អន្តរាយស្នេហ៍ ( Our love is d...

By PhanouSout

61.1K 2.4K 547

ជារដូវកាលទីពីរក្នុងចំណោមរដូវកាលទាំង 7 ក្នុងស៊េរី : សំណព្វចិត្តម៉ាហ្វៀ ( Mafia's sweetheart ) 💜 ដែលនិយាយពីរឿង... More

Trailer
Character Profile
ភាគទី ១ : មនុស្សបោកប្រាស់!
ភាគទី ២ : ឪបបន្លាក៏បានឲ្យតែក្បែរនាង!
ភាគទី ៣ : គំនិតអាក្រក់គឺគេពូកែ!
ភាគទី ៤ : ការថើបគ្រាន់តែជាចំណុចផ្តើម!
ភាគទី ៥ : យកបានតែចិត្តស្អប់!
ភាគទី ៦ : យ៉ាងណាគាត់ក៏នៅតែស្រលាញ់អូន!
ភាគទី ៧ : រឺប៉ុន្នឹងមិនទាន់ហៅថាឈឺទេ?
ភាគទី ៨ : ព្រោះ ណាមជូន ជាបុរសល្អ!
ភាគទី ៩ : នឿយហត់ខ្លាំងណាស់មែនទេ?
ភាគទី ១០: បងមិនអាចស្អប់អូនឡើយ!
ភាគទី ១១ : ទោសធ្ងន់បំផុតគឺកុហក!
ភាគទី ១២ : ស្នេហាពួកយើងមិនសមស្រប!
ភាគទី ១៣ : ហៅបងថា ជូន ! 19+⚠️
ភាគទី ១៤ : ក្តីសុខដែលកើតមាន!
ភាគទី ១៥ : មានប្តីពីពេលណា?
ភាគទី ១៦ : ព្រោះប្រពន្ធខ្ញុំពូកែគ្រប់យ៉ាង!
ភាគទី ១៧ : យើងគឺ រីស្សាណា ហ្វីរីស ណា៎!
ភាគទី ១៨ : ជំនួបលើកដំបូង !
ភាគទី ១៩ : គេគឺ ណាមជូន អាល់ហ្វាណូ ?!
ភាគទី ២០ : បញ្ហាកំពុងតែខិតមកដល់!
ភាគទី ២១ : ជាការចាប់ផ្តើម!
ភាគទី ២២ : បងស្រលាញ់អូនជាអូន 🔞
ភាគទី ២៣ : ថ្ងៃណាមួយគេនឹងយល់!
ភាគទី ២៤ : គម្លាតរវាងយើង
ភាគទី ២៥ : លោកជាបុរសល្អខ្លាំងណាស់ !
ភាគទី ២៦ : ជាមនុស្សសំខាន់របស់គេ
ភាគតី ២៧ : អូនជាមនុស្សកំណាញ់!
ភាគទី ២៨ : ខ្ញុំខ្លាចខ្លាំងណាស់លោក ណាមជូន !
ភាគទី ២៩ : ស្រលាញ់? ទុកចិត្ត ?
ភាគទី ៣០ : ស្រោមមុខតួឯក !
ភាគទី ៣១ : ហួងហែង !?
ភាគទី ៣២ : សន្យានៅតែជាសន្យា !
ភាគទី ៣៣ : កិច្ចសន្យាឈឺចាប់ !
ភាគទី ៣៤ : មនុស្ស អាយឃ្យូ ខ្ពស់!?
ភាគទី ៣៥ : អូនមានតម្លៃជាងនរណាទាំងអស់!
ភាគទី ៣៦ : ខឹងអូនរឿងអីទៅ ? 🔞
ភាគទី ៣៧ : កុំក្បត់សម្តីណា៎!
ភាគទី ៣៨ : ខ្ញុំជាស្វាមីរបស់ រីណា !
ភាគទី ៣៩ : នាងរីករាយទេ ?
ភាគទី ៤០ : ច្បាស់ចិត្តថាបែបនឹងទេ?
ភាគទី ៤១ : បងប្រច័ណ្ឌមែនទេ ?
ភាគទី ៤២ : អូនក៏ស្រលាញ់បង !
ភាគទី ៤៣ : រីករាយជាថ្មី
ភាគទី ៤៤ : មិនទាន់ពេញលេញទេ!
ភាគទី ៤៥ : អាថ៌កំបាំង
ភាគទី ៤៦ : ខ្ញុំជឿជាក់នាង
ភាគទី ៤៧ : លោកឆ្កួតដល់កម្រិត!
ភាគទី ៤៨ : ខ្ញុំដែលត្រូវការនាង!
ភាគទី ៤៩ : ជម្រើស!
ភាគទី ៥០ : សប្រែជាខ្មៅ
ភាគទី ៥១ : ថ្នាំបំពុលដែលស្ថិតក្នុងដបថ្នាំបន្សាប!
ភាគទី ៥២ : ដើរចេញ?
ភាគទី ៥៣ : ចង់លែងលះ !
ភាគទី ៥៤ : អូនជារបស់បង 🔞
ភាគទី ៥៥ : យើងមិនដែលឲ្យនរណាជាន់យើងឡើយ!
ភាគទី ៥៦ : រឿងជាន់លើរឿង
ភាគទី ៥៧ : នរណាល្ងង់ជាង?
ភាគទី ៥៨ : ជិតស្គាល់នរកហើយ!
ភាគទី ៥៩ : ស្មានតែយើងល្ងង់មែនទេ?
ភាគទី ៦០ : មនុស្សដែលត្រូវបាត់បង់ទៅ!
ភាគទី ៦១ : មិនទុកចិត្ត
ភាគទី ៦២ : មិនលេបសម្តី
ភាគទី ៦៣ : ការពិតដ៏ឈឺចាប់
ភាគទី ៦៤ : ទំនាក់ទំនងដែលត្រូវកាត់ផ្តាច់
ភាគទី ៦៥ : មនុស្សសំខាន់ដែលបាត់បង់ទៅ
ភាគទី ៦៧ : ជាមនុស្សដែលគេតាមរកមែនរឺក៏អត់ ?
ភាគទី ៦៨ : បងរកអូនឃើញហើយ
ភាគទី ៦៩ : ជំនួបជាថ្មី
ភាគទី ៧០ : គេមិនស្អប់លោកទេ
ភាគទី ៧១ : សារជាថ្មី 🔞
ភាគបញ្ចប់ : សុភមង្គលដែលកើតមាន 💜

ភាគទី ៦៦ : គេយ៉ាងម៉េចទៅហើយ ?

697 28 6
By PhanouSout

ហាងនំ សូតា ...

"ពូ ជីន អ្នកគ្រូ!!! មើលនៀកថា ជូ នាំអ្នកណាមក!!"។ ពេលនេះនារីវ័យក្មេងរូបស្រស់បាននាំកម្លោះរាងខ្ពស់ស្រឡះមកហើយ សូតា នឹង ស៊ុកជីន ក៏ភ្ញាក់ផ្អើល។

"ជូន !!! មកពូពេលណានឹង?"។ សូតា ជាអ្នកនិយាយហើយ ស៊ុកជីន ក៏សំដៅមកមើលគេ។

"ព្រឹកនេះឯង! នឹកចង់មកដើរលេងក្នុងក្រុងបន្តិច! ចង់ដឹងថាមានអ្វីប្លែកខ្លះក៏នឹកមិនដល់ថាជួបនឹងក្មូយ ជូ ! ដំបូងមើលមិនចង់ស្គាល់ទេព្រោះតែធំជាងមុនច្រើនហើយក៏ស្អាតខ្លាំងពេកហើយនៀក!"។ ណាមជូន ក៏សរសើរ ជូលៀ ខណៈនាងញញឹមហើយទៅក្បែរ សូតា។

"មិនមែនត្រឹមតែធំច្រើនទេថែមទាំងចេះអៀនទៀតផង!! កូនស្រីរបស់ ថេយ៉ុង នៀកពេញក្រមុំហើយ!!"។ ស៊ុកជីន ក៏បង្អាប់ ជូលៀ តាមទម្លាប់ទើបនាងតូចពេបមាត់ដាក់គេហើយ សូតា ក៏សើច។

"បងនៀកចេះតែថាឲ្យកូនសិស្សខ្ញុំចឹង!!! ប្រយ័ត្នខ្ញុំឈប់និយាយរកបងឯងណា៎!!!"។ សូតា ក៏និយាយកាន់ជើងនាងតូចហើយ ជូលៀ ក៏ឪបដៃ សូតា ។

"នៅតែអ្នកគ្រូរបស់ ជូលៀ ល្អជាងគេ!"។ នាងក្រមុំក៏តបហើយ សូតា ក៏អង្អែលក្បាលនាង។

<ទឺត ទឺង>"អូ!!! មែនហើយ!! នេះខ្ញុំភ្លេចឲ្យឈឹងទៅអ្នកគ្រូ!!! គឺ ជូលៀ មានធុរៈបន្ទាន់ផង! អូន លីថេយ៍ ប្រាប់ថាឲ្យខ្ញុំទៅទទួលគេពីសាលាមត្តេយ្យ!!! មិនឲ្យម៉ាក់ៗទៅទេទើបប៉ាបញ្ជូនពីសូហ្វរមកទទួល! ប៊ិះតែនឹងភ្លេចទៅហើយ! ចឹងមិនបាននៅរៀនធ្វើនំខេកថ្មីៗជាមួយអ្នកគ្រូទៀតទេ!"។ ជូលៀ ក៏តបដោយមុនជូរហើយ សូតា ក៏ងក់ក្បាលហើយញញឹម។

"មិនអីទេ! នៅរៀនថ្ងៃស្អែកទៀតបានតើ!!! នេះ ជូ ឆាប់ទៅចុះណា៎!!! អូ៎!! កុំភ្លេចនំ ម៉ាការ៉ូន ផ្ញើឲ្យ លីថេយ៍ ផង! ប្រយ័ត្នប្អូនយំរំអុកដោយសាររង់ចាំនំបងស្រីទៅណា៎! សំណាងល្អ ជូលៀ!!"។ សូតា ក៏រៀបចំឲ្យហើយនាងតូចក៏ទទួលមុននឹងងាកមកអោនលាគ្រប់គ្នាដូចជាស្រីក្រមុំពេញវ័យម្នាក់ហើយចឹង។

"ចឹង ជូ លាលោកពូនឹងអ្នកគ្រូហើយ! ចាំ ជូលៀ ទៅជម្រាបលោកប៉ាឲ្យជ្រាបថាពូ ណាមជូន អញ្ចើញមកឲ្យគាត់បានដឹង! ខ្ញុំលាសិនហើយ!"។ នាងតូចក៏ចាកចេញមុនឹងចូលរថយន្តដែលមានសូហ្វរឡាននឹងអង្គរក្សការពាររង់ចាំទើបចាកចេញទៅហើយ ណាមជូន ក៏ញញឹម។

"ខានជួបនាងត្រឹមតឺ 5 ឆ្នាំសោះ! នាងក៏ចាស់ទុំប៉ុន្នឹងហើយណ៎!!"។ ណាមជូន ក៏និយាយហើយ ស៊ុកជីន ក៏សើច។

"មែនហើយ! ស្មានមិនដល់ពិតមែន! សូម្បីកូនប្រុសរបស់ ថេ ក៏ធំហើយ! ប៉ុន្មានឆ្នាសោះក៏អាយុបាន 5 ឆ្នាំជិត 6 ឆ្នាំទៅហើយ!"។ ស៊ុកជីន ក៏និយាយហើយនាំឲ្យ ណាមជូន ទ្រឹងគិតដល់អ្វីម្យ៉ាងហើយគេក៏ញញឹមបែបខ្សោះ។

"គិតមកដល់ពេលនេះកូនខ្ញុំក៏មានអាយុប្រហាក់ប្រហែលនេះដែរហើយ! មិនដឹងថាប្រុសរឺក៏ស្រី? គេធំធាត់បានល្អប៉ុណ្ណាហើយណ៎?"។ ណាមជូន និយាយដោយធម្មតាតែ ស៊ុកជីន ក៏សង្កេតឃើញថាប្អូនប្រុសគេសោកសៅយ៉ាងណា។

"មិនថាអ្នកនៅខាងណាទេ ជូន ! គ្រប់គ្នាខ្នះខ្នែងណាស់ក្នុងការតាមរកដំណឹងនាងតែហាក់មិនបានផលសោះ! នាងលាក់ខ្លួនបានល្អខ្លាំងណាស់ហើយប្រព័ន្ធប្រើប្រាស់កាលពីមុនមិនថាបណ្តាញសង្គម លេខទូរស័ព្ទ អីុម៉ែលរឺក៏ប្រព័ន្ធគមនាគមន៍ដែលនាងធ្លាប់ប្រើប្រាសទាំងប៉ុន្មានត្រូវបាន ជីមីន ប្រាប់បងថានាងបានផ្តាច់ចោលដោយមិនប្រើប្រាស់អ្វីទាំងស្រុង!!! សូម្បីអត្តសញ្ញាណថ្មីក៏មិនមានពីនាង! នាងដឹងពីឥទ្ធិពលរបស់ពួកយើងថានឹងមានបណ្តាញអ្វីខ្លះហើយនាងក៏ប្រុងប្រយ័ត្នមិនឲ្យរកយើងឃើញទេ! ដូុច្នេះដំណឹងនាងគឺពិបាកតាមរកជាងគេដែល ជីមីន មិនធ្លាប់នឹងជួបព្រោះនាងដឹងខ្លួនជាពួកយើងជានរណាហើយមានសម្តថភាពខ្ពស់តាមរកនាងបានលឿនបើនាងប្រហែសចឹងហើយនាងក៏ប្រយ័ត្នជាប់រហូត! តែបងថាឯងកុំបារម្ភច្រើនពេកអីណា៎! បងយល់ថានាងប្រហែលមានជីវិតមួយដែលមិនពិបាកទេ! រីស្សាណា នាងឆ្លាតហើយក៏រឹងមាំ! នេះនាងនឹងកូនប្រាកដជាមិនអីិទេ ជូន !"។ ស៊ុកជីន ក៏លួងលោមហើយ ណាមជូន ក៏ញញឹមស្ងួតហើយអោនមុខចុះ។

"ខ្ញុំដឹងថាខ្ញុំប្រហែលមិនសាកសមនឹងទទួលយកគេមកវិញទេព្រោះនាងលែងត្រូវការខ្គុំហើយ! តែគ្រប់យ៉ាងខ្ញុំគ្រាន់តែចង់មើលឃើញដោយផ្ទាល់ភ្នែករបស់ខ្ញុំថាពួកគេយ៉ាងម៉េចហើយ? កូនខ្ញុំយ៉ាងម៉េចហើយ? យ៉ាងណាឲ្យខ្ញុំបានទំនុកបម្រុងពួកគេមើលថែពួកគេពីចម្ងាយក៏បានដែរ! ក្នងរយៈពេលកន្លងមកនេះខ្ញុំពិបាកចិត្តណាស់! រស់នៅដោយមិនដឹងថាពួកគេយ៉ាងណា? នេះខ្ញុំពិបាកធ្វើចិត្តថាមិនអីខ្លាំងណាស់!"។ ណាមជូន និយាយស្របនឹងដៃក្រាស់លើកមកខ្ទប់មុខរបស់ខ្លួនឯងហើយច្បូតមុខដោយភាពតានតឹងបំផុត។

ភូមិគ្រឹះត្រកូល ហាលេត ...

"សូស្តីអ្នកមីង អ៊ែលលី !!"។ ក្មេងប្រុសអាយុ 5 ឆ្នាំដែលមានថ្ពាល់ខួចទាំងសងខាងជាមួយកែវភ្នែកមាត់សង្ហាហាក់កាត់ដូចមនុស្សម្នាក់ជាខ្លាំងបានរត់ចុះពីរថយន្តយ៉ាងទ្រហេបទ្រហមរបស់នារីដែលជាម្តាយជូនមកហើយមករកនារីម្នាក់ទៀតដែលត្រដាងដៃចង់ពរគេជាស្រេច។

"សួស្តី រ៉េនដូ !!! ថ្ងៃនេះដូចជាសប្បាយចិត្តខុសធម្មតាណាស់យើងនៀក!!"។ នាងក្រមុំដែលពរកូនប្រុសរបសនាងក្រមុំនេះមានឈ្មោះថា អ៊ែលលី នេះគឺជាប្អូនស្រីបង្កើតរបស់ ចូដេន សម្លាញ់របស់ រីស្សាណា ដែលនាយបានផ្តាំផ្ញើឲ្យ រីស្សាណា ជួយមើលថែមុននឹងចាកចេញនោះបានបញ្ចប់ការសិក្សាហើយពេលនេះក៏ទទួលគ្រប់គករងហាងបន្តពីបងប្រុសនាងក្រោមការជួយណែនាំនឹងជ្រោមជ្រែងការងារពី រីស្សាណា នេះឯងដែលមានចំណែកធំបំផុតក្នុងក្រុុមហ៊ុនតឺនាងរស់នៅបែបលាក់អត្តសញ្ញាណហើយអ្វីគ្រប់យ៉ាងគឺមានតែ អ៊ែលលី ទេជាអ្នកចេញមុខដោយផ្ទាល់ដោយគ្មានមរណាដឹងថាការពិតការងារឥតខ្ចោះគ្រប់យ៉ាងកន្លងមេះគឺជា រីស្សាណា ជាអ្នកជួយទាំងអស់។

"ទិញការ៉េមឲ្យញាំុអស់មួយដើមហើយរឿងអីថាមិនសប្បាយនោះ!"។ រីស្សាណា ជានារីដែលកាន់កាប់រថយន្តទំនើបបានដើរមកហើយច្បិចថ្ពាល់កូនប្រុសនាងហើយ រ៉េនដូ នេះហើយជាកូននាងនឹង ណាមជូន ហើយនាងបានទទួលបន្ទុកមើលថែគេដោយម្នាក់ឯងនឹងចិញ្ចឹមបីបាច់គេកន្លងមក។

"អ៎!!! ចឹងទេហ៎!!! បង រីស្សា !! ថ្ងៃនេះខ្ញុំឲ្យម៉ែដោះធ្វើម្ហូបច្រើនណាស់! "។ អ៊ែលលី ក៏ទាញដៃ រីស្សាណា ហើយនិយាយយ៉ាងស្អិតស្នាលដូចអ្នកផ្ទះព្រោះកន្លងមកតាំងពីនាងរៀបចប់រហូតមកដល់ពេលនេះគឺ រីស្សាណា នេះហើយដែលជាអ្នកដើរតួនាទីជាអ្នកមើលថែនាងនឹងណែនាំនាងគ្រប់ជំហានទាំងថ្នាក់ថ្នមស្រលាញនាងដូចប្អូនស្រីបង្កើតហើយក៏សម្រេចឪ្យនាងមករស់នៅជាមួយគ្នាតែម្តងហើយ រីស្សាណា ពេលនេះក៏លែប្រែឲ្យអ្នកដែលជិតស្និតនឹងនាងហៅនាងត្រឹមតែ រីស្សា មិនមែន រីណា ឡើយព្រោះពេលនេះនាងបានផ្លាស់ប្តូរខ្លួនជាអ្នកថ្មីមិនមែននៅក្នុងអតីតកាលនោះទេ។

"អូន អ៊ែល ធ្វើម្ហូបច្រើនចឹងមានរឿងល្អអីហើយមែនទេ?"។ មកដល់តុអាហរ រីស្សាណា ក៏មើលមុខនាងហើយ អ៊ែលលី ក៏ងក់ក្បាលខណៈហុចភ្លៅមានបំពងឲ្យ រ៉េនដូ ដែលជាអ្វីដែលគេចូលចិត្តញាំុ។

"គឺក្រុមហ៊ុនយើងបានទទួលការស្នើសុំជួលសម្លៀកបំពាក់សម្រាប់ផលិកម្មដ៏ល្បីខ្នាតធំនៅឯ សហរដ្ឋអាមរិច ណា៎បង!! គេប្រាប់ថាកំពុងតែដំណើរថតខ្សែភាពយន្តមួយហើយតួសម្តែងទាំងគឺសុទ្ធតែតម្រូវឲ្យស្លៀកឈុតរបស់ផលិតកម្មអ្នកជ្រើសឲ្យហើយពួកគេក៏រើសយកក្រុមហ៊ុនយើងដោយឲ្យតម្លៃខ្ពស់ណាស់បង! នេះជាពត័មានលម្អិតបន្ថែមជាតម្លៃជួលនឹងអ្វីផ្សេងៗបងមើលទៅ!!"។ អ៊ែលលី ក៏ហុចឯកសារឲ្យទៅនាងហើយ រីស្សាណា ក៏ទទួលមកមើលមុននឹងបើកភ្នែកធំៗ។

"ក្រុមហ៊ុនឧស្សាហកម្មផ្នែកកំសាន្ត លូកាស្រ្តូ !!"។ គ្រាន់តែបានឃើញឈ្មោះរបស់ ក្រុមហ៊ុន រីស្សាណា ក៏ភ្ញាក់ផ្អើលមិនស្ទើរដោយព្រោះតែនាងកំពុងតែមានអារម្មណ៍មិនល្អដែលនាងមកកាន់តែជិតបណ្តាយខ្សែរយៈរបស់បុរសម្នាក់ដែលនាងព្យាយាមគេចអស់ពេល 5 ឆ្នាំមកហើយតែពេលនេះនាងប្រថុយដែររឺក៏អត់ដែលនឹងមកនៅធ្វើការក្បែរបណ្តាញរបស់គេវិញ។

Continue Reading

You'll Also Like

83.6K 2.4K 89
គេបោកនាង ធ្វើជាស្រឡាញ់នាងទាំងដែលការពិតគេធ្វើព្រោះតែវាជាផ្នែកមួយ នៃផែនការសងសឹករបស់គេប៉ុណ្ណោះ.. - ជីមីន វីគ្រីស x វ៉ាយ៍លេត អាល់ម៉ាឌី
11.1K 28 3
«បើឱ្យលោកព្យាបាលឱ្យខ្ញុំហើយទទួលរងការប្រមាថបែបនេះ ខ្ញុំសុខចិត្តពិការអស់មួយជីវិតទៅចុះ»
49.5K 2.3K 40
ស្នេហាដែលមានតែការសងសឹក សងសឹកទៅមកដើម្បីរកយុត្តិធម៍ជូនខ្លួនឯងរៀងខ្លួន! បើពួកគេស្រលាញ់គ្នាមែន ចាំបាច់អីពួកគេយករឿងគំនុំមកបាំងមុខ?
59.3K 2.6K 57
ស្នេហាដែរកើតពីការបង្ខិតបង្ខំរៀបការពីចាស់ទុំ ទាំងអ្នកពីរមិនដែរមានចិត្តនឹងគ្នាប៉ុន្តែគេថាវាជាបុព្វេសន្និវាសរបស់ពួកគេទាំងពីរដែរឲកើតជាគូរនឹងគ្នាព្រមទាំងស...