មនុស្សសម្ងាត់(ចប់)

Af TaeTae2828

72.6K 3.8K 66

ពីក្មេងប្រុសម្នាក់ដែលរស់នៅដូចស្លាប់គ្មានអ្នកខ្វល់ខ្វាយជាមួយ ត្រូវគេធ្វើបាបតាំងពីតូចដល់ធំ តែគេមិនដែលព្រមចុះចាញ... Mere

ផ្ដើមរឿង
ភាគ១: វាគ្រាន់តែជាសុបន្តិ
ភាគ២ :ថ្ងៃដ៏សែនអាប់អួរនៃសង្គមម៉ាហ្វៀ
ភាគ៣: ជុងហ្គុកហ្វារីណូ
ភាគ៤: ឱកាសដែលនឹកស្មានមិនដល់
ភាគ៥: សេចក្តីក្លាហានរបស់ថេយ៍ថេយ៍
ភាគ៦: ជិះយន្តហោះលើកដំបូង
ភាគ7: អាថ៌កំបាំង
ភាគ8:ឲ្យម៉ាក់សុំទោសណាកូនថេយ៍
ភាគ9:បណ្តាំចុងក្រោយ
ភាគ10: wow!!ទីនេះមិនចាញ់នៅប្រទេសកូរ៉េទេណា!!
ភាគ11: យកគេមកជួបយើង!!
ភាគ13: តើអ្នកណាបញ្ចូនឯងមក?
ភាគ14: តើឯងជាប្រុសឬស្រីទៅហាស?
ភាគ15: ក្មេងប្រុសដែលយើងបានតាមរក
ភាគ16: IQ test
ភាគ17: IQ ខ្អស់
ភាគ18:ចុះបើខ្ញុំប្រាប់ថាថេយ៍ជាកូនចិញ្ចឹមនុះ!!
ភាគ19:បន្ទប់សម្ងាត់
ភាគ20:ដៃឆ្វេងម៉ាហ្វៀ
ភាគ21:មិត្តស្លាប់រស់
ភាគ22:អង្គប្រជុំដ៏ឃោរឃៅ
ភាគ23: Romantic dinner
ភាគ24:ថ្ងៃចូលរៀនដំបូង
ភាគ25:មុនថ្ងៃឡើងយន្តហោះ
ភាគ26:លោកនាយកមុខសង្ហារ
ភាគ27:សំបុត្រទី2លាតត្រដាងការពិត
ភាគ28:ខ្ញុំបានត្រឹមបិទភ្នែកហើយសង្ឃឹមថារឿងវានឹងបញ្ចប់ទៅអោយបានឆាប់
ភាគ29:យើងនឹងធ្វើអោយពួកឯងរស់នៅដូចស្លាប់
ភាគ30:ផ្ទះទារុណកម្ម
ភាគ31:បានប្រុសសង្ហារទាត់មិត្តចោល
ភាគ32:ថ្ងៃបំណាច់ឆ្នាំ
ភាគ33:ការពិតនៅតែជាការពិត
ភាគ34:ថ្ងៃទទួលសញ្ញាប័ត្រ
ភាគ35:គោលដៅជីវិត
ភាគ36:ជំហានដំបូងនៃជីវិតក្នុងសង្គមម៉ាហ្វៀ
ភាគ37:សងសឹក
ភាគ38:មនុស្សឃោរឃៅ
ភាគ39:បើដឹងហើយ តើអាចកែប្រែអ្វីបានទៅ?
ភាគ40:បញ្ឆោតមនុស្សអោយចូលរោងខ្លា
ភាគ41:ថ្ងៃអវសាន្តបានមកដល់
ភាគ42: សារភាព
ភាគ43:អត្ថន័យនៃពាក្យថាស្រឡាញ់
ភាគបញ្ចប់:សុភមង្គលពិតប្រាកដ

ភាគ12: ជនជាតិអាមេរិកពិតជាមានទឹកចិត្តល្អដូចគេថាមែន!!

1.8K 101 0
Af TaeTae2828

<<អាឡូលោកជុង!!គ្រប់យ៉ាងរួចរាល់អស់ហើយលោក>>វីល

<<ល្អណាស់លោកវីល!! ហើយជំហានបន្ទាប់គឺធ្វើដូចអ្វីដែលខ្ញុំប្រាប់ទៅណា!!>>ជុងហ្គុក

<<បាទលោក!!>>វីល

#ពេលល្ងាចខ្ទង់ម៉ោង4

<<តោះៗពួកយើងដាក់អោយសប្បាយម្តងទៅណា!! មិនបាច់ខ្មាស់អៀនទេ!!>សិស្សម្នាក់បានបន្លឺឡើងទៅកាន់អ្នកដែលនៅរួមតុជាមួយគ្នា

<<មែនហើយៗ>>សិស្សទាំងអស់យល់ស្របនឹងអ្វីដែរគេនិយាយ

<<អេ!! ថេយ៍នេះឯងមិនញ៊ាំស្រាខ្លះទេហេស!! នេះជាsuji ឆ្ងាញ់ណាស់!!ឯងមិនញ៊ាំប្រយ័ត្នស្តាយក្រោយណា!!>>ភ្លាមនោះស្រាប់តែមានសិស្សម្នាក់និយាយទៅកាន់ថេយ៉ុង

ថេយ៉ុងមិនទាន់បានតបផងស្រាប់តែ

<<មែនហើយថេយ៍!!នេះឯងគ្រប់អាយុអាចញ៊ាំស្រាបានហើយមិនបាច់ភ័យទេណា!!>>មិត្តរួមតុម្នាក់ទៀតបន្លឺឡើង

<<គឺខ្ញុំមិនចំណូលទេណា រឿងគ្រឿងស្រវឹងអីអស់ទាំងនេះ!! អ្នកទាំងអស់គ្នាញ៊ាំអោយឆ្ងាញ់ចុះណាមិនបាច់បារម្ភពីខ្ញុំទេ!! ចេះចុះណាចាំខ្ញុំទៅអាំងសាច់អោយទាំងអស់គ្នាណា!!>>ថេយ៉ុងតបទៅពួកគេវិញយ៉ាងគួរសម ហើយថែមទាំងស្នើរសុំពួកគេអាំងសាច់អោយញ៊ាំទៀតផង

<<បើចឹងពួកយើងមិនបង្ខំឯងទេណាថេយ៍តាមហ្នឹងចុះ តែនៅក្នុងធុងទឹកកកនោះប្រហែលជាមានរបស់ដែលឯងញ៊ាំបានណា ហើយក៏អរគុណឯងដែរ ដែលបានជួយអាំងសាច់អោយពួកយើង!!>>សិស្សម្នាក់និយាយឡើងតំណាងអ្នកនៅក្នុងតុទាំងអស់

<<អៃណាថេយ៍!! នេះពួកយើងមកជួបលៀងណាមិនមែនអោយឯងមកធ្វើអ្នកបម្រើពួកគេទាំងនោះទេណា ឆាប់មកអង្គុយវិញភ្លាមមក!!>>ជីមីនបានស្តីអោយថេយ៉ុងខ្សឹបៗព្រោះខ្លាចអ្នកផ្សេងគេឮ

<<មិនអីទេជីមីន គេមិនបានប្រើយើងឯណា យើងជាអ្នកស្នើរសុំដោយខ្លួនឯងដូច្នោះមិនអីទេណា!!>>ថេយ៉ុងតបទៅមិត្តវិញកុំអោយបារម្ភពីគេ

<<នេះឯងមើលមិនដឹងមែនឬក៏ធ្វើជាមិនដឹងទៅ ពួកនោះកំពុងតែចង់ធ្វើបាបឯងច្បាស់ណាស់ឯងនៅតែចង់ជួយគេទៀត ឈប់ភ្លាមទៅអង្គុយចុះមក បើឯងធុញនឹងពួកយើងផឹកសុីក៏ទៅលំហែអារម្មណ៍នៅម្តុំៗនេះទៅណាល្អទេ?>>ក្នុងនាមជាមិត្តជីមីនមិនចង់អោយមិត្តភក្តិត្រូវទទួលរងនូវការមើលងាយ និងការប្រើប្រាស់របស់មនុស្សអាក្រក់ទេ គេមិនទាំងចូលចិត្តពួកសិស្សទាំងនោះផងតែគ្រាន់តែគេចង់នៅផឹក ព្រោះខានផឹកយូរហើយ

<<អូរ!!ទាំងអស់ខ្ញុំសុំទោសជំនួសថេយ៍ផងណា គឺគេមិនសូវស្រួលខ្លួនទេ ហេតុនេះហើយគេមិមអាចអាំងសាច់អោយអ្នកទាំងអស់គ្នាបានទេណា បើចង់ញ៊ាំក៏ទៅអាំងខ្លួនឯងទៅណា!!! គឺគរសុំទៅលំហែកាយនៅទីនោះបន្តិច!!>>ជីមីននិយាយដោះសារអោតថេយ៉ុងមួយចប់ មិនបាច់អោយថេយ៉ុងពិបាក

ជីមីនពិតជាដឹងចិត្តថេយ៉ុងណាស់គឺគេមិនចូលចិត្តកន្លែងណាដែលអូរអរខ្លាំងពេកទេដូចជាកន្លែងជួបលៀង ក្លឹបនិងកន្លែងដែលយុវវ័យចូលចិត្តទៅផ្សេងៗទៀត ផ្ទុយទៅវិញគេចូលចិត្តកន្លែងស្ងប់ស្ងាត់ ស្រស់ស្រាយបែបធម្មជាតិ ភ្លេងតន្ត្រីពិរោះៗ និងអានសៀវភៅ ខុសពីជីមីនដាច់គឺគេចូលចិត្តភាពលូយឆាយ ការសប្បាយតាមបែបយុវវ័យ ប្រើរបស់ប្រេនៗ ហើយស្រឡាញ់សេរីភាព វាគ្មានអ្វីចម្លែកទេព្រោះគេជាកូនអ្នកមានគេចង់ធ្វើអ្វីក៏បានមានលុយចាយពេញៗដៃមិនបាច់ពិបាកចិត្តរឿងសេដ្ឋកិច្ចគ្រួសារដូចជាថេយ៉ុងឡេីយ

តែទោះជាជីមីនមានប៉ុណ្ណោះ លូយឆាយប៉ុណ្ណោះក៏គេមិនដែលមើលងាយអ្នកក្រឡើយព្រោះគេគិតថាវាជាសំណាងហើយដែលគេកើតមកជាកូនអ្នកមានគ្រប់យ៉ាងទាំងអស់ ដូច្នោះហើយគួរប្រើសំណាងដែលគេមានទៅជួយអ្នកដែលគ្មានសំណាងដូចគេ មិនមែនទៅជាន់បន្លេចគេថែមដូចជាកូនអ្នកមានមួយចំនួនឡើយ គ្មានអ្នកណាគេអាចរើសកន្លែងកើតនិងគ្រួសារដែលគេត្រូវកើតបានឡើយ ដូច្នោះហើយកុំមើលងាយមើលថោកអ្នកដទៃអី ហើយអ្វីដែលជីមីនត្រូវការពីមនុស្សដែលគេចង់រាប់អាននោះគឺភាពសោះត្រង់ ការចេះជួយគ្នាទៅវិញទៅមក មិនមិត្តដែលមានលុយច្រើនមួយថ្ងៃៗនាំគ្នាទៅបំផ្លាញលុយហើយនៅនិយាយដើមពីក្រោយខ្នងទៀតផង

#Skip

#វាលស្មៅដ៏ស្រស់ស្រាយ

<<អូរ!!ព្រះអើយមិននឹកស្មានថានៅទីនេះពេលយប់អាចមើលឃើញផ្កាយច្រើនយ៉ាងនេះទេ ហើយថែមទាំងខ្យល់បរិសុទ្ធល្អទៀតផង>>ថេយ៉ុងឈរនិយាយម្នាក់ឯងស្ងាត់នៅកណ្តាលវាលស្មៅ

ភ្លាមនោះគេក៏ស្រាប់តែប្រទះឃើញមានក្មេងស្រីម្នាក់បានដើរមករកគេ នាងជាជនជាតិអាមេរិកតែថេយ៉ុងអាចនិយាយជាមួយគរបានព្រោះតែគេពូកែអង់គ្លេសណាស់

<< hello!>>ក្មេងតូចនោះនិយាយ

<< oh hello dear! How could I help you ?>>ថេយ៉ុង

<<someone over there sending you this strawberry cookie!!>>ក្មេងស្រី

<<ohh really? Tell them that I appreciate this gift so much but did you know why he sent me this>>ថេយ៉ុង

<<I don t know either!!!>>ក្មេងស្រី

<<bye I m gonna leave now >>ក្មេងស្រី

<<bye bye sweetie!>>ថេយ៉ុង

<<bye bye sweetheart>>ថេយ៉ុង

<<ជនជាតិនេះពិតជាចិត្តល្អដូចគេនិយាយមែនណា សូម្បីតែមិនដែរស្គាល់គ្នាផងក៏ចេះជួយគ្នាដែរ!!>>ថេយ៉ុង

នៅពេលដែលក្មេងស្រីម្នាក់នោះដើរចេញទៅបាត់ថេយ៉ុងក៏បានគិតក្នុងម្នាក់ឯង

<<វាពិតជាចម្លែកមែនណា!!សុខៗស្រាប់តែមានអ្នកយករបស់ដែលខ្ញុំចូលចិត្តមកអោយបែបនេះ!!>>ថេយ៍គិតក្នុងចិត្ត

<<ណ្ហើយចុះ!!កុំគិតច្រើនអីប្រហែលវាជារឿងចៃដន្យហើយ តែថាជនជាតិអាមេរិកពិតជាចិត្តល្អដូចគេថាមែន!!>>ថេយ៉ុង

ថេយ៉ុងនៅគយគន់ទេសភាពមួយសន្ទុះហើយក៏ដើរទៅរកកន្លែងដើមវិញព្រោះពេលនេះយប់ម៉ោង8ហើយ ពេលមកដល់តុបាយក៏ឃើញថាពួកគេមិនទាន់បញ្ចប់នៅឡើយទេ នេះវាកន្លងទៅ4ម៉ោងហើយ

<<ជីមីន!!បានហើយណាទៅបន្ទប់គេងវិញឯងស្រវឹងហើយ>>ថេយ៉ុង

<<ស្រវឹងស្អីឯង!! ឯងហ្នឹងហើយស្រវឹង!!>>ជីមីន

ថេយ៍ឮបែបនេះពិតជាហួសចិត្តនឹងជីមីនខ្លាំងណាស់ ស្រវឹងហើយថាមិនស្រវឹងទៀត!! គ្មានជម្រើសទេគេក៏សម្រេចចិត្តគ្រា ជីមីនទៅបន្ទប់តែម្តងទៅ អ្នកដែលរួមតុទាំងនោះក៏បានបំបែកគ្នាទៅបន្ទប់រៀងៗខ្លួន

នៅពេលមកដល់បន្ទប់វិញគ្រប់គ្នាបានគេងលក់អស់បាត់បង់ស្មារតីព្រោះតែញ៊ាំស្រាច្រើនពេក ខុសអីតែថេយ៉ុងគេបាននឹកឃើញរឿងនំស្តូប៊ីរីនោះហើយក៏យកវាមកញ៊ាំបន្ទាប់ពីញ៊ាំហើយគេក៏បានយកសម្បកនំទៅបោះចោលធុងសម្រាមខាងក្រៅបន្ទប់

<<ពួកឯងត្រៀមខ្លួនអោយហើយទៅក្មេងប្រុសនោះជិតបាត់បង់ស្មារតីហើយ!!>>ភ្លាមនោះសម្លេងបុរសម្នាក់បានបន្លឺឡើងជាការបញ្ជាទៅកាន់អ្នកក្រោមបង្គាប់ហើយគេគ្មានអ្នកក្រៅពីលោកវីលទេ វាជាឱកាសល្អណាស់ព្រោះគ្រប់គ្នាសុទ្ធស្រវឹងអស់ហើយ ហេតុនេះហើយគ្មាននរណាមករំខានសកម្មភាពរបស់ពួកគេបានទេ

<<ជួយផង!!ជួយផង!!!ជួយខ្ញុំផង!!>>ថេយ៍ខំស្រែកយ៉ាងណាក៏គ្មានអ្នកណាអាចជួយបានទេ ព្រោះពួកគេសុទ្ធតែគេងលក់អស់ហើយ

ស្រែកមិនបានប៉ុន្មានផងថេយ៉ុងក៏សន្លប់បាត់បង់ស្មារតីបាត់ទៅហើយ ព្រោះតែនៅក្នុងនំនោះគេបានដាក់ថ្នាំងងុយគេងអោយថេយ៍

<<លោកជុង!!ការងារបានសម្រេចហើយ លោកចង់អោយខ្ញុំយកគេទៅណាបន្តទៀត?>>វីល

<<យកគេមកភូមិគ្រឹះមក!!>>ជុងហ្គុក

<<លោកតែវាគ្រោះថ្នាក់ខ្លាំងណាស់!! យើងនៅមិនទាន់ដឹងនៅឡើយទេថាគេជារនុកក្នុងរបស់ត្រកូលណា បើយកគេទៅជិតលោកពេកខ្លាចក្រែងតែ.......>>វីល

និយាយមិនទាន់ចប់សេចក្តីផងជុងហ្គុកក៏និយាយកាត់វីល

<<ខ្ញុំប្រាប់ថាអោយយកគេមក មិនបាច់គិតច្រើនទេណាលោកវីល!!>>ជុងហ្គុកនិយាយសម្លេងខ្លាំងៗដាក់វីល

<<បាទលោក!!>>វីលគ្មានជម្រើសផ្សេងទេ ព្រោះវាជាបញ្ជាទៅហើយ

<<នេះត្រកូលណាទៅបានជាអន់ៗបែបនេះអាចប្រើបានសូម្បីតែក្មេង!! វាមិនល្ងង់ពេកទេដែលយកក្មេងមកធ្វើការងារបែបនេះ!!>>ជុងហ្គុកនិយាយក្នុងចិត្តម្នាក់ឯង

<<អ្នកប្រុសអញ្ជើញពិសាតែក្តៅចុះណា វាអាចជួយបំបាត់ស្ត្រេស!!>>ស្ត្រីមានវ័យចំណាស់បាននិយាយទៅកាន់ជុងហ្គុកដោយការគោរព

<<បាទ!!អរគុណហើយណាយាយ>>ជុងហ្គុក

ស្ត្រីម្នាក់នេះជាអ្នកបម្រើនៅក្នុងផ្ទះមួយនេះតែគាត់ត្រូវទទួលបានការគោរពយ៉ាងខ្លាំងពីជុងហ្គុកព្រោះតែការងារដ៏ម៉ត់ចត់និងស្មោះត្រង់របស់គាត់ គេមិនដែលចាត់ទុកលោកយាយជាអ្នកបម្រើទេ គឺគាត់ប្រៀបបានដូចជាគ្រួសាររបស់ជុងហ្គុកចឹងដែរ ព្រោះពេលនេះគេគ្មានសល់អ្នកណាទៀតទេក្រៅពីលោកយាយ ចំណែកឯកូនបង្កើតរបស់លោកហ្វារីណូវិញគឺ គេបានទៅនៅផ្ទះមួយទៀតដែលលោកន៉ារបស់គេបានចារទុកនៅក្នុងបណ្តាំមរតក ព្រោះលោកដឹងច្បាស់ណាស់ថាបើគេនៅជាមួយជុងហ្គុកនោះគេនឹងរំខានការងារជុងហ្គុងចឹងហើយទើបអោយពួកគេនៅផ្ទះបែកគ្នាបែបនេះ!!

<<អ្នកប្រុសយាយសូមសួរមួយទៅចុះណា កុំថាយាយចង់ដឹងរឿងអ្នកប្រុសអីតែយាយគ្រាន់តែបារម្ភពៅអ្នកប្រុស តើពេលណាទើបអ្នកប្រុសចង់បង្កើតគ្រួសារមួយដោយខ្លួនឯងទៅ? ព្រោះយាយចាស់ហើយយាយមិនអាចរស់នៅជាមួយអ្នកប្រុសបានរហូតទេ!!>>លោកយាយ

<<លោកយាយខ្ញុំមិនដែលគិតដល់រឿងនោះទេណា វាជារឿងដែលខាតពេលវេលាបំផុតហើយ!!>>ជុងហ្គុក

<<វាមិនមែនបែបនេះទេអ្នកប្រុសស្នេហាជារឿងដែលល្អទៅវិញទេ បើសិនជាយើងរកយកមនុស្សត្រូវហើយ ស្រឡាញ់គ្នាដោយគ្មានលក្ខខណ្ឌ អ្នកនឹងដឹងនៅពេលដែលអ្នកប្រុសបានជួបវា តែគឺវាត្រូវការបើកចិត្តពីអ្នកប្រុស តើអ្នកប្រុសមិចនឹងអាចរកបានមនុស្សម្នាក់ណាទៅបើអ្នកប្រុសមួយថ្ងៃៗធ្វើការរហូតបែបនេះ?>>លោកយាយ

<<លោកយាយក៏ដឹងថាខ្ញុំមិនចូលចិត្តការខ្ជះខ្ជាយពេលវេលាហើយក៏មិនចង់បានស្នេហាអ្វីដែរ គឺការងារនេះហើយធ្វើអោយជីវិតខ្ញុំសប្បាយរីករាយ!!>>ជុងហ្គុក

<<អ្នកប្រុសនឹងដឹងហើយនៅពេលដែលអ្នកប្រុសជួបមនុស្សម្នាក់ដែលសាកសមនោះអ្នកប្រុសដឹងហើយថាជីវិតមានអ្វីផ្សេងទៀតក្រៅពីការងារ!!>>លោកយាយនិយាយហើយក៏ដើរតម្រង់ទៅផ្ទះបាយវិញ

ជុងហ្គុកវិញគឺគេនៅតែប្រកាន់គោលជំហររបស់គរដដែល

<<អូយលោកយាយបើសិនជាអ្នកប្រុសមានស្នេហាពិតមែនខ្ញុំពិតជាច្រណែននឹងគេខ្លាំងហើយ អ្នកប្រុសទាំងសង្ហារ ស្លាត ពូកែ មានទ្រព្យសម្បត្តិ កេរ្តិ៍ហើយថែមទាំងជាសុភាពបុរសទៀតផងតើស្រីណាមិនចង់បានទៅ?>>អ្នកបម្រើម្នាក់បានបន្លឺឡើង

<<មែនហើយៗ បើសិនជាមិនប្រាប់ទេណាពួកយើងប្រាកដជាមិនជឿទេថាអ្នកប្រុសជាមេម៉ាហ្វៀនោះ ព្រោះគាត់មិនដូចម៉ាហ្វៀដទៃទេ គឺមានស្រីរាប់មិនអស់ ដើរធ្វើបាបអ្នកទន់ខ្សោយ ហើយក៏អាងអំណាចខ្លួនដើរវាយប្រហារគេ!! ផ្ទុយទៅវិញអ្នកប្រុសមិនដែលទៅប៉ះពាល់ពាក់ព័ន្ធនឹងស្រីណាឡើយ គឺមួយថ្ងៃខំប្រឹងធ្វើការ ហើយគាត់ក៏មិនទៅធ្វើអ្វីអ្នកណាដែលបើសិនជាគេមិនប៉ះពាល់គាត់មុន!!>>អ្នកបម្រើម្នាក់ទៀតបានបន្លឺឡើង

<<បានហើយពួកឯង ពួកឯងមិនអាចនិយាយវែកញែករឿងចៅហ្វាយពីក្រោយខ្នងបែបនេះទេណា!! វាមិនមែនជារឿងត្រឹមត្រូវទេ!!>>លោកយាយ

<<តែពួកយើងនិយាយល្អពីលោកប្រុសតើយាយមិនបាននិយាយអ្វីដែលប៉ះពាល់ដល់លោកប្រុសទេ!!>>អ្នកបម្រើ

<<មិនថានិយាយល្អ ឬអាក្រក់ទេ អោយតែនិយាយរឿងចោហ្វាយគឺខុសទាំងអស់ ពួកនាងយល់ទេ?>>លោកយាយ

<<ចាសលោកយាយ!!>>អ្នកបម្រើទាំងអស់បានឆ្លើយតបទៅយាយវិញទាំងដឹងកំហុស

អូរ មែនហើយលោកយាយជាមេការមួយរូបផងដែរគឺយាយចាត់ចែងគ្រប់សព្វទាំងអស់ពុំអោយខ្វះចន្លោះឡើង!!

#Skip

To be continue

Fortsæt med at læse

You'll Also Like

5.2K 434 23
ជាប្រភេទរឿងស្នេហាមានគ្រប់រសជាតិ បែបកំប្លែងៗ ឌឺដងគ្នា កូរគ្នា ញ៉ោះគ្នា ផ្អែមល្ហែម ឈ្លោះគ្នាដូច Tom&Jerry រវាងសិស្សប្អូនឆ្នាំទី1នឹងសិស្សច្បងឆ្នាំទី4 🏳...
123K 8.9K 77
ពាក្យស្រលាញ់ដែលលើសពីក្ដីស្រលាញ់_Taekook (មិនមែនតពីseason1)
45.2K 2.4K 34
JK:ខ្ញុំបានជួបមនុស្សល្អហើយតែខ្ញុំមើលមិនឃើញ ខ្ញុំត្រូវបាត់បង់គេទើបខ្ញុំដឹងខ្លួន។ YG: គេនៅខ្ពស់ណាស់ខ្ញុំមិនហ៊ានប្រាថ្នាទេ។ TAEKOOK 🐯💜🐰 JK TOP 💗🐰 C...
3M 196K 89
What will happen when an innocent girl gets trapped in the clutches of a devil mafia? This is the story of Rishabh and Anokhi. Anokhi's life is as...