ស្អប់ឬស្រលាញ់ [COMPLETE ✔️]

By JunEunKim

221K 15K 328

"ថ្ងៃណាមួយយើងនឹងអោយគ្រប់គ្នាបានឃើញថាឯងមិនបានល្អស្អាតដូចដែលគ្រប់គ្នាបានគិត" More

Part 1:យំធ្វើស្អីអាណាងាប់?
Part 2: ឯងថាអោយនរណា?
Part 3:រំខានណាស់
Part 4:ចេញទៅ!!
Part 5:កុំយកដាក់ក្នុងចិត្តអី
Part 6:ចិត្តងាយបែបនេះចំពោះគ្រប់គ្នា??
Part 7: គេស្រលាញ់ឯងមិនមែនយើង
Part 8:ក្រែងមកដើម្បីជូតខ្លួនមិនចឹង
Part 9:យើងច្បាស់ជាចងចាំវាទុក
Part 10: ឯងគិតដោយខ្លួនឯង...
Part 11: ក្រែងឯងបញ្ចុកយើងមិនចឹង??
Part 12: អ្វីក៏បានឬ??
Part 13: ឯងនៅតែមាត់រឹងដដែល
Part 14:យើងរើសបានតាមផ្លូវ
Part 15:និយាយទៅ..ឯងជារបស់នរណា?
Part16:គេមិនដែលប្រាកដប្រជានឹងនរណា
Part 17:ក៏ចង់....តែមិនចេះទើបខ្ចិលតែម្តងទៅ
Part 18​:ហ៊ានរត់ហ្អេស?
Part 19: ឆ្កួតឬ?
Part 20:យើងមិនដែលល្អក្នុងភ្នែកឯងតាំងពីដើមស្រាប់ហើយ
Part 21: លើកក្រោយស្តាប់បងខ្លះទៅ
Part 23:វ៉ៃបួន ដប់ដៃសោះយំ?
Part 24:ក្រែងបារម្ភពីវាណាស់មិនចឹង?
Part 25: ប្រុសសង្ហារ!!!
Part 26:មិនពិត!!!
Part 27:យើងមិនបណ្តោយអោយឯងមានបញ្ហាទេ
Part 28:អរគុណ....
Part 29:ពង្រត់គ្នាមក
Part 30:លោកស្អប់ខ្ងុំណាស់ឬ?
Part 31:ខ្ងុំមិនយល់ពីលោកសោះ
Part 32:ខ្ងុំមិនចង់ឈឺជាងនេះទេ
Part 33:ជួបគ្នាម្តងទៀតហើយ
Part 34:ចុះបើសិនជាអារម្មណ៏ស្រលាញ់?
Part 35 :ល្ងង់ណាស់
Part 36: ចុះទុនថ្នាក់នេះចង់បានអ្វី?
Part 37:យើងដោះលែងឯង
Part 38:ធ្វើបែបណា?ខ្ងុំមិនចេះទេ
Part 39:កុំទៅអី....
Part 40:បាត់ខឹងនៅ?
Part 41:តាមយកចិត្ត
Part 42:ចង់មើលផ្កាយដែរទេ?
Part 43:ច្រលំលេខ
Part 44:គ្រោះថ្នាក់?
Part 45:ល្ងាចមកជួបយើងបានដែរទេ
ភាគបញ្ចប់

Part 22: លោកមានបំណងអី?

5.1K 324 7
By JunEunKim

"ថាម៉េច?អរគុណច្រើនដែលបានផ្តល់ដំណឹង"ឡាយរ៉ាដាក់ទូរស័ព្ទចុះបែរមកមើលគ្រប់គ្នាដែលចាំស្តាប់ដំណឹងរបស់ថេយ៉ុងថាបានទៅដល់សាលាឬនៅ

"ខាងសាលាទាក់ទងមកប្រាប់ថាមិនបានឃើញថេយ៉ុងនៅឯព្រលាននោះទេ"សម្តីរបស់ឡាយរ៉ាធ្វើអោយគ្រប់គ្នាភ្ញាក់ផ្អើលជាខ្លាំង បើថេយ៉ុងមិនបាននៅព្រលានតើគេទៅណាទៅ?

"គេទៅណារបស់គេទៅ"អ្នកស្រីអេរៀលបន្លឺឡើងដោយក្តីបារម្ភពេញទ្រូង បាត់ដំណឹងគេស្ងាត់ច្រៀបចឹងមិនអោយគាត់ភ័យបានយ៉ាងម៉េច?

"ចាំបងទៅរកកូនដោយខ្លួនឯង"លោកជេតលួងលោមប្រពន្ធអោយស្ងប់ចិត្តសិនទើបងាកមកសុំអនុញ្ញាតលោកម្ចាស់ និងលោកជំទាវ មុននឹងងើបចេញទៅតាមរកកូនពេលឃើញថាពួកគាត់អនុញ្ញាតហើយ

"ចាំខ្ងុំជួយចុះ"អេដវឺត និងឡាយរ៉ាក៏ប្រញាប់អោនលាម្តាយហើយចាកចេញទៅជាមួយលោកជេតដើម្បីតាមរកថេយ៉ុង ចំណែកអ្នកស្រីអេរៀលក៏មានម៉ាដាមអេបេល៏នៅអង្គុយលួងកុំអោយគាត់បារម្ភពេក

"មិនអីទេណា ថេយ៉ុងច្បាស់ជាមិនអីទេ"

"គេមិនមែនជាមនុស្សទៅណាមកណាមិនចេះប្រាប់ឪពុកម្តាយបែបនេះពីមុនមកទេ ខ្ងុំបារម្ភណាស់"

"ចម្លែក ក្រែងខាងព្រលានយន្តហោះផ្តល់ព័ត៏មានមកថាថេយ៉ុងឡើងយន្តហោះហើយតើ ហេតុអីក៏ពេលនេះថាមិនមានអ្នកដំណើរឈ្មោះថេយ៉ុងទៅវិញ"យ៉ុនហ្គីទម្លាក់ទូរស័ព្ទចុះក្រោយទាក់ទងទៅខាងអ្នកប្រចាំការនៅទីនោះ គេក៏ផ្តល់ព័ត៏មានថា ថេយ៉ុងបានCheck-in រួចរាល់ហើយ ប្រាកដជាមានអ្វីមិនស្រួលមិនខានឡើយ

"ទាក់ទងទៅជុងហ្គុកល្អទេបងប្រុស? "ហូសុកសួរឡើងមកស្របពេលដែលលោកអាន់ឌ្រេក៏គ្រវីក្បាលបដិសេធ

"បើទាក់ទងទៅក៏មិនបានអ្វីមកវិញដដែល ក្រែងគេក៏តាមរកក្មួយថេយ៏ដូចគ្នាមិនចឹង? "

"លោកប៉ានិយាយត្រូវ ម្យ៉ាងបើអោយជុងហ្គុកដឹងនោះរឿងដែលយើងលាក់គេក៏នឹងបែកធ្លាយទៅតាម យល់ល្អមិនបាច់ផ្តល់ដំណឹងអោយល្អជាង"យ៉ុនហ្គីនិយាយតិចៗងាកមកសុំការអនុញ្ញាតពីលោកប៉ាហើយអ្នកម៉ាក់ទើបអូសហូសុកចេញទៅខាងក្រៅដើម្បីតាមរកអ្នកដែលបានបាត់ខ្លួនទៅដូចគ្នា

តើបាត់ទៅឯណាទៅថេយ៉ុង??

-------------

ជុងហ្គុកឈរកិបឡេវអាវនៅមុខទូរកញ្ចក់សម្លឹងមើលអ្នកដែលអង្គុយអោនមុខចុះនៅលើគ្រែដៃនៅជាប់ចំណងមិនទាន់ស្រាយនៅឡើយ អ្នកកម្លោះដកដង្ហើមធំទើបដើរមកអង្គុយលើពូកក្បែរស្រាយចំណងចេញអោយថេយ៉ុងថ្នមៗ

"នៅទីនេះហាមគិតចង់រត់ទៅណា បើហ៊ានរត់ឯងមានរឿងជាមួយយើងមិនខានទេ"ស្រាយបណ្តើរគេក៏និយាយគម្រាមបណ្តើរ ទើបងើបទៅបើកតុក្បែរនោះយកហ្វូម៉ាត (ថ្នាំលាបលើរបួសឬស្នាម) មកលាបលើកដៃដែលមានស្នាមជាំនោះតិចៗ

"សភាពខ្ងុំពេលនេះរត់ទៅណាបានទៀតឬ? "ថេយ៉ុងសួរចម្អកឡើងមកដោយទឹកមុខខ្សោះ លេខទំនាក់ទំនង ទូរស័ព្ទឬវ៉ាលិខោអាវក៏គ្មានចង់អោយគេរត់ទៅតាមណាកើតទៅ?ម្យ៉ាងគេឈឺខ្លួនមិនទាន់បាត់ផងរត់ទៅណារួច?

"ល្ងាចយើងមកវិញ មានការអីខលទៅរកយើងទៅ"គេជ្រើសមិនចាប់អារម្មណ៏ពីពាក្យរបស់ថេយ៉ុងមុននេះ ហើយដកទូរស័ព្ទមកហុចអោយអ្នកដែលធ្វើមុខផ្អើលៗដាក់គេ

"យ៉ាងម៉េច? "

"លោកមិនខ្លាចខ្ងុំខលទៅប្រាប់គ្រប់គ្នាទេឬ? "

"ប្រាប់ក៏មិនបានអ្វីមកវិញ យ៉ាងច្រើនយើងចាប់មកម្តងទៀតហើយក៏... "

"ទៅធ្វើការទៅ! "មិនអោយជុងហ្គុកនិយាយចប់ទាន់ ថេយ៉ុងរហ័សដេញអោយនាយទៅធ្វើការ មើលទៅប្រហែលជាគ្មានឱកាសរត់មែនហើយគេមិនចង់ឈឺខ្លួនដូចកាលម្សិលមិញទៀតទេ

"ខ្ងុំអាចទាក់ទងទៅម៉ាក់ប៉ាខ្ងុំបានទេ? ខ្ងុំមិនចង់អោយគ្រប់គ្នាបារម្ភឡើយ"ឃើញគេងើបប្រុងដើរចេញទើបរហ័សសួរឡើងក្រែងលោនាយចិត្តល្អអោយគេបានទាក់ទងទៅគ្រួសារដែរ

"តាមចិត្តឯង... "ជុងហ្គុកបើកទ្វារចាកចេញទាំងមិនងាកក្រោយ ទុកអោយថេយ៉ុងនៅអង្គុយក្តាប់ទូរស័ព្ទលើពូកដោយភាពស្ទាក់ស្ទើរគេគួរប្រាប់ម៉ាក់ប៉ាគេថាម៉េច?កុហកគាត់ឬក៏ប្រាប់តាមត្រង់?

ភ្នែកមូលៗរបស់នាយតូចសម្លឹងមើលទ្វារដែលហើបសារជាថ្មីដោយវត្តមានរបស់ជុងហ្គុកត្រលប់មកវិញជាមួយថាសបបរ ទឹកហើយនឹងថ្នាំនេះនាយជាអ្នកធ្វើទៀតហើយហ្អេស? គេចាំបានថាពេលដែលភ្ញាក់ឡើងជុងហ្គុកកំពុងបីគេទៅងូតទឹកបាត់ទៅហើយ សរុបគេងើបលឿនជាងខ្លួនទៀតឬ?

"កុំភ្លេចបបរហើយថ្នាំ ថ្ងៃបន្តិចហានវ៉ូលយកបាយមកអោយហើយ"សម្តីសោះកក្រោះគ្មានភាពទន់ភ្លន់ ទឹកមុខក៏មាំមិន សូម្បីតែមានស្នាមញញឹមអោយថេយ៉ុងបានឃើញសូម្បីតែម្តង តែកាយវិការរបស់គេពេលខ្លះក៏អត់មិនអោយដុំសាច់ក្នុងប្រអប់ទ្រូងឆ្វេងរបស់នាយតូចលោតញាប់នោះទេ

"តែខ្ងុំ...អ្អឹម.. "នាយល្អិតបើកភ្នែកដោយភាពភ្ញាក់ផ្អើលពេលត្រូវអ្នកខាងនោះអោនមកចាប់ថើបភ្លាមៗមិនអោយដំណឹងមុន ប៉ុន្តែការថើបលើកនេះមិនកម្រោល មិនបង្ខំដូចជារាល់ដងរហូតដល់ថេយ៉ុងត្រូវទន់ខ្លួនល្អូកទៅតាមការថើបរបស់អ្នកខាងនោះ

ប្រអប់ដៃក្រាស់លើកមកទ្រចង្ការគេអោយងើយឡើងងាកស្រួលក្នុងការថើប ស្របពេលប្រអប់ដៃម្ខាងទៀតក៏សសៀរមកលូកចូលក្នុងអាវសឺមីដែលថេយ៉ុងកំពុងពាក់អង្អែលច្របាច់សាច់ត្រគាកគេទៅមក បង្អូសទៅខ្នងរលោងស្រិលមួយនោះ សន្សឹមផ្តេកខ្លួនកម្លោះតូចទៅលើពូកដោយមានគេនៅជ្រុបមុខថើបបង្អូសពីបបូរមាត់ចុះមកថ្ពាល់ទើបថយមកកាន់ដល់កញ្ចឹងកនឹងឆ្អឹងដងកាំបិត បន្សល់ស្នាមបន្ថែមនៅលើកញ្ចឹងកនោះកាន់តែច្រើនរហូតដល់ថេយ៉ុងរបូតសម្លេងនោះចេញមក ទើបគេសង្ងំបឺតករបស់នាយតូចអស់មួយសន្ទុះធំទើបងើបមុខមកថើបថ្ពាល់ទន់ៗនោះជាច្រើនខ្សឺតទើបងើបឡើងមកវិញសម្រួលខោអាវអោយស្រួលបួលហើយបើកទ្វារចេញទៅបាត់ ទុកអោយអ្នកដែលងើបអង្គុយលើពូករហ័សយកដៃមកក្រសោបថ្ពាល់ទាំងខាងរបស់ខ្លួនដែលឡើងក្រហមក្តៅមុខភាយៗតែម្តង បេះដូងក៏លោតញាប់ស្ទើរផ្ទុះចេញមកក្រៅពេលឃើញកាយវិការរបស់ជុងហ្គុកបែបនេះ តែក៏អត់នឹងឆ្ងល់មិនបានថាគេធ្វើបែបនេះធ្វើអីក្រែងស្អប់ខ្លួនណាស់មិនចឹង ចង់លេងសើចអារម្មណ៏គេហើយក៏ធ្វើហីដូចអ្នកដែលគេធ្លាប់ធ្វើដាក់កាលសេពគប់គ្នាចឹងឬ?

"លោកធ្វើបែបនេះមានបំណងអីទៀតទៅ?"

​​------------------

"បានដំណឹងពីថេយ៉ុងដែរទេ? "យ៉ុនហ្គីងាកមកសួរហូសុកក្រោយឃើញប្អូនទម្លាក់ទូរស័ព្ទចុះបន្ទាប់ពីឡាយរ៉ាខលមកប្រាប់ពីដំណឹងរបស់ថេយ៉ុង

"លោកអ៊ំជេត និងអ្នកផ្សេងទៀតមិនទាន់បានដំណឹងពីថេយ៉ុងនៅឡើយទេ"

"បើចឹងតាមរកបន្តសិនទៅ "

"ឈប់សិន....បងមិនមានអារម្មណ៏ថាចម្លែកទេឬ? "

"ចម្លែកស្អីរបស់ឯង? "

"ថេយ៉ុងបាត់ខ្លួននៅឯព្រលាន ហើយចំណែកជុងហ្គុកទាំងម្សិលមិញនិងថ្ងៃនេះក៏មិនឃើញមកអុកឡុកសួររកថេយ៉ុងដូចរាល់ដង បងមិនគិតថាជាគេដែលនាំថេយ៉ុងទៅទេឬ? "

"វាអាចជារឿងចៃដន្យទេដឹង បើជុងហ្គុកមិនទាន់ដឹងថាថេយ៉ុងត្រូវចេញក្រៅប្រទេសផងចាប់បានដោយរបៀបណា"

"តែខ្ងុំថាតេរទៅសួរក៏មិនទាស់ខុសអ្វីដែរបង "យ៉ុនហ្គីសម្លឹងមើលមុខប្អូនប្រុសដែលហុចទូរស័ព្ទមកអោយទើបសម្រេចចិត្តខលទៅលេខជុងហ្គុកសាកមើល ហើយគេក៏ទទួលពិតមែន

(បងមានការអី?)

"ជុងហ្គុក...ឯងរកឃើញថេយ៉ុងឬនៅ? "

(................)

"ហាឡូ? "យ៉ុនហ្គីជ្រួញចិញ្ចើមពេលដែលមិនលឺអ្នកខាងនោះតបអ្វី

(មិនទាន់ឃើញទេ បងមានអ្វីឬ?)

"គ្មានអីទេ "យ៉ុនហ្គីបិតទូរស័ព្ទទើបងាកមកមើលហូសុកដែលកំពុងយកដៃមកប៉ះច្រមុះខ្លួនឯង

"បងថាប្លែកទេ?សម្លេងគេថេរល្អណាស់ មិនខឹងមិនម៉ួម៉ៅដូចលើកមុន"យ៉ុនហ្គីងក់ក្បាលយល់ស្របព្រោះគេក៏មានអារម្មណ៏បែបនេះដូចគ្នា

"អ្វីដែលសំខាន់ពេលនេះបើថេយ៉ុងមិននៅជាមួយជុងហ្គុក ចឹងគេបាត់ទៅណា? "ហូសុកបន្លឺឡើងធ្វើអោយយ៉ុនហ្គីដែលស្ងាត់អស់មួយស្របក់ក៏នឹកឃើញអ្វីម្យ៉ាងឡើងមក

"ទៅសួរហានវ៉ូលទៅ បងមិនជឿថាជុងហ្គុកមិនដឹងរឿងដែលថេយ៉ុងគេបាត់ខ្លួនឡើយ"

"បើចឹងឆាប់ទៅបងប្រុស.... "ពីរនាក់បងប្អូនរហ័សឡើងឡានបំណងចេញទៅភូមិគ្រិះវិញហើយក៏លួចខលទៅហានវ៉ូលអោយមកជួបពួកគេពេលចប់ការងារពេលល្ងាចដូចគ្នា ព្រោះវាមិនសមហេតុផលឡើយដែលសុខៗថេយ៉ុងស្រាប់តែបាត់ខ្លួនយ៉ាងគ្មានដំណឹងដោយជុងហ្គុកមិនស្វះស្វែងតាមរកនោះ

---------------

"Aish....ម៉េចក៏ខ្ពស់ខ្លាំងម្ល៉េស? "ថេយ៉ុងតោងបង្កាន់ដៃក្បែរអាងហែលទឹកអើតមើលទៅខាងក្រោម គ្រាន់តែអោនមុខចុះគេក៏ស្រៀវឆ្អឹងខ្នងបាត់ទៅហើយ ចង់បើកទ្វាររត់ក៏មិនកើតព្រោះបុគ្គលិកខាងក្រោមច្បាស់ជារាយការណ៏ទៅជុងហ្គុកបើសិនជាគេរត់ទៅនោះ

អាល្អិតដើរទាំងយកដៃខ្ទប់ចង្កេះព្រោះឈឺមិនទាន់បាត់ ដើរចូលមកអង្គុយលើកៅអីក្បែរនោះវិញទើបទាញទូរស័ព្ទមកបើកដើម្បីផ្ញើរសារទៅកាន់ម្តាយប្រាប់កុំអោយគាត់បារម្ភហើយគេនៅកន្លែងសុវត្ថិភាព តែក៏មិនបានប្រាប់គាត់ឡើយថានៅឯណានោះឡើយ គេមិនចង់អោយជុងហ្គុកចាប់បានហើយកម្រោលចូលទៀតនោះឡើយដូច្នេះហើយសម្របតាមនាយមួយរយ:សិនល្អបំផុត ចាំរកឱកាសរត់តាមក្រោយក៏បាន

​----------

"ថេយ៉ុងទាក់ទងមកមែនទេម៉ាក់?មិនអីទេ ចាំខ្ងុំសាកសួរហានវ៉ូលល្ងាចនេះក្រែងលោគេបានដំណឹងពីកន្លែងស្នាក់របស់ថេយ៉ុងទៅចុះ"យ៉ុនហ្គីដែលទើបនឹងចេញពីភូមិគ្រិះបំណងសម្តៅទៅកន្លែងធ្វើការ ដោយមិនភ្លេចអោយមនុស្សជំនិតតាមរកថេយ៉ុងដូចគ្នា តែស្រាប់តែម្តាយទាក់ទងមកប្រាប់ថាថេយ៉ុងផ្ញើរសារមកគាត់និងម៉ាក់ប៉ាគេប្រាប់កុំអោយបារម្ភ តែគ្រប់គ្នាមិនទាន់ទុកចិត្តដរាបណាមិនទាន់ដឹងថាគេទៅនៅឯណានោះ

"មីន?? "បើកទ្វារអូហ្វីសមក អារម្មណ៏ដែលស្ត្រេសមកប៉ុន្មានថ្ងៃក៏ប្រែមកជាត្រេកអរពេលឃើញមនុស្សដែលខ្លួនស្រលាញ់អង្គុយលើសាឡុងក្នុងបន្ទប់ធ្វើការគេ

"លោកអគ្គនាយក"តារាម៉ូឌែលមានឈ្មោះបោះសម្លេង ជីមីន សឺរ៉ានណូ ងើបឈរអោនគំនាប់គេដោយទឹកមុខធម្មតាកាយវិការគេសាងជាភាពមិនពេញចិត្តដល់អ្នកដែលត្រូវគេអោនគោរពខ្លាំងណាស់

"យើងគិតថាអូននឹងមិនមករកយើងទៅហើយ"យ៉ុនហ្គីបម្រុងចូលមកក្បែរតែក៏ត្រូវអ្នកខាងនោះរុញឯកសារមួយសន្លឹកមក

"ខ្ងុំមកសុំផ្តាច់កុងត្រាជាអ្នកដើរម៉ូតគ្រឿងពេជ្រអោយលោកបន្ត ជួយស៊ីញ៉េអោយផង"គ្រាន់តែលឺចប់យ៉ុនហ្គីរហ័សបើកសឺមីខ្លាញ់ក្តាមនោះមកមើលហើយក៏ឃើញថាជាក្រដាសសុំផ្តាច់កុងត្រាពិតមែន

"ហេតុអីចាំបាច់ធ្វើដល់ថ្នាក់នេះ?ស្អប់មុខយើងដល់ម្លឹងឬ?យើងបកស្រាយប្រាប់អូនអស់ហើយថាយើងនឹងទទួលខុសត្រូវលើអូន...ហេតុអី"

"ខ្ងុំមិនត្រូវការ! ហើយខ្ងុំក៏មិនរួមការងារជាមួយអ្នកដែលមកបំពានខ្ងុំដូចគ្នា"ជីមីនញ័រមាត់ទទ្រើកសម្លក់មុខយ៉ុនហ្គីស្ទើរស្រក់ទឹកភ្នែកខ្លួនឯង គ្រប់យ៉ាងរវាងអ្នកទាំងពីរប្រែក្លាយជារញ៉េរញ៉ៃតាំងតែពីពេលដែលយ៉ុនហ្គីយល់ច្រលំទៅលើទំនាក់ទំនងរបស់ជីមីនទៅនឹងមនុស្សប្រុសម្នាក់ តែនាយបែរជាមិនស្តាប់ការបកស្រាយរបស់គេថែមទាំងបង្ខំគេនៅយប់នោះទាំងដែលមិនធ្លាប់ពោលពាក្យថាស្រលាញ់ខ្លួនសូម្បីតែម្តង សុខៗក៏ប្រចណ្ឌគេឥតហេតុផលហើយមកធ្វើបាបគេចឹងឬ?

"មីន... "

"កុំមកហៅខ្ងុំ បើទទួលខុសត្រូវទាំងដែរមិនស្រលាញ់ខ្ងុំ ដូច្នេះមិនចាំបាច់ព្រោះខ្ងុំមិនត្រូវការ! "គេបង្វែរខ្លួនចាកចេញតែអ្នកខាងនោះក៏ពាំងមិនអោយចេញទៅណាបាន

"ចុះបើយើងប្រាប់ថាយើងពេញចិត្តអូន? ហើយកាលដែលធ្វើទៅគ្រប់យ៉ាងព្រោះយើងហួងហែងអូន...អូននឹងយល់ពីយើងទេ? "អ្នកកម្លោះស្រវាចាប់អោបចង្កេះគេជាប់និយាយសារភាពចេញមក មិនដែលឡើយដែលយ៉ុនហ្គី ដេវីនសុនចាប់អារម្មណ៏ឬមានទំនាក់ទំនងពិសេសជាមួយនរណាតែសម្រាប់មនុស្សក្នុងរង្វង់ដៃនាយពេលនេះ ជាមនុស្សតែម្នាក់ដែលគេពេញចិត្តហើយគេក៏គ្មានថ្ងៃបាត់បង់អ្នកដែលខ្លួនកំពុងអោបពេលនេះឡើយ

"...... "

"យើងស្រលាញ់អូន....យើងធ្វើដល់ថ្នាក់នេះហើយអូននៅមិនយល់ទៀតហ្អេស? "

"តែខ្ងុំមិនបានស្រលាញ់លោកឡើយ យ៉ុនហ្គី"ជីមីនបេះដៃដែលរឹតចង្កេះខ្លួនចេញតែអ្នកខាងនោះក៏មិនព្រមចាញ់រឹតគេជាប់ដូចពស់ថ្លាន់ មុននឹងត្រូវគេលើកអោយទៅអង្គុយលើតុធ្វើការដោយមានអ្នកកម្លោះរូបសង្ហារនៅឈរនៅចន្លោះជើង

"បើចឹងយើងនឹងធ្វើអោយអូនស្រលាញ់យើង ព្រោះយើងនឹងមិនបណ្តោយអោយអូនធ្លាក់ទៅលើដៃអ្នកផ្សេងទៀតក្រៅពីយើងឡើយ"

"កុំមកធ្វើចរឹកឆ្កួតបែបនេះ លែងខ្ងុំទៅលោកយ៉ុន!! "

"យើងសុខចិត្តដាក់ច្រវ៉ាក់ឃុំអូនក្នុងបន្ទប់ ក៏មិនអោយអូនទៅណាឆ្ងាយពីយើងដែរ"

Continue Reading

You'll Also Like

275K 8K 45
Sequel to Gabriella Gilbert. Gabby Gilbert has been through what most people would call hell. After basically selling her soul to the devil, Klaus...
176K 8.5K 66
គូជីវិត ជាគូដែលសាកសម រួមសុខ រួមទុក្ខ ស្រឡាញ់ថ្នាក់ថ្នម យល់ចិត្តគ្នាទៅវិញទៅមក ប៉ុន្តែការដែលឈានជើងចូលក្នុងពិភពលោករបស់គេ គូជីវិតបែរជាមានន័យថា គេជាម្ចាស់...
5.2K 279 27
ជីវិតលំបាកវេទនារបស់នាយគឺគេជាអ្នកជួយប៉ុន្តែចុងក្រោយនាយបែរជាត្រូវបានទៅអ្នកផ្សេងដែលគ្រាន់តែជាអ្នកសម្តែងធ្វើជាគេប៉ុណ្ណោះ។ ពន្លឺព្រះចន្ទជាអ្នកនាំផ្លូវគេនិ...
258K 18.7K 61
ចុង​ភៅ​តូច​ម្នាក់​នេះ​ជា​កម្មសិទ្ធិ​របស់​ខ្ញុំ​ ជា​omega តូច​ ជា​ម្ដាយ​របស់​ កូន​ខ្ញុំ​!​ខ្ញុំ​នឹង​មេីល​ថែ​ បំពេរ​បេះដូង​omega​តូច​មិនឲ្យ​មាន​ស្នាម​ ...