ស្អប់ឬស្រលាញ់ [COMPLETE ✔️]

By JunEunKim

257K 16K 328

"ថ្ងៃណាមួយយើងនឹងអោយគ្រប់គ្នាបានឃើញថាឯងមិនបានល្អស្អាតដូចដែលគ្រប់គ្នាបានគិត" More

Part 1:យំធ្វើស្អីអាណាងាប់?
Part 2: ឯងថាអោយនរណា?
Part 3:រំខានណាស់
Part 4:ចេញទៅ!!
Part 5:កុំយកដាក់ក្នុងចិត្តអី
Part 6:ចិត្តងាយបែបនេះចំពោះគ្រប់គ្នា??
Part 7: គេស្រលាញ់ឯងមិនមែនយើង
Part 8:ក្រែងមកដើម្បីជូតខ្លួនមិនចឹង
Part 9:យើងច្បាស់ជាចងចាំវាទុក
Part 10: ឯងគិតដោយខ្លួនឯង...
Part 11: ក្រែងឯងបញ្ចុកយើងមិនចឹង??
Part 12: អ្វីក៏បានឬ??
Part 13: ឯងនៅតែមាត់រឹងដដែល
Part 14:យើងរើសបានតាមផ្លូវ
Part 15:និយាយទៅ..ឯងជារបស់នរណា?
Part16:គេមិនដែលប្រាកដប្រជានឹងនរណា
Part 17:ក៏ចង់....តែមិនចេះទើបខ្ចិលតែម្តងទៅ
Part 18​:ហ៊ានរត់ហ្អេស?
Part 19: ឆ្កួតឬ?
Part 20:យើងមិនដែលល្អក្នុងភ្នែកឯងតាំងពីដើមស្រាប់ហើយ
Part 21: លើកក្រោយស្តាប់បងខ្លះទៅ
Part 22: លោកមានបំណងអី?
Part 23:វ៉ៃបួន ដប់ដៃសោះយំ?
Part 24:ក្រែងបារម្ភពីវាណាស់មិនចឹង?
Part 25: ប្រុសសង្ហារ!!!
Part 26:មិនពិត!!!
Part 27:យើងមិនបណ្តោយអោយឯងមានបញ្ហាទេ
Part 28:អរគុណ....
Part 29:ពង្រត់គ្នាមក
Part 30:លោកស្អប់ខ្ងុំណាស់ឬ?
Part 31:ខ្ងុំមិនយល់ពីលោកសោះ
Part 32:ខ្ងុំមិនចង់ឈឺជាងនេះទេ
Part 33:ជួបគ្នាម្តងទៀតហើយ
Part 34:ចុះបើសិនជាអារម្មណ៏ស្រលាញ់?
Part 35 :ល្ងង់ណាស់
Part 36: ចុះទុនថ្នាក់នេះចង់បានអ្វី?
Part 37:យើងដោះលែងឯង
Part 38:ធ្វើបែបណា?ខ្ងុំមិនចេះទេ
Part 39:កុំទៅអី....
Part 40:បាត់ខឹងនៅ?
Part 41:តាមយកចិត្ត
Part 42:ចង់មើលផ្កាយដែរទេ?
Part 43:ច្រលំលេខ
Part 44:គ្រោះថ្នាក់?
ភាគបញ្ចប់

Part 45:ល្ងាចមកជួបយើងបានដែរទេ

5.1K 305 6
By JunEunKim

"អង្គុយចុះមួយៗណា"ថេយ៉ុងផ្តេកខ្លួនជុងហ្គុកអោយអង្គុយថ្នមៗលើគ្រែវិញដោយមានជំនួយពីហូសុកនិងហានវ៉ូលដូចគ្នា នាយកម្លោះក៏បានតែបង្ហាញស្នាមញញឹមស្រាលដាក់ថេយ៉ុងជាការអរគុណតែក៏មិនភ្លេចងាកមកសម្លក់សុកជីន និងហូសុកដែលសើចញឹមៗមិនសូវសមដាក់គេដូចគ្នា

"អ្នកទាំងអស់គ្នាអាចទៅសម្រាកសិនក៏បានដែរណាទុកអោយខ្ងុំជាអ្នកមើលថែគាត់វិញម្តងក៏បាន"ថេយ៉ុងងាកមកប្រាប់អ្នកទាំងបីអោយទៅសម្រាកព្រោះគិតថាពួកគាត់អាចនឹងមានការហត់នឿយដែលមើលថែជុងហ្គុកមកប៉ុន្មានថ្ងៃនេះប៉ុន្តែពួកគេរហ័សគ្រវីក្បាលបដិសេធយ៉ាងលឿន

"មិនអីទេថេយ៉ុង ពួកយើងនៅមើលថែគេបានតើ"

"តែខ្ងុំថាមិនចាំបាច់ទេ! "ជុងហ្គុកសង្កត់សម្លេងសម្លឹងមើលមុខអ្នកទាំងបីមិនដាក់ភ្នែកអោយនៅមើលថែបន្តទៀតមុខជាទក់សាច់មិនខានឡើយ បើលេងសុតតែធាក់ទម្លាក់ចុះពីលើគ្រែអីបែបនេះ

"ហេតុអ្វីទៅ?លោកកំពុងឈឺបើពួកគាត់មិនមើលបាននរណាថែទាំលោក"

"ថេយ៉ុងនិយាយត្រូវណាចាហ្វាយ"

"បិតមាត់ឯងទៅអាហានវ៉ូល! "

"បាទ....."ហានវ៉ូលយកដៃខ្ទប់មាត់ខ្លួនឯងងក់ក្បាលយល់ស្របតិចៗ

"ស្រែកដាក់គាត់ធ្វើអី?ខ្ងុំក៏គិតមិនមិនខុសពីគាត់ប៉ុន្មានទេ"

"ប៉ុន្តែយើងចង់អោយឯងមើលថែយើងជំនួសវិញ"

"ខ្ងុំម៉េចនឹងអាចទំនេរមើលលោកបានរហូតនោះ ជុងហ្គុក"ហូសុកនិងសុកជីនរហ័សរំកិលខ្លួនមកក្បែរនាយតូចក្រសោបស្មារគេតិចៗ

"ពេលឯងចេញពីធ្វើការ ក៏អាចជួយមើលថែគេបានដែរតើមិនចឹង?មុននេះគ្រូពេទ្យមកប្រាប់ដូចគ្នាថាត្រូវឧស្សាហ៏នាំអ្នកជម្ងឺរៀនដើរខ្លះទើបជើងឆាប់ជាមិនចឹងមិនងាយនោះឡើយ"ហូសុកនិយាយឡើងមកព្រោះមានតែវិធីនេះទេទើបអាចបើកឱកាសអោយទាំងពីរនាក់បានក្បែរគ្នាបាន

"ស្អែកនេះយើងចេញពីមន្ទីរពេទ្យ ឯងទៅធ្វើការតាមធម្មតាចុះចាំពេលចេញពីធ្វើការចាំមកបង្រៀនយើងដើរក៏បាន"ថេយ៉ុងភ្ញាក់មិនស្ទើរពេលលឺប្រយោគរបស់ជុងហ្គុក ងើបពីសន្លប់មិនទាន់បានអង្គុយត្រង់ខ្លួនផងទារចង់ទៅផ្ទះវិញ?

"ម៉េចនឹងអាចលឿនយ៉ាងនេះទៅ លោកទើបងើបពីសន្លប់ទេណា"

"តែយើងមិនចង់នៅទីនេះ វាធុញថប់ស្អុះស្អាប់ណាស់"ជុងហ្គុកនិយាយត្រង់ៗមិនបានលាក់ព្រោះពិតជាស្អប់បរិយាកាសនៅមន្ទីរពេទ្យខ្លាំងណាស់ បើបានទៅផ្ទះវិញអាចនឹងល្អជាងនេះ

"ប៉ុន្តែ.... "

"កុំបារម្ភអីថេយ៉ុង គ្រូពេទ្យគេក៏បានអនុញ្ញាតរួចហើយដោយបញ្ជូនគ្រូពេទ្យមកត្រួតសុខភាពជុងហ្គុកជារៀងរាល់ថ្ងៃមិនអោយខានទេ"ហូសុករហ័សនិយាយកាត់ ដើម្បីអោយថេយ៉ុងសម្រេចចិត្តអោយជុងហ្គុកត្រលប់ទៅវិញយ៉ាងណាក៏មិនអាចនៅមន្ទីរពេទ្យទាំងដែលខ្លួនឯងមិនឈឺអ្វីបានយូរស្រាប់ហើយ

"បើបែបនេះក៏បាន តាមចិត្តលោកទៅអោយតែប្រាកដថាលោកមិនអីគឺបានហើយ"ថេយ៉ុងរហ័សងាកមុខចេញមិនចង់ត្រូវអៀនដល់ក្រហមមុខពេលជុងហ្គុកងាកមកញញឹមដាក់នោះឡើយមួយរយ:នេះជុងហ្គុកឧស្សាហ៏ញញឹមញឹកញយណាស់ តែគេក៏ពេញចិត្តពេលឃើញជុងហ្គុកផ្លាស់ប្តូរ បើអោយរើសជុងហ្គុកពីមុននិងជុងហ្គុកពេលនេះគេច្បាស់ជារើសពេលនេះហើយ មនុស្សស្អីក៏មិនដឹងធ្វើអោយអៀនបានគ្រប់កន្លែង

"បានឯងយល់បែបនេះល្អហើយ"ជុងហ្គុកតបដោយស្នាមញញឹមស្រាលលើកទឹកមកញ៉ាំបន្តិចទើបទុកលើតុក្បែរនោះវិញ

"វាជាតម្រូវការរបស់លោក ខ្ងុំម៉េចនឹងអាចអារកាត់ជំនួសលោកបាននោះ" មិនបាននិយាយផ្ចាញ់ផ្ចាលអ្វីទេប៉ុន្តែនេះជាការពិតដែលគេបានគិត ជុងហ្គុកពិតជាធ្វើល្អដាក់គេពិតមែនប៉ុន្តែថេយ៉ុងមិនហ៊ានសន្និដ្ឋានឡើយថាអ្វីដែលនាយធ្វើវាជាការអាណិតឬស្រលាញ់អោយប្រាកដនោះ

"ហេតុអីនិយាយបែបនេះ? "ជុងហ្គុកជ្រួញចិញ្ចើមចូលគ្នា មានអារម្មណ៏ថាឃ្នើសចិត្តពេលលឺថេយ៉ុងនិយាយរួច ការសម្រេចចិត្តរបស់ថេយ៉ុងក៏អាចស្មើរនឹងការសម្រេចចិត្តរបស់នាយដូចគ្នា​ហេតុអីក៏ថាគ្មានសិទ្ធ?

"ក្រែងវាជាការពិតមិនចឹង? "ថេយ៉ុងជ្រួញចិញ្ចើមព្រោះយល់ថាគេមិនបាននិយាយអ្វីខុស ចំណែកបីអ្នកទៀតក៏ថយក្រោយម្នាក់បន្តិចរហូតដល់មាត់ទ្វារទើបនាំគ្នាចេញទៅក្រៅសិនចង់អោយអ្នកទាំងពីរនៅនិយាយគ្នាបន្ត

"លោកមិនចូលចិត្តអោយនរណាម្នាក់មកអារកាត់ឬសម្រេចលើផ្លូវជីវិតលោកឡើយខ្ងុំយល់បាន រឿងនេះក៏ដូចគ្នាបើលោកគិតថារឹងមាំអាចចាកចេញបានខ្ងុំក៏មិនឃាត់ហើយខ្ងុំនឹងនៅតែមើលថែលោករហូតដល់ជាតែប៉ុណ្ណឹង"រៀបរាប់ទាំងខ្សែរមកតែអ្នកដែលអង្គុយលើគ្រែពេទ្យបែរជាធ្វើមុខមាំមិនរសាយតែក៏ទាញដៃថេយ៉ុងអោយមកឈរក្បែរខ្លួនដដែល

"តែពេលខ្លះយើងអាចនឹងចូលចិត្តពេលដែលមាននរណាម្នាក់ចូលមកចាត់ចែងឬសម្រេចចិត្តអោយយើង"នាយតូចងាកមើលមុខជុងហ្គុកដែលនៅតែធ្វើមុខស្មើរដដែលមិនបានផ្លាស់ប្តូរ ក្នុងចិត្តក៏រាងភាំងៗពេលនាយនិយាយអីប្លែកៗ

"ថាមិនត្រូវយើងអាចនឹងកាន់តែពេញចិត្ត បើម្នាក់នោះជាឯង"នាយកម្លោះក្រសោបដៃថេយ៉ុងមកកាន់ជាប់ងើយមុខមកមើលអ្នកដែលឈរភ្លឹកមើលមកកាន់គេទាំងមុខក្រហម

"យើងដឹងថាកន្លងមកធ្វើអោយឯងយំច្រើន មិនសន្យាថានឹងមិនធ្វើអោយឯងយំទៀតប៉ុន្តែសុំអោយជឿជាក់លើយើង ព្រោះយើងនឹងព្យាយាមមិនអោយកើតឡើងច្រំដែលទៀត"

"ដែលធ្វើទៅព្រោះលោកអាណិតខ្ងុំមែនទេ? "

"មែន!! "លឺហើយអារម្មណ៏ត្រេកអរមុននេះប្រែធ្លាក់ដល់ចំណុចសូន្យ នាយតូចទម្លាក់មុខចុះវិះនឹងកញ្ឆក់ដៃចេញមកវិញតែជុងហ្គុកក៏ចាប់ជាប់មិនអោយដកបាន

"តែអាណិតតិចជាងស្រលាញ់"

"លោកបានន័យថាម៉េច?បើថានិយាយលោកនិយាយអោយត្រង់ៗមកខ្ងុំមិនចេះកាត់ន័យយល់ពាក្យលោករហូតបានទេ"ជុងហ្គុកញញឹមពេលឃើញទឹកមុខខឹងក្រោធរបស់ថេយ៉ុងទាញអោយមកអង្គុយក្បែរ

"ត្រង់ពេកខ្លាចឯងគាំងបេះដូងពេលស្តាប់ចប់"

"មិនដែលគាំងបេះដូងគ្រាន់តែស្តាប់ពាក្យលោកនិយាយទេ"

"ចង់ដឹងពិតមែនឬ? "ជុងហ្គុកលើកចិញ្ចើមសួរសប្បាយចិត្តពេលឃើញក្មេងអង្គុយឡើងត្រង់ខ្លួនភ្លឹងចាំស្តាប់គេនិយាយ

"ចាំពេលដែលយើងដើររួចបានពេលណា យើងច្បាស់ជាផ្តល់ចម្លើយសាកសមមួយសម្រាប់ឯង"ថេយ៉ុងលឺហើយរាងស្រងាកចិត្តបន្តិចពរោះចង់ដឹងឥលូវ ប៉ុន្តែមិនអីទេចាំពេលដែលនាយជាស្រួលបួលគង់តែដឹងដូចតែគ្នា

"ពិតមែនឬ?លោកសន្យាហើយណា"

"អោយតែឯងសន្យាថានឹងមើលថែយើងរហូតដល់ជា ហើយក៏....លើកលែងទោសអោយយើង"នាយតូចសញ្ជឹងគិតមួយស្របក់ទើបងក់ក្បាលផ្ងក់ៗជាចម្លើយ

"ខ្ងុំសន្យានឹងមើលថែលោករហូតដល់ជា ចំណែករឿងលើកទោសកុំទាន់អាលនិយាយព្រោះខ្ងុំនៅចាំមើលទង្វើលោកសិន"

"បាន... បើសិនវាជាតម្រូវការរបស់ឯង"ថេយ៉ុងញញឹមទើបលើកកូនដៃឡើងបំណងជាការថ្ពក់ដៃសន្យាតែអ្នកខាងនោះមិនបានថ្ពក់ដៃតបប្តូរជាជាចាប់ទាញដៃគេកន្រា្តក់អោយមកជិតចាប់កញ្ចឹងកគេជាប់អោយទៅថើបផ្តិតលើបបូរមាត់ទន់ល្មើយរបស់នាយតូចយ៉ាងផ្អែមល្ហែម ចំណែកថេយ៉ុងក៏មិនបានប្រកែកបានត្រឹមក្តាប់អាវអ្នកជំងឺរបស់ជុងហ្គុកជាប់ហើបមាត់អាចអោយនាយជ្រែកអណ្តាតចូលទៅក្នុងបាន ទោះបីជាមិនមែនជាលើកដំបូងដែលអ្នកទាំងពីរបានប៉ះពាល់គ្នា ប៉ុន្តែស្នាមថើបលើកនេះវាបង្កប់ទៅដោយភាពថ្នាក់ថ្នម ទន់ភ្លន់ និងអារម្មណ៏ស្រលាញ់ដែលមានអោយគ្នាទៅមកទើបម្នាក់ៗស្ម័គ្រទាំងសងខាងដោយមិនមាននរណាប្រកែកសូម្បីតែមួយម៉ាត់

"ដូចតួក្នុងរឿងចឹងវើយ"សុកជីនងាកមកខ្សឹបប្រាប់ហូសុក និងហានវ៉ូលដែលឈរគ្រញែងខ្លួនក្បែរនោះព្រោះទ្រាំមើលអ្នកខាងក្នុងបន្ទប់ផ្អែមល្ហែមបន្តទៀតលែងបាន

"បើម៉ាកៗនេះខ្ងុំកើតទឹកនោមផ្អែមដោយមិនបាច់ហូបស្ករមិនខានទេ"ហានវ៉ូលងាកមុខចេញព្រោះស្វីតពេកអារម្មណ៏អ្នកអត់គួរឃើញហើយចេះតែស្រងេះស្រងោចយ៉ាងម៉េចមិនដឹង

"តែមើលចុះ មិនងាយទេណាបានមើ់លគេផ្អែមល្ហែមនឹងគ្នានោះ"

"ផ្អែមល្ហែមស្អី?មើលចុះអាជុងថើបសឹងតែចង់លេបថេយ៉ុងចូលទៅហើយ ព្រឺសម្បុរណាស់! "ហូសុកបែរមកចុចទូរស័ព្ទវិញព្រោះមិនចង់បន្តមើលទៀតស្របពេលពីរនាក់ទៀតក៏មិនខុសពីគេប៉ុន្មានឡើយ

"ពេលនេះដំណើរការដើរបានពាក់កណ្តាលហើយ មិនយូរទេច្បាស់ជាបានសម្រេចមិនខាន"សុកជីនលើកមេដៃឡើងស្របពេលហានវ៉ូលនិងហូសុកក៏បានតែញញឹមងក់ក្បាលយល់ស្រប

"គួរតែផ្តល់ដំណឹងដល់អ្នកផ្សេងទៀតអោយបានដឹងដែរ"

"ខ្ងុំថាដេវីនសុនគួរតែបង្កើតមុខរបរមួយទៀតហើយអ្នកប្រុស"

"មុខរបរអ្វី? "

"បើកក្រុមហ៊ុនចាប់គូរតែម្តងទៅ ផ្អែកតាមបទពិសោធន៏ចាប់គូរអោយចាហ្វាយនឹងថេយ៉ុងផ្ទាល់ៗតែម្តង ដឹងតែល្បីរន្ទឺមិនខាន-"ហានវ៉ូលអង្អែលក្បាលតិចៗពេលត្រូវហូសុកខោកមួយក្រញ៉រ

"បើថាឯងបែកគំនិតចង់រកស៊ីចឹងក៏បើកតែឯងទៅ កុំអូសយើងទៅពាក់ព័ន្ធ"

"យើងក៏ដូចគ្នា no no! "សុកជីនគ្រវីក្បាលបដិសេធដូចគ្នា

"អ្នកប្រុសហ៏ "ហានវ៉ូលបង្អូសសម្លេងស្ទាបក្បាលតិចៗព្រោះឈឺពេលត្រូវហូសុកនិងសុកជីនខោកក្បាលម្នាក់មួយដៃរួចក៏នាំគ្នាដើរចាកចេញទៅនិយាយជាមួយគ្រូពេទ្យរឿងអោយជុងហ្គុកអោយជុងហ្គុកចាកចេញពីមន្ទីរពេទ្យនៅព្រឹកស្អែកមិនចង់ចូលទៅរំខានអ្នកដែលអង្គុយផ្អែមល្ហែមក្នុងបន្ទប់អ្នកជម្ងឺឡើយ

--------------

ជាច្រើនថ្ងៃកន្លងផុត

"មួយៗដើរតិចៗមក"ថេយ៉ុងញញឹមគ្រាហ៏ជុងហ្គុកអោយបោះជំហានដើរតិចៗនៅក្នុងសួនមានឈើច្រត់សៀតជាប់នឹងប្រលោះក្លៀកម្ខាងរបស់នាយផង អាចថាពេលនេះវាខ្លាចជាទម្លាប់ដែលគេតែងតែមកជួយមើលថែជុងហ្គុកនិងបង្រៀនអោយនាយដើរជារៀងរាល់ថ្ងៃបន្ទាប់ពីចេញពីធ្វើការល្ងាចៗឡើង ចំណែកទំនាក់ទំនងរវាងអ្នកទាំងពីរក៏ហាក់ប្រសើរឡើងជាងមុនដូចគ្នា

"លោកដើរបានច្រើនជំហានណាស់ថ្ងៃនេះ"ថេយ៉ុងនិយាយឡើងព្រមទាំងញញឹមដាក់ជុងហ្គុកយ៉ាងស្រស់ពេលគ្រាហ៏នាយមកអង្គុយលើកៅអីក្នុងសួនរួចរាល់ ឯជុងហ្គុកក៏បានតែញញឹមស្រាលដាក់ទៅវិញក្នុងចិត្តក៏ហាក់រអៀសខ្លួនដែលបោកប្រាស់ទំនុកចិត្តរបស់ថេយ៉ុង គេតាំងចិត្តថានឹងប្រាប់ថេយ៉ុងនៅប៉ុន្មានថ្ងៃបន្ទាប់ពីនេះនិងផ្តល់ចម្លើយសាកសមមួយទៅកាន់គេ

"ក៏ព្រោះតែបានឯងជួយ មិនចឹងច្បាស់ជាពិការរហូតហើយ"ថេយ៉ុងគ្រវីក្បាលតិចៗបន្ទាប់ខ្លួនចុះស្មើរអ្នកដែលអង្គុយលើកៅអីក្រសោបដៃនាយមកកាន់ថ្នមៗ

"និយាយអីបែបនេះ....គ្រូពេទ្យក៏និយាយដែរថាលោកមិនបានពិការរហូតទេ"

"ឯងមិនខឹងយើងខ្លះទេឬយ៉ាងម៉េច? យើងអាក្រក់ដាក់ឯងច្រើនយ៉ាងនេះគួរតែរត់ចោលយើងមិនចឹង ហេតុអីពេលនេះជ្រើសនៅក្បែរយើង"

"ព្រោះអី? ព្រោះខ្ងុំស្រលាញ់លោកខ្លាំងពេកទេដឹង"

"....... "

"លោកដឹងទេ ពេលខ្លះខ្ងុំខឹងលោកណាស់ស្ទើរតែចង់រត់ចោលលោកម្តងៗតែក៏មិនអាច....ខ្ងុំតែងតែទន់ចិត្តរាល់ពេលដែលលោកផ្អែមល្ហែមដាក់ខ្ងុំ រាល់ពេលដែលលោកសោះអង្គើយដាក់ខ្ងុំតែងតែជាអ្នកដែលចូលមករកលោកមុនរហូត"ថេយ៉ុងញញឹមស្ងួតហាក់យល់ថាខ្លួនឯងល្ងង់ខ្លាំងណាស់តែទ្រាំនៅទាំងដែលនាយមិនបានស្រលាញ់ តែអោយធ្វើយ៉ាងម៉េចទៅបើស្រលាញ់ជុងហ្គុកខ្លាំងពេកដល់ថ្នាក់រត់ចេញពីនាយមិនចង់កើតទៅហើយមើលតែមួយរយ:ចុងក្រោយនេះទៅគេធ្វើអោយថេយ៉ុងចិត្តទន់ច្រើនខ្លាំងណាស់

"សុំទោស.... "រង្វង់មុខស្អាតរបស់នាយតូចត្រូវបានប្រអប់ដៃមាំទាំលូកមកក្រសោបផ្ញើយឡើងប្រើម្រាមដៃវាសលើសាច់ថ្ពាល់ទន់ៗរបស់ថេយ៉ុងតិចៗ

"ពីពេលនេះទៅឯងមិនចាំបាច់យកចិត្តទុកដាក់ឬចូលមករកយើងមុនទៀតទេយកពេលស្រលាញ់ខ្លួនឯងហើយថែរក្សាសុខភាពឯងវិញវាល្អជាង"ថេយ៉ុងព្រិចភ្នែកម៉ក់ៗលួចភ័យក្នុងពោះ នាយនិយាយបែបនេះមិនមែនចង់ដេញខ្លួនអោយឈប់រវីរវល់ជាមួយទៀតទេដឹង

"លោក... "

"កន្លងមកឯងមើលថែព្រួយបារម្ភយើងមកច្រើនហើយ ដូច្នេះទុកតួនាទីនេះអោយយើងវិញម្តងទៅ"បបូរមាត់ស្តើងអោនទៅថើបផ្តិតលើថ្ងាសនាយតូចស្រាលៗបណ្តាលអោយអ្នកដែលត្រូវគេថើបបេះដូងលោតស្ទើរខុសចង្វាក់ និយាយបែបនេះចង់អោយគេរវើយរវាយគិតមានសង្ឃឹមតែឯងទៀតហើយមែនទេ

"និយាយបែបនេះលោកធ្វើអោយខ្ងុំយល់ច្រលំថាលោកមានចិត្តអោយទៀតហើយ"ជុងហ្គុកសើចតិចៗពេលឃើញនាយតូចទម្លាក់មុខចុះ

"អោយឯងយល់ច្រលំទៅល្អហើយ នឹងបានឆាប់ចិត្តទន់ជាមួយយើងឆាប់ៗ"

"ជុងហ្គុកលោកនិយាយអី?"

"យើងតាមយកចិត្តប៉ុណ្ណឹងហើយនៅមិនដឹងទៀតមែនទេ? "មិនសួរតែមាត់នៅអោនមុខមកប្រកៀកៗទៀតអោយអ្នកដែលត្រូវចោទសួរធ្វើខ្លួនមិនត្រូវរហ័សរុញនាយអោយមានគម្លាតបន្តិច

"ខ្ងុំថាយើងហាត់ដើរប៉ុណ្ណឹងបានហើយថ្ងៃនេះ ចាំខ្ងុំទៅប្រាប់ម៉ាក់អោយធ្វើបង្អែមអោយលោក"ថេយ៉ុងញញឹមមិនសូវសមនិយាយរដាក់រដុប ហើយបង្វែរខ្លួនចាកចេញដោយមិនចាំអោយអ្នកខាងនោះឃាត់ទាន់ប៉ុន្តែជុងហ្គុកនៅតែព្យាយាមស្រែកប្រាប់ បើទោះបីជាថេយ៉ុងដើរចេញទៅបាត់ទៅហើយ

"ល្ងាចមកជួបយើងនៅទីនេះមក យើងមានរឿងសំខាន់ចង់ប្រាប់ឯង"ថេយ៉ុងងាកមុខមកមើលជុងហ្គុកដែលអង្គុយញញឹមដាក់ពីលើបង់នោះមក ហើយរហ័សចាកចេញទៅបាត់ទាំងស្នាមញញឹមផុសលើផ្ទៃមុខមិនបានរលុបចេញទៅណា

"មនុស្សឆ្កួត! លោកលេងស្អីទៀតហើយ"

រឿងសំខាន់អ្វីទៅណ៏><

Continue Reading

You'll Also Like

245K 14K 62
Jeon Jungkook x Kim Taehyung Alpha. Omega
My wife.♡ By J.

Short Story

4.2K 285 14
Jungkook Top x Taehyung Btt 📍writer: Jekoo
11.1M 745K 199
What will happen when an innocent girl gets trapped in the clutches of a devil mafia? This is the story of Rishabh and Anokhi. Anokhi's life is as...
1.9K 175 16
មិនដឹងថាគេជានរណា !! ប្រវត្តិគេបែបណា !!ខ្ញុំមិនដឹងទេដឹងត្រឹមថា..អោយតែនៅក្បែរគេចិត្តចង់តែយកឈ្នះ !! ចង់ឱ្យគេលួង ចង់ឱ្យគេមើលថែរប៉ុន្តែគេក៏រឹងទទឹងដូចឆ្នេះ...