អន្តរាយស្នេហ៍ ( Our love is d...

By PhanouSout

61.1K 2.4K 547

ជារដូវកាលទីពីរក្នុងចំណោមរដូវកាលទាំង 7 ក្នុងស៊េរី : សំណព្វចិត្តម៉ាហ្វៀ ( Mafia's sweetheart ) 💜 ដែលនិយាយពីរឿង... More

Trailer
Character Profile
ភាគទី ១ : មនុស្សបោកប្រាស់!
ភាគទី ២ : ឪបបន្លាក៏បានឲ្យតែក្បែរនាង!
ភាគទី ៣ : គំនិតអាក្រក់គឺគេពូកែ!
ភាគទី ៤ : ការថើបគ្រាន់តែជាចំណុចផ្តើម!
ភាគទី ៥ : យកបានតែចិត្តស្អប់!
ភាគទី ៦ : យ៉ាងណាគាត់ក៏នៅតែស្រលាញ់អូន!
ភាគទី ៧ : រឺប៉ុន្នឹងមិនទាន់ហៅថាឈឺទេ?
ភាគទី ៨ : ព្រោះ ណាមជូន ជាបុរសល្អ!
ភាគទី ៩ : នឿយហត់ខ្លាំងណាស់មែនទេ?
ភាគទី ១០: បងមិនអាចស្អប់អូនឡើយ!
ភាគទី ១១ : ទោសធ្ងន់បំផុតគឺកុហក!
ភាគទី ១២ : ស្នេហាពួកយើងមិនសមស្រប!
ភាគទី ១៣ : ហៅបងថា ជូន ! 19+⚠️
ភាគទី ១៤ : ក្តីសុខដែលកើតមាន!
ភាគទី ១៥ : មានប្តីពីពេលណា?
ភាគទី ១៦ : ព្រោះប្រពន្ធខ្ញុំពូកែគ្រប់យ៉ាង!
ភាគទី ១៧ : យើងគឺ រីស្សាណា ហ្វីរីស ណា៎!
ភាគទី ១៨ : ជំនួបលើកដំបូង !
ភាគទី ១៩ : គេគឺ ណាមជូន អាល់ហ្វាណូ ?!
ភាគទី ២០ : បញ្ហាកំពុងតែខិតមកដល់!
ភាគទី ២១ : ជាការចាប់ផ្តើម!
ភាគទី ២២ : បងស្រលាញ់អូនជាអូន 🔞
ភាគទី ២៣ : ថ្ងៃណាមួយគេនឹងយល់!
ភាគទី ២៤ : គម្លាតរវាងយើង
ភាគទី ២៥ : លោកជាបុរសល្អខ្លាំងណាស់ !
ភាគទី ២៦ : ជាមនុស្សសំខាន់របស់គេ
ភាគតី ២៧ : អូនជាមនុស្សកំណាញ់!
ភាគទី ២៨ : ខ្ញុំខ្លាចខ្លាំងណាស់លោក ណាមជូន !
ភាគទី ២៩ : ស្រលាញ់? ទុកចិត្ត ?
ភាគទី ៣០ : ស្រោមមុខតួឯក !
ភាគទី ៣១ : ហួងហែង !?
ភាគទី ៣២ : សន្យានៅតែជាសន្យា !
ភាគទី ៣៣ : កិច្ចសន្យាឈឺចាប់ !
ភាគទី ៣៤ : មនុស្ស អាយឃ្យូ ខ្ពស់!?
ភាគទី ៣៥ : អូនមានតម្លៃជាងនរណាទាំងអស់!
ភាគទី ៣៦ : ខឹងអូនរឿងអីទៅ ? 🔞
ភាគទី ៣៧ : កុំក្បត់សម្តីណា៎!
ភាគទី ៣៨ : ខ្ញុំជាស្វាមីរបស់ រីណា !
ភាគទី ៣៩ : នាងរីករាយទេ ?
ភាគទី ៤០ : ច្បាស់ចិត្តថាបែបនឹងទេ?
ភាគទី ៤១ : បងប្រច័ណ្ឌមែនទេ ?
ភាគទី ៤២ : អូនក៏ស្រលាញ់បង !
ភាគទី ៤៣ : រីករាយជាថ្មី
ភាគទី ៤៤ : មិនទាន់ពេញលេញទេ!
ភាគទី ៤៥ : អាថ៌កំបាំង
ភាគទី ៤៦ : ខ្ញុំជឿជាក់នាង
ភាគទី ៤៧ : លោកឆ្កួតដល់កម្រិត!
ភាគទី ៤៨ : ខ្ញុំដែលត្រូវការនាង!
ភាគទី ៤៩ : ជម្រើស!
ភាគទី ៥០ : សប្រែជាខ្មៅ
ភាគទី ៥១ : ថ្នាំបំពុលដែលស្ថិតក្នុងដបថ្នាំបន្សាប!
ភាគទី ៥២ : ដើរចេញ?
ភាគទី ៥៣ : ចង់លែងលះ !
ភាគទី ៥៤ : អូនជារបស់បង 🔞
ភាគទី ៥៥ : យើងមិនដែលឲ្យនរណាជាន់យើងឡើយ!
ភាគទី ៥៦ : រឿងជាន់លើរឿង
ភាគទី ៥៧ : នរណាល្ងង់ជាង?
ភាគទី ៥៨ : ជិតស្គាល់នរកហើយ!
ភាគទី ៥៩ : ស្មានតែយើងល្ងង់មែនទេ?
ភាគទី ៦០ : មនុស្សដែលត្រូវបាត់បង់ទៅ!
ភាគទី ៦១ : មិនទុកចិត្ត
ភាគទី ៦២ : មិនលេបសម្តី
ភាគទី ៦៣ : ការពិតដ៏ឈឺចាប់
ភាគទី ៦៥ : មនុស្សសំខាន់ដែលបាត់បង់ទៅ
ភាគទី ៦៦ : គេយ៉ាងម៉េចទៅហើយ ?
ភាគទី ៦៧ : ជាមនុស្សដែលគេតាមរកមែនរឺក៏អត់ ?
ភាគទី ៦៨ : បងរកអូនឃើញហើយ
ភាគទី ៦៩ : ជំនួបជាថ្មី
ភាគទី ៧០ : គេមិនស្អប់លោកទេ
ភាគទី ៧១ : សារជាថ្មី 🔞
ភាគបញ្ចប់ : សុភមង្គលដែលកើតមាន 💜

ភាគទី ៦៤ : ទំនាក់ទំនងដែលត្រូវកាត់ផ្តាច់

680 28 10
By PhanouSout

ក្រមហ៊ុនចម្រាញ់រ៉ែ អាល់ហ្វាណូ ....

បន្ទាប់ពីនាយសង្ហាបានមកដល់ក្រុមហ៊ុនវិញក៏រវល់វក់វីនឹងរៀបចំក្រុមហ៊ុនឲ្យមានរបៀបរាបរយជាងមុននឹងប្រព័ន្ធការងារសារជាថ្មីដែលមានភាពល្អប្រសើរជាងមុននឹងមិនរញ៉េរញ៉ៃហើយក៏សុវត្ថភាពជាងមុនក្រោយពីបានបញ្ជូនក្រុមគ្រួសាររបស់ លីធើរី នឹងជំនិតដែលក្បត់នាយនោះទៅកាត់ទោសរង់ចាំក៏ការសម្រេចសាលក្រមដាក់ទោសនៅថ្ងៃនេះប៉ុន្នឹង។

<តុក តុក>"អញ្ជើញចូល!"។ ណាមជូន កំពុងមមាញឹកនឹងការងារក៏ងើបមុខហើយអនុញ្ញាតពេលលឺសម្លេងគោះទ្វាតក៏ឃើញរាងសង្ហាដែលប្រាកដខ្លួននោះគ្មាននរណាក្រៅពី យ៉ុនហ្គី កម្លោះម៉ហ្វៀសង្ហាម្ចាស់ កាសីុណូ ដែលមកពីមើលការកាត់ទោសជនក្បត់ដែលចាប់បាននៅតុលាការទើបមកវិញប្រាប់ដំណឹងនេះដល់នាយ។

"រំខានការងារទេលោកអគ្គនាយក ជូន ?"។ យ៉ុនហ្គី ក៏ដាក់បង្គុយលើសាឡុងហើយ ណាមជូន ក៏ញញឹមបន្តិចបន្តួច។

"មានអីរំខានទៅ? ជាកិត្តិយសណាស់ដែលលោកម្ចាស់ កាសីុណូ ហ្វឺដីរ៉េស អញ្ជើញមកណា៎!"។ ណាមជូន ក៏បិទកុំព្យូទ័រហើយទើបតម្រង់មករកគេ។

"យ៉ាងម៉េចហើយបងរឿងនោះ?"។ ណាមជូន ក៏សួរហើយ យ៉ុនហ្គី ក៏ងក់ក្បាលមុននឹងប្រាប់គេ។

"រូចរាល់ហើយ! ពួកគេត្រូវជាប់គុករយៈ 20 ឆ្នាំ ពីបទលើទោសដែលយើងដាក់បណ្តឹងគេជាច្រើនហើយលើសពីនោះមានជាការផាកពិន័យលើទោសជាង 100 លានដុល្លារដែលបានបោកពីអ្នករកសីុបណ្តាក់ទុននោះបានយកពាក្យបណ្តឹងជាបន្តទៅដាក់ជាបន្តទៀតធ្វើឲ្យពួកវាម្នាក់ៗស្ទើរតែឆ្កួតទៅហើយតែអ្នកដែលជាប់បណ្តឹងរហូតដល់ទៅ 25 ឆ្នាំ នោះគឺ ស៊ូសាន ដោយសារតែនាងមានស្ថានទម្ងន់ទោសចាប់ជម្រិតនឹងប៉ុនប៉ងមនុស្សសឃាតដែលព្រៀងទុកជាមុន!!! គិតៗទៅពេលខ្លះក៏ស្តាយដែលមនុស្សស្រីមើលទៅមានអនាគតបែបនេះត្រូវដើរផ្លូវបែបនេះ! ចំណាយភាពយុវ័យដ៏ល្អក្នុងការឃុំឃាំង!'។ យ៉ុនហ្គី ក៏ដាក់ដៃត្រដាងលើសាឡុងហើយ ណាមជូន ទទួលស្តាប់ហើយគេក៏សម្លឹងមើល យ៉ុនហ្គី។

"បងចង់លើកលែងទោសឲ្យនាងមែនទេ! បន្ថយទោសហ៎?"។ ណាមជូន ក៏សួរហើយ យ៉ុនហ្គី ក៏ញញឹមចុងមាត់។

"បន្ថយ? នេះបើតាមបងនោះណា៎នឹងមានភស្តុតាងជាច្រើនមុខទៀតគ្រប់គ្រាន់នឹងដាក់គុកពួកគេឲ្យលើសពី 40 ឆ្នាំទៀតផងណា៎ ជូន ! កុំតែ ខារ៉ា ឃាត់បងថាវាល្មមហើយកុំអីបងនឹងប្រលះឲ្យចាស់ដៃហើយ! ឯងស្គាល់បងស្រាប់ហើយមិនចឹង? បើមនុស្សណាធ្វើកម្មអីមនុស្សនោះនឹងត្រូវសងមកវិញមិនឲ្យបាត់សូម្បីតែមួយ!!"។ យ៉ុនហ្គី តបដោយសម្លេងទាបអាចឃើញតាមកែវភ្នែកថាគេពិតជាកំណាចមិនធម្មតាដែលគ្រប់គ្នាស្មានមិនដល់ថាគេមានកាយវិការនៅខាងក្រៅធម្មតាហើយសម្តីមិននិយាយឡូឡាមិនសាំញាំុតែមឺុងម៉ាតហើយត្រជាក់។

"ក៏សមហើយដែលបងមាននាមជាម្ចាស់ កាសីុណូ នោះណា៎! សាហាវពិតៗទាំងចៅហ្វាយនឹងកូនចៅ!! ខ្ញុំស្ងើចខ្លាំងណាស់!"។ ណាមជូន ក៏ញញឹមមុននឹងគេចាកទឹកតែពីប៉ាន់តែដែើបារៀបចំនៅលើតុនោះក្តៅៗមកញាំុទើប យ៉ុនហ្គី សម្លឹងមើលគេ។

"ពេលណាទើបឯងសម្រេចចិត្តនិយាយប្រាប់នាងទៅ ជូន ?"។ សុខៗ យ៉ុនហ្គិ ក៏សួរបែបហើយ ណាមជូន ក៏ដាក់ពែងចុះមុននឹងមើលគេដោយចងចិិញ្ចើម។

"និយាយអីបង?"។ ណាមជូន ហាក់ចាប់ចំណុចគេមិនទើប យ៉ុនហ្គី ក្រពាត់ដៃមើលគេ។

"រឿង ចូដេន !! មិនគិតបកស្រាយប្រាបភរិយាខ្លះទេរឺ?"។ យ៉ុនហ្គី ក៏បញ្ជាក់ច្បាស់ៗហើយ ណាមជូន ក៏មើលគេដផយមុខភាំងៗ។

"ខ្ញុំនឹងប្រាប់គ្រាន់តែរកពេលល្អមិនទាន់បាន!"។ ណាមជូន និយាយហើយក៏អោនមុខចុះទើប យ៉ុនហ្គី ដកដង្ហើមធំមើលគេ។

"ឯងក៏ដឹងច្បាស់ជាងនរណាស្រាប់ថាបើ រីស្សាណា ដឹងរឿងដោយខ្លួនឯងនាងនឹងមានអារម្មណ៍បែបណា? រីស្សាណា ខុសពី ម៉ូលី ! បើគិតថានាងស្លូតបូតហើយមានចិត្តទន់ដូចជាប្រពន្ធ ថេយ៉ុង នោះគឺមិនអាចឡើយ! នាងទុកឪកាសឲ្យគេបានម្តងតែមិនបណ្តោយឲ្យមានលើកទីពីរទេ! និស្ស័យរបស់ រីណា បងដឹង! នាងរឹងមាំពេក ក្លាហានពេកហើយរឹងរូសនឹងកាចពេក! ហើយនាងក៏ចិត្តដាច់ជាងអ្វីដែលយើងស្មានណា៎ ជូន ! កុំគិតធម្មតាៗថានាងនឹងនិយាយធម្មតាហ់យដូចជាស្តាប់ឯងតែក្នុងចិត្តនាងប្រាកដជាមានចម្លើយផ្សេង!"។ យ៉ុនហ្គី ក៏និយាយបែបនេះប្រាប់គេហើយ ណាមជូន ក៏ទ្រឹងបន្តិចមុននឹងងាកមកមើលគេដោយមានការព្រួយបារម្ភ។

"ខ្ញុំដឹងតែខ្ញុំពិតជាមិនដឹងគួរយកពេលណាបកស្រាយនោះទេបង! វាពិតជាពិបាក! នាងមានបញ្ហាផ្លូវចិត្តស្រាប់ផងហើយសុខភាពមិនល្អក៏កំពុងមានកូនទៀត! ខ្ញុំមិនចង់ឲ្យនាងមានអារម្មណ៍មិនល្អឡើយ!"។ ណាមជូន ក៏បកស្រាយទៅវិញហើយ យ៉ុនហ្គិ ក៏មើលគេ។

"ចុះដែលឯងទុកចម្ងល់ដែលគេតែងតែសួរនោះមិនតបរហូតចឹងគិតថានាងមិនខ្វល់ហេ៎? បងគ្រាន់តែផ្តល់យោបល់! ប្រឈមនឹងការពិតឲ្យបានមុនជាជាងឯងយកការកុហកមកទប់ទល់ព្រោះថាភ្លើងខ្ចប់ភ្លើងមិនជិតទេហើយ រីស្សាណា គេជាមនុស្សចិត្តដាច់ឯងគួរដឹង! បើនៅតែលាក់បាំងទៀតបងមិនដឹងមានលទ្ធផលបែបណាទេហើយបងមិនហ៊ាននិយាយទេតែប្រយ័ត្នជាឯងដែលស្តាយក្រោយណា៎ ជូន !"។ យ៉ុនហ្គី ក៏និយាយហើយក្រោកឈរទះស្មាគេមុននឹងជ្រែហោប៉ៅចាកចេញទៅទើប ណាមជូន ហាក់ភ្ញាក់ខ្លួនមុននឹងគេគិតថាសម្តីរបស់ យ៉ុនហ្គី ប្រហែលជាត្រឹមត្រូវ។

វីឡាត្រកូល អាល់ហ្វាណូ ...

"សួស្តីលោកប្រុស! អូ!! ផ្កាកុលាបស្អាតខ្លាំងណាស់! ជូនអ្នកនាងមែនលោកប្រុស!"។ ខណៈនេះនាយកម្លោះសង្ហា ណាមជូន ក៏វិលមកវិញហើយជាមួយបាច់ផ្កាកុលាបយ៉ាងក្រហមច្រាលជាមួយទឹកមុខញញឹមហើយក៏តម្រង់ទៅបន្ទប់ខាងលើជាប្រញាប់។

"រីណា! អេ៎! ភ្លើងបន្ទប់បិទលឿនម្ល៉េះ? រីណា! អូនគេងហើយមែនទេ?"។ នាយសង្ហាក៏រាវកុងតាក់មកបើកភ្លើងហើយក៏បើភ្លើងបន្ទប់សង្ឃឹមឃើញរាងកាយនោះលើគ្រែតែបែរជាទទេស្អាតធ្វើឲ្យគេត្រជាក់ចុងដៃជើងមុននឹងស្រវាយកផ្កាទៅទុក។

"រីណា? រីណា អូនងូតទឹកមែនទេ?"។ ណាមជូន ក៏បើកទ្វារបន្ទប់ទឹកតែឃើញតែភាពទទេស្អាតធ្វើឲ្យបេះដូងគេកាន់តែជ្រួលច្របល់។

"មិនអាចទេដឹង!"។ ពេលដែលគេស្ទុះមកបើកទូសម្លៀកបំពាក់នាយក៏ឃើញចន្លោះប្រហោងក្នុងទូសម្លៀកបំពាក់មនុស្សស្រីគ្មាមសល់មួយឈុតឡើយបានរើទាំងវ៉ាលីនឹងគ្រប់យ៉ាងដែលជារបស់នាងប្រើប្រាស់។

"រីណា!!! រីណា អូនទៅណានឹង?"។ ណាមជូន ក៏ទាញទូរស័ព្ទមកចុចទាក់ទងជាច្រើនលើកតែមានត្រឹមតែកាត់ផ្តាច់ពីពីលេខម្ខាងទៀតមិនអាចទាក់ទងបានហើយគេក៏ឃើញខ្សែវែងមួយនៅជាប់នឹងរបង វេរ៉ង់ដា ខាងមុខបន្ទប់ទើបគេកាន់វាមកមើលហើយក៏ដឹងហើយថានាងគេចខ្លួនតាមផ្លុវក្រោយទើបគ្មានរណាភ្ញាក់ផ្អើល។

"មិនមែននាងដឹងរឿងហើយទេដឹង? រីណា !!! សំបុត្រ? មែនហើយសំបុត្រ!"។ ណាមជូន ប្រញាប់រត់ទៅបើថតតុហើយអ្វីដែលគេប្រទះគឺសំបុត្រដែលបានហែករួចទៅហើយធ្វើឲ្យដៃគេក៏ញ័រមុនឹងទាញក្រដាសចេញពីក្នុងស្រោមសំបុត្ររហែកនោះមើល។

( លោកបោកប្រាស់ខ្ញុំមករហូត ណាមជូន អាល់ហ្វាណូ ! ពីពេលនេះតទៅយើងមិនបាច់ជួបគ្នារឺមានទំនាក់ទំនឹងអ្វីនឹងគ្នាឡើយ! បញ្ចប់គ្រប់យ៉ាងត្រឹមនឹងទៅ! កុំមករវល៊នឹងគ្រួសារខ្ញុំហើយកូននេះខ្ញុំមិនត្រូវការឲ្យលោកមកធ្វើជាឪពុកគេឡើយ! ចាំសម្តីខ្ញុំឲ្យច្បាស់ថាខ្ញុំស្អប់លោក! មួយជីវិតនេះខ្ញុំមិនចង់ឃើញលោកហើយមិនចង់ជួបលោកទៀតឡើយ ! មិនបាច់តាមរកខ្ញុំទេ! មិនបាច់យករឿងគ្រួសាររឺទ្រព្យសម្បត្តិរបស់គ្រួសារខ្ញុំមករឹតខ្លួនខ្ញុំឡើយ! វាឆ្អែតឆ្អន់ហើយសម្រាប់ខ្ញុំ! លោកចង់យកអីក៏យកទៅតែសុំចងចាំផងថាខ្ញុំ រីស្សាណា ហ្វឺរីស លែងជាអ្វីនឹងលោកហើយ! ពីពេលនេះទៅពួកយើងជាអ្នកដទៃ! )

សំបុត្រដែលបានបញ្ចប់សេចក្តីត្រូវបានធ្លាក់ដល់ដីហើយ ណាមជូន ក៏ស្រុតជង្គង់ចុះមុននឹងកែវភ្នែកគេច្រាលទឹកភ្នែកមកហើយក៏យកដៃមកខ្ទប់មុខហើយក្រវីក្បាល។

"ទេ! យើងមិនអាចចប់គ្នាដោយបែបទេ រីណា ! ទេ...ហឹុក...ទេ...បងមិនព្រម! បងនឹងតាមរកអូនមកវិញមិនថាអូនទៅដល់ទីណាក៏ដោយ! មិនថាអូនស្អប់បងយ៉ាងណាតែបងមិនឲ្យអូនទៅឡើយ! ហឹុក...បងនឹងតាមអូនមកវិញ រីណា !"។ ណាមជូន ក៏ខ្សឹបខ្សួលយ៉ាងខ្លាំងហើយជាលើកដំបូងក្នុងជីវិតដែលគេយំព្រោះតែមនុស្សស្រីហើយគេដើម្បីនាងស្មោះចិត្តប្រគល់សូម្បីជីវិតនឹងបេះដូងឲ្យទៅនាងតែចុងក្រោយនាងក៏ផ្តាច់ទំនាក់ទំនងជាមួយគេដោយបែបនេះ។

Continue Reading

You'll Also Like

202K 6.7K 25
[COMPLETED] Corpse Bride AU Victor Van Dort x Male reader you replace emily .... Set in 19th-century European village, this book reads the story of V...
4.1M 260K 100
What will happen when an innocent girl gets trapped in the clutches of a devil mafia? This is the story of Rishabh and Anokhi. Anokhi's life is as...
73.7K 2.7K 69
ជារដូវកាលទី 3 ក្នុងចំណោមរដូវកាលទាំង 7 របស់ស៊េរី : សំណព្វចិត្តម៉ាហ្វៀ ( Mafia's sweetheart ) 🔥💜 ជារឿងរ៉ាវស្នេហារវាងអង្គរក្សឆ្នើមនឹងចៅហ្វាយប្រុសរូបស...
4.1K 101 3
ស្នេហាតែម្ខាងវាពិតជាឈឺចាប់! ដោយអ្នកម្ខាងទៀតទុកយើងត្រឹមតែមិត្តជិតស្និទ្ធ មិនថាយើងខំបង្ហាញប្រាប់គេយ៉ាងណា! ក៏យើងមិនមែនជាមនុស្សដែលគេត្រូវការនៅឡើយ! ជាប្រល...