ស្អប់ឬស្រលាញ់ [COMPLETE ✔️]

By JunEunKim

222K 15.1K 328

"ថ្ងៃណាមួយយើងនឹងអោយគ្រប់គ្នាបានឃើញថាឯងមិនបានល្អស្អាតដូចដែលគ្រប់គ្នាបានគិត" More

Part 1:យំធ្វើស្អីអាណាងាប់?
Part 2: ឯងថាអោយនរណា?
Part 3:រំខានណាស់
Part 5:កុំយកដាក់ក្នុងចិត្តអី
Part 6:ចិត្តងាយបែបនេះចំពោះគ្រប់គ្នា??
Part 7: គេស្រលាញ់ឯងមិនមែនយើង
Part 8:ក្រែងមកដើម្បីជូតខ្លួនមិនចឹង
Part 9:យើងច្បាស់ជាចងចាំវាទុក
Part 10: ឯងគិតដោយខ្លួនឯង...
Part 11: ក្រែងឯងបញ្ចុកយើងមិនចឹង??
Part 12: អ្វីក៏បានឬ??
Part 13: ឯងនៅតែមាត់រឹងដដែល
Part 14:យើងរើសបានតាមផ្លូវ
Part 15:និយាយទៅ..ឯងជារបស់នរណា?
Part16:គេមិនដែលប្រាកដប្រជានឹងនរណា
Part 17:ក៏ចង់....តែមិនចេះទើបខ្ចិលតែម្តងទៅ
Part 18​:ហ៊ានរត់ហ្អេស?
Part 19: ឆ្កួតឬ?
Part 20:យើងមិនដែលល្អក្នុងភ្នែកឯងតាំងពីដើមស្រាប់ហើយ
Part 21: លើកក្រោយស្តាប់បងខ្លះទៅ
Part 22: លោកមានបំណងអី?
Part 23:វ៉ៃបួន ដប់ដៃសោះយំ?
Part 24:ក្រែងបារម្ភពីវាណាស់មិនចឹង?
Part 25: ប្រុសសង្ហារ!!!
Part 26:មិនពិត!!!
Part 27:យើងមិនបណ្តោយអោយឯងមានបញ្ហាទេ
Part 28:អរគុណ....
Part 29:ពង្រត់គ្នាមក
Part 30:លោកស្អប់ខ្ងុំណាស់ឬ?
Part 31:ខ្ងុំមិនយល់ពីលោកសោះ
Part 32:ខ្ងុំមិនចង់ឈឺជាងនេះទេ
Part 33:ជួបគ្នាម្តងទៀតហើយ
Part 34:ចុះបើសិនជាអារម្មណ៏ស្រលាញ់?
Part 35 :ល្ងង់ណាស់
Part 36: ចុះទុនថ្នាក់នេះចង់បានអ្វី?
Part 37:យើងដោះលែងឯង
Part 38:ធ្វើបែបណា?ខ្ងុំមិនចេះទេ
Part 39:កុំទៅអី....
Part 40:បាត់ខឹងនៅ?
Part 41:តាមយកចិត្ត
Part 42:ចង់មើលផ្កាយដែរទេ?
Part 43:ច្រលំលេខ
Part 44:គ្រោះថ្នាក់?
Part 45:ល្ងាចមកជួបយើងបានដែរទេ
ភាគបញ្ចប់

Part 4:ចេញទៅ!!

4.4K 321 2
By JunEunKim

គេនិយាយថារំខានទាំងមិនបានខ្វល់ខ្វាយពីអារម្មណ៏អ្នកស្តាប់ឡើយថាឈឺចាប់កម្រិតណាស់ កម្លោះតូចងើយមុខឡើងទប់ទឹកភ្នែកកុំអោយហូរទើបងាកមកប្រឈមនឹងអ្នកដែលឌឺដងផ្ចាញ់ផ្ចាលខ្លួនដោយទឹកមុខគ្មានអារម្មណ៏អ្វីទាំងអស់

"បើវត្តមានខ្ញុំរំខានអ្នកប្រុសដូច្នេះខ្ញុំសុំទោសផង ប៉ុន្តែលោកជំទាវបានបញ្ជាអោយខ្ញុំឡើងមកចាំគាត់មុននៅទីនេះ នៅក្នុងបន្ទប់អ្នកប្រុសទម្រាំតែអ្នកនាងឡាយរ៉ា និងអ្នកប្រុសហូសុកធ្វើការចុះចតយន្តហោះ"ថេយ៉ុងរៀបរាប់ទាំងខ្សែរធ្វើអោយជុងហ្គុកជ្រួញចិញ្ចើមឆ្ងល់ពេលលឺថេយ៉ុងលើកពីម្តាយខ្លួនមកនិយាយ អ្នកម៉ាក់មកទីនេះហេតុអីមិនប្រាប់អោយគេដឹងផង

"អ្នកម៉ាក់មកទីនេះ? "ជុងហ្គុកងាកទៅមើលហានវ៉ូលដែលសន្សឹមបង្ហើបមាត់ប្រាប់ថាវាជាការពិត ខុសពីណាយរ៉ាដែលអោបដៃសម្លក់មុខថេយ៉ុងដោយឬកពារមិនពេញចិត្ត ខឹងដែលថេយ៉ុងចូលមកកាត់ចង្វាក់សម្ព័ន្ធភាពជ្រាលជ្រៅរបស់នាងនិងជុងហ្គុក ទើបងើបចុះពីលើតុដើរមកអោបដៃជុងហ្គុកជាប់

"លោកទៅជឿអ្វីសម្តីក្មេងបម្រើនេះនោះ ជួនកាលគេអាចនិយាយកុហកក៏ថាបាន"នាងញញឹមចម្អកមកកាន់ថេយ៉ុងតែក៏ត្រូវជុងហ្គុករបេះដៃនាងចេញព្រមទាំងសម្លឹងមុខនាងជាប់

"ត្រលប់ទៅវិញទៅ "

"ប៉ុន្តែ… "

"ចាំខ្ញុំទៅរកនាងយប់នេះ"សម្តីរបស់គេធ្វើអោយណាយរ៉ាញញឹមស្រស់ទើបងក់ក្បាលយល់ព្រមជាមួយគេដោយមិនស្ទាក់ស្ទើរ តែពាក្យរបស់ជុងហ្គុកមិញថេយ៉ុងក៏ស្តាប់លឺតែបានត្រឹមលួចឈឺចិត្តយ៉ាងស្ងៀមស្ងាត់ព្រោះដឹងថាគ្មានសមត្ថភាពអ្វីទៅឃាត់ឃាំងមិនអោយនាយទៅបានឡើយ

"ខ្ញុំនឹងចាំលោក"ថាហើយនាងក៏ជង្អើតជើងថើបថ្ពាល់គេមួយខ្សឺត ហើយដើរមកយកកាបូបនាងនៅលើតុធ្វើការរបស់ជុងហ្គុក

"ចំណែកឯងនៅទីនេះហើយ ហាមចេញទៅណាផ្តេសផ្តាសអោយសោះ"ជុងហ្គុកអូសថេយ៉ុងអោយមកអង្គុយលើសាឡុងទើបចាកចេញទៅខាងក្រៅជាមួយហានវ៉ូលទំនងជាទៅតាមរកម៉ាដាមអេបេល៏សួរនាំថាហេតុអីបានជានាំក្មេងនេះមកជាមួយដែរ

"ឯងគិតថាឯងអាចឈ្នះយើងបានឬ? "ណាយរ៉ាស្ពាយកាបូបដើរមកក្បែរថេយ៉ុងដែលអង្គុយនៅខាងលើសាឡុង នាងដឹងច្បាស់ថាក្មេងនេះប្រាកដជាគិតអ្វីទៅលើជុងហ្គុកជាមិនខាន មុននេះនាងក៏បានឃើញថាគេយំ ដូច្នេះហើយទើបនាងជឿជាក់ថាក្មេងនេះមានចិត្តអោយមនុស្សដែលនាងប៉ងនោះ

"អ្នកនាងនិយាយពីអី? "ថេយ៉ុងចងចិញ្ចើមសួរព្រោះសុខៗនាងក៏មកសួរទាំងគ្មានក្បាលគ្មានកន្ទុយបែបនេះ

"យើងមើលដឹងថាឯងពេញលោកជុងហ្គុក… ឯងគិតថាឯងអាចឈ្នះខ្ញុំបានឬ? "ថេយ៉ុងលឺហើយក៏សើចបន្តិចព្រោះហួសចិត្តដែលនាងមកនិយាយធ្វើដូចជុងហ្គុកជាកម្មសិទ្ធរបស់នាងតែម្នាក់ចឹង

"ឈ្នះមិនឈ្នះខ្ញុំមិនដឹង…តែអ្វីដែលខ្ញុំដឹងច្បាស់ អ្នកប្រុសមិនដែលស្រលាញ់អ្នកណាពិតប្រាកដឡើយ"គេនិយាយការពិតតាមដែលមើលឃើញមករាល់ថ្ងៃ តែនាងបែរជាគិតថាថេយ៉ុងចង់ឌឺដងនាងទៅវិញ

"ត្រឹមតែជាអ្នកបម្រើនៅផ្ទះលោកជុងហ្គុកសោះ កុំមកសម្តីខ្លាំងដាក់យើង!! "

"ខ្ញុំមិនបានសម្តីខ្លាំងនោះឡើយ គ្រាន់តែចង់ប្រាប់អោយអ្នកនាងបានដឹងឬមួយអ្នកដឹងហើយតែសុខចិត្តធ្វើមិនដឹង? "

"ឯង…អាក្មេងចង្រៃ"នាងចូលមកបម្រុងនឹងទះថេយ៉ុងតែគេគេចចេញទាន់ធ្វើអោយស្រីស្រស់បុកនឹងថូផ្កាលើតុធ្លាក់បែកខ្ចាយប៉ុន្តែនាងមិនបានបញ្ឈប់ត្រឹមនឹងណាយរ៉ាសម្លក់មុខថេយ៉ុងដែលកំពុងរកផ្លូវគេចចេញ

"យើងនឹងធ្វើអោយឯងគិតខុសថាកាលដែលមកឌឺដងផ្លែផ្កាអោយយើងបែបនេះនោះ"

"តែខ្ញុំមិនបាន… "

ផាច់!!!

----------------------

"អ្នកម៉ាក់!! "ជុងហ្គុកសង្កត់សម្លេងហៅឈ្មោះម្តាយតាមទូរស័ព្ទដោយតភាពម៉ួម៉ៅពេលដែលរកគាត់ឡើងចង់វិលក្បុងពេញមួយអាកាសយានដ្ឋាន តែពេលខលទៅបែរជាគាត់ប្រាប់ថាពេលនេះនៅហាងកាហ្វេរជាមួយមិត្តចាំជួបគ្នាបីម៉ោងក្រោយថែមទាំងផ្ញើរក្មេងនោះជាមួយគេទៀត

(កុំមកធ្វើសម្លេងបែបនេះដាក់ម៉ាក់ជុងហ្គុក ម៉ាក់មិនចូលចិត្ត!)

"ហើយខ្ញុំក៏មិនចូលចិត្តកាលដែលម៉ាក់យកក្មេងនោះមកញាត់ក្នុងអូហ្វីសខ្ញុំដូចគ្នា"

(គ្រាន់តែអោយគ្នាទៅអង្គុយចាំក្នុងនោះប៉ុន្មានម៉ោងវាដាច់ខ្យល់ឬ?បើថាដាច់ខ្យល់ចាំម៉ាក់អោយហានវ៉ូលនាំកូនទៅពេទ្យ)ជុងហ្គុកជ្រោងសក់ឡើងទៅលើដោយភាពក្តៅក្រហាយ ពេលត្រូវម្តាយពោលពាក្យបញ្ជួសបន្សោកដាក់

"តើជាខ្ញុំឬជាអាក្មេងនោះដែលវាដេកពេទ្យអោយប្រាកដទៅ"

(កុំមកប្រើពាក្យសម្តីបែបនេះដាក់ម៉ាក់! បើសិនជាថេយ៉ុងគេមានរឿងអី កូនច្បាស់ជាជួបនឹងម៉ាក់មិនខានឡើយជុង…)

"អាឡូ….ម៉ាក់?ពុទ្ធោអើយ!! "ជុងហ្គុកបោះទូរស័ព្ទដោយភាពតប់ប្រមល់សំណាងហើយដែលហានវ៉ូលរត់មកទ្រទាន់មិនចឹងនឹងបានធ្លាក់ទៅដីខ្ទេចម៉ត់មិនខានឡើយ

"ចាហ្វាយ… "

"ទៅវិញ"អ្នកកម្លោះបង្វែរខ្លួនឡើងទៅអូហ្វីសទាំងមុខស្មើរមិនផ្លាស់ប្តូរប៉ុន្តែក្នុងចិត្តខឹងអ្នកដែលនៅក្នុងបន្ទប់ស្ទើរតែដាច់ខ្យល់ មិនដឹងជាទៅប្រើមាយាស្អីដាក់អ្នកផ្ទះគេខ្លះទេ ទើបគ្រប់គ្នាបារម្ភជាងគេដែរជាកូនទៀត

"មិនដឹងជាមករកស្អី!!អំពល់ទុក្ខតែគេឯងបែបនេះ"ដើរបណ្តើរក៏ឆ្លៀតរអ៊ូរង៉ូវៗក្នុងបំពង់កចាំមើលណាទៅដល់អូហ្វីសពេលណានឹងចាត់ការអោយដឹងដៃ

អារម្មណ៏កំពុងម៉ួម៉ៅ ក៏កាន់កើនឡើងពេលដែលមកដល់មាត់ទ្វារអូហ្វីសក៏លឺសម្លេងរញ៉េរញ៉ៃលាន់ចេញមក

"បង្ករឿងស្អីទៀតហើយ? "ជុងហ្គុកបើកទ្វាររុញចូលដោយមានហានវ៉ូលនៅតាមពីក្រោយ គិតថាថេយ៉ុងប្រាកដជាធ្វើអោយខូចខាតសម្ភារ:បន្ទប់គេ តែត្រលប់បែរជាមកឃើញសភាពដែលណាយរ៉ាជាន់ដៃថេយ៉ុងអោយមុតនឹងអំបែងថូផ្កាដែលធ្លាក់បែកទៅវិញ ចំណែកឯថេយ៉ុងក៏ហូរទឹកភ្នែកអោយសស្រាក់ព្រោះតែអំបែងវាចាក់ចូលក្នុងដៃ

"នាងធ្វើស្អីគេ?? "អារម្មណ៏ម៉ួម៉ៅមិនដឹងមកពីណា ដឹងត្រឹមថាគេមិនពេញចិត្តកាលបើឃើញណាយរ៉ាធ្វើបាបនាយតូចរហូតដល់គេមានរបួសយំសស្រាក់បែបនេះ

"លោកជុងហ្គុក… "ណាយរ៉ារហ័សដកជើងចេញដោយភាពភិតភ័យព្រោះមុននេះជ្រុលអោយអារម្មណ៏ម៉ួម៉ៅខឹងដែលថេយ៉ុងស្រលាញ់ជុងហ្គុកហើយក៏ពោលពាក្យឌឺដងដាក់នាងធ្វើអោយតារាម៉ូដែលរូបស្រស់ម៉ួម៉ៅដល់ថ្នាក់ចាប់គេមកទះតប់ដល់ថ្នាក់នេះ

"ខ្ញុំសួរថានាងធ្វើស្អីគេ? "ជុងហ្គុកចោទសួរដោយសម្លេងត្រជាក់ស្រឹបអោយនាងញ័រខ្លួនដូចកូនសត្វធ្លាក់ទឹក មិនយល់ថាហេតុអីខឹងតែដឹងត្រឹមថានាយមិនពេញចិត្តកាលបើឃើញអ្នកផ្សេងធ្វើដាក់ថេយ៉ុងបែបនេះ អ្នកដែរធ្វើបាបក្មេងនេះបានមានតែគេម្នាក់គត់ ក្រៅពីគេនរណាក៏គ្មានសិទ្ធប៉ះពាល់ដែរ

ជុងហ្គុកស្ទុះចូលមកជិតថេយ៉ុងព្រមទាំងបន្ទច់ជង្គង់ចុះចាប់ដៃថេយ៉ុងមកមើលព្រមទាំងភ្លុំវាតិចៗទើបងើបមកផ្ងើយមុខថេយ៉ុងមើលក៏ឃើញថាគេមានឈាមនៅគែមមាត់ដូចគ្នា កាយវិការយកចិត្តទុកដាក់ធ្វើអោយថេយ៉ុងបានត្រឹមតែយំក្នុងបំពង់កតិចៗតែក៏លួចអៀនចំពោះកាយវិការដែលគេបានប្រព្រឹត្តដាក់ខ្លួនដូចគ្នា

"អ្នកប្រុសតូច…."ថេយ៉ុងខ្ញាំអាវអ្នកដែលអោបក្រសោបខ្លួនជាប់នឹងទ្រូងក្នុងចិត្តក៏លួចភ័យខ្លាចថាបើគេមកទាន់ ខ្លួនច្បាស់ជាត្រូវណាយរ៉ាធ្វើបាបធ្ងន់ជាងនេះមិនខាន មិនមែនមិនចង់តដៃតែគេយល់ថាខ្លួនឯងជាប្រុសមិនគួរវាយមនុស្សស្រី ចង់រកផ្លូវគេចដែរតែបែរជាត្រូវនាងបានដៃធ្វើបាបទៅវិញ

"ខ្ញុំ..ខ្ញុំ"ណាយរ៉ាក្តាប់ដៃជាប់ខាំមាត់សម្លក់អ្នកដែលត្រូវជុងហ្គុកអោបជាប់ដោយភាពក្តៅក្រហាយ អាក្មេងនេះជាមារជ្រែកបេះដូងនាងច្បាស់ណាស់ជួបគ្នាមិនបានមួយថ្ងៃក៏នាំបញ្ហាអោយនាងទៅហើយ

"..."ជុងហ្គុកមិនមាត់ជូតឈាមចេញពីមាត់រាងតូចចេញថ្នមៗ ទើបចោលខ្សែរភ្នែកមើលទៅនារីបង្កហេតុ ខាំថ្គាមទប់អារម្មណ៏ម៉ួម៉ៅដែលកំពុងពុះក្នុងខ្លួនដូចជាទឹកកំពុងដាំ

"ចេញទៅ!! កុំអោយខ្ងុំឃើញមុខនាងទៀត!!"ជុងហ្គុក ហារមាត់ដេញដោយមិនស្រណោះព្រោះនាងនិងគេក៏មិនមានសម្ព័ន្ធភាពជ្រាលជ្រៅអ្វីដែលតម្រូវអោយគេអាលោះអាល័យនាងឡើយ

"នេះលោកដេញខ្ញុំ ដើម្បីការពារវាហេស? "ជុងហ្គុកមិនបានតបតតែក៏លើកបីថេយ៉ុងឡើងមកដាក់លើសាឡុងធ្វើអោយនាងកាន់តែម៉ួម៉ៅថែមមួយកម្រិតទៀត ខឹងដែលថេយ៉ុងទទួលបានការថ្នាក់ថ្នមពីជុងហ្គុកទាំងដែរវាគួរតែជានាងដែរត្រូវទទួលបានវា

"លោកធ្វើបែបនេះដាក់ខ្ញុំមិនបានទេ… ខ្ញុំមិនព្រម!!អាក្មេងបម្រើនេះវាមានស្អីល្អអោយលោកដាក់ខ្លួនទៅប្រលាក់ប្រឡូសនឹងវានោះ?"នាងមិនព្រមចេញបែរជាឈរឡូឡាដូចនៅផ្សារត្រី នាងមិនបានធ្វើអោយជុងហ្គុកត្រជាក់ចិត្តតែនាងបែរជាធ្វើអោយគេម៉ួម៉ៅរហូតជិតដល់កំណត់ដែលទប់លែងជាប់ទៅវិញទេ

"ចេញតាមសម្រួលឬចង់អោយគ្រាប់សំណជូនដំណើរនាង? "ណាយរ៉ាស្ងាត់មាត់ឈឹងក្រោយលឺប្រយោគគេហើយ ទើបសម្រេចចិត្តកញ្ឆក់កាបូបដើរបំបុកស្មារហានវ៉ូលចេញដោយភាពម៉ួម៉ៅ ហើយក៏រាងភ័យព្រោះមុននេះបើនាងមិនចេញថាមិនត្រូវគេច្បាស់ជាធ្វើមែន មនុស្សដូចជាជុងហ្គុក ដេវីនសុននិយាយអ្វីគឺធ្វើនឹងស្រាប់ហើយ  បើគេនិយាយហើយគេនឹងធ្វើអោយដូចសម្តីដែលនិយាយយ៉ាងចឹង

"ហានវ៉ូលយកប្រអប់ថ្នាំមក! "

"បាទចាហ្វាយ"ហានវ៉ូលលួចញញឹមពេលឃើញចាហ្វាយទាញដៃថេយ៉ុងមកមើល មិនចាប់អារម្មណ៏អ្នកដែលជូតទឹកភ្នែកចេញទាំងថ្ពាល់ក្រហមងាំងឡើយ

"ចាហ្វាយនេះប្រអប់ថ្នាំ"

"ទៅធ្វើការឯងចុះ បន្តិចទៀតអោយគេមកសម្អាតបន្ទប់យើងផង"

"បាទ"ហានវ៉ូលចាកចេញព្រមទាំងបិតទ្វារអោយយ៉ាងរៀបរយ ថេយ៉ុងបម្រុងនឹងដកដៃចេញធ្វើខ្លួនឯងតែជុងហ្គុកច្របាច់កដៃជាប់ព្រមជាមួយសង្កត់សម្លេងមិនអោយគេរើ

"កុំរើ!! "គេសម្លុតអោយអ្នកដែលរើមុននេះអង្គុយត្រង់ខ្លួនមិនហ៊ានមាត់ ហើយពេលឃើញថាក្មេងឈប់រើហើយទើបគេបើកប្រអប់យកថ្នាំមកជូតមុខរបួសអោយថេយ៉ុងថើរៗ ឯអ្នកដែលត្រូវរបួសអៀនឡើងភ្លេចឈឺទៅហើយ ភ្លេចថាមុននេះកំពុងខឹងគេទៅទៀត

"អ្នកប្រុស...អ្នកប្រុសទៅធ្វើការទៅខ្ងុំធ្វើខ្លួនឯង"ថេយ៉ុង បម្រុងដណ្តើមថ្នាំពីដៃរាងក្រាស់តែគេមិនអោយ

"គ្រាន់តែនៅអោយស្ងៀមវាលំបាកស្អី? ដេញអោយយើងទៅធ្វើការនឹងចង់បញ្ជាក្បាលយើងមែនទេ? "ជុងហ្គុក

"ទេ..ខ្ងុំអត់ទេ"

"អំពល់ទុក្ខយើងណាស់"ជុងហ្គុកចាក់អាកុលលើសំឡីស្អាតមួយថ្មីទើបងើបមកមើលមុខថេយ៉ុងដែលព្រិចភ្នែកចុះឡើងព្រោះអៀនដែលត្រូវគេសម្លឹងមុខមិនដាក់ភ្នែក

"ងើបមុខមក"ម្រាមដៃស្រលូនផ្ញើយមុខថេយ៉ុងឡើងទើបផ្តិតឈាមនៅគែមមាត់នាយតូចថ្នមៗខណ:ម្ចាស់ខ្លួនក៏សម្ងំអោយគេលាងរបួសអោយរហូតដល់រួចរាល់ក្នុងចិត្តវិញរំភើបស្ទើរហោះទៅហើយ

"អរគុណអ្នកប្រុសហើយ"ថេយ៉ុងញញឹមដាក់គេក្នុងន័យអរគុណ

"មិនបាច់អរគុណ យើងគ្រាន់តែមិនចង់ស្តាប់ម៉ាក់រអ៊ូថាបណ្តោយអោយក្មេងសំណព្វគាត់មានរបួស កុំគិតថាយើងធ្វើល្អដាក់ឯងហើយ ឯងភ្លេចឋាន:ខ្លួនឯងនោះ" គ្រាន់តែលឺចប់ថេយ៉ុងអោនមុខចុះយ៉ាងលឿន ព្រោះទ្រាំស្តាប់មិនបាន

"ខ្ងុំមិនដែរភ្លេចថាខ្លួនឯងជានរណានោះទេ អរគុណដែរបានតឿន"

"ដឹងល្អហើយ…. យើងនឹងមិនបាច់និយាយច្រើន"ជុងហ្គុកងើបមកអង្គុយធ្វើការវិញ ទើបថេយ៉ុងបម្រុងថានឹងងើបចេញទៅអង្គុយខាងក្រៅជាមួយហានវ៉ូលវិញ តែថាមិនទាន់បានងើបមកផងក៏មានសម្លេងមកកាត់ទៅហើយ

"អង្គុយអោយស្ងៀមៗចេះទេ?ងើបដើរទៅនេះទៅនោះអំពុលទុក្ខយើងឯងសប្បាយហ្ហេស? "គេក៏មិនបានចង់អោយនៅដូចគ្នាគ្រាន់តែខ្លាចថាបើដើរផ្តេសផ្តាសហើយមានបញ្ហាអី ម៉ាក់គេច្បាស់ជាសម្លាប់គេស្លាប់មិនខាន

"ប៉ុន្តែខ្ញុំ… "

"បើយើងឃើញឯងហើបខ្លួនចេញពីសាឡុងតែ1cm យើងស្បថថាយើងនឹងរំលោភឯងអោយដាច់ខ្យល់នៅលើនឹងតែម្តង"គ្រាន់តែលឺថេយ៉ុងដាក់ខ្លួនអង្គុយលើសាឡុងជាប់ដូចគេបិតកាវ ព្រោះខ្លាចថាគេនឹងធ្វើមែនហើយពេលឃើញក្មេងស្តាប់បង្គាប់ជុងហ្គុកក៏បែរមកមើលឯកសារវិញដោយមាននាយតូចនៅអង្គុយមើលមុខគេភ្លិសភ្លឹសមិនហ៊ានងើបចេញ

"អាងអីបញ្ជាៗ គួរអោយស្អប់ណាស់… "ថេយ៉ុងលួចជេរគេក្នុងចិត្តមិនអោយគេលឺព្រោះស្អប់នឹងអាចរឹកផ្តាច់ការរបស់គេខ្លាំងណាស់

"ហើយកុំអោយយើងដឹងថាឯងកំពុងតែលួចដៀលយើងក្នុងចិត្តអោយសោះ"ថេយ៉ុងភ្ញាក់ព្រើតពេលអ្នកដែលមើលឯកសារសុខៗក៏ស្រាប់តែនិយាយឡើងធ្វើអោយគេភ្ញាក់ព្រើតដល់ភ្លាត់មាត់ឡើង

"ហេតុអីអ្នកប្រុសដឹង? "ជុងហ្គុកជ្រួញចិញ្ចើមបិទឯកសារលាន់ផឹបពេលដែលខ្លួននិយាយចោលស្រាប់តែក្មេងនេះភ្លាត់មាត់សួរថាម៉េចក៏គេដឹង …នេះកុំប្រាប់ថា

"ឯងលួចជេរមែនទេ? "

"អត់ទេ..ខ្ញុំអត់ទេអ្នកប្រុស"

"កុហកបើមិនបានជេរ ចុះមុននេះស្អី!! "ជុងហ្គុកស្ទុះចូលមកក្បែរសាឡុងឡើងទៅទ្រោបពីលើនាយតូចជម្រិតសួរយ៉ាងម៉ួម៉ៅ អោយអ្នកដែលត្រូវគេចាប់អោយនៅក្រោមទ្រូងក៏លួចបន់ស្រន់ក្នុងចិត្តកុំអោយគេធ្វើបាបខ្លួន ព្រោះមិនចង់ត្រូវគេរំលោភដល់ដាច់ខ្យល់លើសាឡុងនេះឡើយ

ហើយបើជេរគេហើយស្ងាត់ទៅអត់ទេ-,-

Continue Reading

You'll Also Like

42.4K 1.5K 61
Alternative: The Immortal Husband of Time Travel First Immortal Husband 《穿越之一品仙夫》作 Author: B...
38.8K 2.6K 4
❝𝑾𝒊𝒍𝒍 𝒚𝒐𝒖 𝒎𝒊𝒏𝒅 𝒃𝒆𝒊𝒏𝒈 𝒎𝒚 𝒅𝒆𝒔𝒔𝒆𝒓𝒕, 𝒄𝒉𝒆𝒓𝒓𝒚?❞ •••••••••••••• He didn't want to feel anything for her after all; he wasn't...
1.3M 12.5K 102
~I never claimed to be a writer~ Includes -cute shit -sumt -some sad stuff I actually can't write to save myself, so don't mind the grammar mistak...
516K 7.6K 32
Rajveer is not in love with Prachi and wants to take revenge from her . He knows she is a virgin and is very peculiar that nobody touches her. Prachi...