មនុស្សសម្ងាត់(ចប់)

By TaeTae2828

72.6K 3.8K 66

ពីក្មេងប្រុសម្នាក់ដែលរស់នៅដូចស្លាប់គ្មានអ្នកខ្វល់ខ្វាយជាមួយ ត្រូវគេធ្វើបាបតាំងពីតូចដល់ធំ តែគេមិនដែលព្រមចុះចាញ... More

ផ្ដើមរឿង
ភាគ១: វាគ្រាន់តែជាសុបន្តិ
ភាគ២ :ថ្ងៃដ៏សែនអាប់អួរនៃសង្គមម៉ាហ្វៀ
ភាគ៣: ជុងហ្គុកហ្វារីណូ
ភាគ៤: ឱកាសដែលនឹកស្មានមិនដល់
ភាគ៥: សេចក្តីក្លាហានរបស់ថេយ៍ថេយ៍
ភាគ៦: ជិះយន្តហោះលើកដំបូង
ភាគ7: អាថ៌កំបាំង
ភាគ8:ឲ្យម៉ាក់សុំទោសណាកូនថេយ៍
ភាគ9:បណ្តាំចុងក្រោយ
ភាគ10: wow!!ទីនេះមិនចាញ់នៅប្រទេសកូរ៉េទេណា!!
ភាគ11: យកគេមកជួបយើង!!
ភាគ12: ជនជាតិអាមេរិកពិតជាមានទឹកចិត្តល្អដូចគេថាមែន!!
ភាគ13: តើអ្នកណាបញ្ចូនឯងមក?
ភាគ14: តើឯងជាប្រុសឬស្រីទៅហាស?
ភាគ15: ក្មេងប្រុសដែលយើងបានតាមរក
ភាគ16: IQ test
ភាគ17: IQ ខ្អស់
ភាគ18:ចុះបើខ្ញុំប្រាប់ថាថេយ៍ជាកូនចិញ្ចឹមនុះ!!
ភាគ19:បន្ទប់សម្ងាត់
ភាគ20:ដៃឆ្វេងម៉ាហ្វៀ
ភាគ21:មិត្តស្លាប់រស់
ភាគ22:អង្គប្រជុំដ៏ឃោរឃៅ
ភាគ23: Romantic dinner
ភាគ25:មុនថ្ងៃឡើងយន្តហោះ
ភាគ26:លោកនាយកមុខសង្ហារ
ភាគ27:សំបុត្រទី2លាតត្រដាងការពិត
ភាគ28:ខ្ញុំបានត្រឹមបិទភ្នែកហើយសង្ឃឹមថារឿងវានឹងបញ្ចប់ទៅអោយបានឆាប់
ភាគ29:យើងនឹងធ្វើអោយពួកឯងរស់នៅដូចស្លាប់
ភាគ30:ផ្ទះទារុណកម្ម
ភាគ31:បានប្រុសសង្ហារទាត់មិត្តចោល
ភាគ32:ថ្ងៃបំណាច់ឆ្នាំ
ភាគ33:ការពិតនៅតែជាការពិត
ភាគ34:ថ្ងៃទទួលសញ្ញាប័ត្រ
ភាគ35:គោលដៅជីវិត
ភាគ36:ជំហានដំបូងនៃជីវិតក្នុងសង្គមម៉ាហ្វៀ
ភាគ37:សងសឹក
ភាគ38:មនុស្សឃោរឃៅ
ភាគ39:បើដឹងហើយ តើអាចកែប្រែអ្វីបានទៅ?
ភាគ40:បញ្ឆោតមនុស្សអោយចូលរោងខ្លា
ភាគ41:ថ្ងៃអវសាន្តបានមកដល់
ភាគ42: សារភាព
ភាគ43:អត្ថន័យនៃពាក្យថាស្រឡាញ់
ភាគបញ្ចប់:សុភមង្គលពិតប្រាកដ

ភាគ24:ថ្ងៃចូលរៀនដំបូង

1.1K 70 1
By TaeTae2828

#ព្រឹកថ្ងៃថ្មីបានចូលមកដល់

យើងបានឃើញរាងស្តើងប្រញាប់ប្រញាល់រៀបចំខ្លួនយ៉ាងស្អាត ដើម្បីជាកម្លាំងសម្រាប់ថ្ងៃថ្មីនេះ គេបានលួចបន់ក្នុងចិត្តថាអោយជួបមិត្តល្អៗអ្នកជួយគ្នា ហើយសំខាន់បំផុតនោះគឺមិនរើសអើងគេដែលគេជាជនជាត់អាសុី ត្រៀមខ្លួនរួចរាល់ក៏បានរត់ចុះទៅក្រោមយ៉ាងលឿនគឺគេគិតថាគេនឹងជាអ្នកចុះមកលឿនជាងគេតែ គេបានភ្ញាក់ផ្អើលយ៉ាងខ្លាំងឃើញរាងយ៉ាងសង្ហារកំពុងអង្គុយនៅតុបាយហើយបាញ់ក្រសែភ្នែកមកគេយ៉ាងស្រទន់ ថេយ៍រកធ្វើខ្លួនមិនត្រូវក៏សម្រេចថាចូលទៅរាក់ទាក់គេតែម្តងទៅ

<<អរុណសួស្តីលោកជុង អ្នកស្រីមេការនិងបងៗទាំងអស់គ្នា!!>>គ្រប់គ្នាបានឮបែបនេះគឺមានអារម្មណ៍ថាស្រឡាញ់ថេយ៍កាន់តែខ្លាំងឡើងៗព្រោះតែគេជាមនុស្សមិនចេះប្រកាន់ខ្លួនហើយគោរពអោយតម្លៃមនុស្សជុំវិញខ្លួនមិនថាជាអ្នកណាទេ!

<<ចាសអរុណសួស្តីអ្នកប្រុស>>អ្នកគ្រប់គ្នាក៏បានឆ្លើយទៅកាន់ថេយ៍វិញក្នុងពេលតែមួយ លើកលែងតែជុងហ្គុកទេ គេមិនបានតបអ្វីទេ តែបែរជាញញឹមដាក់ថេយ៍ហើយយកដៃមកដាក់ថ្នមៗលើកៅអីនៅជាប់គេជាសញ្ញាថាអោយថេយ៍មកអង្គុយកន្លែងនោះ ថេយ៍យល់សភាពការក៏បានចូលទៅអង្គុយពិតធ្វើអោយអ្នកខ្លះញញឹមបិទមាត់មិនជិតទេ

<<ញាំអាហារពេលព្រឹកសិនទៅណាថេយ៍ ដើម្បីងោយខួរក្បាលដំណើរការល្អនៅក្នុងពេលរៀនសូត្រ>>ជុងហ្គុក

<<បាទ!លោកប៉ា>>ថេយ៉ុងនិយាយចប់ធ្វើអោយអ្នកស្តាប់នោះគឺគាំងរកនិយាយអ្វីមិនចេញ ថេយ៉ុងឃើញបែបនេះក៏បានបន្តទៀតថា

<<មកពីលោកជុងនិយាយដូចជាលោកប៉ាខ្ញុំពេកទើបខ្ញុំហៅបែបនេះរាល់ថ្ងៃនេះប៉ាម៉ាក់របស់ខ្ញុំមិនដែលខ្វល់ខ្វាយនឹងខ្ញុំបែបនេះទេគឺខ្ញុំត្រូវទៅរៀងដោយអត់ញាំបាយព្រឹករាល់ថ្ងៃ ហើយពេលខ្លះអត់ញាំបាយថ្ងៃទៀតព្រោះតែចង់សន្សំលុយ គឺពួកគាត់មិនដែលខ្វល់នឹងខ្ញុំម្តងណាទេ អរគុណលោកហើយដែលយកចិត្តទុកដាក់ទាំងដែលខ្ញុំគ្មានជាប់ពាក់ព័ន្ធអីនឹងលោកផង គឺនិយាយត្រង់ខ្ញុំពិតជារអៀសខ្លួនណាស់ដែលមកធ្វើជាវន្ទុកអោយលោកបែបនេះ>>ថេយ៍និយាយហើយអ្នកបម្រ។ទាំងអស់ក៏បានលួចស្តាប់ដែរ ហើយក៏លួចអាណិតថេយ៍ផងដែរ ព្រោះគេបានជួបរឿងរ៉ាវអាក្រក់ៗច្រើនណាស់ក្នុងជីវិតមួយនេះ តែពួកគេក៏សប្បាយចិត្តដែរ ព្រិះតែពេលនេះគេបាននៅជាមួយនឹងជុងហ្គុក ព្រោះជុងហ្គុកមើលថែគេដូចទារកអីចឹង

<<ថេយ៍កុំគិតច្រើនអីណា គ្រាន់តែចិញ្ចឹមថេយ៍ម្នាក់វាមិនធ្វើអោយខ្ញុំក្រទេ ថេយ៍កុំគិតច្រើនអីចាត់ទុកថាខ្ញុំជាសាច់ញាតិឬជាមិត្តរបស់ថេយ៍ទៅ>>ជុងហ្គុកនិយាយបែបនេះហើយក៏អោយថេយ៍ញាំអោយយឺតព្រោះខ្លាចយឺតពេល

#skip

#lobbie New York University

មកដល់ទីធ្លាសាលភ្លាមថេយ៍ក៏បានហក់ចុះពីឡានភ្លាម តែសំណាងហើយដែលគ្មានមនុស្សសោះនៅក្នុងទីធ្លាសាលាព្រោះថេយ៍ខ្លាចថាគេជាទីចាប់អារម្មណ៍របស់ភ្នែកទាំងនោះតែ តាមពិតជាមិនមែនជារឿងចៃដន្យទេ តែវាជាស្នាដៃរបស់ជុងហ្គុកគេចង់លាក់បាំងរឿងនេះទើបគេខលទៅប្រាប់នាយកសាលាដែលជាមិត្តភក្តិរបស់គេមុន តែពួកគេមិនបានដឹងទេថានៅមានសិស្សមួយក្រុមកំពុងពួនហើយសម្លឹងមកមើលសកម្មភាពរបស់ពួកគេ សិស្សមួយក្រុមនោះជាក្មេងក្បាលរឹងមិនគោរពតាមប្រសាសន៍របស់នាយកដែលបានប្រកាសឡើយ។

ពេលនេះថេយ៍និងជុងហ្គុកបានដើរមកដល់បន្ទប់មួយដោយមានផ្លាកពីក្រៅថា<<school principal Yoongi>>មិនបង្អង់យូរជុងហ្គុកក៏បានរុញទ្វារចូលមកក្នុងភ្លាម ពេលចូលមកដល់ភ្លាមយើងក៏ឃើញបុរសម្នាក់មានវ័យប្រហាក់ប្រហែលនឹងជុងហ្គុកហើយក៏សង្ហារមិនចាញ់ជុងហ្គុកប៉ុន្មានដែល ភ្លាមនោះគេក៏បានពោលឡើងភ្លាម!

<<ឯងនេះដូចដើរគឺចរិត្តមេចូលមកបន្ទប់គេមិនចេះគួសទ្វារជាសញ្ញាសោះ!!>>និយាយទាំងមុខឌឺៗ

<<យើងតែប៉ុណ្ណឹងយូរហើយ!!ខានជួបគ្នាយូរហើយសម្លាញ់>>និយាយចប់អ្នកទាំងពីរក៏ដើរមកកាន់តែជិតគ្នាដើម្បីឱបគ្នាជាការស្វាគមន៍តាមបែបប្រពៃណីអឺរ៉ុប

<<ហើយនេះមែនទេ ជាក្មេងរបស់ឯងនោះ!!>>Yoongiមិនបង្អង់យូរក៏ចូលសាច់ការតែម្តងទៅ

<<បើដឹងហើយសួរធ្វើអីទៀត>>ជុងហ្គុក

<<ឯងនេះនៅតេឌឺដូចដើម!>>Yoongiមិយាយទាំងហួសចិត្តនឹងមិត្តម្នាក់នេះណាស់

<<យ៉ាងណាយើងសូមផ្ញើរគេផងណា ភាសាអង់គ្លេសរបសគរអាចប្រើការបានណា ដូច្នេះហើយឯងកុំបារម្ភអីណា គឺនិយាយគ្នាស្តាប់បាន!!>>ជុងហ្គុកបញ្ជាក់ប្រាប់មិត្តអោយហើយព្រោះខ្លាចគេយល់ច្រឡំ

និយាយប៉ុណ្ណឹងហើយYoongiក៏បាននាំថេយ៍ទៅបន្ទប់រៀនហើយជុងហ្គុកក៏ត្រឡប់ទៅធ្វើការនៅក្រុមហ៊ុនដូចសព្វដង

#ក្នុងថ្នាក់រៀន

អ្នកគ្រូបានអោយថេយ៍រៀបរាប់ពីខ្លួនគេហើយគ្រប់យ៉ាងក៏ដំណើរការទៅយ៉ាងល្អតែ វាពិបាកតែពួកអ្នកក្នុងទាំងនោះបែរជាបង្ហាញអាការអាលាក់សុីនឹងជនជាតិអាសុីគឺពេលចេញលេងគ្មានអ្នកណាមករាក់ទាក់នឹងថេយ៍ទេ ផ្ទុយទៅវិញពួកគេបែរជាមកនិយាយដាក់ថេយ៍ថា ថេយ៍បានលក់ខ្លួនអោយជុងហ្គុកព្រោះគេបានឃើញជុងហ្គុកនាំគេមកទីនេះ ហើយនឹងមានពាក្យមើលងាយមើលថោកជាច្រើនទៀត ទើបធ្វើអោយថេយ៉ុងពិបាកចិត្តយ៉ាងខ្លាំងគេខំខាំមាត់សង្កត់ចិត្តព្រោះមិនចង់មានរឿងច្រើន ចាត់ទុកថាវាគ្មានអ្វីកើតឡើងចុះ

ពេលដល់ម៉ោងទៅផ្ទះថេយ៉ុងក៏ដើរចេញទៅក្រោយគេពេលសាលារាងស្ងាត់បន្តិច ពេលចេញទៅដល់ខ្លោងទ្វាសាលាថេយ៍ក៏បានឃើញឡានខ្មៅក្េឹបកំពុងចតនៅពីមុខសាលា ដោយមិនបាច់ប្រាប់ក៏ដឹងថាជាអ្នកណា មិនចាំយូរថេយ៍ក៏បានដើរឡើងឡានយ៉ាងលឿនព្រោះខ្លាចមានគេឃើញ

<<យ៉ាងមិចហើយថេយ៍ថ្ងៃដំបូង?>>ចូលមកដល់ភ្លាមជុងហ្គុកក៏បានសួរភ្លាមតែម្តង

<<មិនអីទេ គឹគ្រប់យ៉ាងប្រព្រឹត្តទៅយ៉ាងរលូនដូចលោកគ្រងទុកនោះអី!>>ថេយ៉ុងមិនចង់ប្រាប់ជុងហ្គុកពីរឿងទាំងនោះទេព្រោះខ្លាចរឿងកាន់តែយ៉ាប់ជាងមុន

<<នេះហើយមែនទេជាទឹកមុខអ្នកថាគ្រប់គឺល្អនោះ ឆាប់ប្រាប់ខ្ញុំតាមត្រង់មកថាថេយ៍កើតអី?>>ជុងហ្គុកបានជំរឹតសួរតែម្តង ថេយ៍អស់កម្លាំងនឹងតមាត់ហើយក៏សម្រេចចិត្តប្រាប់គ្រប់យ៉ាងតែម្តងទៅ ជុងហ្គុកថែមទាំងចង់ដូរសាលាអោយគេទៀត តែថេយ៍ប្រកែកព្រោះគេដឹងច្បាស់ណាស់ថាគេខំរត់ដល់ណាក៏វាសនាបានកំណត់អោយគេជួបមនុស្សបែបនោះដែរ

<<ខ្ញុំមិនអីទេលោក តែប៉ុន្មានថ្ងៃទៀតជីមីនមកហើយ ទោះពួកគេមិនចង់រាប់អានខ្ញុំក៏ស្រេចចិត្តពួកគេទៅខ្ញុំមិនខ្វល់ទេព្រោះខ្ញុំមានជីមីមហើយ>>ជុងហ្គុកឮបែបនេះក៏មិនបានថាអីដែរក៏បានសម្រេចចិត្តស្តាប់តាមថេយ៍តែម្តងទៅ

#ភូមិគ្រឹះហ្វារីណូ

ពេលមកដល់ភូមិគ្រឹះភ្លាមថេយ៍ក៏បានចុះយ៉ាងលឿន តែជុងហ្គុកក៏បានហៅគេមកញាំបាយល្ងាចជាមួយប៉ុន្តែថេយ៍ក៏បដិសេដព្រោះគេពិតជាអស់កម្លាំងណាស់ទាំងកាយនិងចិត្តទើបចង់សម្រាក ជុងហ្គុកឮបែបនេះក៏មិនបានថាអីដែរក៏ព្រមអោយថេយ៍ទៅបន្ទប់វិញទៅ

ពេលមកដល់បន្ទប់ភ្លាមថេយ៍ក៏បានសំងំយំយកៗតែម្តងព្រោះតែគេហត់ណាស់នឹងជីវិតមួយនេះត្រូវបានគេមើលងាយមិនចេះចប់មិនចេះហើយទោះខំរត់ទៅដល់ណាក៏ដោយចុះក៏នៅតែមានមនុស្សមើលងាយខ្លួន ពេលនោះគេក៏បានក្រោកឡើងជូតទឹកភ្នែកចេញហើយតាំងចិត្តថានឹងក្លាយជាមនុស្សរឹងមាំមិនយូរទេបញ្ហាទាំងអស់នឹងបានដោះសករាយហើយគរមិនខ្លានឹងប្រឈមមុខទេ ភ្លាមនោះគេក៏បានយកទូរស័ព្ទខលទៅជីមីន

<<អាឡូ!>>

<<អាឡូថេយ៉ុង!តើយ៉ាងមិចហើយថ្ងៃដំបូងរបស់ឯង?>>ជីមីនបានសួរថេយ៉ុង គេក៏មិនលាក់អ្វីដែរគេបានប្រាប់គ្រប់យ៉ាងទាំងអស់ដល់ជីមីនធ្វើអោយគេក្រៅស្លឹកត្រចៀកតែម្តង

<<ផ្ញើរទុកនឹងពួកវាសិនចុះចាំពេលយើងទៅដល់ណា ពួកវានឹងបែកមាត់មិនខានទេ!!>>ជីមីន

<<ណ្ហើយចុះ!យើងក៏ខ្ចិលមានរឿងជាមួយពួកគេដែរព្រោះនៅប្រទេសគេមិនមែនជាកូរ៉េទេ!>>ថេយ៉ុង

<<បានៗ តាមឯងចុះ គឺយើងមានរឿងចង់ប្រាប់ណាថាយើងនឹងឡើងយន្តនៅល្ងាចនេះម៉ោង7ហើយដូច្នេះហើយស្អែកគឺយើងទៅដល់អាមេរិកហើយចាំទទួលយើងផង!!>>ជីមីន

<<បាទៗកុំបារម្ភអី យើងនឹងទៅស្រាប់ហើយ!!>>ថេយ៉ុង និយាយគ្នាចប់ក៏បិទទូរស័ព្ទរាងខ្លួន

To be continue

Continue Reading

You'll Also Like

70.4K 5.4K 18
គ្រាន់តែជួបគ្នាដំបូង គេក៏អាចធ្វើអោយបេះដូងបុរសឈាមត្រជាក់ រង្គោះរង្គើបានយ៉ាងងាយ ។ ជុងហ្គុក អាដាមសៀរីស៍Xថេហ្យុង អេលីសសៀរ៍
5.1K 263 22
រវាងលោកម៉ាហ្វៀអាយុ30ឆ្នាំ នឹងក្មេងសិស្សសាលាដែលអាយទេីបនឹង18 តែអ្វីមានអ្វីកេីតឡេីង?តេីខាងណាស្រលាញ់មុនទៅ បេីម្ខាងក្មេងយ៉ាងនឹងអាចនឹងមានបញ្ហាទេ? Taekook T...
45.2K 2.4K 34
JK:ខ្ញុំបានជួបមនុស្សល្អហើយតែខ្ញុំមើលមិនឃើញ ខ្ញុំត្រូវបាត់បង់គេទើបខ្ញុំដឹងខ្លួន។ YG: គេនៅខ្ពស់ណាស់ខ្ញុំមិនហ៊ានប្រាថ្នាទេ។ TAEKOOK 🐯💜🐰 JK TOP 💗🐰 C...
123K 8.9K 77
ពាក្យស្រលាញ់ដែលលើសពីក្ដីស្រលាញ់_Taekook (មិនមែនតពីseason1)