មនុស្សសម្ងាត់(ចប់)

Von TaeTae2828

72.5K 3.8K 66

ពីក្មេងប្រុសម្នាក់ដែលរស់នៅដូចស្លាប់គ្មានអ្នកខ្វល់ខ្វាយជាមួយ ត្រូវគេធ្វើបាបតាំងពីតូចដល់ធំ តែគេមិនដែលព្រមចុះចាញ... Mehr

ផ្ដើមរឿង
ភាគ២ :ថ្ងៃដ៏សែនអាប់អួរនៃសង្គមម៉ាហ្វៀ
ភាគ៣: ជុងហ្គុកហ្វារីណូ
ភាគ៤: ឱកាសដែលនឹកស្មានមិនដល់
ភាគ៥: សេចក្តីក្លាហានរបស់ថេយ៍ថេយ៍
ភាគ៦: ជិះយន្តហោះលើកដំបូង
ភាគ7: អាថ៌កំបាំង
ភាគ8:ឲ្យម៉ាក់សុំទោសណាកូនថេយ៍
ភាគ9:បណ្តាំចុងក្រោយ
ភាគ10: wow!!ទីនេះមិនចាញ់នៅប្រទេសកូរ៉េទេណា!!
ភាគ11: យកគេមកជួបយើង!!
ភាគ12: ជនជាតិអាមេរិកពិតជាមានទឹកចិត្តល្អដូចគេថាមែន!!
ភាគ13: តើអ្នកណាបញ្ចូនឯងមក?
ភាគ14: តើឯងជាប្រុសឬស្រីទៅហាស?
ភាគ15: ក្មេងប្រុសដែលយើងបានតាមរក
ភាគ16: IQ test
ភាគ17: IQ ខ្អស់
ភាគ18:ចុះបើខ្ញុំប្រាប់ថាថេយ៍ជាកូនចិញ្ចឹមនុះ!!
ភាគ19:បន្ទប់សម្ងាត់
ភាគ20:ដៃឆ្វេងម៉ាហ្វៀ
ភាគ21:មិត្តស្លាប់រស់
ភាគ22:អង្គប្រជុំដ៏ឃោរឃៅ
ភាគ23: Romantic dinner
ភាគ24:ថ្ងៃចូលរៀនដំបូង
ភាគ25:មុនថ្ងៃឡើងយន្តហោះ
ភាគ26:លោកនាយកមុខសង្ហារ
ភាគ27:សំបុត្រទី2លាតត្រដាងការពិត
ភាគ28:ខ្ញុំបានត្រឹមបិទភ្នែកហើយសង្ឃឹមថារឿងវានឹងបញ្ចប់ទៅអោយបានឆាប់
ភាគ29:យើងនឹងធ្វើអោយពួកឯងរស់នៅដូចស្លាប់
ភាគ30:ផ្ទះទារុណកម្ម
ភាគ31:បានប្រុសសង្ហារទាត់មិត្តចោល
ភាគ32:ថ្ងៃបំណាច់ឆ្នាំ
ភាគ33:ការពិតនៅតែជាការពិត
ភាគ34:ថ្ងៃទទួលសញ្ញាប័ត្រ
ភាគ35:គោលដៅជីវិត
ភាគ36:ជំហានដំបូងនៃជីវិតក្នុងសង្គមម៉ាហ្វៀ
ភាគ37:សងសឹក
ភាគ38:មនុស្សឃោរឃៅ
ភាគ39:បើដឹងហើយ តើអាចកែប្រែអ្វីបានទៅ?
ភាគ40:បញ្ឆោតមនុស្សអោយចូលរោងខ្លា
ភាគ41:ថ្ងៃអវសាន្តបានមកដល់
ភាគ42: សារភាព
ភាគ43:អត្ថន័យនៃពាក្យថាស្រឡាញ់
ភាគបញ្ចប់:សុភមង្គលពិតប្រាកដ

ភាគ១: វាគ្រាន់តែជាសុបន្តិ

3.1K 140 0
Von TaeTae2828

«កូនហ្គុក!ហេតុអ្វីបានកូនមកនៅទីនេះវិញ?»ស្ត្រីម្នាក់បានស្រែកហៅឈ្មោះកូនរបស់ខ្លួនលាយឡំជាមួយអារម្មណ៍ភ័យៗ។

«ម៉ាក់!!»ជុងហ្គុកឮបែបនេះក៏បានបន្លឺនាមជាម្តាយចេញមកដោយភ្ងាក់ផ្អើលបន្តិច ម៉ាក់របស់ជុងហ្គុកឃើញបែបនេះគាត់ក៏រត់មកអោបគេមួយទំហឹងរួចបន្លឺ
ឡើង

«ព្រះអើយ!នេះកូនទៅត្រូវនឹងអ្វីមកបាននេះជាបានជាដៃកូនចេញឈាមច្រើនយ៉ាងនេះ?»

«គឺកូនមិនប្រយ័ត្នទើបជ្រុលដៃទៅមុតនឹងដែកគោល»

«យាប់ណាស់កូនឯងនេះ!ចូលចិត្តធ្វើអោយម៉ាក់បារម្ភរាល់លើក»ទោះបីជាជុងហ្គុកជាក្មេងឆាត និងរឹងមាំយ៉ាងណាក៏ដោយក៏ក្នុងចិត្តម្ដាយកូនតែនៅជាក្មេងដែលគាត់ត្រូវមើលថែរហូតមួយជីវិតរបស់គាត់ដដែលនេះហើយជាទឹកចិត្តដ៏ធំធេងដែលពុំអាចកាត់ថ្លៃបានរបស់ម្ដាយគ្រប់រូបនៅលើសកលលោកនេះ ខុសអីតែម៉ាក់ប៉ារបស់ថេយ៍។

ថេយ៍ឈរមើលម៉ាក់កូនគេទាំងពីរនាក់ហើយក៏លួចតូចចិត្តនឹងវាសនារបស់ខ្លួនដោយមិនដែលទទួលបានភាពកក់ក្តៅពីម៉ាក់ប៉ារបស់គេម្ដងណាឡើយតាំងពីមានវត្តមាននៅលើលោកនេះមក។

«ព្រះអើយ!តើគេជានរណាទៅ?កូនស្គាល់គេមែនទេកូន?តើគេទៅត្រូវនឹងអ្វីមក?ហេតុអីមានរបួសខ្លាំងយ៉ាងនេះ?»បន្ទាប់ពីបន្ទោសកូនអស់ចិត្ត គាត់ក៏បានបែរទៅមើលមុខថេយ៍ ហើយបន្លឺឡើងទាំងស្លុតចិត្ត

មុននេះគាត់មិនបានចាប់អារម្មណ៍នឹងថេយ៍ទេព្រោះគាត់បារម្ភពីកូនពេកទើបពេលនេះគាត់ភ្ងាក់ផ្អើលយ៉ាងខ្លាំង។

ជុកហ្គុកមិនទាន់តបនឹងម៉ាក់របស់គេផងស្រាប់តែត្រូវបានថេយ៍និយាយកាត់«អ្នកមីង!ខ្ញុំត្រូវត្រឡប់ទៅវិញហើយ!ជម្រាបលាអ្នកមីង!ហើយខ្ញុំអរគុណបងប្រុសខ្លាំងណាស់ដែលបងបានជួយខ្ញុំ!»និយាយរួចថេយ៍បានឪនមុខបន្តិច ទុកជាការគោរព ហើយក៏ចេញពីកន្លែងនោះបាត់ទៅ។

រឺង!!!រឺង!!!

សម្លេងម៉ោងរោទិ៍ដាស់អ្នកដែលកំពុងគេងយ៉ាងស្គប់ស្គល់ឲ្យក្រោកឡើងដើម្បីចាប់ផ្ដើមថ្ងៃថ្មីនៃជីវិត។

ក្មេងប្រុសមានរាងស្តើង បបូរមាត់ពណ៌ស៊ីជម្ពូរ សក់ខ្មៅក្រឹប បានបើកភ្នែកបន្តិចបង្ហាញអោយឃើញកែវភ្នែកដ៏ស្រស់ស្អាតនិងមានភាពទាក់ទាញជាទីបំផុតរបស់គេ ហើយគេបានបែរពត់ពែនខ្លួនបន្តិចរួចក៏បន្លឺឡើងតិចៗ«នេះខ្ញុំយល់សុបិន្តឃើញគេទៀតហើយហេតុអីបានជាខ្ញុំចេះតែនឹកដល់គេបែបនេះ?រឿងនោះបានកន្លងហួសទៅយូរណាស់ហើយ ខ្ញុំក៏គ្មានសង្ឃឹមថានឹងបានជួបគេម្តងទៀតដែរ!ហឹម!យ៉ាងណាក៏ដោយវាគ្រាន់តែជាសុបិន្តប៉ុណ្ណោះ ឈប់គិតទៀតទៅ!»

បន្ទាប់ពីគិតហើយថេយ៉ុងក៏ក្រោកឡើងដើរទៅបន្ទប់ទឹកដើម្បីសម្អាតខ្លួន ហើយក៏រៀបចំខ្លួនទៅរៀន។

ពេលនេះថេយ៍គេជានិស្សិតឆ្នាំទី2នៅមហាវិទ្យាល័យមួយនៃទីក្រុងសេអ៊ូល ហើយក៏គួរកត់សម្គាល់ផងដែរថាសិស្សដែលបានរៀននៅទីនេះសុទ្ធតែជាកូនអ្នកសម្បូរសប្បាយមានលុយចាយមិនចេះអស់ និយាយអោយស្រួលស្តាប់ទៅ សាលានេះគឺជាសាលារបស់កូនអ្នកមាន កូនអ្នកធំលំដាប់ប្រទេស មានទ្រព្យសម្បត្តិហូរហៀរខុសអីតែថេយ៉ុងគ្រួសាររបស់គេមិនសូវជាមានជីវភាពធូរធារប៉ុន្មានទេ គេអាចចូលរៀនសាលានេះ ក៏ព្រោះតែគេ​ទទួលបានអាហារូបករណ៍
100%ពីខាងសាលាព្រោះគេជាសិស្សឆ្នើមប្រចាំសាលាគេតែងរៀនបានពិន្ទុខ្ពស់ជាងគេ ដូចនេះគេមិនចាំបាច់ចំណាយលុយសូម្បីតែមួយរៀល​។

រយៈពេល2ឆ្នាំកន្លងមកនេះគ្មានអ្នកណាអាច
យកឈ្នះថេយ៍ក្នុងការសិក្សារបស់គេបានទេ ព្រោះតែគេប្រឡងបាន100ពិន្ទុស្ទើរតែគ្រប់
មុខវិជ្ជាទៅហើយ ដូច្នេះអ្នកណាដែលចង់យកឈ្នះថេយ៍ប្រហែលជាត្រូវពិបាកបន្តិចហើយ នេះក៏ជាហេតុដែលថេយ៍បានរៀនfreeកន្លងមកដែរ។

ដោយសារតែគេរៀនពូកែបែបទើបមានសិស្សមួយចំនួនបានច្រណែននឹងគេយ៉ាងខ្លាំងព្រោះថេយ៍តែងតែទទួលបានការចាប់អារម្មណ៍និងកោតសរសើរពីសំណាក់លោកគ្រូអ្នកគ្រូស្ទើរតែមួយសាលាទៅហើយ រួមទាំងនាយកសាលាផងដែរ។

សេចក្តីច្រណែនឈ្នានីសដែលសិស្សមួយចំនួនមានទៅលើថេយ៍តែងជំរុញចិត្តអោយពួកគេលើកយកចំណុចខ្សោយរបស់ថេយ៍យកមកលេងសើចរហូត គឺរឿងដែលថេយ៍ជាកូនអ្នកក្រ ប៉ាម៉ាក់គ្មានលទ្ធភាពអោយថេយ៍មានរបស់ល្អៗប្រើនឹងគេ ប៉ុន្តែថេយ៍គេមិនដែលខ្វល់ពីសម្តីរបស់អ្នកទាំងអស់នោះទេ តែផ្ទុយទៅវិញវាមានតែធ្វើអោយថេយ៍ខំប្រឹងលើសដើមនូវក្នុងការរៀនសូត្រព្រោះនេះហើយជាគោលដៅចម្បងរបស់ថេយ៍ គេមិនមែនជាកូនអ្នកមានចង់ធ្វើអ្វីបានស្រាច់តែចិត្តឡើយ គឺត្រូវទាមទារការព្យាយាមនិងលះបង់យ៉ាងខ្លាំងទើបគេអាចបានអ្វីដែរគេចង់បានយកមកគ្រប់គ្រង។

រាល់ពេលដែលពួកគេធ្វើបាបថេយ៍ម្តងៗ ថេយ៍មិនដែលតមាត់នឹងពួកគេទេ មានតែស្ងាត់មាត់ហើយដើរចេញព្រោះវាមានប្រយោជន៍អ្វីទៅដែលទៅតមាត់ជាមួយមនុស្សបែបនេះ?ថេយ៍យកពេលទៅរៀនសូត្រយកចំណេះដឹងថ្មីដាក់ខ្លួនវិញល្អជាងនិយាយជាមួយមនុស្សអាត្មានិយមដូចជាពួកគេទាំងនោះដែរ។

រាល់ថ្ងៃនេះថេយ៍មិនដែលចំណេញពេលវេលាអត់ប្រយោជន៍នោះទេ ព្រោះសម្រាប់គេវេលាពិតជាមានតម្លៃបំផុត រាល់ការងារដែលគេបានធ្វើ គ្រប់យ៉ាងដែលគេធ្វើក្នុងមួយថ្ងៃៗសុទ្ធតែត្រូវបានកំណត់យ៉ាងច្បាស់លាស់ព្រោះតែគេជាមនុស្សដែលមានក្តីស្រមៃខ្ពស់។

គេចង់ក្លាយជាអ្នកនិពន្ធដ៏ល្បីល្បាញម្នាក់ហើយមានការទទួលស្គាល់ស្នាដៃរបស់គេពីសំណាក់មនុស្សគ្រប់វ័យទាំងអស់មិនថាមនុស្សចាស់ ក្មេង វ័យកណ្តាលឬវ័យជំទង់នេះទេ។ហេតុនេះហើយទើបថេយ៍ត្រូវកំណត់គោលដៅអោយបានច្បាស់លាស់ដើម្បីទទួលបានជោគជ័យតាម
បំណងប្រាថ្នា។

គេជាមនុស្សម៉ត់ចត់នឹងការងារ នឹងគោរពវេលាបានល្អបំផុត ដូច្នេះហើយវាមិនចម្លែកទេដែលគេតែងតែទទួលបានលទ្ធផលល្អលើគ្រប់យ៉ាងដែរគេបានធ្វើមិនថាការរៀនសូត្រ ឬការធ្វើការងារក្រៅម៉ោងក៏ដោយ ទោះជាគេធ្វើរឿងជាច្រើនក្នុងពេលតែមួយក៏គេនៅតែទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីលោកគ្រូអ្នកគ្រូនិងថៅកែផងដែរ។

សម្រាប់ថេយ៍ការសម្រេចក្តីស្រមៃរបស់ខ្លួនអាចនឹងងាយស្រួលណាស់ព្រោះគេជាមនុស្សមានស្នាដៃនិងសមត្ថភាពខ្ពស់ ប៉ុន្តែឧបសគ្គដែលធំបំផុតរបស់គេគឺម៉ាក់ប៉ារបស់គេ។

ម៉ាក់ប៉ារបស់ថេយ៍មិនដែរចាប់អារម្មណ៍នឹងថេយ៍ឡើយមិនថាថេយ៍រៀនពូកែឬក៏អត់ទេ ព្រោះថានៅក្នុងចិត្តរបស់ពួកគាត់តែងតែចង់អោយថេយ៍ឈប់រៀនទៅ​ ហើយយកពេលទៅធ្វើការពេញម៉ោងវិញ ដើម្បីបានចំណូលច្រើនសម្រាប់ពួកគាត់យកទៅលេងល្បែងទៀតព្រោះថាពួកគេលេងល្បែងជំពាក់គេរុំកោះ អាណិតតែថេយ៍ទេព្រោះគេជាអ្នកទៅរកលុយដើរសងអ្នកដែលម៉ាក់ប៉ាគេជំពាក់វិញ។

នេះក៏ជាហេតុដែលជំរុញអោយថេយ៍គាត់ខំរៀនយកលេខមួយប្រចាំសាលាដែរ ព្រោះបើគេមិនបានលេខមួយទេ គេដឹងច្បាស់ណាស់ថាម៉ាក់ប៉ាគេនឹងអោយគេឈប់រៀនព្រោះពួកគាត់គ្មានសមត្ថភាពអោយថេយ៍រៀនតទៀតទេ។

ដូច្នេះហើយថេយ៍គាត់ក៏បានខំរៀនអោយអស់ពីសមត្ថភាពហើយក៏ទៅធ្វើការក្រៅម៉ោងសម្រាប់ជួយជីវភាពគ្រួសារផងដែរ ពេលខ្លះគេធ្វើការហួសកម្លាំងពេករហូតដល់សន្លប់បាត់ស្មារតីក៏មានព្រោះតែគេមិនចង់បោះបង់ការសិក្សាចោលទេ ការសិក្សាជាស្ពានសម្រាប់ជូនថេយ៍ធ្វើដំណើរទៅកាន់ក្តីសុបិន្តរបស់គេបានដូច្នេះគេហ៊ានធ្វើអ្វីគ្រប់យ៉ាងដើម្បីវាដោយមិនត្អូញត្អែរសូម្បីតែមួយម៉ាត់។

ក្រៅពីការរៀនសូត្រនិងធ្វើការក្រៅម៉ោង ថេយ៍ក៏បានឆ្លៀតពេលសម្រាប់សរសេររឿងខ្លះដែរ ពោលគឺគេបានចាប់ផ្តើមសរសេរសៀវភៅចាប់តាំងពីពេលនេះបណ្តើរៗទៅហើយ...។

To be continue

Weiterlesen

Das wird dir gefallen

3.3M 187K 77
Nobody ever loved him; she was the first who loved him. He did not have a family and then one day she entered into his life and became a world for h...
127K 10.3K 52
ដើម្បីចង់ឲកូនរបស់ខ្លួនមានស្នេហ៌ពិតដោយមិនខ្វល់ពីវណ្ណៈទើបសម្រេចចិត្តឲកូនប្រុសស្រី សំណព្វចិត្តបន្លំខ្លួនធ្វើជាមនុស្សដែលលំបាក ដើម្បីរកស្នេហ៌ពិតនៅទីក្រុង...
45.2K 2.4K 34
JK:ខ្ញុំបានជួបមនុស្សល្អហើយតែខ្ញុំមើលមិនឃើញ ខ្ញុំត្រូវបាត់បង់គេទើបខ្ញុំដឹងខ្លួន។ YG: គេនៅខ្ពស់ណាស់ខ្ញុំមិនហ៊ានប្រាថ្នាទេ។ TAEKOOK 🐯💜🐰 JK TOP 💗🐰 C...
2.2K 190 7
មិនមែនសប្បាយ ក៏មិនមែនធុញទ្រាន់ដែល តែខ្ញុំមិនអាចសុាំនឹងវាបានទេ បុរសសង្ហាប្រចាំសាលាទាំង5មកស្រលាញ់ខ្ញុំបែបនេះ!!! { 4ឈុត=1ភាគ }