មនុស្សសម្ងាត់(ចប់)

By TaeTae2828

72.7K 3.8K 66

ពីក្មេងប្រុសម្នាក់ដែលរស់នៅដូចស្លាប់គ្មានអ្នកខ្វល់ខ្វាយជាមួយ ត្រូវគេធ្វើបាបតាំងពីតូចដល់ធំ តែគេមិនដែលព្រមចុះចាញ... More

ផ្ដើមរឿង
ភាគ១: វាគ្រាន់តែជាសុបន្តិ
ភាគ២ :ថ្ងៃដ៏សែនអាប់អួរនៃសង្គមម៉ាហ្វៀ
ភាគ៣: ជុងហ្គុកហ្វារីណូ
ភាគ៤: ឱកាសដែលនឹកស្មានមិនដល់
ភាគ៥: សេចក្តីក្លាហានរបស់ថេយ៍ថេយ៍
ភាគ៦: ជិះយន្តហោះលើកដំបូង
ភាគ7: អាថ៌កំបាំង
ភាគ8:ឲ្យម៉ាក់សុំទោសណាកូនថេយ៍
ភាគ9:បណ្តាំចុងក្រោយ
ភាគ10: wow!!ទីនេះមិនចាញ់នៅប្រទេសកូរ៉េទេណា!!
ភាគ11: យកគេមកជួបយើង!!
ភាគ12: ជនជាតិអាមេរិកពិតជាមានទឹកចិត្តល្អដូចគេថាមែន!!
ភាគ13: តើអ្នកណាបញ្ចូនឯងមក?
ភាគ14: តើឯងជាប្រុសឬស្រីទៅហាស?
ភាគ15: ក្មេងប្រុសដែលយើងបានតាមរក
ភាគ16: IQ test
ភាគ17: IQ ខ្អស់
ភាគ18:ចុះបើខ្ញុំប្រាប់ថាថេយ៍ជាកូនចិញ្ចឹមនុះ!!
ភាគ19:បន្ទប់សម្ងាត់
ភាគ20:ដៃឆ្វេងម៉ាហ្វៀ
ភាគ21:មិត្តស្លាប់រស់
ភាគ22:អង្គប្រជុំដ៏ឃោរឃៅ
ភាគ24:ថ្ងៃចូលរៀនដំបូង
ភាគ25:មុនថ្ងៃឡើងយន្តហោះ
ភាគ26:លោកនាយកមុខសង្ហារ
ភាគ27:សំបុត្រទី2លាតត្រដាងការពិត
ភាគ28:ខ្ញុំបានត្រឹមបិទភ្នែកហើយសង្ឃឹមថារឿងវានឹងបញ្ចប់ទៅអោយបានឆាប់
ភាគ29:យើងនឹងធ្វើអោយពួកឯងរស់នៅដូចស្លាប់
ភាគ30:ផ្ទះទារុណកម្ម
ភាគ31:បានប្រុសសង្ហារទាត់មិត្តចោល
ភាគ32:ថ្ងៃបំណាច់ឆ្នាំ
ភាគ33:ការពិតនៅតែជាការពិត
ភាគ34:ថ្ងៃទទួលសញ្ញាប័ត្រ
ភាគ35:គោលដៅជីវិត
ភាគ36:ជំហានដំបូងនៃជីវិតក្នុងសង្គមម៉ាហ្វៀ
ភាគ37:សងសឹក
ភាគ38:មនុស្សឃោរឃៅ
ភាគ39:បើដឹងហើយ តើអាចកែប្រែអ្វីបានទៅ?
ភាគ40:បញ្ឆោតមនុស្សអោយចូលរោងខ្លា
ភាគ41:ថ្ងៃអវសាន្តបានមកដល់
ភាគ42: សារភាព
ភាគ43:អត្ថន័យនៃពាក្យថាស្រឡាញ់
ភាគបញ្ចប់:សុភមង្គលពិតប្រាកដ

ភាគ23: Romantic dinner

1.2K 64 1
By TaeTae2828

#ភូមិគ្រឹះហ្វារីណូ

<<លោកជុងត្រឡប់មកវិញហើយមែនទេ?>>អ្នកស្រីមេការសួរជាការគួរ

<<បាទ!តើអ្នកស្រីបានរៀបចំតាមខ្ញុំឬនៅ?>>ជុងហ្គុកនិយាយដូចជាបានព្រមព្រៀងជាមួយមេការតាំងពីពេលណាមកមិនដឹង តែតាមពិតទៅគឺវាបែបនោះពិតមែន

<<ចាស!រួចរាល់ហើយលោក គឺធានាថាអ្នកប្រុសថេយ៍ពេញចិត្តមិនខានទេ>>មេការនិយាយទាំងញញឹមញញែមដូចជាទាយដឹងចិត្តរបស់ជុងហ្គុកណាស់ចឹង
ជុងហ្គុកវិញខ្ចិលនិយាយច្រើនគេក៏បានញញឹមជាសញ្ញាថាពេញចិត្តទៅកាន់មេការហើយក៏ប្រញាប់រត់ឡើងទៅបន្ទប់របស់ខ្លួនយ៉ាងលឿនដើម្បីរៀបចំខ្លួនសម្រាប់យប់នេះ ពេលជុងហ្គុកឡើងទៅបាត់អ្នកបម្រើម្នាក់ក៏បានបន្លឺឡើងថា

<<ខ្ញុំឆ្ងល់ណាស់មេការ តើហេតុអីលោកជុងមិននាំអ្នកប្រុសថេយ៍ទៅញាំអីក្រៅទៅដូចជាអាហារនៅសណ្ឋាគារផ្កាយប្រាំ អាហារនៅស្កាយបារមានភ្លើងពណ៌និងភ្លេងកំដរអារម្មណ៍គឺរូមិនទិចណាស់ណា!! តែបែបជាមកញាំនៅដំបូលភូមិគ្រឹះទៅវិញ វាគឺជាកន្លែងមួយដែលគួរអោយខ្លាច ពេលដែលខ្ញុំឡើងទៅសម្អាតនៅទីនោះខ្ញុំបះរោមព្រឺឆ្អឹងខ្នង ព្រោះមិនដែលមានអ្នកឡើងទៅទីនោះទេ ជាពិសេសព្រោះតែលោកជុងមិនចូលចិត្តមើលផ្កាយពេលយប់!!>>អ្នកបម្រើរ៉ៃរ៉ាប់យ៉ាងហូរហែរព្រោះគិតយ៉ាងណាក៏មិនយល់ពីទង្វើរបស់ជុងហ្គុក

<<ឯងទៅដឹងស្អីទៅ!!លោកជុងធ្លាប់មិនចូលចិត្តកន្លែងនោះតែពេលនេះផ្សេងព្រោះតែមានអ្នកប្រុសថេយ៍ ហើយបំណងតែមួយគត់ដែលលោកជុងមិននាំអ្នកប្រុសថេយ៍ទៅញាំបាយក្រៅនោះព្រោះតែគាត់ខ្លាចអ្នកប្រុសថេយ៍មានគ្រោះថ្នាក់ គាត់ជាម៉ាហ្វៀមានសត្រូវគ្រប់ទិសទីនៅចាំឆ្លៀតឱកាសចាប់យកចំណុចខ្សោយរបស់លោកដើម្បីយកឈ្នះតាមផ្លូវរបស់ពួកគេ ដូច្នេះហើយលោកជុងខ្លាចពួកសត្រូវយកអ្នកប្រុសថេយ៍ជាចំណាប់ឆ្មាំងហើយពេលនោះមិនមែនតែលោកជុងទេត្រូវពិបាកអ្នកប្រុសថេយ៍ក៏ត្រូវរងគ្រោះដូចគ្នា និយាយចំពោះលោកជុងគឺខ្លាចលំបាកដល់មនុស្សជាទីស្រឡាញ់តែម្នាក់គត់នៅក្នុងពិភពលោករបស់គាត់នោះគឺអ្នកប្រុសថេយ៍!>>មេការនិយាយចប់ធ្វើអោយអ្នកបម្រើទាំងអស់អង្គុយស្តាប់ទាំងពិចារណាហើយវាក៏ជាការពិតមែនហើយព្រោះជុងហ្គុកហួងហែងថេយ៉ុងណាស់មិចនឹងព្រមអោយគេពិបាកនោះ គ្រប់គ្នាយល់ហើយក៏នាំគ្នាទៅធ្វើការរាងខ្លួនវិញទៅ

#skip

ពេលនេះជុងហ្គុកក៏បានរៀបចំខ្លួនរួចហើយក៏បានប្រាប់អោយអ្នកបម្រើនាំថេយ៍លើដំបូងទៀតផង នៅពេលថេយ៍មកដល់ក៏បានចូលមកអង្គុយទល់មុខជុងហ្គុក

<<ខ្ញុំមិននឹកស្មានថានៅក្នុងភូមិគ្រឹះមានកន្លែងបែបនេះសោះ វាពិតជាស្អាតណាស់ហើយក៏ស្រស់ស្រាយទៀត វាធ្វើអោយខ្ញុំនឹកដល់ប្រទេសកូរ៉េ!!>>ថេយ៉ុងនិយាយដល់ត្រឹមនេះក៏ឈប់ព្រោះពាក្យថាប្រទេសកូរ៉េនេះធ្វើអោយថេយ៍នឹកឃើញដល់រឿងដែលគេបានឆ្លងកាត់កន្លងមក

<<ថេយ៍នឹកផ្ទះមែនទេ?>>ជុងហ្គុកសួរ

<<គឺបន្តិចបន្តួចដែរ ទោះប៉ាម៉ាក់មិនសូវស្រឡាញ់មើលថែខ្ញុំតែយ៉ាងណាគាត់ក៏នៅតែជាម៉ាក់ប៉ារបស់ខ្ញុំ ខ្ញុំនៅតែមានចិត្តនឹកដល់ពួកគាត់ដដែល!!>>ថេយ៉ុង

<<ថេយ៍គួរតែបំភ្លេចរឿងចាស់ចោលអោយអស់ទៅរឿងអាក្រក់ៗដែលថេយ៍បានជួប ហើយក៏មកកសាងការចងចាំនិងជីវិតថ្វនៅទីនេះ វាជាកន្លែងថ្មី ទឹកដីថ្មីហើយថេយ៍ក៏នឹងក្លាយជាមនុស្សថ្មីដូចគ្នា>>ជុងហ្គុក

<<ទោះអតីតកាលរបស់ខ្ញុំមិនសូវល្អតែខ្ញុំនៅតែទុកវានៅក្នុងចិត្តព្រោះវាជាមេរៀនសម្រាប់ជីវិតមួយនេះ!>>ថេយ៉ុង

<<បើថេយ៍ពិបាកចិត្ត ចង់បញ្ចេញអារម្មណ៍គឺថេយ៍អាចមកនិយាយជាមួយខ្ញុំបានណាដូចជាពេលនេះ គឺចាត់ទុកខ្ញុំជាមិត្តរបស់ថេយ៍ម្នាក់ទៀតចុះបន្ទាប់ពីជីមីន>>ជុងហ្គុកនិយាយទាំងសម្លឹងចំភ្នែករបស់ថេយ៍តែម្តងធ្វើអោយម្ចាស់កែវភ្នែកនោះចង់គេចទៅណាក៏មិនបានដែរ

<<ខ្ញុំមិចនឹងអាចវាយស្មើលោកជុងបានទៅ លោកប្រៀបបាននឹងអ្នកមានគុណរបស់ខ្ញុំអីចឹង ខ្ញុំមិនហ៊ានទេ!!>>ថេយ៍

<<ថេយ៍ ស្តាប់ខ្ញុំណាកុំជំទាស់អី ខ្ញុំពិតជាមិនប្រកាន់មែន!>>ជុងហ្គុកនិយាយចប់ថេយ៍ក៏បានផ្តាច់ភ្នែកពីក្រសែភ្នែកមួយនោះភ្លាម ហើយក៏បង្វែងរឿង

<<លោកជុងថាមានរឿងចង់ប្រាប់ខ្ញុំនោះអី តើជារឿងអ្វីទៅ?>>ថេយ៍មិនចង់អោយបែកអូរហូរស្ទឹងយូរក៏ចូលសាច់រឿងតែម្តងធ្វើអោយអ្នកម្ខាងទៀតរាងអន់ចិត្តដែរព្រោះគិតថាថេយ៍គ្មានអារម្មណ៍អ្វីពិសេសមកលើគេសោះ

<<គឺបែបនេះទេ!គឺខ្ញុំនឹងនាំថេយ៍ទៅសាលារបស់ថេយ៍នៅស្អែកនេះហើយ តែថេយ៍ត្រូវលាក់អត្តសញ្ញាណរបស់ខ្លួនមិនត្រូវអោយគេដឹងទេថាថេយ៍ជាអ្នកព្រោះវាអាចនាំគ្រោះថ្នាក់អោយថេយ៍បានហើយខ្ញុំនឹងបញ្ចូនអង្គរក្សរបស់ខ្ញុំពីរអ្នកអោយនៅបន្លំខ្លួនជាសន្តិសុខនៅទីនោះបើថេយ៍ការអីឬមានរឿងអ្វីមិនស្រួលក្នុងចិត្តអាចប្រាប់ពួកគេបានហើយក៏អាចទៅរកលោកនាយកក្នុងសាលាបានណាព្រោះថាគេជាមិត្តរបស់ខ្ញុំ ហើយត្រូវចាំថានៅសាលាក្រៅពីជីមីន នឹងគ្មាននរណាម្នាក់ដឹងពីប្រវត្តិរបស់ថេយ៍ឡើយ យល់ទេ!>>ជុងហ្គុក

<<បាទលោកជុង ខ្ញុំនឹងប្រយ័ត្នអោយបានច្រើន>>ថេយ៍

<<បើថេយ៍ថាចឹងគឺល្អហើយមិនបាច់ពិបាកទៅតាមដាន>>ជុងហ្គុក នៅពេលនោះថេយ៍ស្រាប់តែនិយាយខ្សឹបៗថា

<<ល្អណាស់នៅប្រទេសនេះសូម្បីតែនាយកសាលាក៏ជាម៉ាហ្វៀដែរ! តើនៅពេលសិស្សរញ៉េរញៃពេក គេអាចដកកាំភ្លើងបាញ់មកកាន់ពួកយើងទេ?>>ខំខ្សឹបយ៉ាងណាក៏ជុងហ្គុកបានឮដែរ គេក៏អស់សំណើចនឹងអតចរិតដ៏គួរអោយស្រឡាញ់របស់ថេយ៍ណាស់

<<ថេយ៍មិនមែនគ្រប់ម៉ាហ្វៀទាំងអស់គឺសុទ្ធតែអាក្រក់នោះទេ ពួកគេក៏មានច្បាប់ដូចមនុស្សទូទៅដែរគេមិនអាចចេះតែដើរធ្វើបាបអ្នកដទៃនោះទេ បើពួកនោះមិនប៉ះគេមុន>>ជុងហ្គុកនិយាយបែបនេះក៏ធ្វើអោយថេយ៍បានធូរចិត្តមួយកម្រិតផងដែរ តែភ្លាមនោះសំណួរក៏បានផុសចេញមកភ្លាម

<<បើសិនជាពួកគេមិនធ្វើបាបមនុស្សទូទៅ ឬប្រព្រឹត្តអំពើមិនល្អទេ តើហេតុអ្វីចាំបាច់ត្រូវលា់អត្តសញ្ញាណរបស់ខ្លួនធ្វើអី ដូចជាលោកនាយកនោះជាដើមគេយកការងារជានាយកសាលាមកបាំងមុខអាជីពជាម៉ាហ្វៀរបស់គេ តើនោះវាយ៉ាងមិចវិញទៅលោកជុង?>>ថេយ៉ុង

<<គេមិនបានយកការងារនាយកសាលាមកបាំងមុខរបស់គេទេ គឺគេគ្រាន់តែយកចំណេះជំនាញរបស់គេមកបម្រើប្រទេសជាតិប៉ុណ្ណោះ នរណាក៏ដឹងដែរថាគរជាម៉ាហ្វៀមិនចាំបាច់បាំងមុខបាំងមាត់អ្វីទេក៏គេនៅតែដឹង!!>>ជុងហ្គុក ពេលនេះថេយ៉ុងគរបានយល់ ហើយគេក៏បានងក់ក្បាលតិចៗជាសញ្ញា

<<ដូច្នេះហើយថេយ៍ត្រូវតែធ្វើតាមខ្ញុំប្រាប់ណា កាលណារឿងរបស់ថេត៍មានមនុស្សដឹងកាន់តែតិច ថេយ៍ក៏មានសុវត្ថិភាពកាន់តែខ្លាំងឡើងដូចគ្នា!>>ជុងហ្គុកបន្តទៀត

<<បាទ!!>>និយាយចប់ជុងហ្គុកក៏បានធ្វើមុខជាសញ្ញាថាអោយថេយ៍ញាំម្ហូបដែលនៅលើទុកទៅត្រជាក់អស់ហើយ បន្ទាប់មកពួកគេអង្គុយញាំបណ្តើរនិយាយគ្នាពីនេះពីនោះបណ្តើររហូតដល់ម៉ោង10ទើបបានបំបែកគ្នាទៅគេងយកកម្លាំងរាងខ្លួន ដើម្បីជាដើមទុនសម្រាប់ថ្ងៃបន្ទាប់ទៀត

To Be continue

Continue Reading

You'll Also Like

14.1K 483 8
At the bright age of 17, Luffy sets sail to assemble his pirate crew! But what will he do when he meets Russ, a fellow pirate who has eaten the dog d...
2.2K 190 7
មិនមែនសប្បាយ ក៏មិនមែនធុញទ្រាន់ដែល តែខ្ញុំមិនអាចសុាំនឹងវាបានទេ បុរសសង្ហាប្រចាំសាលាទាំង5មកស្រលាញ់ខ្ញុំបែបនេះ!!! { 4ឈុត=1ភាគ }
127K 10.3K 52
ដើម្បីចង់ឲកូនរបស់ខ្លួនមានស្នេហ៌ពិតដោយមិនខ្វល់ពីវណ្ណៈទើបសម្រេចចិត្តឲកូនប្រុសស្រី សំណព្វចិត្តបន្លំខ្លួនធ្វើជាមនុស្សដែលលំបាក ដើម្បីរកស្នេហ៌ពិតនៅទីក្រុង...
164K 13.1K 77
" បន្ទាប់ពីឧបទ្ទវហេតុថ្ងៃនោះរួចមកបើកភ្នែកឡើងខ្ញុំក៏មានឈ្មោះជាគូរដណ្តឹងរបស់គេទាំងមិនដឹងខ្លួន " ថេយ៉ុង តើមានអាថ៌កំបាំងអ្វីកើតឡើងនៅពីក្រោយរឿងរ៉ាវមួយនេះ...