មនុស្សសម្ងាត់(ចប់)

By TaeTae2828

72.9K 3.8K 66

ពីក្មេងប្រុសម្នាក់ដែលរស់នៅដូចស្លាប់គ្មានអ្នកខ្វល់ខ្វាយជាមួយ ត្រូវគេធ្វើបាបតាំងពីតូចដល់ធំ តែគេមិនដែលព្រមចុះចាញ... More

ផ្ដើមរឿង
ភាគ១: វាគ្រាន់តែជាសុបន្តិ
ភាគ២ :ថ្ងៃដ៏សែនអាប់អួរនៃសង្គមម៉ាហ្វៀ
ភាគ៣: ជុងហ្គុកហ្វារីណូ
ភាគ៤: ឱកាសដែលនឹកស្មានមិនដល់
ភាគ៥: សេចក្តីក្លាហានរបស់ថេយ៍ថេយ៍
ភាគ៦: ជិះយន្តហោះលើកដំបូង
ភាគ7: អាថ៌កំបាំង
ភាគ8:ឲ្យម៉ាក់សុំទោសណាកូនថេយ៍
ភាគ9:បណ្តាំចុងក្រោយ
ភាគ10: wow!!ទីនេះមិនចាញ់នៅប្រទេសកូរ៉េទេណា!!
ភាគ11: យកគេមកជួបយើង!!
ភាគ12: ជនជាតិអាមេរិកពិតជាមានទឹកចិត្តល្អដូចគេថាមែន!!
ភាគ13: តើអ្នកណាបញ្ចូនឯងមក?
ភាគ14: តើឯងជាប្រុសឬស្រីទៅហាស?
ភាគ15: ក្មេងប្រុសដែលយើងបានតាមរក
ភាគ16: IQ test
ភាគ17: IQ ខ្អស់
ភាគ18:ចុះបើខ្ញុំប្រាប់ថាថេយ៍ជាកូនចិញ្ចឹមនុះ!!
ភាគ19:បន្ទប់សម្ងាត់
ភាគ20:ដៃឆ្វេងម៉ាហ្វៀ
ភាគ22:អង្គប្រជុំដ៏ឃោរឃៅ
ភាគ23: Romantic dinner
ភាគ24:ថ្ងៃចូលរៀនដំបូង
ភាគ25:មុនថ្ងៃឡើងយន្តហោះ
ភាគ26:លោកនាយកមុខសង្ហារ
ភាគ27:សំបុត្រទី2លាតត្រដាងការពិត
ភាគ28:ខ្ញុំបានត្រឹមបិទភ្នែកហើយសង្ឃឹមថារឿងវានឹងបញ្ចប់ទៅអោយបានឆាប់
ភាគ29:យើងនឹងធ្វើអោយពួកឯងរស់នៅដូចស្លាប់
ភាគ30:ផ្ទះទារុណកម្ម
ភាគ31:បានប្រុសសង្ហារទាត់មិត្តចោល
ភាគ32:ថ្ងៃបំណាច់ឆ្នាំ
ភាគ33:ការពិតនៅតែជាការពិត
ភាគ34:ថ្ងៃទទួលសញ្ញាប័ត្រ
ភាគ35:គោលដៅជីវិត
ភាគ36:ជំហានដំបូងនៃជីវិតក្នុងសង្គមម៉ាហ្វៀ
ភាគ37:សងសឹក
ភាគ38:មនុស្សឃោរឃៅ
ភាគ39:បើដឹងហើយ តើអាចកែប្រែអ្វីបានទៅ?
ភាគ40:បញ្ឆោតមនុស្សអោយចូលរោងខ្លា
ភាគ41:ថ្ងៃអវសាន្តបានមកដល់
ភាគ42: សារភាព
ភាគ43:អត្ថន័យនៃពាក្យថាស្រឡាញ់
ភាគបញ្ចប់:សុភមង្គលពិតប្រាកដ

ភាគ21:មិត្តស្លាប់រស់

1.5K 82 6
By TaeTae2828

ថ្ងៃថ្មីបានមកដល់ ធ្វើឱ្យរាងតូចច្រលឹងរត់ទៅវិញទៅមកពេញបន្ទប់ ព្រោះតែសេចក្តីរំភើបនឹងថ្ងៃថ្មី

<<អាឡូលោកវីល!ខ្ញុំថេយ៉ុង ខ្ញុំបានត្រៀមខ្លួនរួចរាល់ហើយលោកឆាប់អោយឡានមកយកខ្ញុំមក!!>>គ្រាន់និយាយចប់ភ្លាមថេយ៉ុងរត់ចេញទៅក្រៅយ៉ាងលឿនស្លេវ

គ្រាន់តែមកដល់ខាងក្រៅភ្លាមឡានក៏បានមកចាំនៅមុខភូមិគ្រឹះរួចជាស្រេច

<<អ្នកប្រុសថេយ៍អ្នកប្រុសមិនបរិភោគអាហារពេលព្រឹកសិនទេឬ?>>អ្នកបម្រើនៅក្នុងផ្ទះទាំងអស់ រួមទាំងលោកយាយមេការក៏ឆ្ងល់ដែលថាហេតុអីថេយ៉ុង
ហាកដូចជាប្រញ៉ាប់ប្រញ៉ាលខ្លាំងខុសពីសព្វដង

<<ហេតុអីបានជាអ្នកប្រុសប្រញ៉ាប់ខ្លាំងម្លេះលោកយាយមេការ?>>អ្នកបម្រើ

<<ធ្វើមិចយើងដឹងទៅ!>>លោកយាយមេការ

ពេលថេយ៍មកដល់ក្នុងឡានភ្លាម គេក៏ចាប់អារម្មណ៍ថាសូលីនដែលជាតាកុងឡានថ្ងៃនេះមានទឹកមុខស្រស់ប្រោះជាងរាល់ដង ធ្វើអោយថេយ៍ឆ្ងល់យ៉ាងខ្លាំងតែទោះជាយ៉ាងណាក៏ដោយគេមិនភ្លេចការគួរសមចំពោះសូលីនឡើយ

<<អរុណសួស្តីលោកលីន!ថ្ងៃលោកមើលទៅដូចជាសប្បាយចិត្តខ្លាំងណាស់ តើមានរឿងអ្វីជាពិសេសមែនទេ?>>ថេយ៉ុងនិយាយទៅកាន់សូលីនដោយមិនភ្លេចភ្ជាប់ជាមួយនឹងស្នាមញញឹមឡើយ

<<បាទអរុណសួស្តីអ្នកប្រុសថេយ៍!ថ្ងៃគឺគ្មានអ្វីជាពិសេសតែគ្រាន់តែអាកាសធាតុល្អទើបបានជាខ្ញុំរាងសប្បាយចិត្តជាងរាល់ដង!ហើយលើកក្រោយអ្នកប្រុសមិនបាច់ហៅខ្ញុំថាលោកទេ ហៅខ្ញុំថាសូលីនមកបានហើយព្រោះខ្ញុំមិនទម្លាប់>>សូលីននិយាយទៅថេយ៉ុងវិញទាំងសេចក្តីពេញចិត្ត ព្រោះគេមិនដែលឃើញមានមនុស្សណាដែលមានអត្តចរិតល្អដូចថេយ៉ុងនេះទេ មិនចេះរើសអើងតម្កើនខ្លួនឡើយពោលគឺធម្មតាៗមិនចេះប្រកាន់ទើបធ្វើអោយសូលីនមិនលួចសរសើរក្នុងចិត្តមិនបាន

<<លោកមិចនឹងអាចហៅវាយស្មើបានទៅលោកមើលទៅមានអាយុច្រើនជាងខ្ញុំដូច្នេះវាជារឿងធម្មតាទេដែលខ្ញុំត្រូវគោរពលោក!តែណ្ហើយចុះបើលោកពិបាកត្រជាក់ខ្ញុំសុំហៅលោកថាបងលីនល្អទេ?ព្រោះតទៅពួកយើងនឹងបានជួបគ្នាញឹកញាប់ហើយ ដូច្នេះបើខ្ញុំហៅបងថាបងវានឹងមានភាពស្និទ្ធស្នាលជាង!>>ថេយ៉ុងនិយាយបែកអូរហូរស្ទឹង តែយ៉ាងក៏សូលីនបដិសេធមិនបានស្រាប់ទៅហើយ ចុងក្រោយគឺមានតែយល់ស្របនឹងឯង!

<<បាទអ្នកប្រុស តាមសប្បាយចុះ!>>សូលីននិយាយបណ្តើរ បើកឡានបណ្តើរហើយញញឹមបណ្តើរដូចជាមនុស្សឆ្កួតទៅហើយ ព្រោះគេមិនដែលមានអារម្មណ៍សប្បាយយ៉ាងនេះទេពេលបាននិយាយជាមួយនរណាម្នាក់ វាមានអារម្មណ៍ថាដូចមិត្តភក្តិមិនមែនចៅហ្វាយកូនចៅ

អស់រយៈពេលកន្លះម៉ោងពួកគេក៏បានមកដល់អគារមួយដ៏ធំសម្បើមមួយ ហើយមិនបាច់ប្រាច់ក៏ដឹងថាជាហ្វារីណូក្រុបដែរ!

<<បងលីន ចឹងខ្ញុំសូមលាសិនហើយណាបន្តិចទៀតនេះជួបគ្នាវិញ!>>និយាយរួចគេញញឹមបន្តិចហើយក៏រត់សំដៅទៅអាគារដ៏ធំនោះយ៉ាងលឿន

#Office MR.chairman JungKook Farreno

តុក!!តុក!!តុក!!

<<ចូលមក>>បន្ទាប់ពីឮការអនុញាតរបស់ម្ចាស់បន្ទប់ហើយអ្នកនៅខាងក្រៅក៏ប្រញ៉ាប់រត់ចូលមក

<<អរុណសួស្តីលោកជុង!>>ថេយ៉ុង

<<ថេយ៍មិនបាច់គួរសមជាមួយខ្ញុំទេ>>ជុងហ្គុកនិយាយបែបទន់ភ្លន់

<<បាទលោកមិនអីទេវាជាទម្លាប់របស់ខ្ញុំទៅហើយគឺឃើញមុខគេតែងតែចង់សួរសុខទុក្ខ ហិ ហិ!គែចេះទេលោកតើខ្ញុំអាចទាក់ទងទៅជីមិនបានឬនៅ?>>ថេយ៉ុងមិនបង្អង់យូរក៏ចាប់ផ្តើមចូសាច់រឿងតែម្តង

<<យើងនេះពិតជាចិត្តក្តៅមែនណា!នេះយកទៅគឺលោកវីលបានត្រៀមគ្រប់យ៉ាងនៅក្នុងទូរស័ព្ទមួយនេះអស់ហើយ តែថេយ៍ត្រូវសន្យានឹងយើងរឿងមួយគឺថេយ៍មិនអាចទាក់ទងទៅអ្នកណាបានទេសូម្បីតែម៉ាក់ប៉ារបស់ថេយ៍លើកលែងតែជីមីនមិត្តរបស់ថេយ៍ប៉ុណ្ណោះ!>>ជុងហ្គុក

<<តើហេតុអីទៅលោក?>>ថេយ៉ុង

<<ព្រោះតែនៅក្នុងស្ថានភាពបែបនេះគឺថេយ៍មិនអាចប្រហែសបានទេ វាអាចបង្កគ្រោះដល់ថេយ៍បាន ថេយ៍ភ្លេចហើយមែនទេថាថេយ៍ជាសមាជិករបស់យើងហើយ តែយើងសុំមួយយើងកុំបង្ហាញអត្តសញ្ញារបស់ថេយ៍ទៅអ្នកណាអោយសោះព្រោះថាពួកយើងមានសត្រូវគ្រប់កន្លែង ពួកវានៅចាំវាយឆ្មក់ពួកយើងគ្រប់ពេលវេលាដូច្នេះរឿងរបស់ថេយ៍មានអ្នកដឹងកាន់តែតិចនោះថេយ៍ក៏មានសុវត្ថភាពកាន់តែខ្លាំង យល់ហើយឬនៅ?>>ជុងហ្គុក

<<បាទ!ដូច្នេះខ្ញុំខលទៅគេហើយណា!>>ថេយ៉ុងនិយាយចប់ភ្លាមមិនបានចាំចម្លើយពីម្ខាងទៀតទេក៏បានចុះខលទៅលេខជីមីនយកតែម្តង ចម្លែកណាស់គេបានមកនៅកន្លែងថ្មីអស់រយៈពេលយូរគួរសមតែថាគេមិនបាននឹកទៅដល់ម៉ាក់ប៉ាគេមុនទេ តែបែរជាខលទៅជីមីនមុនវិញ

<<អាឡូ!>>ថេយ៉ុង

<<អាឡូ!អ្នកណា?ខលមកខ្ញុំមានការអ្វី?>>ជីមីន

<<ជីមីននេះគឺយើងណា ថេយ៉ុង!!>>ថេយ៉ុងនិយាយទាំងអួលដើមកព្រោះតែខានឮសម្លេងមិត្តរំខានម្នាក់នោះយូរហើយ

<<ថេយ៉ុង!!ព្រះអើយជាថេយ៉ុងមែន!!តើឯងមិនអីទេមែនទេ?ឯងដឹងទេយើងបារម្ភពីឯងប៉ុណ្ណា!!ហេតុអីបានជាសុខក៏បាត់ខ្លួនទៅណាបែបនេះ?ហឹក ហឹក!!>>គ្រាន់តែបានដឹងពីអត្តសញ្ញាណរបស់អ្នកម្ខាងទៀតដែលជាមិត្តរបស់ខ្លួនភ្លាមសំណួររាប់លានបានធផុសចេញមកដោយសេចក្តីបារម្ភជាពន់ពេកទឹកភ្នែករបស់គេក៏បានហូរមកខ្លាំងដូចបាក់ទំនុកព្រោះមិននឹងស្មានថាបានឮសម្លេងមិត្តម្នាក់នេះវិញ

<<ស្លាប់ហើយឯងសួរញាប់យ៉ាងនេះយើងឆ្លើយយ៉ាងមិចទៅ?>>ថេយ៉ុង

<<គឺឆ្លើយមួយៗមក សុំទោសផងឯងដែលយើងមិនបានមើលថែឯងអោយបានល្អបែរជាអោយឯងជួបរឿងបែបនេះ ហើយពេលនេះឯងនៅទីណា នៅជាមួយអ្នកណាប្រាប់យើងមកយើងនឹងទៅរកឯង!!>>ជីមីន

<<គឺរឿងវាវែងឆ្ងាយណាស់ចាំពេលពួកយើងបានជួបគ្នាចាំយើងនិយាយប្រាប់ឯងអោយអស់គ្មានសល់ទេ តែរឿងសំខាន់នោះគឺយើងមិនអាចត្រឡប់ទៅកូរ៉េវិញទេគឺយើងនឹងបន្តការសិក្សានៅសហរដ្ឋអាមេរិក>>ថេយ៉ុង

<<ស្លាប់ហើយមិចក៏ឯងសម្រេចចិត្តយ៉ាងនេះ ឯងមិនខ្លាចម៉ាក់ប៉ាឯងទេហី?>>ជីមីន

<<គឺវាជាឱកាសល្អសម្រាប់យើងគឺយើងត្រូវតែស្រវាចាប់វាហើយ ប៉ុន្តែមានរឿងមួយដែលត្រូវអោយឯងជួយគឺជួយទៅនិយាយជាមួយម៉ាក់យើងផងគឺយើងមិនអាចទាក់ទងទៅពួកគាត់បានទេព្រោះតែមានលក្ខខណ្ឌបន្តិចបន្តួច!>>ថេយ៍

<<យើងជួយឯងបានជានិច្ចណា តែពេលនេះឯងឆាប់ប្រាប់យើងមកថាឯងនៅកន្លែងណាហើយត្រូវទៅរៀននៅសាលាណាយើងនឹងសុំម៉ាក់ប៉ាយើងទៅរៀននៅទីនោះដែរ!!>>ជីមីន

<<មិនល្អទេដឹង>>ថេយ៉ុងនិយាយមិនទាន់ចប់សេចក្តីផងស្រាប់តែជីមីនមកកាត់

<<អត់ទេ គឺល្អណាស់>>ជីមីន

និយាយដល់ត្រង់នេះថេយ៍បានក្រលេកទៅមើលមុខជុងហ្គុកបែបទឹកមុខសុំអង្វរ ជុងហ្គុកក៏បានងួកក្បាលតិចៗវិញធ្វើអោយថេយ៍ញញឹមបិតមាត់មិនជិត ហើយក៏បានបែរមកនិយាយទូរស័ព្ទវិញ

<<ក៏បានតែឯងកុំអ្នកណាដឹងអោយសោះក្រៅពីឯង យល់ទេ?>>ថេយ៉ុង

<<ok ok ឆាប់ប្រាប់មកលឿនឡើង>>ជីមីន

<<គឺយើងនៅ...........ភូមិគ្រឹះហ្វារីណូហើយចំពោះសាលាគឺតាមលោកជុងទេ ចាំប៉ុន្មានថ្ងៃទៀតចាំយើងប្រាប់ចុះ!!>>ថេយ៉ុង

<<ok ចឹងយើងនឹងធ្វើដំណើរទៅទីនោះក្នុងរយៈពេលពីរសប្តាហ៍ទៀតគឺត្រូវការពេលកាត់ចិត្តពីប្រទេសកូរ៉េ និងម៉ាក់ប៉ាសិនចាំទៅចាប់ផ្តើមជីវិតថ្មីនៅអាមេរិក!!>>ជីមីន

<<ឯងនេះចំមែនហើយ យើងចង់ដឹងណាស់ថាយើងក្មេងខ្វះម៉ែឳមិនបានដូចឯងនេះតើអាចរស់នៅដោយឯករាជ្យនៅស្រុកនេះយ៉ាងមិន>>ថេយ៉ុង

<<ឯងចាំតែមើលទៅថេយ៍យើងនឹងធ្វើអោយឯងភ្លឺម្តង!!>>ជីមីន

<<យើងចាំមើលជានិច្ចណា!! ជីមីនគឺថាយើងមានរឿងត្រូវដោះស្រាយទៀតណាប៉ុណ្ណឹងបានហើយ ឯងក៏ត្រូវទៅជម្រាបម៉ាក់ប៉ាឯងដែរមិនចឹងអី?ដូច្នេះហើយចប់ត្រឹមហ្នឹងសិនចុះ>>ថេយ៉ុង

<<ok bye bye my love haha!!>>ជីមីនញោះមិត្តលេងតាមទម្លាប់ ថេយ៉ុងខ្ជិលបន្តច្រើនក៏ចុចបិទតែម្តង

#ភូមិគ្រឹះផាក ប្រទេសកូរ៉េ

<<Mommy Daddy!>>ជីមីន

<<មានរភងអ្វីមែនទេកូនបានជាមកផ្អែមល្ហែមជាមួយម៉ាក់ខុសពីសព្វដងបែបនេះ!!>>អ្នកស្រីផាកគឺដឹងចរិតកូចច្បាស់ជាងនរណាៗទាំងអស់

<<អូរ ម៉ាក់ៗគឺស្គាល់កូនច្បាស់គេ>>និយាយហើយក៏ថើបម៉ាក់គរដើម្បីយកចិត្តមួយខ្សើត

<<មានរឿងអីឆាប់និយាយមកណាម្ចាស់កូនរបស់ម៉ាក់អើយកុំវែងឆ្ងាយអីណា!!>>អ្នកស្រី ផាក

<<គឺចេះទេណាម៉ាក់ កូនម្នាក់នេះសម្រេចចិត្តថាចង់បន្តការសិក្សានៅអាមេរិក>>និយាយចប់ភ្លាមអ្នកស្រីផាកបានឆ្ងល់យ៉ាងខ្លាំងហេតុអ្វីកូនគាត់សុខៗក៏ចង់បន្តការសិក្សានៅបរទេសទៅវិញទាំងដែរកាលមុនគេបានបដិសេដយ៉ាងដាច់អាហាការថាមិនទៅបរទេសរៀនបន្តទេ!

<<កូនហាស នេះកូនលេបថ្នាំខុសឬយ៉ាងមិចហាសកូន!>>លោកផាកដែលបាត់មាត់ទៅយ៉ាងយូរក៏ដាច់ចិត្តនិយាយញោះកូនហើយ

<<អូយ ប៉ា ប៉ាហ៎ កូនធំហើយការគិតក៏ចាស់ទុំជាងមុនដែរ ដូច្នេះហើយកូនចង់ចូលប្រលោកនឹងសង្គមខ្លាំងមិនបានទេមែនប៉ា ប៉ា!!>>ជីមីននិយាយសម្លេងគួរអោយអាណិត

<<ណ្ហើយចុះណាកូន ប៉ាពិតជាមានមោទនភាពណាស់ដែរកូនចង់ចេះដឹងបែបនេះ ដូច្នេះហើយប៉ាយល់ព្រម កូនឆាប់ប្រាប់មកណាថាកូនចង់ទៅរៀននៅសាលាឈ្មោះអី ប៉ានឹងរៀបចំអោយកូនណា>>លោកផាក

<<លោកប៉ានេះចិត្តក្តៅពិតមែនណា គឺកូននៅមិនទាន់រកបានសាលាដែលកូនចង់ទៅរៀននៅឡើយទេ តែកូននឹងsearchមើលពីរ បីថ្ងៃទៀតសិនណាប៉ា បន្ទាប់មកកូននឹងប្រាប់ប៉ាណា!>>ជីមីន

<<ចឹងកូនសូម បាយៗប៉ាម៉ាក់ទៅបន្ទប់វិញហើយណា!!>>គេបន្តទៀត

<<បាទកូន!>>លោកផាក

<<នេះនឲបងព្រមអោយកូនតែមួយរបស់យើងទៅឆ្ងាញពីយើងយ៉ាងនេះមែនទេ?>>អ្នកស្រីផាក

<<អូនកុំបារម្ភអីណាបងជឿថាកូនយើងគេធំធាត់ឡើងបានយ៉ាងល្អហើយ ពេលនេះដល់ពេលដែលគេត្រូវទៅស្គាល់ពិភពខាងក្រៅម្តងហើយ ពួកយើងចាំគាំទ្រគេពីចម្ងាយ!!>>លោកផាក

<<ចឹងអូនក៏បានធូរចិត្តបន្តិចហើយ អូននឹងកាត់ចិត្តណាបង!!>>អ្នកស្រីផាក និយាយចប់លោកផាកក៏បានទាញភរិយាមកអោបជាប់នឹងដើមទ្រូង

#ហ្វារីណូក្រុប

ថេយ៉ុងក្រោយពីទម្លាក់ទូរស័ព្ទហើយ ក៏បានបែរមករកជុងហ្គុកវិញដោយកែវភ្នែកស្រទន់ក្នុងន័តចង់អរគុណគេ

<<អរគុណខ្លាំងណាស់លោក ខ្ញុំគ្មានថ្ងៃបំភ្លេចអ្វីដែលលោកបានធ្វើសម្រាប់ខ្ញុំទេ!!>>ថេយ៉ុងដោយសប្បាយចិត្តពេកទប់ខ្លួនឯងមិនបានក៏ជ្រុលរត់ទៅអោបជុងហ្គុកយ៉ាងណែនធ្វើអោយអ្នកដែលត្រូវគេអោបនោះភ្លឹកទៅដល់ណាមិនដឹងមុខឡើងក្រហម ហើយបេះដូងលោតដូចគេគួសស្គរ សឹងតែផ្ទុះចេញមកក្រៅទៅហើយ

ពេលថេយ៉ុងដឹងខ្លួន និងអាចគ្រប់គ្រងខ្លួនឯងវិញភ្លាមគេក៏ប្រញ៉ាប់ប្រលែងដៃភ្លាម ធ្វើអោយអ្នកដែលត្រូវគេអោបខកចិត្តមិនស្ទើទេ

<<សុំទោសផងលោកគឺមកពីខ្ញុំសប្បាយចិត្តពេកទើបភ្លេចខ្លួនមួយពេល!!>>ថេយ៉ុង

<<មិនអីទេ យើងមិនប្រកាន់ទេ!!>>ជុងហ្គុកនិយាយរួចក៏ឆាប់បែរមុខចេញភ្លាមខ្លាចថេយ៍គេសង្កេតដឹង

<<អស់ការអិហើយ តើខ្ញុំអាចត្រឡប់ទៅភូមិគ្រឹះវិញបានហើយមែនទេលោក?>>ថេយ៉ុង

<<ទៅចុះតែយប់នេះចាំមកញាំអាហារពេលល្ងាចជាមួយយើងផង យើងមានរឿងចង់ពិភាក្សា>>ជុងហ្គុកដែលនិយាយការមានរឿងពិភាក្សានោះវាជាការបោកប្រាស់ក្មេងក៏ថាបានព្រោះថាចិត្តដូចជាចង់ឃើញមុខថេយ៍ច្រើនជាង

<<បាទលោក>>និយាយរួចក៏រត់ចេញមករកឡាននៅក្រៅក្រុមហ៊ុនវិញយ៉ាងលឿនព្រោះគេខ្មាស់ជុងហ្គុកពេក ទុកអោយបុរសកំសត់នៅអង្គុយញញឹមដូចមនុស្សឡប់សតិនៅក្នុងofficeម្នាក់ឯង

To be Continue

Continue Reading

You'll Also Like

5.2K 284 22
រវាងលោកម៉ាហ្វៀអាយុ30ឆ្នាំ នឹងក្មេងសិស្សសាលាដែលអាយទេីបនឹង18 តែអ្វីមានអ្វីកេីតឡេីង?តេីខាងណាស្រលាញ់មុនទៅ បេីម្ខាងក្មេងយ៉ាងនឹងអាចនឹងមានបញ្ហាទេ? Taekook T...
5.3K 434 23
ជាប្រភេទរឿងស្នេហាមានគ្រប់រសជាតិ បែបកំប្លែងៗ ឌឺដងគ្នា កូរគ្នា ញ៉ោះគ្នា ផ្អែមល្ហែម ឈ្លោះគ្នាដូច Tom&Jerry រវាងសិស្សប្អូនឆ្នាំទី1នឹងសិស្សច្បងឆ្នាំទី4 🏳...
164K 13.1K 77
" បន្ទាប់ពីឧបទ្ទវហេតុថ្ងៃនោះរួចមកបើកភ្នែកឡើងខ្ញុំក៏មានឈ្មោះជាគូរដណ្តឹងរបស់គេទាំងមិនដឹងខ្លួន " ថេយ៉ុង តើមានអាថ៌កំបាំងអ្វីកើតឡើងនៅពីក្រោយរឿងរ៉ាវមួយនេះ...
124K 8.9K 77
ពាក្យស្រលាញ់ដែលលើសពីក្ដីស្រលាញ់_Taekook (មិនមែនតពីseason1)