🖤🍂 Now I'm change🍁🖤(Compl...

By BarryNaEmily

199K 15K 182

ខ្ញុំមិនមែនជាគីម ឆេវី ទៀតនោះទេ តែពេលនេះខ្ញុំជា គីម ថេយ៉ុង🙂 Jeon jungkook x Kim Taehyung 💜🙆🏻‍♀️ Write by J... More

Part 1 : អាក្មេងសម្រាម !!
Part 2 : ខ្ញុំមិនចេះហែលទឹកទេ !!!
Part 3 : ប្រយ័ត្នសម្តីរបស់លោកខ្លះទៅ !!!
Part 4 : ជម្រះបញ្ជី
Part 5 : លាងសម្អាតខ្លួន !!!
Part 6 : ឯងជាកូនគណៈរដ្ឋមន្ត្រីហេស៎?
Part 7: ស្នាមថើបដំបូង
Part 8 : ហ្គេមចាប់ផ្តើមហើយ !!
Part 9 : យើងសាកទាក់ទងគ្នាទេ?
Part 10 : សម្រេចមួយជំហាន
Part 11 : រីករាយថ្ងៃកំណើត
Part 12 : រាត្រីចុងក្រោយនៃសេចក្តីសុខ!!
Part 13 : ឯងជារបស់យើងហើយ 🔞
Part 14 : បោកប្រាស់?????
Part 15 : មនុស្សរុក្ខជាតិ!!
Part 16 : នឹកនា
Part 17 : ហេតុអីឯងមិនវិលត្រឡប់?
Part 18 : ការបើកភ្នែកឡើងម្តងទៀត
Part 19 :ចាំជួបគ្នាណា ចន ជុងហ្គុក !!
Part 20 :ការវិលត្រឡប់ !!
Part 21 : ភ្ជាប់ពាក្យ!!
Part 22 : ប្រច័ណ្ឌ !!
Part 23 : ខ្ញុំនឹងអោយលោកស្គាល់រសជាតិម្តងនូវអ្វីដែលលោកធ្លាប់ធ្វើមកលើខ្ញុំ !!!!
Part 24 : ទីបំផុតបងក៍រកអូនឃើញ
Part 25 : បញ្ឈឺឬខ្ញុំជាចំណែកលើស?
Part 26 : បងស្រលាញ់អូន !!
Part 27 : ឃើញត្រឹមស្នាមញញឹមអូនក៍បងអស់ចិត្ត
Part 28 : បងស្រលាញ់អូនទេ?🔞
Part 29 : ឈាម !!!!
Part 30 : ការចាកចេញរបស់បងសង្ឃឹមថាអូននឹងមានក្តីសុខ !!!
Part 31 : តើបងទៅណា?
Part 32 : ឯងជាអ្នកណា ?
Part 33 : អូននឹងធ្វើអោយបងចាំអូន !!!
Part 34 : ហេតុអីបងចាំបាច់លាក់អូន ?
Part 35 : មនុស្សពូកែរបស់អូន !!!
Part 36: រៀបការ
Part 37 : បងហត់ហើយ!!!
Part 38: រោគចិត្ត
Part 39 : ខ្ញុំជាប្រពន្ធចន ជុងហ្គុក!
Part 40 : ប្តីប្រពន្ធស្របច្បាប់!!!
Part 41 : ឆ្ងាញ់ណាស់!! 🔞
Part 42 : កូនស្វា!!
Part 43: លេខាថ្មី!!
Part 44 : ប្រពន្ធ VS លេខា
Part 45 : ស្អាតណាស់!!!
Part 47 : អូនសូមទោស!!
Part 48: គ្រប់យ៉ាងក៍ព្រោះតែអូន
Part 49 : លោកនឹងមិនរួចខ្លួននោះទេ!!
Part 50 : ចង់បានណាស់ឬរបស់មានម្ចាស់នឹង?
យោបល់💕🙆🏻‍♀️
Part 51 : ស្អុយណាស់!!
Part 52: គម្រោងការ!!
Part 53 :នៅចាំក្មេងម្នាក់នេះទេ??
Part 54 : មេជ្រូក
Part 55 : សមាជិកថ្មី
__ ភាគបញ្ចប់__

Part 46 : សូមទោស!!

2.1K 179 12
By BarryNaEmily

           ជុងហ្គុកអូសដៃថេយ៉ុងចេញមកយ៉ាងលឿន ដោយសារតែការមិនពេញចិត្តនឹងសកម្មភាពមិញនេះ ។

" ជុង!!! លែងដៃអូនសិនទៅ " ថេយ៍ប្រឹងស្រែកប្រាប់អ្នកជាប្តីអោយលែង តែនាយខាងនោះធ្វើដូចមិនឮ ។

" ជុង!! លែងអូន!! " ថេយ៉ុងប្រលេះដៃនាយកម្លោះចេញមួយទំហឹង ជុងហ្គុករាងអាក់អន់ចិត្តបន្តិចនៅពេលឃើញកាយវិការអ្នកជាប្រពន្ធ ។


" ឡើងឡានទៅថេយ៍ " ដោយមិនចង់ឈ្លោះជាមួយអ្នកជាប្រពន្ធដោយសារសត្រូវជុងហ្គុកមិននិយាយអីច្រើន ទើបប្រាប់អោយគេឡើងឡាន ។


   ថេយ៉ុងធ្វើមុខស្មើឡើងឡានគ្មានមាត់អីមួយម៉ាត់ ចំណែកជុងហ្គុកក៍ឡើងមកបើកឡានចេញទៅ ។

____________

# In car 🚗

   ដោយស្ងាត់រៀងខ្លួនអស់រយះពេលជាយូរ ថេយ៉ុងក៍ហើបមាត់និយាយឡើង ។

" ហេតុអីបងធ្វើបែបនេះ ? " ថេយ៉ុងសួរទៅជុងហ្គុកមិនបានបែរមុខមើលទៅនាយទេ ធ្វើអោយនាយខាងនេះកាន់តែអន់ចិត្តនៅពេលឮសំណួររបស់ភរិយា ។

" ......." ស្ងាត់ ជុងហ្គុកមិនមាត់ចង់ដឹងថាអ្នកជាប្រពន្ធនឹងនិយាយអីបន្ត ។

" ហេតុអីបងទៅវ៉ៃគេគ្មានហេតុផលបែបនេះ ? " ដោយមិនឃើញអ្នកជាប្តីមិនឆ្លើយ ថេយ៉ុងក៍និយាយបន្ត គ្រាន់តែឮពាក្យដែលអ្នកជាប្រពន្ធនិយាយ ជុងហ្គុកក៍ងាកមកមើលមុខប្រពន្ធបន្តិច តែក៍មិនមាត់ ព្រោះមនុស្សដូចនាយបើខឹងហើយធ្វើអីមិនបាន ភាពស្ងាត់គឺល្អបំផុត ។


"  ហេតុអីបងធ្វើចរឹកបែបនេះ? គេជួយអូន អូនមិនទាន់ទាំងបានអរគុណគេផង បងទៅវ៉ៃគេ...ជុងហេតុអីក៍បងស្ងាត់...បងនិយាយមក " ថេយ៉ិងនៅតែបន្តនិយាយទៅកាន់នាយខាងនោះ ដោយមិនបានគិតដល់ចិត្តនាយថាពេលនេះយ៉ាងមិចទេ ។


" អូនចង់អោយបងនិយាយអី...បងមិនមានអីត្រូវនិយាយទេ បើអូនគិតថាបែបនេះទៅហើយ " ជុងហ្គុកងាកមកមើលប្រពន្ធ ក៍បែរមុខទៅបើកឡានវិញ នាយកំពុងតែអន់ចិត្តនឹងអ្នកជាប្រពន្ធដែលទៅកាន់ជើងអ្នកដទៃជាងប្តីខ្លួន ទោះនាយទៅវ៉ៃគេមែនក៍ព្រោះតែការស្រលាញ់ហួងហែងដែរ នាយខុសខ្លាំងមែនទេ? បានអ្នកជាប្រពន្ធនិយាយមិនឈប់បែបនេះ ?


  ថេយ៉ុងក៍លែងមាត់ ព្រោះមិនចង់មានរឿងជាមួយនាយនៅក្នុងឡាននោះទេ ។



Skip

" ជុង!!! កុំទាន់ទៅណា បងត្រូវមកនិយាយជាមួយអូនសិន " គ្រាន់តែមកដល់ផ្ទះភ្លាម ថេយ៉ុងប្រញាប់ចុះទៅឃាត់ដំណើរអ្នកជាប្តី ដែលកំពុងដើរតម្រង់ទៅបន្ទប់ធ្វើការនោះ ។


" អូនចង់និយាយអីទៀត ? " ជុងហ្គុកឈប់ មុននឹងងាកមកមើលមុខអ្នកជាភរិយា ។


" អូនមិនចូលចិត្តអោយបងធ្វើចរឹកបែបនេះទេ អូនចង់អោយបងទៅសូមទោសគេ " ថេយ៉ុងនិយាយដោយទឹកមុខស្មើ ព្រោះគេមិនចង់អោយអ្នកជាប្តីធ្វើអីមួយគ្មានហេតុផលបែបនេះទេ ។


" សូមទោស? អូនចង់អោយបងទៅសូមទោសគេហេស៎? បងមិនទៅនោះទេ ព្រោះបងមិនបានខុស" ជុងហ្គុកនិយាយហើយ ប្រញាប់ដើរចេញទៅ តែថេយ៉ុងរត់ទៅស្ទាក់មុខជាប់ ។


" អូនមើលមិនឃើញត្រង់ណាដែលបងត្រូវទេ បងទៅវ៉ៃគេដោយមិនដឹងរឿង បើថាជាមនុស្សអាក្រក់អូនមិនថាទេ តែអូនមើលមិនឃើញថាគេជាមនុស្សអាក្រក់ទេ ជុងបងកុំធ្វើចរឹកបែបនេះបានទេ? អូនមិនចូលចិត្ត "  ថេយ៉ុងនិយាយថាអោយទៅអ្នកជាប្តី ដោយមិនគិតដល់ចិត្តរបស់នាយទាស់តែសោះ ។


" Ok បងជាអ្នកខុស គ្រប់យ៉ាងគឺមកពីបង បងសូមទោស ពិននឹងបានទេ  " ជុងហ្គុកបិទភ្នែកដើម្បីរំងាប់អារម្មណ៍ជាមុនសិន មុននឹងនិយាយជាមួយអ្នកជាប្រពន្ធហើយក៍ប្រញាប់ឡើងទៅខាងលើ ដោយមិនអោយប្រពន្ធហាមទាន់ទៀតទេ ។


" ជុង!!! ឈប់សិន!! អូនមិនបានអោយបងមកសូមទោសអូនទេ..ជុង!! " ថេយ៉ុងនៅតែមិនសុខចិត្ត មិនដឹងថាហេតុអីថេយ៉ុងកាន់ជើងនាយខាងនោះខ្លាំងយ៉ាងនេះ គ្រាន់តែអ្នកជាប្តីវ៉ៃនាយនោះតែមួយដៃសោះ ។


" ចាំពេលអូនអារម្មណ៍ល្អ ចាំមកនិយាយជាមួយបង ឥលូវបងត្រូវការសម្រាក "  ជុងហ្គុកងាកមកប្រាប់អ្នកជាប្រពន្ធ មុននឹងបើកទ្វារចូលបន្ទប់ធ្វើការបាត់ ។


  ថេយ៉ុងមិនមាត់ដើរចូលទៅបន្ទប់វិញ ក៍ឃើញយ៉ុនតានកំពុងគេងនៅលើគ្រែនោះ ។


" តានៗ ឯងជួយគិតយើងបានទេ? យើងមានរឿងគិតក្នុងចិត្តច្រើនណាស់ ឯងឃើញទេថា ជុងហ្គុកគេមិនព្រមនិយាយជាមួយយើង គេធ្វើរឿងអត់ហេតុផល ឬក៍មកពីគេពេញចិត្តនាងចាសមីននោះ " ថេយ៉ុងអោបកូនឆ្កែ មុននឹងនិយាយជាមួយវា ។


" ហឹម..នេះជាស្អីនឹង? នេះជានាមប័ណ្ណរបស់បុរសម្នាក់នោះហេស៎? លី ជីសាន់ ម្ចាស់ក្រុមហ៊ុនទឹកអប់ JS ? វាមកនៅជាមួយខ្ញុំយ៉ាងមិចបាន? គេដាក់ចូលហោប៉ៅខ្ញុំហេស៎?  " ថេយ៉ុងស្រាប់តែប៉ះអ្វីនៅក្នុងហោប៉ៅទើបទាញចេញយកមកមើល ទើបឃើញថាជានាមប័ណ្ណ ប្រហែលជានាមប័ណ្ណរបស់អ្នកដែលជួយគេហើយ ចុះមកនៅក្នុងហោប៉ៅគេយ៉ាងមិចទៅ?  


" ហឹម យើងគួរតែទាក់ទងទៅគេ " ថេយ៉ុងលើកនាមប័ណ្ណមកមើល មុននឹងគិត រាងតូចយកវាទៅដាក់លើតុមុននឹងដើរចូលទៅងូតទឹកផ្លាស់សម្លៀកបំពាក់ ។


   បន្ទាប់ពីងូតទឹកផ្លាស់សម្លៀកបំពាក់ រាងតូចក៍ទាញទូរស័ព្ទដើម្បី call ទៅជីសាន់ ។


# In call

( អាឡូខ្ញុំជីសាន់និយាយ)

" អ៎ សួស្តីលោកជីសាន់ ខ្ញុំថេយ៉ុងប្រពន្ធរបស់ ចន ជុងហ្គុកណា ចាំខ្ញុំបានទេ ពួកយើងបានជួបគ្នានៅហាងកាលពីល្ងាចមិញ  " ថេយ៉ុងនិយាយជាមួយនាយខាងនោះដោយសម្លេងធម្មតារបស់គេ ។

(អ៎បាទ រឿងអីមិនចាំ មនុស្សស្អាតៗដូចជាថេយ៍នោះ ) គ្រាន់តែដឹងថាជារាងតូចភ្លាម នាយខាងនេះក៍លេចស្នាមញញឹមគំនួតឡើង មុននឹងឆ្លើយទៅរាងតូចវិញ ។

" តើខ្ញុំរំខានលោកទេ ? "

( មិនរំខានទេ ថេយ៍មានការអីហេស៎? )

" គឺខ្ញុំចង់ call ទៅអរគុណ បើមិនបានលោកទេ ខ្ញុំប្រហែលត្រូវដួលបាក់ចង្កេះមិនខានទេ ហិហិ ហើយខ្ញុំក៍ចង់សូមទោសជំនួសស្វាមីខ្ញុំផង គេអាចនឹងធ្វើហួសហេតុទៅលើលោកបន្តិចហើយ " 


( មិនអីទេ ថេយ៍មិនបាច់សូមទោសខ្ញុំនោះទេ គេជាអ្នកធ្វើគេគួរតែជាអ្នកសូមទោសខ្លួនឯង )

_____________

Skip
  បន្ទាប់ពីនិយាយទូរស័ព្ទជាមួយជីសាន់រួច ថេយ៉ុងក៍ចុះមកខាងក្រោម ។

" ហឹម នេះគេមិនគិតញុាំបាយទេហេស៎? " នៅពេលមិនឃើញអ្នកជាប្តីចុះមក ថេយ៉ុងក៍ចូលផ្ទះបាយ ដើម្បីធ្វើម្ហូប ។


    បន្ទាប់ពីធ្វើម្ហូបរួចរាល់ ថេយ៍ក៍រៀបចំដាក់ថាសលើកទៅបន្ទប់ធ្វើការរបស់អ្នកជាប្តី ។

ក្រាក

" បងមិនគិតញុាំបាយទេហេស៎? " ថេយ៉ុងកាន់ថាសអាហារចូលមក មុននឹងសួរទៅអ្នកជាប្តីដែលកំពុងអង្គុយឈ្ងោកមុខធ្វើការ ។


" អូនអារម្មណ៍ល្អហើយឬនៅ? " ជុងហ្គុកមិនបានឆ្លើយ នឹងសំណួររបស់រាងតូច តែនាយសួរបកទៅវិញ។


" មកញុាំបាយមក បងចង់ធ្វើការមិនញុាំបាយហេស៎? " ថេយ៉ុងក៍មិនឆ្លើយសំណួរនាយដូចគ្នា ជុងហ្គុកមិនមាត់ក៍ងើបមកអង្គុយជិតអ្នកជាប្រពន្ធ ។

" អូនញុាំហើយឬនៅ? " ជុងហ្គុកមើលមុខអ្នកជាប្រពន្ធបន្តិច ទើបសួរទៅគេ ។


" នៅទេ " ថេយ៉ុងក្រវីលក្បាល

" ចឹងញុាំជាមួយគ្នាទៅ  " ជុងហ្គុកនិយាយហើយក៍យកចានមួយទៀតដួលបាយអោយអ្នកជាប្រពន្ធ ។


   កំពុងញុាំបាយសុខៗ ថេយ៉ុងក៍និយាយឡើង ធ្វើអោយជុងហ្គុកទម្លាប់ស្លាបព្រាចុះវិញ ។

" ជុងហា៎...ថ្ងៃស្អែកនេះបងគួរតែទៅសូមទោសលោកជីសាន់ " ដោយសាររាងតូចនិយាយបែបនេះហើយ ទើបនាយជាប្តីញុាំបាយលែងចូល ។

" អូននៅតែចង់អោយបងទៅសូមទោសគេ...ហេតុអីក៍អូនចង់អោយបងសូមទោសគេយ៉ាងនេះ ? " ជុងហ្គុកនិយាយហើយ ងើបចេញមកអង្គុយកន្លែងតុធ្វើការគេវិញ ។

" ព្រោះអូនមិនចង់អោយប្តីអូន ក្លាយទៅជាមនុស្សបែបនេះ មនុស្សដែលធ្វើខុសមិនចេះទទួលកំហុស ពាក្យសូមទោសមួយម៉ាត់វាមិនពិបាកនិយាយទេជុង បងកំពុងតែប្រែខ្លួនឯងទៅជាជុងពីមុនហើយ ដែលមិនចេះទទួលកំហុសខ្លួនឯងធ្វើ បើបងមិនសូមទោសជីសាន់ទេ បងនៅតែចន ជុងហ្គុក ពីមុន បងមិនបានកែប្រែអ្វីទេ " ថេយ៉ុងងើបឈរស្តីអោយអ្នកជាប្តី មុននឹងលើករឿងមួយចំនួនមកនិយាយទៀត ។


" ថេយ៍!!!! ហឹម...អូនចង់អោយបងចេះទទួលកំហុសឬអូនចាប់អារម្មណ៍គេទៅបានជាចង់អោយបងសូមទោសអាចង្រៃនោះយ៉ាងនេះ " ជុងហ្គុកស្រែកហៅឈ្មោះរាងតូចមួយទំហឹងតាមកំហឹងរបស់គេមិញនេះ មុននឹងសម្រួលអារម្មណ៍បន្តិចទើបនិយាយដោយសម្លេងធម្មតាវិញ តែទឹកមុខរបស់គេគឺស្មើធេង  ។


ផាច់ 🖐️

" ហុឹក..ហុឹក..បងកំពុងមើលងាយអូនហើយជុង..បងថាអូនទៅចាប់អារម្មណ៍គេ..មានន័យថាបងចង់ថាអូនក្បត់បងចឹងហេស៎?....អូនមិនមែនជាបងទេ..អូនស្រលាញ់គឺស្រលាញ់ហើយ មិនមែនយកមកលេងសើចដូចជាបងទេ!!! " ដៃសរស្អាតទះទៅលើថ្ពាល់អ្នកជាប្តីមួយដៃ មុននឹងស្រែកយំថាអោយអ្នកជាប្តីវិញដោយខឹង ។


" ថេយ៍!!! នេះអូនរំលឹកវាមកទៀតហើយមែនទេ?..."
ជុងហ្គុកលើកដៃប៉ះខ្លួនឯងបន្តិច មុននឹងសួរទៅអ្នកជាប្រពន្ធដោយតូចចិត្តដូចគ្នា ។


" ហឹុក..ហុឹក...អូនស្អប់បង!! " ថេយ៉ុងនិយាយហើយក៍រត់ចេញទៅបន្ទប់វិញបាត់ ។


ប្រាវ 💢

  ជុងហ្គុករុញទម្លាប់របស់របរលើតុ ធ្លាក់រប៉ាត់រប៉ាយពេញនឹងទាំងអស់ ។

" អូនថាស្អប់បងចឹងហេស៎ថេយ៍? ព្រោះតែគេធ្វើអោយអូននិយាយពាក្យថាស្អប់បងហេស៎? ហេតុអីទៅ ឌឹបៗៗ  " ជុងហ្គុកយកដៃទៅដាស់ជញ្ជាំងទាំងឈឺចាប់ ពាក្យដែលចេញពីមាត់ប្រពន្ធមិញនៀក វាធ្វើអោយគេឈឺចាប់ជាងអីទៅទៀត ។


" គ្រាន់តែរឿងបន្តិចបន្តួច ពួកយើងក៍ឈ្លោះគ្នា...ហេតុអីទៅថេយ៍..ហេតុអីអូនមិននៅខាងបង..ហេតុអីអូនទៅកាន់ជើងអ្នកដទៃ..ហុឹក..ហុឹក..ហេតុអី? បងធ្វើព្រោះតែបងស្រលាញ់ បងហួងហែង ឬក៍បងខុសដែរ ?" ជុងហ្គុកសម្រូតខ្លួនអង្គុយចុះ ទឹកភ្នែកនៃសេចក្តីតូចចិត្តក៍ហូរចុះមក ព្រោះអ្នកជាប្រពន្ធមិនបាននៅខាងគេ ថែមទាំងកាន់ជើងគូសត្រូវរបស់ខ្លួនថែមទៀត សុខចិត្តឈ្លោះដោយមនុស្សម្នាក់បែបនេះ ។


  ចំណែកថេយ៉ុងរត់មកដល់បន្ទប់វិញ ក៍ឡើងទៅគេងយំនៅលើពូក ។

" ហុឹក..ហុឹក..ហេតុអីបងមិនស្តាប់អូន..អូនគ្រាន់ចង់អោយបងល្អប៉ុណ្ណោះ..ហេតុអីបងថាអូនចាប់អារម្មណ៍គេ..ហុឹក..ហុឹក..." ថេយ៉ុងយំឡើងជោគខ្នើយ យំតូចចិត្តដូចគ្នា ។

_____________

# ១១ យប់

" នេះគេមិនមកគេងជាមួយខ្ញុំទេឬ? គេមិនមកលួងខ្ញុំទេមែនទេ? គេឈប់ស្រលាញ់ខ្ញុំហើយមែនទេ? ហុឹក..ហុឹក.." ថេយ៉ុងគេងយំចាំមើលផ្លូវអ្នកជាប្តីមកលួងនិងមកគេងជាមួយ តែបែរជាមិនឃើញពេលនេះ ក៍ម៉ោង១១ ហើយដែរ ។


   បន្ទាប់ពីយំអស់មួយសន្ទុះ ថេយ៉ុងក៍គេងលក់បាត់ទៅដោយសារអស់កម្លាំងពេក ។

ក្រាក

   ជុងហ្គុកបើកទ្វារដើរចូលមកថ្នមៗ មុននឹងឡើងទៅគេងជិតអ្នកជាប្រពន្ធហើយទាញគេយកអោបជាប់ក្នុងរង្វង់ដៃ ។

" បងសូមទោស រាត្រីសួស្តីណាប្រពន្ធសម្លាញ់ បងស្រលាញ់អូន សុឺត " ជុងហ្គុកលើកដៃជូតទឹកភ្នែករបស់រាងតូចចេញមុននឹងអោនទៅថើបថ្ពាល់គេបន្តិច ។ ទោះជានាយតូចចិត្តឬអន់ចិត្តនឹងប្រពន្ធយ៉ាងណាក៍មិនដាច់ចិត្តអោយអ្នកជាប្រពន្ធគេងតែម្នាក់ឯងដែរ ។



Skip
____ Morning 🌅 ___

   រាងតូចថេយ៉ុងដែលគេងលង់លក់អស់ជាយូរក៍ងើបឡើង ដោយរាងឈឺក្បាលតិចៗព្រោះគេយំអស់ច្រើនពេក ។

" ហឹម យប់មិញគេមិនមកគេងជាមួយខ្ញុំពិតមែនហេស៎ ? " បើកភ្នែកឡើងក៍មិនឃើញនាយជាប្តី ថេយ៉ុងចាប់ផ្តើមពេបមាត់ចង់យំ ព្រោះគិតថាស្វាមីមិនមកគេងជាមួយ ។ ( គេមកតាសឆីថេយ៍ 😣)


   ថេយ៉ុងអង្គុយតូចចិត្ត តែក៍ក្រឡេកទៅឃើញសំបុត្រមួយដាក់លើតុ ទើបគេទាញមកមើល។


[ បងទៅធ្វើការហើយ ព្រោះថ្ងៃនេះមានការប្រជុំ បងបានរៀបចំអាហារអោយអូនរួចហើយទៅញុាំផងណា សូមទោសដែលធ្វើអោយអូនយំ ចាំបងមកវិញចាំយើងនិយាយគ្នា បងស្រលាញ់អូនប្រពន្ធសម្លាញ់
ʕっ•ᴥ•ʔっ]

" អូនស្មានតែបងដាច់ចិត្តហើយទេតើស " ថេយ៉ុងក៍លេចស្នាមញញឹមឡើងបន្តិច ទើបចូលទៅងូតទឹកស្លៀកពាក់ ចុះទៅញុាំបាយហើយក៍ចេញទៅតាមក្រុមហ៊ុនរបស់ជុងហ្គុកព្រោះគេក៍បានណាត់មនុស្សម្នាក់ទៅទីនោះ ។


Skip
TK company 🏢

" ហេតុអីគេយូរម្លេះ ? " ថេយ៉ុងនៅឈរចាំមនុស្សម្នាក់នៅមុខក្រុមហ៊ុនជាយូរ ដោយមិនទាន់ឃើញមក ។

" ថេយ៍ !!! " ទីបំផុតអ្នកដែលថេយ៍រង់ចាំក៍មកដល់។


" អ៎ លោកជីសាន់មកដល់ហើយហេស៎? តោះចូលទៅខាងក្នុងទៅ " ថេយ៉ុងងាកមកមើលមុខនាយបន្តិច មុននឹងនាំនាយចូលទៅខាងក្នុង ចំណែកជីសាន់ញញឹមបិទមាត់មិនជិតតែម្តង ។


   ពួកគេចូលមកដល់ខាងក្នុង ចំពេលជុងហ្គុកចេញពីប្រជុំវិញល្មម ។

" លោកអគ្គនាយក នោះជាថេយ៉ុងប្រពន្ធរបស់លោកត្រូវទេ? តែថាមកជាមួយអ្នកណានឹង មើលទៅជាមនុស្សប្រុសទៀត " ចាសមីនក្រឡេកទៅឃើញថេយ៉ុងដើរចូលមកជាមួយជីសាន់ ក៍ប្រញាប់និយាយប្រាប់ជុងហ្គុកភ្លាម ។


  ជុងហ្គុកគ្រាន់តែក្រឡេកទៅឃើញ ក៍ក្តៅស្លឹកត្រចៀកតែម្តង ប្រញាប់ដើរតម្រង់ទៅរកអ្នកជាប្រពន្ធ ចាសមីនញញឹមញញែមដើរមកជាមួយនឹងនាយដែរ ។

" ថេយ៍!!! "

" ជុង!! បងហើយហេស៎? ចុះនាងមកធ្វើអីដែរ ? " ថេយ៉ុងងើបមករកអ្នកជាប្តី មុននឹងសម្លក់ចាសមីនដែលដើរមកជាមួយដែលនោះ ។


" អូននាំអាចង្រៃនេះមកធ្វើអី? " ជុងហ្គុកសួរទៅអ្នកជាប្រពន្ធតាមសម្រួល ព្រោះមិនចង់ច្រឡោតនៅក្នុងក្រុមហ៊ុននោះទេ ។


" គឺអូននាំគេមកអោយបងសូមទោស " ថេយ៉ុងញញឹមដាក់អ្នកជាប្តីបន្តិច ដោយគិតថាប្តីនឹងយល់ព្រមតាម តែធ្វើអោយនាយខាងនោះចងចិញ្ចើមចូលគ្នាមើលមុខអ្នកជាប្រពន្ធ ។


" សូមទោស? អូននៅតែចង់អោយបងសូមទោសវាទៀតហេស៎? ថេយ៍នេះអូននៅមិនយល់ពីបងទៀតហេស៎ ? "  ជុងហ្គុកសួរទៅអ្នកជាប្រពន្ធដោយខកចិត្តជាខ្លាំង ហេតុអីប្រពន្ធគេធ្វើបែបនេះ ?


" សូមទោសទៅជុង វាមិនពិបាកទេសម្រាប់បង គ្រាន់តែពាក្យពីរម៉ាត់នេះ " ថេយ៉ុងនៅតែបន្តបង្ខំអោយអ្នកជាប្តីអោយសូមទោស ចំណែកជីសាន់វិញញញឹមខ្ជឹបបែបឌឺដងទៅនាយជុងហ្គុក ។


" វាជាតម្រូវការរបស់អូនត្រូវទេ? អូនចង់អោយបងធ្វើបែបនេះខ្លាំងណាស់ឬ ? " ជុងហ្គុកសួរទៅអ្នកជាប្រពន្ធដោយឈឺចាប់ពន់ពេក បុគ្គលិកក្នុងក្រុមហ៊ុនទាំងអស់កំពុងសម្លឹងមើលមកនាយ ប្រពន្ធគេដូចជាកំពុងបំផ្លាញ់កិតិ្តយសគេហើយ អោយមកសូមទោសសត្រូវរបស់ខ្លួនមុខអ្នកផ្សេងបែបនេះ ។

" ឆាប់សូមទោសទៅជុង នឹងអូនបានស្ងប់ចិត្ត " ថេយ៉ុងនិយាយដោយមិនបានគិតថា ធ្វើបែបនេះហើយអ្នកជាប្តីនឹងបាក់មុខនោះទេ ។


" បាទ បើអូនចង់បានបងនឹងធ្វើ...ខ្ញុំសូមទោសលោកជីសាន់ " ជុងហ្គុកងក់ក្បាលយល់ព្រម មុននឹងបែរមុខមកនិយាយសូមទោសជីសាន់ ទាំងក្នុងចិត្តឈឺជាពន់ពេក ចំណែកជីសាន់ញញឹមចម្អក់អោយទៅនាយខាងនោះទៀត ទីបំផុតក៍បានឮពាក្យសូមទោសចេញពីមាត់របស់នាយ ។


" ជុង!! បងចង់ទៅណា ? " ថេយ៉ុងស្រែកសួរនៅពេលឃើញជុងហ្គុកដើរចេញទៅ ។


" អូននៅមិនទាន់ពេញចិត្តទៀតហេស៎? ឬក៍ចង់អោយបងនៅក្រាបសំពះបាតជើង សូមទោសគេបន្ថែមទៀត ? " ជុងហ្គុកងាកមកនិយាយជាមួយអ្នកជាប្រពន្ធដោយទឹកមុខស្មើធេង ចំណែកថេយ៉ុងគាំងនៅស្ងៀមមិនដឹងឆ្លើយយ៉ាងមិច ។
 
 
☞︎︎︎𝚃𝚘 𝚋𝚎 𝚌𝚘𝚗𝚝𝚒𝚗𝚞𝚎𝚍
[ 𝚎𝚗𝚢𝚘𝚢 𝚛𝚎𝚊𝚍𝚒𝚗𝚐 ♡︎✌︎]
❀✍︎𝑤𝑟𝑖𝑡𝑒 𝑏𝑦 𝑌𝑢𝑠ℎ𝑖𝑘𝑎 𝐸𝑙𝑖𝑛𝑎 シ︎✌︎

Continue Reading

You'll Also Like

349K 8.7K 80
"ပူတင်းလေးကဘာလဲ" "ကိုကို့အပိုင်" "ကိုကိုတို့ကရောဘာလဲ " "မောင်နှမ" "ဟာ..."
2.3M 152K 97
လူတိုင်းပါးစပ်ဖျားမှ ဇမ်းဆိုတဲ့ကောင်က အပေအတေကောင်လို့သမုတ်လဲ သူတို့သတ်မှတ်ချက်အတိုင်းသွားပါစေ.....ကိုယ့်ထမင်းကိုယ်စားပြီး သူများစကားတွေကိုထိုင်ခံစားန...
221K 22.6K 70
ដោយសារតែគុំនំបានធ្វើអោយក្មេងប្រុសដែលមានបេះដូងបរិសុទ្ធស្រស់ស្អាតប្រែក្លាយជាក្មេងពឹសពុលពោពេញដោយល្បិចកល់ គេហ៊ានធ្វើគ្រប់យ៉ាងសូម្បីតែនាមជាប្រពន្ធចុងបុរសច...