🖤🍂 Now I'm change🍁🖤(Compl...

Por BarryNaEmily

201K 15K 182

ខ្ញុំមិនមែនជាគីម ឆេវី ទៀតនោះទេ តែពេលនេះខ្ញុំជា គីម ថេយ៉ុង🙂 Jeon jungkook x Kim Taehyung 💜🙆🏻‍♀️ Write by J... Más

Part 1 : អាក្មេងសម្រាម !!
Part 2 : ខ្ញុំមិនចេះហែលទឹកទេ !!!
Part 3 : ប្រយ័ត្នសម្តីរបស់លោកខ្លះទៅ !!!
Part 4 : ជម្រះបញ្ជី
Part 5 : លាងសម្អាតខ្លួន !!!
Part 6 : ឯងជាកូនគណៈរដ្ឋមន្ត្រីហេស៎?
Part 7: ស្នាមថើបដំបូង
Part 8 : ហ្គេមចាប់ផ្តើមហើយ !!
Part 9 : យើងសាកទាក់ទងគ្នាទេ?
Part 10 : សម្រេចមួយជំហាន
Part 11 : រីករាយថ្ងៃកំណើត
Part 12 : រាត្រីចុងក្រោយនៃសេចក្តីសុខ!!
Part 13 : ឯងជារបស់យើងហើយ 🔞
Part 14 : បោកប្រាស់?????
Part 15 : មនុស្សរុក្ខជាតិ!!
Part 16 : នឹកនា
Part 17 : ហេតុអីឯងមិនវិលត្រឡប់?
Part 18 : ការបើកភ្នែកឡើងម្តងទៀត
Part 19 :ចាំជួបគ្នាណា ចន ជុងហ្គុក !!
Part 20 :ការវិលត្រឡប់ !!
Part 21 : ភ្ជាប់ពាក្យ!!
Part 22 : ប្រច័ណ្ឌ !!
Part 23 : ខ្ញុំនឹងអោយលោកស្គាល់រសជាតិម្តងនូវអ្វីដែលលោកធ្លាប់ធ្វើមកលើខ្ញុំ !!!!
Part 24 : ទីបំផុតបងក៍រកអូនឃើញ
Part 25 : បញ្ឈឺឬខ្ញុំជាចំណែកលើស?
Part 26 : បងស្រលាញ់អូន !!
Part 27 : ឃើញត្រឹមស្នាមញញឹមអូនក៍បងអស់ចិត្ត
Part 28 : បងស្រលាញ់អូនទេ?🔞
Part 29 : ឈាម !!!!
Part 30 : ការចាកចេញរបស់បងសង្ឃឹមថាអូននឹងមានក្តីសុខ !!!
Part 31 : តើបងទៅណា?
Part 32 : ឯងជាអ្នកណា ?
Part 33 : អូននឹងធ្វើអោយបងចាំអូន !!!
Part 34 : ហេតុអីបងចាំបាច់លាក់អូន ?
Part 35 : មនុស្សពូកែរបស់អូន !!!
Part 36: រៀបការ
Part 37 : បងហត់ហើយ!!!
Part 38: រោគចិត្ត
Part 39 : ខ្ញុំជាប្រពន្ធចន ជុងហ្គុក!
Part 40 : ប្តីប្រពន្ធស្របច្បាប់!!!
Part 41 : ឆ្ងាញ់ណាស់!! 🔞
Part 43: លេខាថ្មី!!
Part 44 : ប្រពន្ធ VS លេខា
Part 45 : ស្អាតណាស់!!!
Part 46 : សូមទោស!!
Part 47 : អូនសូមទោស!!
Part 48: គ្រប់យ៉ាងក៍ព្រោះតែអូន
Part 49 : លោកនឹងមិនរួចខ្លួននោះទេ!!
Part 50 : ចង់បានណាស់ឬរបស់មានម្ចាស់នឹង?
យោបល់💕🙆🏻‍♀️
Part 51 : ស្អុយណាស់!!
Part 52: គម្រោងការ!!
Part 53 :នៅចាំក្មេងម្នាក់នេះទេ??
Part 54 : មេជ្រូក
Part 55 : សមាជិកថ្មី
__ ភាគបញ្ចប់__

Part 42 : កូនស្វា!!

2.8K 205 1
Por BarryNaEmily


" ប្រៃណាស់លោកអើយ....ខឹក..ខឹក.." បន្ទាប់ពីក្អូតនឹងលាងសម្អាតមាត់រួចរាល់ នាយកម្លោះដើរចេញមកវិញធ្វើមុខស្អុយៗ ព្រោះជាតិនៅជាប់ក្នុងមាត់នៅឡើយ ។


   នាយកម្លោះប្រញាប់ឡើងទៅខាងលើរកអ្នកជាប្រពន្ធវិញ កុំអោយគេញុាំបន្ត ។

ក្រាក

" ថេយ៍!! " ជុងហ្គុកហៅឈ្មោះអ្នកជាប្រពន្ធដោយភ្ញាក់ផ្អើល នៅពេលឃើញស៊ុបអស់ពីចាន នេះគេញុាំទាំងអស់ហេស៎?


" ហឹម " ថេយ៉ុងក្រហឹមក្នុងបំពង់ករបន្តិច ជំនួសការឆ្លើយ ដោយបិទភ្នែកគេងបន្ត ។


" នេះអូនញុាំស៊ុបអស់ទាំងអស់? វាប្រៃខ្លាំងណាស់ អូនញុាំកើតដែរហេស៎? " ជុងហ្គុកសួរទៅប្រពន្ធដោយចម្ងល់ និងបារម្ភ ព្រោះវាប្រៃខ្លាំងពិតមែន ។


" មិនអីទេ ពិននឹងអូនញុាំបាន ប្តីអូនអ្នកធ្វើទៅហើយ ត្រូវតែឆ្ងាញ់ " ថេយ៉ុងងាកមកញញឹមដាក់អ្នកជាប្តី ទោះស៊ុបមួយនេះប្រៃយ៉ាងណាសម្រាប់គេគឺផ្អែមឆ្ងាញ់បំផុត ដោយសារអ្នកជាប្តីខំធ្វើ ។


" បងសូមទោសណា ថ្ងៃក្រោយបើញុាំមិនកើតទេប្រាប់បង កុំញុាំចឹងទៀតអី " ជុងហ្គុកចូលទៅអោអ្នកជាប្រពន្ធដោយក្តីរំភើបក្នុងចិត្តនៅពេលឮសម្តីអ្នកជាប្រពន្ធនិយាយមិញនេះ ។


" ថេយ៍ហា៎~ " ជុងហ្គុកងើបចេញពីការអោបបន្តិច មិននឹងហៅឈ្មោះអ្នកជាប្រពន្ធដោយសម្លេងស្រទន់។ ថេយ៉ុងសម្លឹងមុខនាយភ្លឹក កំពុងចាំស្តាប់នាយនិយាយបន្ត ។


" យើងទៅដើរលេងទៅ ទុកថាទៅក្រេបទឹកឃ្មុំ ព្រោះតិចទៀតបងត្រូវទៅធ្វើការ វានឹងរវល់ច្រើនមិនខាន " ជុងហ្គុកចាប់ដៃអ្នកជាប្រពន្ធមកថើប មុននឹងនិយាយពីអ្វីនាយចង់និយាយដោយស្នាមញញឹម។


" អូនតាមបងស្រាប់ហើយ " ថេយ៉ុងញញឹមមុននឹងឆ្លើយជាមួយស្វាមីវិញ បើនាយចង់ទៅហើយរឿងអីថេយ៉ុងមិនស្របតាមនោះ ។ 


" ចឹងចាំបន្តិចណា ចាំបងទៅលាយទឹកក្តៅអោយ ដើម្បីអោយអូនស្រួលខ្លួនបន្តិច " ជុងហ្គុកញញឹមហើយទើបដើរចូលទៅលាយទឹកក្តៅសម្រាប់អ្នកជាប្រពន្ធ ។


   បន្ទាប់មកនាយកម្លោះក៍ចូលមកបីអ្នកជាប្រពន្ធទៅដាក់ក្នុងអាងទឹកទៅដោយថ្នាក់ថ្នម អោយថេយ៉ុងឯនេះមិនញញឹមមិនបាននៅពេលឃើញកាយវិការអ្នកជាប្តី ខុសពីអតីតកាលឆ្ងាយណាស់ ពេលនេះគេមានក្តីសុខពេញទំហឹងតែម្តង ។


    ថេយ៉ុងក៍ចាប់ផ្តើមងូតទឹកសម្អាតខ្លួន ចំណែកជុងហ្គុកមករៀបចំអ៊ីវ៉ាន់របស់ខ្លួននិងភរិយាសម្រាប់ការធ្វើដំណើរ  ។


  ១០នាទីក្រោយមកថេយ៉ុង ក៍ចេញពីបន្ទប់ទឹកមកដើរតិចៗ ដោយពាក់អាវភ្លំជិតខ្លួន ស្នាមញញឹមក៍លេចឡើងនៅពេលឃើញអ្នកជាប្តីអង្គុយរៀបចំអ៊ីវ៉ាន់ តែមើលទៅនាយពិតជាសង្ហាណាស់ មើលយូរៗចង់លង់( លង់ស្រលាញ់ប្តីខ្លួនឯងអីណាឆីថេយ៍ 😁)


" ថេយ៍!!! នេះអូនរួចតាំងពីពេលណា ហេតុអីមិនប្រាប់បង ? " ជុងហ្គុកងើបមុខមកទើបឃើញអ្នកជាប្រពន្ធឈរមើលមកគេដោយញញឹម ជុងហ្គុកប្រញាប់ចូលទៅសួរអ្នកជាប្រពន្ធដោយបារម្ភទើបលើកបីគេមកអង្គុយលើគ្រែ ។


" មិនចង់រំខានបងនឹងណា " ថេយ៉ុងញញឹមសម្លឹងអ្នកជាប្តីមិនដាក់ភ្នែក ស្រលាញ់ស្ទើរលេបហើយលោកអើយ ។


" មោះបងផ្លំសក់អោយ " ជុងហ្គុកញញឹមមុននឹងទាញប្រដាប់ផ្លុំសក់មកផ្លំអោយអ្នកជាប្រពន្ធ ។


" រួចហើយ សម្លៀកបំពាក់អូនបងបានរៀបចំអោយរួចហើយណា ចឹងបងទៅប្តូរសម្លៀកបំពាក់សិន " ជុងហ្គុកងើបទៅយកសម្លៀកបំពាក់ដែលគេបានរៀបចំសម្រាប់រាងតូចពាក់ មុននឹងដើរចូលទៅបន្ទប់ទឹក ។


" ប្តីអ្នកណាទេន៎ អីក៍ល្អយ៉ាងនេះ  " ថេយ៉ុងញញឹមខ្ជឹបសម្លឹងសម្លៀកបំពាក់ដែលនាយហុចអោយមិញនេះ និយាយពីថាក្តីសុខសន្លប់ បានប្តីរៀបចំអោយគ្រប់យ៉ាងស្រលាញ់ថ្នាក់ថ្នមយ៉ាងនេះមិនក្តីសុខយ៉ាងមិចទៅ ។



Skip

  ក្រោយពីធ្វើដំណើរអស់រយះពេលជាច្រើនម៉ោង ពេលនេះគូស្វាមីភរិយាទាំងពីរក៍មកដល់មាត់សមុទ្រដែលពួកគេធ្លាប់មកកាលពីលើកមុននោះ ហើយពេលនេះក៍យប់ជ្រៅហើយដែរ ។


  ជុងហ្គុកលើកបីអ្នកជាប្រពន្ធដែលគេងលក់ទៅកន្លែងស្នាក់នៅដែលនៅជិតមាត់សមុទ្រ ។

" សុឺតៗ គេងលក់ស្រួលដល់ហើយន៎ប្រពន្ធសម្លាញ់" នៅពេលលើកបីអ្នកជាប្រពន្ធដាក់លើគ្រែស្រួលបួល ហើយ អ្នកជាប្តីក៍អោនទៅថើបប្រពន្ធមិនដឹងប៉ុន្មានសុឺត តែអ្នកដែលកំពុងគេងនោះមិនខ្ចីភ្ញាក់ទេ នាយកម្លោះឈរសើចអ្នកជាប្រពន្ធបន្តិច មុននឹងចូលទៅសម្អាតខ្លួន ។


" រាត្រីសួស្តីណាប្រពន្ធសម្លាញ់ សុឺត បងស្រលាញ់អូន " ក្រោយពីងូតទឹកសម្អាតខ្លួនរួច ជុងហ្គុកឡើងមកគេងអោបអ្នកជាប្រពន្ធ ដោយអោនទៅថើបថេយ៍បន្តិច មុននឹងបិទភ្នែកគេងជាមួយគ្នា ។



Skip
# Morning 🌄

   ពេលព្រឹកព្រះអាទិត្យបញ្ចេញរស្មី សម្លេងទឹករលកបោកបក់ មានសម្លេងសត្វយំ អាចរំសាយអារម្មណ៍នឹងធ្វើអោយមានអារម្មណ៍ស្រស់ស្រាយនាពេលព្រឹកព្រលឹម។


" ហ្ហឹម..." រាងតូចដែលគេងលង់លក់អស់ជាច្រើនម៉ោង ពេលនេះក៍ភ្ញាក់ឡើង ទើបងាកមកឃើញអ្នកជាប្តីដែលកំពុងដេកអោបគេជាប់ ។


" សុឺត..ក្រោកឡើងលោកប្តី...ភ្លឺហើយ " ថេយ៉ុងអោនថើបថ្ពាល់ទន់របស់នាយជាប្តី មុននឹងដាស់គេដោយសម្លេងស្រទន់ ។


" ហ្ហឹម..អូនក្រោកយូរហើយហេស៎? " ជុងហ្គុកក៍បើកភ្នែកឡើង មុននឹងសួរទៅអ្នកជាប្រពន្ធ ។


" ទើបតែក្រោកមិញនេះទេ "  ថេយ៉ុងញញឹមបន្តិច ទើបឆ្លើយប្រាប់អ្នកជាប្តី ។


" សុឺត តោះចឹងយើងទៅងូតទឹកជាមួយគ្នាតែម្តងទៅ នឹងបានទៅញុាំអាហារពេលព្រឹក ហើយយើងទៅដើរលេង " ជុងហ្គុកអោនទៅថើបថ្ពាល់ប៉ោងៗរបស់អ្នកជាប្រពន្ធបន្តិច មុននឹងងើបឡើងបីអ្នកជាប្រពន្ធទៅបន្ទប់ទឹក ។


   ២០នាទីក្រោយ ពួកគេក៍ចេញមកវិញ ទើបរៀបចំខ្លួនដើម្បីទៅញុាំអាហារពេលព្រឹក ។

_________

   គូស្វាមីភរិយាទាំងពីរ បណ្តើរគ្នាចូលទៅភោនីយដ្ឋានធ្វើអោយអ្នកគ្រប់គ្នាមើលមកពួកគេព្រាត ព្រោះតែភាពស្អាតនឹងស្រស់សង្ហារបស់អ្នកទាំងពីរនឹងហើយ ។


" ជុង~~ " ពេលអង្គុយសុខៗ ថេយ៉ុងក៍ក្រឡេកទៅឃើញស្រីៗដែលនៅក្បែរតុ នោះសម្លឹងមើលមកស្វាមីរបស់ខ្លួនមិនដាក់ភ្នែក ថេយ៉ុងក៍ពោលហៅឈ្មោះអ្នកជាស្វាមី ។

" បាទ "

"  កៅអីនេះរឹងណាស់វាពិបាកអង្គុយបន្តិច ព្រោះអូននៅឈឺ  " ថេយ៉ុងធ្វើមុខជូហួច មុននឹងត្អូញត្អែរប្រាប់អ្នកជាប្តី តែតាមពិតរាងតូចម្នាក់នេះ ចង់អោយរាងក្រាស់អោយគេអង្គុយលើភ្លៅនាយឌឺស្រីអស់នោះទេ ។


  ដូចថេយ៉ុងគិតមិនខុស ជុងហ្គុកងើបមកលើកអ្នកជាប្រពន្ធមកអង្គុយពីលើភ្លៅ នៅកណ្តាលភោជនីយដ្ឋានតែម្តង គេនាំគ្នាមើលមកព្រាត អ្នកខ្លះសរសើរពីការផ្អែមល្ហែមរបស់ពួកគេ តែសម្រាប់ស្រីៗមួយចំនួនកំពុងច្រណែននឹងរាងតូចទៅវិញទេ ។


" បានស្រួលខ្លះទេ? " ជុងហ្គុកសួរទៅអ្នកជាប្រពន្ធដោយក្តីបារម្ភ ថេយ៉ុងញញឹមខ្ជឹបនៅពេលប្តីធ្វើបានដូចចិត្តទៀត ។


"ភ្លៅបងទន់យ៉ាងនេះ ប្រាកដជាស្រួលហើយ ហិហិ " ថេយ៉ុងសើចស្ញេញដាក់អ្នកជាប្តី ជុងហ្គុកអត់ក្រឺតខ្នាញ់មិនបានក៍ចាប់ថើបអ្នកជាប្រពន្ធបន្តិច ព្រោះគួរអោយស្រលាញ់ពេក ។ ថេយ៉ុងបានចិត្តឆ្លៀតលាតអណ្តាតឌឺពួកនាងៗដែលមើលប្តីថែមទៀត ។


  បន្ទាប់ពីញ៉ាំអាហាររួចរាល់ ពួកគេក៍មកដើរលេងនៅផ្សារតាមឆ្នេរសមុទ្រអីបែបនេះ គេមានលក់ជាវត្ថុអនុស្សាវរីយ៍ជាច្រើន ។


" ជុងហា៎ ធ្វើមុខឃ្យូតមួយមើល " ថេយ៉ុងដែលកំពុងដើរកាន់កាម៉េរាថត ក៍បែរកាម៉េរាមកថតអ្នកជាប្តី នៅឆ្លៀតអោយធ្វើមុខឃ្យូតទៀត ជុងហ្គុកងើបមុខមកមើលទៅកាម៉េរារបស់ប្រពន្ធ មុននឹង...


" សុឺត...បងចេះតែធ្វើបែបនេះទេ.." ជុងហ្គុកឆ្មក់ថើបថ្ពាល់ថេយ៉ុងមួយសុឺតមុននឹងនិយាយដោយញញឹមព្រាន ថេយ៉ុងឯនេះវិញអៀនឡើងក្រហមមុខ នៅទីនេះក៍មានមនុស្សម្នាច្រើនដែរមកថើបបែបនេះមិនអៀន ។


" ថេយ៍ហា៎ អូនមើលនៀក ដូចអូនខ្លាំងណាស់ ហាសហា" ជុងហ្គុកលើកតុក្កតាកូនស្វាធ្វើមាត់ស្រួចមួយមកបង្ហាញអ្នកជាប្រពន្ធ ទាំងសើច ។


" ប្តីចង្រៃហ៊ានថាប្រពន្ធដូចស្វាផងហេស៎? " ថេយ៉ុងឈរសម្លក់មុខអ្នកជាប្តី ។


" បើដូចមែននឹង អ៊ែក " ជុងហ្គុកលានអណ្តាតឌឺអ្នកជាប្រពន្ធ មុននឹងរត់ទៅមុខយ៉ាងលឿន ។


" ឈប់សិន កុំរត់អោយសោះ ប្តីចង្រៃហ៊ានថាប្រពន្ធដូចស្វាផងហេស៎? កុំអោយអូនចាប់បានអោយសោះ" ថេយ៉ុងរត់ដេញអ្នកជាប្តី ពីស្តាំទៅឆ្វេងពីឆ្វេងទៅស្តាំ។


  បន្ទាប់ពីប្រលែងគ្នាលេងអស់ ជុងហ្គុកនឹងថេយ៉ុងក៍បន្តទៅជ្រមុចទៅមើលទេសភាពក្រោមសមុទ្រ ។


" ថេយ៍~~ អូនខ្លាចទេ? " ក្រោយពីស្លៀកពាក់ខោអាវនឹងឧបករណ៍សម្រាប់ចុះទឹករួចរាល់ ជុងហ្គុកក៍សួរទៅអ្នកជាប្រពន្ធខ្លាចថាគេនឹងខ្លាច ។


" មានបងនៅជាមួយ អូនមិនខ្លាចនោះទេ " ថេយ៉ុងញញឹមខ្ជឹបមុននឹងឆ្លើយអ្នកជាប្តីវិញ ។


" បាទ បងនឹងកាន់ដៃអូនអោយជាប់មិនអោយរបូតកូនស្វាចេញពីបងទេ " ជុងហ្គុកនិយាយទាំងសើចបន្តិច ថេយ៉ុងសម្លក់នាយបន្តិច ព្រោះមិនចង់ហែលទឹកដេញគ្នានៅបាតសមុទ្រទៀត ខ្លាចត្រីរត់អស់ ។


   ជុងហ្គុកនឹងថេយ៉ុងកាន់ដៃគ្នាជាប់ មុននឹងលោតចូលទៅក្នុងទឹក ។ ពួកគេកាន់ដៃគ្នាហែលចុះឡើង មើលទេសភាពដ៍ស្រស់ស្អាតនៅក្រោមផ្ទៃសមុទ្រ ។


" ជុង មើលនោះត្រីស្អាតៗណាស់ យើងចាប់វាទៅចិញ្ចឹមបានទេ " ថេយ៉ុងញញឹមមើលទៅត្រីទាំងនោះ មុននឹងសួរទៅអ្នកជាប្តី ។


" ស្លាប់ហើយ បើអូនយកវាទៅចិញ្ចឹមមួយក្បាលបាត់ ហើយចុះអ្នកផ្សេងទៀតក៍យកទៅចិញ្ចឹមដែរនោះ  ថ្ងៃក្រោយវានឹងអស់ បានអីអោយមើលទៀត អូនចង់ចិញ្ចឹមត្រីឬកូនស្វា? " ជុងហ្គុកសួរទៅអ្នកជាប្រពន្ធទាំងសើចតិចៗ


" នៅក្រោមសមុទ្រពិតជាស្អាតណាស់ជុង " ថេយ៉ុងញញឹមហែលមើលគ្រប់កន្លែង មិនស្មានថាស្អាតយ៉ាងនេះទេ


" ស្អាតចាញ់អូននៅឡើយទេ " ពាក្យសម្តីជុងហ្គុកមួយម៉ាត់នេះ ថេយ៉ុងអៀនឡើងក្រហមមុខអស់ហើយ។

សូមទោសអ្នកអានទាំងអស់គ្នា ដែលខានផុសប៉ុន្មានថ្ងៃដោយសាររវល់ 🙆🏻‍♀️❤️



☞︎︎︎𝚃𝚘 𝚋𝚎 𝚌𝚘𝚗𝚝𝚒𝚗𝚞𝚎𝚍
[ 𝚎𝚗𝚢𝚘𝚢 𝚛𝚎𝚊𝚍𝚒𝚗𝚐 ♡︎✌︎]
❀✍︎𝑤𝑟𝑖𝑡𝑒 𝑏𝑦 𝑌𝑢𝑠ℎ𝑖𝑘𝑎 𝐸𝑙𝑖𝑛𝑎 シ︎✌︎

  

Seguir leyendo

También te gustarán

284K 14.6K 83
🍁ကောင်းခြင်းတည်မြဲ.. 🍁 နိုင်ငံခြားပြန်ကောင်လေး။ ရုပ်ရည်၊ ပညာ၊ စည်းစိမ်ဥစ္စာပြည့်စုံကြွယ်ဝသူမို့ အတော်လေးကြီးကျယ်သည့်လူ။ သူ့ကိုသူလည်း အထင်ကြီးလွန်းပ...
447K 10.8K 87
"ပူတင်းလေးကဘာလဲ" "ကိုကို့အပိုင်" "ကိုကိုတို့ကရောဘာလဲ " "မောင်နှမ" "ဟာ..."
15.8K 805 8
ខ្ញុំត្រឡប់មកដើម្បីទាមទារសន្យាដែលពូជំពាក់ខ្ញុំ កុំព្យាយាមរត់គេចពីខ្ញុំ ព្រោះពូជារបស់ខ្ញុំ.....។ ចន ជុងហ្គុក top / ថេយ៉ុង គីម Bottom និពន្ធដោយ: YuNit