មនុស្សសម្ងាត់(ចប់)

By TaeTae2828

72.8K 3.8K 66

ពីក្មេងប្រុសម្នាក់ដែលរស់នៅដូចស្លាប់គ្មានអ្នកខ្វល់ខ្វាយជាមួយ ត្រូវគេធ្វើបាបតាំងពីតូចដល់ធំ តែគេមិនដែលព្រមចុះចាញ... More

ផ្ដើមរឿង
ភាគ១: វាគ្រាន់តែជាសុបន្តិ
ភាគ២ :ថ្ងៃដ៏សែនអាប់អួរនៃសង្គមម៉ាហ្វៀ
ភាគ៣: ជុងហ្គុកហ្វារីណូ
ភាគ៤: ឱកាសដែលនឹកស្មានមិនដល់
ភាគ៥: សេចក្តីក្លាហានរបស់ថេយ៍ថេយ៍
ភាគ7: អាថ៌កំបាំង
ភាគ8:ឲ្យម៉ាក់សុំទោសណាកូនថេយ៍
ភាគ9:បណ្តាំចុងក្រោយ
ភាគ10: wow!!ទីនេះមិនចាញ់នៅប្រទេសកូរ៉េទេណា!!
ភាគ11: យកគេមកជួបយើង!!
ភាគ12: ជនជាតិអាមេរិកពិតជាមានទឹកចិត្តល្អដូចគេថាមែន!!
ភាគ13: តើអ្នកណាបញ្ចូនឯងមក?
ភាគ14: តើឯងជាប្រុសឬស្រីទៅហាស?
ភាគ15: ក្មេងប្រុសដែលយើងបានតាមរក
ភាគ16: IQ test
ភាគ17: IQ ខ្អស់
ភាគ18:ចុះបើខ្ញុំប្រាប់ថាថេយ៍ជាកូនចិញ្ចឹមនុះ!!
ភាគ19:បន្ទប់សម្ងាត់
ភាគ20:ដៃឆ្វេងម៉ាហ្វៀ
ភាគ21:មិត្តស្លាប់រស់
ភាគ22:អង្គប្រជុំដ៏ឃោរឃៅ
ភាគ23: Romantic dinner
ភាគ24:ថ្ងៃចូលរៀនដំបូង
ភាគ25:មុនថ្ងៃឡើងយន្តហោះ
ភាគ26:លោកនាយកមុខសង្ហារ
ភាគ27:សំបុត្រទី2លាតត្រដាងការពិត
ភាគ28:ខ្ញុំបានត្រឹមបិទភ្នែកហើយសង្ឃឹមថារឿងវានឹងបញ្ចប់ទៅអោយបានឆាប់
ភាគ29:យើងនឹងធ្វើអោយពួកឯងរស់នៅដូចស្លាប់
ភាគ30:ផ្ទះទារុណកម្ម
ភាគ31:បានប្រុសសង្ហារទាត់មិត្តចោល
ភាគ32:ថ្ងៃបំណាច់ឆ្នាំ
ភាគ33:ការពិតនៅតែជាការពិត
ភាគ34:ថ្ងៃទទួលសញ្ញាប័ត្រ
ភាគ35:គោលដៅជីវិត
ភាគ36:ជំហានដំបូងនៃជីវិតក្នុងសង្គមម៉ាហ្វៀ
ភាគ37:សងសឹក
ភាគ38:មនុស្សឃោរឃៅ
ភាគ39:បើដឹងហើយ តើអាចកែប្រែអ្វីបានទៅ?
ភាគ40:បញ្ឆោតមនុស្សអោយចូលរោងខ្លា
ភាគ41:ថ្ងៃអវសាន្តបានមកដល់
ភាគ42: សារភាព
ភាគ43:អត្ថន័យនៃពាក្យថាស្រឡាញ់
ភាគបញ្ចប់:សុភមង្គលពិតប្រាកដ

ភាគ៦: ជិះយន្តហោះលើកដំបូង

2.1K 103 3
By TaeTae2828

នៅពេលមកដល់ប្រលានមិត្តរួមដំណើរទាំងអស់បានចុះពីឡានរួមទាំងថេយ៍និងជីមីនផងដែរ។

ពេលមកដល់ប្រលានយន្តហោះភ្លាមអារម្មណ៍របស់ថេយ៍ពិតជាពិបាកពណ៌នាខ្លាំងណាស់ ដូចភ័យបន្តិចត្រេកអរបន្តិចប៉ុន្តែគេត្រូវតែតាំងចិត្តអោយរឹងពឹងដើម្បីអាចយកឈ្នះភាពភ័យខ្លាចពេលជិះយន្តហោះបាន។

#skip

មិនយូរប៉ុន្មានវាក៏ដល់ពេលដែលពួកគេត្រូវឡើងទៅលើយន្តហោះហើយ វាជាវិនាទីមួយដែលគួរអោយរំភើបបំផុតសម្រាប់ថេយ៉ុង ប៉ុន្តែចំពោះជីមីនវិញគេគ្មានអារម្មណ៍អីជាពីសេសទេព្រោះគេជិះឡើងធ្លាប់ទៅហើយ។

ការជិះយន្តហោះសម្រាប់ជីមីនគឺដូចជាការជិះឡានលេងតាមដងផ្លូវចឹងដែរ គេនឹកឃើញចង់ជិះពេលណា ម៉ោងណាក៏បានព្រោះគេជាកូនអ្នកមានលំដាប់ប្រទេសមិនខ្វះទេលុយចាយ ប៉ុន្តែគេនៅតែដាក់ខ្លួនហើយមិនប្រកាន់អ្នកក្រឡើយអោយតែមនុស្សនោះមានអត្តចរិតល្អគឺគេរាប់អានទាំងអស់ជាក់ស្តែងដូចថេយ៍ជាដើម។

តែថាអារម្មណ៍ថ្មីដែលជីមីនទទួលបាននោះគឺវាជាលើកទី១ហើយដែលគេជិះយន្តហោះជាមួយថេយ៍ ហើយថែមទាំងជិះនៅក្នុងយន្តហោះរួមពោលគឺមិនជាយន្តហោះឯកជនរបស់គេជិះម្នាក់ឯង។

<<សូមអធ្យាស្រ័យអតិថិជនជាទីគោរពខាងបុគ្គលSouth Korean Airlineនឹងផ្តល់ការណែនាំពីរបៀបខ្លះៗនៅក្នុងការជិះយន្តហោះនិងការការពារសុវត្ថភាពផ្ទាល់ខ្លួនរបស់លោកអ្នកផងដែរ......>>សម្លេងដ៏ពិរោះស្រួយស្ងោករបស់នារីអាកាសចរម្នាក់បានបន្លឺឡើងប្រកបទៅក្រមសីលធម៌និងសុភាពរាបសាបំផុត ហើយនាងក៏បានបន្តការណែនាំពីវិធីផ្សេងៗទៀតទៅ។

បន្ទាប់ពីណែនាំពីរបៀបនៅក្នុងការការពារខ្លួនចប់សព្វគ្រប់ នារីអាកាសចរម្នាក់នោះក៏បានឱនដងខ្លួន90°ជាការគោរពដល់អត្ថថិជនទាំងឡាយដែលនៅទីនោះ។

រួចនាងបានពោលឡើងម្តងទៀតថា<<ជាចុងក្រោយ ក្រុមការងារសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការទុកចិត្តនិងរើសយកសេវាកម្មងយើងខ្ញុំ...>>នារីអាកាសចរ

បន្ទាប់ពីនិយាយរួចនាងក៏បានដើរចេញពីកន្លែងនោះដោយភាពទន់ភ្លន់និងមានស្នាមញញឹមជាប់ជានិច្ចដែលជាហេតុធ្វើអោយគ្រប់គ្នានៅទីនោះមានអារម្មណ៍ថាកក់ក្តៅ និងមិនខនបំណងឡើយដែលជ្រើសរើសយកសេវាកម្មមួយនេះ។

បន្ទាប់ពីការណែនាំត្រូវបានបញ្ចប់ ភ្ញៀវទាំងអស់នៅលើយន្តហោះរួមទាំងថេយ៍និងជីមីន បានធ្វើចិត្តអោយរឹងមាំហើយយន្តហោះក៏ចាប់ផ្តើមចេញដំណើរ។

ភ្លាមនោះជីមីនបារម្ភពីថេយ៍ខ្លាចថាថេយ៍ខ្លាចឬពុលយន្តហោះប៉ុន្តែនៅពេលជីមីនក្រកែកមកមើលថេយ៍ ក៏បានឃើញថាមុខថេយ៍រីកដូចគ្រប់ជីចឹង ញញឹមបិទមាត់មិនជិតឡើយ ទើបធ្វើធោយអ្នកដែលខំបារម្ភនោះ ហួសចិត្តទៅវិញ។

ពេលនេះនៅក្នុងខ្លួនថេយ៍មិនបានគិតអ្វីទាំងអស់ព្រោះពេលនេះគេកំពុងរស់នៅក្នុងក្តីស្រមៃរបស់គេ ពោលគឺមនុស្សនៅលើកយន្តហោះនៅឡើយតែអារម្មណ៍វិញទៅដល់ញូយ៉កមុនបាត់ទៅហើយ។

<<ថេយ៍!!ថេយ៍!!នេះឯងកើតស្អីបានជាភ្លឹកដល់ថ្នាក់នេះ?>>ជីមីនគេនិយាយបែបនេះក៏ព្រោះតែឃើញថេយ៍អង្គុយស្ងៀមដូចអ្នកតាទៅហើយមិនកម្រើកសូម្បីតែបន្តិច (អាការៈអ្នកស្រមើស្រមៃទាំងកណ្តាលថ្ងៃ)

<<ហាស!! ឯងមានការអីមែនទេ
>>ថេយ៍

<<មិនយើងហៅឯងយ៉ាងមិចបើឯងអង្គុយភ្លឹកដូចដកព្រលឹងបែបនេះ!>>ជីមីននិយាយបែបបារម្ភបន្លំឌឺ

<<យ៉ាប់ណាស់ឯងនេះ!!យើងមិនបានកើតអ្វីគ្រាន់តែយើងសប្បាយចិត្ត!>>និយាយបែបនេះហើយថេយ៍ក៏រំលេចចេញស្នាមមញញឹមដ៏គួរអោយស្រឡាញ់ស្រស់បំព្រង់ធ្វើអោយជីមីនមានអារម្មណ៍ថាចម្លែកចិត្ត

បើទោះបីជាពួកគេជាមិត្តនឹងគ្នាអស់រយៈពេល២ឆ្នាំហើយក៏ដោយក៏ជីមីនមិនសូវបានឃើញស្នាមញញឹមរបស់ថេយ៍ព្រោះគេជាមនុស្សដែលមានសម្ពាធគ្រប់បែបយ៉ាងទើបក្លាយជាមនុស្សចាស់ទុំមិនសូវចេះលេងសើចច្រើន។

ដូចនេះហើយស្នាមញញឹមរបស់ថេយ៍វាជារឿងដែលកម្រនឹងកើតឡើងណាស់។

<<Wow!!ថេយ៍ពេលឯងញញឹមបែបនេះទៅមុខឯងដូចKim Taehyung សមាជិកBTSចឹង ហិ.. ហិ.. ហិ..>>
ជីមីននិយាយទាំងសើចតិចៗបែបឌឺៗ

<<ជីមីនឯងលេងសើចពេកហើយណា kim Taehyungគេជាតារាល្បីលំដាប់ពិភពលោកឯងចំណែក គីម ថេយ៉ុង យើងវិញរកតែលុយចាយគ្មានផង ហិ..ហិ..ហិ...>>កន្លែងគេចង់បានន័យថាឈ្មោះគីម ថេយ៉ុងដូចគ្នាតែវាសនាខុសគ្នា ថេយ៍និយាយហើយសើចតិចៗពេលខ្លះរាងអន់ចិត្តនឹងជីវិតខ្លួនឯងដែរ។

<<បានហើយៗយើងគ្រាន់តែនិយាយលេងសោះឯងក៏អន់ចិត្តហើយ យើងឈប់និយាយហើយ!!>>និយាយទាំងសម្លេងបែបអន់ចិត្តតែតាមពិតទៅគេគ្រាន់តែធ្វើពុតទេ គេចង់អោយបរិយាកាសមួយនេះកាន់តែសប្បាយ
រីករាយ

អង្គុយសុខៗជីមីនស្រាប់តែធ្លាក់ទឹកមុខមែនទែនព្រោះតែរឿងដែលគេកំពុងគិត

នៅខាងក្រៅជីមីនអាចមើលទៅជាមនុស្សដែលសប្បាយចិត្តរាល់ពេលតែតាមពិតទៅគេក៏ចេះមានទុក្ខគ្រាន់តែគេមិនចង់ធ្វើអោយថេយ៍គិតច្រើន ទើបគេធ្វើចរិកឡេកឡក់អោយថេយ៍បំបាត់នូវអារម្មណ៍តឹងណែន។

<<នេះឯងខឹងហ្នឹងយើងមែនទេ!ជីមីន!>>ថេយ៍សួរទាំងភ័យៗព្រោះគេមិនដែលឃើញជីមីនបែបនេះពីមុនមកទេ

<<យើងមិនបានខឹងឯងទេណា ថេយ៍យើងគ្រាន់តែ...>>ជីមីននិយាយមិនទាន់ចប់សេចក្តីផងក៏ឈប់ត្រឹមនេះធ្វើអោយថេយ៉ុងកើតការងើងឆ្ងល់យ៉ាងខ្លាំងក៏សួរបន្ត

<<តែយ៉ាងមិចទៅជីមីន?>>ថេយ៍បានសួរទៅកាន់មិត្តរបស់គេទាំងសេចក្តីងើងឆ្ងល់

<<ហឺម!! យើងមិនចង់និយាយទេព្រោះខ្លាចបរិយាយកាសល្អៗបែបនេះត្រូវរលាយបាត់តែថាយើងមឲនអាចលាក់បានទេណាឯង!!>>ជីមីនដកដង្ហើមធំ ហើយក៏និយាយទាំងការភ័យព្រួយព្រោះគេខ្លាចពាក្យដែលគេនិយាយបន្តនោះនឹងធ្វើអោយប៉ះពាល់អារម្មណ៍របស់ថេយ៍

<<បើឯងមិនអាចលាក់ក៏និយាយចេញមកណាថេយ៍ ក្រែងយើងជាមិត្តនឹងមិនចឹងឬ?ជាមិត្តមិនត្រូវលាក់បាំងគ្នាទេណា មានរឿងអីឆាប់ប្រាប់មក!!>>ថេយ៉ុង

<<អឺម!អឺម!ប្រាប់ក៏ប្រាប់ណា!>>ជីមីនឈប់បន្តិចហើយក៏បន្តទៀតថា

<<គឺយើងគ្រាន់តែបារម្ភពីឯង!!យើងខ្លាចពេលឯងត្រឡប់ទៅវិញនោះនឹងមានរឿងអាក្រក់កើតឡើងចំពោះឯង!យើងពិតជាខ្លាចណាស់ថេយ៍។>>ទីបំផុតជីមីនក៏បញ្ចេញវាមកទាល់តែបាន

<<ព្រះអើយ!!នេះឯងអង្គុយធ្វើមុខជូរបែបនេះតាំងពីឡើងយន្តហោះក៏ព្រោះតែរឿងនេះមែនទេ>>ថេយ៍និយាយទាំងហួសចិត្តបំផុត គេស្មានតែមានរឿងអ្វីធំដុំ

<<មិនអោយយើងធ្វើមុខជូរយ៉ាងមិចបើឯងមកទាំងប្រថុយនឹងគ្រោះថ្នាក់បែបនេះ>>ជីមីន

<<ឯងនេះ!! មិនបាច់បារម្ភទេណាទោះជាគ្រោះថ្នាក់ក៏វាមិនដល់ស្លាប់ដែរ ឯងមិនបាច់ភ័យទេជីមីន>>ថេយ៍និយាយយ៉ាងធូរពោះធ្វើដូចវាជារឿងតូចដែលលួចមកទាំងមិនប្រាប់ដំណឹងម៉ាក់ប៉ាគេ

<<នេះឯងកំពុងធ្វើអោយយើងកាន់តែភ័យហើយណា!!ថេយ៍!ឯងកុំយកពាក្យស្លាប់មកលេងសើចអី!!>>ជីមីននិយាយទាំងសម្លេងខឹងៗព្រោះតែថេយ៍ធ្វើដូចគ្មានរឿងអ្វីកើតឡើង

<<នេះឯងបានហើយណា!!ឥលូវចេះចុះយើងសុំទោសដែលធ្វើអោយឯងបារម្ភតែឯងមិនបាច់ភ័ុទេធ្វើខ្លួនអោយសប្បាយៗទៅយើងចេះកែបញ្ហាហើយណា!!>>ថេយ៍និយាយលួងលោមមិត្ត

<<ឯងតែងតែនិយាយបែបនេះរាល់លើកណា!! គឺគ្រប់យ៉ាងមុនអី!! វាមិនអីទេ!!គឺពាក្យទាំងអស់នេះយើងស្តាប់ឡើយសាំហើយណា>>ជីមីននិយាយបែបងរងក់ចរិកដូចក្មេងតូចតែនិយាយនេះគឺក្នុងបំណងល្អទាំងអស់

<<ទៅណាយើងសន្យាថាលើកនេះវាជាការពិតហើយ យើងហ៊ានស្បថ!!>>ថេយ៍និយាយមិនទាន់ចប់ផង ជីមីនក៏បាននិយាយកាត់

<<បានហើយឯង!មុនបាច់ដល់ស្បថស្បែនទេណា!! យើងជឿក៏ជឿទៅ តែនេះជាលើកចុងក្រោយហើយណា បើសិនជាឯងធ្វើមិនបានដូចមាត់ទេគឺគ្មានលើក
ក្រោយទៀតទេ>>ជីមីននិយាយដូចជាម៉ាក់របសថេយ៍ទៅហើយ

<<អឺម!!ជាលើកចុងក្រោយហើយណា!!ហើយឯងក៏ល្មមឈប់ធ្វើមុខខឹងដូចយាយចាស់បែបនេះបានហើយណាប្រយ័ត្នចាស់មិនទាន់មុខយៀរដូចដំរីទៅ!!>>ថេយ៍និយាយបែបលេងសើចតែការពិត ហិ..ហិ..(រាងចុកៗដែរ)

<<នេះយើងខំបារម្ភពីឯងណាតែឯងបែរជាមកBullyយើងវិញ អាមិត្តរមិលគុណ!! អឺម!!បានហើយយើងហត់ណាស់ ញញឹមក៏ញញឹមណា!!>>ជីមីនធ្វើដូចមិនពេញចិត្តតែតាមពិតទៅ ក្នុងចិត្តសើចចង់ស្លាប់ទៅហើយ ហិ..ហិ..ហិ ចេះទប់ចឹងកើតដែរឆីមីន

<<បាទកំពូលមិត្តរបស់ខ្ញុំធ្វើចឹងទៅទើបសមជាជីមីនណា ហិ..ហិ..ហិ>>ថេយ៍និយាយលាយឡំទាំងការអស់សំណើចផងដែរ

#skip

To be contiune

Continue Reading

You'll Also Like

3.1M 196K 89
What will happen when an innocent girl gets trapped in the clutches of a devil mafia? This is the story of Rishabh and Anokhi. Anokhi's life is as...
127K 10.3K 52
ដើម្បីចង់ឲកូនរបស់ខ្លួនមានស្នេហ៌ពិតដោយមិនខ្វល់ពីវណ្ណៈទើបសម្រេចចិត្តឲកូនប្រុសស្រី សំណព្វចិត្តបន្លំខ្លួនធ្វើជាមនុស្សដែលលំបាក ដើម្បីរកស្នេហ៌ពិតនៅទីក្រុង...
5.9K 264 16
A marriage of Alliance between Vegas and Pete where love is not at all in existence. A newly pronounced king Vegas ...a man of aura.. strength.. pro...
1.8M 115K 200
**Story is gonna be slow paced. Read only if you have patience. 🔥** Isha Sharma married a driver whom she had just met. She was taking a huge risk...