🖤🍂 Now I'm change🍁🖤(Compl...

By morin_25

215K 15.7K 184

ខ្ញុំមិនមែនជាគីម ឆេវី ទៀតនោះទេ តែពេលនេះខ្ញុំជា គីម ថេយ៉ុង🙂 Jeon jungkook x Kim Taehyung 💜🙆🏻‍♀️ Write by J... More

Part 1 : អាក្មេងសម្រាម !!
Part 2 : ខ្ញុំមិនចេះហែលទឹកទេ !!!
Part 3 : ប្រយ័ត្នសម្តីរបស់លោកខ្លះទៅ !!!
Part 4 : ជម្រះបញ្ជី
Part 5 : លាងសម្អាតខ្លួន !!!
Part 6 : ឯងជាកូនគណៈរដ្ឋមន្ត្រីហេស៎?
Part 7: ស្នាមថើបដំបូង
Part 8 : ហ្គេមចាប់ផ្តើមហើយ !!
Part 9 : យើងសាកទាក់ទងគ្នាទេ?
Part 10 : សម្រេចមួយជំហាន
Part 11 : រីករាយថ្ងៃកំណើត
Part 12 : រាត្រីចុងក្រោយនៃសេចក្តីសុខ!!
Part 13 : ឯងជារបស់យើងហើយ 🔞
Part 14 : បោកប្រាស់?????
Part 15 : មនុស្សរុក្ខជាតិ!!
Part 16 : នឹកនា
Part 17 : ហេតុអីឯងមិនវិលត្រឡប់?
Part 18 : ការបើកភ្នែកឡើងម្តងទៀត
Part 19 :ចាំជួបគ្នាណា ចន ជុងហ្គុក !!
Part 20 :ការវិលត្រឡប់ !!
Part 21 : ភ្ជាប់ពាក្យ!!
Part 22 : ប្រច័ណ្ឌ !!
Part 23 : ខ្ញុំនឹងអោយលោកស្គាល់រសជាតិម្តងនូវអ្វីដែលលោកធ្លាប់ធ្វើមកលើខ្ញុំ !!!!
Part 24 : ទីបំផុតបងក៍រកអូនឃើញ
Part 25 : បញ្ឈឺឬខ្ញុំជាចំណែកលើស?
Part 26 : បងស្រលាញ់អូន !!
Part 27 : ឃើញត្រឹមស្នាមញញឹមអូនក៍បងអស់ចិត្ត
Part 28 : បងស្រលាញ់អូនទេ?🔞
Part 29 : ឈាម !!!!
Part 30 : ការចាកចេញរបស់បងសង្ឃឹមថាអូននឹងមានក្តីសុខ !!!
Part 31 : តើបងទៅណា?
Part 32 : ឯងជាអ្នកណា ?
Part 33 : អូននឹងធ្វើអោយបងចាំអូន !!!
Part 34 : ហេតុអីបងចាំបាច់លាក់អូន ?
Part 35 : មនុស្សពូកែរបស់អូន !!!
Part 36: រៀបការ
Part 37 : បងហត់ហើយ!!!
Part 38: រោគចិត្ត
Part 39 : ខ្ញុំជាប្រពន្ធចន ជុងហ្គុក!
Part 40 : ប្តីប្រពន្ធស្របច្បាប់!!!
Part 41 : ឆ្ងាញ់ណាស់!! 🔞
Part 42 : កូនស្វា!!
Part 44 : ប្រពន្ធ VS លេខា
Part 45 : ស្អាតណាស់!!!
Part 46 : សូមទោស!!
Part 47 : អូនសូមទោស!!
Part 48: គ្រប់យ៉ាងក៍ព្រោះតែអូន
Part 49 : លោកនឹងមិនរួចខ្លួននោះទេ!!
Part 50 : ចង់បានណាស់ឬរបស់មានម្ចាស់នឹង?
យោបល់💕🙆🏻‍♀️
Part 51 : ស្អុយណាស់!!
Part 52: គម្រោងការ!!
Part 53 :នៅចាំក្មេងម្នាក់នេះទេ??
Part 54 : មេជ្រូក
Part 55 : សមាជិកថ្មី
__ ភាគបញ្ចប់__

Part 43: លេខាថ្មី!!

2.6K 199 7
By morin_25


____ Night 🌃____

"ជុង កុំអូសអូនលឿនពេក អូនដើរមិនទាន់ទេ " ថេយ៉ុងប្រាប់អ្នកជាប្តី ដែលកំពុងដឹកដៃខ្លួនដើរដូចរត់ ប្រញាប់ទៅណាទេលោកប្តីគេនេះ ។

" អូហូ...នេះបងជាអ្នករៀបចំហេស៎? " គ្រាន់តែមកដល់ភ្លាម ថេយ៉ុងក៍លាត់មាត់ឡើង អ្វីដែលគេបានឃើញពេលនេះ គឺមានតុអាហារនៅមាត់សមុទ្រមានទាន២គូដើម្បីបំភ្លឺ នៅមានឈ្មោះរបស់ពួកគេដែលរចនាឡើងភ្លើងទានដាក់ពេញលើវាសខ្សាច់ថែមទៀត អេមសន្លប់ ។


" បាទ អូនចូលចិត្តទេ? " ជុងហ្គុកញញឹមបន្តិច ទើបនាំអ្នកជាភរិយាចូលទៅអង្គុយ ។


" ពិតជារ៉ូមែនទិចខ្លាំងណាស់លោកប្តី ហិហិ ប្តីអ្នកណាទេគួរអោយស្រលាញ់អីយ៉ាងនេះ " ថេយ៉ុងសើចឡើងលឹបភ្នែកយ៉ាងមានក្តីសុខ ដោយសារតែអ្នកជាប្តីធ្វើអោយគេរំភើបរហូត ។


" ប្តី គីម ថេយ៉ុងនោះអី " ជុងហ្គុកសើចបន្តិច មិននឹងឆ្លើយជាមួយអ្នកជាប្រពន្ធវិញ ។


" អាហារនៅលើតុនេះបងជាអ្នកធ្វើទាំងអស់ បងខំប្រឹងអស់ពីសម្ថភាពហើយ " ជុងហ្គុកញញឹមនិយាយទៅកាន់អ្នកជាប្រពន្ធ អាហារមួយតុនេះនាយអ្នកធ្វើដោយផ្ទាល់ដៃ ប្រឹងធ្វើបែកញើស ចំណាយកម្លាំងព្រោះខ្លាចប្រៃដូចលើកមុនទៀត ។


" មោះចាំបងបញ្ចុក ឆ្ងាញ់ទេ? " ជុងហ្គុកដួសម្ហូបទៅបញ្ចុកអ្នកជាប្រពន្ធ មុននឹងសួរពីរសជាតិ សង្ឃឹមថាមិនដូចលើកមុនចុះ ។


" ហឹម ឆ្ងាញ់ខ្លាំងណាស់ លើកនេះអូនមិនបានកុហកទេ លោកប្តីធ្វើឆ្ងាញ់ពិតមែន " ថេយ៉ុងញញឹមខ្ជឹមសរសើរស្នាដៃរបស់ស្វាមី ជុងហ្គុកញញឹមដួលយកមកញុាំដែល គឺវាដូចជាថេយ៉ុងនិយាយមិនមែនដូចមុនទេ ស្នាដៃធ្វើម្ហូបគេអភិវឌ្ឍហើយ ។


   បន្ទាប់ពីញុាំអាហារដ៍ផ្អែមល្ហែមហើយ ពីរអ្នកប្តីប្រពន្ធដើរបណ្តាលគ្នានៅតាមមាត់សមុទ្រ ។


" អូនមានក្តីសុខខ្លាំងណាស់សម្រាប់ថ្ងៃនេះ សុឺត អរគុណបងខ្លាំងណាស់លោកប្តី " ថេយ៉ុងចង្អើតជើងទៅថើបថ្ពាល់អ្នកជាប្តីទុកជាការអរគុណ ថ្ពាល់របស់គេក៍ប្រែទៅជាក្រហមតែន អៀនខ្វាច់តែម្តង  ។


" អោយតែអូនមានក្តីសុខ បងពេញចិត្តនឹងធ្វើ តែថាអូនកំពុងអៀនមែនទេនៀក? " ជុងហ្គុកញញឹមលាយសើចនៅពេលឃើញថ្ពាល់ក្រហមៗរបស់ប្រពន្ធ មិនដែលឃើញទេថើបគេហើយអៀនខ្លួនឯង ។


" ប្តីចម្គួត ដឹងហើយនៅសួរធ្វើអីទៀត " ថេយ៉ុងសម្លក់មុខអ្នកជាប្តីបន្តិច មុននឹងបន្តដើរទៅមុខទៀត ។


    ពួកគេដើរបណ្តើរនិយាយគ្នាបណ្តើរ សើចផងប្រលែងគ្នាផង អាចនិយាយថាក្តីសុខតែម្តង មិនងាយមានពេលវេលាផ្អែមល្ហែមនៅជាមួយគ្នាបែបនេះទេ ។


" ជុងហា៎~~~ " ថេយ៉ុងលើកដៃញីភ្នែកធ្វើមុខស្អុយៗ មុននឹងហើបមាត់ហៅសព្វនាមអ្នកជាប្តី ។


" បាទ អូនងងុយគេងមែនទេ ? " ដោយឃើញអ្នកជាប្រពន្ធស្ងាប់ផងញីភ្នែកផង ទើបនាយជាប្តីអាចដឹងថាថេយ៉ុងកំពុងងងុយគេងហើយ ។


" អឹម " ថេយ៉ុងងក់ក្បាល ព្រោះកំពុងងងុយគេងមែន ប្រហែលមកពីដើរលេងមួយថ្ងៃទើបហត់ឆាប់ងងុយគេងបែបនេះ ។



" អូនគេងលើទ្រូងបងសិនទៅណា " ជុងហ្គុកលើកបីអ្នកជាប្រពន្ធអោយគេផ្តេកក្បាលគេងលើទ្រូងហាប់ណែនរបស់ខ្លួន ព្រោះទម្រាំដើរដល់បន្ទប់ខ្លាចគេងងុយខ្លាំងទើបអោយគេគេងតែម្តងទៅ ។


   ថេយ៉ុងមិនមាត់បិទភ្នែកគេងលើកទ្រូងអ្នកជាប្តីដោយស្នាមញញឹម ព្រោះតែទទួលបានភាពកក់ក្តៅពីអ្នកជាស្វាមី ថ្នាក់ថ្នមមើលថែបានយ៉ាងល្អ ។


  ជុងហ្គុកបីថេយ៉ុង មកដាក់លើពូកថ្នមៗខ្លាចថាគេនឹងអាចភ្ញាក់ មុននឹងឡើងទៅគេងជិតអ្នកប្រពន្ធដោយភ្លេចអោបគេក្នុងរង្វង់ដៃកក់ក្តៅមួយនេះទេ ។


" បងស្រលាញ់អូនប្រពន្ធសម្លាញ់ សុឺត "នាយកម្លោះអោនទៅថើបប្រពន្ធ ព្រោះវាជាទម្លាប់ទៅហើយ ដែលនាយធ្វើបែបនេះមុនពេលចូលគេង។


Skip
___ Morning 🌅 ____

   ព្រឹកនេះប្តីប្រពន្ធមួយគូនេះបន្តដើរលេងទៀត ព្រោះល្ងាចត្រូវត្រឡប់ទៅវិញហើយ ដោយសារអ្នកជាប្តីត្រូវចូលធ្វើការវិញ ទុកក្រុមហ៊ុនចោលយូរហើយតាំងពីឈឺមកម្លេះ ។


" ហិហិ ស្រស់ស្រាយណាស់ជុង " ថេយ៉ុងលើកត្រដាងដៃ សើចសប្បាយនៅពីក្រោយអ្នកជាប្តីដែលកំពុងឌុបដោយកង់ ។


" បងនឹងនាំអូនទៅកន្លែងមួយ អូនប្រាកដជាចូលចិត្ត" ជុងហ្គុកញញឹមមុននឹងបន្តធាក់កង់ទៅមុខទៀត ចំណែកអ្នកជាប្រពន្ធនៅត្រដាងដៃញញឹមញញែម ។

____________

  មួយសន្ទុះក្រោយមក ពួកគេក៍ដល់ចំការផ្កាឈូងរដ្ឋ ដែលរីកស្គុសស្គាយ ពោរពេញទៅដោយពណ៍លឿន។


" Wow ស្អាតណាស់លោកប្តី អូនចូលចិត្តណាស់ ហិហិ ផ្កាឈូងរដ្ឋស្អាតខ្លាំងណាស់ " ថេយ៉ុងចុះពីលើកង់រត់ចូលទៅដោយស្នាមញញឹមមិនរលុបទាស់តែសោះ ។


" ពេលអូនញញឹមបែបនេះ ស្អាតជាងផ្កាទាំងនេះទៅទៀត " ជុងហ្គុកដើរចូលមក មិននឹងពោលសរសើរអ្នកជាប្រពន្ធ ព្រោះតែស្នាមញញឹមរបស់គេពិតជាស្អាតមែន ស្នាមញញឹមដែលញញឹមចេញពីចិត្ត ញញឹមបង្ហាញពីក្តីសុខ ពីស្អាតហួសផ្កាទាំងឡាយទៅទៀត ។ 


" ជុង~~ " ថេយ៉ុងហៅអ្នកជាប្តីបន្តិច បែបមិនចង់អោយគេសរសើរខ្លួនបន្តទៀត ព្រោះពេលនេះរាងតូចអៀនឡើងថ្ពាល់ក្រហមជាងផ្លែប៉ោមទៅទៀត ។


" ប្តីសរសើរសោះនឹងហាស៎ បងឈប់សរសើរបន្តក៍បាន " នៅពេលឃើញអ្នកជាប្រពន្ធសម្លឹងមុខពេក ទើបនាយជាស្វាមីសើច ហើយទើបឈប់និយាយ ។


   បន្ទាប់ពីលេងអស់ចិត្ត ពួកគេក៍ត្រឡប់មកវិញព្រោះត្រូវរៀបចំអ៊ីវ៉ាន់ត្រឡប់ទៅផ្ទះ ។

" សប្បាយចិត្តទេកូនស្វា? " ជុងហ្គុកជិះកង់បណ្តើរឆ្លៀតសួរអ្នកជាប្រពន្ធបណ្តើរ ។


" ស្វាទៀតហើយ ប្តីចង្រៃ ហេតុអីចូលចិត្តថាប្រពន្ធដូចស្វាបែបនេះ ឌឹបៗ " ថេយ៉ុងវ៉ៃខ្នងអ្នកជាប្តីដោយខឹង ដែលប្តីចូលចិត្តហៅគេស្វាខ្លាំងពេក ។


" អូយថេយ៍ បងកំពុងជិះកង់ណាប្រយ័ត្នគ្រោះថ្នាក់" ជុងហ្គុកស្រែកប្រាប់ភរិយាអោយឈប់វ៉ៃ តែថេយ៉ុងមិនខ្ចីស្តាប់ ។


" ជុងៗ!!!ឆ្កែ!!! អាយ~~~ " ថេយ៉ុងក្រឡេកភ្នែកទៅឃើញកូនឆ្កែមួយក្បាលកំពុងរត់ឆ្លងកាត់នៅលើថ្នល់ ទើបប្រញាប់ស្រែកប្រាប់អ្នកជាប្តី ជុងហ្គុកប្រញាប់កាច់ចង្គូតគេចពីឆ្កែ គ្រប់យ៉ាងក៍បានសម្រេចឆ្កែគ្មានគ្រោះថ្នាក់នោះទេ តែប្តីប្រពន្ធមួយគូនេះជ្រុសទៅធ្លាក់ទឹកនៅក្បែរនោះ ឡើងបែកទឹកខ្ចាយ។ ( បានលេងទឹកបណ្តោយ😅)



" អូយយូយ!! " ថេយ៉ុងលើកដៃទប់ចង្កេះខ្លួនឯងបន្តិច មុននឹងងើបឈរឡើងទាំងមុខស្អុយ ។


" យ៉ាងមិចហើយថេយ៍ អូនមានត្រូវត្រង់ណាទេ? " ជុងហ្គុកប្រញាប់ងើបមកសួរអ្នកជាប្រពន្ធ ព្រោះធ្លាក់មួយទំហឹងដែរ ។


" អូនមិនអីទេ " ថេយ៉ុងក្រវីលក្បាលថាមិនអី អ្នកទាំងពីក៍ឡើងមកខាងលើវិញ តែក៍ប្រទះឃើញឆ្កែមួយក្បាលនោះ នៅឈរនៅទីនោះមិនទាន់ទៅណា។


" កូនឆ្កែតូច ឯងមិនអីទេហេស៎? " ថេយ៉ុងដើរចូលមកមើលឆ្កែមួយក្បាលនោះ មុននឹងអង្អែលរោមវាតិចៗ


" វ៉ុសៗ វ៉ុសៗ " វាស្រាប់តែចូលមកលិទលើជើងរាងតូច មុននឹងលើកដៃលើកជើងដូចជាចង់ធ្វើអីមួយ វាកំពុងអរគុណមែនទេ? អរគុណដែលពួកគេមិនបុកវាហេស៎?


" ឯងកំពុងចង់អរគុណពួកយើងមែនទេ? កូនឆ្កែតូច" ថេយ៉ុងលើកវាឡើង កូនឆ្កែនោះក៍ងក់ក្បាលរបស់គេ មើលចុះថាវាឆ្លាតកម្រិតណា ចេះអរគុណទៀត ។


" ជុង មើលវាទៅឆ្លាតខ្លាំងណាស់ ថែមទាំងស្អាតគួរអោយស្រលាញ់ទៀត អូនចង់យកវាទៅចិញ្ចឹម " ថេយ៉ុងងាកមកប្រាប់អ្នកជាប្តីទាំងញញឹម គេមានអារម្មណ៍ថាដូចជាមាននិស្ស័យជាមួយឆ្កែមួយក្បាលនេះខ្លាំងណាស់ ។


" បាទ បើអូនស្រលាញ់យកវាទៅចិញ្ចឹមចុះ " ជុងហ្គុកញញឹមមុននឹងយល់ស្របអោយប្រពន្ធយកឆ្កែមួយក្បាលនេះទៅចិញ្ចឹម ។


" ហិហិ អរគុណណាស់លោកប្តី ទៅនៅជាមួយយើងណា កូនឆ្កែតូច " ថេយ៉ុងសើចសប្បាយមុននឹងងាកមកនិយាយជាមួយកូនឆ្កែវិញ ។


" វ៉ុសៗ "

" យើងគួរដាក់ឈ្មោះអោយឯងយ៉ាងមិចទៅ តានតានល្អទេ ? ហិហិ យ៉ុនតាន ឈ្មោះនេះឯងពេញចិត្តទេ ? " ថេយ៉ុងសើចសួរទៅកូនឆ្កែមួយក្បាលនោះ ។


" វ៉ុសៗៗ " យ៉ុនតានលើកដៃលើកជើងនៅលើដៃរបស់រាងតូច ចង់ប្រាប់ថាពេញចិត្តនឹងឈ្មោះមួយនេះ។


" ហិហិ តានៗ តោះទៅផ្ទះជាមួយគ្នាណា " ថេយ៉ុងសើចលើកកូនឆ្កែមកថើបតិចៗ ។


" បានហើយថេយ៍ ប្រយ័ត្នរោមវាចូលច្រមុះ អាចកើតជំងឺណា តោះយើងត្រឡប់ទៅវិញ " ជុងហ្គុកឃាត់អ្នកជាប្រពន្ធបន្តិច បន្ទាប់មកពួកគេក៍យកកង់មកជិះដើម្បីត្រឡប់ទៅវិញ នៅតាមផ្លូវថេយ៉ុងអោបយ៉ុនតានជាប់ បង្ហាញអោយឃើញថាគេស្រលាញ់វាខ្លាំងណាស់ ។



Skip
___ Night 🌃 ___

   ក្រោយពីធ្វើដំណើរអស់ប៉ុន្មានម៉ោង ប្តីប្រពន្ធមួយគូនេះក៍ត្រឡប់មកដល់ផ្ទះវិញ ។


" ហឹម គេងលក់ទាំងម្ចាស់ ទាំងឆ្កែតែម្តងហើយ " ជុងហ្គុកងាកមកមើលប្រពន្ធរបស់ខ្លួន ឃើញគេងអោបឆ្កែជាប់ កូនឆ្កែនោះក៍ដេកបាត់ជាមួយម្ចាស់ទៀត ។


  ជុងហ្គុកចូលមកលើកបីទាំងឆ្កែទាំងម្ចាស់យកទៅខាងលើ ដាក់អ្នកជាប្រពន្ធលើពូកថ្នមៗ ហើយទើបលូកដៃទៅដកកូនឆ្កែចេញអោយគេងកន្លែងផ្សេង តែថេយ៉ុងក៍ភ្ញាក់ឡើង ។


" ហឹម ដល់ហើយហេស៎ជុង? ហើយបងចង់យកតានៗទៅណា ? " ថេយ៉ុងបើកភ្នែកមក សួរទៅអ្នកជាប្តី ។


" បងចង់យកវាទៅគេងលើសាឡុងនឹងណា បើអូនភ្ញាក់ហើយ ឆាប់ទៅងូតទឹកទៅ នឹងបានចូលគេង " ជុងហ្គុកនិយាយប្រាប់អ្នកជាប្រពន្ធអោយទៅសម្អាតខ្លួន ព្រោះនៅតាមផ្លូវគេបានចូលញុាំអីរួចហើយ ។



" អឹម ចាំអូនយកតានតានទៅគេងសិន " ថេយ៉ុងងក់ក្បាលលើកកូនឆ្កែដែលទើបយកមកចិញ្ចឹមទៅដាក់គេងលើសាឡុងយកភួយមកក្រោបអោយថែមទៀតទើបដើរចូលទៅបន្ទប់ទឹក ជុងហ្គុកឈរសើចអ្នកជាប្រពន្ធបន្តិច មើលទៅដូច Take care ឆ្កែជាងប្តីទៀត ។


   បន្ទាប់ពីថេយ៉ុងងូតទឹករួចរាល់ ជុងហ្គុកក៍ចូលទៅងូតម្តង ១០នាទីក្រោយនាយកម្លោះក៍ចេញមកវិញដោយពាក់អាវគេងយប់ហើយស្រាច់ ។


" ស្លាប់ហើយនេះយកឆ្កែមកគេងអោបថែមទៀត ហេស៎ប្រពន្ធ ថេយ៍ហា៎...ថេយ៍..យកឆ្កែទៅគេងលើសាឡុងវិញទៅណា " ជុងហ្គុកដើរចូលមកដាស់អ្នកជាប្រពន្ធអោយយកកូនឆ្កែចេញវិញ ព្រោះគេយកមកគេងអោប តែរាងតូចធ្វើមិនខ្ចីភ្ញាក់ ។


" ហឹម..រាត្រីសួស្តីប្រពន្ធសម្លាញ់ បងស្រលាញ់អូន សុឺត " ដោយអស់ជម្រើស នាយកម្លោះក៍ឡើងមកគេងទាញអ្នកជាប្រពន្ធមកអោបរួមជាមួយនឹងកូនឆ្កែបន្ថែមទៀត ទើបថើបប្រពន្ធបន្តិចហើយបិទគេងទៅ ព្រោះស្អែកគេត្រូវទៅធ្វើការ ។ ( k'tan ចំណេញដល់ហើយ បានប្តីប្រពន្ធគេអោបជាប់មង 😒)



Skip
___ Morning 🌅 ___

   ជុងហ្គុកក្រោកតាំងពីព្រលឹម ចុះទៅធ្វើអាហារសម្រាប់អ្នកជាប្រពន្ធ មុននឹងឡើងមករៀបចំខ្លួនទៅធ្វើការ ។


" បងទៅធ្វើការហើយណា សុឺត " ជុងហ្គុកដើរមកថើបថ្ពាល់អ្នកជាប្រពន្ធដែលនៅគេងនៅឡើយ មុននឹងសរសេរក្រដាស Note មួយទុកជាប់គ្រែ ហើយទើបចេញដំណើរទៅធ្វើការបាត់ទៅ ។

_________

# TK company 🏢 ( ឈ្មោះឆីថេយ៍ដូរលើកមុន😁)

   ជុងហ្គុកដើរចូលមកក្នុងក្រុមហ៊ុន បុគ្គលិកក៍គ្រប់គ្នាអោនក្បាលគោរពអ្នកជាចាហ្វាយបន្តិច ជុងហ្គុកដើរឆ្ពោះទៅអូស្វីសរបស់គេ ដែលមានគីអ៊ូនៅធ្វើការជំនួសមួយរយះនេះ ។

ក្រាក

" ចាហ្វាយ!! អាអ៊ូនឹកចាហ្វាយណាស់ " គ្រាន់តែឃើញអ្នកជាចាហ្វាយមកភ្លាម គីអ៊ូចូលទៅអោបអ្នកជាចាហ្វាយដោយក្តីនឹករលឹក ដូចបែកគ្នារាប់ឆ្នាំ។


" នែកៗ យើងមានប្រពន្ធហើយ កុំអោបយើងបែបនេះ យី នឹកយើងឬសប្បាយចិត្តទៅ ដែលលែងបានហត់ធ្វើការជំនួសយើងហាស៎ អាអ៊ូ " ជុងហ្គុកទាញអ្នកជាកូនចៅចេញបន្តិច មុននឹងនិយាយទាំងសើច ។


" អូយ ចាហ្វាយដឹងចិត្តអាអ៊ូជាងគេ ហិហិ " គីអ៊ូសើចតិចៗ ទាំងមិនសូវសមនៅពេលចាហ្វាយគេតាមទាន់រហូត ជុងហ្គុកសម្លឹងមុខគេបន្តិច ទើបដើរទៅអង្គុយនៅកៅអីធ្វើការរបស់គេ ។


" ចុះរឿងយើងអោយជួយរកលេខាថ្មី មានត្រៀមរួចហើយឬនៅ? " ជុងហ្គុកសួរទៅចំណិតរបស់ខ្លួន ព្រោះគេបានអោយនាយរកលេខាថ្មី លេខាចាស់សុំឈប់បាត់ហើយ ។


" បាទ រួច..." គីអ៊ូនិយាយមិនទាន់ចប់ផង ក៍មានអ្នកបើកទ្វារចូលមក ។


ក្រាក

" សួស្តីលោកអគ្គនាយក " ស្រីស្រស់ស្លៀកពាក់ឯកសណ្ឋានធ្វើការ ជាមួយនឹងសំពត់ខើចខ្លីដើរចូលមកទាំងញញឹម ។


" អ្នកនាងចាសមីន!!!  ហេតុអីអ្នកនាងមកទីនេះ? " ជុងហ្គុកស្រាប់តែភ្ញាក់ផ្អើលវត្តមានរបស់ស្រីស្រស់ចាសមីន នាងមកធ្វើអី? ហេតុអីស្លៀកពាក់បែបនេះ?


" លោកភ្ញាក់ផ្អើលណាស់ឬ? ខ្ញុំជាលេខាថ្មីនោះអី " ស្រីស្រស់ចាសមីនដើរចូលមកជិតនាយកម្លោះដោយស្នាមញញឹមមិនរលប់ ធ្វើអោយនាយខាងនេះឆ្ងល់មិនយល់ ។


" មានន័យថាយ៉ាងមិច អាអ៊ូ? ហេតុអីអ្នកនាងចាសមីនមកធ្វើជាលេខា ?  " ជុងហ្គុកងាកមកសួរអ្នកជាកូនចៅម្តង ។


" កុំឆ្ងល់អីជុង...គឺថាលោកប៉ាចង់អោយខ្ញុំមកហាត់ការងារ..នៅពេលឮថាត្រូវការលេខាខ្ញុំក៍មកធ្វើតែម្តង នឹងចង់ surprise លោកផងដែរ " ចាសមីនដើរចូលមកជិតនាយលើកដៃដាក់លើស្មាររបស់នាយ  នាងមកទីនេះ គឺចង់មកធ្វើអាអ្វីដែលនាងចង់បាន ដូចដែលនាងនិយាយចឹង ថារបស់ដែលនាងចង់បានត្រូវតែបាន ។


 

☞︎︎︎𝚃𝚘 𝚋𝚎 𝚌𝚘𝚗𝚝𝚒𝚗𝚞𝚎𝚍
[ 𝚎𝚗𝚢𝚘𝚢 𝚛𝚎𝚊𝚍𝚒𝚗𝚐 ♡︎✌︎]
❀✍︎𝑤𝑟𝑖𝑡𝑒 𝑏𝑦 𝑌𝑢𝑠ℎ𝑖𝑘𝑎 𝐸𝑙𝑖𝑛𝑎 シ︎✌︎
   

Continue Reading

You'll Also Like

1.6M 120K 66
ဤဇာတ်လမ်းပါ အကြောင်းအရာသည် စာရေးသူ၏ စိတ်ကူးယဉ် သက်သက်သာ ဖြစ်၍ မည်သည့်အဖွဲ့အစည်း၊ လူပုဂ္ဂိုလ်ကိုမှ ထိခိုက်စော်ကားလိုခြင်းမရှိပါ။ #Boylove#Romance#Maf...
784K 25.5K 58
ကိုယ်ဟာ ကြိုးဝိုင်းထဲမှာ ကိုယ့်ကိုစိန်ခေါ်လာသမျှကောင်တွေအကုန် ထိုးရဲတယ် သတ်ရဲတယ် ကိုယ်နိုင်မယ်ဆိုတဲ့ယုံကြည်မှုရှိတယ် ကိုယ်မလုပ်ရဲတာဘာမှမရှိဘူးလို့ထင...
128K 5.6K 28
ជាប្រលោមលោកខ្នាតខ្លី កំសត់ សើចសប្បាយ 18+
77.5K 2.2K 5
កូនជាបេះដូង ជាកែវភ្នែក ជីវិតរបស់dadayទាំងពីរ