងពិសពុល

តើវាគិតចង់ធ្វើស្អី?

នៅពេលនោះស្រាប់តែ

<<ត្រឺ ត្រឺ>>សម្លេងទូរស័ព្ទរបស់ជីមីនបានបន្លឺឡើង ជីមីនបានរត់ចេញទៅក្រៅបន្ទប់រៀនយ៉ាងលឿនព្រោះនោះជាម៉ាក់ប៉ាសំណព្វចិត្តរបស់គេ

<<អាឡូ!កូនមីនហាស!សុខសប្បាយទេកូន?>>ម៉ាក់ប៉ារបស់ជីមីនគឺជាអ្នកដែលស្រឡាញ់កូនស្មើជីវិត ពេលខ្លះស្រឡាញ់ខ្លាំងពេកអាចធ្វើអោយកូនខូច ហើយមិនរឹងមាំដូចក្មេងដទៃធ្វើតាមតែចិត្តចង់

<<ព្រះអើយ!ម៉ាក់ប៉ានេះកូនទើបតែមកទីនេះបានពីរ បីថ្ងៃទេណាម៉ាក់ប៉ា ហើយអ្នកទាំងពីរក៏នឹកកូនហើយឬ?>>ជីមីនហួសចិត្ត

<<កូននេះ!ប៉ាម៉ាក់កុំថាឡើងបាត់កូន2-3ថ្ងៃទោះបាត់កូនតែ2-3ម៉ោងក៏នឹកដែរដឹងទេកូន>>ម៉ាក់ជីមីន

<<បាទៗម៉ាក់កូនដឹងហើយ ចុះម៉ាក់ប៉ាខលមកកូនមានរឿងអ្វីឆាប់ចូលសាច់រឿងមកណាព្រោះកូនដល់ម៉ោងរៀនហើយ>>ជីមីន

<<ក៏បានៗគឺចេះទេណាកូន កូនកុំខឹងម៉ាក់និងប៉ាអីណាព្រោះតែពួកយើងនឹកកូនពេក ទើប...>>និយាយដល់ត្រឹមនេះក៏ឈប់បន្តិច

<<ទើបយ៉ាងមិចទៅម៉ាក់?>>ជីមីនទ្រាំមិនបានទេព្រោះចង់ដឹងភ្លាមៗ

<<គឺប៉ាម៉ាក់បានមកលេងកូនណាកូនពេលនេះកំពុងនៅក្នុងapartment របស់កូនណាកូន>>

<<ព្រះអើយ!ប៉ា!ម៉ាក់!នេះមិហួសហេតុពេកទេឬ?កូនធំហើយមិចក៏ប៉ាម៉ាក់នៅមកតាមកូនដូចក្មេងបៀមដៃបែបនេះ?>>ជីមីននិយាយទាំងហួសចិត្ត

<<កូនកុំខឹងម៉ាក់និងប៉ាអីណា គ្រាន់តែពួកយើងនឹកកូនសោះខុសដែរឬ?>>និយាយដល់ត្រឹមនេះម៉ាក់របស់ជីមីនក៏រាងអួយដើមក៏ ទើបជីមីនខ្ជិលរញ៉រញ៉ៃច្រើន

<<ក៏បានម៉ាក់កូនមិនខឹងអ្នកទាំងពីរទេ!>>ជីមីនចាក់បណ្តោយ

<<កូនល្អណាស់!ចឹងជួបគ្នាល្ងាចនេះពេលចេញពីរៀនណាកូន នៅfive star restaurant bye my dear!>>មិនទាន់ចប់សេចក្តីផងក៏គាត់ចុចបិតបាត់ព្រោះខ្លាចជីមីនតវាទៀត

<<ម៉ាក់!ម៉ាក់!ព្រះអើយម៉ាក់!បិទបាត់ហើយ>>ជីមីននិយាយហើយក៏ប្រយ៉ាប់រត់ចូលថ្នាក់បាត់ទៅ

<<មានការអ្វីមែនជីមីន?>>ថេយ៉ុងក៏ឆ្ងល់ដែរ

<<គឺម៉ាក់ប៉ារបស់យើងមកទីនេះ ដើម្បីមកមើលយើង ហើយថែមទាំងហៅយើងទៅញាំបាយពេលល្ងាចជាមួយពួកគាត់ទៀត អីចឹងល្ងាចនេះយើងត្រូវចេញទៅមុនហើយណាថេយ៍ ថ្ងៃនេះឯងត្រូវទៅវិញម្នាក់ឯងហើយណាថេយ៍ បើមានការអ្វីខលមកយើងមកណាថេយ៍កុំខ្លាចចិត្តយើងអី!>>ជីមីន

<<okay okayកុំបារម្ភអីណាយើងអាចមានបញ្ហាអ្វីទៅហាសជីមីន?>>ថេយ៉ុងនិយាយទាំងហួសចិត្តនឹងមិត្តដែលហួងហែងគេខ្លាំងពេក

#ដល់ម៉ោងចេញទៅផ្ទះ

ជីមីនគ្រាន់តែឮកណ្តឹងភ្លាមគេក៏រត់ចេញទៅយ៉ាងលឿនដោយគ្រាន់តែនិយាយទៅកាន់ថេយ៉ុង

<<bye bye! take care tae tae!>>ហើយក៏ចេញទៅបាត់ទៅថេយ៉ុងបានត្រឹមមើលគេហើយញញឹមហួសចិត្តតែឯង

ពេលនោះគេមិនបានចាំអារម្មណ៍ទេ ថាមានពួកស្រីប៉ុន្មាននាក់កុំតែសម្លឹងមកគេធ្វើដូចគេជាចំណីរបស់ពួកវាហើយ

<<នេះជាឱកាសរបស់ពួកយើងហើយវើយ!>>សិស្សស្រីម្នាក់និយាយ

ថាអីចេះខុសថេយ៉ុងដើរចេញដល់ជណ្តើរយន្តមួយកំពុងត្រៀមចូលប្រអប់ជណ្តើរ ស្រាប់តែមានអ្វីម្យ៉ាងមកវាយសំពតក្បាលគេមួយទំហឹងរហូតគេបាត់បង់ស្មារតីភ្លាមៗ ហើយពេលនោះជាឱកាសល្អរបស់ពួកនោះណាស់ព្រោះទីនោះស្ងាត់គ្មានមនុស្សទេ ថេយ៍គេចេញរាងយឺតជាងអ្នកដទៃបន្តិចព្រោះខ្លាចមានមនុស្សច្រើនពិបាកចាំជណ្តើរយន្ត

ពេលគេដឹងខ្លួនមកវិញស្រាប់តែឃើញថាខ្លួននៅកំពុងអង្គុយនៅមុខមនុស្សស្រី5នាក់ដែលមានទឹកមុខប្លែកៗហើយថែមទាំងនៅលើដំបូលសាលាទៀតផង គេបាននឹងនរបន្តិចក៏ចាប់ផ្តើមរាវរកទូរស័ព្ទដើម្បីខលទៅជីមីនប៉ុន្តែ

<<ឯងកំពុងរករបស់នេះមែនទេ?>>ពួកវាមិននិយាយច្រើនទេក៏បានទម្លាក់ទូរស័ព្ទថេយ៍ពីលើអគារនោះមក

<<ហ្ហឹក ហ្ហឹក ពួកចង់ធ្វើស្អីយើង? យើងធ្វើអីខុសទៅបានពួកឯងធ្វើដាក់យើងបែបនេះ?>>ថេយ៉ុងសួរទាំងភ័យខ្លាច

<<ឯងខុសដែលឯងកើតមកគ្មានម៉ែឪ ជាកូនអាស៊ីតែបែរជាទទួលបានការយកចិត្តទុកដាក់ពីរលោកគ្រូអ្នកគ្រូទៅវិញ តើងឯងនេះជាស្អីទើបហ៊ានមកធ្វើខ្លួនល្អជាងយើង>>សិស្សស្រីម្នាក់បាននិយាយតំណាងអោយអ្នកដទៃទៀត

<<បើយើងខុសអោយយើងសុំទោសផង សូមកុំធ្វើបាបយើងអី!ដោះលែងយើងទៅ!!>>ថេយ៉ុងអង្វរកពួកគេទាំងសេចក្តីភ័យខ្លាច

<<ហើយឯងជាស្អីទើបយើងត្រូវស្តាប់តាមឯង!>>និយាយចប់ពួកវាក៏បានព្រួតគ្នាវាយថេយ៍យកតែម្តង ថេយ៍ឈឺទាំងចិត្តនិងកាយ គេគ្មានសមត្ថភាពក៏ដៃវីទេ មានតែទ្រាំអោយពួកវាវាយយ៉ាងគួរអោយសង្វែក

មានម្នាក់ទះកំភ្លៀងថេយ៍ ម្នាក់ទៀតក៏បោចសក់ ពួកនេះមិនមែនជាមនុស្សទេ វាអាក្រក់ជាងសត្វធាតុទៀត ថេយ៍ធ្វើអ្វីមិនបានទេបានត្រឹមបិទភ្នែកហើយសុំអោយពេលវេលានេះកន្កងផុតទៅអោយលឿនបំផុតព្រោះពេលនេះគ៏ឈឺស្ពឹកអស់ពេញខ្លួនទៅហើយ

#ភូមិគ្រឹះហ្វារីណូ

<<ចម្កែកណាស់ពេលនេះម៉ោងជិត7យប់ទៅហើយថេយ៍នៅមិនត្រឡប់វិញទៀត ទូរស័ព្ទវិញក៏មិនលើក>>
ជុងហ្គុកអង្គុយចាំទាំងមិនស្រួលក្នុងចិត្ត គេក៏បានសម្រេចចិត្តខលទៅជីមីនតែម្តង

<<អាឡូ!ជីមីន តើថេយ៍នៅជាមួយទេ?>>ជុងហ្គុក

<<អាឡូ!លោកជុងអត់ទេ ថ្ងៃនេះខ្ញុំមានការប្រញាប់មកផ្ទះមុនទើបមិនបាននៅកំដរគេដើរ! យ៉ាងលោកជុងថេយ៍មិនទាន់មកវិញទៀតមែនទេ>>ជីមីននិយាយទាំងក្នុងចិត្តវិញក៏ពិបាកមិនចាញ់ជូងហ្គុកដែរ មិនយ៉ាងមិនទេតែជីមីនចេះតែមានអារម្មណ៍ថាមិនស្រួលក្នុងចិត្តសោះដែលអោយថេយ៍នៅម្នាក់ឯង

<<មែនហើយ គេមិនទាន់មកវិញទេ!តើងគេមានមិត្តភក្តិផ្សេងទៀតទេ ក្រៅពីឯង?>>ជុងហ្គុក

<<គ្មានទេ>>និយាយដល់ត្រឹមនេះគេក៏នកឃើញហេតុការណ៍កាលពីថ្ងៃមិញនេះ<<ចប់ហើយលោកជុង ពេលនេះថេយ៍ប្រាកដជាមានគ្រោះថ្នាក់ហើយបើតាមខ្ញុំស្មាន ព្រោះថ្ងៃមិញពួកយើងមានជម្លេះទាស់សម្តីបន្តិចបន្តួចនឹងពួកនៅក្នុងថ្នាក់ ពួកវាជាអ្នកចាញ់ហើយធ្វើមុនប្លែកៗ>>និយាយចប់ត្រឹមនេះគេក៏បានដឹងថាអ្នកម្ខាងទៀតបានបិទទូរស័ព្ទបាត់តាំងពីពេលណា ទាំងជីមីននិងជុងហ្គុកបានទៅរកថេយ៍រាងៗខ្លួនព្រោះពួកគេដឹងច្បាស់ណាស់ថាក្មេងម្នាក់ទន់ខ្សោយដល់ថ្នាក់ណា

#lobbie New York University

ពេលជុងហ្គុកមកដល់សាលាភ្លាមក៏បានរត់ចូលទៅបន្ទប់របស់នាយកសាលាយ៉ាងលឿនហើយក៏បានសួរនាំពីបន្ទប់រៀនរបស់ថេយ៍ថាតើគេរៀនបន្ងែមម៉ោងឬយ៉ាងមិច?

<<ជុងហ្គុកហាសយើងប្រាប់ចុះសាលាយើងមិនតែទុកសិស្សនៅយូរដល់ណាស់នេះទេវើយ ពួកគេតែម៉ោង5-6ក៏នាំគ្នាត្រឡប់ទៅផ្ទះអស់ហើយពេលនេះម៉ោង8ទៅហើយ>>yoongi

<<ចុះឯណាថេយ៍?ហេតុអីថេយ៍មិនទាន់មកវិញទៀត?>>ជុងហ្គុកសួរទាំងច្រលោត

<<ត្រជាក់ចិត្តសិនទៅអាជុង គេអាចទៅដើរលេងជាមួមិត្តភក្តិហើយភ្លេចប្រាប់ឯងក៏ថាបាន>>yoongi

<<មិត្តភក្តិហេស?ឯងដឹងទេ តាំងពីគេមកទីនេះគេគ្មានមិត្តភក្តីឯណាក្រៅពីជីមីនទេ តែថ្ងៃនេះជីមីនបានត្រឡប់ទៅវិញតាំងពីម៉ោង5 តែបែរតែបាត់ស្រមោលថេយ៍ទៅវិញ>>ជុងហ្គុកក្តៅស្លឹកត្រចៀក

<<ថាមិច?>>yoongiភ្ញាក់ក្រញេញខ្លួនព្រោះចម្លែង គេមិននិយាយអ្វីច្រើនទេ គេក៏បាននាំមុខជុងហ្គុកទៅបន្ទប់មើលកាំមេរ៉ាសុវត្ថិភាព

<<នោះម៉ោង5:30ថេយ៍បានចេញមកចាំជណ្តើរយន្ត>>yoongiនិយាយតាមអ្វីដែលវានឃើញពីក្នុងកាំមេរ៉ា បន្ទាប់មករូបភាពទាំងអស់ក៏បានបង្ហាញពីពេលពួកនោះធ្វើសកម្មភាព

<<ព្រះអើយ!>>ពូសន្តិសុខភ្ញាក់បិទភ្នែកខ្លួនឯងព្រោះមិនអាចទទួលយកទង្វើស្មោគស្រោកនោះបានទេ

<<បន្ទប់ដាក់កៅអីនិងតុចាស់ៗនោះនៅឯណា?>>ជុងហ្គុកបានស្រែកមួយទំហឹងធ្វើអោយពូសន្តិសុខកាន់តែខ្លាច

<<នៅជាន់ទី10រួចទៅខាងឆ្វេងដៃ>>yoongiនិយាយប្រាប់ជុងហ្គុក ឮបែបនេះជុងហ្គុកក៏រត់ទៅយ៉ាងលឿន គេដឹងថាថេយ៍ខ្លាចប៉ុណ្ណាហើយ តែគេក៏ខឹងខ្លួនឯងដែលបណ្តាលអោយថេយ៍ក្លាយជាបែបនេះ គេសឹងតែក្លាយជាមនុស្សឆ្កួតទៅហើយ yoongiឃើញបែបនេះក៏រត់ទៅតាមជុងហ្គុកដូចគ្នា ក្នុងចិត្តមានអារម្មណ៍ថាខុស ខ្លួនជានាយកមួយទាំងមូលតែបែរជាមិនអាចគ្រប់គ្រងសិស្សអោយបានល្អ បណ្តាលងោយមានរឿងធំយ៉ាងនេះឡើង ពេលនេះគ្រប់គ្នាកំពុងតែបន្ទោសខ្លួនឯងព្រោះមើលថែថេយ៍មិនបានល្អ

<<ព្រះអើយថេយ៍!>>ជុងហ្គុកដែលសឹងតែឆ្កួតសឹងតែជា នោះរត់បណ្តើរឧទានឈ្មោះរបស់ថេយ៍បណ្តើរ ក្នុងចិត្តបានតែសុំអោយថេយ៍មិនកើតអីតែប៉ុណ្ណោះ

To be continue






Continue Reading

You'll Also Like

3.3M 188K 77
Nobody ever loved him; she was the first who loved him. He did not have a family and then one day she entered into his life and became a world for h...
2.2K 190 7
មិនមែនសប្បាយ ក៏មិនមែនធុញទ្រាន់ដែល តែខ្ញុំមិនអាចសុាំនឹងវាបានទេ បុរសសង្ហាប្រចាំសាលាទាំង5មកស្រលាញ់ខ្ញុំបែបនេះ!!! { 4ឈុត=1ភាគ }
14.1K 483 8
At the bright age of 17, Luffy sets sail to assemble his pirate crew! But what will he do when he meets Russ, a fellow pirate who has eaten the dog d...
5.2K 263 22
រវាងលោកម៉ាហ្វៀអាយុ30ឆ្នាំ នឹងក្មេងសិស្សសាលាដែលអាយទេីបនឹង18 តែអ្វីមានអ្វីកេីតឡេីង?តេីខាងណាស្រលាញ់មុនទៅ បេីម្ខាងក្មេងយ៉ាងនឹងអាចនឹងមានបញ្ហាទេ? Taekook T...