ស្អប់ឬស្រលាញ់ [COMPLETE ✔️]

By JunEunKim

257K 16K 328

"ថ្ងៃណាមួយយើងនឹងអោយគ្រប់គ្នាបានឃើញថាឯងមិនបានល្អស្អាតដូចដែលគ្រប់គ្នាបានគិត" More

Part 1:យំធ្វើស្អីអាណាងាប់?
Part 2: ឯងថាអោយនរណា?
Part 3:រំខានណាស់
Part 4:ចេញទៅ!!
Part 5:កុំយកដាក់ក្នុងចិត្តអី
Part 6:ចិត្តងាយបែបនេះចំពោះគ្រប់គ្នា??
Part 7: គេស្រលាញ់ឯងមិនមែនយើង
Part 8:ក្រែងមកដើម្បីជូតខ្លួនមិនចឹង
Part 9:យើងច្បាស់ជាចងចាំវាទុក
Part 10: ឯងគិតដោយខ្លួនឯង...
Part 11: ក្រែងឯងបញ្ចុកយើងមិនចឹង??
Part 12: អ្វីក៏បានឬ??
Part 13: ឯងនៅតែមាត់រឹងដដែល
Part 14:យើងរើសបានតាមផ្លូវ
Part 15:និយាយទៅ..ឯងជារបស់នរណា?
Part16:គេមិនដែលប្រាកដប្រជានឹងនរណា
Part 17:ក៏ចង់....តែមិនចេះទើបខ្ចិលតែម្តងទៅ
Part 18​:ហ៊ានរត់ហ្អេស?
Part 19: ឆ្កួតឬ?
Part 20:យើងមិនដែលល្អក្នុងភ្នែកឯងតាំងពីដើមស្រាប់ហើយ
Part 21: លើកក្រោយស្តាប់បងខ្លះទៅ
Part 22: លោកមានបំណងអី?
Part 23:វ៉ៃបួន ដប់ដៃសោះយំ?
Part 24:ក្រែងបារម្ភពីវាណាស់មិនចឹង?
Part 25: ប្រុសសង្ហារ!!!
Part 26:មិនពិត!!!
Part 27:យើងមិនបណ្តោយអោយឯងមានបញ្ហាទេ
Part 28:អរគុណ....
Part 29:ពង្រត់គ្នាមក
Part 30:លោកស្អប់ខ្ងុំណាស់ឬ?
Part 31:ខ្ងុំមិនយល់ពីលោកសោះ
Part 32:ខ្ងុំមិនចង់ឈឺជាងនេះទេ
Part 33:ជួបគ្នាម្តងទៀតហើយ
Part 34:ចុះបើសិនជាអារម្មណ៏ស្រលាញ់?
Part 35 :ល្ងង់ណាស់
Part 36: ចុះទុនថ្នាក់នេះចង់បានអ្វី?
Part 37:យើងដោះលែងឯង
Part 38:ធ្វើបែបណា?ខ្ងុំមិនចេះទេ
Part 39:កុំទៅអី....
Part 40:បាត់ខឹងនៅ?
Part 41:តាមយកចិត្ត
Part 43:ច្រលំលេខ
Part 44:គ្រោះថ្នាក់?
Part 45:ល្ងាចមកជួបយើងបានដែរទេ
ភាគបញ្ចប់

Part 42:ចង់មើលផ្កាយដែរទេ?

4.5K 320 7
By JunEunKim

"លោក...លោក..ថាម៉េច? "មនុស្សដែលធ្វើអោយនាយមានក្តីសុខ?ចង់សំដៅមកលើគេមែនដែរទេ??

"ឡើងឡានទៅ កុំអោយយឺត"អ្នកកម្លោះញញឹមយកចិត្តអោបឯកសារទុកក្នុងឡានអោយយ៉ាងស្អាត មានទាំងបើកទ្វារឡានអោយទៀត

"ចាហ្វាយចាំខ្ងុំបើកឡានអោយ... "ក្រោយអោយថេយ៉ុងអង្គុយក្នុងឡានរួចបែរមកវិញក៏ឃើញហានវ៉ូលដែលដើរចូលមកព្រោះមាននាទីត្រូវបើកឡានជូននាយទៅអូហ្វីសដូចរាល់ដងតែក៏ត្រូវជុងហ្គុកបែរមកហាមប្រាប់អោយស្ងាត់

"ជិះតាក់ស៊ីទៅថ្ងៃនេះ"

"បាទ? "ហានវ៉ូលចំហរមាត់សម្លឹងមើលអ្នកបើកទ្វារចូលអង្គុយបត់ចង្កូតចេញទៅបាត់ ហ៊ឹមមើលទៅចាប់ពីថ្ងៃនេះទៅប្រហែលជាត្រូវទិញឡានមួយទុកជិះខ្លួនឯងហើយហានវ៉ូលអើយ

-----------------------------

ជាច្រើនថ្ងៃកន្លងផុត

កន្លងមកជាច្រើនថ្ងៃនេះកាយវិការរបស់ជុងហ្គុកកាន់តែប្លែកទៅៗសម្រាប់ថេយ៉ុងព្រោះនាយហាក់មើលទៅយកចិត្តទុកដាក់លើខ្លួនសម្បើមណាស់ទោះជាមើលទៅឆ្គងៗចង់សើចបន្តិចអីបន្តិច ប៉ុន្តែក៏យល់ថារំភើបពេលដែលឃើញគេខំប្រឹងកែប្រែខ្លួន ខំប្រឹងយកចិត្តទាំងជូនទៅធ្វើការ ទៅទទួលត្រលប់មកវិញ ទិញរបស់អោយដូចគូស្នេហ៏ក្នុងរឿងកុនឃើញហើយថេយ៉ុងគ្រវីក្បាលសើចរហូតមិនដឹងគេទៅបានគំនិតមកពីណាឡើយ ចំណែកជុងហ្គុកក៏ហាក់មានសង្ឃឹមឡើងមកច្រើនព្រោះថេយ៉ុងក៏មិនបានតោះតើយឬខឹងគេខ្លាំងដូចកាលដំបូងអាចថានាយតូចចិត្តទន់អោយនាយច្រើនខ្លាំងណាស់

ថេយ៉ុងដើរចេញពីក្រុមហ៊ុននៅពេលមេឃចាប់ផ្តើមងងឹតព្រោះថ្ងៃនេះមានគម្រូម៉ូតដែលបន្ទាន់ច្រើនទើបនៅយូរបែបនេះទើបគេដើរបណ្តើរយកដៃឈ្លីកញ្ចឹងកខ្លួនឯងបណ្តើរ

"កើតអី? "ជុងហ្គុកដែលឈរចាំក្បែរឡានចូលមកសួរនាំព្រោះថ្ងៃនេះឃើញចេះតែយកដៃឈ្លីកញ្ចឹងកខ្លួនឯងមិនឈប់

"អត់អីទេ"ថេយ៉ុងតបដោយសម្លេងហត់នឿយបម្រុងនឹងទាញទ្វារឡានបើកចូលអង្គុយក៏មានអ្វីម្យ៉ាងដូចជាក្រដាសៗមកប៉ះក្បែរដៃ ងាកទៅទើបដឹងថាជាក្រដាសខ្ចប់បាច់ផ្កាមួយបាច់យ៉ាងធំ

(បាច់ផ្កាជាអ្វីដែលដៃគូត្រូវការណាស់ មិនថាសង្សារឬក៏ជាប្តីប្រពន្ធគេតែងតែទិញវាជូនគ្នាព្រោះតំណាងអោយការគោរពស្រលាញ់និងភាពយកចិត្តទុកដាក់ដែលមានចំពោះដៃគូ ដូច្នេះហើយបើអាចឯងអាចទិញជូនគេទៅជុងហ្គុក!)

"អ្វីរបស់លោកទៀតហើយ? "ថេយ៉ុងជ្រួញចិញ្ចើមតែក៏ធ្លោយស្នាមញញឹមមកតិចៗពេលអ្នកខាងនោះដាក់បាច់ផ្កាក្នុងដៃរបស់ខ្លួន

"ឃើញស្អាតក៏ទិញមកទៅ"ជុងហ្គុកនិយាយមិនសមយកដៃអេសកញ្ចឹងកតិចៗព្រោះមិនហ៊ានប្រាប់ការពិតដែលគេទៅសុំគំនិតពីបងៗហើយតាំងចិត្តទិញបាច់ផ្កាមួយបាច់នេះអោយ

"បើចឹងបានន័យថាលោកមិនបានមានបំណងទិញអោយខ្ងុំទេ"ថេយ៉ុងនិយាយក្ងួរៗថ្ពាល់ក៏ឡើងប៉ោងទម្លាក់ទឹកមុខចិត្តបង្ហាញពីការអាក់អន់ចិត្តស្របពេលអ្នកខាងនោះក៏ឆ្លេឆ្លាព្រោះមិនបានមានបំណងសម្តៅដល់ន័យបែបនោះ

"មិនមែន!!​ គឺ.....ទិញមកអោយនឹងហើយ! "គេទាញទ្វារឡានបើកឡើងហើយរុញអោយនាយតូចចូលអង្គុយក្នុងឡានតែមិនបានរុញខ្លាំងឡើយ មុននឹងគេចូលអង្គុយតាមក្រោយហើយបើកចាកចេញប៉ុន្តែគោលដៅគឺមិនបានត្រលប់ជូនថេយ៉ុងទៅភូមិគ្រិះដូចរាល់ដងឡើយ

"លោកបើកទៅណា? នេះមិនមែនផ្លូវទៅភូមិគ្រិះទេ!"គេងាកមកសួរនាំតែក៏មិនបានចម្លើយត្រឡប់មកវិញឡើយក្រៅពីភាពស្ងប់ស្ងាត់ជាចម្លើយមកវិញ ទើបគ្មានជម្រើសអ្វីក្រៅពីអោបដៃងាកមុខចេញ

"កុំធ្វើមុខចឹង....ទៅដល់នឹងដឹង"ថេយ៉ុងងាកវិញពេលដៃរបស់ខ្លួនម្ខាងត្រូវជុងហ្គុកក្រសោបជាប់កាន់យកមកដាក់លើចង្កិះលេខរបស់ឡានដោយមានដៃរបស់នាយនៅពីលើ

ថេយ៉ុងងាកមុខចេញយ៉ាងលឿនពេលមានអារម្មណ៏ថាមុខចាប់ផ្តើមឡើងកម្តៅភាយៗព្រោះអៀនបេះដូងក៏លោតញាប់សឹងផ្ទុះចេញមកក្រៅទៅហើយ

ចំណាយពេលមិនយូរប៉ុន្មានឡានក៏បើកមកឈប់នៅវាលស្មៅមួយកន្លែង មានបង់អង្គុយលេងហើយថែមទាំងមានអំពិលអំពែកហោះជុំវិញទីនោះថែមទៀត មានកូនអំពូលភ្លើងតូចៗបំពាក់នៅជុំវិញបរិវេនទាំងនោះ ផ្ទៃមេឃងងឹតបង្ហាញអោយឃើញផ្កាយជាច្រើននៅមានTelescope(ឧបករណ៏សម្រាប់ពង្រីកមើលផ្កាយ) ទីនេះហាក់បីដូចជាមានគេមករៀបចំមុនយ៉ាងម៉េចក៏មិនដឹង

"នេះ.... "ថេយ៉ុងចុះពីឡានងាកមើលជុំវិញខ្លួន ទើបងាកមកមើលជុងហ្គុកដែលឈរនៅខាងក្រោយខ្នង

"តាមពិតត្រូវនាំឯងមកយប់ថ្ងៃស្អែក មើលចុះមិនទាន់បានរៀបចំហើយអស់ទេ"ជុងហ្គុកនិយាយមិនសូវសមព្រោះមានអារម្មណ៏ខ្មាសៗចង្អុលទៅកម្រាលពណ៏សនិងកូនតុដែលមិនទាន់បានរៀបបង្ហាញថេយ៉ុង

"តែឃើញឯងថ្ងៃនេះស្ត្រេសការងារខ្លាំងពេកទើបនាំមកតែម្តងទៅ"នាយតូចញញឹមឡើងមកព្រោះទប់មិនជាប់ គេរំភើបស្ទើរយំចេញមកព្រោះមិននឹកស្មានថានឹងមានថ្ងៃដែលទទួលបានការខ្វាយខ្វល់យកចិត្តទុកដាក់ពីមនុស្សដែលគេគិតថានឹងគ្មានថ្ងៃផ្តល់វាមកអោយគេវាដូចយល់សប្តិយ៉ាងចឹង

"សប្បាយចិត្តឡើងវិញខ្លះទេ? "ជុងហ្គុកដើរមកកាន់តែកៀកទាញមុខគេអោយងើយឡើងទើបឃើញថាអ្នកខាងនោះរលីងរលោងចង់យំយ៉ាងម៉េចក៏មិនដឹង

"ម៉េចក៏យំ?មិនចូលចិត្តឬ?(Aish...យើងគិតថាវានឹងល្អហើយតើក្នុងInternetក៏បង្ហាញថារៀបបែបនេះមិនចឹង?) "ប្រយោគចុងក្រោយក៏លួចគិតក្នុងចិត្តម្នាក់ឯង

"លោកនិយាយអី?ខ្ងុំចូលចិត្តខ្លាំងណាស់!!"

"បើចូលចិត្តយំធ្វើអី? "សំណួររបស់ជុងហ្គុកធ្វើអោយថេយ៉ុងសើចឡើងមកជូតទឹកភ្នែកចេញពេលឃើញទឹកមុខមិនដឹងអីរបស់នាយ

"គេហៅទឹកភ្នែកនៃភាពរំភើបទៅវិញទេ"ថេយ៉ុងប្រាប់រួចដើរទៅមើលទីនេះទុកអោយជុងហ្គុកឈរឆ្ងល់ម្នាក់ឯង

"បើរំភើបម៉េចក៏មិនសើចចេញមក? "ជុងហ្គុកនៅតែមិនយល់សប្បាយចិត្តក៏យំ មិនសប្បាយចិត្តក៏យំហើយធ្វើម៉េចសម្គាល់ដឹងថាមួយណាជាទឹកភ្នែកនៃភាពរំភើបមួយណាជាទឹកភ្នែកឈឺចាប់ទៅ?

អ្នកកម្លោះរហ័សបោសវាសគំនិតចេញហើយដើរមកក្បែរថេយ៉ុងដែលឈរមើលមេឃទាំងស្នាមញញឹមមិនរលុបពីផ្ទៃមុខ ស្នាមញញឹមរបស់ថេយ៉ុងស្រស់ស្អាតខ្លាំងណាស់ហេតុអីក៏គេមិនដែលចាប់អារម្មណ៏ពីមុនមកសោះចឹង?

"ចង់មើលផ្កាយដែរទេ? "

"បានដែរឬ? "

"មកណេះ"ជុងហ្គុកចាប់ដៃគេមកក្បែរTelescope រួចបង្រៀនពីរបៀបប្រើប្រាស់និងពង្រីកបង្រួមមើលផ្កាយទាំងនោះ

"វ៉ាវ!! ខ្ងុំឃើញហើយៗ"ថេយ៉ុងអង្រួនដៃជុងហ្គុក ស្របពេលភ្នែកក៏ផ្អឹបទៅនឹងកន្លែងមើលផ្កាយដែលខ្លួនបានពង្រីកមើល

"ស្អាតខ្លាំងណាស់"នាយតូចលាន់មាត់តិចៗមើលទៅផ្កាយទាំងនោះពង្រីកបង្រួមមើលវាមិនឈប់ ដោយមិនបានចាប់ភ្លឹកពីអ្នកដែលអង្គុយមើលគេពីចំហៀងឡើយ

"ត្រូវហើយស្អាតណាស់"ជុងហ្គុកនិយាយប្រាប់ប៉ុន្តែមិនបានសម្តៅដល់ផ្កាយ សម្តៅដល់អ្នកមើលផ្កាយទៅវិញទេ

"បើខ្ងុំចង់ផ្លាស់ទៅមើលផ្កាយផ្សេងទៀតធ្វើយ៉ាងម៉េចទៅ?បង្វិលតាមលោកប្រាប់ហើយតែមិនទៅទេ"ថេយ៉ុងងាកមករអ៊ូដាក់ដៃក៏ប្រឹងមូលតាមកន្លែងដែលជុងហ្គុកបានប្រាប់មុននេះ

"គេធ្វើបែបនេះ បង្វិលវាតិចៗកុំបង្ខំមួយៗ"ជុងហ្គុកដើរមកក្បែរចាប់ដៃថេយ៉ុងអោយបង្វិលតិចៗមើលផ្កាយទាំងនោះ មុខពួកគេខិតស្ទើរតែជិតគ្នាទៅហើយ

"បានហើយ...អរគុណណាស់... "នាយតូចងាកមកអរគុណតែភ្ញាក់ព្រើតពេលឃើញមុខអ្នកម្ខាងទៀតនៅកៀកបង្កើយហើយអ្នកកម្លោះនោះក៏រហ័សទៀតឈ្លៀតអោយទៅថើបផ្តិតលើបបូរមាត់ថេយ៉ុងបន្តិចទើបដកមុខមកវិញ

"បើដឹងថាចូលចិត្តបែបនេះ យើងនាំឯងមករាល់ថ្ងៃបាត់ទៅហើយ"

"ឆ្កួត!! "ថេយ៉ុងរុញមុខនាយចេញអោនមុខមើលផ្កាយទាំងស្លឹកត្រចៀកក្រហមតែតមិនហ៊ានងាកមកមើលអ្នកដែលញញឹមចេញធ្មេញពេលឃើញឬកពារអៀនប្រៀនរបស់ខ្លួនឡើយ

--------------------

ទឺង!!!

សម្លេងសារលោតឡើងក្នុងទូរស័ព្ទយ៉ុនហ្គី រហ័សបើកមកមើលទើបឃើញថាវាជាគ្រុបឆាតសម្ងាត់ដែលគេនិងប្អូនៗបីនាក់បង្កើតឡើងដើម្បីពិភាក្សាគ្នាជួយជុងហ្គុក

អ្នកកម្លោះសើចឡើងមកពេលឃើញហានវ៉ូលលួចថតរូបភាពផ្អែមល្ហែមរបស់ជុងហ្គុកដែលបង្រៀនថេយ៉ុងមើលផ្កាយ មានទាំងដឹកដៃនាំទៅមើលអំពិលអំពែក ចាប់អំពិលអំពែកអោយថេយ៉ុងមើលនិងចុងក្រោយជុងហ្គុកបញ្ចុកអាហារអោយថេយ៉ុងញ៉ាំលើបង់ក្បែរនោះ ពេលចុចអូសមកក្រោមក៏ឃើញឆាតរបស់ឡាយរ៉ា ហូសុកនិងអេដវឺតដែលសរសេរពាក្យរំភើប មានទាំងបេះដូងអីអោយពេញនឹង ឃើញប្អូនមានក្តីសុខបែបនេះពួកគេដែលជាបងបានត្រឹមជួយអរជួយសប្បាយនឹងហើយ

"សង្ឃឹមថានឹងចិត្តទន់អោយគ្នាឆាប់ៗចុះ"យ៉ុនហ្គីសើចឡើងមកបិតទូរស័ព្ទទុករៀបនឹងចាកចេញពីអូហ្វីសខ្លួនទៅហើយតែប៊េនដែលជាជំនិតរុញទ្វារចូលមកជាមួយស្នាមញញឹមចម្លែក

"ចាហ្វាយមានភ្ញៀវមកសុំជួប"

"អ្នកណា?មានម៉ោងឬអត់នឹងយប់ស្មាននេះហើយមិនទៅផ្ទះដេកពួនទេឬ? "យ៉ុនហ្គីជ្រួញចិញ្ចើមឆ្ងល់ ម៉ោងជិត9 ហើយមកពិភាក្សាការងារស្អីស្មាននេះ?

"ប៉ុន្តែចាហ្វាយ... "

"ដេញអោយទៅវិញទៅ យើងហត់!ត្រូវការដេកពួនដែរមិនមែនចង់ជួបក៏ជួបបានទាំងស្មាននឹងទេ"

"លោកគិតចង់ដេញទាំងខ្ងុំទៀតមែនទេ? "សម្លេងដែលខានលឺអស់ជាច្រើនថ្ងៃពេលនេះលាន់ឡើងក្នុងអូហ្វីសគេទាំងមូល ប៊េនថយក្រោយបន្តិចទាញទ្វារបិតព្រោះចង់អោយពួកគេបាននិយាយគ្នា

"លោកបាត់ទៅណា? "ជីមីនសួរខ្សាវបើមើលភ្នែករបស់គេច្បាស់ជាដឹងថាឡើងប៉ោងក្រហមព្រោះយំមូលហេតុអីដែលយំយើងក៏មិនដឹងច្បាស់បើម្ចាស់ខ្លួនមិនព្រមនិយាយនោះ

"ក្រែងចង់អោយយើងឈប់រំខានអូនមិនចឹង...ក៏ជូនតាមសំណើរហើយតើ"

"ហ្អឹក....ត្រូវ!ខ្ងុំអោយលោកឈប់រំខានខ្ងុំតែមិនមែនអោយលោកបាត់ស្ងាត់ឈឹងមិនអោយខ្ងុំដឹងដំណឹងចឹងទេ! "នាយតូចធ្លាយទឹកភ្នែកឡើងមក ពេលបាត់នាយទៅទើបដឹងថាកន្លងមកចិត្តគេក៏ត្រូវការយ៉ុនហ្គីមិនខុសគ្នាប៉ុន្មានហើយពេលដែលសុខៗនាយស្រាប់តែបាត់ដំណឹងមិនអោយគេដឹងបែបនេះក៏បារម្ភពីសុខទុក្ខនាយមិនស្ទើរឡើយ បាត់យ៉ុនហ្គីទើបគេដឹងថាខ្លួនឯងពេលនេះក៏មិនអាចរស់នៅដោយមិនអាចគ្មានវត្តមាននាយបានឡើយ

"ហ្អឹក..លោកដឹងថាខ្ងុំបារម្ភប៉ុណ្ណាទេយប់ដែលលោកបើកមកចេញពីកោះទាំងយប់ថ្ងៃនោះហើយក៏បាត់ដំណឹងលោកមករហូត ខ្ងុំគិតថាលោកនឹងមានបញ្ហាទៅហើយ"គេឈរយំសសឹកខុសពីយ៉ុនហ្គីដែលឈរញញឹមពេលបានលឺពាក្យព្រួយបារម្ភចេញពីមាត់មនុស្សដែលខ្លួនស្រលាញ់

"សុំទោស....តទៅមិនអោយអូនបារម្ភទៀតទេ"គេសសៀរចូលជិតទាញជីមីនអោបជាប់​ស្របពេលអ្នកខាងនោះស៊កដៃអោបកនាយជាប់យំឡើងមកសសឹកដូចគ្នា

"ហ្អឹក.....សុំទោសដែលធ្វើបាបលោក...ខ្ងុំ...ខ្ងុំគ្រាន់តែ.... "

"មិនអីទេយើងយល់....អ្វីដែលយើងចង់ដឹងតើអូននឹងព្រមបើកឱកាសអោយយើងឬក៏អត់? "ជីមីនងើបមុខមកមើលរង្វង់សង្ហាររបស់យ៉ុនហ្គីទើបសន្សឹមងក់ក្បាលតិចៗព្រោះតាំងចិត្តថានឹងមិនគេចវេសពីអារម្មណ៏ខ្លួនឯងទៀតនោះឡើយ

"បើលោកស្រលាញ់ខ្ងុំតែម្នាក់...ខ្ងុំច្បាស់ជាមិនបដិសេធអ្អា...យ៉ុនហ្គី!!"ជីមីនស្រែកចាចពេលត្រូវគេលើកពរគ្រវីអោយពេញនឹងសឹមទម្លាប់ចុះវិញចាប់រង្វង់មុខជីមីនជាប់ផ្តិតស្នាមថើបពេញមុខតែម្តង

"អរគុណ...អរគុណណាស់!! យើងស្រលាញ់អូនខ្លាំងណាស់ដឹងដែរទេ"

"ដឹង...ខ្ងុំក៏ស្រលាញ់លោកដូចគ្នា"អ្នកទាំងពីរអោបគ្នាជាប់មិនរបេះចេញទៅណាសារភាពអារម្មណ៏ក្នុងចិត្តប្រាប់គ្នាទៅវិញទៅមកក្នុងចិត្តក៏ធូរស្រាលពេលដែលបញ្ហារវាងគ្នាបានបញ្ចប់ត្រឹមនេះ
————
រីករាយថ្ងៃឆ្លងឆ្នាំទាំងអស់គ្នាណា🌷

Continue Reading

You'll Also Like

245K 14K 62
Jeon Jungkook x Kim Taehyung Alpha. Omega
120K 4.9K 48
« ត្រូវចាំថាក្ដីសុខរបស់អូនគឺជាក្ដីសុខរបស់បង » JungkooMarinston ^ សូមអោយវាក្លាយទៅជាសន្យាប្រចាំចិត្តរបស់ពួកយេីងរហូតទៅ^ ជុងហ្គុក/ថេហ្យុង Date /28 Octo...
4.3M 236K 49
"Stop trying to act like my fiancée because I don't give a damn about you!" His words echoed through the room breaking my remaining hopes - Alizeh (...
439K 20.3K 200
Short Title : TEWRCFC Alternate Title : 末世重生之炮灰逆袭 Status : Completed ( 279 chapter + 6 extra ) Author : 汝夫人 Genre : Romance, Yaoi Please don't report...