🥀ឆាកជីវិតដ៏ខ្មៅងងឹតរបស់ខ្ញុំ...

By DySovat

37K 1.6K 35

> Kim teahyung More

ភាគ1: អាក្មេងសំរាម
ភាគ2: ក្មេងកំសត់
ភាគ3: 9ឆ្នាំហើយដែលយើងចាំពេលមួយនេះ
ភាគ4: យើងលក់ឯងឲ្យគេហើយ
ភាគ5: សងបំណុលគុណនិងពីរ
ភាគ6: ឥតសេរីភាព 🔞
ភាគ7: ចង់បានសេរីភាព
ភាគ8: បន្តោងខ្សែចង្កេះ
ភាគ9: ជីវិតគឺមានតម្លៃ
ភាគ10: តទៅគេជាមនុស្សរបស់ខ្ញុំ
ភាគ11: បងពេញចិត្តគេហើយ
ភាគ12: បងសូមទោស
ភាគ13: ការចាកចេញ
ភាគ15: បងស្រលាញ់អូនណា៎!
ភាគ16: មែនហើយអូនខុស
ភាគ17: ប្រពន្ធសម្លាញ់

ភាគ14: មកធ្វើជារបស់បងណា៎!?

1.8K 85 0
By DySovat


ទង្វើដដែលៗពីមួយថ្ងៃទៅមួយថ្ងៃ ពីមួយខែហើយមួយខែទៀត ដែល teahyung តែងតែមកបង្ហើរអារម្មណ៍ឈឺចាប់ខូចចិត្តគិតដល់រឿងកន្លងមកតែម្នាក់ឯងប៉ុណ្ណោះ រហូតដល់ថ្ងៃមួយនៅក្នុងហាងកាហ្វេពេលដែលនាយកំពុងតែឈរវេចខ្ចប់ភេសជ្ជៈជូនភ្ញៀវដូចជាសព្វដង

<< សួស្តីលោក! ត្រូវការកម៉្មង់អីដែរ? >> នារីបុគ្គលិកម្នាក់ដែលនៅឈរលក់ជាមួយនឹង teahyung ដែលនោះសួរទៅកាន់ភ្ញៀវម្នាក់ដែលកំពុងតែឈរទល់មុខនាង

<< Kim teahyung...! >> Jungkook

<< ហាស៎...!??? >> នារីបុគ្គលិកភ្ញាក់ព្រោះតែចម្លើយរបស់រាងក្រាស់ឆ្លើយមិនត្រូវនឹងសំនួររបស់នាងឡើយ ក្រោយគិតឡើងវិញទើបដឹងថាភ្ញៀវម្នាក់នេះគឺស្គាល់គ្នាជាមួយរាងតូច

ឯ teahyung ក្រោយឮសម្លេងរបស់រាងក្រាស់ហៅឈ្មោះរបស់ខ្លួន រាងតូចក៏ងាកមុខមកមើលអ្នកខាងក្រោយខ្នងខ្លួន ក្នុងគ្រានោះពួកគេក៏សម្លឹងមុខគ្នាទៅវិញទៅមកដោយភាពស្ងៀមស្ងាត់ ម្នាក់ៗសុទ្ធតែមានទឹកមុខតានតឹងយ៉ាងខ្លាំងក្រៃលែង រហូតនាងក្រមុំដែលឈរនៅក្បែរនោះយល់ថាអ្នកទាំងពីរត្រូវការពេលខ្លះ ក៏សម្រេចឲ្យរាងតូចចេញទៅផ្ទះមុនដើម្បីសម្រួលគ្នាឲ្យហើយ

<< អ្នកប្រុស...! ចង់នាំខ្ញុំទៅណា? >> រាងតូចនៅតាមឡានជាមួយរាងក្រាស់ធ្វើដំណើរក៏ឆ្ងាយពីកន្លែងធ្វើការបន្តិចដែរហើយនៅតែមិនទាន់យល់ពីរាងក្រាស់សោះថាចង់ទៅណាឲ្យប្រាកដ ក៏សួរទៅរាងក្រាស់ដោយវាចាមួយៗហើយខ្សាវៗ

<< ខ្លាចខ្ញុំ? >> Jungkook ឃើញថារាងតូចរៀងរអាក់រអួលនៅមិនហ៊ានមើលភ្នែកខ្លួនឯងចំៗ វាជាចម្លើយបញ្ជាក់បានថាគេខ្លាចក្នុងការប្រឈមមុខជាមួយខ្លួនទើបនាយសួរឌឺរួមជាមួយនឹងស្នាមញញឹមចុងមាត់

<< អ...អត់ទេ! >> នាយតូចប្រញាប់ប្រកែកទាំងញ័រមាត់ ព្រោះតែរាងក្រាស់សួរត្រូវចំនុចខ្លួនឯងពេក ឆ្លើយយកលេសរួចក៏សម្រួលអារម្មណ៍ហាក់ធ្វើធម្មតា
ឯរាងក្រាស់ក៏ដៀងភ្នែកមើលទៅមុខមនុស្សកុហក់បន្តិចឃើញថាគេឈ្ងោកមុខចុះជ្រប់ ទើបនាយជាន់ហ្គែរបន្ថែមល្បឿនឲ្យលឿនជាងមុន

លុះបានមកដល់ផ្លូវតូចក្បែរកំពូលភ្នំមួយកន្លែង មានផ្ទះតូចល្មមជញ្ជាំងជុំវិញសុទ្ធតែជាកញ្ចក់ ម្ខាងនៃផ្ទះគឺជាមាត់សមុទ្រ ឯម្ខាងទៀតគឺជាដងភ្នំដ៏ខ្ពស់វាមើលទៅពិតជាស្រស់ត្រកាលគួរឲ្យចង់រស់នៅណាស់ រាងតូចចុះពីឡានរួចក៏សម្លឹងជុំវិញនោះដោយក្តីងឺឆ្ងល់

<< ចូលចិត្តទេ? >> Jungkook ឃើញក្មេងតូចកំពុងតែបណ្តែតអារម្មណ៍ទៅតាមលំហរខ្យល់នឹងផ្ទៃមេឃក្រហមឆ្អិនឆ្អៅ នាយដឹងហើយថារាងតូចចូលចិត្តទីកន្លែងនេះណាស់ រយៈពេលកន្លងមករាងក្រាស់តែងតាមដានរាងតូចរហូត គ្រាន់តែមិនបង្ហាញខ្លួនព្រោះនាយចង់ឲ្យពេលវេលាខ្លះសម្រាប់រាងតូចឈប់ខ្វល់ខ្វាយនឹងរឿងទាំងនោះទៀត

<< អឹម....! >> Teahyung ងក់ក្បាលតិចៗ

<< ល្អហើយចឹង! គិតថាទិញចោលលុយហើយតើតោះឡើងទៅខាងលើបន្តិចទៅ...! >> រាងក្រាស់វាចាចប់ក៏អួសដៃតូចៗឡើងសំដៅទៅលើផ្ទះ តែនាយមិនដឹងទេថាម្ចាស់នៃរាងកាយមួយនេះគេកំពុងតែងឺឆ្ងល់មួយគុណនិងពីរចំពោះរឿងដែលនាយធ្វើ

<< នេះអ្នកប្រុសទិញវាហេស៎? >> ជាមួយនឹងជំហានវែងៗ រាងតូចក៏ឆ្លៀតឈ្លិចសួររាងក្រាស់បញ្ជាក់

<< មើលទីនេះចុះ វាស្អាតណាស់មែនទេ...? >> រហូតមកដល់រានហាលខាងមុខផ្ទះរាងក្រាស់ក៏អួសឲ្យរាងតូចឈរសម្លឹងទៅផ្ទៃសមុទ្រដែលនៅពីក្រោមនោះ វាធំល្វឹងល្វើយហើយក៏ខៀវស្រងាត់សម្លេងរលកទឹកគ្រាំៗដែលឮល្ហៀងៗពីទីឆ្ងាយ ធ្វើឱ្យរាងតូចដែលស្រលាញ់ចូលចិត្តនូវរូបភាពបែបនេះស្រាប់តែអារម្មណ៍ល្អៗក៏កកើតជាស្នាមញញឹមនៅលើផ្ទៃមុខដោយមិនដឹងខ្លួន ឯរាងក្រាស់ដែលឈរនៅពីក្រោយខ្នង teahyung ក៏ឱបរឹតកាយតូចស្តើងដែលបានបែកគ្នាអស់ពេលជាយូរមកហើយនោះ និងដ៏សែននឹករលឹកយ៉ាងក្រៃលែងបំពេញឲ្យការដែលចង់បានរបស់ខ្លួន

<< វាស្អាតណាស់តែ...អ្នកប្រុសលែងខ្ញុំសិនទៅ! >> នាយតូចវាចាបណ្តើរក៏ព្យាយាមរើបំរះចេញពីរង្វង់ដៃមាំក្រាស់នោះបណ្តើរ

<< នៅឲ្យស្ងៀមទៅ! >> រាងក្រាស់មិនត្រឹមតែមិនលែងទេ នាយថែមទាំងថើបផ្តេកផ្តិតកញ្ចឹងករសរខ្ចីរបស់រាងតូចថែមទៀតផង

<< អ្នកប្រុសសស....! >> នាយតូចរឹតតែភ្ញាក់ផ្អើលខ្លាំងឡើងពេលដែលរាងក្រាស់ធ្វើបែបនេះមកលើខ្លួននាយរឹតតែគេចខ្លួនផ្អៀងករដៃទាំងពីរក៏ច្រានកាយមាំមួននោះឲ្យចេញឆ្ងាយវិញ

<< នេះជារបៀបដែលអូនសងគុណបងហេស៎? >> Jungkook ចាប់បង្វិលមុខក្មេងតូចឲ្យសម្លឹងតទល់គ្នានឹងមុខរបស់នាយយ៉ាងរហ័សដូចផ្លេកបន្ទោរ

Teahyung ក្រោយបានឮដល់ប្រយោគដ៏ចាកដោតមួយឃ្លានេះរួចក៏ស្ងាត់មាត់ជ្រាប ហើយឈ្ងោកមុខចុះជ្រប់ស្ទើតែដង្ហើមក៏លែងចង់ដក រាងកាយតូចល្អិតដែលស្ថិតនៅក្នុងរង្វង់ដៃមាំក្រាស់ ខ្មឹកក៏ប្រៀបបានទៅនឹងសាច់ចៀមនៅក្នុងមាត់ខ្លា គេត្រូវរាងក្រាស់ថើបញីញក់សាច់ថ្ពាល់ទន់រលោង នាយតូចព្រោះតែអារម្មណ៍នៅគិតដល់រឿងស្រីស្រស់ jea in ទើបចេះតែងាក់មុខចេញគេចពីច្រមុះដ៏សែនរពឹសរបស់រាងក្រាស់ជាប់ជានិច្ច

<< បងទិញផ្ទះមួយខ្នងនេះសម្រាប់អូនណា៎! ក្រែងអូនចូលចិត្តភ្នំនឹងសមុទ្រណាស់មិនចឹង? >> ក្រោយបានធ្វើបានឲ្យរាងតូចកង្វល់ចិត្តបន្តិច ទើបនាយព្រមដកច្រមុះចេញហើយបែរមកឆ្លើយនឹងសំនួរដំបូងរបស់រាងតូច

<< បាទខ្ញុំចូលចិត្ត! តែមិចក៏អ្នកប្រុសដឹងរឿងនេះ? >> Teahyung ហាក់ចម្លែកចិត្តបន្តិចដែរពេលរាងក្រាស់អាចដឹងថាខ្លួនចូលចិត្តរស់នៅក្នុងជីវភាពបែបនេះ គេប្រាកដចិត្តណាស់ថាមិនធ្លាប់បានប្រាប់ទៅនរណាម្នាក់ឡើយ

<< រាល់ពេលអូនចេញពីធ្វើការ ថ្ងៃណាក៏ឡើងភ្នំមើលសមុទ្រដែរ មើលលើកណាក៏ដល់យប់ជ្រៅទើបត្រលប់ទៅវិញដែរ! បងគិតថាបើបងទិញវាអូន អូននឹងមិនបាច់ហត់ឡើងចុះទៀតទេ >> jungkook

<< អ្នកប្រុស...! ខ្ញុំចេញពីផ្ទះដោយមិនបានលាជាកំហុសណាស់ទៅហើយ មិចសមឲ្យអ្នកប្រុសល្អនឹងខ្ញុំដល់ថ្នាក់នេះនោះ? >> រាងតូចឱនមុខចុះជ្រប់ស្ទើតែប៉ះនឹងដើមទ្រូងហាប់ណែនរបស់ jungkook វាចាខ្សាវៗជាមួយនឹងកំដៅមាត់ឧណ្ហៗរបស់គេ បានធ្វើឱ្យរាងក្រាស់ចង់ឱបចង់ថើបផ្តល់នូវភាពកក់ក្តៅឲ្យ

<< អូនចេញពីផ្ទះព្រោះយល់ថាបងនឹង jea in ឈ្លោះគ្នាព្រោះតែអូន តែវាមិនមែនបែបនេះទាំងស្រុងទេ!? >> នាយដាក់ដៃទាំងពីរចាប់ផ្ងើយមុខរាងតូចឲ្យងើបឡើងមើលមុខនាយវិញ រួចក៏បន្តវាចាដោយរក្សាទឹកមុខមុឺងមាត់

<< អ្នកប្រុសដឹង??? >> នាយតូចភ្ញាក់ផ្អើលខ្លាំងណាស់នេះគេអាចដឹងបានយ៉ាងមិច បើរូបនាយមិនបានប្រាប់ផងនោះ

<< camera....! >> រាងក្រាស់តបវិញដោយសម្លេងអង្អួសនឹងខ្លីបំផុតតែងាយយល់ វាធ្វើឱ្យរាងតូចស្តាប់ឮហើយហាក់រអៀសចិត្តយ៉ាងខ្លាំងរឿងដែលខ្លួនព្យាយាមលាក់បាំងបែរជាត្រូវបើកកកាយដោយសារកាំមេរ៉ាសុវត្តិភាពទៅវិញ ដោយមិនអាចតបតបានរាងតូចក៏ឱនក្បាលចុះវិញសាជាថ្មី រាងក្រាស់ឃើញហើយហួសចិត្តនឹងទង្វើរបស់រាងតូចនេះណាស់គេសើចស្ញេញរួចក៏ទាញក្បាលគេមកខ្ទប់នឹងទ្រូងដ៏ហាប់ណែនរបស់ខ្លួនឯងទៅ ហើយក៏បន្តស្រង់យកក្លិនសក់ដ៏ក្រអូបប្រហើរនិងទន់រលោងនោះមួយដង្ហើមយ៉ាងវែង

<< បងនឹងនាង ពួកយើងនិយាយគ្នាច្បាស់លាស់អស់ហើយ ដូច្នេះអូនអាចសប្បាយចិត្តបានសូមកុំគិតថាខ្លួនឯងជាអ្នកមានកំហុសទៀតទៅ >> ដើមឡើយ jungkook ចង់នាំ teahyung ឲ្យត្រលប់មកវិញតាំងពីរកឃើញភ្លាមៗម្ល៉េះ តែដល់គិតបន្តិចក៏យល់ថាគួរឃ្លារឿងមន្ទិលឲ្យអស់សង្ស័យទើបរាងតូចមិនអាចសោកសៅដោយសារវាទៀត

<< កុំអី...! ហេតុអីបានជាអ្នកប្រុសសុំបែកពីបងស្រី ដូច្នេះគាត់ច្បាស់ជាខូចចិត្តណាស់ហើយ >> ក្រោយដឹងថារាងក្រាស់បានបែកបាកគ្នាជាមួយនារីយើងដូច្នេះ នាយតូចហាក់មានក្តីព្រួយបារម្ភពីស្រីស្រស់ jea in ណាស់គេស្រែកដាក់រាងក្រាស់ទាំងបើកភ្នែកក្រឡោតៗប៉ុនៗពងមាន់

<< នាងមិនគិតដូចជាអូននោះទេ ត្បិតថាពួកយើងមានការខ្វែងគំនិតគ្នាបន្តិចមែន តែពួកយើងបានដោះស្រាយនឹងគ្នារួចរាល់ហើយ ស្អែកនេះបងនឹងនាំអូនទៅជួបពួកគេជាមួយគ្នា >> jungkook បកស្រាយបំភ្លឺឲ្យរាងតូចបានយល់ ក្រោយនិយាយចប់ក៏ឱបក្រសោបកាយតូចនោះយ៉ាងណែនៗក្នុងប្រអប់ទ្រូងរបស់ខ្លួនសាជាថ្មី

<< ពួកគាត់ច្បាស់ជាខឹងនឹងខ្ញុំណាស់ហើយ!? >> នាយតូចកាន់តែអៀនខ្មាសនូវអ្វីដែលខ្លួនបានធ្វើនៅពេលនោះ ហើយចិត្តក៏មិនក្លាហានឡើយក្នុងការទៅជួបតទល់នឹងអ្នកទាំងនោះ

<< ពិតមែនហើយ! ពួកគេខឹងណាស់ដែលអូនចាកចេញ... >> នាយវាចាដោយសើចយ៉ាងស្រស់ចំអន់ឲ្យនាយតូចអៀនរឹតតែខ្លាំងទ្វេដង ក្រោយលេងសើចនិងគ្នាអស់ចិត្តក៏ជាលើកដំបូងដែលរាងតូចព្រមញញឹមមកកាន់នាយ ពីដើមរហូតមកនាយតូចមិនធ្លាប់សើចមកកាន់នាយនោះទេ តែនេះជាលើកដំបូងរបស់គេហើយ វាធ្វើឱ្យរាងក្រាស់ពិតជាឈ្លួកវង្វេងនឹងសម្រស់ដ៏ស្រស់បំព្រងមួយដួងនេះណាស់ រួចក៏ឱនទៅថើបថ្ងាស់ធំទូលាយនោះបន្តិច បន្ទាប់មកក៏ច្រមុះហើយក៏បន្តបង្អួសចុះរហូតដល់បបូរមាត់តូចបេះដូងនោះធ្វើឱ្យរាងតូចភ្ញាក់ក្រញាង

<< មកធ្វើជារបស់បងណា៎? កុំទុកឱ្យបងរស់នៅដោយវេទនាពេលដែលគ្មានអូនអី! >> ស្របគ្នានឹងវាចាដ៏កំសត់ រាងក្រាស់ក៏ដឹងហើយថារាងតូចកំពុងទន់ចិត្តអាណិតដល់ខ្លួន នាយរឹតតែខំធ្វើទឹកមុខដូចវេទនាពិបាករស់ខ្លាំងណាស់ រាងតូចមិនអាចតបអ្វីបានឡើយបានត្រឹមតែឈរស្តាប់សម្លេងបេះដូងដ៏កក់ក្តៅរបស់មនុស្សជាទីស្រឡាញ់លោតដោយស្ងៀមស្ងាត់នឹងពិតជាអាណិតតួរកំសត់នេះប៉ុណ្ណោះ

To be continued...............🏔️🌅

Continue Reading

You'll Also Like

22.5K 783 8
មានពាក្យសម្តីមិនសមរម្យច្រើន មិនល្អសម្រាប់ក្មេងអាយុក្រោម18ឆ្នាំ
32.4K 1.9K 10
✴Yoonmin✴ 🔞Short Novel🔞 ✅រឿងបែបកំប្លែង កំសត់ ជូរចត់ រ៉ូមែនទិច ✅ ❤ស្នេហាបែបកូនក្មេង❤
13.1K 1.3K 11
ពាក្យមួយឃ្លាដែលខ្ញុំចងចាំបំផុតពីស្នេហ៍គ្រាដំបូងរបស់ខ្ញុំគឺ ថ្ងៃសារភាពស្នេហ៍ជាថ្ងៃបញ្ចប់ស្នេហ៍ ផ្តល់ចម្លើយស្នេហ៍ជាថ្ងៃបញ្ចប់ជីវិត មីន យ៉ុនគី//ផាក ជីមី...
92.8K 6.1K 25
ចន ជុងគុក // គីម ថេយ៉ុង មីន យ៉ុនហ្គី // ផាក ជីមីន BOY X GIRL ប្រលោមលោកភាគខ្លី សាច់រឿងថ្មី រឿងប្រភេទសង្រា្គមរវៀងម៉ាហ្វៀប្រុសនឹងម៉ាហ្វៀស្រី ដែលម្នាក់ៗ...