ស្អប់ឬស្រលាញ់ [COMPLETE ✔️]

By JunEunKim

221K 15.1K 328

"ថ្ងៃណាមួយយើងនឹងអោយគ្រប់គ្នាបានឃើញថាឯងមិនបានល្អស្អាតដូចដែលគ្រប់គ្នាបានគិត" More

Part 1:យំធ្វើស្អីអាណាងាប់?
Part 2: ឯងថាអោយនរណា?
Part 3:រំខានណាស់
Part 4:ចេញទៅ!!
Part 5:កុំយកដាក់ក្នុងចិត្តអី
Part 6:ចិត្តងាយបែបនេះចំពោះគ្រប់គ្នា??
Part 7: គេស្រលាញ់ឯងមិនមែនយើង
Part 8:ក្រែងមកដើម្បីជូតខ្លួនមិនចឹង
Part 9:យើងច្បាស់ជាចងចាំវាទុក
Part 10: ឯងគិតដោយខ្លួនឯង...
Part 11: ក្រែងឯងបញ្ចុកយើងមិនចឹង??
Part 12: អ្វីក៏បានឬ??
Part 13: ឯងនៅតែមាត់រឹងដដែល
Part 14:យើងរើសបានតាមផ្លូវ
Part 15:និយាយទៅ..ឯងជារបស់នរណា?
Part16:គេមិនដែលប្រាកដប្រជានឹងនរណា
Part 17:ក៏ចង់....តែមិនចេះទើបខ្ចិលតែម្តងទៅ
Part 18​:ហ៊ានរត់ហ្អេស?
Part 19: ឆ្កួតឬ?
Part 20:យើងមិនដែលល្អក្នុងភ្នែកឯងតាំងពីដើមស្រាប់ហើយ
Part 21: លើកក្រោយស្តាប់បងខ្លះទៅ
Part 22: លោកមានបំណងអី?
Part 23:វ៉ៃបួន ដប់ដៃសោះយំ?
Part 24:ក្រែងបារម្ភពីវាណាស់មិនចឹង?
Part 25: ប្រុសសង្ហារ!!!
Part 26:មិនពិត!!!
Part 28:អរគុណ....
Part 29:ពង្រត់គ្នាមក
Part 30:លោកស្អប់ខ្ងុំណាស់ឬ?
Part 31:ខ្ងុំមិនយល់ពីលោកសោះ
Part 32:ខ្ងុំមិនចង់ឈឺជាងនេះទេ
Part 33:ជួបគ្នាម្តងទៀតហើយ
Part 34:ចុះបើសិនជាអារម្មណ៏ស្រលាញ់?
Part 35 :ល្ងង់ណាស់
Part 36: ចុះទុនថ្នាក់នេះចង់បានអ្វី?
Part 37:យើងដោះលែងឯង
Part 38:ធ្វើបែបណា?ខ្ងុំមិនចេះទេ
Part 39:កុំទៅអី....
Part 40:បាត់ខឹងនៅ?
Part 41:តាមយកចិត្ត
Part 42:ចង់មើលផ្កាយដែរទេ?
Part 43:ច្រលំលេខ
Part 44:គ្រោះថ្នាក់?
Part 45:ល្ងាចមកជួបយើងបានដែរទេ
ភាគបញ្ចប់

Part 27:យើងមិនបណ្តោយអោយឯងមានបញ្ហាទេ

4.8K 287 4
By JunEunKim

"ពាក់ទៅ"ជុងហ្គុកទម្លាក់ស្បោងខោអាវដែលបានពឹងអោយហានវ៉ូលទិញមកអោយលើពូក ទើបបែរមកមើលអ្នកដែលសង្ងំក្នុងភួយមិនព្រមងើបចេញមកនេះគេងូតទឹកស្លៀកពាក់រួចទៀតទៅហើយអាល្អិតនេះនៅតែសង្ងំមិនព្រមចេញដដែល

"...... "

"អោយឆាប់ឡើង នឹងបានទៅភូមិគ្រិះវិញ"ជុងហ្គុកបន្លឺឡើងសារថ្មីធ្វើអោយអ្នកដែលសង្ងំក្នុងភួយហាក់ឆ្ងល់ដែលជុងហ្គុកស្រាប់តែព្រមនាំគេទៅវិញលឿនបែបនេះ

លឺថាបានទៅវិញទើបនាយតូចក្តោបភួយរំកិលចុះពីពូកតិចៗទាំងមុខមិនស្រស់ក៏ព្រោះតែស្ពឹកពេញមួយរាងកាយ ទើបអ្នកដែលឈរមើលដូចជាពិបាកភ្នែកពេកក៏ដើរមកបោចភួយចេញហើយលើកបីគេឡើងសម្តៅទៅបន្ទប់ទឹក

"ស្លៀកពាក់ហើយក៏ចេញទៅខាងក្រៅទៅ "គេផ្តែផ្តាំទើបដើរចាកចេញទៅវិញបំណងចេញពីបន្ទប់នេះចូលអូហ្វីសគេវិញឯកសារសល់ច្រើនណាស់ដែលមិនទាន់បង្ហើយកាលពីយប់មិញ

"ចាហ្វាយ... "ហានវ៉ូលបិតទ្វារអូហ្វីសទើបដើរមកតុធ្វើការសម្លឹងមើលអ្នកដែលស្ថិតក្នុងឈុតខោក្រណាត់ខ្មៅនិងអាវសឺមីពណ៏ខ្មៅមូលដៃអាវឡើងត្រឹមកែងដៃបង្ហាញអោយឃើញស្នាមសាក់នៅដៃខាងស្តាំរបស់គេយ៉ាងច្បាស់ ចំហឡេវអាវពីបីគ្រាប់អង្គុយមើលឯកសារនៅឯតុធ្វើការ

"យ៉ាងម៉េច? "

"អ្នកដែលបំផ្លាញយន្តហោះរបស់យើងកាលពីលើកមុន ខ្ងុំរកតម្រុយបានខ្លះៗហើយ"ចុចប៊ិចដែលកំពុងស៊ីញ៉េបង្អាក់បន្តិចទើបងើយមុខឡើងមកមើលហានវ៉ូលដែលទម្លាក់រូបថតនិងក្រដាសព័ត៏មានខ្លះៗមក

"ខ្ងុំកំពុងសង្ស័យថាជាកូនប្រុសអតីតសត្រូវលោកម្ចាស់ដែលបានស្លាប់នៅប៉ុន្មានឆ្នាំមុន ព្រោះកាលពីឆ្នាំនោះលោកម្ចាស់មិនបានសម្លាប់ប្រពន្ធនិងកូនរបស់សត្រូវគាត់ឡើយ"ជុងហ្គុកបើកមើលរូបថតជាគ្រួសាររបស់អតីតសត្រូវឪពុកខ្លួនដោយមិននិយាយអ្វីទាំងអស់

"រ៉ូប៊េន មេនសុនជាម៉ាហ្វៀរក្នុងសង្គមងងឹតមួយរូបមានឥទ្ធិពលក៏ក្រាស់ក្រែល ខ្ងុំគិតថាប្រហែលជាគេចង់សងសឹកមកកាន់ដេវីនសុនវិញព្រោះតែលោកម្ចាស់ជាដើមហេតុនៃការស្លាប់របស់ឪពុកគេនៅឆ្នាំនោះ" ហានវ៉ូលទម្លាក់រូបថតមួយសន្លឹកទៀតដែលបានមកពីមនុស្សជំនិតរបស់យ៉ុនហ្គី​ និងហូសុក

"មិនមែនតែព្រលានយន្តហោះរបស់យើងទេដែលមានបញ្ហា សូម្បីតែនៅក្រុមហ៊ុនគ្រឿងពេជ្ររបស់អ្នកប្រុសធំ និងគម្រោងម៉ូតឡានរបស់អ្នកប្រុសហូសុកសុតសឹងតែត្រូវបានបំផ្លាញហើយលួចយកទៅដូចគ្នាវាមិនមែនជារឿងចៃដន្យឡើយចាហ្វាយព្រោះអ្នកដែលយើងចាប់បានក៏ជាកូនចៅរបស់រ៉ូប៊េន មេនសុនដូចគ្នា"

"គោលដៅបន្ទាប់ច្បាស់ជាអ្នកនាងឡាយរ៉ា និងអ្នកប្រុសអេដវឺតខ្ងុំមិនច្បាស់ឡើយថាអាម៉ាហ្វៀរម្នាក់នោះវាចង់ផ្តោតលើនរណាជាពិសេសឡើយតែក៏ល្អដែរចាហ្វាយនិងអ្នកគ្រប់គ្នាប្រយ័ត្នខ្លួន"

"ផ្តល់ដំណឹងនេះទៅលោកប៉ានិងគ្រប់គ្នាអោយប្រយ័ត្នខ្លួនបន្តិចទៀតទៅភូមិគ្រិះ យកអោយពួកគាត់មើលទៅ"

"បាទចាហ្វាយ"ហានវ៉ូលអោនគោរពបន្តិច ទើបងាកទៅមើលថេយ៉ុងដែលរុញទ្វារចេញពីទូរឯកសារមកទាំងអោនមុខចុះមិនហ៊ានប្រសព្វភ្នែកនឹងអ្នកដែលសម្លឹងមើលគេ

"រួចហើយ? "ថេយ៉ុងងក់ក្បាលទើបជុងហ្គុកបែរមកនិយាយអោយហានវ៉ូលចេញទៅត្រៀមឡានមុន

"ហុចដៃមក"ថេយ៉ុងងើយមុខមកមើលអ្នកដែលក្រព័ទ្ធដៃខាងក្រោយ មិនដឹងថាមកឈរទល់មុខតាំងពីពេលណា

"ហេតុ...ហេតុអី"

"ដៃ!! "នាយតូចដកដង្ហើមហុចដៃទៅអោយគេមុននឹងបើកភ្នែកក្រោមភាពភ្ញាក់ផ្អើលពេល

ក្រឹក!!

"លោកធ្វើឆ្កួតស្អី!!! "ថេយ៉ុងស្រែកឡើងមកពេលឃើញកឹបខ្នោះដៃទៅនឹងកដៃខ្លួនម្ខាងហើយម្ខាងទៀតក៏កឹបនឹងកដៃរបស់នាយ

"ដាក់បែបនេះទើបមិនពិបាកតាមរកពេលឯងចង់រត់"

"ឆ្កួតទេហ្អេស...លែងខ្ងុំ! "

"ដល់ម៉ោងហើយឆាប់ទៅ"អ្នកកម្លោះបោះជំហានដើរទៅមុនធ្វើមិនដឹងនាំអោយអ្នកដែលជាប់ខ្នោះដៃតែមួយជាមួយគេត្រូវអូសអោយដើរតាមពីក្រោយទាំងមិនចង់ សំខាន់គេដើរលឿនទៀតគេឡើងចង់រត់តាមម្តងៗទៅហើយ

ភូមិគ្រិះដេវីសុន

"នេះ....."លោកអាន់ឌ្រេនិងគ្រប់គ្នាដែលមានវត្តមាននៅបន្ទប់ទទួលភ្ញៀវលើកលែងយ៉ុនហ្គីចាប់ភាំងនិយាយមិនចេញ កាលបើឃើញកូនប្រុសពៅដើរចូលមកជាមួយថេយ៉ុងថែមទាំងមានខ្នោះដៃជាប់ដៃម្នាក់ម្ខាងទៀត

"ឯងលេងស្អីរបស់ឯងជុងហ្គុក!! "អេដវឺតដែលទើបភ្ញាក់ពីភាំងចោទសួរទៅអ្នកដែលដាក់ខ្លួនអង្គុយលើសាឡុងដោយមានថេយ៉ុងអង្គុយក្បែរ នឹកឃើញអីទើបដាក់ខ្នោះដៃ ខ្នោះអីនេះ

"លេង?ខ្ងុំមិនបានលេងទេ"គេពោលបកមកកាន់បងប្រុសធ្វើអោយបងៗនឹងលោកប៉ាអ្នកម៉ាក់គ្រវីក្បាលហួសចិត្តនឹងចរឹករបស់គេ

"ហេតុអីអ្នកប្រុសចាប់កូនប្រុសខ្ងុំទៅ?បើគេធ្វើអីអោយអ្នកប្រុសទាស់ចិត្ត សូមអ្នកប្រុសកុំប្រកាន់គេអីដោះលែងថេយ៉ុងមកវិញមក"ឃើញកូនគិតតែអង្គុយអោនមុខចុះ មានដៃម្ខាងជាប់ខ្នោះជាមួយនឹងកូនប្រុសចាហ្វាយ លោកជេតរហ័សនិយាយសុំអោយគេដោះលែងចេញកូនប្រុសមកវិញ

"ខ្ងុំគង់តែលែងទេអ៊ំប្រុស ប៉ុន្តែមិនមែនពេលនេះ"

"បើមិនមែនពេលនេះឯងចាំពេលណា?ចាប់កូនគេមកបង្ខាំងទុកបែបនេះមានបំណងអី? "ឡាយរ៉ា

"បំណងការពារនឹងហើយអ្នកនាង"ហានវ៉ូលដឹងច្បាស់ថាចាហ្វាយប្រាកដជាមិននិយាយអ្វីទើបសម្រេចលើករឿងរបស់រ៉ូប៊េន មេនសុនជាជំនួយដើម្បីអាចអោយគ្រប់គ្នាឈប់សួរនាំរឿងដែលជុងហ្គុកទុកថេយ៉ុងនៅក្បែរខ្លួន

"ការពារ?? "គ្រប់គ្នាផ្ទួនពាក្យរបស់ហានវ៉ូល ខណ:ថេយ៉ុងងើបមុខទៅងាកមើលអ្នកអង្គុយក្បែរមិនមាត់មិនក ការពារគេ?

"ខ្ងុំថាលោកម្ចាស់និងគ្រប់គ្នាច្បាស់ជាបានជ្រាបពីកាលដែលមុខជំនួញនៃដេវីនសុនមានបញ្ហាបន្តបន្ទាប់គ្នា ខ្ងុំស៊ើបដឹងថាវាមកពីស្នារដៃរបស់រ៉ូប៊េន មេនសុន កូនប្រុសរបស់ លោករ៉ូម៉ាន់ មេនសុនអ្នកដែលលោកម្ចាស់ និងលោកប៉ារបស់ថេយ៉ុងសម្លាប់នៅឆ្នាំនោះ"លោកអាន់ឌ្រេងើបឈរឡើងហាក់ភ្ញាក់ផ្អើលដែលកូនប្រុសរបស់សត្រូវដែលគាត់សម្រេចចិត្តទុកជីវិតអោយបែរជារៀបគម្រោងមកបំផ្លាញគាត់ទៅវិញ

"គ្រប់គ្នាពេលនេះកំពុងតែស្ថិតក្នុងគ្រោះថ្នាក់រួមទាំងថេយ៉ុង ខ្ងុំមិនដឹងថាវាសម្តៅលើនរណា ដូច្នេះហើយ..... "

"ទើបចាហ្វាយឯងទុកថេយ៉ុងនៅក្បែរខ្លួនគេចឹងឬ? "ហូសុកសម្លក់ប្អូនប្រុសដែលញាក់ស្មារមិនបានខ្វាយខ្វល់ពីក្រសែរច្រើនគូសម្លឹងគេជាចំណុចរួម

"ក៏...ប្រហែលជាបែបនឹងហើយអ្នកប្រុស"

"ដូចដែលហានវ៉ូលបាននិយាយពេលនេះគ្រប់គ្នាត្រូវប្រយ័ត្នសុវត្ថិភាពខ្លួនឯងសិន រង់ចាំមើលសកម្មភាពរបស់គេបន្តទៀត"

"ខ្ងុំនឹងបន្លំខ្លួនចូលទៅស៊ើបមើលពីសកម្មភាពរបស់គេចុះ"លោកជេតងាកមកនិយាយជាមួយលោកអាន់ឌ្រេហើយគាត់ក៏យល់ស្របនិងសំណើរមួយនេះដូចគ្នា

"ប៉ុន្តែប៉ា...វាគ្រោះថ្នាក់ខ្លាំងណាស់"ថេយ៉ុងប្រុងហាមតែអ្នកស្រីអេរៀលក៏ងើបមកចាប់ដៃកូនជាប់ព្រមទាំងពន្យល់កុំអោយគេបារម្ភព្រោះលោកជេតគាត់ជំនាញខាងបន្លំខ្លួនចូលស៊ើបអង្កេតណាស់ មិនចឹងគាត់មិនអាចជួយលោកអាន់ឌ្រេសម្លាប់រូម៉ាន់ មេនសុនបានឡើយ

"អ៊ំនិងមីង ផ្ញើរកូនប្រុសផងណាអ្នកប្រុសតូច"លោកជេតបែរមកមើលជុងហ្គុកព្រមទាំងនិយាយផ្តែផ្តាំគេទោះបីជាគាត់មិនទុកចិត្តថាជុងហ្គុកនិងធ្វើបាបកូនគាត់ឬក៏អត់មែន ប៉ុន្តែគាត់និងប្រពន្ធជឿថាជុងហ្គុកច្បាស់ជាការពារកូនគាត់បាន ម្យ៉ាងបើនិយាយសុំអោយនាយលែងថេយ៉ុងមកវិញក៏ឃើញថាគ្មានបានផលអ្វី បើលេងដាក់សុតតែខ្នោះដៃមិនអោយទៅណាឆ្ងាយខ្លួន នេះបើមិនស្គាល់ជុងហ្គុកច្បាស់ជាគិតថាគេស្រលាញ់កូនប្រុសគាត់បាត់ទៅហើយ

អ្នកកម្លោះបានត្រឹមងក់ក្បាលទទួលពាក្យឪពុកម្តាយថេយ៉ុង ចំណែកបងៗទោះជាមិនចង់អោយថេយ៉ុងនៅក្បែរប្អូនព្រោះខ្លាចមានបញ្ហាក៏ពិបាកព្រោះឪពុកម្តាយគេហារមាត់ផ្ញើរកូនទៅនឹងជុងហ្គុកទៅហើយ

ក្រោយពិភាក្សាគ្នារហូតដល់ថ្ងៃរសៀល ទើបជុងហ្គុកនាំថេយ៉ុងចាកចេញមកវិញដោយមានហានវ៉ូលជាអ្នកបើកឡានប៉ុន្តែទាស់ត្រង់ថាឡានមិនបានបត់ទៅក្រុមហ៊ុនបែរជាបត់ទៅកំពង់ផែទៅវិញ

"លោកចង់នាំខ្ងុំទៅណា?"

"រឹតកឯងបោះចូលសមុទ្រទេដឹង? "

"នែ!!! "

"ចាហ្វាយទើបតែទិញកោះទើបចង់ទៅមើលដោយផ្ទាល់ថាការរៀបចំត្រូវចិត្តឬអត់"ឃើញថាមិនស្រួលទើបហានវ៉ូលសម្រេចឆ្លើយជំនួសទើបថេយ៉ុងសម្លក់មុខជុងហ្គុកទើបអោបដៃងាកមុខចេញ ចំណែកខ្នោះដៃគួរតែអរគុណដល់ម៉ាដាមអេបេល៏និងលោកម្ចាស់ដែលបង្ខំជុងហ្គុកអស់ជាច្រើនម៉ោងទម្រាំតែគេដាច់ចិត្តដោះចេញអោយតាមសម្តីដែលម៉ាក់ប៉ាបានសុំ

ឡានទំនើបបត់ចូលមកដល់កំពង់ផែ មានអូប័រជាច្រើនដាក់តម្រៀបគ្នា ថេយ៉ុងត្រូវបានគេអូសទាំងត្រណាត់ត្រណែងសម្តៅមកអូប័រធំមួយចតក្បែរនោះ ចំណែកហានវ៉ូលគេត្រូវត្រលប់ទៅសម្រួលការងារនៅឯអូហ្វីសទើបត្រលប់មកទទួលចាហ្វាយវិញនៅពេលល្ងាច

នាយតូចអង្គុយលើកៅអីដកដង្ហើមធំជាច្រើនលើកសម្លឹងមើលអ្នកដែលបញ្ជាអូប័រតម្រង់ទៅរកកោះដែលខ្លួនបានទិញ ក្នុងពេលធ្វើដំណើរគ្មាននរណាហើបមាត់និយាយអ្វីសូម្បីតែមួយម៉ាត់ជាហេតុអោយថេយ៉ុងដែលអង្គុយទ្រាំលែងបានក៏ងើបចង់ទៅឈរកន្លែងបង្កាន់ដៃអើតមើលទឹកសមុទ្រ

"កុំអោន!! "សម្លេងស្រែកប្រាប់ពីក្រោយខ្នងពេលឃើញថាថេយ៉ុងសំយ៉ុងខ្លួនលើបង្កាន់ដៃអោនមើលទឹកចុះបើភ្លាត់ជំហរធ្លាក់ចូលសមុទ្រគិតយ៉ាងម៉េច?

"ខ្ងុំគ្រាន់តែចង់មើលទឹកធម្មតាតើ"ថេយ៉ុងងាកមកតវ៉ាជាមួយគេវិញទាំងមុខក្រញ៉ូវ

"ឈរមើលក៏វាឃើញដែរ ហាមព្រោះវាមានហេតុផលនឹងហើយ"

"មនុស្សយកតែចិត្តខ្លួនឯងដូចលោកចេះមានហេតុផលដែរ? "

"ឯង...."

ផាំងៗ

មិនទាន់បានបន្តប្រយោគផងសម្លេងគ្រាប់កាំភ្លើងបាញ់ប្រសាចមកកាន់អូប័រដូចគ្រាប់ភ្លៀង អ្នកកម្លោះសង្គ្រឺតធ្មេញដោយអារម្មណ៏ក្តៅក្រហាយកាលបើឃើញអូប័រមួយទៀតបើកមកប្រកៀកៗមានមនុស្សប្រដាប់សុតតែកាំភ្លើង

"មកនេះ!! "មិនចាំយូរគេកន្ត្រាក់ថេយ៉ុងមកអោបចាប់សង្កត់អោយអោន ព្រោះមិនចឹងគ្រាប់កាំភ្លើងច្បាស់ជាបុកទម្លុះចូលសាច់មិនខាន ជុងហ្គុកនាំនាយតូចទៅអោនក្បែរកន្លែងបញ្ជាចង្កូតអោបគេជាប់នឹងដើមទ្រូង ចង្រៃអី គេមិនបានដាក់កាំភ្លើងមកទៀតគ្នាពួកវាក៏មានច្រើន បើសង្ងំតែលើអូប័រប្រាកដជាមិនកើតឡើយ

"ឯងចេះហែលទឹកទេ? "ជុងហ្គុកអោនមុខសួរអ្នកដែលញ័រខ្លួនតតាត់តែក៏ងក់ក្បាលប្រាប់គេថាចេះ ក្រោយទទួលបានចម្លើយទើបជុងហ្គុករហ័សនាំថេយ៉ុងមកបង្កាន់ដៃម្ខាងទៀតក្តាប់ដៃនាយតូចជាប់មិនលែង

"លោកឆ្កួតទេហ្អេស?ហក់ចូលសមុទ្រមុននឹងក្រោយក៏ស្លាប់ដូចតែគ្នាម្យ៉ាងទីនេះក៏មិនឃើញមានកោះ!"

"ក៏ប្រសើរជាងត្រូវក្លាយជាខ្មោចងាប់យាមអូប័រមិនចឹង?"

"លោក... "

ផាំង!!

"មកជាមួយយើង យើងមិនបណ្តោយអោយឯងមានបញ្ហាទេ"នាយតូចសន្សឹមងក់ក្បាលតិចៗលួចបន់ស្រន់ក្នុងចិត្តអោយពួកគេទាំងពីរបានឆ្លងផុតពីគ្រោះថ្នាក់លើកនេះផងចុះ

ផាំងៗ

ឃើញថាគ្មានពេលតវ៉ា អូប័រពួកនោះវាក៏កាន់តែមកជិតអ្នកដែលនៅអូប័រខាងនោះក៏ផ្លោះចូលមកតែបែរជាឃើញជុងហ្គុកនិងថេយ៉ុងហក់ចុះទៅបាត់ទៅហើយ តែអ្នកដែលដេញប្រម៉ាញ់ពួកគេក៏មិនអស់ចិត្ត ឈ្លៀតបាញ់ជាច្រើនគ្រាប់ចូលទៅក្នុង សមុទ្ររហូតដល់មានជ្រាបឈាមជាច្រើនលើផ្ទៃទឹកក៏មិនព្រមឈប់ បាញ់ទាល់តែអស់គ្រាប់ទើបបកអូប័រត្រលប់ទៅវិញព្រោះជឿជាក់យ៉ាងច្បាស់ថាអ្នកដែលហក់ចុះទៅនឹងមិនមានថ្ងៃរស់ឡើយបើមិនស្លាប់ដោយសារគ្រាប់ ក៏ស្លាប់ដោយសារលង់ទឹកសមុទ្រដែរ

Continue Reading

You'll Also Like

177K 8.5K 66
គូជីវិត ជាគូដែលសាកសម រួមសុខ រួមទុក្ខ ស្រឡាញ់ថ្នាក់ថ្នម យល់ចិត្តគ្នាទៅវិញទៅមក ប៉ុន្តែការដែលឈានជើងចូលក្នុងពិភពលោករបស់គេ គូជីវិតបែរជាមានន័យថា គេជាម្ចាស់...
839K 69.9K 34
"Excuse me!! How dare you to talk to me like this?? Do you know who I am?" He roared at Vanika in loud voice pointing his index finger towards her. "...
38.8K 2.6K 4
❝𝑾𝒊𝒍𝒍 𝒚𝒐𝒖 𝒎𝒊𝒏𝒅 𝒃𝒆𝒊𝒏𝒈 𝒎𝒚 𝒅𝒆𝒔𝒔𝒆𝒓𝒕, 𝒄𝒉𝒆𝒓𝒓𝒚?❞ •••••••••••••• He didn't want to feel anything for her after all; he wasn't...
5.2K 279 27
ជីវិតលំបាកវេទនារបស់នាយគឺគេជាអ្នកជួយប៉ុន្តែចុងក្រោយនាយបែរជាត្រូវបានទៅអ្នកផ្សេងដែលគ្រាន់តែជាអ្នកសម្តែងធ្វើជាគេប៉ុណ្ណោះ។ ពន្លឺព្រះចន្ទជាអ្នកនាំផ្លូវគេនិ...