មនុស្សសម្ងាត់(ចប់)

By TaeTae2828

72.8K 3.8K 66

ពីក្មេងប្រុសម្នាក់ដែលរស់នៅដូចស្លាប់គ្មានអ្នកខ្វល់ខ្វាយជាមួយ ត្រូវគេធ្វើបាបតាំងពីតូចដល់ធំ តែគេមិនដែលព្រមចុះចាញ... More

ផ្ដើមរឿង
ភាគ១: វាគ្រាន់តែជាសុបន្តិ
ភាគ២ :ថ្ងៃដ៏សែនអាប់អួរនៃសង្គមម៉ាហ្វៀ
ភាគ៣: ជុងហ្គុកហ្វារីណូ
ភាគ៤: ឱកាសដែលនឹកស្មានមិនដល់
ភាគ៥: សេចក្តីក្លាហានរបស់ថេយ៍ថេយ៍
ភាគ៦: ជិះយន្តហោះលើកដំបូង
ភាគ8:ឲ្យម៉ាក់សុំទោសណាកូនថេយ៍
ភាគ9:បណ្តាំចុងក្រោយ
ភាគ10: wow!!ទីនេះមិនចាញ់នៅប្រទេសកូរ៉េទេណា!!
ភាគ11: យកគេមកជួបយើង!!
ភាគ12: ជនជាតិអាមេរិកពិតជាមានទឹកចិត្តល្អដូចគេថាមែន!!
ភាគ13: តើអ្នកណាបញ្ចូនឯងមក?
ភាគ14: តើឯងជាប្រុសឬស្រីទៅហាស?
ភាគ15: ក្មេងប្រុសដែលយើងបានតាមរក
ភាគ16: IQ test
ភាគ17: IQ ខ្អស់
ភាគ18:ចុះបើខ្ញុំប្រាប់ថាថេយ៍ជាកូនចិញ្ចឹមនុះ!!
ភាគ19:បន្ទប់សម្ងាត់
ភាគ20:ដៃឆ្វេងម៉ាហ្វៀ
ភាគ21:មិត្តស្លាប់រស់
ភាគ22:អង្គប្រជុំដ៏ឃោរឃៅ
ភាគ23: Romantic dinner
ភាគ24:ថ្ងៃចូលរៀនដំបូង
ភាគ25:មុនថ្ងៃឡើងយន្តហោះ
ភាគ26:លោកនាយកមុខសង្ហារ
ភាគ27:សំបុត្រទី2លាតត្រដាងការពិត
ភាគ28:ខ្ញុំបានត្រឹមបិទភ្នែកហើយសង្ឃឹមថារឿងវានឹងបញ្ចប់ទៅអោយបានឆាប់
ភាគ29:យើងនឹងធ្វើអោយពួកឯងរស់នៅដូចស្លាប់
ភាគ30:ផ្ទះទារុណកម្ម
ភាគ31:បានប្រុសសង្ហារទាត់មិត្តចោល
ភាគ32:ថ្ងៃបំណាច់ឆ្នាំ
ភាគ33:ការពិតនៅតែជាការពិត
ភាគ34:ថ្ងៃទទួលសញ្ញាប័ត្រ
ភាគ35:គោលដៅជីវិត
ភាគ36:ជំហានដំបូងនៃជីវិតក្នុងសង្គមម៉ាហ្វៀ
ភាគ37:សងសឹក
ភាគ38:មនុស្សឃោរឃៅ
ភាគ39:បើដឹងហើយ តើអាចកែប្រែអ្វីបានទៅ?
ភាគ40:បញ្ឆោតមនុស្សអោយចូលរោងខ្លា
ភាគ41:ថ្ងៃអវសាន្តបានមកដល់
ភាគ42: សារភាព
ភាគ43:អត្ថន័យនៃពាក្យថាស្រឡាញ់
ភាគបញ្ចប់:សុភមង្គលពិតប្រាកដ

ភាគ7: អាថ៌កំបាំង

2K 101 2
By TaeTae2828

ពេលនេះម៉ាក់របស់ថេយ៍បានក្រោកឡើងហើយក៏ដើរតម្រង់ចុះមកក្រោមហើយគាត់ក៏ចម្លែកចិត្តណាស់ដែរព្រោះថ្ងៃនេះមិនឃើញវត្តមានរបស់ថេយ៍សោះ។

គាត់ក៏ចាប់ផ្តើមភ័យៗខ្លួនដែរព្រោះជាធម្មតាថេយ៍តែងតែដាស់គាត់អោយក្រោកហើយថែមទាំងចម្អិនម្ហូបទុកអោយម៉ាក់ប៉ាគេផងដែរ មុននឹងគេចេញទៅសាលាតែចម្លែកអីថ្ងៃនេះបាត់ស្រមោលគេឈឹង។

<<ថេយ៉ុង!! ថេយ៉ុង!!ឯងទៅណាបាត់ហើយ យើងឃ្លានណាស់ឆាប់ចុះមកធ្វើម្ហូបអោយយើងសុីភ្លាម>>ដោយមិនឃើញថេយ៍គាត់ក៏សម្រេចចិត្តស្រែកហៅគេក្រែងគេនៅលើផ្ទះតែថាគ្មានសម្លេងឆ្លើយតបទេ

<<ថេយ៉ុង!!នេះឯងថ្លង់ហើយមែនទេបានយើងហៅឯងចង់បែកផ្ទះហើយឯងមិនឮទៀត?>>ម៉ាក់ថេយ៍ខឹងយ៉ាងខ្លាំងព្រោះតែថេយ៍មិនតបគាត់

ដោយទ្រាំពុំបានគាត់ក៏រត់ឡើងទៅបន្ទប់ថេយ៍ហើយគាត់បានបើកចូលយកតែម្តងដោយមិនបានសុំការអនុញ្ញាតពីម្ចាស់បន្ទប់ឡើយ តែថារឿងដែលគួរអោយភ្ញាក់ផ្អើលនោះគឺមិនឃើញវត្តមានថេយ៍នៅក្នុងបន្ទប់មួយនេះឡើយ។

ម៉ាក់របស់ថេយ៍ក៏កាន់ឆ្ងល់ទៀតហើយ គាត់ក៏បានរត់ទៅបើកទូរអាវរបស់ថេយ៍ គាត់ក៏បានឃើញថាទូរឡើងទូលាយ អាវជាច្រើនត្រូវបានបាត់ពីក្នុងទូរនេះ

<<នេះវាស្អីទៅ? មានចោរចូលផ្ទះ? ឬក៏....!!>>ម៉ាក់ថេយ៉ុងនិយាយបានប៉ុណ្ណឹងក៏បានឈប់បន្តិចហើយបន្តទៀតថា

<<ថេយ៉ុង!!ថេយ៉ុង!!នេះឯងហ៊ានណាស់ណាអាក្មេងចង្រៃ ឯហ៊ានលួចចេញពីផ្ទះផងហេស>>និយាយាសុខៗម៉ាក់ថេយ៍ក៏បាននឹកឃើញរឿងថេយ៉ុងសុំអនុញ្ញាតចេញទៅបោះជំរុំ តែពេលនេះថេយ៍ក៏បានលួចចេញទៅស្ងាត់ៗ

គ្រាន់តែដឹងភ្លាមម៉ាក់ថេយ៉ុងក៏បានស្រែកជំទាល់ពេញផ្ទះដោយមិនគិតពីអ្នកនៅកំពុងគេងនោះសោះ។

ស្រែកជំទាល់ម្នាក់ឯងមិនអស់ចិត្តគាត់ក៏ទៅរករឿងប៉ារបស់ថេយ៍ទៀតផង។

<<អាប្តីហេងស៊ូយ!!យើងធ្លាប់ឯងហើយមែនទេ ថាកុំអោយទៅរើសអាក្មេងតាមចិញ្ជើមផ្លូវនោះមកចិញ្ចឹម!!តែឯងមិនស្តាប់យើងសោះ!!ពេលនេះយ៉ាងមិច!!ឃើញវាធ្វើដាក់យើងទេ!!គ្រាន់តែនៅចាំជួយសងបំណុលមិនបានផង>>ម៉ាក់ថេយ៍ស្រែកជេរអ្នកដែលមាននាមជាប្តីដូចកម្រោលចូល ដោយមិនយល់ពីមុខវ្តីសោះ

តែថាវាជាបំណុលដែលគាត់ជាអ្នកបង្កើតឡើងដូច្នេះហើយគាត់ក៏ត្រូវជាអ្នកសងដែរ ហេតុអីមកដាក់កំហុសលើថេយ៍ទៅវិញ!!!

ប៉ុន្តែតើអ្នកទាំងអស់ចាប់អារម្មណ៍ពាក្យថា<<កូនតាមចិញ្ចើមផ្លូវ>>ទេ?

តើបានន័យថាយ៉ាងណាទៅ?

មានន័យថាថេយ៍មុនមែនជាកូនបង្កើតរបស់គាត់ទេមែនទេ?

ហើយដោយសារហេតុផលនេះមែនទេបានជាពួកគាត់តែងតែវាយធ្វើបាបថេយ៍កន្លងមក? ហើយមិនសូវអោយតម្លៃថេយ៍បែបនេះ?

<<នេះវាមិនមែនដោយសារឯងទេមែនទេ ដែលជំរុញចិត្តយើងអោយយកអាក្មេងនោះមកចិញ្ចឹម? មិចក៏ឯងទំនាក់កំហុសមកលើយើងតែម្នាក់បែបនេះ?>>ប៉ារបស់ថេយ៍ឮបែបនេះខឹងបុកឈាមឡើងយ៉ាងខ្លាំងរហូតបណ្តាលអោយគាត់បញ្ចេញសម្លេងខ្លាំងចថបែកផ្ទះ

ប្តីប្រពន្ធគេក្រោកឡើងគេស្រឡាញ់មើលថែគ្នាល្អូកល្អើននឹងគ្នា តែចម្លែកអីតែប្តីប្រពន្ធមួយគូនេះគឺឈ្លោះគ្នាគ្មានថ្ងៃណាដែលរស់នៅបានសុខជាមួយគ្នាឡើយ។

<<នេះបានន័យថាយ៉ាងមិចទៅ?>>ម៉ាក់របស់ពោលឡើងដោយសេចក្តីងឿងឆ្ងល់ព្រោះគាត់មិនយល់ពីអ្វីដែរប៉ាថេយ៍និយាយឡើយ

<<ក៏ព្រោះតែថង់ដាក់មាសនិងសំបុត្រមួយច្បាប់ដែលម៉ែឪវាបានទុកនៅនឹងខ្លួនវានោះអី ឯងភ្លេចហើយមែនទេ? >>បន្ទាប់ពីបញ្ចប់ពាក្យមួយឃ្លានេះហើយគាត់ក៏បានបន្តទៀតថា

<<ព្រោះសំបុត្រមួយច្បាប់នោះហើយទើបធ្វើអោយយើងព្រមទុកវានៅក្នុងផ្ទះនេះ!!! ហើយក៏ព្រោះតែថង់មាសនោះហើយទើបធ្វើអោយយើងដឹងថាម៉ែឪរបស់វាមិនមែនជាមនុសធម្មតាទេប្រាកដជាអ្នកមានខ្លាំងហើយ

ដូច្នេះហើយពាក្យដែរគេបានសរសេរក្នុងសំបុត្រនោះប្រាកដជាការពិតហើយ ទ្រាំតិចទៀតទៅណាប្រពន្ធសម្លាញ់ តែបន្តិចទៀតគឺពួកយើងរស់នៅស្រួលហើយ!!>>ប៉ារបស់ថេយ៍បាននិយាយពាក្យដែលឥតកេរ្តិ៍ខ្មាស់នេះចេញមក

បើសិនជាថេយ៍ឮមិនដឹងថាគេឈឺចាប់យ៉ាងណាទេ ទោះជាម៉ាក់ប៉ារបស់ធ្វើបាបគេយ៉ាងក៏ដោយក៏គេនៅតែស្រឡាញ់និងគោរពពួកគាត់ជាម៉ាក់ប៉ាដដែល

បន្ទាប់ពីឮពាក្យនេះហើយម៉ាក់របស់ថេយ៍ក៏រាងឆ្ងល់វន្តិចដែរព្រោះគាត់ដឹងតែរឿងថង់មាសទេមិនដែលដឹងថាមានសំបុត្រមួយច្បាប់នៅឯណាទេ!!

តែវាហេតុបានជាប្តីរបស់គាត់ត្រូវលាក់រឿងនេះនឹងគាត់ដែរ គាត់មិនដែលឮប្តីគាត់ប្រាប់គាត់ទេ គឺគាត់តាំងចិត្តលាក់បាំង

តែសំណួរសួរថាហេតុអីទៅ ហេតុអីចាំបាត់លាក់ដែរ?

ហើយក៏មានរឿងមួយទៀតផងដែរ តើអ្នកទាំងអស់គ្នាមានឆ្ងល់ទេថាតើអត្តន័យក្នុងសំបុត្រនោះមានអីទៅបានធ្វើអោយមនុស្សលោភលន់ដូចជាប៉ារបស់ថេយ៍ ព្រមយកគេមកចិញ្ចឹម?

បើគាត់មិននិយាយក៏យើងដឹងដែរថាគាត់ជាមនុស្សដែលចង់បានផលប្រយោជន៍ ជាពិសេសនោះគឺលុយ

ចង់បានលុយចង់កាន់លុយរាប់ពាន់រាប់លានតែមិនគិតខំធ្វើការរកសទេ គិតតែយកលុយដែលថេយ៍រកបានទៅលេងល្បែងអស់គ្មានសល់ តែចង់បានលុយស្រួលៗ

ដូច្នោះហើយយើងអាចដឹងបានណាថាវាប្រាកដជាទាក់ទងនឹងផលប្រយោជន៍ពុំខានទេ!!តែថាផលប្រយោជន៍បែបណាទៅ?

To be continue

Continue Reading

You'll Also Like

5.2K 263 22
រវាងលោកម៉ាហ្វៀអាយុ30ឆ្នាំ នឹងក្មេងសិស្សសាលាដែលអាយទេីបនឹង18 តែអ្វីមានអ្វីកេីតឡេីង?តេីខាងណាស្រលាញ់មុនទៅ បេីម្ខាងក្មេងយ៉ាងនឹងអាចនឹងមានបញ្ហាទេ? Taekook T...
3.5K 161 7
The story happening in France, talking about a young Artist, Tobias. Who got taken away by a young Vampire, Ranboo. The Vampire wants the boy to beco...
31.7K 1.6K 10
ពួកយេីងនិងជិតដិតលេីសពីពាក្យថាមិត្តតែមិនមែនសង្សា #22-9-21
124K 8.9K 77
ពាក្យស្រលាញ់ដែលលើសពីក្ដីស្រលាញ់_Taekook (មិនមែនតពីseason1)