ស្អប់ឬស្រលាញ់ [COMPLETE ✔️]

Por JunEunKim

222K 15.1K 328

"ថ្ងៃណាមួយយើងនឹងអោយគ្រប់គ្នាបានឃើញថាឯងមិនបានល្អស្អាតដូចដែលគ្រប់គ្នាបានគិត" Más

Part 1:យំធ្វើស្អីអាណាងាប់?
Part 2: ឯងថាអោយនរណា?
Part 3:រំខានណាស់
Part 4:ចេញទៅ!!
Part 5:កុំយកដាក់ក្នុងចិត្តអី
Part 6:ចិត្តងាយបែបនេះចំពោះគ្រប់គ្នា??
Part 7: គេស្រលាញ់ឯងមិនមែនយើង
Part 8:ក្រែងមកដើម្បីជូតខ្លួនមិនចឹង
Part 9:យើងច្បាស់ជាចងចាំវាទុក
Part 10: ឯងគិតដោយខ្លួនឯង...
Part 11: ក្រែងឯងបញ្ចុកយើងមិនចឹង??
Part 13: ឯងនៅតែមាត់រឹងដដែល
Part 14:យើងរើសបានតាមផ្លូវ
Part 15:និយាយទៅ..ឯងជារបស់នរណា?
Part16:គេមិនដែលប្រាកដប្រជានឹងនរណា
Part 17:ក៏ចង់....តែមិនចេះទើបខ្ចិលតែម្តងទៅ
Part 18​:ហ៊ានរត់ហ្អេស?
Part 19: ឆ្កួតឬ?
Part 20:យើងមិនដែលល្អក្នុងភ្នែកឯងតាំងពីដើមស្រាប់ហើយ
Part 21: លើកក្រោយស្តាប់បងខ្លះទៅ
Part 22: លោកមានបំណងអី?
Part 23:វ៉ៃបួន ដប់ដៃសោះយំ?
Part 24:ក្រែងបារម្ភពីវាណាស់មិនចឹង?
Part 25: ប្រុសសង្ហារ!!!
Part 26:មិនពិត!!!
Part 27:យើងមិនបណ្តោយអោយឯងមានបញ្ហាទេ
Part 28:អរគុណ....
Part 29:ពង្រត់គ្នាមក
Part 30:លោកស្អប់ខ្ងុំណាស់ឬ?
Part 31:ខ្ងុំមិនយល់ពីលោកសោះ
Part 32:ខ្ងុំមិនចង់ឈឺជាងនេះទេ
Part 33:ជួបគ្នាម្តងទៀតហើយ
Part 34:ចុះបើសិនជាអារម្មណ៏ស្រលាញ់?
Part 35 :ល្ងង់ណាស់
Part 36: ចុះទុនថ្នាក់នេះចង់បានអ្វី?
Part 37:យើងដោះលែងឯង
Part 38:ធ្វើបែបណា?ខ្ងុំមិនចេះទេ
Part 39:កុំទៅអី....
Part 40:បាត់ខឹងនៅ?
Part 41:តាមយកចិត្ត
Part 42:ចង់មើលផ្កាយដែរទេ?
Part 43:ច្រលំលេខ
Part 44:គ្រោះថ្នាក់?
Part 45:ល្ងាចមកជួបយើងបានដែរទេ
ភាគបញ្ចប់

Part 12: អ្វីក៏បានឬ??

4.8K 326 3
Por JunEunKim

"ចាហ្វាយ…នេះជាឯកសារដែល- "ហានវ៉ូលរុញទ្វារចូលមកហើយក៏ត្រូវភ្ញាក់ផ្អើលមុននឹងត្រូវខ្ទប់មាត់ខ្លួនឯងពេលឃើញក្រសែរភ្នែករបស់អ្នកជាចាហ្វាយកំពុងមើលមកគេដោយទឹកមុខមិនស្រួល បែបមិនចង់អោយគេនិយាយអ្វី

"ទុកហើយចេញទៅ! "ជុងហ្គុកនិយាយដេញហើយបែរមកមើលកុំព្យូទ័រវិញ ទុកអោយហានវ៉ូលនៅរេរចង់នៅបន្តិចទៅបន្តិច

"អ្ហឺ..ចាហ្វាយ"

"វាស្អីឯង? "ជុងហ្គុកជ្រួញចិញ្ចើមងាកមកសួរ ពេលឃើញហានវ៉ូលនៅរដិរដុបមិនព្រមនិយាយ

"គឺ…ថេយ៉ុងគេ…គឺចាំខ្ងុំបីគេនាំទៅសម្រាកនៅបន្ទប់សម្រាកបុគ្គលិកក្បែរនេះ អោយចាហ្វាយស្រួលធ្វើការ"គេប្រុងចូលមកលើកបីនាយតូចឡើងព្រោះឃើញថេយ៉ុងអង្គុយលើភ្លៅមាំអោបកជុងហ្គុកជ្រុបមុខនឹងទ្រូងហាប់ណែននោះគេងលក់មិនដឹងខ្លួន ខ្លាចថាចាហ្វាយនឹងម៉ួម៉ៅហើយធ្វើបាបអាល្អិតនេះ ព្រោះ…គួរតែដឹងហើយថាចាហ្វាយគេស្អប់ថេយ៉ុងយ៉ាងណានោះ

ជុងហ្គុកខាំថ្គាមជាប់សម្លឹងមើលហានវ៉ូលដែលចូលមកកាន់ចង្កេះថេយ៉ុងប្រុងទាញគេចេញទៅ អ្នក
កម្លោះបោកប៊ិចដែលកាន់ទៅតុកញ្ចក់លាន់សម្លេងល្មមអោយអ្នកជាជំនិតភ្ញាក់រហ័សដកដេញចេញពីសាច់របស់ថេយ៉ុងវិញ ហើយឈរឡើងត្រង់ខ្លួនភ្លឹង

"ចាហ្វាយ…"

"យើងប្រើឯងឬនៅ? "ហានវ៉ូលលេបទឹកមាត់ក្អឿក ពេលលឺសម្លេងធ្ងន់ៗសន្ធាប់ដាក់គេដូចតោ ហើយសម្លេងរបស់គេក៏ធ្វើអោយថេយ៉ុងរើខ្លួនបន្តិចទើបជុងហ្គុករហ័សទាញជើងទាំងគូរបស់នាយតូចមកដាក់ភ្លៅនាំអោយនាយតូចរុលខ្លួនមកកាន់តែជិតអោបកគេកាន់តែណែន

"shh…គេងទៅ"គេអោនខ្សឹបប្រាប់ថេយ៉ុង ដែលធ្វើអោយហានវ៉ូលសឹងតែដោះភ្នែកទៅលាងទឹកចេញ ព្រះអើយ!!ខ្មោចមកពីណាចូលខ្លួនចាហ្វាយគេទៅ នេះមិនមែនជុងហ្គុក ដេវីនសុនទេ ជាខ្មោចច្បាស់ណាស់

"អឺ…ចាហ្វាយ"ហានវ៉ូលរហ័សអោនមុខចុះដឹងដល់ចំហាយពិឃាតភាយចេញពីភ្នែកជុងហ្គុកមកយ៉ាងម៉េចក៏មិនដឹង

"ចេញទៅ! កុំអោយយើងនិយាយវាជាលើកទីបី"

"បាទ ចាហ្វាយ"ហានវ៉ូលរហ័សអោនគោរពហើយរត់ត្រុយចេញទៅបាត់ នរណាទៅដឹងថាប៉ះមិនបានបែបនេះនោះ បើគេដឹងក៏គេមិនប៉ះនាំជុងហ្គុកម៉ួម៉ៅចឹងដែរលោកអើយកម្មពារណាស់ អាហានវ៉ូល
------
រសៀលម៉ោង5

ថេយ៉ុងរមួលខ្លួនតិចៗ បើកភ្នែកព្រឹមៗពេលលឺសម្លេងចុចkeyboard កុំព្យូទ័រញាប់ស្អេកទើបភ្ញាក់ខ្លួនព្រើតថាគេកំពុងនៅលើភ្លៅរបស់ជុងហ្គុក គេគេងលក់បានយ៉ាងម៉េច?ចាំបានថាកាលពីថ្ងៃពេលបញ្ចុកបាយអោយជុងហ្គុករួចនាយក៏មិនទាន់អោយគេចេញទៅផ្ទះវិញភ្លាមៗដូចគ្នា នៅបង្ខំអោយគេអង្គុយលើភ្លៅមើលគេធ្វើការដោយប្រាប់ថាបើអង្គុយមើលគេធ្វើការរហូតពេញមួយម៉ោងថេយ៉ុងអាចទៅវិញបាន តែនេះគេមើលដល់គេងលក់ចឹងឬ?

"ភ្ញាក់ហើយ? "ជុងហ្គុកអោនមុខមកមើលអ្នកដែលអោនមុខមិនហ៊ានមើលគេ ថ្ពាល់របស់ថេយ៉ុងក៏ប្រែជាក្រហមដូចប៉េងប៉ោះដៃដែលអោបករបស់ជុងហ្គុកក៏សន្សឹមប្រលែងចេញយ៉ាងលឿន

"ខ្ងុំ…ខ្ងុំ "គេនិយាយមិនចេញ បានត្រឹមខ្ទប់មុខនឹងទ្រូងរបស់ជុងហ្គុក លោកអើយ…ខ្លួនជុងហ្គុកក្រអូបខ្លាំងណាស់ជាក្លិនទឹកអប់បែបបុរសនៅមុខសង្ហារៗមិនចេះញញឹមរបស់គេអោនមកមើលខ្លួនថែមទៀត បេះដូងលោតឡើងចង់ផ្ទុះហើយ នែ!!គ្មានមកគិតបែបនេះទេថេយ៉ុង ឯងឈប់ស្រលាញ់គេហើយកុំទៅគយគន់មនុស្សអាក្រក់ចិត្តដាច់ចឹងអី

"ហ្ហឹម? "ជុងហ្គុកគ្រហឹមសួរអោនមុខកាន់តែជិតរហូតដល់ថេយ៉ុងដឹងដល់ចំហាយក្តៅបក់មកជិតផ្ទៃមុខខ្លួនទើបរហ័សរុញជុងហ្គុកចេញហើយស្ទុះងើបចេញពីភ្លៅជុងហ្គុកយ៉ាងលឿនរកតែចាប់មិនទាន់

"តួនាទីខ្ងុំចប់ហើយ ខ្ងុំទៅសិនហើយ"ថេយ៉ុងអោនលាជុងហ្គុករួចលើកប្រអប់បាយមកកាន់រួចរហ័សបើកទ្វារចេញតែបើកមិនចេញវាជាប់សោរយ៉ាងម៉េចក៏មិនដឹង

"អ្ហឺ..ម៉េចក៏បើកមិនបាន? "ថេយ៉ុងស្លន់អង្រួនគន្លិះទ្វារអូហ្វីសនោះ ម៉េចក៏បើកមិនចេញ កំពុងភ័យផងថេយ៉ុងក៏ត្រូវគាំងពេលលឺសម្លេងជុងហ្គុកលាន់ឡើងពីតុធ្វើការមក

"សម្រេចថាខ្ងុំយកក្មេងម៉ាក់អោយនៅបម្រើខ្ងុំប៉ុន្មានថ្ងៃសិន លាហើយម៉ាក់"ជុងហ្គុកបោះទូរស័ព្ទទៅម្ខាងសម្លឹងមើលមុខនាយតូចដែលសម្លក់មុខគេជាប់

"អ្នកប្រុសធ្វើឆ្កួតស្អី?បើកទ្វារអោយខ្ងុំ..ខ្ងុំត្រូវត្រលប់ទៅវិញ!!" ជុងហ្គុកមិនមាត់សម្រួលខោអាវបន្តិចទើបបោះជំហានជើងចេញពីតុធ្វើការសម្តៅមករកអ្នកដែលឈរញ័រខ្លួនតែក៏ខំធ្វើខ្លាំងដាក់គេទៀត

"ទៅណា? "ជុងហ្គុកឈររក្សាគម្លាតពីថេយ៉ុងចោទសួរបែបមិនដឹងរឿង វាធ្វើអោយថេយ៉ុងកាន់តែម៉ួម៉ៅថែមទៀត

"ទៅភូមិគ្រិះវិញ!! ឥលូវបើកទ្វារអោយខ្ងុំមក!! "ថេយ៉ុងគំហកឡើងមក ហើយក៏អាចជាកំហុសមួយដែលគេបន្ទោសខ្លួនឯងថាមិនគួរស្រែកដាក់ជុងហ្គុកឡើយ មិនគួរទាល់តែសោះ

ប្រអប់បាយដែលនៅក្នុងដៃរបស់ថេយ៉ុងត្រូវជ្រុះទៅដី ហើយបើសួរថាម្ចាស់ប្រអប់ និងម្ចាស់អូហ្វីសបាត់ទៅណាហើយ well…..

"ហ្ហឹម!!! "ដៃតូចលើកគក់ទ្រូងលាន់សម្លេងឌឹបៗមិនដាច់សូរ ពេលត្រូវគេចាប់លើកពរនាំមកទម្លាក់លើសាឡុងក្បែរនោះ ទើបជ្រុបមុខមកអោនខាំបបូរមាត់គេរហូតសឹងតែដាច់ចេញឈាម ឯនាយតូចក៏ប្រឹងរួញកគេមិនព្រមហើបមាត់ថើបតបវិញ

ផាច់!!!

"ឈឺណា!!ហ្ហឺ "ថេយ៉ុងគំហកឡើងមកទាំងចង់យំផងអីផងពេលត្រូវបាតដៃក្រាស់នោះទះត្រកៀកគេមួយទំហឹង មុននឹងត្រូវគេចាប់ថើបពេលដែលឃើញថាថេយ៉ុងព្រមបើកមាត់និយាយ ទម្រាំតែគេព្រមឈប់ថេយ៉ុងសឹងអស់ខ្យល់ បបូរមាត់ក៏មានស្នាមថែមទៀត

"យើងមិនមាត់មិនមែនបើកដៃអោយឯងមកស្រែកដាក់យើងបានតាមចិត្តទេចាំទុកទៅ"ជុងហ្គុកសង្កត់សម្លេងប្រាប់អ្នកដែលយកដៃខ្ទប់មាត់ខ្លួនឯងសម្លក់នាយមិនឈប់

"អ្អាក.. "ថេយ៉ុងស្រែកចាចពេលត្រូវគេអោនមកខាំដៃដែលខ្លួនមកលើកមកខ្ទប់មាត់នោះឯអ្នកដែលបង្ករឿងក៏បានត្រឹមធ្វើមុខស្មើរចាប់កដៃតូចជាប់ ទាញតេឡេមកបញ្ជាអោយប្រព័ន្ធlockទ្វារដែលនាយចុចបិទមុននេះអោយបើកវិញ ទើបអូសកន្រ្តាក់អូសថេយ៉ុងចេញពីអូហ្វីសមិនអោយនាយតូចតវ៉ាទាន់ឡើយ

"អ្នកប្រុសនាំខ្ងុំទៅណា?...លែងខ្ងុំ!! "ថេយ៉ុងក្រាញមិនព្រមទៅព្យាយាមប្រលេះដៃរបស់ខ្លួនចេញ ហើយកាន់តែធ្វើអោយជុងហ្គុកម៉ួម៉ៅស្ទើរចេញផ្សែងតាមត្រចៀក កន្រ្តាក់កាយតូចអោយជម្រិលមកបុកនឹងខ្លួនគេច្របាច់កដៃថេយ៉ុងឡើងម្ចាស់ខ្លួនសឹងយំទៅហើយ

"ឯងមានជម្រើសពីរ!! មួយ បិតមាត់អត់ប្រយោជន៏ៗរបស់ឯងហើយដើរតាមយើង ហើយពីរ ក៏ដេកក្នុងអូហ្វីសនឹងទៅយ៉ាងម៉េចដែរ"ថេយ៉ុងគ្រវីក្បាលព្រោះមិនចង់នៅក្នុងអូហ្វីសនោះម្នាក់ឯងទេ បន្តិចទៀតអ្នកដែលនៅជាន់នេះក៏នឹងទៅវិញអស់ហើយ

"បើចឹងដើរមក"ជុងហ្គុកអូសថេយ៉ុងអោយដើរមកតាម ក្រោមក្រសែរភ្នែកមនុស្សគ្រប់គ្នាដែលសម្លឹងមើល កម្លោះម្ចាស់អាកាសយានដ្ឋានជើងហោះហើរ កំពុងអូសដៃក្មេងប្រុសណាមិនដឹងឡើងឡានដែលបានត្រៀមរួចរាល់
------

ថេយ៉ុងសម្លឹងមើលឡានដែលបត់ចង្កូតចូលមកកន្លែងដែលមានយន្តហោះជាច្រើនគ្រឿងចតតម្រៀបគ្នា ព្រមទាំងមានកម្មករដែលធ្វើការនៅទីនោះ ពិនិត្យសុវត្ថិភាពលើយន្តហោះព្រមទាំងជួសជុលចំពោះយន្តហោះណាដែលបានខូចខាត

គ្រាន់តែឡានឈប់ ជុងហ្គុករុញទ្វារចេញមិនសូម្បីងាកមកមើលថេយ៉ុងសូម្បីបន្តិច ជាហេតុអោយថេយ៉ុងលួចសម្លក់នាយមិនស្ទើរឡើយមនុស្សអីក៏អត់ចិត្តម្ល៉េស??

"ចង់អូសមកក៏អូស ចង់ទុកចោលក៏ទុក ខ្ងុំតុក្កតា
លោកឯងហ្ហេស? "ថេយ៉ុងរអ៊ូតិចៗរុញទ្វារដើរតាមពីក្រោយជុងហ្គុកទាំងងាកឆ្វេងងាកស្តាំដូចកូនឆ្កែវង្វេងផ្លូវយ៉ាងចឹង

"យ៉ាងម៉េចហើយ? "ជុងហ្គុកចូលមកសួរកម្មករដែលកំពុងធ្វើការជួសជុលយន្តហោះដែលកំពុងខូចខាត ដោយមានថេយ៉ុងលួចអើតមើលពីក្រោយខ្នងមកព្រមទាំងចំហរមាត់ពេលឃើញយន្តហោះច្បាស់ៗបែបនេះ ប្រាប់តាមត្រង់គេមិនដែលជិះឡើយ ហើយបើឃើញក៏គ្រាន់តែឃើញតែពីចម្ងាយមកឃើញជិតបែបនេះទើបដឹងថាវាធំខ្លាំងណាស់

"ជួសជុលបានប៉ុន្មានគ្រឿងហើយលោកប្រុស យន្តហោះខ្លះមានបញ្ហានៅត្រង់កន្លែងផ្ទុកសាំង បើសិនជាយកទៅធ្វើការហោះហើរអាចនឹងមានបញ្ហាបាន"

"ត្រួតពិនិត្យហើយជួសជុលឡើងវិញទៅ មួយវិញទៀតពិនិត្យគ្រប់តួគ្រប់ផ្នែកទាំងអស់នៃយន្តហោះសារជាថ្មី កុំអោយមានបញ្ហាពេលដែលយកមកប្រើប្រាស់"

"បាទលោកប្រុស"កម្មករអោនគោរពបន្តិចទើបនាំគ្នាឡើងទៅបន្តការងារពួកគេបន្ត ចំណែកហានវ៉ូលក៏កាន់ប្លង់គំម្រូម៉ូតយន្តហោះដែលនឹងត្រូវសាងសង់បន្ថែមមកអោយមើលថាត្រូវថែមឬកែប្រែចំណុចណាខ្លះ  គេឈរនិយាយការងារមិនបានចាប់ភ្លឹកពីថេយ៉ុងដែលកំពុងឈរមើលឡើងភ្លឹកអស់ ពេលនេះទើបគេដឹងថាជុងហ្គុកមិនមែនកាចត្រឹមតែចំពោះខ្លួនតែម្នាក់ឡើយ…

តែអាប៉ិនឹងកាចដាក់គ្រប់គ្នាតែម្តង ហើយមើលចុះនិយាយការងារជាមួយកូនចៅគេម៉ត់ចត់ណាស់និយាយរញ៉េរញ៉ៃមិនស្រួលបានអស់ការងារមិនខាន

"អ្នក..អ្នកប្រុស.. "ថេយ៉ុងចូលមកជាយអាវជុងហ្គុកពីក្រោយអង្រួនតិចៗក្រោយឃើញថាគេនិយាយការងារជាមួយហានវ៉ូលរួចរាល់

"… "ជុងហ្គុកមិនមាត់តែក៏លើកចិញ្ចើមបំណងចង់អោយថេយ៉ុងនិយាយចេញមក

"ខ្ងុំ…ខ្ងុំអាចទៅតាមបងហានវ៉ូលបានដែរទេ? "គេឃើញហានវ៉ូលកាន់ក្រដាសប្លង់ចូលទៅបន្ទប់ដែលគូរគម្រោងនិងឌីហ្សាញទើបគេចង់ទៅមើល ចឹងហើយមានតែប្រថុយសុំគេសិន

"ទៅតាមធ្វើស្អី? "ជុងហ្គុកសួរទាំងឃ្នើសចិត្តពេលឃើញថេយ៉ុងបើកភ្នែកមើលខ្លួនដូចកូនឆ្កែpuppy សុំអោយគេព្រម ដើរជាមួយគេវាដាច់ខ្យល់ឬ?

"គឹ..ខ្ងុំចង់ទៅមើលបន្ទប់ដែលគេឌីហ្សាញប្លង់ទាំងនោះ ខ្ងុំចង់ឃើញ…សន្យាថាខ្ងុំមិនមករំខានអ្នកប្រុសធ្វើការ ឬអោយអ្នកប្រុសលំបាកទេបើអ្នកប្រុសអោយខ្ងុំទៅ ខ្ងុំនឹងនៅក្បែរបងហានវ៉ូលអត់ទៅណាទេ អ្នកប្រុសអោយខ្ងុំទៅៗណា"ថេយ៉ុងលើកកូនដៃឡើងបង្ហាញថាគេសន្យា

"យើងនាំទៅក៏បាន ទៅនាំទើសដៃទើសជើងគេនឹងឬ? "ជុងហ្គុកគំហកស្រាលៗមើលក៏ដឹងថាគេកំពុងខឹង នាំអោយថេយ៉ុងអោនមុខចុះយ៉ាងលឿន គ្រាន់តែសុំទៅមើលកន្លែងគេគូរប្លង់ចាំបាច់អីកាចយ៉ាងនឹង

"ខ្ងុំខ្លាចរំខានអ្នកប្រុសនោះអី… "ជុងហ្គុកគ្រវីក្បាលហើយដើរវាងថេយ៉ុងទៅមើលយន្តហោះដែលត្រូវជួសជុលបន្តដោយមានថេយ៉ុងនៅតាមពីក្រោយអោយប្រកិត

"អ្នកប្រុសអោយខ្ងុំទៅណា..ណាអ្នកប្រុស"

"យើងថាអត់គឺអត់ កុំរឹងដាក់យើង"

"បើអោយខ្ងុំទៅអ្នកប្រុសចង់បានអីក៏បានដែរ"ហើយវាក៏បានផលជុងហ្គុកបញ្ឈប់ជំហានជើងទើបបែរមកមើលថេយ៉ុងវិញ

"អ្វីក៏បានឬ? "សម្លេងគេហាក់ខ្ពស់បង្ហាញអោយដឹងថាជុងហ្គុកចូលចិត្តសំណើរដោះដូរមួយនេះ

"ត្រូវ..ត្រូវហើយ..អីក៏បានដែរ ធ្វើអាហារអោយអ្នកប្រុស…រៀបខោអាវ ជួយការងារ…អ្វីក៏បានអោយតែអ្នកប្រុសអោយខ្ងុំទៅ"ថេយ៉ុងថយជំហានជើងពេលជុងហ្គុកស្រាប់តែបោះជំហានមកកាន់តែកៀកគេ រហូតដល់ទាញចង្កេះគេអោយមកអឹបនឹងខ្លួនគេ ជុងហ្គុកមិននិយាយអ្វីទាំងអស់ មិននិយាយមិនញញឹម blank expression សាហាវ សម្រេចថាគេព្រមឬក៏អត់

"ទៅៗ "ថេយ៉ុងញញឹមឡើងពេលគេព្រមយ៉ាងស្រួល ហីយ៉ាបើដឹងថាព្រមផុយយ៉ាងនេះគេនិយាយតាំងពីដំបូង

"ពិតមែនហ្ហេស? អរគុណអ្នកប្រុសហើយ"ថេយ៉ុងសប្បាយអរខុសពីជុងហ្គុកដែលឈរធ្វើមុខធម្មតាដដែល ក្នុងចិត្តគេដឹងច្បាស់ហើយថានាយតូចត្រូវធ្វើអ្វីតបស្នងនាយវិញនោះ

"អ្អឹម"ជុងហ្គុកគ្រវាសដៃអោយគេប្រញាប់ទៅ ទើបថេយ៉ុងរហ័សបែរខ្លួនចេញដោយស្នាមញញឹមមុននឹងឈប់ង៉ក់ ហើយបែរមកមើលជុងហ្គុកវិញ

"អ្នកប្រុសមិនទាន់ប្រាប់ខ្ងុំទេ ថាអ្នកប្រុសចង់បានអី"លឺហើយជុងហ្គុកលើកចិញ្ចើមម្ខាងឡើងក្រព័ទ្ធដៃមកក្រោយ

"ឯងចង់ដឹង? "ថេយ៉ុងងក់ក្បាលផ្ងក់ៗ ទើបជុងហ្គុកដើរចូលមកក្បែរអោនខ្សឹបអ្វីម្យ៉ាងដែលធ្វើអោយថេយ៉ុងបង្ហាញទឹកមុខតក់ស្លុតឡើងមក

"អ្នកប្រុស!!! "

"ជួបគ្នាយប់នេះ"ជុងហ្គុកបែរខ្លួនចាកចេញតែថេយ៉ុងអោបដៃគេជាប់គ្រវីក្បាលតតាត់ អោយគេធ្វើស្អីក៏មិនបានតែមិនមែនជាសំណើរមួយនោះ

"អត់ទេៗ ខ្ងុំទៅ..ខ្ងុំទៅជាមួយអ្នកប្រុសវិញ"គេគ្រវីក្បាលមិនព្រមទៅ ទើបជុងហ្គុកបេះដៃគេចេញ

"ស្អីរបស់ឯង?ក្រែងដោះដូរមិនចឹង ឥលូវម៉េចក៏មិនទៅៗ"

"អត់ទេ…ខ្ងុំលែងចង់ទៅហើយ"គេបដិសេធតែគិតថាជុងហ្គុកនឹងស្តាប់មែនទេ? គេថែមទាំងហៅកម្មករអោយជូនថេយ៉ុងទៅរកហានវ៉ូលថែមទៀត

"deal គឺ deal ស្នើរហើយដកវិញមិនបានឡើយ"ជុងហ្គុកដើរចាកចេញស្របពេលថេយ៉ុងខាំក្រចកដៃខ្លួនឯងតិចៗនឹកភ័យទៅនឹងអ្វីដែលគេត្រូវជួបក្រោយត្រលប់ទៅផេនហោនស៏យប់នេះជាមួយជុងហ្គុកវិញ អត់ទេ..គេមិនចង់បានបែបនេះឡើយ

តើសំណើរអីទៅណ៏…..ចង់ដឹងដល់ហើយ(⁠。⁠ŏ⁠﹏⁠ŏ⁠)

Seguir leyendo

También te gustarán

275K 8K 45
Sequel to Gabriella Gilbert. Gabby Gilbert has been through what most people would call hell. After basically selling her soul to the devil, Klaus...
517K 7.7K 32
Rajveer is not in love with Prachi and wants to take revenge from her . He knows she is a virgin and is very peculiar that nobody touches her. Prachi...
38.8K 2.6K 4
❝𝑾𝒊𝒍𝒍 𝒚𝒐𝒖 𝒎𝒊𝒏𝒅 𝒃𝒆𝒊𝒏𝒈 𝒎𝒚 𝒅𝒆𝒔𝒔𝒆𝒓𝒕, 𝒄𝒉𝒆𝒓𝒓𝒚?❞ •••••••••••••• He didn't want to feel anything for her after all; he wasn't...
871K 32.9K 31
Harry Potter no longer has any fucks to give. That's it. That's the plot. Thanks for coming to my ted talk. ((And all because Death does something ab...