Love and hate ( Vegas pete )

By Thai_khmer_Novel

7.1K 865 111

វាមិនមែនជាកាពិតទេត្រូវទេ?..... អារម្មណ៍ភីតប្រាប់ថា គេឈឺ នឹងកាសម្លឹងឃេីញបែបនេះណាស់ More

ឈុតតិចៗ
យេីងទុកឯងជា Princess
សាមញ្ញ
សេីុបពីត្រកូល Jakapan Puttha
ជ្រេញអ្នកមានស្នេហា ខ្ជិលលូកមាត់ជាមួយ
អូនជឿបងVegas
យេីងក៏គ្មានថ្ងៃបែកពីឯងដែល Vegas
ទឹកភ្នែកស្រក់
ខ្ញុំស្តាយ ស្តាយពេលដែលស្រលាញ់ឃាតករដូចជាលោក
ផ្តេីមជីវិតជាថ្មី
ជួបគ្នាសារជាថ្មី
Pete បាត់ការចងចាំ
Vegas ឬ daddy .... ហៅអាឆ្កួត
ខ្ញុំគ្មាន ទោស ឲ្យអ្នកសម្លាប់គ្រួសារនឹងបំផ្លាញ់ខ្ញុំទេ

ហេតុអីធ្វើបែបនេះ!!! ( 😭 )

365 64 9
By Thai_khmer_Novel

Love and hate
Part 9+10 ហេតុអីធ្វើបែបនេះ!!!

« តែ... បើគាត់ដឹងពីគ្រួសាររបស់យើង ម៉េចក៏ឈ្មោះយើងដាក់សញ្ញាសួរបែបនេះ???? » Pete និយាយចប់ក៏កាន់តែចង់ដឹង គេក៏ប្រញាប់ដេីរទៅឆែកឆេរបន្តចង់ដឹង Pete រកជាយីរក៏បានប្រទះនឹងកូនសៀវភៅតូចមួយនៅលេីតុ គេក៏លេីកមកអាន

( យេីងនឹងឲ្យពួកឯងងាប់.... )  វាជាអក្សរនៅលើក្រដាសចុងក្រោយនោះ ធ្វើឲ្យ Pete គាំងមិនស្ទើរឡើយ

ទឺត ...... ទឺត ......

សុខៗសំឡេងទូរសព្ទក៏រោទ៍ឡើងធ្វើឲ្យ Pete ភ្ញាក់ជាខ្លាំងឬក៏ប្រញាប់លើកទូរសព្ទមកមើល ថានោះជាលេខរបស់ឪពុកខ្លួន Pete ក៏ប្រញាប់លើក

« អាឡូលោកប៉ា » Pete និយាយទាំងញ័រញ័រ

( អទោស ម្ចាស់ទូរស័ព្ទបានជួបគ្រោះថ្នាក់ចរាចរណ៍ហេីយ ពេលនេះខាងប៉ូលីសកំពុងតែបញ្ជូនគាត់ចូលមន្ទីពេទ្យ** ហេីយ សូមលោកជួយមកផងបានទេ??? )

« ថាមិច!!!! » Pete ស្រែកឡេីងជាខ្លាំង ទឹកភ្នែកក៏ចាប់ផ្ដើមស្រក់ចុះ ទូរសព្ទក៏បានធ្លាក់ដល់ដី

« អត់ទេ.... » Pete នោយាយឡេីងដោយបង្រុងរត់ចេញតែដៃក៏គ្រលាស់មួុយទំហឹងទៅប៉ះនឹងតុនោះធ្វេីឲ្យធ្លាក់តេឡេ សម្លេងមួយក៏បានបន្លឺឡេីងវាបានធ្វេីឲ្យទាក់ទាញចំណាប់អារម្មណ៍ Pete ឲ្យដេីរទៅខាងឆ្វេងដៃដេីម្នីទៅដល់ពិភពសម្លេង

( អញស្អប់ត្រកូល Jakapan Puttha ណាស់ ថ្ងៃណាមួយតេីងនឹងធ្វេីឲ្យត្រកូលនេះវិនាស ..... ថ្ងៃទី15/9/2018  អញបានរៀបចំផែនកាហេីយថាថ្ងៃទី 15 /9/2022 អញនឹងសម្លាប់ពួកវាទាំងគ្រួសារ បេីសិនជាមានអ្នកណាជិះឡានក្នុងថ្ងៃនោះយេីងនឹងធ្វេីឲ្យវាគ្រោះថ្នាក់ដល់ស្លាប់ រួចដុតផ្ទះវាចោលនៅម៉ោង11 ទម្រាំគេមកដល់អាចខ្ទងម៉ោង12 ចឹងវាអាចក្លាយជារឿងដែលគួរឲ្យសង្វែក ហាហាហា ត្រូវស្លាប់ទាំងគ្រួសារនៅថ្ងៃតែ1 ហាហា )

Pete ឈរស្តាប់សម្លេងមនុស្សជាទីស្រលាញ់និយាយរៀបរាប់យ៉ាងច្រេីន ទាំងអួលដេីមករ គេបានរៀបផែនកាតាំងពីយូរក្នុងកាបំផ្លាញ់គ្រួសារគេ

« ហេតុអីធ្វើបែបនេះ!!! ហេតុអី្វធ្វើបែបនេះ!!! » Pete ស្រែកខ្លាំងៗទៅលេីស្លាយដែល Vegas និយាយ

« ហេតុអី!!! ហេតុអី Vegas » Pete ស្រែកមួយទំហឹងរួចក៏លេីករបស់ជិតដៃទៅគុបលេីស្លាយនោះចំមុខរបស់ Vegas ធ្វេីឲ្យបែកខ្ទិចខ្ទី Pete ទន់ជង្គង់យំមួយទំហឹងជាមួយនឹងរឿងដែលកប់ក្នុងចិត្ត

« ម៉ោង11 ម៉ោង11 » Pete ចាប់ផ្តេីមភ្ញាក់ខ្លួនមកវិញ គេក៏ប្រញាប់សមហលឹងទៅរកនាឡិកាដៃរបស់ខ្លួន គេក៏ឃេីញថាវាជាម៉ោង10:48នាទីទៅហេីយ Pete ប្រញាប់រត់ទៅយ៉ាងលភន គេគឺរត់ទៅផ្ទះរបស់គេ ព្រោះគេអាចគិតថា ប៉ារបស់គេនៅក្នុងដៃប៉ូលីសហេីយ ប៉ូលីសអាចជួយប៉ាគេបាន ទេីបគេទៅរកម៉ាក់របស់គេនឹងប្អូនស្រីជាទីស្រលាញ់របស់គេ

Pete រត់ចុះមកខាងក្រោមជាមួយនឹងទឹកភ្នែករាបលានដំណក់ហូរមិនដាច់គ្នាឡេីយ ធ្វេីឲ្យអង់រក្សឬអ្នកបម្រេីជាច្រេីនកំពុងតែមានកានឿយឆ្ងល់ជាខ្លាំងជាមួយនឹងអ្វីដែលនៅចំពោះមុខ ណាមួយ Pete មិនដែលយំឡេីយ ពេលគេឃេីញ Pete យំក៏រាងឆ្ងល់ដែល

« អ្នកប្រុសអួយ..... » បុរសម្នាក់ចង់មលសួរPete តែPete បែបជារត់បំបុកតែម្ដង Pete រត់តាមផ្លូវដោយទឹកភ្នែក មនុស្សគ្រប់គ្នាសម្លឹងមកPeteដោយឆ្ងល់ជាខ្លាំង ពេលនេះPeteគ្មានអ្នកចាំការពារឡើយ ព្រោះតែអ្នកចាំការពារទាំងអស់កំពុងតែនៅជាមួយហ្នឹងលោកស្រី pan ហើយក៏មិនដឹងថារស់ឬស្លាប់ដែរ

Skin

ភាពក៏បានរត់ទៅដល់ផ្លូវផ្ទះរបស់ខ្លួន ភ្លាមៗគេក៏មានស្នាមញញឹមព្រោះតែផ្ទះរបស់គេមិនមានរឿងអ្វីឡើយ។ អ្វីដែលសំខាន់ភាគមិនទាន់ដើរទៅដល់ផ្ទះឡើយ។ គ្រាន់តែមើលពីចម្ងាយប៉ុណ្ណោះ សុខៗស្នាមញញឹមរបស់ Pete ក៏ធ្លាក់ចុះទៅវិញ នៅពេលដែរ ឮសំឡេងមួយគឺជាសំឡេងស្រែករបស់ប្អូនស្រីនិងម្ដាយគេ..... តាមការពិតរបស់គេគឺឆេះហើយ គ្រាន់តែឆេះពីម្ខាងដែលPeteមេីលមិនឃេីញ នេះហើយជាហេតុដែល Vegas និយាយថា "គេដុតនៅម៉ោង 11:00 ហើយម៉ោង 12:00 ទើបខាងប៉ូលីសដឹង " ព្រោះដុតពីម្ខាងទៅម្ខាង Pete ក៏ចាប់ផ្ដើមលើកនាឡិកាឡើង ស្រាប់តែឃើញថាពេលនេះគឺម៉ោង 11: 10 នាទីទៅហើយ ភីតក៏រត់យ៉ាងលឿនទៅកាន់ផ្ទះរបស់ខ្លួន ក៏ឃើញមិនសាកសពមនុស្សជាច្រើនបានដេកស្ដូកស្ដឹងជាមួយនឹងភ្លក់ឈាម អ្វីដែលសំខាន់គឺមានបុរសម្នាក់កំពុងតែសើចសប្បាយនិងសម្លឹងមើលទៅផ្ទះរបស់Pete ហើយគេនោះគឺជា.,...

« Ve......Vegas » Pete និយាយឡើងនៅទាក់ៗ ព្រោះមិនហ៊ានស្មានថាជាបុរសដែលខ្លួនស្រឡាញ់ បុរសនោះក៏ងាកឡើងមកព្រោះតែឮសំឡេងរបស់មនុស្សខ្លួនស្រឡាញ់ហើយឈ្មោះរបស់ខ្លួន មែនហើយគេគឺជា Vegas....

« Pete មកនេះធ្វើអី??? » Vegas សួរដោយសំឡេងរៀងរឹងបន្តិចព្រោះតែគេមិនចង់ឱ្យ Pete ឃើញខ្លួនកំពុងតែប្រព្រឹត្តអំពើឲ្យនេះឡើយ ណាមួយ Vegas ក៏មិនដឹងថាភីតគឺជា Build Jakapan Puttha

« ហេតុអីធ្វើបែបនេះ!!! ហេតុអីធ្វើបែបនេះអាVegas!!! » Pete ស្រែកមួយទំហឹងរត់ទៅក្រវូចក៏អាវVegas ដោយទឹកភ្នែករលីងរលោង ព្រោះបេះដូងគេនៅពេលនេះគឺធ្លាក់ដល់ចម្លាក់សូន្យហើយ វាគឺធ្លាក់ធ្លាក់ឡើងមិនឱ្យស្រោចស្រង់ឡើងមកវិញបានឡើយ ទឹកភ្នែករបស់ Pete ហូរចុះមកដូចបាក់ទំនប់ ភ្លើងដែលក្តៅក៏មិនឈ្នះនិងកម្ដៅក្នុងខ្លួនរបស់ Pete ចំណែកឯ Vegas វិញក៏ឆ្ងល់នឹងទង្វើរបស់ Pete ហេតុអីក៏គេយំ ហេតុអីក៏គេសួរមកខ្លួនបែបនេះ ហើយហេតុអីបានជាគេមកផ្ទះមួយនេះ

« Pete » សំឡេងថ្នមៗចេញពីបបូរមាត់របស់ Vegas ខួរក្បាលរបស់គេដែលឆ្លាតពេលនេះប្រហែលជាល្ងង់ភ្លាមៗនៅពេលដែលឃើញអាការៈ Pete នៅពេលនេះ។

« យើងមិនដឹងទេថាឯងមានរឿងអីជាមួយគ្រួសាររបស់យើង ហេតុអីក៏ឯងធ្វើបែបនេះ យើងរឹតតែមិនដឹងថាឯងស្រលាញ់យើងឬអត់ រឿងឯងគ្រាន់តែសម្ដែងដើម្បីចូលមកកៀកត្រកូលរបស់យើងរួចធ្វើតាមគម្រោងរបស់ឯងអាVegas យើងសួរឯងហេតុអីក៏ឯងធ្វើបែបនេះ!!! ឯងចង់សម្លាប់ប៉ាម៉ាក់របស់យេីងធ្វើអី!! » Vegas គ្រាន់តែឮ Pete ហៅថាប៉ាម៉ាក់ភ្លាមគេក៏ចាប់ផ្ដើមគាំងមួយទំហឹង កុំប្រាប់ណាថា..... Pete គឺជា Build Jakapan Puttha ជាមនុស្សដែលអាថ៌កំបាំងហើយគេតាមរកជាយូរ

« Pete អូនគឺជា..... » Vegas និយាយមិនទាន់ចប់ផងPeteក៏និយាយកាត់ភ្លាមៗ

« មែនហើយអញគឺ Build.... ស្ដាប់បាននៅថាអញជា។ Build Jakapan Puttha » Pete ស្រែកខ្លាំងៗ ទឹកភ្នែករបស់គេកាន់តែហូរបេះដូងរបស់គេកាន់តែចុកជាខ្លាំង។ ចំណែកឯអ្នកស្ដាប់ក៏ស្រក់ទឹកភ្នែកមកដែរ។

« Pete ម៉េចក៏អូនមិនប្រាប់បង » Vegas នៅតែបន្តសំឡេងស្រទន់ដដែល

« ចេញទៅអញមិនចង់សម្លាប់ហ្អែងឥឡូវទេ » Pete ដកដៃចេញពីកឱ្យរបស់ Vegas ពេលនេះខួរក្បាលរបស់គេគិតអីលែងចេញហើយ

« ភិ..., // អញប្រាប់ថាចេញទៅ!!!!  » Pete។ សម្រែករបស់ Pete ចុងក្រោយធ្វើឱ្យ Vegas ដើរចេញទាំងមិនចង់

គ្រាន់តែដឹងថា Vegas ដើរចេញទៅបាត់ Pete ក៏ទន់ចង់គង់យំ ទឹកភ្នែកហូរប្រៀបដូចជាទឹកភ្លៀងដែលកំពុងតែស្រកមកជាខ្លាំង សំឡេងផ្គររន្ទះគាត់ចាប់ផ្ដើមបន្លឺឡើង  វាជារឿងធម្មតាទេនៅពេលដែលមានផ្សែងខ្មៅខ្លាំងធ្វើឲ្យពពកអាប់អួរនិងមកដល់ឱ្យមានភ្លៀងស្រក់ចុះ ទឹកភ្លៀងចាប់ផ្ដើមស្រក់មកជាខ្លាំង តែមិនអាចធ្វើអីផ្ទះរបស់ភិតរលត់បានឡើយ Pete បានត្រឹមតែលើកសង្គមយំនៅមុខផ្ទះរបស់ខ្លួន ព្រោះពេលនេះជើងរបស់គេគឺគាំងជាប់នៅនឹងកន្លែងហើយ គេក៏មិនដឹងថាត្រូវធ្វើអ្វីក្រៅពីយំ ព្រោះពេលនេះគេគ្មានអ្វីគ្រប់យ៉ាងទាំងអស់

« Pete..... » សុខៗក៏មានសំឡេងមួយមកអាកាត់ភ្លាមៗ ធ្វើឱ្យអ្នកដែលកំពុងតែយំក៏ងាកទៅតាមសំឡេងដែលនៅក្រោយខ្នងបស់ខ្លួន ហើយម្នាក់នោះគឺVbo Ang bam

« ហឹកហឹក ពួក....ឯង » Pete យំហ៊ូជាមួយនឹងសំឡេងយ៉ាងអួរដើមក ពេលនេះគេមិនចង់បានអ្វីច្រើនទេគ្រាន់តែចង់ឱ្យមានមនុស្សរលួងលោងចិត្តរបស់គេដែលកំពុងតែធ្លាក់ក្នុងរណ្ដៅមួយដ៏គ្រោះថ្នាក់ មិត្តទាំងពីរក៏រត់មកអោបPeteភ្លាមៗ ពួកគេទាំងបីក៏យំអោបគ្នា មិនបានយូរប៉ុន្មានសំឡេងសំរឹទ្ធយើងក៏មិនឮឡើង

ផាំង!!!!

គ្រប់កាំភ្លើងពន្លឺឡើងបាញ់ចំក្បាលរបស់ Vbo Pete នឹង bam បើកភ្នែកធំៗសម្លឹងមើលទៅការស្លាប់របស់ Vbo សាកសពរបស់គេក៏បានដួលទៅបង្ហាញច្បាស់ៗថាអ្នកដែលបាញ់នោះគឺ Yim ក៏ប៉ុន្តែ Yim មិនបានឃើញ Pete ឡើយព្រោះគេសម្លឹងតែកាំភ្លើងប៉ុណ្ណោះ yim កេះកៃឬក៏បាញ់មួយគ្រាប់ទៀត ភ្លាមៗនោះ bam ក៏រងជំនួស Pete គឺបាញ់ចំខ្នង

« រត់ទៅ » bam ស្រែកឡើង Pete គ្រវីក្បាលជាខ្លាំង

« Mr.Pete » yim នៅពេលដែលឃើញPete ភ្លាមគេក៏គាំងមិនស្ទើររួចក៏រត់ចេញយ៉ាងលឿន

« អត់ទេ.... Vbo bam ពួកឯង ហឹកហឹក » Pete បានត្រឹមតែយំជាមួយនឹងដំណក់ទឹកភ្លៀង

Bam កាន់ដៃរបស់ Vbo ហេីយក៏និយាយជាក្យចុងក្រោយថា.....

« បងស្រលាញ់អូន បើមានជាតិក្រោយពិត បងនឹងតាមញ៉ែអូន ហើយពួកយើងនឹងរស់នៅជាមួយគ្នា អាភិត បើមានជាតិក្រោយមែនណា ឯងត្រូវតែកើតមកជាកូនរបស់អញជាមួយនឹង Vbo វេីយ អញនឹងការពារអ្ហែង ហើយអ្ហែងធ្វើតែជាកូនរបស់អញតែម្នាក់គត់ឮនៅ » bam និយាយដោយស្នាមញញឹម គេនិយាយថាចង់ឱ្យPete កើតមកជាកូនរបស់គេអត្ថន័យរបស់គេនោះគឺចង់ឱ្យ Peteបន្តរស់នៅអស់ជីវិត ហេីយមកកេីតនឹងគេមក ព្រោះគេនឹងមានជាតិក្រោយដើម្បីរស់នៅជាមួយនឹងមនុស្សដែលគេស្រឡាញ់ គ្រាន់តែនិយាយចប់ភ្លាម bam ក៏បានស្លាប់ទៅ បន្សល់ទុក្ខត្រឹមតែ សាកសពអ្នកទាំងពីរដែលកាន់ដៃគ្នា

Pete បានត្រឹមតែយំបោកខ្លួនជាមួយនឹងទិដ្ឋភាពដែលខ្លួនមិនចង់ឃើញ ក្នុងពេលតែមួយមិនមែនស្លាប់តែម្នាក់ទេវើយ វាចូលលក្ខណៈបួននាក់ហេីយ ដែលមនុស្សដែលគេស្រឡាញ់បំផុត រឹតតែមិនដឹងថាឪពុករបស់គេពេលនេះស្លាប់ឬរស់ទៀត។.....,

( ហេតុអីជាមនុស្សខ្ញុំនៅជួបរឿងបែបនេះ ហេតុអីគ្រប់គ្នាទៅក្នុងថ្ងៃតែ1បែបនេះ ហេតុអីក៏មិនសល់នៅទិដ្ឋភាពចុងក្រោយឱ្យខ្ញុំឃើញបែបនេះ ហេតុអីមនុស្សដែលសម្លាប់គ្រប់គ្នានៅក្នុងថ្ងៃតែមួយនេះគឺជាមនុស្សដែលខ្ញុំស្រឡាញ់ស្មើជីវិតរបស់ខ្ញុំ Vegas ) សំឡេងនៃក្នុងចិត្តរបស់ Pete ពោលឡើងដោយការឈឺចាប់ ទឹកភ្នែកក៏លែងចង់ស្រក់ទៀតព្រោះគេលែងមានអារម្មណ៍ក្នុងការយំទៀតទេ គេគ្មានទឹកភ្នែកបន្តយំទៀតទេ គេគាំងអីសុទ្ធតែអារម្មណ៍របស់គេពេលនេះប្រៀបដូចជាមនុស្សកំពុងតែវិវត្តន៍ទៅរកភាពឆ្កួតអញ្ចឹង ភ្នែករបស់ Pete ចាប់ផ្ដើមបិទម្ដងបន្តិចម្ដងៗ គេពេលនេះគឺហត់នឿយខ្លាំងមែនទែន ត្រចៀកគេក៏ស្ដាប់អ្វីលែងឮទាំងអស់

ព្រូស...... រាងកាយរបស់Peteក៏បានដេកនៅនឹងដីមួយទំហឹង ពេលនេះគឺគេសន្លប់បាត់ហើយ រយៈពេលជិតមួយម៉ោង គេគិតតែយំនិងស្រែកអ្វីដែលសំខាន់គឺនៅក្រោមដំណក់ទឹកភ្លៀងហើយគេរត់មកទាំងឆ្ងាយ ហើយជាហេតុតែធ្វើអីគេងាយហ្នឹងសន្លប់ អ្វីដែលរឹតតែសំខាន់ថែមមួយគំរិតទៀតគឺគេឃើញទិដ្ឋភាពមនុស្សស្លាប់នៅចំពោះមុខ...,..

ពេលខ្លះការឈឺចាប់ចូលមកម្ដងមួយម្ដងមួយវាធ្វើឱ្យយើងឈឺចាប់ក្នុងពេលវេលាពីរខុសគ្នាប៉ុន្តែក៏យូរៗក្នុងការកាត់ចិត្ត ចុះបើស្លាប់ម្ដងច្រើននាក់ក្នុងពេលតែមួយ គេអាចមកឆ្កួតដែរទេ??????



Continue Reading

You'll Also Like

2.1K 355 33
ဒါဟာ အဲဒီလူအတွက် သီးသန့် တည်ဆောက်ပေးထားပေမဲ့ အဲဒီလူက ဝင်နေထိုင်ဖို့ ငြင်းဆန်ခဲ့တဲ့ အစွန့်ပစ်ခံ ကမ္ဘာငယ်လေးပေါ့ cover by thsmut studio
57.5K 4.7K 16
_ ကိုရင်ငယ်လေးရယ် ကလေးလေးရယ် နောက်ပြီး နောင်တတစ်ပွေ့တစ်ပိုက်နဲ့ ထိုအမျိုးသားရယ် Start date: 5 march 2023 End date: ....
822 175 2
It includes two poems. Poems were based on true story.