ស្វាមីក្រៅបេះដូង(🙇)(Complete...

Door Steemeeraa

151K 11.4K 1.3K

ទោះក្នុងចិត្តអូនគ្មានបងតែសុំត្រឹមតែពួកយើងនៅជាមួយគ្នាបែបនេះរហូតក៏បាន>ជុងហ្គុក Jeon jungkook X kim Taehyung Jug... Meer

ភាគទី1: បងបើកទៅរៀនឬបើកទៅឋានសួគ៍?
ភាគទី2: ចុះបងប៉ូលីសមិនចាប់គេដាក់គុកទៅ?
ភាគទី3: ថេហ្យុងទៅជួបសង្សារនៅក្បែររបងសាលា
ភាគទី4: ជុងហ្គុកថាកូនចង់ចង.កសម្លាប់ខ្លួន
ភាគទិី5 : សំខាន់ប្ដីខ្ញុំជាប៉ូលីសផងដែរ
ភាគទី6: បងកើតអី?
ភាគទី7 : ថេយ៍បងសុំទោស!
ភាគទី8: ខ្ញុំស្អប់បំផុតមនុស្សដែលចាកចេញមិនលា
ភាកទី9: ថេយ៍មិនឆ្លើយឬមិននឹកបងទេហ្ហ?
ភាគទី10 : ស្រាបង្ខំ
ភាគទី11: កូនត្រូវតែរៀបការ
ភាគទី12: អាមនុស្សរោគចិត្ត
ភាគទី13: តែលតោលទៀតឥឡូវហើយ
ភាគទី14: គេបីខ្ញុំណាម៉ាក់!
ភាគទី15: ហេតុអីក៏រាក់ទាក់គេ
ភាគទី16: គេមិនមែនប្ដីខ្ញុំទេ!
ភាគទី17: ប៉ុន្តែភ្លៀងខ្លាំងណាស់ថេយ៍
ភាគទី18: បងស្រលាញ់ថេយ៍
ភាគទី19: ធ្វើសង្សារលេងៗកូនមីនបានទេ?
ភាគទី20: បងអាចធ្វើអោយដៃថេយ៍ដៃវេទមន្តបាន
ភាគទី21: បងបាញ់លុយទាំងអស់អោយថេយ៍កាន់
ភាគទី22: ហ្ហឹកៗ..ថេយ៍ខ្លាច
ភាគទី23: កុំសួរច្រើនពេកឃើញធំក្លិនស្រាគឺស្រវឹង!
ភាគទី24: ស្រាហាច់
ភាគទី25: ពីសោធន៍
ភាគទី26: មនុស្សប្រុសពេលយំអាក្រក់មើលខ្លាំងណាស់!
ភាគទី27: ពួកយើងនឹងលែងលះគ្នាឆាប់ៗនេះ!
ភាគទី28: គាត់គ្រាន់តែខឹងលួងបន្តិចក៏បាត់ហើយ
ភាគទី29: ហើយវាស្អីពីអ្នកប្ដីប្រពន្ធនេះ?
ភាគទី30: អុស! ម៉ាហ្វៀ
ភាគទី31: ខ្ញុំមកអង្គុយចាំប្ដីត្រឡប់មកពីបរទេសវិញ
ភាគទី32: អីយ៉ាស! ជំពប់ជើងដួល
ភាគទី33: គឺរំលោភ! បើបងមិនធ្វើទុកអោយអូន🔞🔥
ភាគទី34: ហួងហែង
ភាគទី35: ចេះតែនិយាយចោលកុំអោយខាត់ថ្លៃបណ្ដាការ
ដំណឹង!
ភាគទី36: បងក៏...ស្រលាញ់
ភាគទី37: តើជីមីននីនឹងអន់ចិត្តទេ?
ភាគទី38: មើស! ស្អុយណាស់
ភាគទី39: ជុងហ្គុកមីងនឹកឯងណាស់
ភាគទី40: យើងស្អប់ឯងគីមថេហ្យុង
ភាគទី41: អ្នកនាងញញឹមស្រស់ណាស់
ភាគទី42: ម្ដងនេះយើងមិនបណ្ដោយឯងទៀតទេ
ភាគទី43: មកចាប់កំណើតហើយមែនទេកូនប៉ា?
ភាគទី45: ហើយម្ចាស់ក្លឹបនោះក៏មិនមែនជាមនុស្សល្អដែរអូនត្រូវដឹង
ភាគទី46: តើខ្ញុំគួរដោះលែងគេឬអត់
ភាគទី47: បើថេហ្យុងកើតអីនាងនិងមានរឿងជម្រះបញ្ជីជាមួយយើងគីមហ្វរ៉េ!
ភាគទី48: យើងនិងសម្លាប់ឯង!!
ភាគទី49: បាក់គ្រែហើយហ្ហេស?
ភាគទី50: បើបង.ងចាំអូនលួង
ភាគទី51: ប្រផ្នូលមិនល្អ
ភាគទី52: បងស្រលាញ់អូនដូចកែវ
ភាគទី53: សុំទោសខ្ញុំដឹងខុសហើយ
ភាគទី54: ជួយដាស់គាត់ផង
ភាគទី55: សារគម្រាម!!
ភាគទី56: អាត្មានិយម
ភាគទី57: អន់ចិត្ត
ភាគទី58: ក្ដីសុខ
ភាគបញ្ចប់!👥💕

ភាគទី44: ឬអូនអត់មានប្ដីទេ?

2.2K 181 22
Door Steemeeraa

នៅក្នុងបន្ទប់ដ៍ធំទូលាយមួយនៅសណ្ធាគារដែលមានឈ្មោះLyY.Fដែលជាសណ្ឌាគារដ៍ប្រណិតនិងផាសុខភាពជាប់លំដាប់ផ្កាយ3នៅក្នុងទៅក្រុង
សេអូលនេះ នៅក្នុងបន្ទប់នោះកំពុងតែមានក្មេងប្រុសរូបរាងតូចច្រឡឹងគួរអោយស្រលាញ់ម្នាក់គេងលក់យ៉ាងស្កប់ស្កល់ដោយមានបុរសម្នាក់នោះនៅលើសាឡុងក្រេបស្រាអង្គុយគយគន់ពីសម្រស់របស់អ្នកដែលសន្លប់ស្ដូកស្ដឹងនោះ

"មុននឹងក្រោយគង់តែក្លាយជាកម្មសិទ្ធរបស់ឯងទេ"ចិត្តមួយរបស់នាយចង់តែងើបទៅកន្ទ្រប់លើរាងតូចនៅលើគ្រែតែចិត្តមួយក៏បានហាមនិងដាស់តឿនគ្រប់យ៉ាងត្រូវធ្វើតាមផែនការណ៍គេសិន

"ហ្ហឹម? ខ្ញុំនៅទីណា"ទីបំផុតក្មេងប្រុសនោះក៏ដឹងខ្លួនគេជាថេហ្យុងនឹងហើយរាងតូចក្រោកមកមីងមាំមិនយល់ថាគេកំពុងតែនៅទីណា

"អូនភ្ញាក់ហើយហ្ហេ?"

"យូហ្វីល?ហេតុអី?លោកជាអ្នកចាប់ខ្ញុំមកមែនទេ?"កុំគិតថាគេមិនដឹងខ្លួនដោយសោះព្រោះរាងតូចបានរើយ៉ាងខ្លាំងក្រោយមានអ្នកមកខ្ទប់មាត់ទម្រាំគេសន្លប់

"អ្នកណាចាប់អូនទៅតើថេយ៍ដឹងទេ?"យូហ្វីលញញឹមតិចៗ

"គឺលោកនឹងហើយក្រោកមកឃើញលោកនៅមកសួរទៀតថាអ្នកណា? តើមានបំណងអី"ថេហ្យុងក្រោកស្រែកញ៉ែតៗដាក់យូហ្វីល

"ហីយ៉ា..នេះចោតបងផ្ដេសផ្ដាសហើយនេះបងខំទៅជួយថេយ៍ណាធ្វើបុណ្យបានទោសហើយ"យូហ្វីល

"លោកនិយាយអី?"ថេហ្យុង

"ហៅលោកផងហ្ហេស?អូនមើលទៅស្រលាញ់មេធាវីនោះខ្លាំងណាស់តែថាគួរអោយស្ដាយវាជាមនុស្សមឺសៗគ្នានបានការ បើពូកែមិនមែនអោយគេមកចាប់អូនបានបែបនេះទេ"យូហ្វីល

"កុំមកថាអោយប្ដីរបស់ខ្ញុំនោះ លោកទៅវិញទេជាមនុស្សកំសាកចាប់ខ្ញុំមក"ថេហ្យុង

"ដំបូងថាជួយហើយដោះលែងវិញតែសម្ដីបែបនេះតើគួរតែដោះលែងដែរទេ?"យូហ្វីលក៏ដើរទៅកាន់តែជិតរាងតូចរហូតដល់ថេហ្យុងត្រូវថយក្រោយរហូតគ្រែ

"ជួយស្អី?"ថេហ្យុង

"មានមនុស្សនៅក្បែរខ្លួនគ្មានបំណងល្អទៅលើថេយ៍ទេប្រយ័តន្នខ្លួនផងណា..សំណាងលើកនេះបងទៅជួយទាន់នោះបើមានលើកក្រោយអាចនិងមិនសំណាងក៏ថាបាន"យូហ្វីល

"ចង់ថាអ្នកចាប់ខ្ញុំមិនមែនជាលោកទេមែនទេ?"ថេហ្យុង

"មែនហើយពួកវាជិះឡានលឿនពេកក៏មកបុកកូនចៅបងពេលនោះក៏ចុះទៅឃើញថេយ៍នៅក្នុងឡាននោះតែម្ដង"យូហ្វីល

"តើជាអ្នកណាទៅ?"ថេហ្យុងលួចមន្ទិលសង្ស័យតិចៗ

"បើប្ដីថេយ៍គ្មានសម្ថភាពមើលថែបានល្អទេហេតុអីក៏មិនវិលមករកបងវិញដឹងអត់បើអូនកើតអីទៅបេះដូងបងមុខជាខ្ទេចខ្ទីមិនខាន"យូហ្វីលនិយាយដោយទឹកមុខកំសត់

"កុំនិយាយបែបនេះអីយូហ្វីលរឿងពួកយើងគឺចប់ហើយអ្វីដែលលោកត្រូវធ្វើនោះគឺកាត់ចិត្ត "ថេហ្យុង

"បងយល់ហើយ..ហ្ហឹម!..ទៅផ្ទះវិញទេ?"យូហ្វីលដកដង្ហើមធំនិងសួរួចថេហ្យុងក៏ងក់ក្បាលនាយក៏បែរខ្នងមកវិញនិងយកសោឡានពីលើសាឡុង

"មិនអីទេគឺ..អោយកូនចៅលោកជូនក៏បាន"ថេហ្យុងគេខ្លាចថាជុងហ្គុកដឹងហើយយល់ច្រលំ

"ថេយ៍មិនទុកចិត្តបងមែនទេ?"យូហ្វីល

"គឺ...okបែបនោះក៏បាន"ទីបំផុតរាងតូចក៏ព្រមអោយ
យូហ្វីលជូនគេទៅផ្ទះដំបូងខំគិតមិនល្អមកលើនាយតែតាមពិតនាយជាអ្នកជួយខ្លួនសោះយូហ្វីលម្ដងសម្ដីល្អម្ដងសម្ដីអាក្រក់តែចិត្តនាយមិនអាក្រក់ទេគេស្មានដឹង មើលតែរឿងនេះទៅដឹងហើយនាយជួយគេ

បន្ទាប់មកយូហ្វីលក៏បានជូនថេហ្យុងមកឈប់ពីមុខផ្ទះរាងតូចក៏ដោះខ្សែរក្រវាត់ឡាន

"អគុណលោកហើយដែលជួយខ្ញុំថ្ងៃណាមួយនិងសងគុណលោកវិញ"ថេហ្យុង

"មិនចាំបាច់សងអីទេត្រឹមតែថ្ងៃមួយបងអញ្ជើញថេយ៍ញាុំបាយម្ដងគឺគ្រប់គ្រាន់ហើយokទេ?"យូហ្វីល

"គឺ..ហ្ហឹម! ok"គិតបន្តិចថេហ្យុងក៏យល់ព្រមទៅគេមិនចង់ទេគ្រប់ពេលគឺគិតតែពីប្ដីរហូតប៉ុន្តែយ៉ាងណាយូហ្វីលអញ្ជើញហើយចាំទៅម្ដងក៏ខានដែរណាមួយនាយមានទៅអាក្រក់អីផង

និយាយរួចថេហ្យុងក៏ដើរចុះពីលើឡានទៅបាត់ដោយគេបានឃើញថាហ្វរ៉េនាងនៅឈនៅសួនច្បារខាងមុខផ្ទះល្មម

"នេះ..នេះឯងមកវិញបានយ៉ាងមិច? "មើលទៅមុខហ្វរ៉េនាងដូចជាកំពុងតែខឹងនិងភ្ញាក់ផ្អើលព្រមគ្នា

"និយាយពីអី?"ថេហ្យុហជ្រួញចិញ្ចើមបន្តិច

"ក៏..ក្រែងឯងចេញដោយមានឡានហ្ហេ?ហេតុអីក៏មកវិញជាមួយឡាននោះឡានអ្នកណាទៅ?"ហ្វរ៉េ

"កុំមកខ្វល់អី"ថេហ្យុងខ្ជិលឆ្លើយបកស្រាយច្រើនគេក៏ជៀសផ្លូវដើរចូលទៅក្នុងបាត់គេគ្មានកិច្ចការអីដែលត្រូវបកស្រាយជូនហ្វរ៉េនោះទេ ចូលនៅក្នុងផ្ទះសម្រាកវិញគេល្ហិតល្ហៃមកពីទើបតែងើបពីសន្លប់ផង

មកដល់ថេហ្យុងក៏សម្រាកនិងគេងលក់ស្កប់ស្កបល់ទោះបីជាជុងហ្គុកcallមកក៏គេមិនឮដែរនិយាយទៅរាងក្រាសMisse callមកជាច្រើនដងតែថេហ្យុងមិនឮព្រោះទូរស័ព្ទរបស់គេបិទសម្លេង

#club Goldden

ហ្វរ៉េនៅមិនសុខមិនស្រណុកក្នុងចិត្តនាងក៏ប្រញាប់មកក្លឹបនេះនៅក្បាលល្ងាចដើម្បីជួបមនុស្សម្នាក់មើល ទៅមុខនាងជាម៉ួម៉ាវសម្បើមណាស់

"យូហ្វីលនេះលោកកុំពុងតែធ្វើអី?ហេតុអីចាប់ហើយក៏ដោះលែងវា"ហ្វរ៉េមកសួរយូហ្វីលទាំងសម្ដីធំ ត្រូវហើយតាមពិតនាងជាអ្នកផ្ដល់ទិន្ន័យនៅម៉ោងដែលថេហ្យុងចេញក្រៅអោយកូនចៅយូហ្វីលចាប់ថេហ្យុងពេលនោះឯងតែមិនយល់ពីគំនិតយូហ្វីលសោះហេតុអីក៏ដោះលែង?

"ហឹស!...អ្វីក៏ដោយមិនអាចធ្វើដោយចិត្តក្ដៅបានទេបើមិនចង់មានអ្នកមករំខានផែនការណ៍របស់យើង"យូហ្វីល

"លោកនិយាយអី? "ហ្វរ៉េ

"ខ្ញុំនិងស៊ាងឈ្មោះធ្វើជាមនុស្សល្អចំពោះមុខថេហ្យុងសិនចាំចាប់លើកក្រោយចាំចូលផែនការណ៍សំខាន់ពេលនេះត្រូវធ្វើអោយថេហ្យុងទុកចិត្តខ្ញុំឯអាម្នាក់ទៀតនោះក៏...ខកចិត្ត"មិននិយាយតែមាត់ដៃកំពុងតែចុចទូរស័ព្ទពីអ្វីមិនដឹងទាំងញញឹមចុងមាត់ឯហ្វរ៉េឮបែបនេះហើយនាងក៏យល់ពីអ្វីដែលយូហ្វីលនិយាយនាងស្ងប់អារម្មណ៍បន្តិចនិងអោបដៃសញ្ជឹងគិតតែសុខៗនាងក៏ញញឹមដូចយូហ្វីលដែរ។

#Evening

ថ្ងៃនេះរាងក្រាសរវល់ពេញមួយថ្ងៃអំពីរឿងក្ដីរបស់នាយត្រូវបើកឡានចុះឡើងៗនិងចៃដន្យឃើញឡានភរិយានៅចតមុខមន្ទីពេទ្យcallសួររាងតូចតែគេមិននិយាយអ្វីត្រឹមតែថាអោយនាយបើកមកផ្ទះមក ទឹកមុខនាយល្ងាចនេះគឺមិនល្អទេរាងក្រាសធ្វើមុខអោយស្រពោន

"ជុង..បងមកវិញហើយមែនទេ?"ថេហ្យុងដៃកាន់ផ្លែឈើបណ្ដើរនិងរត់ទៅសួរនាយទាំងញញឹម

"បាទ.."ជុងហ្គុក

"ចុះឡាននោះ?"ថេហ្យុង

"បងពឹងអោយបងហូសុកបើកមកគាត់មកដល់ឥឡូវហើយ"ជុងហ្គុក

"អ្ហឹម..បើអញ្ចឹងមោះ!អូនកាន់អាវអោយបងឡើងទៅងូតទឹកទៅនឹងអាងបានមកញាុំអីចាំអូនរកអីញាុំអោយ"ដោយសារតែមិនចង់អោយប្ដីសួរពីមូលហេតុ
ថេហ្យុងក៏និយាយច្រើនបន្លប់ស្ថានការណ៍ គេមិនចង់អោយជុងហ្គុកបារម្ភទេរឿងមានអ្នកចាប់ខ្លួននោះចាំនាយឈប់រវល់ចាំនិយាយប្រាប់តាមក្រោយក៏បានព្រោះមិនចង់បន្ថែមទុក្ខដល់រាងក្រាសមើលទឹកមុខនាយចុះស្រពោនមកពីនាយហត់ហើយ

"ហេតុអី?អូនទៅណាទើបចោលឡាននៅមន្ទីពេទ្យ? ហើយអូនទៅពេទ្យធ្វើអី?"នាយមិនអាចនិងអត់សួរបានទេ

"គឺ..អូនមិនសូវស្រួលខ្លួនដូចបងដឹងអញ្ចឹងថាអូនក្អួតរហូតទើបឈាងទៅពិនិត្យសុខភាព..."ថេហ្យុង

"បងប្រាប់ហើយរឿងនោះបងអ្នកចង់ជូនអូនទៅតែអូនមិនដែលចង់ទៅហេតុអីលើកនេះទៅខ្លួនឯងឬអូនអត់មានប្ដីទេ?"សម្ដីនាយមិនមែនគម្រោះកម្រើយនិងសម្ដីធ្ងន់តែអត្ថន័យនាយទៅវិញទេដែលធ្ងន់នោះ

"មិនមែនបែបនោះទេជុងអូនឃើញបងរវល់...ហើយពេលចេញមកវិញអូនចតឡានចោលហើយចង់ដើរលេង..ដើរៗក៏ជិះTaxiមកផ្ទះភ្លេចអោយឈឹងថាឡាននៅមន្ទីពេទ្យ"រឿងមានកូននោះថេហ្យុងទុកចាំSuprise ថ្ងៃខួបកំណើតនាយដែលនៅសល់តែ1សប្ដាហ៍ទៀតគេចង់មានកាដូធំនិងធ្វើអោយនាយរំភើបព្រោះតាំងពីតូចគេមិនដែលធ្វើខួបអោយរាងក្រាសនោះទេទើបឥឡូវនេះចេះតែកុហកនាយបង្វេរសិនទៅ
ថេហ្យុងថែមទាំងអោបចង្កេះលួងលោមនាយទៀតព្រោះដឹងថាប្ដីគេកំពុងតែបារម្ភ

"អូនដើរលេង? ប្រាកដទេ?"ជុងហ្គុកនៅតែរក្សារមុខស្រពោនដដែល

"ប្រាកដណាស់ ហឹស! កុំបារម្ភពីអូនអីណា"ថេហ្យុង

"អ្ហឹម.. ok..សឺត!បងទៅងូតទឹកហើយ"ជុងហ្គុកងក់ក្បាលតិចនិងថើបថ្ងាស់ថេហ្យុងបន្តិចនិងឡើងទៅខាងលើតែទឹកមុខនាយដូចជាមិនល្អទាល់តែសោះ។

#Night

ក្រោយពីធ្វើធុរ:រួចរាងៗខ្លួនទើបយប់ដែរហើយ
ជុងហ្គុកនិងថេហ្យុងក៏ចាប់ផ្ដើមចូលបន្ទប់មកគេងរាងក្រាសចូលងូតទឹកមុនដោយថេហ្យុងនៅឈនៅក្បែរទូខោអាវ

"ហិហិ...អាប់ប៉ាទុកនៅត្រង់នេះសិនកុំអោយប៉ាកូនឃើញ អាប់ប៉ាចង់ឃើញគាត់រំភើបណាស់ដូចច្នេះយើងត្រូវលាក់រឿងនេះជាការសង្ងាត់ពីអ្នកណាកូន ស៊ូច! ហឹសៗ.."ថេហ្យុងយកលទ្ធផលពិនិត្តអេកូមកលាក់នៅក្នុងទូខោក្នុងព្រោះគិតថានាយមិនដែលបើកទេ ថែមទាំងនិយាយជាមួយកូនក្នុងពោះទាំងសើចទៀតផង

ក្រាក!!

"អូនទៅម្ដងចុះ"បន្តិចក្រោយមកជុងហ្គុកក៏ចេញមកពីបន្ទប់ទឹកជាមួយនិងឈុតគេងស្រាប់

"បាទ..លោកប្ដីជុប៎.."ថេហ្យុងអោប.កនាយថើបបូរមាត់បន្តិចនិងដើរទៅបន្ទប់ទឹកបាត់គេសប្បាយចិត្តនិងរំភើបក្រោយពីមានវត្តមានឈាមតូចៗមួយដុំនៅក្នុងពោះគេថែមទាំងជាកូនបុរសជាទីស្រលាញ់ទៀតផងបែបនោះអត់នឹងស្រលាញ់នាយមិនបាន

"ហ្ហឹម!! !! ..."ធម្មតាថេហ្យុងថើបនាយច្បាស់ជាញញឹមតែលើកនេះនាយដកដង្ហើមធំនិងអង្គុយនៅលើចុងគ្រែលើកទូរស័ព្ទមកចុចមើលសារមួយដែលបុរសចម្លែកផ្ញើរមកតាំងពីល្ងាចមិញ...អូ..នោះមិនមែនបុរសចម្លែកអ្វីនោះទេ ជុងហ្គុកអាចដឹងដល់ក្រយៅអ្នកផ្ញើរមករូបភាពនោះគឺប្រពន្ធនាយកំពុងតែបណ្ដើរគ្នាជាមួយសង្សារចាស់គេចេញពីសណ្ធារគារនៅមានរូបភាពយូហ្វីលជូន
ថេហ្យុងមកដល់ផ្ទះទៀតផង...ថេហ្យុងគេបានកុហកនាយសព្វគ្រប់បែបយ៉ាងអាងថាស្រលាញ់ហ្ហេ?ទើបនិយាយអ្វីបានតាមតែអំពើរចិត្ត?នេះថេហ្យុងកំពុងតែដើរជាន់ដានចាស់មែនទេ?












To be continued.....

write by steemeeraa💕































Ga verder met lezen

Dit interesseert je vast

6.2K 933 21
Jungkook Atlas Francis - Taehyung Rowan Elliot
97.6K 15.8K 52
❝ ﹏ මට මේක කියන්නකෝ අග්‍ර..බියුටි ඇන්ඩ් ද බීස්ට් එකේ කුමාරයා ශාපයක් නිසා එච්චර කැත රාක්‍ෂයෙක් වුනේ නැත්තම් බෙල් වගේ දුප්පත් කෙල්ලෙක් දිහා අඩුම තරමෙ බ...
83.6K 11.4K 52
کچ زوتر بە ڕێگا ئەڕوات ، زوتر بە قسـە دێت زوتر گـەورە ئەبێ.. ئەسـڵەن ئەڵێی هەر لە سـەرەتاوە پەلـەیەتی! ئەڵێی هیـچ کات کاتی بـۆ خۆی نییە..هەتـا یاریەک...
467K 64.5K 78
🌻 " අනුක් අයියේ " "...................." " අනුක් අයියේ " බස් එකේ ජනේලෙන් එපිට බලාගෙන උන්න මන් ගැස්සුනෙ එයාගෙ සුළැගිල්ල මගේ සුළැගිල්ල වටේ එතෙනකොට...