ស្អប់ឬស្រលាញ់ [COMPLETE ✔️]

By JunEunKim

221K 15.1K 328

"ថ្ងៃណាមួយយើងនឹងអោយគ្រប់គ្នាបានឃើញថាឯងមិនបានល្អស្អាតដូចដែលគ្រប់គ្នាបានគិត" More

Part 1:យំធ្វើស្អីអាណាងាប់?
Part 2: ឯងថាអោយនរណា?
Part 3:រំខានណាស់
Part 4:ចេញទៅ!!
Part 5:កុំយកដាក់ក្នុងចិត្តអី
Part 6:ចិត្តងាយបែបនេះចំពោះគ្រប់គ្នា??
Part 7: គេស្រលាញ់ឯងមិនមែនយើង
Part 8:ក្រែងមកដើម្បីជូតខ្លួនមិនចឹង
Part 9:យើងច្បាស់ជាចងចាំវាទុក
Part 10: ឯងគិតដោយខ្លួនឯង...
Part 11: ក្រែងឯងបញ្ចុកយើងមិនចឹង??
Part 12: អ្វីក៏បានឬ??
Part 13: ឯងនៅតែមាត់រឹងដដែល
Part 14:យើងរើសបានតាមផ្លូវ
Part 15:និយាយទៅ..ឯងជារបស់នរណា?
Part16:គេមិនដែលប្រាកដប្រជានឹងនរណា
Part 17:ក៏ចង់....តែមិនចេះទើបខ្ចិលតែម្តងទៅ
Part 18​:ហ៊ានរត់ហ្អេស?
Part 19: ឆ្កួតឬ?
Part 20:យើងមិនដែលល្អក្នុងភ្នែកឯងតាំងពីដើមស្រាប់ហើយ
Part 21: លើកក្រោយស្តាប់បងខ្លះទៅ
Part 22: លោកមានបំណងអី?
Part 23:វ៉ៃបួន ដប់ដៃសោះយំ?
Part 24:ក្រែងបារម្ភពីវាណាស់មិនចឹង?
Part 25: ប្រុសសង្ហារ!!!
Part 26:មិនពិត!!!
Part 27:យើងមិនបណ្តោយអោយឯងមានបញ្ហាទេ
Part 28:អរគុណ....
Part 29:ពង្រត់គ្នាមក
Part 30:លោកស្អប់ខ្ងុំណាស់ឬ?
Part 31:ខ្ងុំមិនយល់ពីលោកសោះ
Part 32:ខ្ងុំមិនចង់ឈឺជាងនេះទេ
Part 33:ជួបគ្នាម្តងទៀតហើយ
Part 34:ចុះបើសិនជាអារម្មណ៏ស្រលាញ់?
Part 35 :ល្ងង់ណាស់
Part 36: ចុះទុនថ្នាក់នេះចង់បានអ្វី?
Part 37:យើងដោះលែងឯង
Part 38:ធ្វើបែបណា?ខ្ងុំមិនចេះទេ
Part 40:បាត់ខឹងនៅ?
Part 41:តាមយកចិត្ត
Part 42:ចង់មើលផ្កាយដែរទេ?
Part 43:ច្រលំលេខ
Part 44:គ្រោះថ្នាក់?
Part 45:ល្ងាចមកជួបយើងបានដែរទេ
ភាគបញ្ចប់

Part 39:កុំទៅអី....

4.6K 335 7
By JunEunKim

ថេយ៉ុងអោបឯកសារដើរត្រលប់ចូលមកផ្ទះវិញដោយស្នាមញញឹមបំផុសលើផ្ទៃមុខយ៉ាងច្បាស់ ពេញមួយថ្ងៃនេះគេទៅសម្ភាសន៏ការងារនៅឯក្រុមហ៊ុនរបស់ប្អូនណាមជូន រួចបង្ហាញស្នារដៃខ្លះៗដល់ពួកគេ ហើយជាលទ្ធផលពេលនេះគេមានការងារជាអ្នកDesignម៉ូតសម្លៀកបំពាក់នៅក្នុងក្រុមហ៊ុននោះហើយចំណែកប្រាក់កម្រៃក៏មិនតិចដូចគ្នាគឺច្រើនគួរសម

"ម៉ាក់ ខ្ងុំមកវិញហើយ!! "ពេលនេះជាពេលថ្ងៃត្រង់នៅឡើយទើបគេរត់ទៅរកម្តាយនៅផ្ទះបាយធំស្រែកហៅគាត់ក្រោមសម្លេងនៃភាពរីករាយព្រោះចង់អោយម្តាយជាអ្នកបានដឹងដំណឹងនេះមុនគេបង្អស់

"យ៉ាងម៉េចហើយកូន... "អ្នកស្រីអេរៀលចោទសួរទាំងលួចភ័យបុកពោះ ថេយ៉ុងធ្វើមុខស្ងួតបែបនេះគាត់កាន់តែភ័យទៀត

"គឺ....ខ្ងុំសម្ភាសន៏ជាប់ហើយម៉ាក់!!! "អាល្អិតស្រែកឡើងស្របពេលត្រូវម្តាយទាញយកទៅអោបលោតជាមួយគ្នាទៅមកក្នុងចង្ក្រានបាយ អ្នកផ្សេងទៀតដែលមានវត្តមាននៅទីនោះបានត្រឹមចូលរួមត្រេកអរដែលថេយ៉ុងអាចរកអនាគតបានយ៉ាងល្អមួយ នាយតូចក៏បាននាំដំណឺងនេះទៅប្រាប់លោកម្ចាស់និងលោកជំទាវព្រោះចង់អរគុណពួកគាត់ក៏ដូចជាអ្នកនាង ហើយអ្នកប្រុសផ្សេងទៀតដែលបានជួយគេតាំងពីរឿងរៀនសូត្ររហូតដល់រឿងការងារថែមទៀត ពួកគាត់បានចូលរួមត្រេកអរហើយសប្បាយចិត្តមិនតិចទេដែលបានឃើញក្មេងដែលពួកគាត់បំពាក់បំប៉នតាំងតែពីក្មេងធំឡើងមានអនាគតល្អបែបនេះ

"ថ្ងៃនេះមិនបាច់ជួយម៉ាក់ទេកូន ទៅងូតទឹកអោយត្រជាក់ខ្លួនទៅចាំម៉ាក់ធ្វើម្ហូបដែលកូនចូលចិត្តអោយញ៉ាំណា"គាត់ដេញនាយតូចអោយទៅផ្ទះតូចដើម្បីសម្រាកសិនមិនអោយគេនៅជួយឡើយអស់ជម្រើសប្រកែកជាមួយម្តាយមិនកើតក៏មានតែធ្វើតាមអ្វីដែលគាត់ប្រាប់នឹងឯង

ថ្ងៃត្រង់ស្មាននេះកូនៗរបស់លោកម្ចាស់និងលោកជំទាវមិនសូវមាននរណាមកញ៉ាំបាយថ្ងៃត្រង់នៅឯភូមិគ្រិះឡើយ ចម្លែកអីតែថ្ងៃនេះមកផ្ទះវិញគ្រប់ៗគ្នា បូករួមទាំងអ្នកប្រុសតូចដែលមិនដែលចូលផ្ទះសោះក៏មកថ្ងៃនេះដូចគ្នា

ភ្លៀងបែកមេឃមិនខានទេថ្ងៃនេះ

ថេយ៉ុងអោបឯកសារដើរលោតៗចេញពីខាងក្នុងភូមិគ្រិះធំវិញជ្រួសដំណើរគ្នានឹងជុងហ្គុកដែលទើបនឹងដើរចូលមកដល់ក្លោងទ្វារល្មម ទាំងពីរអ្នកគ្មាននរណានិយាយអ្វីក្រៅពីភាពស្ងៀមស្ងាត់ទើបថេយ៉ុងជាអ្នកដែលផ្តើមថយជំហានគេចហើយបម្រុងដើរជៀសអោយផុតតែម្តង

"ឈប់...ឈប់សិន"ថេយ៉ុងឈប់ជំហានតាមអ្វីដែលអ្នកខាងនោះបានឃាត់ហើយបែរមកមើលជុងហ្គុកវិញប៉ុន្តែទាស់ត្រង់ថាលើកនេះគឺគេមិនបានបង្ហាញស្នាមញញឹមអោយនាយដូចរាល់ដងឡើយ

"លោកមានការអី? "ជុងហ្គុកមិនមាត់តែក៏ងាកទៅមើលបងៗដែលពួននៅម្តុំគុម្ពផ្កាក្បែរនោះខាងក្រោយខ្នងថេយ៉ុង ម្នាក់ៗហើបមាត់ម្ហបៗហាក់ដូចចង់ប្រាប់អ្វីមកកាន់នាយ

"លួង...លួងទៅ"ហូសុកខ្សឹបផងហើបមាត់ប្រាប់ប្អូនផង អេដវឺតនិងយ៉ុនហ្គីឯណេះក៏លើកក្រដាសព្រាងដែលសរសេរអោយជុងហ្គុកព្រាងនិយាយមុននឹងមកទីនេះគ្រវីទៅមកអោយគេនិយាយតាមនឹង ឡាយរ៉ាក៏ធ្វើសញ្ញាអោយជុងហ្គុកលើកកាសAirpodមកដាក់ត្រជាក់នាយម្ខាងហើយនាងពាក់ម្ខាង អានប៉ារ៉ូលរឿងដែលនាងបានតែងពេលដែលតួប្រុសត្រូវលួងតួស្រីអោយប្អូនធ្វើតាម

"បើអត់មានអី ខ្ងុំទៅសិនហើយ"ឆ្ងល់ដែរបើហៅមកអោយឈរមើលមុខដដែលហៅធ្វើអី?ហើយពេលដែលថេយ៉ុងបែរមក បងៗរបស់នាយក៏នាំគ្នាអង្កុញខ្លួនចុះក្រាបលើស្មៅអស់កុំអោយថេយ៉ុងបានឃើញ

ជីវិតនេះកំសត់ពេកហើយ តែណ្ហើយដើម្បីក្តីសុខប្អូនធ្វើម៉េចបើមានប្អូនមួយមិនចេះលួងប្រពន្ធ មិនចេះផ្អែមដាក់ប្រពន្ធមានតែបងជួយចូកជួយចែវនឹងឯង

អ្នកកម្លោះលើកកាសមកពាក់យ៉ាងលឿនហើយហើយហៅថេយ៉ុងអោយងាយមកវិញម្តងទៀត

"យ៉ាងម៉េចទៀតហើយ?លោកចង់និយាយអីម៉េចមិននិយាយមក"ថេយ៉ុងសួរទាំងមុខក្រញ៉ូវតែក្នុងចិត្តក៏លួចឆ្ងល់ លួចសើចពេលឃើញជុងហ្គុកធ្វើភ្នែកក្រឡេបក្រឡាប់ដូចក្មេងទើបចេះនិយាយលើកទីមួយហើយដែលឃើញសភាពនាយបែបនេះនាយមើលទៅដូចជាមិនសូវមានទំនុកចិត្តលើខ្លួនឯងដូចអ្វីដែលគេបានឃើញរាល់ដងសោះ

"គឺ.... "ជុងហ្គុកងាកមើលបងស្រីដែលស៊កកាសមួយចំហៀងទៀតហើយអានប៉ារ៉ូលក្នុងដៃ

"ថេយ៉ុងហ្អា"ឡាយរ៉ា

"អឺ...ថេយ៏? "នាយតូចជ្រួញចិញ្ចើមតែក៏ងក់ក្បាលបង្ហាញថាកំពុងស្តាប់

"ខ្ងុំដឹងថាវាយឺតពេលដែលមកបកស្រាយពេលនេះប៉ុន្តែរឿងដែលឯងបានឃើញវាមិនមែនពិតទាំងស្រុង"ឡាយរ៉ា

"អីដែលឯងឃើញម្សិលមិញវាមិនមែនការពិតទាំងអស់ទេ"ជុងហ្គុក

"ហ៊ើយ!!អាណាលួងស្ងួតចែសចឹងទេហ្អា!! "ហូសុកហើបមាត់ស្រែកម្ហបៗគ្រវីដៃប្រាប់អោយប្អូនបន្ទន់សម្លេងជាងនេះ

"លោកមិនបាច់បកស្រាយអីទេ....ខ្ងុំដឹងថាវាជារឿងធម្មតាដែល... លោកនឹងសង្សារលោកត្រូវធ្វើបែបនោះ ម្យ៉ាងខ្ងុំគ្រាន់តែជាកូនជំនិតលោកប៉ាលោក មិនបាច់បន្ទាបខ្លួនមកបកស្រាយទេ"ពាក្យសម្តីមួយមិនស្រែកតែបញ្ជាក់ពីឋាន:នឹងគម្លាតពួកគេយ៉ាងច្បាស់

"យើងនឹងនាងមិនមែនជាសង្សារ! "ឡាយរ៉ាមិនទាន់អានប៉ារូលផង ជុងហ្គុកឆ្លើយកាក់មុនបាត់ទៅហើយ

"បើមិនមែនសង្សារ ប្រុសស្រីឯណាគេថើបគ្នាចឹងនោះ"ថេយ៉ុងសើចមិនសូវសមសើចហាក់ចម្អកអោយខ្លួនឯងយ៉ាងម៉េចក៏មិនដឹង

"បកស្រាយប្រាប់គេទៅជុងហ្គុក....ប្រាប់ពីអារម្មណ៏របស់ឯងទៅ"សារនេះនាងមិនបានអានប៉ារូលអោយប្អូនទៀតព្រោះឃើញគេអាចនិយាយខ្លួនឯងបានហើយ

"យើងមិនបានហៅនាងអោយមក នាងជាអ្នកមករកយើង"

"ខ្ងុំប្រាប់ហើយថាមិនចាំបាច់បកស្រាយទេ"ថេយ៉ុងបង្វែរខ្លួនចាកចេញម្តងទៀតតែសារនេះអ្នកខាងនោះចាប់ដៃជាប់មិនទាន់អោយទៅ

"លឺថាឯងនឹងទៅធ្វើការនៅជាយក្រុងហ្អេស? "

"អ្អឹម...ត្រូវហើយ "ថេយ៉ុងបែរមកងក់ក្បាលតិចៗដាក់ជុងហ្គុកវិញទាំងដែលតាមពិតគេមិនបានទៅណា ព្រោះសម្ភាសន៏ជាប់នៅសាខានៅទីនេះទេមិនបានទៅណាឡើយ

"..... "

"អស់អីសួរហើយមែនទេ?បើអស់ហើយខ្ងុំទៅ"

"កុំ...កុំអាលទៅ!គឺ.... "នាយតូចលួចញញឹមពេលត្រូវជុងហ្គុកទាញទៅអោបឃាត់កុំទាន់អោយទៅ តែក៏ខំលាក់មិនអោយគេឃើញឡើយ មិនដឹងយ៉ាងម៉េចខឹងនាយមិនដែលបានយូរសោះ

"យ៉ា...ថេយ៉ុងមិនធម្មតាទេ"ហូសុកងាកមកសើចដាក់យ៉ុនហ្គីនិងអ្នកផ្សេងទៀត

"តែប៉ុណ្ណេះអាប្អូនយើងវិលក្បុងមិនខានទេ"អេដវឺតគ្រវីក្បាលសម្លឹងមើលប្អូនប្រុសដែលបង្ហាញអាការ:ឆ្លេឆ្លាតែក៏ជួយអ្វីមិនបានច្រើន ចិត្តមួយចង់ជួយប្អូនចិត្តមួយទៀតក៏លួចសើចពេលឃើញប្អូនត្រូវថេយ៉ុងធ្វើបាបវិញម្តងបែបនេះ

"កុំអាលអី?ខ្ងុំហត់ចង់ទៅសម្រាកសិន"

"ចង់បានន័យថាមិនបាច់ទៅឆ្ងាយដល់ម្លឹង បើឯងទៅបាននរណាមើលថែអ៊ំជេតនិងអ៊ំស្រីទៅ? "នាយកំលោះថយជំហានជើងចេញពីការអោប និយាយរកលេសធ្វើយ៉ាងម៉េចអោយតែថេយ៉ុងប្តូរចិត្តកុំទៅវិញព្រោះថាបើទៅ នឹងពិបាកជួបមុខគ្នាទៀតមិនខាន

"អ្នកម៉ាក់លោកប៉ាព្រមហើយ មិនបាច់បារម្ភ"

"នៅទីនោះម្នាក់ឯងវាមិនសុវត្ថិភាពទេ"

"លោកម្ចាស់និងលោកជំទាវអោយទៅនៅក្បែរផ្ទះមិត្តអ្នកប្រុសធំដូច្នេះមានគេជួយមើលហើយ"

"ហាសហា"អ្នកជាបងៗមិនគួរជួយបែរនាំគ្នាក្រាបលើស្មៅសើចតិចៗគ្រប់គ្នា ពេលឃើញទឹកមុខជុងហ្គុកម៉ូវទៅៗយ៉ាងម៉េចក៏មិនដឹង

"យ៉ាងណាក៏មិនបានដិតដល់ ឈឺថ្កាត់អីគិតយ៉ាងម៉េច"

"ផ្ទះក្បែរពេទ្យ ដើរបន្តិចក៏ដល់ខ្ងុំមិនទុកដល់ខ្លួនឯងឈឺស្ទិកនឹងគ្រែទេ"

អស់...សារនេះអស់គំនិតមែនទែនហើយមិនដឹងឃាត់យ៉ាងម៉េចទៀតទេ

ឃើញថាអ្នកខាងនោះដូចជាអស់អីនិយាយហើយទើបថេយ៉ុងអោបឯកសារដើរគេចចេញទៅ ទម្រាំដឹងខ្លួនឡើងមកវិញថេយ៉ុងដើរដល់ចម្ងាយណាចម្ងាយណីបាត់

"តាម!!តាមទៅ!!! "អេដវឺតស្ទុះហក់ចេញគុម្ពផ្កាទាក់ខ្សែរទុយោទឹកផ្កាប់មុខមួយតង់ទៀតតែក៏ស៊ូស្ទុះងើបមកអង្រួនប្រាប់ប្អូនអោយទៅតាម

"តាមអី...និយាយប៉ុណ្ណេះហើយគេអត់ស្តាប់ផង"

"អើយ!!អត់ធ្មត់បន្តិចទៅមើល៏ ឯងធ្វើដាក់គេច្រើនជាងនេះផងតាមអោយលឿនទៅ!! "អ្នកជាប្អូនក៏បានតែងក់ក្បាលហើយស្ទុះទៅតាមនាយតូចពីក្រោយអោយប្រកិត

"មកនេះ....និយាយគ្នាសិន"គេចាប់កដៃតូចជាប់អូសមកសួនក្បែរនោះតែថាបើក្រឡេកទៅម្តុំៗផ្កាហើយម្តុំរូបចម្លាក់ក្នុងសួនប្រាកដជាបានឃើញសក់ក្បាលមនុស្សដល់ទៅបួននាក់អើតលើមៗមិនខាន

"ឯងគិតថាជុងហ្គុកលួងបានឬអត់? "យ៉ុនហ្គីងាកមកខ្សឹបសួរប្អូនៗដែលអើតលើមមិនខុសពីគេ

"មិនដឹង!តែអ្វីដែរដឹងគឺ1000% "

"ដឹងតែបានសម្រេច? "

"ដឹងតែថេយ៉ុងមិនព្រមហើយ"

"ចង្រៃយ៏ ខំចាំស្តាប់!! "

"និយាយអីទៀត?ហើយថ្ងៃនេះលោកកើតអី លេបថ្នាំច្រលំឬអត់? "ថេយ៉ុងអោបដៃចងចិញ្ចើមមើលឥរិយាបថប្លែកៗអ្នកខាងនោះ

"កុំទៅអី...នៅទីនេះហើយ"សម្លេងស្តាប់ទៅទោះបីជារាងគ្មានជាតិតែគេក៏ព្យាយាមបន្ទន់សម្លេងកុំអោយវារឹងអស់ហើយ ពេលនេះគេដឹងអារម្មណ៏ខ្លួនឯងទើបចង់ប៉ះប៉ូវគ្រប់យ៉ាងទៅអោយថេយ៉ុងវិញ អស់ចិត្តស្រលាញ់នាយក៏ហីចុះអោយតែបាននៅមើលមុខគ្នាអស់ចិត្តហើយ

"ហេតុផល? "

"..... "

"លោកតែងតែបែបនេះ...ពេលដែលសួរលោកតែងតែស្ងាត់ហើយខ្ងុំឯណាទៅទាយដឹងថាលោកគិតអី?អោយវាល្មមៗបានហើយជុងហ្គុកលោកគិតថាខ្ងុំជាអីចង់ឃាត់អោយនៅក៏ឃាត់ ចង់ដេញក៏ដេញហ្អេស? "សារនេះថេយ៉ុងខឹងមែនទែនព្រោះអោយតែសួរស្ងាត់រហូតហើយគេឯណាទៅទាយដឹង?

នាយតូចព្យាយាមរលាស់ដៃចេញតែរលាស់មិនចេញព្រោះគេចាប់ស្អិត តែថេយ៉ុងនៅតែព្យាយាមរើតាមកម្លាំងដែលគេមាន

"លែង!! "

"ប្រាប់សិនមកថាឯងនៅធ្វើការទីនេះ"

"អត់!!ខ្ងុំមិនចង់នៅ!! "

"តែយើងចង់អោយនៅ!! "

"ហើយថីបានចង់អោយខ្ងុំនៅ!!! "

"មកពីបារម្ភនឹងហើយ!! "

"OMGបែកធ្លាយបានតិចហើយ!! "

"ស្ងាត់ទៅហូសុក!!"

ថេយ៉ុងបើកភ្នែកភ្ញាក់ផ្អើលស្របពេលជុងហ្គុកក៏ភ្ញាក់ខ្លួនឯងដូចគ្នាព្រោះជ្រុលនិយាយចេញមក

"លោកបារម្ភខ្ងុំ? "ជុងហ្គុកស្រូបខ្យល់ដង្ហើមសន្សឹមងក់ក្បាលតិចៗ ថេយ៉ុងគ្រាន់តែឃើញឡើងផើតពោះមានអារម្មណ៏ថាដូចយល់សប្តិយ៉ាងចឹង ជុងហ្គុកបារម្ភពីគេចឹងហ្អេស?ខ្មោចមកពីណាចូលទៀតហើយ

"យើងដឹងថាកន្លងមកយើងអាក្រក់ដាក់ឯង ហើយក៏ដឹងថាពាក្យសុំទោសវាមិនអាចកែខៃជួសជុលអ្វីអោយវាដូចដើមវិញ បើឯងបើកឱកាស....យើងក៏ចង់ប៉ះប៉ូវអោយឯងវិញហើយ..."និយាយមិនទាន់ចប់ផងថេយ៉ុងស្ទុះមកស្ទាបថ្ងាសគេយ៉ាងលឿនព្រមទាំងដៃម្ខាងទៀតស្ទាបក្បាលខ្លួនឯង

"កម្តៅធម្មតាអត់ក្តៅ...មុខក៏អត់ស្លេក រាងនឹងមុខនឹងជាជុងហ្គុកហើយតើ"

"ស្អីរបស់ឯង? គិតថាយើងឆ្កួតឬយ៉ាងម៉េច?"

"ប្រហែលដឹង"នាយតូចអោបដៃចូលគ្នាសម្លក់មុខជុងហ្គុកដែលឈរស្ងៀមមើលមកគេ

"ចង់ប៉ះប៉ូវអោយខ្ងុំ ប៉ះប៉ូវស្អីរបស់លោក? "

"អ្វីក៏បាន....យើនឹងព្យាយាមបើកចិត្តសងអោយឯងវិញ"

"លោកច្បាស់ហើយ? ថាគ្រប់យ៉ាង?"ជុងហ្គុកងក់ក្បាលតិចៗទើបថេយ៉ុងញញឹមឡើងមកដើរចូលមកកាន់តែជិត

"បើចឹងសំណើរដំបូងរបស់ខ្ងុំ...គឺខ្ងុំខឹងខ្ងុំគុំស្អប់ដែលលោកឯងធ្វើបាបខ្ងុំមកជិតប្រាំឆ្នាំ បើអាចខ្ងុំស្ទើរតែសម្លាប់លោកចោល"

"យើងដឹង...យើងក៏... "

ផាច់!!ឌឹប!!

រាងកាយរបស់ជុងហ្គុកទ្រេតទៅម្ខាងពេលដែលត្រូវមួយកំភ្លៀងហើយមួយដៃចំកណ្តាលមាត់ហូរឈាមល្ហាច

"សំណើរដំបូងរបស់ខ្ងុំ...គឺខ្ងុំត្រូវការបញ្ចេញកំហឹងនឹងហើយបើមិនពេញចិត្តក៏មិនបាច់ធ្វើ"ជុងហ្គុកជូតឈាមចេញពីមាត់សម្លឹងមើលអ្នកដែលងាកមុខចេញមិនខ្ចីមើលមុខគេ

"បាន.... "កុំថាតែថេយ៉ុងដែលភ្ញាក់សូម្បីតែអ្នកដែលពួនស្តាប់ក៏ភ្ញាក់ដូចគ្នា

"បញ្ចេញកំហឹងឯងមក ខឹងស្អប់យើងប៉ុណ្ណាក៏បញ្ចេញមកអោយតែកុំទៅណា អោយតែឯងនៅទីនេះធ្វើចុះ"ថេយ៉ុងក្តាប់ដៃញ័រទទ្រើកសម្លឹងមើលអ្នកដែលងើបមកឈរទល់មុខគេ

ផាច់ៗៗៗ ឌឹប!!

ដៃតូចយារវាត់ទះលើមុខជុងហ្គុកឆ្វេងស្តាំផ្ទួនៗទាំងទះទាំងតប់ទាំងដាល់ ដល់អ្នកលបមើលឃើញហើយស្រៀវសាច់ជំនួស

ព្រូស!!!

ខឹងណាស់ ខឹងដែលគេធ្វើបាបខ្លួនដល់ថ្នាក់ធាក់ជុងហ្គុកឡើងកប់ចូលគុម្ពផ្កាតែអ្នកខាងនោះមិនខ្ចីមាត់ ងើបឈរអោយមកវ៉ៃថែមទៀត

"Shit!!!មិនស្មានថាថេយ៉ុងខឹងជុងហ្គុកដល់ថ្នាក់នេះឡើយ!! "យ៉ុនហ្គីភ្ញាក់ដល់ថ្នាក់លាន់មាត់ឡើង ចំណែកហូសុក អេដវឺតនិងឡាយរ៉ាចំហរមាត់ធ្លុងមើលថេយ៉ុងដែលមួលដៃអាវហក់ទះកំភ្លៀងជុងហ្គុកច្រើនដៃមិនហត់

"បញ្ចេញអស់ឬនៅ? "ជុងហ្គុកស្តោះឈាមចេញថ្ពាល់ក៏មានស្នាមម្រាមដាមក្រហមលើថ្ពាល់ទាំងសងខាងតែគេមិនបានខឹងព្រោះយល់ថាសមតម្លៃ គេធ្វើដាក់ថេយ៉ុងធ្ងន់ជាងនេះទៀត

"នៅ!!! "នាយតូចគំហកឡើងបែកសម្លេង ជុងហ្គុកស្ងាត់មាត់ដូចគេយកស្កុតបិត នាយតូចក្រឡេកឃើញធុងទឹកជូតកញ្ចក់ដែលនៅក្បែរនោះទើបចូលមកកាន់វាឡើងហើយ

ឈូ!!!

ទឹកជូតកញ្ចក់ត្រូវបានជះចំកណ្តាលមុខជុងហ្គុកចំៗមធ្យមងំអាធុងដែលកាន់នឹងដៃក៏លើកមកគ្របក្បាលជុងហ្គុកជិត ខណ:នាយតូចឈរដកដង្ហើមស៊ឺតស៊តដកដង្ហើមបញ្ចេញពេលបានបញ្ចេញកំហឹងមកបានខ្លះ

ជុងហ្គុកដោះធុងចេញពីក្បាលឈានជំហានជើងមកកាន់តែជិតថេយ៉ុងដែលធ្វើមុខភ័យខ្លាចថាគេខឹងហើយធ្វើបាបគេវិញតែ...

"ទឹកក្នុងធុងមិញធ្ងន់ណាស់ លើកធ្វើអីក្រហមដៃអស់ហើយ"អ្នកកម្លោះបែកមាត់ឈាមល្ហាចខ្លួនសើមដោយទឹកជូតកញ្ចក់តែបែរជាមកចាប់ដៃថេយ៉ុងដែលកាន់ធុងទឹកឡើងក្រហមមុខនេះមកភ្លុំតិចៗទៅវិញ

"លោកមិនខឹងទេ? "

"ខឹងធ្វើអី?យើងជាអ្នកព្រមដោយខ្លួនឯង"គេងើបមកសម្លឹងមុខថេយ៉ុងដែលហាក់ភាំងពេលឃើញមុខគេមិនបានមាំ តែវាបង្កប់ដោយភាពស្រទន់ទៅវិញ

"កុំទៅអី...."

Continue Reading

You'll Also Like

176K 8.5K 66
គូជីវិត ជាគូដែលសាកសម រួមសុខ រួមទុក្ខ ស្រឡាញ់ថ្នាក់ថ្នម យល់ចិត្តគ្នាទៅវិញទៅមក ប៉ុន្តែការដែលឈានជើងចូលក្នុងពិភពលោករបស់គេ គូជីវិតបែរជាមានន័យថា គេជាម្ចាស់...
275K 8K 45
Sequel to Gabriella Gilbert. Gabby Gilbert has been through what most people would call hell. After basically selling her soul to the devil, Klaus...
38.7K 2.6K 4
❝𝑾𝒊𝒍𝒍 𝒚𝒐𝒖 𝒎𝒊𝒏𝒅 𝒃𝒆𝒊𝒏𝒈 𝒎𝒚 𝒅𝒆𝒔𝒔𝒆𝒓𝒕, 𝒄𝒉𝒆𝒓𝒓𝒚?❞ •••••••••••••• He didn't want to feel anything for her after all; he wasn't...
835K 69.6K 34
"Excuse me!! How dare you to talk to me like this?? Do you know who I am?" He roared at Vanika in loud voice pointing his index finger towards her. "...