ស្វាមីក្រៅបេះដូង(🙇)(Complete...

Steemeeraa tarafından

152K 11.4K 1.3K

ទោះក្នុងចិត្តអូនគ្មានបងតែសុំត្រឹមតែពួកយើងនៅជាមួយគ្នាបែបនេះរហូតក៏បាន>ជុងហ្គុក Jeon jungkook X kim Taehyung Jug... Daha Fazla

ភាគទី1: បងបើកទៅរៀនឬបើកទៅឋានសួគ៍?
ភាគទី2: ចុះបងប៉ូលីសមិនចាប់គេដាក់គុកទៅ?
ភាគទី3: ថេហ្យុងទៅជួបសង្សារនៅក្បែររបងសាលា
ភាគទី4: ជុងហ្គុកថាកូនចង់ចង.កសម្លាប់ខ្លួន
ភាគទិី5 : សំខាន់ប្ដីខ្ញុំជាប៉ូលីសផងដែរ
ភាគទី6: បងកើតអី?
ភាគទី7 : ថេយ៍បងសុំទោស!
ភាគទី8: ខ្ញុំស្អប់បំផុតមនុស្សដែលចាកចេញមិនលា
ភាកទី9: ថេយ៍មិនឆ្លើយឬមិននឹកបងទេហ្ហ?
ភាគទី10 : ស្រាបង្ខំ
ភាគទី11: កូនត្រូវតែរៀបការ
ភាគទី12: អាមនុស្សរោគចិត្ត
ភាគទី13: តែលតោលទៀតឥឡូវហើយ
ភាគទី14: គេបីខ្ញុំណាម៉ាក់!
ភាគទី15: ហេតុអីក៏រាក់ទាក់គេ
ភាគទី16: គេមិនមែនប្ដីខ្ញុំទេ!
ភាគទី17: ប៉ុន្តែភ្លៀងខ្លាំងណាស់ថេយ៍
ភាគទី18: បងស្រលាញ់ថេយ៍
ភាគទី19: ធ្វើសង្សារលេងៗកូនមីនបានទេ?
ភាគទី20: បងអាចធ្វើអោយដៃថេយ៍ដៃវេទមន្តបាន
ភាគទី21: បងបាញ់លុយទាំងអស់អោយថេយ៍កាន់
ភាគទី22: ហ្ហឹកៗ..ថេយ៍ខ្លាច
ភាគទី23: កុំសួរច្រើនពេកឃើញធំក្លិនស្រាគឺស្រវឹង!
ភាគទី24: ស្រាហាច់
ភាគទី25: ពីសោធន៍
ភាគទី26: មនុស្សប្រុសពេលយំអាក្រក់មើលខ្លាំងណាស់!
ភាគទី27: ពួកយើងនឹងលែងលះគ្នាឆាប់ៗនេះ!
ភាគទី28: គាត់គ្រាន់តែខឹងលួងបន្តិចក៏បាត់ហើយ
ភាគទី29: ហើយវាស្អីពីអ្នកប្ដីប្រពន្ធនេះ?
ភាគទី30: អុស! ម៉ាហ្វៀ
ភាគទី31: ខ្ញុំមកអង្គុយចាំប្ដីត្រឡប់មកពីបរទេសវិញ
ភាគទី32: អីយ៉ាស! ជំពប់ជើងដួល
ភាគទី33: គឺរំលោភ! បើបងមិនធ្វើទុកអោយអូន🔞🔥
ភាគទី34: ហួងហែង
ភាគទី35: ចេះតែនិយាយចោលកុំអោយខាត់ថ្លៃបណ្ដាការ
ដំណឹង!
ភាគទី36: បងក៏...ស្រលាញ់
ភាគទី37: តើជីមីននីនឹងអន់ចិត្តទេ?
ភាគទី38: មើស! ស្អុយណាស់
ភាគទី39: ជុងហ្គុកមីងនឹកឯងណាស់
ភាគទី41: អ្នកនាងញញឹមស្រស់ណាស់
ភាគទី42: ម្ដងនេះយើងមិនបណ្ដោយឯងទៀតទេ
ភាគទី43: មកចាប់កំណើតហើយមែនទេកូនប៉ា?
ភាគទី44: ឬអូនអត់មានប្ដីទេ?
ភាគទី45: ហើយម្ចាស់ក្លឹបនោះក៏មិនមែនជាមនុស្សល្អដែរអូនត្រូវដឹង
ភាគទី46: តើខ្ញុំគួរដោះលែងគេឬអត់
ភាគទី47: បើថេហ្យុងកើតអីនាងនិងមានរឿងជម្រះបញ្ជីជាមួយយើងគីមហ្វរ៉េ!
ភាគទី48: យើងនិងសម្លាប់ឯង!!
ភាគទី49: បាក់គ្រែហើយហ្ហេស?
ភាគទី50: បើបង.ងចាំអូនលួង
ភាគទី51: ប្រផ្នូលមិនល្អ
ភាគទី52: បងស្រលាញ់អូនដូចកែវ
ភាគទី53: សុំទោសខ្ញុំដឹងខុសហើយ
ភាគទី54: ជួយដាស់គាត់ផង
ភាគទី55: សារគម្រាម!!
ភាគទី56: អាត្មានិយម
ភាគទី57: អន់ចិត្ត
ភាគទី58: ក្ដីសុខ
ភាគបញ្ចប់!👥💕

ភាគទី40: យើងស្អប់ឯងគីមថេហ្យុង

2.3K 185 30
Steemeeraa tarafından

សកម្មភាពរបស់ពួកគេទាំងការសើចការជជែកគ្នាដោយភាពរីករាយនិងមានក្ដីសុខមិនមែនស្ថិតតែនៅក្នុងភ្នែករបស់ហ្វរ៉េនោះទេនៅពីក្រោយនោះក៏មានបុរសម្នាក់ដែលអង្គុយនៅតុខាងក្រោយមើលទៅថេហ្យុងនិងជុងហ្គុកទាំងក្ដាប់ដៃខឹងស្អប់ច្រណែននិងគុំមកជាមួយនឹងភាពឈឺចាប់ក្នុងចិត្តប្រុសម្នាក់នោះរួមគ្នាផងដែរ

"ឯងមានក្ដីសុខបែបនេះមែនទេ?យើងមិនព្រមបណ្ដោយអោយឯងរីករាយលើគំនរភាពឈឺចាប់របស់យើងបន្តទៀតនោះទេ".....?

ហ្វរ៉េនាងបានឃើញបុរសនោះសម្លឹងមកគូស្នេហ៍របស់ជុងហ្គុកនិងថេហ្យុងដោយខ្សែរភ្នែកកំហឹងធ្វើអោយនាងឆ្ងល់ជាខ្លាំង

"តើមីងមានអ្វីមែនទេ?"ឃើញហ្វរ៉េនៅភ្លឹកជុងហ្គុកក៏ផ្ដាច់ខ្សែរភ្នែកពីការសម្លឹងប្រពន្ធមកសួរនាំហ្វរ៉េម្ដង

"អត់ទេ ..ប៉ុន្តែពេលនេះឯងពីអ្នកស្រលាញ់គ្នាហើយមែនទេ?"ហ្វរ៉េធ្វើជាសួរនាំរបៀបនាងជាចាស់ទុំជាមីងរបស់គេទាំងដែលការពិតនាងមិនចង់សួរស្អីនោះទេតែយកគួរនៅនឹងមុខជុងហ្គុក

"បាទមែនហើយមួយរយ:នេះពួកយើងរស់នៅបានល្អណាស់ ...ថេយ៍គួរអោយស្រលាញ់ជាងមុនមីងឃើញទេគេសុភាពជាងមុនខ្លះហើយ"ជុងហ្គុក

"មែនហើយ"ហ្វរ៉េ

"ក៏មកពីបងសុភាពដែរបែបនោះទើបអូនត្រូវសម្ដែងធ្វើជាសុភាពតែតាមពិតខាងក្នុងរបស់អូនគឺនៅតែកាច"ថេហ្យុង

"ពេលអូនកាចគួរអោយខ្លាចដែរហ្ហេ?..ហឹសៗ"ជុងហ្គុក

"ហេតុអីក៏បងមិនខ្លាចពេលអូនកាច?"ថេហ្យុង

"បងមិនខ្លាចតាំងពីដើមគ្រាន់តែខ្ជិល.តជាមួយកូនខ្លាដូចអូន"ឃើញទេនាងសួរតែមួយម៉ាត់សោះគេទាំងពីក៏ជជែកបែបគួរអោយស្រលាញ់ដាក់គ្នាជុងហ្គុកពេលនេះនិយាយច្រើនជាងមុននាយញញឹមបានច្រើននិងជាស្នាមញញឹមចេញពីចិត្តពិតកាយវិការមើលទៅដូចជាខ្នាញ់ថេហ្យុងគ្រប់ពេលវាមានតែសម្រាប់ថេហ្យុងម្នាក់គត់ពិតជាគួរអោយច្រណែនខ្លាំងណាស់ ក្នុងចិត្តហ្វរ៉េពេលនេះពោពេញដោយការអត់ទ្រាំនិងកំហឹង

"មីងឆ្អែតហើយយើងទៅផ្ទះទៅល្អទេជុងហ្គុក?"ហ្វរ៉េទម្លាក់ចង្កឹះចោល

"បាទ..ប៉ុន្តែថេយ៍ញាុំមិនទាន់ឆ្អែតទេមីងទៅសម្រាកនៅក្នុងឡានមុនចុះចាំពួកយើងនឹងងើបទៅឥឡូវនេះហើយ"ជុងហ្គុកពេលនេះមិនមែនជុងហ្គុកដែលតាមចិត្តហ្វរ៉េទេនាងយល់ច្រលំហើយនៅតែពីអ្នកប៉ុណ្ណោះដែលនាយតាមចិត្តហ្វរ៉េតែពេលមានថេហ្យុងដែររាងតូចគឺជាចំណុចដែលសំខាន់គ្រប់ម៉ាត់ដែលជុងហ្គុកនិយាយ

"ហ្ហឹម!..បែបនោះក៏បាន"ហ្វរ៉េដកដង្ហើមធំនិងសម្លក់សម្លឹងថេហ្យុងបន្តិចរួចក៏យកសោឡានដែលជុងហ្គុកហុចអោយនោះដើរចេញទៅទាំងមុខខឹងដោយមិនភ្លេចតាមសង្កេតបុរសដែលចេះតែសម្លឹងមើលជុងហ្គុកនឹងថេហ្យុងនោះ

រឹកពាសម្ដីនាងវាធ្វើអោយថេហ្យុងហិតក្លិនដឹងភ្លាមថានាងមិនស្រួលទេចំពោះប្ដីគេ គ្រប់ពេលនាងនិយាយរកតែជុងហ្គុកចង់បានចំណាប់អារម្មណ៍ពីនាយចង់និយាយជាមួយរាងក្រាសតែពីអ្នកតើគាត់កំពុងតែគិតអី?

"កាលបងនៅអាមេរិកបងនិងមីងស្និតស្នាលគ្នាខ្លាំងមែនទេ?"ថេហ្យុង

"មិនខ្លាំងណាស់ណាទេបងរវល់រៀននិងធ្វើការផងតែពេលចុងសប្តាហ៍គាត់ក៏បបួលទៅញាុំអីឬShopping"ជុងហ្គុក

"ចុះបងមិនដែលបបួលគាត់មុនទេហ្ហ?"ថេហ្យុង

"..គឺអត់ទេព្រោះបងរវល់ខ្លាំងពេលខ្លះក៏ឆ្លៀតពេលអោយគាត់"ជុងហ្គុក

"ចុះបងដឹងទេថាគាត់មានមិត្តប្រុសឬអត់?"ជុងហ្គុក

"អត់មានទេ ប៉ុន្តែពេលបងមកកូរ៉េបងមិនដឹងដែរតែតាំងពីក្មេងមកបងមិនដែលឮមីងហ្វរ៉េថាទាក់ទងអ្នកណាទេ ព្រោះមនុស្សប្រុសអស់នោះមិនត្រូវTypeរបស់គាត់"ជុងហ្គុក

"Typeរបស់គាត់បែបមិច"ថេហ្យុង

"ជាមនុស្សប្រុសដែលសុភាពហ្មត់ចត់កក់ក្ដៅស្រទន់ នេះជាអ្វីដែលគាត់ប្រាប់បងទេ..អាចនឹងនិងមានមនុស្សប្រុសដែលទន់ភ្លន់ដែរហ្ហេ? ហឹសៗ..ប្រហែលជាគ្មានទេទើបគាត់រកមិនបាន"ជុងហ្គុករៀបរាប់ប្រាប់ថេហ្យុងទាំងសើចតិចៗនាយមិនជឿទេថាមានប្រុសដែលទន់ភ្លន់នោះ? បុរសគឺបុរសហើយមិចនិងអាចទន់ភ្លន់តែនាយគ្មានកញ្ចក់ឆ្លុះមើលកាយវិការគ្រប់ពេលរបស់នាយឯណា?

*បងនឹងហើយជាមនុស្សប្រុសដែលទន់ភ្លន់និងកក់ក្ដៅនោះ មនុស្សស្រីពូកែជាច្រើនតែងតែចង់នៅជិតនៅក្នុងរង្វង់ដើមទ្រូងដ៍កក់ក្ដៅរបស់បងតែបងបែជាស្ម័គ្រចិត្តមកនៅក្បែរមនុស្សគ្រោតគ្រាធដូចអូន ពេលនេះអូនក្លាយជាមនុស្សដែលសំណាងបំផុតហើយ*ថេហ្យុងពោលឡើងក្នុងចិត្តទាំងមើលមុខនាយនិងវែកសក់អោយរាងក្រាសទៀតផង

"ជុប៎!.."ទ្រាំមិនបានរាងតូចក៏លោទៅថើបបូរមាត់នាយខ្សឺត

"ហ្ហឹ?"រាងក្រាសលើកចិញ្ចើមធ្វើមុខភាំង

"ស្រលាញ់បងណាស់"ថេហ្យុង

"ស្រលាញ់អូនដូចគ្នា ហឹសៗ.."នាយយកដៃមកច្បិចច្រមុះរាងតូចនិងញញឹមមើលចុះនាយញញឹមទៀតហើយញញឹមគ្រប់ពេលដែលនៅក្បែរគេពេលនេះថេហ្យុងទើបតែដឹងថាខ្លួនជាមូលហេតុធំបំផុតដែលធ្វើអោយជុងហ្គុកមានក្ដីសុខនិងក្លាយជាមនុស្សដែលរីករាយ។

#Skip

នាំហ្វរ៉េមកដល់ផ្ទះក៏រៀបចំបន្ទប់អោយនាងសម្រាកជុងហ្គុកបានចេញទៅក្រៅចំណាយ ពេលជាមួយប្រពន្ធអោយធូស្បើយក្នុងចិត្តមួយល្ងាចពេលមកដល់ផ្ទះនាយក៏ទៅបន្ទប់សៀវភៅដើម្បីមើលការងារនិងពិចារណា៍នៅរឿងដែលនាយត្រូវធ្វើបន្តនៅក្នុងរឿងក្ដីរបស់នាយ

នៅផ្ទះគ្មានអ្នកបម្រើរទេហ្វរ៉េនាងពិបាកណាស់ចង់ធ្វើអីក៏ត្រូវចុះមកខ្លួនឯងទោះនាងឃ្លានក៏ត្រូវចុះមករកអ្វីញាុំខ្លួនឯងមិនអាចពឹងជុងហ្គុកព្រោះនាយចូលទៅក្នុងបន្ទប់សៀវភៅធ្វើការបាត់ហើយ

"រឹកពាច្រើនពេកឃើញទេចុងក្រោយក៏ឃ្លានពិបាកតែខ្លួនឯង"ហ្វរ៉េកំពុងតែញាុំតែថេហ្យុងក៏ដើរចុះមកដៀមដាមនាង

"ឯងនិយាយអ្វីយើងរឹកពាត្រង់ណា"ហ្វរ៉េ

"បើល្ងាចមិញមីងញាុំជាមួយពួកយើងអោយស្រួលបួលអោយត្រង់មាត់មីងក៏មិនឃ្លានបែបនេះដែរក្មួយនិយាយនេះព្រោះបារម្ភតើ"ថេហ្យុង

"កុំចេះបារម្ភពីយើង យើងមិនចង់បានការបារម្ភពីឯងនោះទេ"ហ្វរ៉េ

"បើអញ្ចឹងចង់អោយលោកប្ដីខ្ញុំបារម្ភពីមីង?"ថេហ្យុង

"ឯងនិយាយអី?"ឮបែបនេះនាងក៏ធ្វើខ្លួនមានពិរុទ្ធតិចថេហ្យុងចាប់បានថានាងលួចស្រលាញ់ជុងហ្គុកទៅ?

"អត់មានទេ..ខ្ញុំថាខ្ញុំឆុងទឹកដោះគោអោយជុងហ្គុកវិញ"ថេហ្យុង

"ជុងហ្គុកមិនចូលចិត្តផឹកទឹកដោះគោនៅពេលយប់ទេឯងអាងគេស្រលាញ់បង្ខំនៅអ្វីដែលគេមិនចង់មែនទេ បើបែបនោះគេស្រលាញ់ឯងមិនបានយូនោះទេកុំធ្វើរឹកដូចព្រះនាងពេក?"ហ្វរ៉េ

"ពេលនេះពួកយើងកំពុងមានគម្រោងយកកូនគ្រូពេទ្យថាបើចង់អោយលោកប៉ាផ្ដល់កំណើតដល់ទារកអោយល្អគឺត្រូវផឹកទឹកដោះអោយបានរាល់យប់និងថែសុភាពថែទម្ងន់អោយថេ..ខ្ញុំមិនបានបង្ខំគាត់ទេប៉ុន្តែគាត់ធ្វើបានគ្រប់យ៉ាងព្រោះចង់សាងគ្រួសារជាមួយខ្ញុំ"
ថេហ្យុុងសង្គ្រឺតជើងធ្មេញជាមួយនិងហ្វរ៉េដំបូងគ្រាន់តែសង្ស័យតែសម្ដីនាងបញ្ជាក់ពីសណ្ដាននៅក្នុងចិត្ត ហើយពាក្យដែលរាងតូចនិយាយវាជាការពិតមួយរយ:ក្រោយពេលត្រូវគ្នាមកពួកគេពិតជាបានទៅពិនិត្យសុខភាពហើយសម្រេចចិត្តយកកូនពិតមែន

"ថា..ថាមិចយកកូន?"ហ្វរ៉េ

"លាហើយប្ដីខ្ញុំកំពុងតែចាំ"គេកំពុងតែមិនស្រួលខ្លួនម៉ួម៉ាវផងមកធ្វើជាសម្ដីធំដាក់គេថេហ្យុងសុខចិត្តដើរចេញបើនៅយូគេអាចនិងស្រែកជេហ្វរ៉េក៏ថាបានព្រោះគេម៉ួម៉ាវក្ដៅចិត្តខុសពីធម្មតា។

#Club

ឮថាជុងហ្គុកនិងថេហ្យុងសម្រេចចិត្តយកកូនហ្វរ៉េកាន់តែខឹងនិងក្ដៅចិត្តរាប់រងអង្សារនាងទទួលយកមិនបានទេ គេទាំងពីមិនអាចមានកូនមានគ្រួសារនឹងគ្នាដាច់ខាតនាងមិន
អនុញ្ញាត្តិអោយថេហ្យុងសប្បាយលើគំនរភាពឈឺចាប់របស់នាងនោះទេ

"ហ្ហឹកៗ..ហ្ហើយ..ហេតុអីទេវតានៅខាងអាថេនោះរហូត វាជាក្មេងទម្រើសចរឹកអន់ហេតុអីជុងហ្គុកទៅស្រលាញ់វា"នាងអង្គុយផឹកនឹងយំអោនមុខនិងតុរៀបរាប់ពីភាពឈឺចាប់របស់នាង

"យើងស្អប់ឯងគីមថេហ្យុង..ហ្ហឹកៗ..ឯងសមតែមានកូនជាមួយប្រុសពាលណាផ្សេងមិនមែនជាជុងហ្គុករបស់យើង"ហ្វរ៉េ

"ចុះថេហ្យុងមានកូនជាមួយខ្ញុំបានទេ?" សម្លេងប្រុសម្នាក់បន្លើឡើងពីក្រោយខ្នងហ្វរ៉េ

"លោកជាអ្នកណា?"ហ្វរ៉េ

"ជាមនុស្សដែលថេហ្យុងធ្លាប់ស្រលាញ់ប៉ុន្តែមានអ្នកឆក់ថេហ្យុងចេញពីទ្រូងខ្ញុំ"នោះគឺជា..យូហ្វីលនឹងហើយនេះជាក្លឹបរបស់នាយផ្ទាល់

"មិនពិតអាថេវាជាអ្នកប្រគេនខ្លួនដល់ជុងហ្គុកមុនដើម្បីបានរៀបការ"ហ្វរ៉េ

"នាងជាអ្នកណាហេតុអីក៏ដឹងរឿងពួកគេ?"យូហ្វីល

"លោកកុំមកចេះដឹងអី"ហ្វរ៉េក៏បែរមុខមកផឹកវិញ

"នាងស្រលាញ់មេធាវីម្នាក់នោះ?"ហ្វរ៉េ

"បើគ្មានគីមថេហ្យុងម្លេះជុងហ្គុកគេក្លាយជារបស់ខ្ញុំហើយ"ហ្វរ៉េ

"បើគ្មានគីមជុងហ្គុកម្លេះខ្ញុំនិងថេហ្យុងបានរៀបការរស់នៅមានក្ដីសុខហើយ"ឮសម្ដីនាយហ្វរ៉េងាកមកមើលមុខ

"ហេតុអីក៏ពួកយើងមិនសហការគ្នាដើម្បីយកពួកគេ
ម្នាក់ៗមកធ្វើជាកម្មសិទ្ធរៀងខ្លួនទៅ?"សម្ដីយូហ្វីលធ្វើអោយហ្វរ៉េនៅស្ងៀមសញ្ចឹងគិត









To be continued.....

write by steemeeraa🎀





























Okumaya devam et

Bunları da Beğeneceksin

7.3K 1.2K 25
පන්දුවෙන් වැඩදාන දගකාර හිතක් ලග ගන් එකෙන් වැඩ දාන සීතල හිතක් නතර උනොත් , #විරුශ් ...... 💞 For the love Of...
225K 13K 37
Taekook ⚠️ រឿងភាគខ្លីᕦ⁠༼⁠✩⁠ل͜⁠✩⁠༽⁠ᕤ
80.8K 20.1K 62
💚❤ පෙරවදන් කුමකටද...... පසු වදනින් මුණගැසෙන තුරු.......❤💚 🆃︎🅷︎🅴︎ 🅸︎🅽︎🅵︎🅸︎🅽︎🅸︎🆃︎🆈︎...........❤️‍🔥❤️‍🔥
105K 18.1K 58
❝ ﹏ මට මේක කියන්නකෝ අග්‍ර..බියුටි ඇන්ඩ් ද බීස්ට් එකේ කුමාරයා ශාපයක් නිසා එච්චර කැත රාක්‍ෂයෙක් වුනේ නැත්තම් බෙල් වගේ දුප්පත් කෙල්ලෙක් දිහා අඩුම තරමෙ බ...