ស្អប់ឬស្រលាញ់ [COMPLETE ✔️]

由 JunEunKim

217K 15K 328

"ថ្ងៃណាមួយយើងនឹងអោយគ្រប់គ្នាបានឃើញថាឯងមិនបានល្អស្អាតដូចដែលគ្រប់គ្នាបានគិត" 更多

Part 1:យំធ្វើស្អីអាណាងាប់?
Part 2: ឯងថាអោយនរណា?
Part 3:រំខានណាស់
Part 4:ចេញទៅ!!
Part 5:កុំយកដាក់ក្នុងចិត្តអី
Part 6:ចិត្តងាយបែបនេះចំពោះគ្រប់គ្នា??
Part 7: គេស្រលាញ់ឯងមិនមែនយើង
Part 8:ក្រែងមកដើម្បីជូតខ្លួនមិនចឹង
Part 9:យើងច្បាស់ជាចងចាំវាទុក
Part 10: ឯងគិតដោយខ្លួនឯង...
Part 11: ក្រែងឯងបញ្ចុកយើងមិនចឹង??
Part 12: អ្វីក៏បានឬ??
Part 13: ឯងនៅតែមាត់រឹងដដែល
Part 14:យើងរើសបានតាមផ្លូវ
Part 15:និយាយទៅ..ឯងជារបស់នរណា?
Part16:គេមិនដែលប្រាកដប្រជានឹងនរណា
Part 17:ក៏ចង់....តែមិនចេះទើបខ្ចិលតែម្តងទៅ
Part 18​:ហ៊ានរត់ហ្អេស?
Part 19: ឆ្កួតឬ?
Part 20:យើងមិនដែលល្អក្នុងភ្នែកឯងតាំងពីដើមស្រាប់ហើយ
Part 21: លើកក្រោយស្តាប់បងខ្លះទៅ
Part 22: លោកមានបំណងអី?
Part 23:វ៉ៃបួន ដប់ដៃសោះយំ?
Part 25: ប្រុសសង្ហារ!!!
Part 26:មិនពិត!!!
Part 27:យើងមិនបណ្តោយអោយឯងមានបញ្ហាទេ
Part 28:អរគុណ....
Part 29:ពង្រត់គ្នាមក
Part 30:លោកស្អប់ខ្ងុំណាស់ឬ?
Part 31:ខ្ងុំមិនយល់ពីលោកសោះ
Part 32:ខ្ងុំមិនចង់ឈឺជាងនេះទេ
Part 33:ជួបគ្នាម្តងទៀតហើយ
Part 34:ចុះបើសិនជាអារម្មណ៏ស្រលាញ់?
Part 35 :ល្ងង់ណាស់
Part 36: ចុះទុនថ្នាក់នេះចង់បានអ្វី?
Part 37:យើងដោះលែងឯង
Part 38:ធ្វើបែបណា?ខ្ងុំមិនចេះទេ
Part 39:កុំទៅអី....
Part 40:បាត់ខឹងនៅ?
Part 41:តាមយកចិត្ត
Part 42:ចង់មើលផ្កាយដែរទេ?
Part 43:ច្រលំលេខ
Part 44:គ្រោះថ្នាក់?
Part 45:ល្ងាចមកជួបយើងបានដែរទេ
ភាគបញ្ចប់

Part 24:ក្រែងបារម្ភពីវាណាស់មិនចឹង?

4.9K 323 13
由 JunEunKim

"ថ្ងៃនេះមិនបាច់ចាំយើងទេ"ជុងហ្គុកនិយាយប្រាប់អ្នកដែលលុតជង្គង់នៅលើពូកដើម្បីអោយស្មើរកម្ពស់គេងាយស្រួលកិបឡេវអាវអោយនាយតាមបញ្ជា គិតៗទៅនេះកន្លងមកបួន ប្រាំថ្ងៃទៅហើយដែលគេឃុំថេយ៉ុងទុកក្នុងផេនហោស៏នេះដោយមិនបានផ្តល់ដំណឹងទៅកាន់អ្នកផ្ទះសូម្បីតែបន្តិច

"លោកទៅណាមែនទេ? "គេចោទសួរទាំងដែលលួចគិតរួចហើយថាជុងហ្គុកច្បាស់ជាមិនពេញចិត្ត កាលដែលខ្លួនសួរនាំពីរឿងផ្ទាល់ខ្លួននាយ ប៉ុន្តែគេគ្រាន់តែបារម្ភតែប៉ុណ្ណោះហើយក៏អន់ខ្លាចនាយខ្លះៗដែរព្រោះតាំងតែពីថ្ងៃដែលជុងហ្គុកចាប់គេមកធ្វើបាបបានតែមួយថ្ងៃគត់ ថ្ងៃបន្តបន្ទាប់ទៀតក៏គ្រាន់តែសម្តីអាក្រក់កាយវិការគ្រោតគ្រាតតែប៉ុណ្ណោះបើសិនជាថេយ៉ុងសម្របហើយស្តាប់តាមនោះគ្រប់យ៉ាងច្បាស់ជាមិនអី

"មានការងារ"ជុងហ្គុកឆ្លើយប្រាប់អ្នកដែលកិបលេវអាវអោយគេរួច ទើបអោនទៅថើបថ្ពាល់នាយតូចមួយដង្ហើមទើបចាកចេញទៅបាត់បន្សល់ទុកអោយនាយតូចមុខក្រហមតែតព្រោះមិនទាន់ទម្លាប់នឹងកាយវិការដែលជុងហ្គុកតែងតែថើបថ្ពាល់គេរាល់ពេលមុននិងមកពីធ្វើការបាន គេខឹងខ្លួនឯងដែលគ្រាន់តែជុងហ្គុកល្អដាក់តិចតួចប៉ុណ្ណឺងក៏ប្រែមកជាចុះសម្រុងជាមួយនាយយ៉ាងឆាប់រហ័សទាំងដែរមិនទាន់ដឹងច្បាស់ថាគេធ្វើបែបនេះមានបំណងអ្វី

"ធ្វើទៅព្រោះស្រលាញ់ ឬក៏ចង់ឈ្នះខ្ងុំអោយប្រាកដទៅ"

----------------------

"យ៉ាងម៉េចហើយការងារដែលយើងអោយធ្វើ? "ចូលមកដល់ខាងក្នុងឡានសម្លេងធ្ងន់ៗរបស់គេក៏ចោទសួរទៅកាន់មនុស្សជំនិតដែលកំពុងបញ្ជាចង្កូតឡានសម្តៅទៅក្រុមហ៊ុន

"មិនមាននរណាដឹងនោះទេថាតារាម៉ូឌែលម្នាក់នោះបាត់ទៅណា ហើយអ្វីដែលចម្លែកប៉ុន្មានថ្ងៃនេះអ្នកប្រុសធំក៏មិនបានចូលភូមិគ្រិះឬក៏ទៅក្រុមហ៊ុនដូចគ្នា ភាគច្រើនគឺអោយប៊េនជាអ្នកចាត់ចែងការងារជំនួសគាត់ទាំងអស់"ហានវ៉ូលរៀបរាប់ផងបញ្ជាចង្កូតផង តែឆ្លៀតលួចមើលចាហ្វាយដែលអង្គុយចាំស្តាប់នឹងកៅអីខាងក្រោយមិនមាត់មិនកអ្វី

"យើងគិតហើយថាប្រាកដជាបែបនេះ"ជុងហ្គុកងក់ក្បាលតិចៗក្រោយដឹងថាអ្វីដែលគេស្មានទុកវាត្រឹមត្រូវ មើលទៅគួរតែខលទៅលេងបងប្រុសខ្លះហើយ

ទឺង!!!

សម្លេងសារលោតឡើងលើអេក្រង់ទូរស័ព្ទតម្រូវអោយជុងហ្គុកត្រូវបើកមើល ហើយពេលដែលអានសារចប់បបូរមាត់ក៏រំញោចជាស្នាមញញឹមយ៉ាងស្រស់មិនដែលឃើញពីមុនមក ធ្វើអោយហានវ៉ូលដែលងាកមើលតាមកញ្ចក់ឡានភ្ញាក់ព្រើតស្មានតែខ្មោចលងជាន់ហ្វ្រាំងឡានលាន់ង៉ក់

"ចង្រៃយ៏ វាស្អីឯងអាហានវ៉ូល!! "អ្នកកម្លោះគំហកឡើងដោយភាពម៉ួម៉ៅក្រោយក្បាលបុកនឹងកញ្ចក់ក្បែរនោះព្រោះកូនចៅដ៏សែនសង្ហាររបស់នាយជាន់ហ្វ្រាំងឡើងចង់ដាច់

"ឆ្កែ...ឆ្កែរត់កាត់ឡានមុននេះទើបឈប់ សុំទោសចាហ្វាយ"ហានវ៉ូលសើចញឹមៗដាក់អ្នកដែលសង្គ្រឺតធ្មេញដាក់គេ ហើយក៏បើកឡានបន្តតាមពិតគ្មានឆ្កែមកពីណាទេ តែគេភ្ញាក់ព្រោះបានឃើញស្នាមញញឹមលើផ្ទៃមុខចាហ្វាយកម្លោះមុននេះទៅវិញទេ ធ្វើការជាមួយជុងហ្គុកមកយូរហើយស្គាល់ចិត្តចាហ្វាយច្បាស់ជានរណាទាំងអស់មិនដែលឃើញចាហ្វាយញញឹមស្រស់អស់ពីបេះដូងដោយគ្រាន់តែក្រលេកឃើញសារទូរស័ព្ទដូចពេលមុននេះឡើយ រយពាន់ខែឆ្នាំមិនដែលឃើញទេច្បាស់ណាស់....

"ចាហ្វាយកំពុងតែមានស្នេហាហើយ!!! " ហានវ៉ូលគិតក្នុងចិត្តទើបសើចចេញមកអត់មិនអោយជុងហ្គុកដែលអង្គុយមើលការងារខាងក្រោយងើបមុខមកមើលដោយជ្រួញចិញ្ចើមឆ្ងល់ ដែលសុខៗកូនចៅជំនិតស្រាប់តែសើចដូចឈ្នះឆ្នោតបានរាប់លាន

"យើងប្រហែលជាត្រូវបន្ថយការងារឯងខ្លះហើយ មិនចឹងឆ្កួតកូនចៅមួយមិនខានឡើយ"ជុងហ្គុកខ្សឹបតិចៗបែរមកមើលឯកសារការងារគេវិញ

---------------------------------------

ផ្ទះលំហែមាត់សមុទ្រ

សម្លេងទ្វារបន្ទប់បើកឡើង ពាំនាំអ្នកកម្លោះរូបសង្ហារមាននាមជាកូនប្រុសច្បងនៃដេវីនសុនចូលមកជាមួយថាសអាហារក្នុងដៃនិងប្រអប់ថ្នាំក្នុងដៃម្ខាងទៀតហើយក្រោយពេលបិតទ្វារស្រួលបួលហើយ ទើបដាក់ខ្លួនអង្គុយលើពូកសម្លឹងមើលអ្នកដែលអោបជង្គង់លើពូកធ្វើមុខស្ងួតចែស ឯជើងក៏មានរបួសព្រោះតែព្យាយាមរត់ចេញតែក៏ជាន់អំបែងមុតជើងហើយត្រូវយ៉ុនហ្គីបីមកផ្ទះលំហែវិញដដែល

"អូនរឹងទទឹងនឹងយើងធ្វើអី? ឃើញទេថាឈឺខ្លួនទទេរ"គេនិយាយថ្នមៗដោយសម្លេងស្រទន់ ចាប់ជើងដែលរបួសអ្នកខាងនោះមកមើលដោយកាយវិការថ្នាក់ថ្នម នេះបើនិយាយប្រាប់គេច្បាស់ជាគ្មាននរណាជឿឡើយថាមនុស្សចិត្តត្រជាក់ សម្តីមិនរាប់ញាតិដូចជាយ៉ុនហ្គី ដេវីនសុននិងចេះថ្នាក់ថ្នមលួងលោមនរណានោះ គេសុខចិត្តដាក់ខ្លួនអង្វរក លន់តួសព្វគ្រប់ដាក់ជីមីនដែលជាអ្នកដំបូង ព្រោះអី?ក៏ព្រោះតែស្រលាញ់នោះអី!

"កុំប៉ះខ្ងុំ!! "សម្លេងអណ្តឺតអណ្តកព្រមទាំងព្យាយាមដកជើងចេញពីការប៉ះពាល់របស់អ្នកខាងនោះ គេខឹង គេឈឺចិត្តមិននឹកស្មានថាយ៉ុនហ្គីពិតជាពង្រត់គេមកកោះព័ទ្ធដោយសមុទ្រតែពីរនាក់តាមសម្តីមែន ហើយថែមទាំងបញ្ចេញព័ត៏មានថាគេផ្អាកការងារទៀតគិតទៅមើល គេគួរខឹងឬអត់!! តែក៏សំណាងម្យ៉ាងដែលគេមិនបានដាក់ច្រវ៉ាក់ខ្លួនដូចអ្វីដែលនាយបាននិយាយនៅថ្ងៃនោះ

"យើងដឹងថាអូនខឹងយើង...តែបើទុកបែបនេះវាច្បាស់ជាឆ្លងមេរោគ"គេនៅតែចចេសចង់លាងរបួសអោយព្រោះជីមីនគិតតែបដិសេធមិនព្រមអោយប៉ះសោះ ទាំងដែលគេបារម្ភស្ទើរប្រេះទ្រូងពេលឃើញជើងសុតតែរបួសរបស់អ្នកខាងនោះ

"ប្រាប់ថាកុំប៉ះ!! "រើផងស្រែកផងតែអ្នកខាងនោះមិនខ្ចីចាញ់ចាប់ជើងគេជាប់ដូចកាវ ចាក់អាកុលលើសំឡីយកមកផ្តិតលើរបួសថ្នមៗព្រមទាំងភ្លុំអោយថែមទៀត

"ធ្វើបែបនេះធ្វើអី? លោកគិតថាធ្វើចឹងហើយខ្ងុំនឹងចិត្តទន់ដាក់បន្ទាប់ពីទង្វើស្មោគគ្រោកដែលលោកប្រព្រឹត្តដាក់ខ្ងុំចឹងឬ? "គេចោទសួរទៅកាន់អ្នកដែលលាងរបួសអោយគេយ៉ាងស្ងៀមស្ងាត់មិនតបតនឹងគេ ហើយសុខៗក៏ស្រាប់តែចាប់អោនថើបខ្នងជើងគេថើរៗធ្វើអោយអ្នកខាងនោះភ្ញាក់ព្រើត មិននឹកស្មានថាយ៉ុនហ្គីហ៊ានដល់ថ្នាក់នេះឡើយ មនុស្សដែលមិនធ្លាប់អោនគោរពនរណាក្រៅពីឪពុកម្តាយកំពុងតែបន្ទាបខ្លួនអង្វរកពីជីមីនចឹងឬ?

"យើងសុំទោស "គេពោលខ្សឹបៗរុំរបួសអោយជីមីនយ៉ាងស្ងៀមស្ងាត់ពេលរួចរាល់ក៏ដាក់មុខត្រដុសលើជើងស្រលូនទាំងគូរដោយអារម្មណ៏ស្រលាញ់ហើយដឹងកំហុស ព្រោះចាប់មកមិនមែនមកដាក់ទោសឬខឹងស្អប់ តែចាប់មកព្រោះមិនចង់អោយជីមីនចេញឆ្ងាយពីគេប៉ុណ្ណោះ

"លោកថាលោកស្រលាញ់ខ្ងុំ លោកសុំទោសខ្ងុំ បើចឹងដោះលែងខ្ងុំទៅ"ជីមីនសម្រួលអារម្មណ៏យកដៃជូតទឹកភ្នែកចេញព្យាយាមដកជើងចេញ តែអ្នកខាងនោះមិនព្រមទាញអោយជីមីនអង្គុយលើគ្រែសំយុងជើងទាំងគូរចុះក្រោម ចំណែកគេក៏ដាក់ខ្លួនអង្គុយក្បែរគ្រែផ្ទាល់ដីដាក់មុខសង្ហារលើកើយលើភ្លៅនាយតូច កាយវិការគេធ្វើអោយនាយតូចហាក់ជ្រួលច្របល់ អារម្មណ៏ចម្លែកៗមកផ្តុំនៅត្រង់ចំណុចពោះមុខក៏ក្រហមដូចផ្លែប៉ោម

"យើងអាចអោយអូនគ្រប់យ៉ាងអោយតែអូនចង្អុល អូននិយាយថាចង់ យើងច្បាស់ជាយកវាមកអូនតែរឿងដែលដោះលែងអូន យើងធ្វើមិនបានទេ"

"លោកយ៉ុន... "

"ម្តង....អូនផ្តល់ឱកាសអោយយើងតែម្តងក៏បានហើយយើងនឹងធ្វើអោយអូនឃើញថាអូននឹងមិនស្តាយក្រោយដែលសេពគប់ជាមួយយើងឡើយ"អ្នកកម្លោះលួងលោមចេញពីចិត្ត ថើបភ្លៅអ្នកខាងនោះថើរៗសុំឱកាសអោយគេបើកចិត្ត តែបន្តិចក៏នាយអស់ចិត្តដែរ ព្រោះចិត្តស្រលាញ់ខ្លាំងរហូតដល់បរិយាយមិនអស់ ស្រលាញ់ខ្លាំងដល់ថ្នាក់អាត្មានិយមពង្រត់គេមកទីនេះតែពីរនាក់ ស្រលាញ់ខ្លាំងដល់ថ្នាក់បិតភ្នែកស្តាប់ពាក្យស្អប់ ពាក្យបដិសេធដែលជីមីនស្រែកអោយជាច្រើនដង តែគេមិនដែលខឹងស្អប់ព្រោះអារម្មណ៏ស្រលាញ់វាលើសលុបរហូតដល់ស្អប់មិនកើតទៅហើយ

---------------------------------------

ហានវ៉ូលសឹងតែចាប់អូសជុងហ្គុកទៅរកគ្រូដេញខ្មោចចេញទៅហើយ ព្រោះមានអារម្មណ៏ថាអ្នកដែលអង្គុយក្នុងអូហ្វីសដូចមិនមែនជាចាហ្វាយយ៉ាងម៉េចក៏មិនដឹង អោយតែលឺសម្លេងទឺងលោតឡើងចាំតែសង្កេតមើលមុខទៅអោយដូចគ្រាប់ជីត្រូវទឹកយ៉ាងចឹង វាខុសប្លែកពីរាល់ដងដែលញញឹមក៏មិនសូម្បីតែញញឹមផង

(សារអ្នកណាអើយ.....​><)

កំពុងអង្គុយវិភាគមុខចាហ្វាយសម្លេងគោះទ្វារក៏បន្លឺឡើងជុងហ្គុករហ័សបិតទូរស័ព្ទទឹកមុខក៏ប្រែមកជាស្មើរវិញអោយសញ្ញាទៅហានវ៉ូលទៅបើកទ្វារ ទើបឃើញថាជាថេយ៉ុងដែលឈរពាក់ម៉ាសអោយអោបប្រអប់បាយជាប់ទ្រូងផង

"អ៊ៅ...ថេយ៉ុង..."ហានវ៉ូលរហ័សបើកទ្វារអោយធំដើម្បីអោយគេបានចូលក្នុង ដោយមានជុងហ្គុកចងចិញ្ចើមមើលនាយតូចមិនដាក់ភ្នែក

"មកធ្វើស្អី? "

"គឺ.... ខ្ងុំលឺបងហានវ៉ូលនិយាយថាលោកមួយរយ:នេះមិនសូវញ៉ាំអាហារថ្ងៃត្រង់ទើបចេញយកមកអោយលោក ខ្ងុំផ្ញើរសារសួរលោកតាំងតែពីព្រឹកលោកតែមិនឃើញលោកតបសោះ" សម្តីអាល្អិតធ្វើអោយកូនចៅជំនិតបើកភ្នែកធំៗផ្គុំហេតុការណ៏ទាំងអស់ចូលគ្នា

"អ៏.... បានន័យថាថេយ៉ុងជាអ្នកឆាតមកព្រឹកមិញពេលដែលចាហ្វាយចុះមកខាងក្រោមឬក៏អត់? "

"អាហានវ៉ូល!! "

"ហេតុអីក៏បងដឹង? "ថេយ៉ុងចងចិញ្ចើមស្របពេលជំនិតក៏អង្អែលចង្ការសើចស្រស់ដាក់អ្នកជាចាហ្វាយដែលក្តាប់ក្រដាសឯកសារស្ទើរតែខ្ទេចលែងសល់សភាពដើម សង្គ្រឺតធ្មេញបែបគម្រាមថាតែហ៊ានផ្តេសផ្តាសដឹងតែមិនរស់ហើយ

"តែប៉ុណ្ណេះចប់របស់អាហានវ៉ូលហើយចាហ្វាយ.... "ជំនិតកម្លោះសើចញឹមៗដាក់ចាហ្វាយទុកអោយថេយ៉ុងឈរឆ្ងល់មើលទៅជុងហ្គុកដែលម៉ួម៉ៅឡើងក្រហមមុខស្របពេលហានវ៉ូលក៏ញញឹមដាក់ចាហ្វាយវិញ

"ថេយ៉ុងចង់ដឹងហ្អេសថាម៉េចក៏បងដឹង? "

"ត្រូវហើយ.... "

"បងដឹងព្រោះ.... "

"ឃ្លានបាយហើយ ឯណាបាយយើងក្រែងថាមកអោយម៉េចមិនយកមក!! "ជុងហ្គុកគោះតុផាំងៗកាត់សម្តីសន្ទនារបស់អ្នកទាំងពីរ

"ចាំខ្ងុំរៀបអោយ....រាល់ដងមិនឃើញឃ្លានចឹងផងចម្លែកណាស់"ប្រយោគចុងក្រោយថេយ៉ុងក៏បន្លឺតិចៗសម្លក់មុខអ្នកដែលសុខៗក៏បង្ខំៗមើលទៅក៏ដូចជាមិនបានឃ្លានបាយអីណាស់ណាផង

"ចំណែកឯង ទៅពិនិត្យព្រលាននិងជើងហោះហើរត្រួតពិនិត្យការហោះចូលនិងហោះចេញថ្ងៃនេះមករាយការណ៏អោយយើង អ៏...កុំភ្លេចបញ្ជូនគម្រូគម្រោងម៉ូតយន្តហោះដែលទើបតែច្នៃមកអោយយើងផង"ហានវ៉ូលចំហរមាត់សឹងលេបយន្តហោះចូលបានក្រោយអ្នកជាចាហ្វាយដាក់ការងារផ្ទួនៗប្រុងជាន់កគេអោយលានអណ្តាតដាច់ខ្យល់តែម្តងហ្អី

"ប៉ុន្តែចាហ្វាយ... "

"បើមិនហើយឯងងាប់! "

"ទៅ...ទៅហើយចាហ្វាយ"នាយជំនិតបើកទ្វាររត់ត្រុយញាប់ជើងស្មេរ គិតខុសណាស់ដែលទៅគម្រាមចាហ្វាយមានឯណាចុងក្រោយធ្ងន់ក

"លោកធ្វើបាបគាត់ម្ល៉េស? "

"កូនចៅយើង យើងប្រើមិនបាន? "ជុងហ្គុកងាកមកស្រែកដាក់ថេយ៉ុងដែលភ្ញាក់ព្រើត កំពុងម៉ួម៉ៅផងចេញមុខការពារទៀត

"តែលោកក៏គួរតែអាណិតគាត់ ស្មាននេះមិនទាន់បាយទឹកផងត្រូវបន្ទាន់ការងារ-"

"បើអាណិតវាយកបាយនេះទៅអោយវាទៅចឹង!!!"គេគំហកឡើងរុញប្រអប់បាយដែលថេយ៉ុងបើកមុននេះសឹងធ្លាក់ពីលើតុធ្វើការដៃក៏ក្តាប់ជាប់ឡើងញ័រតតាត់

"តែខ្ងុំយកមកអោយលោក.... "

"ក្រែងបារម្ភពីវាណាស់មិនចឹង! យកអោយវាទៅយើងមិនស៊ី! "គេស្រែកផាំងៗងើបឈរប្រុងដើរចេញពីអូហ្វីសខ្លាចទប់កំហឹងដែលហៀបផ្ទុះមិនជាប់

"តែ...តែខ្ងុំធ្វើវាអោយលោកណា"នាយតូចរហ័សអោបដៃគេជាប់ព្យាយាមនិយាយដោយសម្លេងស្រទន់ៗ គេដឹងថាជុងហ្គុកកំពុងខឹង តែខឹងហើយមិនងាយបាត់ដូច្នេះមិនថាយ៉ាងណាត្រូវលួងអោយគេត្រជាក់សិនបើទោះបីជាមិនដឹងថាគេកំពុងម៉ួម៉ៅរឿងអីក៏ដោយ

"........ "

"សុតតែជាម្ហូបលោកចូលចិត្ត ញ៉ាំបន្តិចក៏បានណា....ខ្ងុំបារម្ភខ្លាចលោកឈឺទើបយកមក"គេអោបដៃជុងហ្គុកជាប់ សម្លឹងមើលនាយម៉ក់ៗ

"......... "

"បើលោកមិនញ៉ាំខ្ងុំទុកនៅទីនេះក៏បាន លោកបោះចោលក៏ស្រេចចិត្តខ្ងុំទៅវិញហើយ"ចង្កេះតូចត្រូវទាញទៅអោបជាប់ពេលបម្រុងបែរខ្លួនចាកចេញធ្វើអោយខ្នងរបស់ថេយ៉ុងប៉ះនឹងទ្រូងហាប់ណែនរបស់ជុងហ្គុក

"ជុង.... "

"ទៅរៀបបាយទៅ.... "និយាយហើយគេក៏ដកដៃចេញដើរមកអង្គុយលើសាឡុងទុកអោយថេយ៉ុងឈរភាំងពេលឃើញអារម្មណ៏ជុងហ្គុកប្រែប្រួលលឿនជាងអាកាសធាតុទៅទៀត

"គាត់ស្ត្រសការងារពេកទេដឹង? "ថេយ៉ុងលួចគិតតែក៏មិនហ៊ានសួរច្រើនប្រញាប់រៀបចំបាយអោយគេយ៉ាងលឿនវីវរម៉ួម៉ៅទៀតឡើងមកគេមិនដឹងធ្វើយ៉ាងម៉េចទេ

----------------------------

ម៉ួម៉ៅរឿងការងារ ឬមួយក៏ម៉ួម៉ៅរឿងហានវ៉ូល ឬម៉ួម៉ៅរឿងផ្សេង??

继续阅读

You'll Also Like

4.1M 136K 79
What really goes on behind the scenes of the biggest boyband in the world? It's all about to be revealed... **Book 1 in the No Control series - COMPL...
259K 6.1K 25
Tahlia's born and Taylor's engaged to Nasettia. Two years later, everything seems bliss, but, is this just the calm before the storm? Taylor's cousin...
39.7K 2.3K 9
When Louis is represented as an Alpha no one is surprised, but when Harry is also transformed into an Alpha he's not the only one who is confused. He...
94.2K 827 43
SeT yOuR hEaRt AbLaZe 🔥 - rengoku Listen up! I'm a god ! And you there are trash ! - uzui tengen ✧⁠◝⁠()⁠◜⁠✧(*⁠'。⁠*゚⁠+ 《 welcome to the taisho era...