ស្វាមីក្រៅបេះដូង(🙇)(Complete...

By Steemeeraa

151K 11.4K 1.3K

ទោះក្នុងចិត្តអូនគ្មានបងតែសុំត្រឹមតែពួកយើងនៅជាមួយគ្នាបែបនេះរហូតក៏បាន>ជុងហ្គុក Jeon jungkook X kim Taehyung Jug... More

ភាគទី1: បងបើកទៅរៀនឬបើកទៅឋានសួគ៍?
ភាគទី2: ចុះបងប៉ូលីសមិនចាប់គេដាក់គុកទៅ?
ភាគទី3: ថេហ្យុងទៅជួបសង្សារនៅក្បែររបងសាលា
ភាគទី4: ជុងហ្គុកថាកូនចង់ចង.កសម្លាប់ខ្លួន
ភាគទិី5 : សំខាន់ប្ដីខ្ញុំជាប៉ូលីសផងដែរ
ភាគទី6: បងកើតអី?
ភាគទី7 : ថេយ៍បងសុំទោស!
ភាគទី8: ខ្ញុំស្អប់បំផុតមនុស្សដែលចាកចេញមិនលា
ភាកទី9: ថេយ៍មិនឆ្លើយឬមិននឹកបងទេហ្ហ?
ភាគទី10 : ស្រាបង្ខំ
ភាគទី11: កូនត្រូវតែរៀបការ
ភាគទី12: អាមនុស្សរោគចិត្ត
ភាគទី13: តែលតោលទៀតឥឡូវហើយ
ភាគទី14: គេបីខ្ញុំណាម៉ាក់!
ភាគទី15: ហេតុអីក៏រាក់ទាក់គេ
ភាគទី16: គេមិនមែនប្ដីខ្ញុំទេ!
ភាគទី17: ប៉ុន្តែភ្លៀងខ្លាំងណាស់ថេយ៍
ភាគទី18: បងស្រលាញ់ថេយ៍
ភាគទី19: ធ្វើសង្សារលេងៗកូនមីនបានទេ?
ភាគទី20: បងអាចធ្វើអោយដៃថេយ៍ដៃវេទមន្តបាន
ភាគទី21: បងបាញ់លុយទាំងអស់អោយថេយ៍កាន់
ភាគទី22: ហ្ហឹកៗ..ថេយ៍ខ្លាច
ភាគទី23: កុំសួរច្រើនពេកឃើញធំក្លិនស្រាគឺស្រវឹង!
ភាគទី24: ស្រាហាច់
ភាគទី25: ពីសោធន៍
ភាគទី26: មនុស្សប្រុសពេលយំអាក្រក់មើលខ្លាំងណាស់!
ភាគទី27: ពួកយើងនឹងលែងលះគ្នាឆាប់ៗនេះ!
ភាគទី28: គាត់គ្រាន់តែខឹងលួងបន្តិចក៏បាត់ហើយ
ភាគទី29: ហើយវាស្អីពីអ្នកប្ដីប្រពន្ធនេះ?
ភាគទី31: ខ្ញុំមកអង្គុយចាំប្ដីត្រឡប់មកពីបរទេសវិញ
ភាគទី32: អីយ៉ាស! ជំពប់ជើងដួល
ភាគទី33: គឺរំលោភ! បើបងមិនធ្វើទុកអោយអូន🔞🔥
ភាគទី34: ហួងហែង
ភាគទី35: ចេះតែនិយាយចោលកុំអោយខាត់ថ្លៃបណ្ដាការ
ដំណឹង!
ភាគទី36: បងក៏...ស្រលាញ់
ភាគទី37: តើជីមីននីនឹងអន់ចិត្តទេ?
ភាគទី38: មើស! ស្អុយណាស់
ភាគទី39: ជុងហ្គុកមីងនឹកឯងណាស់
ភាគទី40: យើងស្អប់ឯងគីមថេហ្យុង
ភាគទី41: អ្នកនាងញញឹមស្រស់ណាស់
ភាគទី42: ម្ដងនេះយើងមិនបណ្ដោយឯងទៀតទេ
ភាគទី43: មកចាប់កំណើតហើយមែនទេកូនប៉ា?
ភាគទី44: ឬអូនអត់មានប្ដីទេ?
ភាគទី45: ហើយម្ចាស់ក្លឹបនោះក៏មិនមែនជាមនុស្សល្អដែរអូនត្រូវដឹង
ភាគទី46: តើខ្ញុំគួរដោះលែងគេឬអត់
ភាគទី47: បើថេហ្យុងកើតអីនាងនិងមានរឿងជម្រះបញ្ជីជាមួយយើងគីមហ្វរ៉េ!
ភាគទី48: យើងនិងសម្លាប់ឯង!!
ភាគទី49: បាក់គ្រែហើយហ្ហេស?
ភាគទី50: បើបង.ងចាំអូនលួង
ភាគទី51: ប្រផ្នូលមិនល្អ
ភាគទី52: បងស្រលាញ់អូនដូចកែវ
ភាគទី53: សុំទោសខ្ញុំដឹងខុសហើយ
ភាគទី54: ជួយដាស់គាត់ផង
ភាគទី55: សារគម្រាម!!
ភាគទី56: អាត្មានិយម
ភាគទី57: អន់ចិត្ត
ភាគទី58: ក្ដីសុខ
ភាគបញ្ចប់!👥💕

ភាគទី30: អុស! ម៉ាហ្វៀ

2.6K 227 40
By Steemeeraa

ក្រោយពីជុងហ្គុកចេញទៅឈុនហ្គុំរកពាក្យដោះស្រាយជាមួយថេហ្យុងមិនបានសោះនាយនៅធ្វើមុខមាំមីុងមិនដឹងទាំងប្ដីប្រពន្ធគេឈ្លោះរឿងអីផងមកអោយនាយជួយនាំសារអោយ

"អើ...អញ្ចេះណាថេហ្យុងកុំយំណាក្មួយជុងហ្គុកគេមិចនិងអាចចិត្តដាច់ខឹងក្មួយយូទៅតែបន្តិចទៀតក៏លើក
ទូរស័ព្ទថេយ៍ហើយ"ឈុនហ្គុំ

{អត់ទេលើកនេះគេខឹងថេយ៍មែនទេនហើយពូ ហ្ហឹក!}ថេហ្យុង

"ហើយគេខឹងក្មួយរឿងអីដែរ ធម្មតាជុងហ្គុកគេមិនងាយខឹងទេ"ឈុនហ្គុំ

{គាត់យល់ច្រលំថាថេយ៍ទៅត្រូវគ្នាជាមួយសង្សារចាស់វិញគាត់ក៏ទៅអាមេរិកទាំងដែលមិនស្ដាប់ថេយ៍បកស្រាយនោះទេ}ថេហ្យុងនិយាយកុហកលាយមែនផងអ្នកណាទៅប្រាប់ខ្លួនលេះឡោះជាមួយសង្សាចាស់ធ្វើបាបជុងហ្គុកនោះបើបែបនោះពិតមែនមុខជាឈុនហ្គុំស្ដីអោយគេមិនខានទេ ពេលនេះគ្មានប្ដីឬមិត្តនៅថ្នាក់ថ្នមផ្លូវចិត្តផងគេត្រូវតែសន្យំចំនួនអ្នកចាំលើកទឹកចិត្ត

"ដល់ថ្នាក់នឹងផងហ្ហេ? តែបើតាមពូស្គាល់ចរឹកជុងហ្គុកគេជាមនុស្សមានហេតុផលណាស់"ឈុនហ្គុំឮហើយហាកមិនសូវជាសមសោះជុងហ្គុកឯណាចេះរត់គេចបញ្ហារនោះបើនាយចិញ្ចើមគេតាំងពីក្មេងមក

"ក៏...ហ្ហឹកៗ..មិនដឹងទេពូសំខាន់អោយគាត់លើក
ទូរស័ព្ទថេយ៍សិនទៅ"ថេហ្យុងក៏ធ្វើសម្លេងដង្ហក់រកលេះដោះសារឃើញទេថាខ្លួនខុសប៉ុណ្ណឹងហើយនៅកំហួចរកលេះដោះសារបានទៀត

"អ្ហាៗ....ចាំពូទៅប្រាប់គេអោយណា កុំយំអីក្មួយតែបន្តិចជុងហ្គុកគេទៅវិញហើយបន្ទាប់មកក៏សម្រួលគ្នាអោយល្អណា"ឈុនហ្គុំនិងថេហ្យុងក៏បន្តនិយាយគ្នានាយនៅលួងលោមថេហ្យុងអោយបាត់យំក៏ដឹងថារាងតូចជារាជបុត្រប្រចាំត្រកូលដោយសារតែគេក្មេងជាងគេនឹងជាទាយាទតែម្នាក់ ទើបគ្រប់គ្នាស្រលាញ់តាមចិត្តប៉ុន្តែទោះយ៉ាងណាឈុនហ្គុំមិចនិងអាចជឿសម្ដីរាងតូចទាំងស្រុងទៅចិត្តមួយទៀតនៅតែគិតថាជុងហ្គុកមិនមានចរឹកបែបនោះ?

#Skip

បន្ទាប់ពីនិយាយទូរស័ព្ទជាមួយឈុនហ្គុំរួចថេហ្យុងក៏តែងខ្លួនដើម្បីមកការិយាល័យវាយឯកសារធ្វើការនៅរឿងក្ដីដែលជុងហ្គុកទុកចិត្តអោយគេធ្វើនាយកំពុងតែខឹងផងបើគេមិនធ្វើការអោយបានល្អមុខជាត្រូវរាងក្រាសដេញអោយទៅនៅក្រុមផ្សេងមិនខានឃើញតែ
សុភាពៗអញ្ចឹងទេតែចិត្តដាច់ខ្លាំងណាស់អាបិុវែនតានោះ

"ចុះបើគាត់មកវិញហើយលែងលះដូចសម្ដីគាត់នោះ? ទេ..ខ្ញុំមិនអាចលែងលះបានទេ ខ្ញុំចាប់ផ្ដើមស្រលាញ់គាត់វិញហើយ គាត់ច្បាស់ជារំភើបពេលដឹងថាខ្ញុំតបក្ដីស្រលាញ់ទៅគាត់វិញ"រាងតូចឈប់វាយឯកសារច្រត់ដៃនិងពោលឡើងតែឯងអឺអើរតែម្នាក់ឯង

"ហ្ហឹក!..តិចគាត់ទៅទីនោះជួបអ្នកផ្សេងដែលល្អជាង
ចរឹកខ្ញុំហើយស្រលាញ់គេដូចជីមីននិងប៊ូតាថាទៅ?"
ថេហ្យុងពោលម្នាក់ឯងទាំងពេបមាត់ គេគ្មានអារម្មណ៍ធ្វើការទេក្នុងចិត្តចេះតែភ័យខ្លាចថារាងក្រាសឈប់ស្រលាញ់ខ្លួន ខ្លាចថាទង្វើរនាយដែលធ្លាប់តែផ្អែមល្ហែមទន់ភ្លន់សុភាពជាមួយគេនាយទៅធ្វើដាក់អ្នកផ្សេងបើបែបនោះទ្រូងគេមុខជាប្រេះបែកជាបំណែកមិនខាន

"មិនអាចទេ...ខ្ញុំនិងធ្វើអោយគាត់ឃើញថាថេយ៍ពិតជាកែខ្លួនមែន ហើយក៏ធ្វើអោយគាត់ឃើញថាពេលនេះក្នុងបេះដូងគីមថេហ្យុងគឺមានគាត់"ថេហ្យុងក្រោកឈដកដង្ហើមពោពេញដោយក្ដីសង្ឃឹមនិងយកទូរស័ព្ទធ្វើការណាត់ទៅមនុស្សម្នាក់ដើម្បីនិយាយគ្នាអោយដាច់ស្រាច់។

#អាហារដ្ធាន

ថេហ្យុងកំពុងតែអង្គុយនៅលើតុនៅក្នុងហាងអាហារមួយទាំងទឹកមុខស្ងួតគេមើលទៅដូចជាកំពុងតែរងចាំអ្នកណាម្នាក់ ពេលនោះកែវភ្នែកថេហ្យុងក៏ក្រលែកទៅមើលដំណើរបុរសម្នាក់ដែលដើរមករកគេទាំងញញឹម

"ថេយ៍?នេះអូនណាត់បងមកមានការអីឬអូនអប្សុក"
យូហ្វីលខកចិត្តរឿងមានបំណងចង់ដាក់ថ្នាំដើម្បីបានរាងតូចជាកម្មសិទ្ធកាលពីយប់មិញតែនាយមិនបានបោះបង់ទេនៅតែព្យាយាមធ្វើជាសុភាពបុរសនៅចំពោះមុខរាងតូចដដែល

"អត់ទេហៅមកនេះខ្ញុំមានរឿងចង់និយាយជាមួយបងអោយដាច់ស្រេច"ថេហ្យុង

"រឿងអី?"យូហ្វីលឮហើយទម្លាក់ស្នាមញញឹម

"ក្រោយពីបងចោលខ្ញុំអស់ជាយូឆ្នាំទាំងដែលពួកយើងកំពុងតែស្រលាញ់គ្នាខ្លាំងបងដឹងទេ?ខ្ញុំឈឺចាប់ណាស់ក្នុងអំឡុងពេលនោះ ខ្ញុំតែងតែមានអ្នកថ្មីដើម្បីបំភ្លេចបងតែខ្ញុំធ្វើុមិនបាន តែក្រោយពេលខ្ញុំរៀបការរួចគាត់ជាប្ដីនោះតែងតែធ្វើល្អដាក់ខ្ញុំគ្រប់យ៉ាងគាត់កក់ក្ដៅនិងមើលថែខ្ញុំបានល្អធ្វើអោយខ្ញុំក៏ភ្លេចបងបានមួយរយ:
ក៏ព្រោះខ្ញុំស្រលាញ់បងខ្លាំងពេលត្រឡប់មកវិញលើកនេះចិត្តខ្ញុំនៅវិលវល់ ខ្ញុំក៏សាកនៅក្បែរបងធ្វើរឿងជាច្រើនដូចពួកគេពីមុនតែយូហ្វីលដឹងទេ ចិត្តថេយ៍លែងដូចមុនហើយព្រោះទំនាក់ទំនងពួកយើងវាយូពេក យើងចប់ត្រឹមនឹងទៅណា"ថេហ្យុងកំពុងតែរៀបរាប់ពីអារម្មណ៍ពិតរបស់គេ វាជាការពិតមួយរយ:ដែលគេធ្វើល្អដាក់ជុងហ្គុកចិត្តគេកំពុងតែត្រៀមនិងទទួលបុរសសុភាពម្នាក់នោះហើយតែសង្សារចាស់ដែលខ្លួនធ្លាប់ស្រលាញ់ខ្លាំងក៏លេចវត្តមានមកគេមិនទាន់ស្រលាញ់ជុងហ្គុកពេញលេញផងទើបចិត្តវិលវល់ក្រោយក្បែរ
យូហ្វីលយូក៏គ្មានក្ដីសុខវាមានតែដំបូងអារម្មណ៍មួយឆេវមិនមែនស្នេហា ស្នេហាពិតប្រាកដជាបុរសដែលគេតែងតែធ្វើបាបនោះទៅវិញ មិនដឹងពេលនេះហួសពេលឬអត់សំខាន់គេចង់កែខ្លួន

"អត់ទេថេយ៍..បងមិនអាចដោះលែងថេយ៍នោះទេ បងស្រលាញ់អូនណា "យូហ្វីលក៏ចាប់ដៃរាងតូចនិយាយទាំងមុខភ័យព្រោះនាយពិតជាស្រលាញ់ថេហ្យុងណាស់នឹងចង់បានរាងតូចជាកម្មសិទ្ធទៀតផង

"តែខ្ញុំមិនអាចនោះទេខ្ញុំមានស្វាមីរួចហើយ "ថេហ្យុងក៏ប្រលេះដៃយកកាបូបនិងក្រោកឈរកដើរចេញទៅ

"ព្រោះគេមែនទេទើបអូនប្រែបែបនេះ ដំបូងយើងល្អជាមួយគ្នាព្រោះតែគេម្នាក់គត់ ទើបអូនលែងស្រលាញ់បង"យូហ្វីលខូចចិត្តឈឺចាប់ពេញទ្រូងនុងចាប់ផ្ដើមនឹកខឹងដល់ជុងហ្គុក

"មិនមែនព្រោះតែអ្នកណាទេ បងបានបេះដូងខ្ញុំហើយតែបងមិនចេះថែបងធ្វើអោយវាឈឺចាប់និងខកចិត្តរហូតដល់ដល់វាលែងមានឈ្មោះបងដោយឯកឯង ស្នេហាពួកយើងវាចប់យូហើយណា"ថេហ្យុងនិយាយដោយសម្ដីធំបន្តិចរួចក៏ដើរចាកចេញទៅដោយយូហ្វីលនៅតាមមើលទាំងក្ដាប់ដៃខឹង!

"ព្រោះតែឯងម្នាក់គត់ អាមេធាវីមុខស្ងួត..ចាំមើលយើងមិនអោយឯងមានក្ដីសុខទេ អ្វីដែលយើងចង់បានគឺត្រូវតែបាន"យូហ្វីលពេលកំពុងតែខឹងនិងជុងហ្គុកខ្លាំងព្រោះដោយសារតែជុងហ្គុកម្នាក់គត់ទើបថេហ្យុងចោលទំនាក់ទំនងនាយនិងគេដែលកំពុងលូតលាស់ សារថ្មីកែវភ្នែកនាយកម្លោះពេលនេះគឺពោពេញទៅដោយអណ្ដាតភ្លើងកំហឹង។

#សហរដ្ធអាមេរិក

បុរសដែលសុភាពមានតែស្នាមញញឹមពាក់វែនតាសក់បាំងថ្ងាសចរឹកស្លូតបូតដើរមិនសូម្បីតែឮសម្រឹបជើងពេលនេះទឹកមុខក៏ខុសពីមុនបន្តិចគឺពេលដោះវែនតាទៅមុខនាយគឺកាចឃោឃៅសំខាន់កែវភ្នែកពណ៍ទឹកសមុទ្របូករួមទាំងទឹកមុខជិតនិងលែងគ្នាជាមួយប្រពន្ធជាទីស្រលាញ់ទៀតធ្វើអោយអ្នកផ្សេងអាចនឹងយល់ច្រឡំថាជា......

"បងៗធ្វើអី?"ជុងហ្គុកដើរមកក៏សួរហូសុកនិងយុនហ្គីដែលនៅអង្គុយមើលទូរសស្សន៍

"អ្នកណា? អុស! ម៉ាហ្វៀ "ហូសុកពេលងាកមកឃើញជុងហ្គុកក៏លើកកាំភ្លើងមកភ្ជុង

(គ្នាធ្លាប់តែដើរតួម៉ាហ្វៀតែមួយរឿងនេះអ្នកនិពន្ធអោយដើរតួស្លូតៗពន្ធធ្វើបាប><)

"ប្រធានរងមើលឆ្វេងស្ដាំអោយរៀបរយម៉ាហ្វៀម្នាក់នេះមុខកាចណាស់"យុនហ្គី

"ទទួលបញ្ជារboss"ហូសុក

"ហឹសៗ..យ៉ាងមិចបងនឹង ខ្ញុំបបួលឡើងតុលាការផ្អើលឥឡូវហើយ"ជុងហ្គុកសើចតិចៗនិងរឹកពាពួកគេ

"អូ..មេធាវីវែនតាទេហ្ហ?"យុនហ្គី

"ស្មានថាម៉ាហ្វៀមកពីណា"ហូសុក

"មុខខ្ញុំកាចណាស់មែនទេបង?"ជុងហ្គុកមិនចូលចិត្តមុខខ្លួនឯងពេលមើលមកគឺកាច

"មែនហើយ ប៉ុន្តែបែបនេះសង្ហារណាស់មុខជាប្រពន្ធឯងគេឃើញហើយចំហរមាត់មិនខាន"ហូសុក

"គេប្រហែលជាឃើញបុរសថ្ពាល់ខួចមើលទៅសង្ហារជាង"ជុងហ្គុកក៏ចូលទៅអង្គុយទាំងមុខស្ងួត

"កើតអី?"យុនហ្គី

"ខ្ញុំនិងថេហ្យុងត្រៀមនិងលែងគ្នាហើយ"ជុងហ្គុក

"ថាមិច?"យុនហ្គីហូសុកស្រែកព្រមគ្នា

"បងស្ដាប់មិនខុសទេ"ជុងហ្គុក

"ហេតុអីឯងល្អប៉ុណ្ណេះហើយគេនៅរកលែងហ្ហេ?"ហូសុក

"ធ្វើយ៉ាងមិចត្រូវលែងហើយខ្ញុំអាចនឹងមិនល្អអោយទៅចុះ"ជុងហ្គុកមិនចង់និយាយអ្វីពីថេហ្យុងប្រាប់គេនោះទេបើទោះក្នុងចំណងប្រពន្ធនេះរាងតូចអ្នកខុសក៏ដោយនាយមិនមែនជាមនុស្សដែលចូលចិត្តនិយាយអាក្រក់ពីអ្នកដទៃពិសេសមនុស្សជាទីស្រលាញ់

"ប្រាប់មកថាមូលហេតុអី?"ហូសុក

"ក៏..."ជុងហ្គុកមិនចង់និយាយតែមើលមុខហូសុកចុះដាក់កំហិតមកលើនាយ

"និយាយអោយឆាប់!! "យុនហ្គីក៏ដាក់កំហិតមួយតង់ទៀតធ្វើអោយជុងហ្គុកមិនមាត់នាយគិតបន្តិចក៏និយាយតែម្ដងនាយនិយាយអោយថេហ្យុងអស់ល្អបំផុតហើយមិនប្រាប់ពីរឿងរាងតូចធ្វើបាបផ្លូវនាយអ្វីនោះទេគ្រាន់តែនិយាយត្រួសៗ

"បែបនោះយើងដោះលែងគេទៅ"ជុងហ្គុក

"ឯងដោះលែងអោយទៅគេទាំងដឹងហើយអាម្នាក់ជាកូនប្រុសលោកលីដែលរកសីុពុករលួយនោះ គិតអីហ្ហា..ជុងហ្គុក ឯងចង់អោយថេហ្យុងបានទៅលើមនុស្សបែបនោះ?"យុនហ្គី

"ក៏ដឹងថាប្រពន្ធឯងនៅក្មេងមិនសូវចេះគិត គួរតែរកវិធីចងគេទុកកុំអោយចាកចេញពីឯងទើបត្រូវជួនកាលប្រពន្ធឯងគេគិតខុសមួយពេលក៏ថាបាន"ហូសុក

"មែនហើយ...ប៉ុន្តែគេចង់លែងលះគឺ.."ជុងហ្គុកឮហើយស្វាងដោយគេជះទឹក ប៉ុន្តែនាយនៅតែbad felling

"មកពីឯងនៅស្ទើរការតែងខ្លួន មោះ! បងកាត់សក់អោយក្រៅពីជំនាញជាប៉ូលីសគឺជាងកាត់សក់នេះហើយដែលជុងហូសុកជំនាញនោះ"ហូសុកក៏រត់ទៅយកកន្ត្រៃមកកាត់សក់អោយអាអន្ទិតចង់លែងប្រពន្ធ

"កាត់បែបម៉ាហ្វៀឃោឃៅមក ម្ដងនេះដឹងតែប្រពន្ធដេញតាមក្លាក់ៗ ហើយសង្ហារឈ្នះគូសត្រូវទៀតបើស្ទើរចាំបងថែមបាលីសន្តំស្នេហ៍មួយប្រយោគអោយទៀត"យុនហ្គីនិងហូសុកក៏ប្រត្តិបត្តិការណ៍លើជុងហ្គុកដើម្បីអោយអូ..មហាស្នេហ៍មកទុំលើខ្លួនរាងក្រាស



(ប្ដីរត់ទៅmake upហើយតែប៉ុណ្ណេះកាថេយ៍ត្រៀមសន្លប់និងភាពសង្ហាររបស់បងវែនតាអោយហើយទៅ😂)











#Laptobpជាប់កូដសរសេរដោយទូរស័ព្ទ1ភាគ2 ម៉ោងជាងខ្ញុំសំពះ.....㋡



To be continued.....

write by steemeeraa🎀



























Continue Reading

You'll Also Like

276K 48.3K 60
ඩේ අම්මු.... නා උන්නෙයි කාදිලික්කිරේන් ❤ (පරිනත අන්තර්ගතයකි...)
70.7K 3.9K 60
ထုံးစံတိုင်းပါဘဲ 18+ပါ ကြိုက်မှလာဖတ်ကြပါရှင်။
465K 64.2K 78
🌻 " අනුක් අයියේ " "...................." " අනුක් අයියේ " බස් එකේ ජනේලෙන් එපිට බලාගෙන උන්න මන් ගැස්සුනෙ එයාගෙ සුළැගිල්ල මගේ සුළැගිල්ල වටේ එතෙනකොට...
173K 26.4K 21
"နွေအရောင်တွေဟာ ဝိုင်လိုပဲ..."