ស្អប់ឬស្រលាញ់ [COMPLETE ✔️]

By JunEunKim

222K 15.1K 328

"ថ្ងៃណាមួយយើងនឹងអោយគ្រប់គ្នាបានឃើញថាឯងមិនបានល្អស្អាតដូចដែលគ្រប់គ្នាបានគិត" More

Part 1:យំធ្វើស្អីអាណាងាប់?
Part 2: ឯងថាអោយនរណា?
Part 3:រំខានណាស់
Part 4:ចេញទៅ!!
Part 5:កុំយកដាក់ក្នុងចិត្តអី
Part 6:ចិត្តងាយបែបនេះចំពោះគ្រប់គ្នា??
Part 7: គេស្រលាញ់ឯងមិនមែនយើង
Part 8:ក្រែងមកដើម្បីជូតខ្លួនមិនចឹង
Part 9:យើងច្បាស់ជាចងចាំវាទុក
Part 10: ឯងគិតដោយខ្លួនឯង...
Part 11: ក្រែងឯងបញ្ចុកយើងមិនចឹង??
Part 12: អ្វីក៏បានឬ??
Part 13: ឯងនៅតែមាត់រឹងដដែល
Part 14:យើងរើសបានតាមផ្លូវ
Part 15:និយាយទៅ..ឯងជារបស់នរណា?
Part16:គេមិនដែលប្រាកដប្រជានឹងនរណា
Part 17:ក៏ចង់....តែមិនចេះទើបខ្ចិលតែម្តងទៅ
Part 18​:ហ៊ានរត់ហ្អេស?
Part 19: ឆ្កួតឬ?
Part 20:យើងមិនដែលល្អក្នុងភ្នែកឯងតាំងពីដើមស្រាប់ហើយ
Part 21: លើកក្រោយស្តាប់បងខ្លះទៅ
Part 22: លោកមានបំណងអី?
Part 23:វ៉ៃបួន ដប់ដៃសោះយំ?
Part 24:ក្រែងបារម្ភពីវាណាស់មិនចឹង?
Part 25: ប្រុសសង្ហារ!!!
Part 26:មិនពិត!!!
Part 27:យើងមិនបណ្តោយអោយឯងមានបញ្ហាទេ
Part 28:អរគុណ....
Part 29:ពង្រត់គ្នាមក
Part 30:លោកស្អប់ខ្ងុំណាស់ឬ?
Part 31:ខ្ងុំមិនយល់ពីលោកសោះ
Part 32:ខ្ងុំមិនចង់ឈឺជាងនេះទេ
Part 33:ជួបគ្នាម្តងទៀតហើយ
Part 34:ចុះបើសិនជាអារម្មណ៏ស្រលាញ់?
Part 35 :ល្ងង់ណាស់
Part 36: ចុះទុនថ្នាក់នេះចង់បានអ្វី?
Part 37:យើងដោះលែងឯង
Part 38:ធ្វើបែបណា?ខ្ងុំមិនចេះទេ
Part 39:កុំទៅអី....
Part 40:បាត់ខឹងនៅ?
Part 41:តាមយកចិត្ត
Part 42:ចង់មើលផ្កាយដែរទេ?
Part 44:គ្រោះថ្នាក់?
Part 45:ល្ងាចមកជួបយើងបានដែរទេ
ភាគបញ្ចប់

Part 43:ច្រលំលេខ

3.8K 297 11
By JunEunKim

ពីកន្លែងមើលផ្កាយមកដល់ភូមិគ្រិះវិញចំណាយពេលយូរគួរសមដែរទើបទម្រាំតែមកដល់ថេយ៉ុងគេងលក់ស្ងាត់មាត់ឈឹង ទើបអ្នកដែលទើបតែបត់ឡានមកឈប់នៅមុខភូមិគ្រិះមិនហ៊ានដាស់អោយភ្ញាក់សុខចិត្តលើកបីគេសម្តៅទៅផ្ទះតូចរបស់ថេយ៉ុងជំនួសវិញ តែអ្វីដែលភ្ញាក់ផ្អើលពេលដែលបីទៅដល់ផ្ទះរបស់ថេយ៉ុងក៏ឃើញប៉ាម៉ាក់របស់នាយតូចនៅចាំខាងក្នុងផ្ទះរួចស្រេច

"អ្នកប្រុសតូច! "លោកជេតនិងប្រពន្ធលាន់មាត់ឡើងរហ័សងើបឈរពីកៅអី ប៉ុន្តែជុងហ្គុកប្រាប់អោយពួកគាត់ធ្វើធម្មតានឹងអោយពួកគាត់រង់ចាំនៅទីនេះសិនព្រោះមានការនិយាយជាមួយពួកគាត់ លោកជេតនិងប្រពន្ធក៏បានត្រឹមតែយល់ព្រមសម្លឹងមើលអ្នកប្រុសតូចកំពុងបីកូនប្រុសពួកគាត់ឡើងទៅបន្ទប់សម្រាកអស់មួយសន្ទុះធំទើបចុះមកវិញ

"អ្នកប្រុសចង់និយាយជាមួយពួកខ្ងុំរឿងអីដែរ? "លោកជេតសួរឡើងក្រោយឃើញជុងហ្គុកចូលអង្គុយបានស្រួលបួលហើយ

ជុងហ្គុកមិនមាត់តែក៏ងើបឈរអោនគំនាប់សុំទោសធ្វើអោយលោកជេតនិងប្រពន្ធភ្ញាក់ផ្អើលរហ័សទប់ខ្លូនគេកុំអោយអោន

"អ្នកប្រុសធ្វើអី?ឋាន:អ្នកប្រុសខ្ពស់ខ្លាំងណាស់កុំអោនគោរពខ្ងុំបែបនេះអី"

"តែអ្នកទាំងពីរក៏ចាស់ជាងខ្ងុំមិនចឹង? "

"ប៉ុន្តែ.... "

"ខ្ងុំមកសុំទោសដែលកន្លងមកខ្ងុំធ្វើមិនល្អដាក់ថេយ៉ុងទាំងដែលគេនិងអ្នកទាំងពីរក៏មានបំណងល្អ ស្មោះត្រង់នឹងគ្រួសារខ្ងុំមករហូត ខ្ងុំសុំទោស"ជុងហ្គុកអោនគំនាប់សារជាថ្មីចំពោះមុខលោកជេតនិងអ្នកស្រីអេរៀលដែលឈរស្ងៀមលែងឃាត់គេទៀត

"ខ្ងុំនិយាយមិនរំពឹងអោយអ្នកទាំងពីរលើកទោសអោយ តែបើសិនជាអាច....ខ្ងុំអាចសុំឱកាសមើលថែថេយ៉ុងជំនួសលោកអ៊ំនិងអ៊ំស្រីបានដែរទេ? "អ្នកស្រីអេរៀលនិងស្វាមីបើកភ្នែកងាកមើលមុខគ្នាសឹងមិនគួរអោយជឿ ជុងហ្គុក ដេវីសុន អ្នកប្រុសតូចដែលមិនចេះអោនលំទោនអង្វរកអ្នកណាពេលនេះកំពុងអោនគំនាប់ពួកគាត់ដើម្បីសុំឱកាសមើលថែថេយ៉ុងចឹងឬ?

"រឿងនេះខ្ងុំសម្រេចលើចិត្តរបស់ថេយ៉ុង ព្រោះក្នុងនាមជាម្តាយជាឪពុកខ្ងុំមិនអាចទៅបង្ខំកូនបានទេបើថេយ៉ុងគេព្រមលើកទោសអោយអ្នកប្រុសតូចហើយយល់ព្រមនោះពួកខ្ងុំជាម្តាយឪពុក ក៏មិនប្រកែកដែរ"អ្នកស្រីអេរៀលញញឹមបន្តិចក្រសោបដៃជុងហ្គុកមកកាន់ហើយនិយាយប្រាប់នូវអ្វីដែលគាត់កំពុងគិត

"បាទ....រឿងនេះខ្ងុំច្បាស់ជាទៅនិយាយជាមួយគេប៉ុន្តែគ្រាន់តែចង់ប្រាប់អ្នកទាំងពីរជាដំណឹងប៉ុណ្ណោះ"

"ចុះលោកម្ចាស់និងលោកជំទាវបានដឹងរឿងនេះឬនៅ? "លោកជេតសួរឡើងមកដាក់ខ្លួនអង្គុយទល់មុខជុងហ្គុក

"ខ្ងុំគិតថានឹងនិយាយជាមួយពួកគាត់នៅពេលដែលសម្រួលជាមួយថេយ៉ុងរួច"

"អ្នកប្រុសតូចពិតជាស្រលាញ់ថេយ៉ុងមែនឬមួយក៏យកគេត្រឹមតែជាការកំសាន្ត? "លោកជេតសួរឡើងសម្លឹងមើលជុងហ្គុកមិនដាក់ភ្នែកព្រោះនរណាៗក៏ដឹងថានាយយ៉ាងម៉េចដែរ សុខៗមកប្រាប់ថាស្រលាញ់អីបែបនេះគាត់ដូចជាមិនទុកចិត្តសោះ

"ខ្ងុំអាចនឹងមិនល្អគ្រប់គ្រាន់អោយអ្នកទាំងពីរជឿបាន ប៉ុន្តែយ៉ាងហោចណាស់ក៏ខ្ងុំអាចពិសោធន៏អោយគ្រប់គ្នាបានឃើញដូច្នេះលោកអ៊ំអាចទុកពេលអោយខ្ងុំបានដែរទេ? "លោកជេតស្តាប់ហើយក៏បានត្រឹមងក់ក្បាលតិចៗបង្ហាញថាគាត់នឹងចាំមើលឥរិយាបថរបស់នាយបន្តហើយក៏សង្ឋឹមថាគេនិងប្រាកដប្រជាជាមួយកូនប្រុសគាត់មែនទៅចុះ

---------------------------------

ព្រឹកថ្ងៃថ្មីចូលមកដល់គ្រប់គ្នាងើបមកបំពេញការងាររៀងខ្លួនតាមទម្លាប់មិនបានប្រែប្រួល តែសម្រាប់ថេយ៉ុងភ្ញាក់ព្រឹកនេះគឺអត់មិនភ្ញាក់មិនបានពេលឪពុកម្តាយចូលមកសួរនាំអោយគេនិយាយពីដំណើរដើមទងទំនាក់ទំនងរវាងគេនិងជុងហ្គុក នាយតូចគ្មានជម្រើសអ្វីក្រៅពីអធិប្បាយគ្រប់យ៉ាងប្រាប់ទៅកាន់ពួកគាត់លើកលែងតែរឿងដែលជុងហ្គុកបង្ខំគេប៉ុណ្ណោះដែលមិននិយាយចេញមកហើយចំណែកក្នុងភូមិគ្រិះធំវិញ លោកម្ចាស់និងលោកជំទាវព្រមទាំងបងៗរបស់ជុងហ្គុកបួននាក់ទៀតក៏កំពុងរង់ចាំស្តាប់អ្វីដែលកូនប្រុសសារភាពប្រាប់ដូចគ្នា។ ជុងហ្គុកតាំងចិត្តចាត់ចែងរឿងគ្រប់យ៉ាងអោយរៀបរយសិនចាំនិយាយជាមួយថេយ៉ុងតាមក្រោយដូច្នេះទើបបានជាព្រឹកនេះគេត្រូវមកអង្គុយលើសាឡុងដោយមានម្តាយឪពុកនិងបងៗមកអង្គុយព័ទ្ធជុំវិញចាំស្តាប់គេនិយាយ

"ព្រះអើយ...មើល៏..មើលកូនរបស់បងទៅ! "ម៉ាដាមអេបេល៏ហឺតបំពង់ហឺតបណ្តើរគោះស្មារស្វាមីដែលអង្គុយក្បែរបណ្តើរក្រោយស្តាប់រឿងដែលកូនប្រុសពៅបានរៀបរាប់ធ្វើបាបថេយ៉ុងសព្វគ្រប់សារពើ

"ប៉ាមិនស្មានថាឯងហ៊ានធ្វើដល់ថ្នាក់នេះដាក់ថេយ៉ុងទេជុងហ្គុក....ទង្វើឆ្កួតៗបែបនេះម៉េចក៏ធ្វើចេញមកកើតហ្អាស?កាត់ទៅរកអាណាអីក៏អាក្រក់ម្ល៉េស"

"កាត់ទៅរកបងឯងនឹង!! "

"អូន!ស្ងាត់សិនទៅបងកំពុងប្រដៅកូនណា"លោកម្ចាស់ងាកមកខ្សឹបប្រាប់ម៉ាដាមអេបេល៏ដែលកាន់បំពង់ហឺតជាប់ច្រមុះនៅឡើយ កូនៗផ្សេងទៀតក៏លួចសើចព្រោះអីវាជាការពិតកូនៗគ្រប់គ្នាសុតតែដឹងថាកាលពីជំនាន់ប៉ាម៉ាក់ពួកគេ លោកម្ចាស់អាន់ឌ្រេក៏ធ្វើបាបម៉ាដាមអេបេល៏មិនចាញ់ជុងហ្គុកធ្វើដាក់ថេយ៉ុងឡើយ

"ងាកមកឯងវិញជុងហ្គុក....ឯងធ្វើដាក់គេដល់ថ្នាក់នេះហើយគិតថាគេនៅលើកទោសអោយទៀតហ្អេស? "លោកម្ចាស់អាន់ឌ្រេសួរមកកូនប្រុសដែលអង្គុយស្ងាត់ក្រោយនិយាយរឿងប្រាប់ពួកគាត់រួចរាល់

"ខ្ងុំបានទៅនិយាយជាមួយលោកអ៊ំជេត និងអ៊ំស្រីរួចហើយពួកគាត់ក៏មិនជំទាស់បើសិនជាថេយ៉ុងព្រម​...ហើយខ្ងុំក៏នឹងធ្វើគ្រប់យ៉ាងអោយគេលើកទោសអោយខ្ងុំដូចគ្នា"សម្តីរបស់គេធ្វើអោយសមាជិកក្នុងគ្រួសារបើកភ្នែកប៉ិនៗពងមាន់ អត់មាត់ៗលេងទៅនិយាយជាមួយម្តាយឪពុកគេមុនដោយមិនសុំជំនួយពួកគាត់សោះចឹងឬ?

"កូនអាក្រក់យ៉ាងនឹង!ម៉ាក់ថាថេយ៉ុងច្បាស់ជាមិនព្រមទេកាត់ចិត្តទៅ"

"ម៉ាក់ហ្អា​....កុំអាលbullyទឹកចិត្តប្អូនទៅមើល៏សព្វថ្ងៃនេះថេយ៉ុងទន់ចិត្តបណ្តើរៗហើយណា"ហូសុកងាកមកបោះព្រីយ៉ុងប្រាប់ម្តាយដែលលើកពែងតែមកក្រេបចោលស្នាមញញឹមឡកឡើយមកកាន់កូនប្រុស

"បើចឹងម៉ាក់ក៏សម្រេចទៅលើក្មួយថេយ៏ដូចគ្នា បើសិនជាគេលើកទោសអោយកូនប៉ាម៉ាក់ក៏មិនថាអ្វីតែបើគេមិនព្រមក៏មានតែធ្វើចិត្តហើយមែនទេបង?"លោកជំទាវងាកមកមើលស្វាមីដោយស្នាមញញឹមព្រោះដឹងថាទោះបីជាយ៉ាងណាលោកម្ចាស់ក៏តាមគាត់ស្រាប់ទៅហើយ

"ប៉ាតាមម៉ាក់ឯងដូចគ្នា"

"ពួកបងក៏ដូចគ្នា"

"នេះសរុបមកអត់មានអ្នកណានៅខាងខ្ងុំទេ? "ជុងហ្គុកហួសចិត្តពេលមនុស្សមួយផ្ទះជ្រោមជ្រែងនាយតូចគ្រប់គ្នាតែបន្ទោសមិនកើតព្រោះគេអាក្រក់មែនសមមុខហើយដែលអ្នកផ្ទះមិនកាន់ជើងនោះ

"ក្រែងពូកែណាស់មិនចឹងហ៊ឹម?ឥលូវមនុស្សពូកែម៉េចមិនទៅលួងគេអោយក្លាយជាកូនប្រសារពៅដេវីសុនទៅ"

"ម៉ាក់គិតថាខ្ងុំធ្វើមិនបានមែនទេ? "

"បើចឹងក៏យកក្មួយថេយ៏ជាកូនប្រសារម៉ាក់សិនមក ចាំម៉ាក់ជឿកូន"

"ទោះម៉ាក់មិនប្រាប់ក៏ខ្ងុំធ្វើដែរ"និយាយចប់អ្នកកម្លោះក្រឡេកមើលនាឡិកាដៃឃើញថាថេយ៉ុងជិតដល់ម៉ោងដែលត្រូវទៅក្រុមហ៊ុន ទើបរហ័សងាកមកអោនលាគ្រប់គ្នាហើយចាកចេញទៅបាត់ដោយមានសម្លេងរបស់លោកជំទាវស្រែកពីក្រោយមក

"ស៊ូៗកូនលួងកូនប្រសារម៉ាក់អោយបានណា"

"អនាគតកូនប្រសារម៉ាក់នៅមានម្នាក់ទៀតដូចគ្នាកុំភ្លេចអបអរផងម៉ាក់"អេដវឺតងាកមកនិយាយដាក់ម្តាយដែលចងចិញ្ចើមបែបឆ្ងល់

"អ្នកណា?កូនមែនទេ? "

"ហ្អឹមសួរចឹងចប់ហើយម៉ាក់ គឺអនាគតកូនប្រសារច្បងនោះអី"លោកជំទាវនិងលោកម្ចាស់បង្ហាញទឹកមុខភ្ញាក់ផ្អើលសម្លឹងមើលកូនប្រុសច្បងដែលអង្គុយស្ងាត់តែបង្ហាញស្នាមញញឹមមិនសូវសមដាក់គាត់មិនសមសោះស្ងាត់ៗបានប្រពន្ធនឹងគេដែរ

"អ្នកណាគេ?ម៉ាក់និងប៉ាស្គាល់ឬអត់"យ៉ុនហ្គីសន្សឹមងក់ក្បាលតិចៗដោយមានហូសុកជាអ្នកបន្ទរពីក្រោយ

"ក៏តារាម៉ូឌែលកូនកាត់អេស្ប៉ាញ អាយដលក្នុងដួងចិត្តអ្នកម៉ាក់នោះអី"លោកជំទាវលឺហើយញញឹមបិតមាត់ជិតពេលដែលបានដឹងដំណឹងនេះ

"ក្មួយជីមីននឹងឬ? "

"បាទម៉ាក់"

"ហីយ៉ា...ល្អខ្លាំងណាស់សុខៗបានកូនប្រសារដល់ទៅពីរនាក់ពេញចិត្តខ្ងុំស្តូកតែម្តងហើយមែនទេបង? "គាត់ងាកមកនិយាយប្រាប់ស្វាមីដែលរីករាយមិនខុសពីគាត់ ជាសំណាងពិតៗដែលគាត់អាណិតស្រលាញ់ថេយ៉ុងដូចកូនក្មួយព្រោះតែភាពស្លូតបូត អំណត់អត់ធ្មត់របស់គេចុងក្រោយក៏ត្រូវកូនប្រុសពៅមកអះអាងថាចង់ច្បាស់លាស់ជាមួយ គាំទ្រស្រលាញ់ចូលចិត្តជីមីនព្រោះសមត្ថភាពនិងភាពក្លាហានរបស់គេថែមទាំងលួចគិតថានរណានឹងបានក្មេងនេះជាគូគាប់ចុងក្រោយបែរជាមកបានកូនប្រុសច្បងរបស់គាត់ទៅវិញពិតជាមិនគួរអោយជឿសោះ

"គ្រាន់តែបានកូនប្រសារពីរនាក់ម៉ាក់សប្បាយយ៉ាងនឹងចុះទម្រាំអេដវឺតនិងហូសុកយកប្រពន្ធម្នាក់មួយទៀតម៉ាក់មិនត្រេកអរយ៉ាងណាទៅ? "ឡាយរ៉ាងាកមកសួរម្តាយដែលគាត់បង្ហាញស្នាមញញឹមចម្លែកឡើងមក

"ពីរនាក់នឹងម៉ាក់មិនអោយពិបាកទេព្រោះណាត់កូនក្រមុំមិត្តម៉ាក់ពីរនាក់អោយម្នាក់មួយរួចហើយបន្តិចទៀតនឹងនាំទៅជួបហើយ"ហូសុកនិងអេដវឺតបើកភ្នែកសស្លែតដាក់គ្នាក្រោយស្តាប់ពាក្យម្តាយចប់ លោកអើយ...មិនទាន់ចង់បានប្រពន្ធផងមកកក់កូនក្រមុំគេអោយម្នាក់មួយបាត់ទៅហើយមិនបានទេៗត្រូវតែគេច!

"អូយ...អូយឈឺក្បាលណាស់...ម៉ាក់កូនសុំទៅពេទ្យសិនហើយឈឺក្បាលណាស់ម៉ាក់"ហូសុកយកដៃខ្ទប់ក្បាលធ្វើដំណើរទ្រេតទ្រោតតែចុងក្រោយក៏ដាក់មេផាយរត់ចេញទៅរ៉ុយរកតែម្តាយស្រែកឃាត់មិនទាន់

"ហ្អាស...ថាម៉េចសណ្ឋាគារមានបញ្ហា?អូខេ!!ចាំយើងទៅ"

"អេដវឺតកូនចង់ទៅណា? "

"ចាំនិយាយពេលក្រោយណាម៉ាក់សណ្ឋាគារកំពុងមានបញ្ហាកូនត្រូវទៅមើលសិនហើយ"អ្នកកម្លោះរត់ប្រុចទៅបាត់ទុកអោយម្តាយឪពុកនិងបងស្រីអង្គុយអស់សំណើច តាមពិតគ្មានបានណាត់កូនក្រមុំអ្នកណាទុកអោយទេព្រោះដឹងច្បាស់ថាពួកគេសុតសឹងតែចង់ជ្រើសរើសដៃគូដោយខ្លួនឯងប៉ុន្តែបើសិនជានៅយូរពេកមុខជាគាត់ចាត់ចែងអោយពិតមែនមិនខានឡើយ

--------------------------

រសៀលថ្ងៃដដែល

សម្លេងទូរស័ព្ទដៃរោទ៏ឡើងមកអំឡុងពេលដែលថេយ៉ុងកំពុងគូរម៉ូតសម្លៀកបំពាក់និងវាស់វែងក្រណាត់ដើម្បីកាត់សម្លៀកបំពាក់អោយចេញជារូបរាង នាយតូចលើកវាមកទទួលទាំងនៅនឹកឆ្ងល់តិចតួចពេលសម្លឹងមើលឃើញថាជាលេខរបស់ជុងហ្គុក គេតេរមកមានការអីទៅ?គ្រាន់តែចុចទទួលមិនទាន់និយាយផងអ្នកខាងនោះក៏និយាយឡើងភ្លែត

"បងត្រូវតែជួយគិតខ្ងុំយ៉ុនហ្គី....ខ្ងុំជិតឆ្កួតហើយ!! "ថេយ៉ុងជ្រួញចិញ្ចើមពេលលឺពាក្យអ្នកខាងនោះតែក៏ស្តាប់គេបន្ត

"ខ្ងុំច្របូលច្របល់អស់ហើយបងប្រុសធ្វើយ៉ាងម៉េចទើបលួងថេយ៉ុងឆាប់បាត់ទៅ?....ខ្ងុំគិតឡើងធ្វើការលែងកើតទៅហើយហេតុអីក៏ក្មេងនោះនៅតែក្នុងការគិតខ្ងុំរហូតចឹង ខ្ងុំឆ្កួតមិនខានទេ....ខ្ងុំមិនមែនស្រលាញ់គេខ្លាំងដល់ម្លឹងទេដឹង? "ថេយ៉ុងផើតពោះប៊ិះធ្លាក់ប៊ិចចេញពីដៃពេលលឺប្រយោគហៀបនឹងហារមាត់តបតែអ្នកខាងនោះនិយាយកាត់មុនបាត់

"ពេលនេះខ្ងុំគិតអត់ចេញទេថាត្រូវធ្វើយ៉ាងម៉េចទើបគេទន់ចិត្តហើយបាត់ខឹងខ្ងុំនោះ បងមានវិធីអីឬក៏អត់"ជុងហ្គុកខ្ទប់មុខខ្លួនឯងរៀបរាប់ប្រាប់អ្នកដែលគិតថាជាបងប្រុសរបស់គេ

"​....... "

"គ្រប់កាយវិការដែលគេធ្វើតែងតែអោយចិត្តខ្ងុំរង្គោះរង្គើរមករហូត ដំណើរដែលគេដើរ ភ្នែកមូលធំៗដែលតែងតែសម្លឹងមើលមកខ្ងុំពេលគេចង់បានអ្វីមួយ ថ្ពាល់ទន់ៗដែលខ្ងុំចង់ថើបចង់ប៉ះ សម្លេងរបស់គេដូចចម្រៀងដែលចាក់ក្នុងខួរក្បាលខ្ងុំ ត្រគៀកមូលក្លុំដែលខ្ងុំចូលចិត្តអោប...ខ្ងុំកុហកខ្លួនឯងមករហូតថាខ្ងុំស្អប់គេ ព្យាយាមនៅអោយឆ្ងាយពីគេតែចុងក្រោយខ្ងុំបែរជាតាមហួងហែងចាប់គេអោយនៅក្បែរទៅវិញថែមពេលនេះគេស្រាប់តែខឹងខ្ងុំ ខ្ងុំក៏កាន់តែធ្វើខ្លួនមិនត្រូវមានវិធីអីដើម្បីអោយគេឆាប់លើកទោសអោយខ្ងុំដែរទេបងប្រុស"ថេយ៉ុងស្តាប់ឡើងក្រហមមុខក្រហមត្រចៀកកាន់ទូរស័ព្ទសឹងមិនជាប់ដៃ គេមិនស្មានទេថានឹងបានលឺប្រយោគអស់នេះចេញពីមាត់របស់ជុងហ្គុកឡើយ

"បងនិយាយអីបន្តិចទៅមើល!!​ខ្ងុំមិនមែនតេរទៅអោយបងស្ងាត់ទេ!! "ជុងហ្គុករាងម៉ួម៉ៅដែរព្រោះតេរទៅសុំអោយជួយបែរជាមិនលឺមាត់អីសោះទុកអោយគេនិយាយម្នាក់ឯងដូចមនុស្សឆ្កួតចឹង

"ជុង...ជុងហ្គុក... "សម្លេងលាន់ចេញមកធ្វើអោយអ្នកដែលខ្ទប់មុខដោយភាពស្មុគស្មាញមុននេះបើកភ្នែកដោយភាពភ្ញាក់ផ្អើលចាប់ទូរស័ព្ទមកមើល

"ថេយ៏...ថេយ៉ុង? " ឈប់សិន!!នេះគេខលទៅច្រលំលេខឬ??

"ហាឡូ...ជុងហ្គុក?"

"ចង្រៃយ៏!! "

ប្រាវវវ!!!!

ហានវ៉ូលដែលចូលមកភ្ញាក់ព្រើតពេលដែលឃើញចាហ្វាយស្រាប់តែបោកទូរស័ព្ទខ្លួនឯងចោលបែបនេះ ឡើងម៉ដ្ឋលែងសល់សភាពដើមតែម្តង

"អាចង្រៃអើយ!!ហេតុអីមិនមើលលេខសិន!! "ជុងហ្គុកខាំធ្មេញជេរខ្លួនឯងដែលស្រវាទូរស័ព្ទចុចតេរមិនមើលលេខពេលនេះថេយ៉ុងដឹងអស់ធ្វើយ៉ាងម៉េចទៅ?

"ធ្វើយ៉ាងម៉េចទៅ?ពុទ្ធោអើយ!ម៉េចគិតមិនចេញសោះចឹង"ប្រអប់ដៃលើកជ្រោងសក់ខ្លួនឯងព្រោះស្លន់ឡើងគិតលែងចេញ មិនខ្វាយខ្វល់ពីក្រសែរភ្នែកហានវ៉ូលដែលឈរមើលក្រោមទឹកមុខតក់ស្លុតមិនខុសពីចាហ្វាយ

"លោកអើយ...កុំប្រាប់ថាចាហ្វាយអាហានវ៉ូលឆ្កួតអោយសោះណា"
————
ខមិនសាច់រឿងម្នាក់មួយមកណាជួបគ្នាម៉ោង8:40 មួយភាគទៀតណា<3

Continue Reading

You'll Also Like

259K 18.7K 61
ចុង​ភៅ​តូច​ម្នាក់​នេះ​ជា​កម្មសិទ្ធិ​របស់​ខ្ញុំ​ ជា​omega តូច​ ជា​ម្ដាយ​របស់​ កូន​ខ្ញុំ​!​ខ្ញុំ​នឹង​មេីល​ថែ​ បំពេរ​បេះដូង​omega​តូច​មិនឲ្យ​មាន​ស្នាម​ ...
81.8K 1.6K 116
Author: 解棠 Associated Names: 【末世】炮灰变BOSS(H) Transmigration is not scary, but in the end times, she is no longer calm, what? This is the meat apocalyp...
287K 20.3K 70
គេ​ថា​ តួនាទី​ និង​ ស្នេហា​ ដេីរ​ទន្ទឹម​គ្នា​ ស្របគ្នា​ក្នុង​ពេលតែមួយ​។ ប៉ុន្តែ​បេី​ឲ្យ​ប្រៀបធៀប​រវាង​តួនាទី​និង​ស្នេហា​ តេីមួយណា​ដែល អ្នក​គិត​ថា​មា...
177K 8.6K 66
គូជីវិត ជាគូដែលសាកសម រួមសុខ រួមទុក្ខ ស្រឡាញ់ថ្នាក់ថ្នម យល់ចិត្តគ្នាទៅវិញទៅមក ប៉ុន្តែការដែលឈានជើងចូលក្នុងពិភពលោករបស់គេ គូជីវិតបែរជាមានន័យថា គេជាម្ចាស់...