មនុស្សសម្ងាត់(ចប់)

由 TaeTae2828

72.4K 3.8K 66

ពីក្មេងប្រុសម្នាក់ដែលរស់នៅដូចស្លាប់គ្មានអ្នកខ្វល់ខ្វាយជាមួយ ត្រូវគេធ្វើបាបតាំងពីតូចដល់ធំ តែគេមិនដែលព្រមចុះចាញ... 更多

ផ្ដើមរឿង
ភាគ១: វាគ្រាន់តែជាសុបន្តិ
ភាគ២ :ថ្ងៃដ៏សែនអាប់អួរនៃសង្គមម៉ាហ្វៀ
ភាគ៣: ជុងហ្គុកហ្វារីណូ
ភាគ៤: ឱកាសដែលនឹកស្មានមិនដល់
ភាគ៥: សេចក្តីក្លាហានរបស់ថេយ៍ថេយ៍
ភាគ៦: ជិះយន្តហោះលើកដំបូង
ភាគ7: អាថ៌កំបាំង
ភាគ8:ឲ្យម៉ាក់សុំទោសណាកូនថេយ៍
ភាគ9:បណ្តាំចុងក្រោយ
ភាគ10: wow!!ទីនេះមិនចាញ់នៅប្រទេសកូរ៉េទេណា!!
ភាគ11: យកគេមកជួបយើង!!
ភាគ12: ជនជាតិអាមេរិកពិតជាមានទឹកចិត្តល្អដូចគេថាមែន!!
ភាគ13: តើអ្នកណាបញ្ចូនឯងមក?
ភាគ14: តើឯងជាប្រុសឬស្រីទៅហាស?
ភាគ15: ក្មេងប្រុសដែលយើងបានតាមរក
ភាគ17: IQ ខ្អស់
ភាគ18:ចុះបើខ្ញុំប្រាប់ថាថេយ៍ជាកូនចិញ្ចឹមនុះ!!
ភាគ19:បន្ទប់សម្ងាត់
ភាគ20:ដៃឆ្វេងម៉ាហ្វៀ
ភាគ21:មិត្តស្លាប់រស់
ភាគ22:អង្គប្រជុំដ៏ឃោរឃៅ
ភាគ23: Romantic dinner
ភាគ24:ថ្ងៃចូលរៀនដំបូង
ភាគ25:មុនថ្ងៃឡើងយន្តហោះ
ភាគ26:លោកនាយកមុខសង្ហារ
ភាគ27:សំបុត្រទី2លាតត្រដាងការពិត
ភាគ28:ខ្ញុំបានត្រឹមបិទភ្នែកហើយសង្ឃឹមថារឿងវានឹងបញ្ចប់ទៅអោយបានឆាប់
ភាគ29:យើងនឹងធ្វើអោយពួកឯងរស់នៅដូចស្លាប់
ភាគ30:ផ្ទះទារុណកម្ម
ភាគ31:បានប្រុសសង្ហារទាត់មិត្តចោល
ភាគ32:ថ្ងៃបំណាច់ឆ្នាំ
ភាគ33:ការពិតនៅតែជាការពិត
ភាគ34:ថ្ងៃទទួលសញ្ញាប័ត្រ
ភាគ35:គោលដៅជីវិត
ភាគ36:ជំហានដំបូងនៃជីវិតក្នុងសង្គមម៉ាហ្វៀ
ភាគ37:សងសឹក
ភាគ38:មនុស្សឃោរឃៅ
ភាគ39:បើដឹងហើយ តើអាចកែប្រែអ្វីបានទៅ?
ភាគ40:បញ្ឆោតមនុស្សអោយចូលរោងខ្លា
ភាគ41:ថ្ងៃអវសាន្តបានមកដល់
ភាគ42: សារភាព
ភាគ43:អត្ថន័យនៃពាក្យថាស្រឡាញ់
ភាគបញ្ចប់:សុភមង្គលពិតប្រាកដ

ភាគ16: IQ test

1.7K 96 2
由 TaeTae2828

នៅពេលជុងហ្គុកចេញទៅបាត់ថេយ៉ុងក៏បានទៅបន្ទប់របស់ខ្លួនហើយក៏ទាញយកក្រដាសដែលជុងហ្គុកបានហុចអោយគេមុននេះ នៅលើក្រដាសនោះមានអក្សរធំៗគឺពាក្យ«IQ TEST»

«IQ testឬ? នេះគេចង់វាស់ស្ទង់កម្រិតIQរបស់ខ្ញុំមែនទេ? តែថាហេតុអ្វីត្រូវវាស់ដែរ?ខ្ញុំមិនយល់សោះហើយ»បន្ទាប់ពីអង្គុយឆ្ងល់និងរអ៊ូម្នាក់ឯងអស់ចិត្តហើយគេក៏ដាច់ចិត្តយកប៊ិចមួយដើមមកសរសេរចម្លើយរបស់គេនៅលើក្រដាស ដោយអារម្មណ៍មិនសុខចិត្ត

#រោងចក្រផលិតស្រាក្រហម

«លោកជុង ពួកយើងបានមកដល់ទីតាំងហើយ!>>សូលីននិយាយទៅកាន់មេកើយ

«ឆាប់នាំគ្នាចុះទៅ!!>>ជុងហ្គុក

«បាទលោក»សូលីន និងវីលនិយាយព្រមគ្នា

បន្ទាប់ពីចុះពីឡានមក គ្រប់គ្នាបានរហ័សដៃរហ័សជើង ទៅធ្វើតួនាទីរាងៗខ្លួនដោយមិនចាំបាច់អោយជុងហ្គុកបញ្ជាឡើយ តែខុសអីតែសមីខ្លួនដែលឈរត្រឹងមួយកន្លែងមើលទៅរោងចក្រខ្នាតយក្សដែលកំពុងឆេះសន្ធូរសន្ធៅនៅចំពោះមុខរបស់គេទាំងក្តៅក្រហាយជាទីបំផុត

«កុំអោយយើងដឹងអោយសោះថាពួកឯងជានរណា!!>>ជុងហ្គុកនិយាយដោយសម្លេងគួរអោយខ្លាច

មួយសន្ទុះក្រោយមក វីលដែលបាត់ទៅយ៉ាងយូរក៏បានរត់មករកជុងហ្គុក

«យ៉ាងមិចហើយលោកវីលមានបានតម្រុយអីខ្លះទេ?»ជុងហ្គុកសួរទាំងអន្ទះសារចង់ដឹង

«លោកគឺនេះ!!»វីលនិយាយចប់បានហុចកន្លះអាវដែលជាតំណាងអោយពួកនោះ ហើយវាបានធ្វើអោយជុងហ្គុកស្គាល់សញ្ញានេះច្បាស់ជាងថ្ងៃទៀតគឺកន្លះអាវរូបបក្សី

«គឺត្រកូលហ្គាលីន!!ត្រកូលហ្គាលីនជាអ្នកបញ្ជូនពួកវាមក!!>>ជុងហ្គុកនិយាយទាំងកំហឹងកំពុងឆេះឆួល ត្រឹមរឿងរោងចក្រដែលបានផ្តល់ប្រាក់មិនតិចរយលានទៅត្រកូលហ្វារីណូត្រូវបានពួកសត្រូវលួចដុតវាមិនសូវសំខាន់ទេ តែថាអ្វីដែលសំខាន់នោះគឺពួកវាថ្លើមធំហ៊ានធ្វើអំពើថោកទាបលួចឆ្មកបែបនេះវាជារឿងដែលខុសនឹងច្បាប់ម៉ាហ្វៀ ជុងហ្គុកអាចទម្លាក់គេបានគ្រប់ពេលបើគេមានភស្ភតាងគ្រប់គ្រាន់

#តាមផ្លូវទៅភូមិគ្រឹះហ្វារីណូ

«នេះពួកវាប្រាកដជាមកសងសឹងដែលលោកជុងបានកំចាត់គ្នាវាអស់ជាច្រើននាក់នោះជាមិនខានទេ!!»នៅសុខៗវីលក៏បានបន្លឺសម្លេងឡើង

«យើងក៏គិតបែបនោះ!!តែពេលនេះរឿងជនសង្ស័យគឺត្រូវទុកមួយឡែកសិន ស្អែកលោកវីលត្រូវរៀបចំហៅភាគហ៊ុនទាំងអស់របស់ក្រុមហ៊ុនស្រាក្រហមមកប្រជុំនៅហ្វារីណូgroupព្រោះបើមានរឿងបែបនេះអ្នកដែលរួមហ៊ុនជាមួយយើងនឹងបាត់បង់ទំនុកហើយក៏ដកហ៊ុនចេញ វាអាចបណ្តាអោយក្រុមហ៊ុនខូចខាតកាន់តែខ្លាំង»ជុងហ្គុករៀបរាប់

«បាទលោក!!>វីលទទួលបញ្ជា

«បន្ទាប់ពីចាត់ចែងរឿងភាគហ៊ុនរួច គឺដល់វគ្គបង្អើរបក្សីហើយ»ជុងហ្គុកនិយាយដោយញញឹមចុងមាត់បន្តិច វាជាស្នាមញញឹមដែលគួរអោយញញើតបំផុតនៅលើលោកនេះ

#ភូមិគ្រឹះហ្វារីណូ

«អូរមែនហើយលោកវីល!!ថ្ងៃស្អែកលោកត្រូវយកថេយ៉ុងទៅជួបខ្ញុំនៅoffice បន្ទាប់ពីការប្រជុំ កុំភ្លេចប្រាប់គេអោយយកក្រដាសដែលយើងអោយធ្វើពីល្ងាចមកផង»ជុងហ្គុក

«បាទលោក!! តែលោកជុងតើលោកចង់ទុក្មេងនោះយូរប៉ុន្មានទៀតទៅ?»វីល

«គឺជារាងរហូត!!»ពាក្យមួយនេះធ្វើអោយវីលឆ្ងល់មិនស្ទើទេ

«តែលោកមានហេតុផលអ្វីត្រូវទុកគេទៅលោកជុង?»វីល

«គឺគេជាក្មេងប្រុសដែលយើងតាមរកជាយូរមកនេះ!!»ជុងហ្គុក

«នេះលោកជុងមិនបានច្រឡំទេមែនទេ ក្មេងប្រុសដែលលោកជុងតាមរកចង់ក្រឡាប់ផែនដីបែបជាមកនៅជិតលោកជុងយ៉ាងស្រួលបែបនេះ?»វីល

«ដំបូងខ្ញុំក៏គិតបែបនេះតែថាគេបានប្រាប់ខ្ញុំថាគេនៅចាំរឿងរ៉ាវកាលពីថ្ងៃនោះ ហើយថែមទាំរៀបរាប់ប្រាប់ខ្ញុំទៀតផង ហើយអ្វីដែលគេនិយាយវាដូចទៅនឹងហេត្ការណ៍ថ្ងៃនោះណាស់ ដូច្នេះយើងមានហេតុផលគ្រប់គ្រាន់ដែលអាចសន្នត់ថាគេជាក្មេងប្រុសនោះបានហើយ!!»ជុងហ្គុក

«បើលោកជុងអះអាងបែបនេះទៅហើយខ្ញុំក៏គ្មានយោបល់អ្វីព្រោះខ្ញុំមិនបានស្ថិតនៅក្នុងហេតុការណ៍មួយនោះ តែខ្ញុំជឿថាលោកជុងមិនដែរមើលមនុស្សខុសទេ!! តែថាក្រដាសដែលលោកជុងនិយាយថាអោយថេយ៉ុងធ្វើនោះជាអ្វីទៅ?»វីល

«គឺIQ test»ជុងហ្គុក

«ហេតុអ្វីបានជាលោកជុងអោយគេធ្វើតេស្តនេះទៅ?»វីលនៅសួរដេញដោលមិនចេះឈប់ព្រោះតែមិនយល់ពីលោកជុងរបស់គេនៅពេលនេះទេ

«តើលោកវីលក្លាយជាមនុស្សចង់ដឹងរឿងផ្ទៃក្នុងរបស់ខ្ញុំតាំងពីពេលណាទៅ?»ទោះពួកគេដូចជាដៃគូការងារ ហើយក៏ដូចជាបងប្អូនក៏ដោយតែពួកគេមិនដែលដឹងពីរឿងផ្ទាល់របស់គ្នាច្រើនទេ ព្រោះជាសិទ្ធិឯកជនរបស់បុគ្គល

«....»វីលក៏ស្ងាត់មាត់ជាសញ្ញាថាយល់ស្របនឹងពាក្យរបស់ជុងហ្គុកព្រោះតែខ្លួនមិនដែលបែបនេះពិតមែន

«បានហើយលោកវីលជាគ្រាន់តែជាការលេងសើចកុំទៅគិតច្រើនអី!!»ជុងហ្គុក

«រឿងលេងសើច?តើលោកជុងចេះនិយាយលេងសើចតាំងពីពេលណាទៅ?»វីលពិតជាឆ្ងល់នឹងអាការៈចម្លែកៗរបស់ជុងហ្គុកណាស់មិនដែលឃើញគេមានអារម្មណ៍ល្អដូចថ្ងៃនេះទេ ហើយថ្ងៃនេះជាថ្ងៃដែលសត្រូវបានដុតបំផ្លាតសម្បត្តិរបស់ហ្វារីណូវារឹតតែមិនសមហេតុផលទៀតហើយ

«ណ្ហើយចុះលោកវីល!លោកទៅសម្រាកសិនចុះ ហើយចម្ងល់ទាំងប៉ុន្មានរបស់លោកនឹងត្រូវបកស្រាយនៅថ្ងៃស្អែកនេះហើយ»ជុងហ្គុកនិយាយបែបហៃៗដូចគ្មានរឿងអ្វីកើតឡើង

«បាទលោក!»វីលដែលមិនចង់នៅតវ៉ាជាមួយជុងហ្គុកច្រើនក៏បានចាក់បណ្តោយហើយទៅរកកន្លែងសម្រាកតាមសម្តីរបស់មេ ទាំងក្នុងចិត្តលួចគិតថា

«នេះអាការៈអ្នកមានស្នេហាអោយច្បាស់ក្រលែត»

To be continue

继续阅读

You'll Also Like

3.5K 161 7
The story happening in France, talking about a young Artist, Tobias. Who got taken away by a young Vampire, Ranboo. The Vampire wants the boy to beco...
123K 8.9K 77
ពាក្យស្រលាញ់ដែលលើសពីក្ដីស្រលាញ់_Taekook (មិនមែនតពីseason1)
13.6K 184 9
𝐌𝐲 𝐭𝐮𝐭𝐨𝐫 "Hey, it's Oliver right?" "Y-yeah" "Um I know it's abit random but do you think you could tutor me in business. It's just I know...
15.6K 1.1K 14
ស្នេហាតាំងពីក្មេងៗរវាងលោកនាយករដ្ឋមន្ត្រីវ័យក្មេងរូបសង្ហាស្មោះស្នេហ៍ជាមួយស្ត្របឺរីមាត់ឆៅពូកែដៀលព្រមទាំងដៃដល់ត្រូវទះៗ ត្រូវចាក់ៗ ត្រូវបាញ់ៗ ...