ស្អប់ឬស្រលាញ់ [COMPLETE ✔️]

By JunEunKim

220K 15K 328

"ថ្ងៃណាមួយយើងនឹងអោយគ្រប់គ្នាបានឃើញថាឯងមិនបានល្អស្អាតដូចដែលគ្រប់គ្នាបានគិត" More

Part 1:យំធ្វើស្អីអាណាងាប់?
Part 2: ឯងថាអោយនរណា?
Part 3:រំខានណាស់
Part 4:ចេញទៅ!!
Part 5:កុំយកដាក់ក្នុងចិត្តអី
Part 6:ចិត្តងាយបែបនេះចំពោះគ្រប់គ្នា??
Part 7: គេស្រលាញ់ឯងមិនមែនយើង
Part 8:ក្រែងមកដើម្បីជូតខ្លួនមិនចឹង
Part 9:យើងច្បាស់ជាចងចាំវាទុក
Part 10: ឯងគិតដោយខ្លួនឯង...
Part 11: ក្រែងឯងបញ្ចុកយើងមិនចឹង??
Part 12: អ្វីក៏បានឬ??
Part 13: ឯងនៅតែមាត់រឹងដដែល
Part 14:យើងរើសបានតាមផ្លូវ
Part 15:និយាយទៅ..ឯងជារបស់នរណា?
Part16:គេមិនដែលប្រាកដប្រជានឹងនរណា
Part 17:ក៏ចង់....តែមិនចេះទើបខ្ចិលតែម្តងទៅ
Part 18​:ហ៊ានរត់ហ្អេស?
Part 19: ឆ្កួតឬ?
Part 20:យើងមិនដែលល្អក្នុងភ្នែកឯងតាំងពីដើមស្រាប់ហើយ
Part 22: លោកមានបំណងអី?
Part 23:វ៉ៃបួន ដប់ដៃសោះយំ?
Part 24:ក្រែងបារម្ភពីវាណាស់មិនចឹង?
Part 25: ប្រុសសង្ហារ!!!
Part 26:មិនពិត!!!
Part 27:យើងមិនបណ្តោយអោយឯងមានបញ្ហាទេ
Part 28:អរគុណ....
Part 29:ពង្រត់គ្នាមក
Part 30:លោកស្អប់ខ្ងុំណាស់ឬ?
Part 31:ខ្ងុំមិនយល់ពីលោកសោះ
Part 32:ខ្ងុំមិនចង់ឈឺជាងនេះទេ
Part 33:ជួបគ្នាម្តងទៀតហើយ
Part 34:ចុះបើសិនជាអារម្មណ៏ស្រលាញ់?
Part 35 :ល្ងង់ណាស់
Part 36: ចុះទុនថ្នាក់នេះចង់បានអ្វី?
Part 37:យើងដោះលែងឯង
Part 38:ធ្វើបែបណា?ខ្ងុំមិនចេះទេ
Part 39:កុំទៅអី....
Part 40:បាត់ខឹងនៅ?
Part 41:តាមយកចិត្ត
Part 42:ចង់មើលផ្កាយដែរទេ?
Part 43:ច្រលំលេខ
Part 44:គ្រោះថ្នាក់?
Part 45:ល្ងាចមកជួបយើងបានដែរទេ
ភាគបញ្ចប់

Part 21: លើកក្រោយស្តាប់បងខ្លះទៅ

5.4K 378 10
By JunEunKim

ទម្រាំតែគ្រប់យ៉ាងបានបញ្ចប់មេឃក៏បាក់ងងឹតទៅហើយ នៅក្នុងផេនហោស៏ទាំងមូលដែលមានសម្លេងរញ៉េរញ៉ៃមុននេះក៏ប្តូរមកជាសម្លេងហាន់ចិញ្ច្រាំអ្វីក៏មិនដឹងលាន់ចេញពីចង្ក្រានបាយមកជះក្លិនឈ្ងុយនៃម្ហូបពេញបរិវេនទាំងមូល ជុងហ្គុកបិតហ្គ្រាសក្រោយពេលដែលបបរឆ្អិនទើបលើកវាមកដាក់លើតុដើម្បីរៀបចំដួសដាក់ចានដើម្បីលើកចូលទៅក្នុងបន្ទប់ ហើយពេលដែលលើកចូលទៅក៏បានឃើញថាអ្នកដែលសន្លប់អស់ជិតពីរម៉ោងកន្លះត្រូវអោយគេបម្រើសព្វគ្រប់សូម្បីតែបីយកទៅលាងខ្លួននិងផ្លាស់អាវអោយ ក៏ភ្ញាក់ដឹងខ្លួនឡើងល្មមគ្រាន់តែមិនអាចចុះទៅណាបានត្រឹមតែអង្គុយផ្អែកខ្លួននឹងក្បាលគ្រែក្រោយទឹកមុខស្រងូតស្រងាត់ ដៃក៏នៅជាប់ចំណងមិនទាន់បានស្រាយចេញដូចគ្នា

"..... "ឃើញបែបនេះជុងហ្គុកក៏មិនមាត់ជំនួសដោយការដាក់ខ្លួនអង្គុយនៅក្បែរនោះចាប់ចានបបរមកកូរថ្នមៗទើបដួសមកដាក់ក្បែរមាត់នាយតូចដែលងាកមុខចេញ

"ហារមាត់! "

"ខ្ងុំមិនឃ្លាន"ថេយ៉ុងតបដោយសម្លេងស្អកៗមើលក៏ដឹងថាកំពុងខឹង ហើយក៏អន់ចិត្តនឹងជុងហ្គុកមិនទាន់បាត់គេគ្រាន់តែទៅរៀនតសោះបែរជាចាប់អូសគេមកធ្វើបាបស្ទើរស្លាប់ស្ទើររស់បែបនេះ

"មិនឃ្លានក៏ត្រូវញ៉ាំ កុំគិតចង់ងាប់ក្នុងផេនហោស៏យើងនោះ"គេរុញស្លាបព្រាទៅកាន់តែជិតតែអ្នកខាងនោះនៅតែរឹងខ្ជិបមាត់មិនព្រមហើបដដែល

"ប្រាប់ហើយថាមិនញ៉ាំ លោកគិតចង់វ៉ៃក្បាលហើយអង្អែលខ្នងឬ?សមចិត្តហើយមែនទេឃើញសភាពខ្ងុំបែបនេះ!!!"

"យើងសួរលើកចុងក្រោយញ៉ាំឬមិនញ៉ាំ? "

"....... "ឃើញថាគេស្ងាត់ទើបជុងហ្គុកមិនមាត់តែក៏ងក់ក្បាលជាចម្លើយ ទើបដួសបបរដាក់ចូលមាត់ខ្លួនឯងញ៉ាំធ្វើមិនដឹង ជាហេតុអោយអ្នកដែលត្រូវអង្គុយមើលមុខនាយញ៉ាំបបរក៏ឆ្ងល់ដែលសារនេះនាយហាក់ស្ងាត់ៗមិននិយាយ មិនស្រែកអោយគេពេលគេប្រកែកតែវាជារឿងល្អមិនចឹង

គ្រូក......

មាត់ប្រាប់ថាមិនឃ្លានតែពោះបែរជាកូរគគ្រូកព្រោះមិនបានញ៉ាំអីតាំងតែពីព្រឹក ថេយ៉ុងខាំមាត់ដែលបែករបស់ខ្លួនតិចៗហាក់ខឹងខ្លួនឯងដែលមិនចេះទប់ពោះកុំអោយកូរ ប៉ុន្តែជុងហ្គុកបានយត្រឹមតែងើបមើលមុខគេហើយអោនញ៉ាំបបរតធ្វើមិនដឹង

"លោ...លោក"

"ស្អី? "

"លោកទៅអង្គុយញ៉ាំក្រៅមិនបានទេហ្អេស មកញ៉ាំអីមុខខ្ងុំនឹង"ចេះមកញ៉ែមគ្នាចឹងកើតតែបន្ទោសជុងហ្គុកក៏មិនកើតព្រោះមុននេះនាយបបួលដែលគេចិត្តរឹងមិនញ៉ាំខ្លួនឯង

"អ្អឹម....ឆ្ងាញ់តើ"ជុងហ្គុកគ្រហឹមមិនចាប់អារម្មណ៏ពាក្យសម្តីរបស់ថេយ៉ុងដួសបបរញ៉ាំបន្ត ទុកអោយអ្នកដែលអង្គុយមើលមុខគេញ៉ាំក៏សម្លក់នាយអោយក្រឡោតៗ

គ្រូក....

ថេយ៉ុងធ្វើមុខជូរពេលកូរពោះកាន់តែខ្លាំង នេះគេចាប់ផ្តើមចុកក្រពះបណ្តើរៗទៅហើយ គួរសុំគេញ៉ាំឬក៏អត់?

ណ្ហើយ!! ខឹងថ្នាក់ណាក៏មិនត្រូវបង្អត់ខ្លួនឯងអោយស្លាប់ដែរ ជីវិតមានតម្លៃណាស់

"លោ..លោក.... "ថេយ៉ុងហៅម្តងទៀតតែជុងហ្គុកក៏ធ្វើមិនដឹង

"បបរឆ្ងាញ់មែនហ្អេស? "

"សួរធ្វើអី? "អាគេហៅត្រឹមត្រូវធ្វើជាប្រកែកថាអត់ ដល់ចុងក្រោយក៏មកសួរនាំថាឆ្ងាញ់មិនឆ្ងាញ់ធ្វើអី

"គ្ម...គ្មានទេ"ថេយ៉ុងពេបមាត់អោនមុខចុះ ខណ:ជុងហ្គុកក៏ញ៉ាំរហូតដល់អស់ទើបកាន់ចានដើរចេញទៅបាត់ធ្វើរំភើយទុកអោយនាយតូចរលីងរលោងឡើងមកព្រោះឃ្លាន

"អាតាប៉ិចិត្តខ្មៅ....អាមនុស្សអាងកម្លាំង ចិត្តអាក្រក់មិនអោយញ៉ាំហើយនៅអង្គុយញ៉ែមទៀត... "ថេយ៉ុងជេរឡើងមកស្ងាត់ៗមិនហ៊ានលឺខ្លាំងខ្លាចថាអ្នកខាងនោះលឺចង់កម្រើកទៅណាក៏មិនបានបើគេឈឺចុកពេញរាងកាយអស់ទៅហើយ

"ហ្អឹក...ឃ្លានសឹងស្លាប់ទៅហើយអាតាឆ្កួត!! "គេទម្លាក់ខ្លួនលើពូកតិចៗបែរខ្នងដាក់ទ្វារពេបមាត់ជេរអ្នកដែលទើបនឹងចេញទៅមុននេះ ចឹងៗអីអោយចង់អោយគេស្រលាញ់វិញយ៉ាងម៉េច

"ស្រីក៏ច្រើន...មាត់អាក្រក់...ចិត្តអាក្រក់ទៀត កុំតែបានសង្ហារយោងទេ...កុំអី..... "

"កុំអីយ៉ាងម៉េច? "

"កុំអីហក់តប់អោយ....ហ្អេស"ថេយ៉ុងរហ័សបែរខ្លួនមកក្រោយបើកភ្នែកធំៗពេលឃើញអ្នកដែលខ្លួននិយាយដើមឈរអោយជ្រងរៗនៅពីក្រោយសំណាងចេះទប់ពាក្យទាន់កុំអីចប់

"មកធ្វើអី!! មកផឹកទឹកក្រូចញ៉ែមខ្ងុំមួយតង់ទៀតមែនទេ!! "អាល្អិតស្រែកគំហកទាំងអន់ចិត្តអន់ថ្លើមពេលឃើញអ្នកខាងនោះកាន់កែវទឹកក្រូចក្នុងដៃ រំលោភគេឡើងព្រៃផ្សៃងើបដើរលែងរួចហើយតែពាក្យផ្អែមល្ហែមលួងអីបន្តិចក៏គ្មាន

ជុងហ្គុកគ្រវីក្បាលសម្លក់មុខអ្នកដែលដេកលើគ្រែទើបចូលមកលើកដាក់អោយអង្គុយលើភ្លៅទាំងដែលអ្នកខាងនោះព្យាយាមរើចាប់សឹងមិនចង់ជាប់

"នៅអោយស្ងៀមចេះទេ!!! "អត់មិនបានស្រែកមួយវ៉ាសឡើងមកអោយថេយ៉ុងឈ្ងោកមុខចុះស្ងាត់មាត់ឈឹងពេបមាត់ចង់យំតិចអត់តិច

ជុងហ្គុកឃើញហើយក៏បានតែគ្រវីក្បាលហត់នឹងគេមិនស្ទើរ និយាយជាមួយស្រួលបួលមិនចេះស្តាប់ទេ ទាល់តែហិង្សាទាល់តែស្រែកដាក់បានចេះស្ងៀមចេះស្តាប់តាមហើយតាំងមកស្រែកថាគេអាក្រក់ទៀតឥលូវហើយ

"និយាយធម្មតាទៅថី...ហ្អឹក...ចាំបាច់ស្រែក!! "នាយតូចបន្លឺឡើងទាំងអាក់អន់ចិត្ត សម្លេងក៏ញ័រព្រោះទប់យំមុននឹងត្រូវ ជុងហ្គុកទាញអោយខ្ទប់មុខទៅនឹងទ្រូងហាប់ណែនរបស់នាយលើកពរគេដាក់ចង្កេះដូចជាប៉ាកំពុងពរកូននាំយកទៅផ្ទះបាយដែលគេដួសបបរមួយចានទៀតទុកអោយរួចស្រេច

"បាត់យំហើយហារមាត់"ក្រោយដាក់ខ្លួនអង្គុយស្រួលបួល គេក៏ដួសបបរក្នុងចានមកភ្លុំទើបបញ្ចុកអ្នកដែលក្នុងរង្វង់ដៃសារជាថ្មី ហើយលើកនេះថេយ៉ុងហារមាត់ញ៉ាំព្រមញ៉ាំតាមពិតមែនតែញ៉ាំទាំងទឹកភ្នែកនៅដាមជាប់ថ្ពាល់នៅឡើយ

"លើកក្រោយនិយាយអីអោយចេះស្តាប់គ្នា កុំចេះតែរឹងទទឹងដាក់យើងខ្លាំងពេក"គេអោនទៅជូតទឹកភ្នែកអោយទើបបញ្ចុកបបរអោយអ្នកដែលសង្ងំស្ងាត់ហារមាត់ញ៉ាំបបរដែលនាយបញ្ចុកដោយមិននិយាយអ្វី ធ្វើអោយអ្នកកម្លោះជ្រួញចិញ្ចើមមិនពេញចិត្តពេលឃើញគេមិនតនឹងនាយវិញ

"ម៉េចមិននិយាយ? "

"ឃ្លាន.... "ថេយ៉ុនសម្លឹងមុខគេម៉ក់ៗដូចកូនឆ្មាដៃជាប់ចំណងក៏ចង្អុលទៅចានបបរនៅលើតុ មុខគេពេលនេះខ្យូតខ្លាំងណាស់

ជុងហ្គុកដកដង្ហើមធំបញ្ចុកបបរគេបន្តរហូតដល់អស់ពីចាន ចុងក្រោយក៏លើកកែវទឹកក្រូចមកបញ្ចុកទៀត មុននឹងអោយគេលេបថ្នាំតាមក្រោយព្រោះស្ទាបសាច់មើលឃើញថារាងក្តៅស្ទិញ

"កុំទាន់គេង លេបថ្នាំសិន! "ជុងហ្គុកចាប់ច្របាច់ថ្ពាល់ទន់របស់អ្នកដែលទន់ខ្លួនល្ងើកអោយបើកភ្នែកទាំងមមីមមើរ

"ហ្អឹក...អត់ទេ..អត់លេប ចង់គេង"

"កុំរឹង! ងើបមកលេបថ្នាំឬក៏ចង់អោយយើងអុកឯងលើតុបាយនេះ? "គ្រាន់តែលឺអ្នកដែលទន់ខ្លួនគេងក៏ត្រូវសន្សឹមៗលើកកែវទឹកនិងថ្នាំមកលេបទាំងមុខស្អុយប៉ែរ ស្អីៗគម្រាមគេរហូត

លេបរួចត្របកភ្នែកទន់បើកលែងរួចទើបផ្តេកខ្លួនលើទ្រូងមាំសង្ងំគេងលក់ឈឹង ទុកអោយអ្នកដែលកំពុងអោបក្រសោបខ្លួនអោនមុខសម្លឹងមើលនាយតូចដែលសង្ងំគេងដោយក្រសែរភ្នែកស្ងប់ស្មើរដូចជាសមុទ្រអត់ខ្យល់

សឺតៗ

អ្នកកម្លោះជ្រុបមុខថើបថ្ពាល់អ្នកដែលគេងលក់ខ្សឺតៗមិនដកមុខ គេថើបរហូតដល់លឺសម្លឹងរងីរង៉ូវចេញពីថេយ៉ុងដែលបន្លឺឡើងព្រោះមានអ្នកមករំខានមិនអោយគេង ទើបជុងហ្គុកលើកពរគេឡើងសម្តៅមកបន្ទប់គេងទើបដាក់អោយគេងថ្នមៗទើបឡើងមកគេងតាមក្រោយទាញអ្នកគេងលក់មកអោបជាប់ទ្រូង

"លើកក្រោយស្តាប់បងខ្លះទៅ"

ហ្អាកប្រូ!!! TT

Continue Reading

You'll Also Like

174K 8.5K 66
គូជីវិត ជាគូដែលសាកសម រួមសុខ រួមទុក្ខ ស្រឡាញ់ថ្នាក់ថ្នម យល់ចិត្តគ្នាទៅវិញទៅមក ប៉ុន្តែការដែលឈានជើងចូលក្នុងពិភពលោករបស់គេ គូជីវិតបែរជាមានន័យថា គេជាម្ចាស់...
811K 68.6K 35
"Excuse me!! How dare you to talk to me like this?? Do you know who I am?" He roared at Vanika in loud voice pointing his index finger towards her. "...
5.1K 279 27
ជីវិតលំបាកវេទនារបស់នាយគឺគេជាអ្នកជួយប៉ុន្តែចុងក្រោយនាយបែរជាត្រូវបានទៅអ្នកផ្សេងដែលគ្រាន់តែជាអ្នកសម្តែងធ្វើជាគេប៉ុណ្ណោះ។ ពន្លឺព្រះចន្ទជាអ្នកនាំផ្លូវគេនិ...
275K 8K 45
Sequel to Gabriella Gilbert. Gabby Gilbert has been through what most people would call hell. After basically selling her soul to the devil, Klaus...