មនុស្សសម្ងាត់(ចប់)

By TaeTae2828

77.5K 4K 66

ពីក្មេងប្រុសម្នាក់ដែលរស់នៅដូចស្លាប់គ្មានអ្នកខ្វល់ខ្វាយជាមួយ ត្រូវគេធ្វើបាបតាំងពីតូចដល់ធំ តែគេមិនដែលព្រមចុះចាញ... More

ផ្ដើមរឿង
ភាគ១: វាគ្រាន់តែជាសុបន្តិ
ភាគ៣: ជុងហ្គុកហ្វារីណូ
ភាគ៤: ឱកាសដែលនឹកស្មានមិនដល់
ភាគ៥: សេចក្តីក្លាហានរបស់ថេយ៍ថេយ៍
ភាគ៦: ជិះយន្តហោះលើកដំបូង
ភាគ7: អាថ៌កំបាំង
ភាគ8:ឲ្យម៉ាក់សុំទោសណាកូនថេយ៍
ភាគ9:បណ្តាំចុងក្រោយ
ភាគ10: wow!!ទីនេះមិនចាញ់នៅប្រទេសកូរ៉េទេណា!!
ភាគ11: យកគេមកជួបយើង!!
ភាគ12: ជនជាតិអាមេរិកពិតជាមានទឹកចិត្តល្អដូចគេថាមែន!!
ភាគ13: តើអ្នកណាបញ្ចូនឯងមក?
ភាគ14: តើឯងជាប្រុសឬស្រីទៅហាស?
ភាគ15: ក្មេងប្រុសដែលយើងបានតាមរក
ភាគ16: IQ test
ភាគ17: IQ ខ្អស់
ភាគ18:ចុះបើខ្ញុំប្រាប់ថាថេយ៍ជាកូនចិញ្ចឹមនុះ!!
ភាគ19:បន្ទប់សម្ងាត់
ភាគ20:ដៃឆ្វេងម៉ាហ្វៀ
ភាគ21:មិត្តស្លាប់រស់
ភាគ22:អង្គប្រជុំដ៏ឃោរឃៅ
ភាគ23: Romantic dinner
ភាគ24:ថ្ងៃចូលរៀនដំបូង
ភាគ25:មុនថ្ងៃឡើងយន្តហោះ
ភាគ26:លោកនាយកមុខសង្ហារ
ភាគ27:សំបុត្រទី2លាតត្រដាងការពិត
ភាគ28:ខ្ញុំបានត្រឹមបិទភ្នែកហើយសង្ឃឹមថារឿងវានឹងបញ្ចប់ទៅអោយបានឆាប់
ភាគ29:យើងនឹងធ្វើអោយពួកឯងរស់នៅដូចស្លាប់
ភាគ30:ផ្ទះទារុណកម្ម
ភាគ31:បានប្រុសសង្ហារទាត់មិត្តចោល
ភាគ32:ថ្ងៃបំណាច់ឆ្នាំ
ភាគ33:ការពិតនៅតែជាការពិត
ភាគ34:ថ្ងៃទទួលសញ្ញាប័ត្រ
ភាគ35:គោលដៅជីវិត
ភាគ36:ជំហានដំបូងនៃជីវិតក្នុងសង្គមម៉ាហ្វៀ
ភាគ37:សងសឹក
ភាគ38:មនុស្សឃោរឃៅ
ភាគ39:បើដឹងហើយ តើអាចកែប្រែអ្វីបានទៅ?
ភាគ40:បញ្ឆោតមនុស្សអោយចូលរោងខ្លា
ភាគ41:ថ្ងៃអវសាន្តបានមកដល់
ភាគ42: សារភាព
ភាគ43:អត្ថន័យនៃពាក្យថាស្រឡាញ់
ភាគបញ្ចប់:សុភមង្គលពិតប្រាកដ

ភាគ២ :ថ្ងៃដ៏សែនអាប់អួរនៃសង្គមម៉ាហ្វៀ

3K 126 1
By TaeTae2828

ទីក្រុងញ៉ូយក សហរដ្ឋអាមេរិក.....

ថ្ងៃទី25 ខែកុម្ភៈ ឆ្នាំ2022

នៅតាមដងផ្លូវដ៏អូរអរមួយ មានមនុស្សធ្វើដំណើរទៅវិញទៅមកឥតឈប់ឈរ តែភ្លាមៗនោះគ្រប់គ្នាត្រូវបង្អាកដំណើរទៅវិញ នៅពេលឃើញឡានពណ៌ខ្មៅក្រឹបបរកាត់ដងផ្លូវយ៉ាងលឿនស្លេវប្រកបដោយរិទ្ធអំណាចធ្វើអោយអ្នកផងទាំងពួងកោតខ្លាច ហើយនាំគ្នាអែបចូលគៀនផ្លូវដើម្បីអោយឡាននោះទៅមុន។

ឡានដែលមានតម្លៃកប់ពពកនេះបញ្ជាក់ឲ្យអ្នកដែលបានឃើញ ដឹងយ៉ាងច្បាស់ពីឥទ្ធិពលអ្នកដែលអង្គុយនៅក្នុងឡាននេះហើយក៏ដឹងច្បាស់ថាគេមិនមែនគ្រាន់តែជាអ្នកមាន ឬមហាសេដ្ឋីធម្មតាៗទេតែគេប្រាកដជាមនុស្សរបស់ត្រកូលហ្វារីណូជាក់ជាមិនខាន។

ហ្វារីណូជាត្រកូលដ៏មានឥទ្ធិពលជាងគេនៅក្នុងសង្គមងងឹតម៉ាហ្វៀ នរណាៗក៏ស្គាល់ឈ្មោះត្រកូលនេះដែរ មិនថាអ្នកនៅក្នុងសង្គមនេះឬក៏មនុស្សទូទៅទេ គឺគេសុទ្ធសឹងតែធ្លាប់ឮនិងស្គាល់ពីកេរ្តិ៍ឈ្មោះដ៏ល្បីល្បាញមួយនេះគ្រប់គ្នា។

គួរបញ្ចាក់ផងដែរ ថាត្រកូលហ្វារីណូមិនមែនត្រឹមតែល្បីឈ្មោះនៅក្នុងសហរដ្ឋអាមេរិកទេ តែត្រកូលមួយនេះ ក៏ត្រូវបានទទួលដឹងឮពីសំណាក់មេម៉ាហ្វៀទាំងអស់ប្រចាំប្រទេសរាងៗខ្លួនៗ និយាយអោយងាយស្តាប់ទៅត្រកូលហ្វារីណូគឺជាអ្នកគ្រប់គ្រងមេម៉ាហ្វៀទាំងអស់ទូទាំងពិភពលោក។

ឥទ្ធិពលមួយនេះបានបន្សល់ទុកតាំងពីជំនាន់តាលួតមកម្លេះប៉ុន្តែកូនចៅដែលឡើងស្នងដំណែងបន្តបន្ទាប់មិនដែលធ្វើអោយបាត់បង់កិត្តិយសត្រកូលខ្លួនឡើយមានតែធ្វើអោយត្រកូលខ្លួនមានកេរ្តិ៍ឈ្មោះកាន់តែខ្លាំងឡើងៗ។

ត្រកូលហ្វារីណូមិនត្រឹមតែមានកេរ្តិ៍និងអំណាចយ៉ាងរឹងមាំខ្លាំងខ្លានោះទេ ក្រៅពីនេះក៏មានទ្រព្យសម្បត្តិហូរហៀរ (ដេកចាយ
១០ជាតិទៀតមិនអស់ផង) ត្រកូលនេះមានមុខជំនួញធំៗសឹងតែគ្រប់វិស័យទាំងអស់ហើយ ក្រុមហ៊ុនហ្វារីណូគឺបាននាំមុខគេលើវិស័យទាំងនោះផងដែរ មិនថាមុខជំនាញផ្លូវងងឹតឬផ្លូវភ្លឺទេ គឺពួកគេធ្វើបានទាំងអស់ ទើបវាជាហេតុធ្វើអោយត្រកូលហ្វារីណូជាត្រកូលអ្នកមាននិងរឹងមាំយ៉ាងនេះ ហើយក៏គ្មានអ្នកណាអាចយកឈ្នះគេបានឡើយព្រោះតែអ្នកគ្រប់គ្រងរបស់ត្រកូលនេះកន្លងមកមិនតិចឆ្នាំឡើយគឺសុទ្ធតែជាមនុស្សឆ្លាតរវាសរវៃជាពិសេសគឺនៅជំនាន់លោកហ្វារីណូនេះតែម្តង។

លោកហ្វារីណូជាឱពុកចិញ្ចឹមរបស់រាងក្រាស់យើងផងដែរ គាត់ក៏មានកូនប្រុសបង្កើតម្នាក់ដែរតែគាត់មិនសូវយកចិត្តទុកជាមួយកូនបង្កើតរបស់គាត់ប៉ុន្មានទេ គាត់ពេញចិត្តជុងហ្គុកជាងព្រោះជុងហ្គុកជាមនុស្សឆ្លាតពូកែគ្រប់រឿង ហើយមានការអត់ធ្មត់ និងព្យាយាមយ៉ាងខ្លាំងទៅលើកិច្ចការដែលគេត្រូវធ្វើ ទើបធ្វើអោយកូនបង្កើតរបស់គាត់កើតចិត្តច្រណែននិងស្អប់ជុងហ្គុងជាទីបំផុត។

#ភូមិគ្រឹះហ្វារីណូ

នៅមុខភូមិគ្រឹះដ៏ធំស្គឹមស្គៃដែលប្រៀបបាននឹងសេតវិមាន។

ថ្ងៃនេះគឺជាថ្ងៃដែលខុសប្លែកពីសព្វមួយដង ហើយវាក៏ជាថ្ងៃដែលភូមិគ្រឹះមួយនេះពោរពេញទៅដោយទុក្ខសោក រួមទាំងភាពឈឺផ្សាក្រៃលែងព្រោះវាជាថ្ងៃដែលដួងព្រលឹងដ៏រឹងមាំ និងជាទីពឹងរបស់សង្គមម៉ាហ្វៀ ត្រូវបានទទួលមរណភាពដោយជំងឺចាស់ជរា។

វាជារឿងធម្មតាទេដែលមនុស្សកើត ចាស់​ ឈឺ ស្លាប់នោះ តែរឿងដែលមិនធម្មតា គឺគេមិនមែនជាមនុស្សចាស់ធម្មតាទេតែគេជាបុគ្គលដ៏សំខាន់បំផុតនៅក្នុងសង្គមម៉ាហ្វៀ គេជាអ្នកបង្រួមបង្រួមពួកម៉ាហ្វៀទាំងអស់កុំអោយបែកខ្ញែកគ្នា តែថ្ងៃនេះគេបែរជាលែងមានវត្តមាននៅលើកលោកដ៏ឃោឃៅមួយនេះទៀតហើយដោយបន្សល់ទុកនូវបញ្ហាជាច្រើនដែលជាតួនាទីរបស់អ្នកស្នងត្រកូលជំនាន់ថ្មី។

នៅពេលនេះមានឡានតម្លៃថ្លៃៗជាច្រើនគ្រឿងដែលបានឈប់ចតនៅមុខភូមិគ្រឹះដ៏ធំមួយនេះ ដែលមិនចាំបាច់ប្រាប់ក៏ដឹងថាពួកគេប្រាកដជាអ្នកក្រោមបង្គាប់របស់លោកហ្វារីណូហើយ។ ពួកគេមិនមែនជាម៉ាហ្វៀតូចតាចធម្មតាៗទេ តែពួកគេជាមេម៉ាហ្វៀដែលជាអ្នកមានរិទ្ធអំណាចមកពីតំបន់ផ្សេងគ្នា។

#Skip

ក្រលែកមកមើលទិដ្ឋភាពនៅខាងក្នុងភូមិគ្រឹះវិញ យើងឃើញថាមានមនុស្សជាច្រើននាក់ដែលមកចូលរួមរំលែកទុក្ខពីត្រកូលហ្វារីណូទទឹមនឹងពេលនោះដែរ មនុស្សទាំងនោះមិនចេះនិយាយស្តីរាក់ទាក់ជាមួយគ្នាដូចមនុស្សទូទៅគេធ្វើទេ គឺពួកគេមិនស្វាគមន៍គ្នាឡើយ ទើបធ្វើអោយទិដ្ឋភាពនៅពេលនេះគឺពោរពេញទៅដោយភាពស្ងប់ស្ងាត់ ស្ងាត់ខ្លាំងរហូតដល់ថ្នាក់យើងមិនដឹងថាមានមនុស្សជាច្រើននាក់ដែលបានបង្ហាញវត្តមាននៅទីនេះ។

ទោះជាពួកគេមិននិយាយស្តីអ្វីសោះ ក៏យើងអាចដឹងពីជម្រៅចិត្តរបស់ពួកគេដែរ គឺពួកគេកំពុងតែទទឹងរងចាំវត្តមានរបស់បុគ្គលម្នាក់ ហើយច្បាស់ណាស់គេម្នាក់នោះពិតជាសំខាន់ខ្លាំងទើបពួកម៉ាហ្វៀកំណាចទាំងនេះសុខចិត្តរងចាំគេទាំងមិនហ៊ានហាមាត់សូម្បីតែមួយម៉ាត់។

ភ្លាមៗនោះក៏ស្រាប់តែមានសម្លេងរបស់បុរសម្នាក់បានបន្លឺឡើង ធ្វើអោយភាពស្ងប់ស្ងាត់អប្បាញ់មិញនេះរលាយទៅអស់ក្នុងមួយព្រព្រេចភ្លែក។

«សុំទោសផងអ្នកទាំងអស់គ្នា! បើសិនជាពាក្យដែលខ្ញុំនិយាយចេញទៅធ្វើអោយប៉ះពាល់ដល់អារម្មណ៍របស់អស់លោក ប៉ុន្តែវាជារឿងមួយដែរសំខាន់ណាស់»បុរសម្នាក់នេះបន្លឺពាក្យទាំងអស់នេះឡើងដោយទឹកមុខមាំគ្មានភាពខ្មាស់អៀន។

បន្ទាប់ពីបានឮបែបនេះ អ្នកទាំងនោះបានងាកក្រសែភ្នែកមកកាន់បុរសម្នាក់នេះហើយក៏មិនបានបញ្ចេញអាការអ្វីមកខាងក្រៅដែរ គឺពួកគរនៅអង្គុយស្ងៀមចាំស្តាប់ពាក្យបន្ទាប់ដែលនឹងចេញពីមាត់របស់បុរសនោះ។

បុរសនោះបានបន្តទៀត ដោយភាពក្លាហាន«តើអ្នកណានឹងមកជំនួសដំណែង
ម៉ាហ្វៀរបស់លោកហ្វារីណូទៅ? ព្រោះថានៅក្នុងសង្គមមួយនេះមេដឹកនាំពិតជាសំខាន់ណាស់ពួកយើងមិនអាចបន្តទៅមុខដោយគ្នាមេកើយឡើយ!!»

បន្ទប់មួយដែលស្តាប់គ្មានសូម្បីតែសម្លេងដកដង្ហើម ក៏បានប្រែជាសម្លេងអូរអរ ខ្សឹបខ្សាវគ្នាសម្លេងចរចែកវែកញែកតាមគំនិតយោបល់រាងៗខ្លួនពេញបន្ទប់ដូចជាសម្លេងរបស់ឃ្មុំអញ្ចឹងដែរ។

«នេះឯងខ្វះពេលនិយាយរឿងនេះណាស់មែនទេ?ថ្ងៃនេះគឺជាថ្ងៃដែលមេក្រុមចាកចេញពីពួកយើង!!ឯងគួរណាតែកើតទុកខច្រើនជាងលើកយករឿងនេះមកនិយាយ!!»

ភ្លាមនោះស្រាប់តែមានបុរសម្នាក់ទៀតក្រោកឈរឡើងហើយស្រែកទៅកាន់បុរសនោះដោយកំរោល។

«នេះយើងយកវាមកនិយាយាព្រោះយើងយល់ថាវាជាឱកាសល្អព្រោះពួកយើងកម្របានជុំគ្នាមែនណេះណាស់ ហើយវាក៏ជារឿងសំខាន់ផងដែរ!!»

គេនោះតបទៅបុរសម្នាក់នេះទាំងដែលគ្មានការញញើតអីបន្តិច គេប្រាកថជាភ្លាមហើយថាវាជាភូមិគ្រឹះហ្វារីណូ ជាកន្លែងដែលមានគ្រោះថ្នាក់បំផុតសម្រាប់មនុស្សប្រហើនដូចជាគេ។

«មែន!វាជារឿងសំខាន់សម្រាប់សង្គមរបស់ពួកយើងតែ ឯងគួរចេះគិតរកពេលណាដែលល្អជាងមកនិយាយ! ហើយវាមិនមែនជាពេលនេះទេ!!»

បុរសម្នាក់នេះកំពុងតែដុតឈាមដួងព្រលឹងរបស់លោកហ្វារីណូហើយ គេពិតជាថ្លើមធំណាស់ តែគេប្រហែលជាភ្លេចហើយថានៅទីនេះសុទ្ធតែជាអ្បកគោរពស្រឡាញ់លោកហ្វារីណូមិនថានៅក្នុងកាលៈតៈសៈណាក៏ដោយ ហើយក៏នៅតាមការពារលោកដល់ដង្ហើមចុងក្រោយរបស់លោកផងដែរ។

To be continue






Continue Reading

You'll Also Like

130K 9K 77
បងស្រលាញ់អូនជាពាក្យដែលមានន័យលើសពីក្ដីស្រលាញ់_Jungkook (មិនមែនតពីseason1)
301K 16.7K 64
អូន​គឺ​ជា​ជីវិត​ ជា​ដង្ហើម​ ជាកែវភ្នែក​ ជា​ពិភព​លោក​របស់​បង​ កូនឆ្កែ​​ គីម​ ថេយ៉ុង​!
2M 110K 96
Daksh singh chauhan - the crowned prince and future king of Jodhpur is a multi billionaire and the CEO of Ratore group. He is highly honored and resp...
72.6K 5.4K 18
គ្រាន់តែជួបគ្នាដំបូង គេក៏អាចធ្វើអោយបេះដូងបុរសឈាមត្រជាក់ រង្គោះរង្គើបានយ៉ាងងាយ ។ ជុងហ្គុក អាដាមសៀរីស៍Xថេហ្យុង អេលីសសៀរ៍