ស្វាមីក្រៅបេះដូង(🙇)(Complete...

Par Steemeeraa

151K 11.4K 1.3K

ទោះក្នុងចិត្តអូនគ្មានបងតែសុំត្រឹមតែពួកយើងនៅជាមួយគ្នាបែបនេះរហូតក៏បាន>ជុងហ្គុក Jeon jungkook X kim Taehyung Jug... Plus

ភាគទី1: បងបើកទៅរៀនឬបើកទៅឋានសួគ៍?
ភាគទី2: ចុះបងប៉ូលីសមិនចាប់គេដាក់គុកទៅ?
ភាគទី3: ថេហ្យុងទៅជួបសង្សារនៅក្បែររបងសាលា
ភាគទី4: ជុងហ្គុកថាកូនចង់ចង.កសម្លាប់ខ្លួន
ភាគទិី5 : សំខាន់ប្ដីខ្ញុំជាប៉ូលីសផងដែរ
ភាគទី6: បងកើតអី?
ភាគទី7 : ថេយ៍បងសុំទោស!
ភាគទី8: ខ្ញុំស្អប់បំផុតមនុស្សដែលចាកចេញមិនលា
ភាកទី9: ថេយ៍មិនឆ្លើយឬមិននឹកបងទេហ្ហ?
ភាគទី10 : ស្រាបង្ខំ
ភាគទី11: កូនត្រូវតែរៀបការ
ភាគទី12: អាមនុស្សរោគចិត្ត
ភាគទី13: តែលតោលទៀតឥឡូវហើយ
ភាគទី14: គេបីខ្ញុំណាម៉ាក់!
ភាគទី15: ហេតុអីក៏រាក់ទាក់គេ
ភាគទី16: គេមិនមែនប្ដីខ្ញុំទេ!
ភាគទី17: ប៉ុន្តែភ្លៀងខ្លាំងណាស់ថេយ៍
ភាគទី18: បងស្រលាញ់ថេយ៍
ភាគទី19: ធ្វើសង្សារលេងៗកូនមីនបានទេ?
ភាគទី20: បងអាចធ្វើអោយដៃថេយ៍ដៃវេទមន្តបាន
ភាគទី21: បងបាញ់លុយទាំងអស់អោយថេយ៍កាន់
ភាគទី22: ហ្ហឹកៗ..ថេយ៍ខ្លាច
ភាគទី23: កុំសួរច្រើនពេកឃើញធំក្លិនស្រាគឺស្រវឹង!
ភាគទី24: ស្រាហាច់
ភាគទី25: ពីសោធន៍
ភាគទី26: មនុស្សប្រុសពេលយំអាក្រក់មើលខ្លាំងណាស់!
ភាគទី27: ពួកយើងនឹងលែងលះគ្នាឆាប់ៗនេះ!
ភាគទី28: គាត់គ្រាន់តែខឹងលួងបន្តិចក៏បាត់ហើយ
ភាគទី29: ហើយវាស្អីពីអ្នកប្ដីប្រពន្ធនេះ?
ភាគទី30: អុស! ម៉ាហ្វៀ
ភាគទី31: ខ្ញុំមកអង្គុយចាំប្ដីត្រឡប់មកពីបរទេសវិញ
ភាគទី32: អីយ៉ាស! ជំពប់ជើងដួល
ភាគទី33: គឺរំលោភ! បើបងមិនធ្វើទុកអោយអូន🔞🔥
ភាគទី34: ហួងហែង
ភាគទី35: ចេះតែនិយាយចោលកុំអោយខាត់ថ្លៃបណ្ដាការ
ដំណឹង!
ភាគទី36: បងក៏...ស្រលាញ់
ភាគទី37: តើជីមីននីនឹងអន់ចិត្តទេ?
ភាគទី38: មើស! ស្អុយណាស់
ភាគទី39: ជុងហ្គុកមីងនឹកឯងណាស់
ភាគទី40: យើងស្អប់ឯងគីមថេហ្យុង
ភាគទី41: អ្នកនាងញញឹមស្រស់ណាស់
ភាគទី42: ម្ដងនេះយើងមិនបណ្ដោយឯងទៀតទេ
ភាគទី43: មកចាប់កំណើតហើយមែនទេកូនប៉ា?
ភាគទី44: ឬអូនអត់មានប្ដីទេ?
ភាគទី45: ហើយម្ចាស់ក្លឹបនោះក៏មិនមែនជាមនុស្សល្អដែរអូនត្រូវដឹង
ភាគទី46: តើខ្ញុំគួរដោះលែងគេឬអត់
ភាគទី47: បើថេហ្យុងកើតអីនាងនិងមានរឿងជម្រះបញ្ជីជាមួយយើងគីមហ្វរ៉េ!
ភាគទី48: យើងនិងសម្លាប់ឯង!!
ភាគទី49: បាក់គ្រែហើយហ្ហេស?
ភាគទី50: បើបង.ងចាំអូនលួង
ភាគទី51: ប្រផ្នូលមិនល្អ
ភាគទី52: បងស្រលាញ់អូនដូចកែវ
ភាគទី53: សុំទោសខ្ញុំដឹងខុសហើយ
ភាគទី54: ជួយដាស់គាត់ផង
ភាគទី55: សារគម្រាម!!
ភាគទី56: អាត្មានិយម
ភាគទី58: ក្ដីសុខ
ភាគបញ្ចប់!👥💕

ភាគទី57: អន់ចិត្ត

2.5K 183 21
Par Steemeeraa


នៅក្នុងបន្ទប់នៃមន្ទីពេទ្យមួយដែលឆ្លុះបញ្ចាំងអោយឃើញពីប្ដីប្រពន្ធមួយគូដែលអ្នកជាប្រពន្ធកំពុងតែបញ្ចុកបបរប្ដីនេះគឺជុងហ្គុកនិងថេហ្យុងនេះហើយគេបានពុតគ្រែជុងហ្គុកអោយឡើងខ្ពស់និងបញ្ចុកអាហារទៅនាយ

"ខឹសៗ..."កំពុងតែញាុំជុងហ្គុកក៏ក្អកតិចៗដោយសារ តែឈ្លក់

"អូ..អូនសុំទោសនេះទឹក"ដោយសារតែគេបង្ខំពេក
ថេហ្យុងឆ្លេឆ្លាក្រោកទៅយកទឹកមកអោយនាយ

"អូនកុំងើបចុះឡើងៗច្រើនពេកឮទេ?"ជុងហ្គុកមិនសូវជាសប្បាយចិត្តប៉ុន្មានទេដែលថេហ្យុងមកមើលថែនាយទាំងគេកំពុងតែពពោះយ៉ាងលំបាកគួរតែជានាយទៅវិញទេតែត្រូវមើលថែថ្នាក់ថ្នមរាងតូច

"ដឹងហើយលោកប្ដី..មោះ! ហាមាត់ទៀត បងត្រូវញាុំអោយបានច្រើន"ថេហ្យុងដួសបបរមករកបញ្ចុកម្ដងទៀតតែជុងហ្គុកមិនហាមាត់សោះ

"អោយបងញាុំខ្លួនឯងវិញ"ជុងហ្គុក

"យ៉ាងមិចនឹងអូនបញ្ចុកបាន"ថេហ្យុង

"អូននឹងលំបាកណាថេយ៍..អូនកំពុងតែពោះធំពិបាកផងត្រូវមកមើលថែបងទៀតទុកអោយពេទ្យអ្នកមើលទៅអូនត្រូវតែសម្រាកអោយច្រើនពេលបងជាបងនឹងមើលថែអូនវិញ"ជុងហ្គុក

"លំបាកអីទៅ? បងតាមមើលថែអូនមករហូតតាំងពីក្មេងមកឃើញរអ៊ូផងយើងជាប្ដីប្រពន្ឌនឹងគ្នាបងមើលថែអូនមើលថែបងផ្ដល់អោយគ្នាទៅវិញទៅមកបែបនោះឯង"ថេហ្យុង

"តែមិនមែនពេលអូនកំពុងតែពពោះបែបនេះទេ"ជុងហ្គុក

"ហីយ៉ា..មិនអីទេកូនយើងគេប្រាប់អោយអូនមើលថែបងបែបនេះ"ថេហ្យុង

"អូនកុហក"ជុងហ្គុក

"បើបងចង់មកមើលថែអូន ហា..មាត់ហើយខំប្រឹងញាុំលេបថ្នាំអោយជា ពេលលោកប្ដីជាពេលណាអូននិងរំអួយញិញក់ប្រើបងអោយបម្រើរអូនតែម្ដង"ថេហ្យុង
និយាយទាំងទឹកមុខខ្ចីខ្ចូត

"ហឹសៗ...បែបនោះក៏បាន"នាយញញឹមនិងលូកដៃទៅស្ទាបពោះថេហ្យុងព្រមទាំងហាមាត់ញាុំបន្តទៀតរាងក្រាសមានទឹកមុខស្រស់ស្រាយនិងសប្បាយចិត្តច្រើនមានប្រពន្ធមានកូននៅចាំជាកម្លាំងចិត្តអោយនាយដើម្បីខំប្រឹងព្យាយាមខ្លួនអោយជា។

អង្គុយលេងនិងជជែកគ្នាយូឈុនហ្គុំក៏មកមើល
ជុងហ្គុកព្រោះថានាយរវល់តាំងពីជុងហ្គុកដឹងខ្លួនមកមិនទាន់បានមកអើតសោះឈុនហ្គុំប្រាប់អោយថេហ្យុងក៏ចុចបើកទូរស្សន៍អោយជុងហ្គុកមើលហើយក៏ប៉ះចំ
ព័រត៌មានដែលទើបតែផ្សាយថ្មីៗទៀតផងនេះជាអ្វីដែលឈុនហ្គុំចង់អោយជុងហ្គុកដឹង!

ពេលនេះត្រកូលលីត្រូវបានប៉ូលីសអន្តរជាតិហុំព័ទ្ធចាប់កាលពីយប់ថ្ងៃទី30នេះដោយចាប់បានលោកលីស៊ុនហុកដែលជាម្ចាស់ឃ្លាំងជួញដូមនុស្សដ៍ធំរួមទាំងកូនស្រីឈ្មោះលីហាលីសនាងធ្វើការមេធាវីបាំងមុខ
របបរខុសច្បាប់ចំណែកឯកូនប្រុសឈ្មោះលីយូហ្វីលក៏បានធ្វើអត្តឃាតបាញ់សម្លាប់ខ្លួនកាលពីយប់ជាមួយគ្នា អ្នកដែលនៅសល់ត្រូវបានប៉ូលីសបញ្ចូនទៅតុលាការនៅទីក្រុងវាសីុនតោនសហរដ្ធអាមេរិកដើម្បីរងចាំការកាត់ក្ដី។

"មុននឹងស្លាប់លីយូហ្វីលនោះបានរៀបរាប់ពីទុក្ខសោកមើលទៅដូចជាក្មេងដែលមានសម្ពាធផ្លូវចិត្តនិងត្រូវឪពុកបង្រៀនអោយធ្វើតែរឿងឃោឃៅ ទើបពូសម្រេចចិត្តអោយគេសម្លាប់ខ្លួនតែម្ដងទៅ"មិនបាច់ឆ្ងល់ទេថាប៉ូលីសកំពូលយប់មិញច្រើនតែហេតុអីបណ្ដោយអោយយូហ្វីលបាញ់សម្លាប់ខ្លួនបានព្រោះតែឈុនហ្គុំនេះហើយជាអនុញ្ញាត្តិ

"អហោសិកម្មអោយគេទៅជុងហ្គុក"ឈុនហ្គុំ

"ខ្ញុំមិនទៅចងគុំនំអ្វីនោះទេពូ"ជុងហ្គុក

"រឿងគ្រួសាររបស់ឯងនោះលីស៊ុនហុកនេះហើយអ្នកសម្លាប់ប៉ាម៉ាក់ឯង ព្រោះតែគេស្រលាញ់ម៉ាក់ឯងរួចក៏ខឹងព្រមទាំងប្រជែងទីផ្សារជាមួយលោកចនទៀតទើបសម្លាប់ផ្ដាច់ពូជតែម្ដងដោយទាំងដាហុនដែរ"ឈុនហ្គុំ

"ហ្ហឹម!..ជាមនុស្សអាត្មានិយមដដែល"ថេហ្យុងកាន់ដៃប្ដីរួចក៏ដកដង្ហើមធំ

"ពួកគេទទួលទោសសមនិងអ្វីដែលគេធ្វើហើយបងកុំគិតច្រើនអីណា"ថេហ្យុងនិយាយទៅកាន់ជុងហ្គុកព្រោះឃើញនាយធ្វើមុខស្រពោនដោយជុងហ្គុកញញឹមតិចៗនិងងក់ក្បាលហើយរាងតូចក៏ក្រោកទៅអោបនាយដើម្បីជាការលោងលោមមើលចុះប្ដីរបស់គេស្លូតណាស់ហើយមានសណ្ដានចិត្តល្អទៀតមិនចេះចងគុំនំនិងកំហឹងអ្វីនោះទេ ពេលនេះចាប់អ្នកដែលសម្លាប់ប៉ាម៉ាក់នាយដាក់ទោសរួចហើយជុងហ្គុកបានស្ងប់ចិត្តហើយសង្ឃឹមប៉ាម៉ាក់ជុងហ្គុកនៅទីឆ្ងាយនោះដោយស្ងប់ដូចគ្នា ទុកចិត្តចុះគ្រាប់ពេជ្រដែលពួកគាត់សន្សល់អោយគេនិងមើលថែអោយបានល្អជាទីបំផុតនឹងសន្យាមិនធ្វើអោយជុងហ្គុកត្រូវកំសត់ម្ដងទៀតនោះទេ។

#Skip

កាត់មកមើលខាងវិញមានបុរសសង្ហារពីអ្នកកំពុងតែផ្លោះបង្អួចកញ្ចក់របស់មន្ទីពេទ្យព្រោះថាយប់មិញយុនហ្គីបានស្នាក់នៅមន្ទីពេទ្យ2.3យប់ដើម្បីតាមដានឆ្អឹងជំនីដែលឈឺនោះ ប៉ុន្តែដោយសារតែត្រូវបញ្ចប់បេសកកម្មទើបរត់ចោលពេទ្យអស់មួយយប់ពេលនេះត្រូវតែផ្លោះចូលដើម្បីបំបាត់ភសត្តុតាងជៀសវាងព្រឹកឡើងសង្សារនាយមកមើលនឹងបានដឹងមុខជាជេកក់ខែមិនខានទេ

"មានមនុស្សទេ អាយុន?"ហូសុកសួរទៅយុនហ្គី

"គ្មានទេ? មកៗ.."យុនហ្គីចូលទៅបន្ទប់បានសម្រេចនិងបកដៃហៅហូសុកម្ដង បន្ទាប់មកហូសុកក៏ផ្លោះមកម្ដងរួចក៏ចូលក្នុងបន្ទប់បានសម្រេច

"ផ្លាស់ខោអាវអោយលឿនទៅ"ហូសុក
តឿនយុនហ្គីអោយផ្លាស់ពាក់ឈុតអ្នកជំងឺវិញ

"ចង្រៃយ៍..ខោរ៉ូតមិនចេញ"យុនហ្គីខាំថ្គាម
តិចៗកំពុងតែប្រញាប់ផង

"អោយលឿនទៅលោកសង្សារឯងមកឥឡូវហើយ"ហូសុកដូចភ័យជាងយុនហ្គីទៀត ព្រោះតែខ្លាចជីមីនជេដោយទាំងនាយ

"នេះដោះចេញបាន..ហ្ហើយ!! "យុនហ្គី

ក្រាក!!

"បងយុន.."ចៃដន្យណាស់យុនហ្គីផ្លាស់បានតែអាវក្រោយពីឮសម្លេងបើកទ្វានាយស្ទុះទៅដេកនៅលើគ្រែដណ្ដប់ភួយស្ងាត់ជ្រាប ដោយហូសុកប្រញាន់ទាញសៀវភៅយកមកមើលបន្លប់ស្ថានការណ៍

"ប្រធានក្រុមកំពុងគេងគាត់សម្រាកយូហើយ មកពីលេបថ្នាំទៀតទាត់អស់កម្លាំងពេក"ហូសុកធ្វើជារៀបរាប់ប្រាប់ជីមីនទាំងមិនមើលមុខតែនាយកំពុងតែមើលសៀវភៅ

"អ..បែបនោះទេហ្ហេ? លេបថ្នាំទៀងពេលល្អណាស់សង្សារខ្ញុំតែថា..លោកប៉ូលីសជុងហូសុកអានសៀវភៅបញ្ច្រាស់ហើយ"ជីមីនញញឹមកំណាចនិងដើរចូលមក

"អ..ហ្ហ? នេះជាstlyeរបស់ខ្ញុំ ហឹសៗ."ហូសុក

"គ្រាន់តែគេងមានអាវខ្មៅនៅខាងក្រោមគ្រែផងហ្ហេ? គេងពាក់ស្បែងជើងប៉ូលីសពិសេស
?"ជីមីនយកអាវស្បែកពណ៍ខ្មៅក្រោមគ្រែមកនិងទាញចុងជើងយុនហ្គីមើល

"ស៊យហើយអាយុន"ហូសុកខ្សិបតិចៗ

"ហឹសៗ...ជីមីននី.."យុនហ្គីអើតក្បាលចេញពីភួយដូចអណ្តើកនិងញញឹមមិនសមដាក់អ្នកជាសង្សារ

"យ៉ា!! ! មីនយុនហ្គី!! !! !! !"ជីមីនស្រែកចាចខ្ទរមន្ទីពេទ្យដោយសារតែខឹងសង្សារខ្លាំងពេក ឌឺណាស់ផ្លាត់ឆ្អឹងជំនីឈឺដោយសារតែឌឺនេះដេកពេទ្យទៀតហើយឥឡូវឌឺទៀត ចំជាគួរអោយចង់វៃមែន...រាងតូចស្រែកដោយហូសុកនិងយុនហ្គីបានត្រឹមយកអ្វីខ្ទប់ត្រចៀកជៀសវៀងហឹងត្រចៀកប៉ោតទាំងវ័យក្មេង។

#baby shop

*អនិច្ចារ..គេថាសត្វចាបក៏មានគូឯអ្នកដែលអត់គូអន់ជាងសត្វចាបទៅទៀត..អនិច្ចា.."ប៊ូតាកំពុងតែស្ដាប់រ៉េទ្យុ(វិទ្យុ)ដែលគេច្រៀងបែបកំប្លែងឌឺអ្នកអត់គូ

"តឺត!! បទចង្រៃយ៍ស្អីឮតែអនិច្ចារ..ហើយថីអ្នកអត់គូនឹងវាអន់ណាស់ហ្ហេ?"ប៊ូតា

"ចុះហេតុអីថៅកែមិនមានគូនឹងគេដែរទៅ"បុគ្គលិកជំនិតក៏លូកមាត់សួរ

"មកពីគ្មានអ្នកយកនឹងហើយ យើងចង់បានកូនដូចមិត្តយើងដែរ"ប៊ូតាពេបមាត់

"ចង់បានកូនប៉ុន្តែថៅកែមិនចង់យកប្ដីមែនទេ?"បុគ្គលិក

"អើរ..ត្រូវហើយ"ប៊ូតា

"ខ្ញុំមានគំនិតមួយថៅកែទៅពេទ្យវិទ្យាដើម្បីយកកូនទៅ "បុគ្គលិក

"ធ្វើបែបនោះបានដែរហ្ហេ?"ប៊ូតា

"ពិតណាស់ថៅកែគ្រាន់តែទៅគេនិងចាក់បញ្ចូលមេជីវិតមនុស្សប្រុសដែលគ្រូពេទ្យទិញមកស្តុកទុកនោះទៅរួចថៅកែទម្ងន់ដោយមិនបាច់យកប្ដី"បុគ្គលិកនិយាយលេងៗសោះអ្នកណាទៅដឹងថាប៊ូតានាងយល់ឃើញមែនទេន

"មែនហើយគំនិតល្អណាស់ ហាហា"ការជជែកគ្នាពួកគេស្ថិតក្នុងត្រចៀកហូសុកដែលមកបន្លំខ្លួនទិញរបស់របរលបមើលប៊ូតានាយឮហើយក្រវីក្បាលព្រោះគិតស្រីៗគេនិយាយគ្នាលេងប៉ុណ្ណោះ។

(ប៉ុន្តែចែតាអាចនឹងធ្វើមែន><)

#វិឡាឈុនហ្គុំ

ក្រោយពីរវល់ជាមួយស្រីអស់ពេលយូថ្ងៃហើយឈុនហ្គុំក៏រវល់ការងារមួយតង់ទៀតគ្មានពេលនៅក្បែរហ្វរ៉េគម្រាមនាងដូចមុនទេ

"លោក..នេះទើបតែមកពីណាបាត់រហូតហើយមិនដែលប្រាប់ខ្ញុំសូម្បីតែមួយម៉ាត់"នាងក៏ចេះបារម្ភដែរឈុនហ្គុំចេញចូលម្ដងបាត់ម្ដងឃើញនិងមិនប្រាប់នាងថានាយទៅណាផង

"ប្រាប់ធ្វើអីនាងមិនមែនជាប្រពន្ធយើងផង ហ្ហើយ.. "ដោយសារតែងងុយគេងឈុនហ្គុំចេះតែឆ្លើយៗរួចក៏ដើរឡើងទៅខាងលើបាត់ដោយមិនដឹងទេថាហ្វរ៉េអន់ចិត្តខ្លាំងណាស់

"ត្រូវហើយខ្ញុំមិនមែនប្រពន្ធលោកនោះទេ ហ្ហឹក!"នាង
វិុសតែភ្លេចពីឋាន:ខ្លួនទៅសួរនាំបារម្ភពីគេ ហ្វរ៉េពេបមាត់ដោយការអន់ចិត្តនឹងឡើងទៅខាងលើបន្ទប់នាងដើម្បីធ្វើការរៀបចំវ៉ាលី ពេលនេះគ្រប់មួយខែហើយគេមិនគួរនៅទៀតទេ។

















To be continued.....

write by steemeeraa💕

























Continuer la Lecture

Vous Aimerez Aussi

70.5K 18K 62
💚❤ පෙරවදන් කුමකටද...... පසු වදනින් මුණගැසෙන තුරු.......❤💚 🆃︎🅷︎🅴︎ 🅸︎🅽︎🅵︎🅸︎🅽︎🅸︎🆃︎🆈︎...........❤️‍🔥❤️‍🔥
95.8K 15.6K 52
❝ ﹏ මට මේක කියන්නකෝ අග්‍ර..බියුටි ඇන්ඩ් ද බීස්ට් එකේ කුමාරයා ශාපයක් නිසා එච්චර කැත රාක්‍ෂයෙක් වුනේ නැත්තම් බෙල් වගේ දුප්පත් කෙල්ලෙක් දිහා අඩුම තරමෙ බ...
23.7K 3.8K 28
"ហង្សមែនទេ?​ត្រឹមតែមួយប៉ប្រិចភ្នែកយើងនឹងធ្វើអោយហង្សមួយនោះបាក់ស្លាប ហើយហង្សដ៍ស្រស់ស្អាតនោះត្រូវស្ថិតក្នុងកម្មសិទ្ធយើងម្នាក់គត់"ជុងហ្គុក "យើងដឹងពីអ្វីទ...
2.5K 119 26
Gwen's whole life has been about one thing, hockey. Growing up Gwen didn't have it easy and always had to work hard at what she wanted. She had put a...