ស្អប់ឬស្រលាញ់ [COMPLETE ✔️]

By JunEunKim

221K 15.1K 328

"ថ្ងៃណាមួយយើងនឹងអោយគ្រប់គ្នាបានឃើញថាឯងមិនបានល្អស្អាតដូចដែលគ្រប់គ្នាបានគិត" More

Part 1:យំធ្វើស្អីអាណាងាប់?
Part 2: ឯងថាអោយនរណា?
Part 3:រំខានណាស់
Part 4:ចេញទៅ!!
Part 5:កុំយកដាក់ក្នុងចិត្តអី
Part 6:ចិត្តងាយបែបនេះចំពោះគ្រប់គ្នា??
Part 8:ក្រែងមកដើម្បីជូតខ្លួនមិនចឹង
Part 9:យើងច្បាស់ជាចងចាំវាទុក
Part 10: ឯងគិតដោយខ្លួនឯង...
Part 11: ក្រែងឯងបញ្ចុកយើងមិនចឹង??
Part 12: អ្វីក៏បានឬ??
Part 13: ឯងនៅតែមាត់រឹងដដែល
Part 14:យើងរើសបានតាមផ្លូវ
Part 15:និយាយទៅ..ឯងជារបស់នរណា?
Part16:គេមិនដែលប្រាកដប្រជានឹងនរណា
Part 17:ក៏ចង់....តែមិនចេះទើបខ្ចិលតែម្តងទៅ
Part 18​:ហ៊ានរត់ហ្អេស?
Part 19: ឆ្កួតឬ?
Part 20:យើងមិនដែលល្អក្នុងភ្នែកឯងតាំងពីដើមស្រាប់ហើយ
Part 21: លើកក្រោយស្តាប់បងខ្លះទៅ
Part 22: លោកមានបំណងអី?
Part 23:វ៉ៃបួន ដប់ដៃសោះយំ?
Part 24:ក្រែងបារម្ភពីវាណាស់មិនចឹង?
Part 25: ប្រុសសង្ហារ!!!
Part 26:មិនពិត!!!
Part 27:យើងមិនបណ្តោយអោយឯងមានបញ្ហាទេ
Part 28:អរគុណ....
Part 29:ពង្រត់គ្នាមក
Part 30:លោកស្អប់ខ្ងុំណាស់ឬ?
Part 31:ខ្ងុំមិនយល់ពីលោកសោះ
Part 32:ខ្ងុំមិនចង់ឈឺជាងនេះទេ
Part 33:ជួបគ្នាម្តងទៀតហើយ
Part 34:ចុះបើសិនជាអារម្មណ៏ស្រលាញ់?
Part 35 :ល្ងង់ណាស់
Part 36: ចុះទុនថ្នាក់នេះចង់បានអ្វី?
Part 37:យើងដោះលែងឯង
Part 38:ធ្វើបែបណា?ខ្ងុំមិនចេះទេ
Part 39:កុំទៅអី....
Part 40:បាត់ខឹងនៅ?
Part 41:តាមយកចិត្ត
Part 42:ចង់មើលផ្កាយដែរទេ?
Part 43:ច្រលំលេខ
Part 44:គ្រោះថ្នាក់?
Part 45:ល្ងាចមកជួបយើងបានដែរទេ
ភាគបញ្ចប់

Part 7: គេស្រលាញ់ឯងមិនមែនយើង

4.8K 308 3
By JunEunKim

ថេយ៉ុងបានត្រឹមសម្លឹងមើលមុខជុងហ្គុកដោយអារម្មណ៏ឈឺចាប់ហេតុអីគេនៅតែមិនឈប់គិតថាខ្លួនចង់ចាប់បងប្រុសគេទៀត

"វាអាស្រ័យទៅលើការគិតរបស់អ្នកប្រុសផ្ទាល់ ព្រោះមិនថាបកស្រាយដល់ដាច់ខ្យល់ស្លាប់ក៏អ្នកប្រុសនៅតែមិនជឿដដែលនឹង" គេហត់និងបកស្រាយប្រាប់ដដែលៗបើជ្រុលជាគិតថាគេចឹងទៅហើយ ក៏បណ្តោយតាមនឹងទៅចុះ

"ឯងចង់ថាមកពីកំហុសយើងដែលមិនព្រមស្តាប់ឯងបកស្រាយចឹងឬ? "

"ខ្ងុំមិនបានថា អ្នកប្រុសគិតដោយខ្លួនឯង"ស្តាប់ចប់ក៏ក្តៅស្លឹកត្រចៀកងឺងសឹងតែតបទៅកាន់នាយតូចតែថេយ៉ុងក៏និយាយបង្អាក់ហើយស្រេច

"បើអ្នកប្រុសស្អប់ខ្ពើមមិនចង់ប៉ះពាល់ខ្ងុំ ដូច្នេះគួរកុំពាក់ព័ន្ធគ្នាអី អ្នកប្រុសនៅដោយអ្នកប្រុសខ្ងុំនៅដោយខ្ងុំធ្វើបែបនេះមិនបានទេឬ? "ឃើញគេស្ងាត់ក៏លួចគិតថានាយអាចនឹងយល់ តែមានឯណាជុងហ្គុកបែរជាដាក់ខ្លួនគេងក្បែរនោះព្រមទាំងទាញគេអោយមកជិតដោយមិនខ្វល់ឡើយថាម្ចាស់ខ្លួនគេមិនបានពេញចិត្តសូម្បីតែបន្តិច

"មិនបាច់និយាយយកល្អ យើងក៏មិនបានចង់ពាក់ព័ន្ធនឹងឯងដូចគ្នា "

"បើអ្នកប្រុសមិនចង់ពាក់ព័ន្ធក៏លែងទៅ ធ្វើបែបនេះធ្វើអី?"មាត់ប្រាប់ថាស្អប់តែបែរជាមកតាមរករឿងគេមិនឈប់ ពិតជាមិនយល់ពិតមែន

"គ្រាន់តែចង់ពិសោធន៏ថាឯងចិត្តងាយមែនឬក៏អត់ ហើយពេលនេះយើងក៏ដឹងចម្លើយ"ថាចប់គេបិតភ្នែកគេងធ្វើរំភើយ តែអ្នកដែលមិនសុខចិត្តគឺជាថេយ៉ុង ជុងហ្គុកនិយាយបែបនេះចង់បានន័យថាម៉េច?ចង់ថាគេចិត្តងាយទាំងដែលនាយជាអ្នកមកប៉ះពាល់គេមុនចឹងហ្ហេស?

"ខ្ងុំមិនបានចិត្តងាយ…  "ជុងហ្គុកបានត្រឹមគ្រហឹមតប តែសម្រាប់ថេយ៉ុងគេដឹងច្បាស់ថានាយកំពុងឌឺខ្លួន

"អ្នកប្រុស!!! "

"បើមិនបានចិត្តងាយមែនក៏ដេកទៅ នៅតម្លង់យើងដល់ពេលណាទៀត! "ជុងហ្គុកបើកភ្នែកស្រែកដាក់ទើបថេយ៉ុងស្ងាត់មាត់ជ្រៀបអោនមុខចុះពេលត្រូវគេស្រែកដាក់បែបនេះ  និយាយស្រួលបួលមិនបានឬ?មានម្តងទេដែលគេនិយាយផ្អែមនិយាយល្អដាក់ខ្លួនម្តងនោះ

ថេយ៉ុងសង្ងំគេងទាំងទឹកភ្នែកហូរតាមកន្ទុយភ្នែករឹមៗគេខឹងខ្លួនឯងដែលមិនអាចតស៊ូឬប្រកែកជុងហ្គុកដើម្បីយកភាពស្អាតស្អំអោយខ្លួនឯងបាន គេខឹងដែលគ្រាន់តែពាក្យមើលងាយ ពាក្យគំហករបស់ជុងហ្គុកធ្វើអោយទឹកភ្នែកគេហូរបានដោយយ៉ាងងាយ គេខឹងដែលមិនអាចធ្វើខ្លួនអោយស្អប់គេបាន ពេលខ្លះតាំងចិត្តថាស្អប់តែពេលគេធ្វើល្អដាក់តិចតួចក៏ចិត្តទន់វិញដូចចាហួយ វាអ្វីដែលថេយ៉ុងស្អប់បំផុតគេស្អប់ដែលគេធ្វើខ្លួនទន់ខ្សោយបែបនេះ

គេយំរហូតដល់គេងលក់ម្តងទៀតមិនបានចាប់អារម្មណ៏ពីរង្វង់ដៃដែលអោបចង្កេះគេនោះក៏សន្សឹមសសៀរដកចេញពីចង្កេះថេយ៉ុង ជុងហ្គុកងើបបើកទ្វារចេញទៅខាងក្រៅដោយមិននិយាយអ្វីមួយម៉ាត់សុខចិត្តប្រគល់គ្រែអោយក្មេងដែលខ្លួនស្អប់គេងយ៉ាងស្រួលទៅវិញ

រំលងអាធ្រាត្រម៉ោងពីរភ្លឺទៅហើយ ជុងហ្គុកនៅក្រលែងស្រាផឹកក្នុងបន្ទប់ទទួលភ្ញៀវនៅឡើយ កែវភ្នែកស្ងប់ស្មើរបង្កប់នូវអារម្មណ៏ជាច្រើនលាក់នៅខាងក្នុង

" ហ៊ឹស… "ជុងហ្គុកធ្លោយសម្លេងសើចចម្អកឡើងមកសម្លឹងមើលទ្វារបន្ទប់ដែលគេចេញមកមុននេះហាក់កំពុងគុំអ្នកដែលខាងក្នុងយ៉ាងម៉េចមិនដឹង

"បើពូកែលាក់ណាស់ ទុកអោយយើងជាអ្នកធ្វើអោយឯងនិយាយចេញមកក៏បាន" គេនិយាយចេញមកទាំងគ្មានក្បាលគ្មានកន្ទុយ ថេយ៉ុងពូកែលាក់អ្វីទៀតហើយ មើលចុះ….ញញឹមឡើងមកបែបនេះច្បាស់ជាមានល្បិចធ្វើបាបក្មេងតូចដែលកំពុងគេងក្នុងនោះទៀតមិនខាន

----------------

ថេយ៉ុងត្រលប់មកភូមិគ្រិះរបស់ដេវីនសុន វិញក្រោយពេលដែលភ្ញាក់ពីព្រឹកព្រលឹមស្រាងៗហើយក៏ត្រូវជុងហ្គុកចាប់អូសចេញពីផេនហោស៏ដូចអូសវ៉ាលី មកដល់ក៏ញាត់ចូលឡានហើយមើលចុះ សូម្បីតែពេលមកដល់គេក៏ចុះទៅតែខ្លួនគេធ្វើមិនដឹង មិនខ្ចីហៅ មិនសូម្បីតែងាកមើលមុខឬនិយាយជាមួយថេយ៉ុងសូម្បីតែមួយម៉ាត់តាំងតែពីព្រឹកមក

នាយតូចដកដង្ហើមធំទើបរុញទ្វារឡានចុះដោយខ្លួនឯងហើយរត់ទៅផ្ទះខាងក្រោយរបស់ខ្លួនដើម្បីងូតទឹកផ្លាស់សម្លៀកបំពាក់ទៅសាកលវិទ្យាល័យ ចៃដន្យមានម៉ោងត្រូវរៀនមួយព្រឹកទើបគេត្រូវទៅដោយផ្ញើរសារប្រាប់ម្តាយដែលនៅភូមិគ្រិះធំប្រាប់ថាជុងហ្គុកបាននាំគេមកវិញហើយ

ថេយ៉ុងរហ័សដើរចាកចេញពីភូមិគ្រិះសម្តៅទៅចំណតឡានក្រុងដើម្បីជិះទៅ ក្រោយរៀបចំខ្លួនរួចរាល់ចៃដន្យពេលមកដល់ខាងមុខភូមិគ្រិះវិញក៏ជួបនឹងឡាយរ៉ា ដែលរៀបនឹងទៅក្រុមហ៊ុនរបស់នាងដូចគ្នា

"Hi baby…. "លឺសម្លេងធ្វើអោយថេយ៉ុងឈប់ង៉ក់ពេលលឺសព្វនាមដែលបានហៅ នៅទីនេះគ្មាននរណាហៅគេថាប៊េប៊ីឡើយក្រៅពីឡាយរ៉ានោះ

"អ្នកនាង…"ថេយ៉ុងអោនគោរពបន្តិចទើបឡាយរ៉ារត់មកអោបនាយតូចយ៉ាងណែនព្រមទាំងច្របាច់ថ្ពាល់គេតិចៗទៀតផង

"យើងmiss ថេយ៉ុងខ្លាំងណាស់ដឹងដែរទេ? "លឺហើយនាយតូចសើចឡើងបន្តិចពេលលឺនាងនិយាយ ឡាយរ៉ាចូលចិត្តនិយាយភាសាបរទេសបែបនេះជាមួយគេខ្លាំងណាស់

"ខ្ញុំក៏នឹកអ្នកនាងដូចគ្នា"ឡាយរ៉ាព្រលែងចេញពីការអោបទើបបង្វិលខ្លួនថេយ៉ុងឆ្វេងស្តាំហាក់កំពុងរកអ្វីម្យ៉ាងឃើញហើយអត់មិនអោយថេយ៉ុងឆ្ងល់មិនបានឡើយ

"អ្នកនាងកើតអីហ្ហេស "

"ប្រាប់យើងតាមត្រង់មក ថាអាប្អូនបិសាចម្នាក់នោះធ្វើអ្វីឯងឬក៏អត់យើងនឹងបានទៅចាត់ការអោយ"

"ប្អូនបិសាច? "ថេយ៉ុងគិតបន្តិចទើបគិតយល់ថានាងចង់និយាយពីនរណា

"អត់ទេគាត់មិនបានធ្វើអ្វីខ្ញុំឡើយ អ្នកនាងកុំគិតបែបនោះអី"ឡាយរ៉ាស្ងាត់បន្តិចទើបញាក់ស្មាបន្តិច

"បើមិនបានធ្វើក៏ល្អ ឆាប់ឡើងឡានមកយើងជូនឯងទៅ"នាងក្រមុំចូលមកអូសថេយ៉ុងឡើងឡានមិនអោយគេបដិសេធបាន ហើយបន្ទាប់ពីជូនថេយ៉ុងទៅសលកវិទ្យាល័យហើយទើបនាងហួសទៅកន្លែងសណ្ឋាគាររបស់អេដវឺតទៅមើលការរៀបចំសម្រាប់កម្មវិធីថ្ងៃស្អែក នាងក៏បានបបួលអញ្ជើញថេយ៉ុងអោយទៅ តែក៏ទទួលដំណឹងមកថាថេយ៉ុងត្រូវប្រលងស្អែកដូចគ្នា ហើយមកផ្ទះវិញក៏ត្រូវជួយការងារនៅភូមិគ្រិះទើបបានត្រឹមតែជូនពរអោយគេប្រលងបានជោគជ័យហើយទទួលបានការងារក្នុងក្តីស្រម៉ៃគេប៉ុណ្ណោះ
-------------

ជំហានជើងបោះទៅខាងមុខយ៉ាងស្វាហាប់របស់អ្នកកម្លោះដែលជាមាននាមជាម្ចាស់គ្រប់គ្រងជើងហោះហើរល្បីឈ្មោះ សម្តៅទៅកាន់អូហ្វីសធ្វើការរបស់បងប្រុសធំរបស់ខ្លួន ជាហេតុអោយវត្តមានរបស់គេធ្វើអោយបុគ្គលិកនៅក្នុងក្រុមហ៊ុនគ្រឿងពេជ្រទាំងមូលផ្អើលឈូរឆរព្រោះមិននឹកស្មានថានឹងមានថ្ងៃបានឃើញមុខប្អូនប្រុសពៅម្ចាស់ក្រុមហ៊ុនបានច្បាស់បែបនេះឡើយ

ទ្វារបន្ទប់អូហ្វីសរបស់យ៉ុនហ្គីត្រូវបានរុញចូលមកទាំងមិនសូម្បីគោះសូមអនុញ្ញាតជាមុនសូម្បីតែបន្តិច ធ្វើអោយម្ចាស់បន្ទប់អស់សំណើចបន្តិចទើបលើកពែងកាហ្វេរមកក្រេប សម្លឹងមើលមុខប្អូនប្រុសដែលមិនសូម្បីតែញញឹមរាក់ទាក់មកកាន់គេ

"សុជីវធម៏ឯងមានក្នុងខ្លួនខ្លះដែរទេ ពេលដែលបើកទ្វារចូលបន្ទប់អ្នកដទៃត្រូវធ្វើបែបណា"ជុងហ្គុកមិនមាត់តែដាក់ខ្លួនអង្គុយនៅលើសាឡុង  សម្លឹងមុខបងប្រុសដូចប៉ូលីសសម្លឹងចោរយ៉ាងចឹង ទើបយ៉ុនហ្គីញាក់ស្មារមិនខ្វល់ហើយបែរមកមើលឯកសារវិញ

"បើមិនមានការអី ចេញទៅវិញទៅលឺមកថាការងារឯងក៏រវល់មិនចឹងឬ? "

"ខ្ងុំចង់អោយបងបកស្រាយរឿងដែលនិយាយកាលពីម្សិលមិញ"

"រឿងណា…និយាយគ្នាច្រើនដែរមិនសូវចងចាំទេថាឯងចង់សម្តៅលើរឿងណាអោយប្រាកដ"យ៉ុនហ្គីងើបសម្លឹងមុខប្អូនដែលខាំថ្គាមមើលមកគេ នេះសំណាងហើយដែលជាបង បើជាអ្នកដទៃវិញច្បាស់ជាមិនបានមកអង្គុយសម្លឹងមុខគ្នាដូចចង់ស៊ីសាច់ចឹងដែរ

"រឿងដែលបងប្រាប់ខ្ងុំកាលពីយប់មិញតាមទូរស័ព្ទ…. "ជុងហ្គុកស្រូបដង្ហើមចូលទម្រាំដាច់ចិត្តឆ្លើយនឹងបងប្រុស គេមកព្រោះចង់បញ្ជាក់ការពិតដូច្នេះហើយព្រមចាញ់បងប្រុសម្តងក៏មិនខាតអ្វីដែរ

"ចង់ដឹងធ្វើអី?ក្រែងស្អប់មុខគេមិនចឹងឬ? "យ៉ុនហ្គីពិនិត្យឯកសារបណ្តើរឆ្លៀតឆ្លើយនឹងប្អូនបណ្តើរ គេដឹងថាជុងហ្គុកគ្មានថ្ងៃនឹងនិយាយចេញមកងាយៗទាល់តែបញ្ជួសអោយនិយាយចេញមកដោយខ្លួនឯងទើបសមឬកគេ

"ក៏គ្រាន់តែចង់ដឹងធម្មតាព្រោះវាពាក់ព័ន្ធនឹងខ្ងុំដែរ"

"ចុះបើយើងមិនប្រាប់…. "ជុងហ្គុកស្បថថាគេស្ទើរហក់ទៅដាល់បងខ្លួនឯងទៅហើយ ព្រោះតែអាសម្តីឡកឡើយមកគេមិនឈប់នេះឯង ទោះជាកំពុងក្តៅតែព្យាយាមរំងាប់អារម្មណ៏មិនចឹងច្បាស់ជាមិនបានដឹងរឿងឡើយ

"បើចឹងខ្ងុំក៏មិនចង់ដឹង"

"ល្អ…បើចឹងចេញទៅ"ជុងហ្គុកងើបឈរឡើងស៊កដៃចូលហោប៉ៅក្រោមស្នាមញញឹមមានប្រៀបទើបបោះសំដីប៉ុន្មានម៉ាត់អោយយ៉ុនហ្គីរបូតប៊ិចដែលកាន់ស៊ីញ៉េចេញពីដៃភ្លាមៗ

"តារាម៉ូឌែលម្នាក់នោះដែលមកដើរឈុតគ្រឿងពេជ្រអោយបងកាលពីប៉ុន្មានខែមុនក៏គួរអោយចាប់អារម្មណ៏ណាដូចជាឈ្មោះជីមីន សឺរ៉ានណូ កូនកាត់អេស្ប៉ាញនោះអី"ជុងហ្គុកញញឹមសមចិត្តពេលឃើញទឹកមុខបងប្រុសប្រែប្រួល ដំបូងៗក៏យកសម្តីក្មេងខ្លះមកគិតដែរថាយ៉ុនហ្គីនិងមិនមានថ្ងៃស្រលាញ់ អ្នកដែលគេបានចោទនោះឡើយទើបចាត់អោយហានវ៉ូលទៅស៊ើបពីបងប្រុសខ្លួនឯងហើយក៏ភ្ញាក់ផ្អើលពេលដែលបានលឺពីសម្ព័ន្ធភាពពិសេសរវាងបងប្រុសនិងតារាម៉ូឌែលនោះទៅវិញវាជាហេតុដែលជុងហ្គុកមករកបងប្រុសនៅថ្ងៃនេះដូចគ្នា

"….."យ៉ុនហ្គីក្តាប់ក្រដាសឯកសារសម្លឹងប្អូនប្រុសដែលច្រត់ដៃលើតុធ្វើការរបស់គេជាមួយស្នាមញញឹមផ្ចាញ់ផ្ចាល

"ព័ត៏មានច្បាស់ជាបានល្បី បើសិនជាខ្ងុំបានបណ្តើរតារាម៉ូឌែលរូបស្រស់នោះចូលក្នុងកម្មវិធីស្អែកបងគិតចឹងទេ? "

"ឯងហ៊ាន? "

"រឿងអីខ្ងុំមិនហ៊ាន?គេមិនមានម្ចាស់ឯណាដូច្នេះហើយនរណាក៏អាចប៉ងបានមិនចឹង? "គេពេញចិត្តពេលឃើញទឹកមុខបងប្រុសដែលស្ទើរតែហូតកាំភ្លើងមកបាញ់បំបែកក្បាលគេចោល

"បើឯងប៉ះគេ យើងស្បថបើទោះបីឯងជាប្អូនក៏យើងមិនទុកឯងដែរ"ជុងហ្គុកសើចដើមកពេលបងប្រុសស្ទុះមកកញ្ឆក់កអាវគេកន្ត្រាក់មកជិត

"បើចឹងក៏ប្រាប់មក….គ្រាន់តែប្រាប់ការពិតដូចជាមិនមានអ្វីលំបាកឡើយ"យ៉ុនហ្គីព្រលែងដៃចេញពីកអាវប្អូនប្រុសដែលសើចដាក់គេ មុននេះរវល់តែខឹងទើបមិនដឹងថាវាជាល្បិចដែលប្អូនប្រុសយកមនុស្សរបស់ខ្លួនមកគម្រាមគេឡើយ

"ខ្ងុំចង់ដឹងការពិត… បងត្រូវតែប្រាប់ខ្ងុំពេលនេះ ហើយក៏នាទីនេះដូចគ្នា"ទឹកមុខសើចឡើកឡើយមុននេះក៏ប្រែជារាបស្មើរសម្លឹងមើលបងប្រុសដែលសម្លក់គេមិនទម្លាក់ក្រសែរភ្នែកចុះដូចគ្នា

"ត្រូវហើយ… អ្វីដែលយើងប្រាប់ឯងយប់មិញជាការពិត.. "

"…………."

"ថេយ៉ុងស្រលាញ់ឯង មិនមែនយើង ហើយវាជាអ្វីដែលយើងគិតថាឯងល្ងង់បំផុតដែលមើលមិនដឹងថាគេស្រលាញ់ឯងដល់ទៅប្រាំឆ្នាំនោះ"យ៉ុនហ្គីសម្លឹងមើលមុខប្អូនប្រុសដែលហាក់មិនមានប្រតិកម្មអ្វីសោះពេលលឺ នេះជុងហ្គុកគេជាមនុស្សយន្តឬយ៉ាងម៉េច?គេគ្មានអារម្មណ៏ភ្ញាក់ផ្អើលឬរំភើបទេហ្ហេសពេលមានអ្នកលួចស្រលាញ់ដល់ទៅប្រាំឆ្នាំបែបនេះ?

"បើដឹងហើយ ឯងល្មមឈប់រករឿងគេទៀតឈប់ចោទគេនេះនោះតាមតែដែលឯងឃើញហើយកុំលេងសើចជាមួយគេបើមិនច្បាស់លាស់នោះកុំធ្វើបាបគេអីអាណិតក្មេងផងទៅ"ជុងហ្គុកញាក់ចិញ្ចើមហាក់មុននេះពាក្យសម្តីបងប្រុសមិនបានចូលត្រចៀកគេសូម្បីតែបន្តិច គ្មានសូម្បីតែមួយភាគរយ

"នរណាថា?..........ខ្ងុំនឹងមើលថែគេអោយបានល្អទៅវិញទេ"ស្នាមញញឹមមិនគួរអោយទុកចិត្តផុសឡើងលើមុខរបស់គេធ្វើអោយយ៉ុនហ្គីដឹងបានថាគេច្បាស់ជាមានគម្រោងអ្វីមិនខាន

"ជុងហ្គុក… "

"គេនឹងទទួលបានការមើលថែយ៉ាងល្អ…ហើយក៏ល្អជាទីបំផុតដូចគ្នា!! "គេសង្កត់ប្រយោគចុងក្រោយទើបបើកទ្វារចាកចេញទុកអោយយ៉ុនហ្គីបានត្រឹមដកដង្ហើមធំព្រោះមិនដឹងថាប្អូនកំពុងតែគិតចង់ធ្វើអីទៅលើថេយ៉ុងទៀតនោះទេ

Continue Reading

You'll Also Like

38.8K 2.6K 4
❝𝑾𝒊𝒍𝒍 𝒚𝒐𝒖 𝒎𝒊𝒏𝒅 𝒃𝒆𝒊𝒏𝒈 𝒎𝒚 𝒅𝒆𝒔𝒔𝒆𝒓𝒕, 𝒄𝒉𝒆𝒓𝒓𝒚?❞ •••••••••••••• He didn't want to feel anything for her after all; he wasn't...
81.7K 1.6K 116
Author: 解棠 Associated Names: 【末世】炮灰变BOSS(H) Transmigration is not scary, but in the end times, she is no longer calm, what? This is the meat apocalyp...
839K 69.9K 34
"Excuse me!! How dare you to talk to me like this?? Do you know who I am?" He roared at Vanika in loud voice pointing his index finger towards her. "...
811K 36.6K 20
The man looked me up and down, his red eyes staring through me."You... Are a werewolf." "So I've noticed" The man scowled, his lips pulling back rev...