ស្អប់ឬស្រលាញ់ [COMPLETE ✔️]

By JunEunKim

217K 15K 328

"ថ្ងៃណាមួយយើងនឹងអោយគ្រប់គ្នាបានឃើញថាឯងមិនបានល្អស្អាតដូចដែលគ្រប់គ្នាបានគិត" More

Part 1:យំធ្វើស្អីអាណាងាប់?
Part 2: ឯងថាអោយនរណា?
Part 3:រំខានណាស់
Part 4:ចេញទៅ!!
Part 5:កុំយកដាក់ក្នុងចិត្តអី
Part 6:ចិត្តងាយបែបនេះចំពោះគ្រប់គ្នា??
Part 7: គេស្រលាញ់ឯងមិនមែនយើង
Part 8:ក្រែងមកដើម្បីជូតខ្លួនមិនចឹង
Part 9:យើងច្បាស់ជាចងចាំវាទុក
Part 10: ឯងគិតដោយខ្លួនឯង...
Part 11: ក្រែងឯងបញ្ចុកយើងមិនចឹង??
Part 12: អ្វីក៏បានឬ??
Part 13: ឯងនៅតែមាត់រឹងដដែល
Part 14:យើងរើសបានតាមផ្លូវ
Part 15:និយាយទៅ..ឯងជារបស់នរណា?
Part16:គេមិនដែលប្រាកដប្រជានឹងនរណា
Part 17:ក៏ចង់....តែមិនចេះទើបខ្ចិលតែម្តងទៅ
Part 18​:ហ៊ានរត់ហ្អេស?
Part 20:យើងមិនដែលល្អក្នុងភ្នែកឯងតាំងពីដើមស្រាប់ហើយ
Part 21: លើកក្រោយស្តាប់បងខ្លះទៅ
Part 22: លោកមានបំណងអី?
Part 23:វ៉ៃបួន ដប់ដៃសោះយំ?
Part 24:ក្រែងបារម្ភពីវាណាស់មិនចឹង?
Part 25: ប្រុសសង្ហារ!!!
Part 26:មិនពិត!!!
Part 27:យើងមិនបណ្តោយអោយឯងមានបញ្ហាទេ
Part 28:អរគុណ....
Part 29:ពង្រត់គ្នាមក
Part 30:លោកស្អប់ខ្ងុំណាស់ឬ?
Part 31:ខ្ងុំមិនយល់ពីលោកសោះ
Part 32:ខ្ងុំមិនចង់ឈឺជាងនេះទេ
Part 33:ជួបគ្នាម្តងទៀតហើយ
Part 34:ចុះបើសិនជាអារម្មណ៏ស្រលាញ់?
Part 35 :ល្ងង់ណាស់
Part 36: ចុះទុនថ្នាក់នេះចង់បានអ្វី?
Part 37:យើងដោះលែងឯង
Part 38:ធ្វើបែបណា?ខ្ងុំមិនចេះទេ
Part 39:កុំទៅអី....
Part 40:បាត់ខឹងនៅ?
Part 41:តាមយកចិត្ត
Part 42:ចង់មើលផ្កាយដែរទេ?
Part 43:ច្រលំលេខ
Part 44:គ្រោះថ្នាក់?
Part 45:ល្ងាចមកជួបយើងបានដែរទេ
ភាគបញ្ចប់

Part 19: ឆ្កួតឬ?

4.7K 332 7
By JunEunKim

"ខ្ងុំញ៉ាំអីរួចហើយ ម៉ាក់កុំបារម្ភអី"ថេយ៉ុងបន្លឺឡើងតាមទូរស័ព្ទដោយស្នាមញញឹមក្រោយបានទាក់ទងទៅកាន់ម្តាយ គេហាក់ស្រលះចិត្ត តែក៏ហេងហាងរកប្រាប់មិនត្រូវដូចគ្នាពេលដែលត្រូវចេញមកនៅម្នាក់ឯងជាលើកដំបូងបែបនេះ ប៉ុន្តែក៏មានអារម្មណ៏ថាឯករាជ្យនិងមានភាពម្ចាស់ការលើខ្លួនឯងច្រើនណាស់ អំឡុងពេលដែលចេញមកស្នាក់នៅខាងក្រៅពីរថ្ងៃមកនេះ

"ខ្ងុំត្រូវហោះហើរនៅថ្ងៃស្អែកនេះ ចាំពេលដែលឡើងយន្តហោះចាំខ្ងុំតេរប្រាប់ម៉ាក់ណា"គេបន្លឺឡើងបណ្តើរងាកទៅមើលទេសភាពទីក្រុងតាមកញ្ចក់បន្ទប់បណ្តើរ ថេយ៉ុងបន្តជជែកជាមួយម្តាយអស់ជាច្រើនម៉ោងទើបសម្រេចចិត្តបិតទូរស័ព្ទទុក ផ្តេកខ្លួនទៅនឹងក្បាលគ្រែទាញសៀវភៅមកអានប៉ុន្តែអារម្មណ៏បែរជាមិនបានផ្តោតនៅលើសៀវភៅជំនួសដោយការគិតលើអ្វីផ្សេងទៅវិញ

"ខ្ងុំចាកចេញមកបែបនេះ ប្រហែលជាសមចិត្តលោកណាស់ហើយ"ថេយ៉ុងដកដង្ហើមធំនិយាយឡើងតិចៗ គេចេញមកពីរ បីថ្ងៃទៅហើយប្រហែលជាជុងហ្គុកគេសប្បាយចិត្តដែលមិនចាំបាច់មកឃើញមុខខ្លួន អ្នកដែលនាយគិតថានឹងចង់ចាប់គ្រួសារនាយឡើងខ្ពស់មករហូតបែបនេះ គេក៏មិនបានសប្បាយចិត្តប៉ុន្មានកាលដែលចាកចេញហើយមិនបានឃើញមុខគ្នាបន្តបែបនេះ ប៉ុន្តែបើអោយគេនៅរឹតតែមិនអាចទៅរួច ព្រោះថេយ៉ុងមិនអាចទ្រាំនឹងចរឹកសោះកក្រោះដែលជុងហ្គុកបានផ្តល់អោយបានឡើយ ស្រលាញ់គឺស្រលាញ់ហើយគ្រាន់តែពេលខ្លះក៏ឆ្អែតចិត្តដូចគ្នា

"ខ្ងុំមិនប្រាកដចិត្តថាអាចបំភ្លេចលោកបាននៅពេលណា តែខ្ងុំនឹងព្យាយាម ព្រោះមិនថាខ្ងុំស្លាប់ឬរស់លោកមិនដែលខ្វល់ស្រាប់ទៅហើយ"

------------------

ប្រាវ!!!

ហានវ៉ូលក្រឡាស់ខ្លួនគេចសិនមិនទាន់ពេលត្រូវកូនថូផ្កាសម្រាប់តាំងលើតុ ស្រាប់តែចេះហោះប៊ិះនឹងបែកក្បាលរបស់គេក្រោមស្នាដៃអ្នកដែលមាននាមជាចាហ្វាយនឹងហើយ កម្រឃើញចាហ្វាយខឹងដល់ថ្នាក់កម្រោលចូលបោករបស់បែបនេះណាស់សារនេះច្បាស់ជាម៉ួម៉ៅដល់ទប់លែងជាប់ហើយមើលទៅ

"យើងដឹងថាឯងប្រាកដជាស្គាល់ពីកន្លែងដែលក្មេងនោះរស់នៅ ប្រាប់យើងតាមសម្រួលឬក៏ចង់អោយយើងបាញ់ក្បាលឯងបែកសិន?"ហានវ៉ូលប្រញាប់អោនសុំទោសព្រោះគេពិតជាមិនដឹងពិតមែនថាថេយ៉ុងទៅនៅឯណា ដឹងត្រឹមតែថារៀនចប់ហើយនឹងទៅរៀនបន្តនៅប្រទេសក្រៅប៉ុណ្ណោះ

"អោយខ្ងុំស្បថក៏បានដែរចាហ្វាយ...ខ្ងុំដឹងពីគ្រប់គ្នាត្រឹមថាថេយ៉ុងនឹងទៅរៀនបន្តតែក៏មិនដឹងថាគេទៅរៀនឯណាដូចគ្នា"

"យើងអោយពេលឯង24ម៉ោងចុងក្រោយដើម្បីតាមរក បើរកមិនឃើញមិនបាច់មកអោយយើងឃើញមុខឯងទៀតទេ"

"បាទចាហ្វាយ"ហានវ៉ូលរហ័សចាកចេញ ស្របពេលជុងហ្គុកដែលទាត់តុក្បែរនោះតាមដោយដៃចូកសក់ឡើងលើដោយអារម្មណ៏ម៉ួម៉ៅបីថ្ងៃហើយដែលគេរកថេយ៉ុងមិនឃើញសោះ នេះគេរកសឹងតែក្រឡាប់ប្រទេសទៅហើយបែរជាមិនឃើញស្រមោលក្មេងនោះសោះ

"ចង្រៃយ៏!! "គេព្រួសខ្យល់ដង្ហើមចេញមកដោយអារម្មណ៏ម៉ួម៉ៅ មិនយល់ថាហេតុអីដែលខឹងគ្រាន់តែថេយ៉ុងលែងរស់នៅភូមិគ្រិះនោះទៀត គេគួរតែសប្បាយចិត្តមិនចឹងតែហេតុអី....ហេតុអីទៅ!!

"ដរាបណាយើងមិនអោយឯងទៅ ឯងគ្មានសិទ្ធចាកចេញនោះឡើយ"

----------------

ក្រោយពេលរៀបចំខោអាវសម្រាប់ការចេញដំណើរព្រឹកស្អែករួចរាល់ មេឃក៏រាងងងឹតបន្តិចទៅហើយទើបថេយ៉ុងសម្រេចចិត្តដើរចេញមកខាងក្រៅដើម្បីដើរលេងជាលើកចុងក្រោយព្រោះគេត្រូវឡើងយន្តហោះស្អែកនេះទៅហើយ គេដើរមើលគេឯងនិងញ៉ាំអាហារ Street food ដោយស្នាមញញឹមយ៉ាងស្រស់បង្ហាញលើផ្ទៃមុខព្រោះកម្រនឹងមានពេលបានចេញដើរលេងខាងក្រៅបែបនេះខ្លាំងណាស់

ប៉ុន្តែអ្វីដែលថេយ៉ុងមិនបានសង្កេតមើល គឺហានវ៉ូលដែលបើកឡានឆ្លងកាត់មកម្តុំនេះនិងបានឃើញគេដោយចៃដន្យទើបប្រញាប់ឈប់ឡាននិងដើរតាមគេស្ងាត់ៗនោះឡើយ គេតាមតាំងពីកន្លែងញ៉ាំអាហាររហូតដល់កន្លែងលក់វត្ថុអនុស្សាវរីយ៏មុននឹងថេយ៉ុងត្រលប់មកកាន់សណ្ឋាគារដើម្បីសម្រាកវិញ

"តាមពិតស្នាក់នៅកន្លែងរបស់អ្នកប្រុសអេដវឺតទេឬ? "ហានវ៉ូលសឹងតែបោកក្បាលនឹងចង្កូតឡាន ហេតុអីក៏គេគិតមិនដល់ចំណុចមួយនេះសោះចឹង តាមរកសឹងតែផ្អើលប្រទេសបែរជាមកនៅកៀកបង្កើយទៅវិញ ទើបសម្រេចចិត្តបើកឡានត្រលប់ទៅនាំដំណឹងដល់ចាហ្វាយអោយបានដឹងវិញនៅឯផេនហោស៏ ព្រោះប៉ុន្មានថ្ងៃមកនេះជុងហ្គុកមិនបានទៅភូមិគ្រិះវិញឡើយប៉ុន្តែពេលទៅដល់បែរជាមិនឃើញទៅវិញ

"ចាហ្វាយទៅណាទៅ"ហានវ៉ូលចូលអង្គុយក្នុងឡានវិញទាំងមុខមិនស្រស់ ហើយបើបែបនេះអោយគេនាំដំណឹងទៅប្រាប់បានតាមណាទៅ បើរកមនុស្សមិនឃើញផងនឹង

ភូមិគ្រិះដេវីនសុន

ទ្វារបន្ទប់បណ្ណាល័យត្រូវបានកញ្ឆក់ទាញបើកមួយទំហឹងក្រោមស្នារដៃប្អូនប្រុសពៅដែលចូលមកក្រោមទឹកមុខរាបស្មើរមិនផ្លាស់ប្តូរ ក្រសែរភ្នែកមុតដូចចុងកាំបិតក៏ត្របាញ់ទៅរកបងៗទាំងបួននាក់ដែលកំពុងអង្គុយជជែកគ្នានៅខាងក្នុងនោះ

"ថេយ៉ុងនៅឯណា?? "ជុងហ្គុកហាក់អស់ភាពអត់ធ្មត់ជាមួយបងៗរបស់គេហើយ យកមនុស្សរបស់គេទៅលាក់ទុកហើយនៅមានមុខមកបង្ហាញស្នាមញញឹមឌឺដងគេទៀត

"ហេតុអីយើងត្រូវប្រាប់ឯង?"ឡាយរ៉ាងាកមកសួរប្អូនប្រុសដែលឈរសម្លឹងមកកាន់ខ្លួនមិនព្រមដាក់ខ្លួនអង្គុយ ប្រាប់តាមត្រង់ណាប៉ុន្មានថ្ងៃមកនេះនាងសមចិត្តខ្លាំងណាស់ ពេលដែលឃើញជុងហ្គុកម៉ួម៉ៅឆ្លេឆ្លាតាមរកថេយ៉ុងសឹងតែរបើកដីអស់ទៅហើយ តែក៏សមមុខធ្វើបាបគេរហូតឥលូវមកទាមទារចង់ដឹងស្អី

"មែនហើយ...ចង់ដឹងធ្វើអី ក្រែងឯងស្អប់ថេយ៉ុងមិនចឹងគេចាកចេញវាជារឿងមួយដែលឯងគួរសប្បាយចិត្តមិនចឹង? "ហូសុក

"តែខ្ងុំមិនទាន់អោយគេចេញ! គេជាមនុស្សរបស់ខ្ងុំដូច្នេះបងគ្មានសិទ្ធយកគេទៅដោយគ្មានការអនុញ្ញាតពីខ្ងុំបែបនេះឡើយ"

"មនុស្សរបស់ឯង? យើងស្តាប់ច្រលំទេដឹង? "យ៉ុនហ្គីជ្រួញចិញ្ចើមបិតសៀវភៅទុកធ្វើសញ្ញាអោយប្អូននិយាយសារថ្មីព្រោះមិញនេះភ្លាមៗពេកស្តាប់មិនចង់ទាន់ តែជុងហ្គុកបែរជាបង្វែរខ្លួនប្រុងចេញទៅវិញ ព្រោះដឹងច្បាស់ហើយថាបងៗខ្លួនច្បាស់ជាមិននិយាយ ដូច្នេះបើនៅក៏មិនបានអ្វីដដែល

"ដែលឯងម៉ួម៉ៅ ឆ្លេឆ្លារតាមរកគេព្រោះឯងស្រលាញ់ថេយ៉ុងមែនដែរទេ? "ជំហានជើងរបស់ជុងហ្គុកក៏ឈប់ង៉ក់ពេលដែលលឺប្រយោគរបស់អេដវឺតចោទសួរឡើងហើយវាជាសំណួរដែលអ្នកផ្សេងទៀតក៏ត្រូវការអោយគេឆ្លើយដូចគ្នា

"ហើយដែលឯងនិយាយថាថេយ៉ុងជាមនុស្សរបស់ឯង បានន័យថាយ៉ាងម៉េច?បកស្រាយអោយបានច្បាស់ៗផង"ឡាយរ៉ាសកសៀតពាក្យដែលប្អូនប្រុសនិយាយមុននេះ ចាំមើលនាយនឹងឆ្លើយចេញឬក៏អត់ តែចម្លើយដែលទទួលបានគឺការកញ្ឆក់ទាញទ្វារបិតរបស់អ្នកជាប្អូនតែប៉ុណ្ណោះ

"Goshអាប្អូនម្នាក់នេះមាត់រឹងសាហាវ"ហូសុកគ្រវីក្បាលសម្លឹងមើលទ្វារដែលទើបនឹងបិតដោយអារម្មណ៏ហួសចិត្ត មាត់ឆ្លើយមិនស្រលាញ់ ប្រកែកអោយញ៉ាញថាមិនមានថ្ងៃខ្វល់ពីថេយ៉ុងតែគ្រាន់តែបាត់បានបីថ្ងៃក៏ម៉ួម៉ៅ ក្រឡុកអ្នកផ្ទះសឹងតែដូចទឹកក្រឡុកទៅហើយ ព្រោះតែរាល់ពេលដែលជុងហ្គុកមកសួរនាំ ហើយអ្នកផ្ទះសួរបកវិញថាស្រលាញ់ថេយ៉ុងមែនឬមិនមែន បើមិនឆ្លើយបដិសេធក៏ដើរចេញដូចជាពេលនេះយ៉ាងចឹង

"តែយ៉ាងណាក៏ត្រូវលាក់ថេយ៉ុងអោយជិតពីគេដូចគ្នា មិនចឹងបើអោយជុងហ្គុករកឃើញថេយ៉ុងច្បាស់ជាយ៉ាប់មិនខាន"សម្តីអេដវឺតធ្វើអោយគ្រប់គ្នាងក់ក្បាលយល់ស្របឡើងមក ត្រឹមពួកគេជាបងនៅចង់ខ្លាចជុងហ្គុកម្តងៗទៅហើយប៉ុន្មានថ្ងៃនេះ anger issue របស់ជុងហ្គុកកើនឡើងជាលំដាប់តែម្តងហើយច្បាស់ណាស់បើរកថេយ៉ុងឃើញតែសាច់ក៏ប្រហែលជាមិនសល់ផងមើលទៅ

---------------------

ព្រឹកថ្ងៃថ្មីក៏ចូលមកដល់យ៉ាងឆាប់រហ័ស ហើយក៏ជាថ្ងៃដែលថេយ៉ុងត្រូវឡើងយន្តហោះទៅរស់នៅឯទឹកដីថ្មីដូចគ្នា យប់មិញនេះទាំងម៉ាក់ប៉ាគេ ព្រមទាំងអ្នកផ្សេងទៀតទាក់ទងមកព្រោះចង់មកជូនដំណើរគេដោយផ្ទាល់ ប៉ុន្តែថេយ៉ុងក៏ប្រកែកព្រោះមិនចង់អោយមានភាពចលាចលនោះឡើយ ចំណែករឿងសំបុត្រយន្តហោះរបស់ថេយ៉ុងកុំសួរថាហេតុអីជុងហ្គុកមិនដឹង ព្រោះអោយដឹងបានយ៉ាងម៉េចបើសំបុត្រត្រូវបានកម្មង់ទិញស្ងាត់ៗដោយឡាយរ៉ាថែមទាំងគម្រាមបុគ្គលិកមិនអោយបញ្ជូនទិន្នន័យដែលលក់សំបុត្រទៅអោយជុងហ្គុកដឹងថែមទៀត

"សំណាងល្អណាថេយ៉ុង"គ្រប់គ្នានិយាយតាមវីដេអូខលលាមកកាន់កម្លោះតូចដែលអង្គុយញញឹមស្តាប់ពាក្យជូនពររបស់ពួកគាត់រាល់គ្នា

"ដល់ម៉ោងខ្ងុំត្រូវទៅហើយ អរគុណអ្នកទាំងអស់គ្នាណាស់"ថេយ៉ុងចុចបិតវីដេអូខលទើបសម្លឹងមើលកន្លែងCheck-inក្រោយលឺសម្លេងប្រកាសអោយអ្នកដំណើរទាំងអស់ប្រញាប់ធ្វើការCheck-in ព្រោះយន្តហោះនឹងធ្វើការហោះហើរនៅពេលបន្តិចទៀតនេះហើយ

"លាហើយ ខ្ងុំច្បាស់ជាមិនមកអោយលោកឃើញមុខទៀតទេ"ថេយ៉ុងងើយមុខឡើងបំណងកុំអោយទឹកភ្នែករមៀលចុះមកហើយចាប់វ៉ាលិអូសចូលទៅខាងក្នុង

-------------------

"ខ្ងុំពិតជាចង់ទៅជូនដំណើរថេយ៉ុងដល់ហើយ"ឡាយរ៉ារអ៊ូតិចៗផ្តេកខ្លួនលើសាឡុង

"មិនអីទេ ពីទីនេះហោះហើរទៅស្វីសចំណាយពេលមិនយូរប៉ុន្មានឡើយហើយក៏អាចទាក់ទងទៅគេរហូតតើ បងគិតច្រើនម្ល៉េស? "ហូសុកនិយាយឡើងមកដែលធ្វើអោយអ្នកផ្សេងទៀតសើចតាមរហូតមិនបានចាប់ភ្លឹកពីអ្នកដែលទើបតែចូលផ្ទះបានមកស្តាប់លឺការសន្ទនារបស់ពួកគេទើបអ្នកកម្លោះមិនបង្អង់យូរនឹងការចាកចេញមកវិញហើយបើកឡានទៅព្រលានយន្តហោះឡើយ

ជុងហ្គុកស៊កកាសនឹងត្រចៀកបម្រុងនឹងតេរទៅកូនចៅជំនិតតែស្រាប់តែលេខរបស់ហានវ៉ូលទាក់ទងមកដល់ល្មម

"ចាហ្វាយបាត់ទៅណា ខ្ងុំបានដំណឹងរបស់ថេយ៉ុងហើយតាមពិតគេស្នាក់នៅ.... "

"បិតជើងយន្តហោះដែលត្រៀមនឹងហោះទៅស្វីសឥលូវនេះ បើសិនយើងមិនទាន់ទៅដល់កុំទាន់អោយហោះអោយសោះ!!"ជុងហ្គុកក្តាប់ចង្កូតឡានជាប់ជាន់ហ្គ្រែរឡានកប់កុងទ័រនិយាយកាត់កូនចៅអោយធ្វើតាមអ្វីដែលខ្លួនបញ្ជា ភ្នែកក៏ឡើងក្រហមតែតមើលក៏ដឹងថាគេខឹងមិនទាន់បាត់នោះឡើយ

"ប៉ុន្តែចាហ្វាយ..យន្តហោះនឹងត្រូវហោះពេលនេះហើយ"ហានវ៉ូលរហ័សបើកកុំព្យូទ័រឆែកមើលតារាងក៏បានឃើញថាយន្តហោះដែលនឹងត្រូវទៅស្វីសនឹងត្រូវហោះហើរក្នុងអំឡុងពេលពីរនាទីទៀតប៉ុណ្ណោះ

"យើងបញ្ជាអោយបិតក៏បិតទៅ!!បើសិនជាហ៊ានហោះ ឯងជាអ្នកដែលស្លាប់មុនគេស្តាប់បានទេ?"

"បា..បាទចាហ្វាយ"ជុងហ្គុកចុចបិតទើបបោះទូរស័ព្ទទៅក្បាំងខាងក្រោមសម្លឹងមើលផ្លូវដោយក្រសែរភ្នែកត្រជាក់ល្ហឹមជើងក៏ជាន់បន្ថែមល្បឿនកាន់តែលឿនសឹងតែថាហោះបានទៅហើយ

"ឯងគេចយើងផុតយើងមែនទេ....ស្រម៉ៃទៅ!! "

---

"សូមធ្វើការអធ្យាស្រ័យដល់អ្នកដំណើរគ្រប់រូបផង ដោយសារតែប្រព័ន្ធគ្រប់គ្រងតួយន្តហោះមានបញ្ហាទើបតម្រូវអោយមានការត្រួតពិនិត្យសារជាថ្មី ដូច្នេះហើយការហោះហើរអាចនឹងមានការពន្យារពេលបន្តិចបន្តួចណាបាទ"Pilot ដែលនឹងត្រូវបើកយន្តហោះរហ័សទាញមេក្រូដែលមាននៅខាងក្នុងប្រកាសប្រាប់អ្នកដំណើរ ព្រោះសុខៗស្រាប់តែមានបញ្ជាពីថ្នាក់លើអោយចុះមកត្រួតពិនិត្យគ្រឿងយន្តហោះសារជាថ្មីទាំងដែលមុននឹងហោះហើរក៏បានទទួលការពិនិត្យមិនក្រោមបីដងឡើយ ពិតជាចម្លែកខ្លាំងណាស់

អ្នកដំណើរផ្សេងទៀតដែលបានស្តាប់ហើយក៏បានតែជជែកគ្នានិងដកដង្ហើមធំរៀងខ្លួន តែអោយធ្វើយ៉ាងម៉េចបានព្រោះខាងក្រុមហ៊ុនធ្វើដើម្បីសុវត្ថិភាពអ្នកដំណើរដូច្នេះមានតែទ្រាំសិននឹងឯង

"ម៉េចក៏សុខៗមានរឿងបែបនេះ? "ថេយ៉ុងនិយាយតិចៗសម្លឹងមើលបុគ្គលិកលើយន្តហោះដែលនិយាយទូរស័ព្ទឆ្លេឆ្លាពេញនឹង តែក៏មិនសូវចាប់អារម្មណ៏ច្រើនហើយផ្អែកខ្លួនទៅក្បែរបង្អួចបិតភ្នែកសង្ងំគេងព្រោះត្រូវធ្វើដំណើរច្រើនម៉ោងទៀតទម្រាំតែទៅដល់

ជំហានជើងមួយៗមិនលឿនមិនយឺតរបស់ជុងហ្គុក ដើរចូលមកខាងក្នុងព្រលានយន្តហោះសម្តៅចូលទៅកន្លែងឆែកPassportដើរហួសបំណងទៅដល់កន្លែងយន្តហោះតែម្តង សាងជាភាពភ្ញាក់ផ្អើលដល់បុគ្គលិកជាខ្លាំងព្រោះកម្រឃើញអគ្គនាយកធំចុះមកពិនិត្យខ្លួនឯងដល់ព្រលានបែបនេះឡើយ

"អគ្គនាយក ចុះមកដោយផ្ទាល់បែបនេះមានការអ្វីសំខាន់មែនទេទាន? "អ្នកចាត់ការធំប្រចាំទីនេះរហ័សចូលមកសួរនាំតែក៏ទទួលបានភាពស្ងប់ស្ងាត់ត្រលប់មកវិញព្រោះអ្វីដែលអគ្គនាយកកម្លោះកំពុងផ្តោតគឹសំដៅទៅរកក្មេងដែលព្រហើនហ៊ានចង់រត់ចេញពីគេឡើយ

"យន្តហោះដែលនឹងត្រូវហោះទៅស្វីស នៅច្រកមួយណា? "

"គឺនៅច្រកទី5"ស្តាប់ហើយគេក៏បក់ដៃដេញអោយអ្នកចាត់ការទៅធ្វើការងារគេបន្ត

"អស់ពេលលេងបិតពួនហើយ គីម ថេយ៉ុង!! "

------

កាយតូចដែលសង្ងំគេងបិតភ្នែកមិនទាំងទាន់លក់ស្រួលបួលផងក៏ត្រូវបើកភ្នែកឡើងមកក្រោយលឺសម្លេងរញ៉េរញ៉ៃនៅលើ

យន្តហោះ ហើយពេលដែលងាកទៅមើលក៏តម្រូវអោយគេបើកភ្នែកធំៗដោយភាពតក់ស្លុត ពេលឃើញជុងហ្គុកកំពុងដើរចូលមករកគេក្រោមទឹកមុខមាំស្មើរមិនផ្លាស់ប្តូរ

"ជុង...ជុងហ្គុក?"

"មកនេះ!! "មិនចាំយូរគេចាប់កន្ត្រាក់កដៃតូចទាញគេអោយងើបពីកៅអីបំណងអោយអូសថេយ៉ុងចេញពីក្នុងយន្តហោះ ទាំងមិនខ្វល់ពីក្រសែរភ្នែកមនុស្សជុំវិញខ្លួនដែលសម្លឹងមើលដោយភាពភ្ញាក់ផ្អើលនោះឡើយ

"លែង...ខ្ងុំអត់ទៅទេ!!លែងខ្ងុំ"គេព្យាយាមរើក្រាញ់មិនព្រមទៅ មុននឹងត្រូវស្រែកឡើងមកពេលត្រូវជុងហ្គុកចាប់បីនាំគេចេញពីលើយន្តហោះទុកអោយបុគ្គលិកនិងភ្ញៀវទាំងប៉ុន្មានសម្លឹងមើលហេតុការណ៏មុននេះទាំងចំហរមាត់ធ្លុង

"លោកឆ្កួតហើយមែនទេ!!ដាក់ខ្ងុំចុះ!!ប្រាប់ថាអោយដាក់ចុះ!! "ថេយ៉ុងរមីរមួលប្រកាច់លើដៃជុងហ្គុកដែលខំប្រឹងអោបគេកុំអោយធ្លាក់ទាំងខាំធ្មេញក្រឺតក្រតខឹងនឹងភាពរឹងរូសរបស់ក្មេងនេះកាន់តែខ្លាំង សឹងតែអត់មិនបានទម្លាក់អោយបាក់ចង្កេះទេ

"ស្ងាត់ទៅ!! "

"លែងខ្ងុំ... "

"ឬក៏ចង់អោយយើងបឺតមាត់អោយខ្មាសគេកណ្តាលព្រលាននេះ?? "ជុងហ្គុកគំហកឡើងមកបញ្ឈប់ជំហានជើងង៉ក់សម្លឹងមុខថេយ៉ុងហាក់ចង់ត្របាក់ទាំងរស់ ខុសពីថេយ៉ុងដែលក្រឡេកមើលឆ្វេងស្តាំមើលមនុស្សដែលកំពុងសម្លឹងមើលពួកគេមិនដាក់ភ្នែកទើបបង្ខំចិត្តខាំមាត់គ្រវីក្បាលតតាត់ បណ្តោយអោយជុងហ្គុកនាំឡើងឡានហើយបើកចេញទៅ

ផេនហោស៏

ព្រូស!!

រាងកាយរបស់ថេយ៉ុងត្រូវបានគ្រវែងអោយដួលទៅនឹងពូកមិនថ្នមកម្លាំង តាមដោយជុងហ្គុកដែលឡើងទៅលើពូកសង្កត់ជង្គង់នៅចន្លោះភ្លៅអ្នកដែលនៅលើពូកកំពុងតម្លើងភ្នែកសម្លក់មកកាន់នាយ

"ចង់...ចង់ធ្វើស្អី.... "ថេយ៉ុងស្រែកតិចៗព្យាយាមច្រានគេចេញតែបែរជាត្រូវនាយចាប់ច្របាច់ដៃជាប់សង្កត់ស្ទើរតែបាក់ឆ្អឹងអស់ទៅហើយ

"ឯងគិតថាគេចយើងផុតឬ?យើងប្រាប់ឯងហើយថាកុំគិតចង់រត់ ឯងចាត់ទុកសម្ដីយើងជាខ្យល់ចឹងហ្ហេស? "ជុងហ្គុកគំហកឡើងមក ខឹងឡើងញ័រសាច់អោយតែនឹកដល់រឿងដែលថេយ៉ុងចង់ឡើងយន្តហោះរត់ចោលគេ ស្រួលជាមួយមិនចង់ ចង់បានហិង្សាមែនដែរទេ

"ខ្ងុំឈឺ..លែងដៃខ្ងុំទៅ!!"ថេយ៉ុងនិយាយក្ងួរឡើងមក បេះដូងលោតសឹងធ្លាយចេញមកព្រោះតែភ័យពេលសម្លឹងចំមុខ និងសម្លេងគំហកដែលជុងហ្គុកស្រែកអោយមុននេះ

"ឈឺហ្អេស?ចុះពេលធ្វើ ហេតុអីមិនគិតផងទៅ!! "មិននិយាយតែមាត់គេងើបទៅយកក្រវ៉ាត់កនៅក្នុងទូ ដើរមកចងក្រព័ទ្ធដៃសងខាងរបស់កម្លោះតូចលើកឡើងផុតទៅនឹងក្បាលមិនអោយរើបាន

"លោកឆ្កួតហើយមែនទេ!! ហ្អឹក... លែងខ្ងុំទៅ!!!"គេគំហកឡើងមកភ័យស្ទើរតែចេញយំពេលឃើញជុងហ្គុកស្រាប់តែម៉ួម៉ៅដូចបិសាចសណ្ឋិតមកបែបនេះ

"ឆ្កួតឬ? "ជុងហ្គុកឡើងមកទ្រោបពីលើអ្នកដែលជាប់ចំណង ច្របាច់ថ្ពាល់នាយតូចអោយបែរមកមើលខ្លួន សួរផ្ទួននូវអ្វីដែលថេយ៉ុងនិយាយមុននេះ

"បើចឹងចង់ដឹងទេ..ថាអាឆ្កួតនេះវាធ្វើអីឯងបានខ្លះ? "

---------

នោះ​.....(TT ~ TT)

Continue Reading

You'll Also Like

3K 285 4
ទីបំផុតខ្ញុំក៏វិលវិញ គឺវិលត្រឡប់មកសងសឹក វិលត្រឡប់មកយកអ្វីដែលជាកម្មសិទ្ធិរបស់ខ្ញុំត្រឡប់មកវិញ...។គ្រប់យ៉ាងលោកជាអ្នកផ្ដើម លោកជាអ្នកបំផ្លាញក្តីស្រឡាញ់ដែ...
12.5K 472 16
Reincarnated as Tang San's little twin brother in Douluo Dalu 1. How can Tang Jiyao survive in this new world? He's an artist, genius, a master of mu...
21.9K 364 14
Eighteen year old Alessia Sullivan accepted to fill a last minute job position as a camp counselor at Hackett's Quarry Summer Camp. The summer goes s...
4.1M 136K 79
What really goes on behind the scenes of the biggest boyband in the world? It's all about to be revealed... **Book 1 in the No Control series - COMPL...