ស្វាមីក្រៅបេះដូង(🙇)(Complete...

Per Steemeeraa

151K 11.4K 1.3K

ទោះក្នុងចិត្តអូនគ្មានបងតែសុំត្រឹមតែពួកយើងនៅជាមួយគ្នាបែបនេះរហូតក៏បាន>ជុងហ្គុក Jeon jungkook X kim Taehyung Jug... Més

ភាគទី1: បងបើកទៅរៀនឬបើកទៅឋានសួគ៍?
ភាគទី2: ចុះបងប៉ូលីសមិនចាប់គេដាក់គុកទៅ?
ភាគទី3: ថេហ្យុងទៅជួបសង្សារនៅក្បែររបងសាលា
ភាគទី4: ជុងហ្គុកថាកូនចង់ចង.កសម្លាប់ខ្លួន
ភាគទិី5 : សំខាន់ប្ដីខ្ញុំជាប៉ូលីសផងដែរ
ភាគទី6: បងកើតអី?
ភាគទី7 : ថេយ៍បងសុំទោស!
ភាគទី8: ខ្ញុំស្អប់បំផុតមនុស្សដែលចាកចេញមិនលា
ភាកទី9: ថេយ៍មិនឆ្លើយឬមិននឹកបងទេហ្ហ?
ភាគទី10 : ស្រាបង្ខំ
ភាគទី11: កូនត្រូវតែរៀបការ
ភាគទី12: អាមនុស្សរោគចិត្ត
ភាគទី13: តែលតោលទៀតឥឡូវហើយ
ភាគទី14: គេបីខ្ញុំណាម៉ាក់!
ភាគទី15: ហេតុអីក៏រាក់ទាក់គេ
ភាគទី16: គេមិនមែនប្ដីខ្ញុំទេ!
ភាគទី17: ប៉ុន្តែភ្លៀងខ្លាំងណាស់ថេយ៍
ភាគទី18: បងស្រលាញ់ថេយ៍
ភាគទី19: ធ្វើសង្សារលេងៗកូនមីនបានទេ?
ភាគទី20: បងអាចធ្វើអោយដៃថេយ៍ដៃវេទមន្តបាន
ភាគទី21: បងបាញ់លុយទាំងអស់អោយថេយ៍កាន់
ភាគទី22: ហ្ហឹកៗ..ថេយ៍ខ្លាច
ភាគទី23: កុំសួរច្រើនពេកឃើញធំក្លិនស្រាគឺស្រវឹង!
ភាគទី24: ស្រាហាច់
ភាគទី25: ពីសោធន៍
ភាគទី26: មនុស្សប្រុសពេលយំអាក្រក់មើលខ្លាំងណាស់!
ភាគទី27: ពួកយើងនឹងលែងលះគ្នាឆាប់ៗនេះ!
ភាគទី28: គាត់គ្រាន់តែខឹងលួងបន្តិចក៏បាត់ហើយ
ភាគទី29: ហើយវាស្អីពីអ្នកប្ដីប្រពន្ធនេះ?
ភាគទី30: អុស! ម៉ាហ្វៀ
ភាគទី31: ខ្ញុំមកអង្គុយចាំប្ដីត្រឡប់មកពីបរទេសវិញ
ភាគទី32: អីយ៉ាស! ជំពប់ជើងដួល
ភាគទី33: គឺរំលោភ! បើបងមិនធ្វើទុកអោយអូន🔞🔥
ភាគទី34: ហួងហែង
ភាគទី35: ចេះតែនិយាយចោលកុំអោយខាត់ថ្លៃបណ្ដាការ
ដំណឹង!
ភាគទី36: បងក៏...ស្រលាញ់
ភាគទី37: តើជីមីននីនឹងអន់ចិត្តទេ?
ភាគទី38: មើស! ស្អុយណាស់
ភាគទី39: ជុងហ្គុកមីងនឹកឯងណាស់
ភាគទី40: យើងស្អប់ឯងគីមថេហ្យុង
ភាគទី41: អ្នកនាងញញឹមស្រស់ណាស់
ភាគទី42: ម្ដងនេះយើងមិនបណ្ដោយឯងទៀតទេ
ភាគទី43: មកចាប់កំណើតហើយមែនទេកូនប៉ា?
ភាគទី44: ឬអូនអត់មានប្ដីទេ?
ភាគទី46: តើខ្ញុំគួរដោះលែងគេឬអត់
ភាគទី47: បើថេហ្យុងកើតអីនាងនិងមានរឿងជម្រះបញ្ជីជាមួយយើងគីមហ្វរ៉េ!
ភាគទី48: យើងនិងសម្លាប់ឯង!!
ភាគទី49: បាក់គ្រែហើយហ្ហេស?
ភាគទី50: បើបង.ងចាំអូនលួង
ភាគទី51: ប្រផ្នូលមិនល្អ
ភាគទី52: បងស្រលាញ់អូនដូចកែវ
ភាគទី53: សុំទោសខ្ញុំដឹងខុសហើយ
ភាគទី54: ជួយដាស់គាត់ផង
ភាគទី55: សារគម្រាម!!
ភាគទី56: អាត្មានិយម
ភាគទី57: អន់ចិត្ត
ភាគទី58: ក្ដីសុខ
ភាគបញ្ចប់!👥💕

ភាគទី45: ហើយម្ចាស់ក្លឹបនោះក៏មិនមែនជាមនុស្សល្អដែរអូនត្រូវដឹង

1.9K 172 27
Per Steemeeraa

នៅយប់នេះពួកការគេងរបស់ពួកគេហាកមិនដូចជារាល់យប់សោះជុងហ្គុកគេងខិតឃ្លានឆ្ងាយពីរាងតូចថែមទាំងគេងមិនលក់គេងផ្អៀងមើលមុខរាងតូចទាំងគិតទៀតផង អោយនាយគេងលក់យ៉ាងមិចបើក្នុងចិត្តគឺឈឺចុកៗអួលណែនចុបចាក់រហូតដល់បែកញើសជោគសក់ទោះម៉ាសីុនត្រជាក់លេខប៉ុន្មានក៏មិនអាចជួយបានដែរ ប៉ុន្តែជុងហ្គុកមិនហ៊ានសួរថេហ្យុងព្រោះថារាងតូចបានបកស្រាយនៅពាក្យកុហកប្រាប់គេរួចហើយ បើអោយប្រចណ្ឌហួងហែងជះកំហឹងគឺនាយមិនមានសារធាតុកាចនៅក្នុងខ្លួនទេនាយធ្វើមិនបានចំពោះ
ថេហ្យុងម្នាក់មានតែគេងគិតគេងឈឺចាប់តែម្នាក់ឯងលាក់ក្នុងទ្រូង

"ហ្ហឹម?.."ថេហ្យុងគេព្យាយាមខិតឆ្ងាយពីជុងហ្គុកបន្ថែមព្រោះថេហ្យុងមានអារម្មណ៍ប្រែប្រួលមិនទៀងយប់នេះគេធំក្លិនខ្លួនជុងហ្គុកហើយក្រពុលមុខណាស់គេងមិនស្ងប់នោះទេចេះតែរើរហូត

"គេងទៅ.."ដោយឃើញថាប្រពន្ធរើពេកជុងហ្គុកក៏យកដៃទៅអោបព្រោះគិតថាគេទម្លាប់គេងគ្នាជាមួយនាយសឹងតែរាល់យប់មិនដែលខានថេហ្យុងជាមនុស្សឆាប់ទម្លាប់ណាស់

"ហ្ហឹក!..ជុង..កុំអោបអូនខិតទៅ"ថេហ្យុងបើកភ្នែកព្រឹមៗនិងធ្វើមុខក្រង៉ូវយកដៃនាយចេញទៅផង

"...."នាយមិនមាត់តែក៏ខិតចេញដល់ចុងគ្រែពិតមែនទឹកមុខនាយកាន់តែស្រពោនតើថេហ្យុងឈានដល់ដំណាក់កាលដូចមុនគឺស្អប់លែងចង់ចូលជិតខ្លួននាយទៀតហើយមែនទេ?

"ខិតទៅជុង..អូនឈឺក្បាលណាស់"រាងតូចបានបិទភ្នែកដោយមិនដឹងទេថាជុងហ្គុកខិតដល់កៀនគ្រែទៅហើយ

"អូនគេងចុះ.."រាងក្រាសក៏យកខ្នើយទៅទម្លាក់និងគេងខាងក្រោមគិតទៅគួរអោយអស់សំណើចណាស់នាយខានគេងខាងក្រោមយូដែរហើយពេលនេះក៏ចូលសភាពដើមវិញ

"មិនមែនអោយបងទៅគេងក្រោមទេជុងហ្គុក..ឡើងមកវិញ"ឃើញហើយថេហ្យុងក៏ក្រោកអង្គុយ

"...."ជុងហ្គុកនៅតែបែរខ្នងមិនខ្វល់ពីសម្ដីរាងតូចនិងខំប្រឹងបិទភ្នែកធ្វើអោយរាងតូចគិតថានាយប្រហែលជាអន់ចិត្ត

"ហ្ហើយ...."រាងតូចក្រោកទៅយកភួយមួយទៀតមកដណ្ដប់អោយនាយរួចក៏ឡើងមកគេងពេលបែបនេះក៏បានធូលែងថប់ដង្ហើមខ្លះទើបគេសុខចិត្តគេងចុះថ្ងៃដែលនាយដឹងថាគេទម្ងន់នាយច្បាស់ជាយល់ហើយ។

#Newday

នៅថ្ងៃថ្មីបន្ទាប់ពីចេញធ្វើការនិងការតាម
សើុបរបស់យុនហ្គីនិងហូសុកដែលនាយមកចង់ចូលជួយនោះថ្ងៃនេះក៏នាំគ្នាមកពិភាក្សានៅផ្ទះអាពាហ៍ពិពាហ៍របស់ថេហ្យុងនិងជុងហ្គុកមកនោះរួមទាំង
ជីមីនប៊ូតាផងដែរ

"គ្រាន់តែយើងឃើញរឿងក្ដីនេះភ្លាមព្រឺណាស់ឯងជាក្មេងស្រីទើបតែពេញវ័យបែរជាមកស្លាប់យ៉ាងឃោឃៅបែបនេះ?"ប៊ូតាថេហ្យុងនិងជីមីននិយាយគ្នាស្របពេលដែលប្រុសៗកំពុងតែពិភាក្សារ

"ឃោឃៅប៉ុណ្ណាទៅ?"ថេហ្យុងគេមិនហ៊ានមើលរូបថតសាកសពក្មេងស្រីនោះទេព្រោះគ្រូពេទ្យបានហាមថាមិនអោយមើលអ្វីដែលរន្ធត់

"កុំប្រាប់ណាថាឯងមិនបានមើល?"ជីមីន

"អើ.."ថេហ្យុង

"វាមិនដែលទេ..ឬអាងថាប្ដីជាអ្នកដោះស្រាយមិនចង់ជួយ"ជីមីន

"នែ!! មើលយើងក្នុងផ្លូវល្អផងបានទេ មកពីមានហេតុផលទើបយើងមិនមើល"ថេហ្យុង

"ហេតុផលអី?"ជីមីននិងប៊ូតាសួរដំណាលគ្នា

"ក៏...អ..នោះគេមើលvideoហើយ"ថេហ្យុពូកែបន្លប់ស្ថានការណ៍គេក៏បង្វែរអារម្មណ៍អោយទៅមើលvideo របស់ជុងហ្គុកដែលចាក់ក្នុងlabtopវិញ ឮបែបនោះពួកគេក៏ប្រញាប់ទៅជុំគ្នាមើល

"វិដេអូអីនឹងជុង?"ថេហ្យុងដាក់ដៃលើស្មានាយនិងសួរ

"នេះជាសកម្មភាពថ្ងៃដែលក្មេងស្រីត្រូវគេចាប់ដំបូង"ជុងហ្គុកឆ្លើយរួចក៏ចុចដើម្បីមើលយុនហ្គីនិង
ហូសុកខំទៅរុករកមកព្រោះពួកគេសង្ស័យថានោះជាការជួញដូរមនុស្សហើយទើបមកជួយជុងហ្គុកពេញទំហឹងបែបនេះ

"នាងមើលទៅស្អាតនឹងសីុវិល័យមិនសមណាពួកអានរកនោះធ្វើបែបនេះសោះ បើចាប់មេខ្លោងវាបានខ្ញុំនិងហៅវត្តមានទាំងពូជចូលតុកាលារតែម្ដង"ប៊ូតាមើលហើយអត់និងជេមិនបាន

"នាងឈប់មួយមាត់ដាចមួយនាទីបានទេ? ក្រឡាបញ្ជីគឺត្រូវតែស្ងាត់មាត់"ហូសុកបែរមកជ្រួញចិញ្ចើមដាក់នាង

"ឆឺស!.."ប៊ូតា

"មើលទៅឡានមួយនោះជិះតាមនាងរហូត"យុនហ្គី

"ខ្ញុំចាប់អារម្មណ៍អញ្ចឹងដែរ"ជុងហ្គុក

"ឈប់សិន..ឈុតដែលនាងស្លៀកនេះដូច
ប្រហែលៗ?"ថេហ្យុងស្រាប់តែចុចស្កុបនិងនឹកឃើញ

"ឯងធ្លាប់ឃើញមែនទេ?"ជីមីនសួរទៅថេហ្យុងគ្រប់គ្នាក៏ប្រញាប់មើកមុខរាងតូចដែលកំពុងតែនឹកគិតនោះ

"នោះដូចជា...នៅឯណាអញ្ចេះ..នឹកឃើញហើយខ្ញុំធ្លាប់ឃើញនាងនៅក្នុងកាមេរ៉ាសុត្ថិវិភាពក្លឹបរបស់យូហ្វីល"ឮសម្ដីថេហ្យុងហើយពួកគេមើលមុខគ្នាឯ
ជុងហ្គុកមិនមាត់អ្វីនោះទេ

"យូហ្វីលជាអ្នកណា?"យុនហ្គី

"គឺ..."ថេហ្យុងងាកមើលមុខរាងក្រាសនិងទម្លាក់ទឹកមុខបន្តិច

"អ្នកណាមិនសំខាន់ទេសំខាន់ឯងរៀបរាប់អោយលម្អិតមកថេយ៍"ជីមីនក៏ជួយចែជួយចូវអោយរាងតូចព្រោះទឹកមុខប្ដីថេហ្យុងមិនស្រួលទេ

"តើពួកគេធ្វើអីនឹង?"ពេលនោះហ្វរ៉េទើបតែមកពីខាងក្រៅនិងលបមើលទៅពួកគេទាំងលួច
និយាយតិចៗ

"ខ្ញុំធ្លាប់បានចូលទៅក្នុងបន្ទប់កាមេរ៉ាសុវត្តិភាពនៅក្នុងក្លិបនោះកាលពីរឿងក្ដីគេដាក់ថ្នាំបំពុលទាក់ទងនិងក្លិបនោះតែចៃដន្យប៉ុណ្ណោះខ្ញុំបានឃើញថាក្មេងស្រីស្លៀកឈុតនេះហើយត្រូវគេចាប់ទៅបន្ទប់សម្ងាត់មួយដោយបម្រុងនិងចូលមើលតែក៏មិនបានមើល"ថេហ្យុង

"ក្លិបនោះឈ្មោះអី?"យុនហ្គី

"ក្លឹបGoldden"ថេហ្យុង

"ពិតមែនហើយយូហ្វីលជាម្ចាស់ក្លិបនោះ"ជីមីន

"បានន័យថាអូនប្រថុយចូលទៅឬក៏អូនមានខ្សែរអាចចេញចូលដោយស៊េរីបាន?"ធម្មតានៅកន្លែងក្លឹបធំៗបែបនោះមានការជជែកទីផ្សារផ្លូវងងឹតឬអំពើរមិនល្អជាច្រើនកាមេរ៉ាសុវត្តិភាពគឺមនុស្សធម្មតាមិនអាចចូលបានទេលុះត្រាតែថេហ្យុងជាមនុស្សពិសេសរបស់ម្ចាស់ក្លិប?

"គឺអូន..ប្រថុយចូលទៅ"ថេហ្យុង

"ហេតុអីក៏យកខ្លួនទៅប្រថុយគ្រោះថ្នាក់បែបនេះ? "ជុងហ្គុក

"មកពីអូនចង់ជួយជនរងគ្រោះដែលគេចោតខុសនោះ"ថេហ្យុង

"ថ្ងៃក្រោយអូនមិនត្រូវប្រថុយនៅកន្លែងងឹតបែបនោះទេ ហើយម្ចាស់ក្លិបនោះក៏មិនមែនជាមនុស្សល្អដែរអូនត្រូវដឹង"ជុងហ្គុកចង់សំដៅទៅលើយូហ្វីល

"បាទ..អូនដឹង"ថេហ្យុងងក់ក្បាលតិចៗ

"អូ..."ជីមីននិងប៊ូតាលួចចំហរមាត់តិចៗក្រោយឃើញពីកាយវិការរបស់ជុងហ្គុកដែលមានឥទ្ធិពលធ្វើអោយថេហ្យុងស្ងប់ៗបាន

"មិនអីទេខ្ញុំកំពុងដាក់ការសង្ស័យទៅលើក្លិបនោះតាំងពីយូចាំខ្ញុំនិងប្រធានរងហូសុកទៅចាត់ចែង"យុនហ្គី

"បេះដូងអូន..បងត្រូវតែប្រយ័តន្នប្រយែងណា"ជីមីនលួចខ្សិបយុនហ្គី

"បាទបងដឹងហើយជីមីននី"មើលចុះជីមីនក៏មានគូគេបារម្ភឯថេហ្យុងក៏មានគេបារម្ភកំសត់កម្រតែហូសុកនិងប៊ូតាទេនៅមើលមុខគេភ្លឺសៗយ៉ាងគួរអោយអាណិត

ពួកគេពិភាក្សារដោយបើកចំហរនិងមិនដឹងទេថាហ្វរ៉េលួចស្ដាប់នោះនាងប្រញាប់ដើរចេញទៅយ៉ាងស្ងាត់ៗ

#ក្លឹប Goldeden

"ថេហ្យុងគេបានដឹងថាការស្លាប់របស់ក្មេងស្រីម្នាក់នោះពាក់ព័ទ្ធនិងក្លឹបនេះយើងអាចប្រើល្បិចបញ្ឆោត
ថេហ្យុងមករកលោកបានដោយមិនបាច់ចាប់"ហ្វរ៉េ

"ថាមិច? ក៏..okនាងនិយាយមកនោះជាល្បិចអ្វី?"យូហ្វីលក៏រៀបរឹកស្ដាប់ហ្វរ៉េ

"ចាំខ្ញុំបបួលគេមកក្លិបនេះថេហ្យុងមើលទៅគេចង់ជួយក្នុងរឿងក្ដីប្ដីគេណាស់គេមុខជាមកសើុបរកកាពិតហើយពេលនោះលោកចាប់គេតែម្ដងទៅព្រោះក្រែងលោកឧស្សាហ៍នៅក្លឹបនេះមែនទេ?"ហ្វរ៉េមិនបានដឹងទេថាយូហ្វីលជាម្ខាស់ក្លិបព្រោះតែនាងមិនយល់សាច់ការណ៍ទើបមកនិយាយប្រាប់យូហ្វីលអស់ដោយមិនដឹងថាមានផលវិបាកនៅពេលខាងមុខអ្វីដែលនាងគិតគឺគ្រាន់តែងាយស្រួលបោកបញ្ឆោតថេហ្យុងអោយមកក្នុងដៃយូហ្វីលអាងនាងបានលួងលោមចាក់ចុចជុងហ្គុកប៉ុណ្ណោះ

"ល្អហើយធ្វើបែបនោះទៅ.."យូហ្វីលមិនវាយស្មៅបង្អៅពស់នោះទេនាយក៏គិតដែរថាហ្វរ៉េនាងគឺ...ល្ងង់? តើនាងល្ងង់ឬក៏ពឹសពុលមកប្រាប់គេបែបនេះដូចយកជីវិតក្មួយនាងមកល.លេងជាមួយភ្លើងអញ្ចឹង

"ប៉ុន្តែខ្ញុំប្រាប់លោកដដែលៗថាកុំធ្វើអីជុងហ្គុកអោយសោះ..បើមិនអញ្ចឹងខ្ញុំនិងបំផ្លាញលោក"ហ្វរ៉េ

"ខ្ញុំដឹងហើយ"យូហ្វីលនិងងក់ក្បាលតិចៗបន្ទាប់ពីនិយាយបានច្រើនដែរហ្វរ៉េនាងក៏ត្រឡប់ទៅវិញនៅតែយូហ្វីលដែលកំពុងតែខឹង

"ពួកអាចង្រៃ!! ឃើញទេថាវាបែកធ្លាយដល់ត្រចៀកអាមេធាវីនោះហើយ ពួកឯងធ្វើការយ៉ាងមិចបណ្ដោយអោយគេចូលបន្ទប់កាមេរ៉ាសម្ងាត់បាន"យូហ្វីលជះកំហឹងដាក់កូនចៅចំពោះមុខប៉ារបស់គេ

"សុំទោសចៅហ្វាយពួកខ្ញុំអោយក្មេងតូចនោះចូលព្រោះគេកុហកថាជាសង្សាចៅហ្វាយ "កូនចៅ

"ចិត្តត្រជាក់ទៅកូន រឿងវាមិនអីទេបើយើងបិតមាត់មេធាវីនោះមុនពេលបែកធ្លាយដល់តុលាការ អោយតែអាពីអ្នកដែលយកក្មេងស្រីនោះទៅចោលជាប់គុកទៅគឺវារួចហើយ"លោកលី

"ប៉ានិយាយត្រូវ ប៉ុន្តែដំបូងកូនត្រូវតែចាប់ថេហ្យុងអោយបានសិនចាំហៅវាមកចូលអន្ទាក់"យូហ្វីល



(មីងខ្វរ៉ែងងឹតងងងុលលំដាប់ខ្វាក់😑)











To be continued.....

write by steemeeraa🎀



























Continua llegint

You'll Also Like

70.5K 4K 16
"មកពីអូនស្រលាញ់ទើបប្រចណ្ឌបង..ហ្ហឹក! បងធុញអូនណាស់មែនទេបើបងធ្វើចរឹកត្រឹមត្រូវអូនក៏មិនទៅរករឿងបងដែរ ..ថ្ងៃណាមួួយអូននឹងលែងបង្ហាញមុខនៅចំពោះមុខបងលែងប្រចណ្ឌប...
71.5K 3.9K 60
ထုံးစံတိုင်းပါဘဲ 18+ပါ ကြိုက်မှလာဖတ်ကြပါရှင်။
83.5K 11.4K 52
کچ زوتر بە ڕێگا ئەڕوات ، زوتر بە قسـە دێت زوتر گـەورە ئەبێ.. ئەسـڵەن ئەڵێی هەر لە سـەرەتاوە پەلـەیەتی! ئەڵێی هیـچ کات کاتی بـۆ خۆی نییە..هەتـا یاریەک...
20.6K 2.9K 22
⚠BDSM ⚠dominance Love in a dark heart Sex can be intense, but we can't even imagine the love in that heart..🏳️‍🌈 〰️Please read this carefully〰️ ⚠...