🖤🍂 Now I'm change🍁🖤(Compl...

Door BarryNaEmily

200K 15K 182

ខ្ញុំមិនមែនជាគីម ឆេវី ទៀតនោះទេ តែពេលនេះខ្ញុំជា គីម ថេយ៉ុង🙂 Jeon jungkook x Kim Taehyung 💜🙆🏻‍♀️ Write by J... Meer

Part 1 : អាក្មេងសម្រាម !!
Part 2 : ខ្ញុំមិនចេះហែលទឹកទេ !!!
Part 3 : ប្រយ័ត្នសម្តីរបស់លោកខ្លះទៅ !!!
Part 4 : ជម្រះបញ្ជី
Part 5 : លាងសម្អាតខ្លួន !!!
Part 6 : ឯងជាកូនគណៈរដ្ឋមន្ត្រីហេស៎?
Part 7: ស្នាមថើបដំបូង
Part 8 : ហ្គេមចាប់ផ្តើមហើយ !!
Part 9 : យើងសាកទាក់ទងគ្នាទេ?
Part 10 : សម្រេចមួយជំហាន
Part 11 : រីករាយថ្ងៃកំណើត
Part 12 : រាត្រីចុងក្រោយនៃសេចក្តីសុខ!!
Part 13 : ឯងជារបស់យើងហើយ 🔞
Part 14 : បោកប្រាស់?????
Part 15 : មនុស្សរុក្ខជាតិ!!
Part 16 : នឹកនា
Part 17 : ហេតុអីឯងមិនវិលត្រឡប់?
Part 18 : ការបើកភ្នែកឡើងម្តងទៀត
Part 19 :ចាំជួបគ្នាណា ចន ជុងហ្គុក !!
Part 20 :ការវិលត្រឡប់ !!
Part 21 : ភ្ជាប់ពាក្យ!!
Part 22 : ប្រច័ណ្ឌ !!
Part 23 : ខ្ញុំនឹងអោយលោកស្គាល់រសជាតិម្តងនូវអ្វីដែលលោកធ្លាប់ធ្វើមកលើខ្ញុំ !!!!
Part 24 : ទីបំផុតបងក៍រកអូនឃើញ
Part 25 : បញ្ឈឺឬខ្ញុំជាចំណែកលើស?
Part 26 : បងស្រលាញ់អូន !!
Part 27 : ឃើញត្រឹមស្នាមញញឹមអូនក៍បងអស់ចិត្ត
Part 28 : បងស្រលាញ់អូនទេ?🔞
Part 29 : ឈាម !!!!
Part 30 : ការចាកចេញរបស់បងសង្ឃឹមថាអូននឹងមានក្តីសុខ !!!
Part 31 : តើបងទៅណា?
Part 32 : ឯងជាអ្នកណា ?
Part 34 : ហេតុអីបងចាំបាច់លាក់អូន ?
Part 35 : មនុស្សពូកែរបស់អូន !!!
Part 36: រៀបការ
Part 37 : បងហត់ហើយ!!!
Part 38: រោគចិត្ត
Part 39 : ខ្ញុំជាប្រពន្ធចន ជុងហ្គុក!
Part 40 : ប្តីប្រពន្ធស្របច្បាប់!!!
Part 41 : ឆ្ងាញ់ណាស់!! 🔞
Part 42 : កូនស្វា!!
Part 43: លេខាថ្មី!!
Part 44 : ប្រពន្ធ VS លេខា
Part 45 : ស្អាតណាស់!!!
Part 46 : សូមទោស!!
Part 47 : អូនសូមទោស!!
Part 48: គ្រប់យ៉ាងក៍ព្រោះតែអូន
Part 49 : លោកនឹងមិនរួចខ្លួននោះទេ!!
Part 50 : ចង់បានណាស់ឬរបស់មានម្ចាស់នឹង?
យោបល់💕🙆🏻‍♀️
Part 51 : ស្អុយណាស់!!
Part 52: គម្រោងការ!!
Part 53 :នៅចាំក្មេងម្នាក់នេះទេ??
Part 54 : មេជ្រូក
Part 55 : សមាជិកថ្មី
__ ភាគបញ្ចប់__

Part 33 : អូននឹងធ្វើអោយបងចាំអូន !!!

3.4K 227 0
Door BarryNaEmily

តុក តុក

" ជុង!!! បងទៅធ្វើអីនៅក្នុងនោះ ឆាប់ចេញមកអូនមានរឿងចង់និយាយជាមួយបង " ថេយ៉ុងគោះទ្វារបន្ទប់ទឹកបណ្តើរស្រែកហៅរាងក្រាស់បណ្តើរ ។

ក្រាក

" ឯងនៅទីនេះទៀតហេស៎? ខ្ញុំប្រាប់ហើយថាខ្ញុំមិនស្គាល់ឯងទេ " ជុងហ្គុកចេញមកឃើញរាងតូចនៅឈរមើលមកគេភ្លឹងៗនៅឡើយ តើនាយគួរធ្វើយ៉ាងមិចទៅពេលនេះ ?

" ជុង !! បងចង់ទៅណា? " ថេយ៉ុងចូលទៅចាប់ដៃនាយកម្លោះពេលឃើញនាយរកបើកទ្វារដើរចេញ ។

" បើឯងនៅទីនេះ ក៍នៅទៅ ខ្ញុំទៅធ្វើការ " ជុងហ្គុកប្រលេះដៃរាងតូចចេញតែប្រលេះមិនបានព្រោះគេកាន់ជាប់ពេក ។

" បងពិតជាមិនចាំ មិនស្គាល់អូនមែនហេស៎? " ថេយ៉ុងសួរសំណួរដដែលទៅនាយ ព្រោះគេមិនជឿថាបែកគ្នាតែ១ អាទិត្យ សោះដល់ថ្នាក់ភ្លេចគ្នានោះទេ ។

" ពិតមែន ខ្ញុំប្រាប់ការពិតអស់ហើយ មិនដឹងប្រាប់ឯងថាមិចទៀត អោយជឿថាខ្ញុំមិនស្គាល់ឯងទេ " ជុងហ្គុកនិយាយដោយមុខស្មើ ទាំងក្នុងចិត្តរៀងសប្បាយចិត្តនៅពេលដែលមើលទៅថេយ៉ុងដូចជាជឿខ្លួន ។

" បងពិតជាមិនស្គាល់អូនមែនហេស៎? បានបងកុំថាអូនធ្វើជ្រុសអោយសោះ " ថេយ៉ុងនិយាយហើយ ក៍ចូលទៅចាប់អូសដៃរាងក្រាស់ដួលទៅលើគ្រែភ្លាមៗរកតែនាយខាងនេះទប់ជំហរមិនទាន់ ។

" ឯងចង់ធ្វើអី? " ជុងហ្គុកធ្វើមុខឡេឡឺ មិនដឹងថាគេចង់ធ្វើអីទេនៅពេលនេះ ។ 

" អូននឹងរំលឹកការចងចាំរបស់បងនោះអី...អ៊ុប " ថេយ៉ុងនិយាយចប់ ក៍អោនទៅថើបបំបិទមាត់អ្នកខាងក្រោម ជុងហ្គុកបើកភ្នែកធំៗមើលសកម្មភាពរបស់រាងតូចដែលកំពុងតែធ្វើនេះ គេចង់យ៉ាងមិចអោយប្រាកដទៅ?

   ថេយ៉ុងថើបផងខាំផងនៅលើមាត់នាយ តែនាយខាងនោះនៅស្ងៀមមិនកម្រើកបបូរមាត់អីបន្តិច ។

   ថេយ៉ុងមិនខ្វល់ បន្ទាប់ពីប៊ឺតជញ្ជក់មាត់អស់ចិត្ត ក៍អូសមកថើបលើថ្ពាល់នាយ រហូតមកដល់កញ្ចឹងកររបស់នាយកម្លោះអោយមានស្នាមក្រហមជាំតែម្តងដូចនឹកនាណាស់យ៉ាងចឹង ដៃតូចស្រលោនស្អាតដូចបន្លាក្រូចលូកដៃទៅប្រលេះលេវអាវនាយកម្លោះទាស់តែអស់ ។ 

" ឯងធ្វើបែបនេះហើយ គិតថាខ្ញុំនឹងចាំឯងចឹងហេស៎ ? " ជុងហ្គុកដែលនៅស្ងៀមអោយគេថើបមួយសន្ទុះក៍និយាយឡើង ធ្វើអោយរាងតូចខាងនេះឈប់សិន ហើយងើបមកមើលមុខនាយ ។

" អូនមិនជឿថាបងភ្លេចអូនទេ បងមិនបានបាត់ការចងចាំអីទេ តែបងធ្វើមិនស្គាល់អូន អូនមិនយល់ហេតុអីបងធ្វើមិនស្គាល់អូន? " ថេយ៉ុងសម្លឹងកែវភ្នែកនាយកម្លោះចំៗ សង្ឃឹមថានាយនឹងចេញចម្លើយ តែគេគិតខុសទាំងស្រុង ។

" ខ្ញុំនៅតែនិយាយពាក្យដដែល គឺខ្ញុំមិនស្គាល់ឯងទេ ឯងចង់ធ្វើយ៉ាងមិចក៍ដោយ ព្រោះខ្ញុំមិនស្គាល់មិនចាំឯងមែន " ជុងហ្គុកធ្វើទឹកមុខឡើងស្មើ មុននឹងឆ្លើយទៅរាងតូចវិញអោយប្រាកដប្រជា ។


" អូនមិនខ្វល់...អ៊ុប " ថេយ៉ុងអោនទៅបំបិទមាត់នាយក្រាស់ជាលើកទីពីរ លើកនេះគេថើបទាំងកម្រោលតែម្តង ធ្វើអោយរាងក្រាស់ខាងនេះចាប់ផ្តើមថប់ដង្ហើមដោយសារជំងឺធ្វើទុក្ខ ។

    នាយខំដកដង្ហើមឡើងផឹងផតពោះចុះឡើងៗ ព្រោះវាថប់ខ្លាំងពេកចង់រុញរាងតូចចេញក៍មិនកើត នាយកម្លោះមិនអាចធ្វើអីបាន នាយក៍បិទភ្នែកតែម្តង ថេយ៉ុងប្រញាប់ផ្តាច់បបូរមាត់វិញភ្លាម  នៅពេលឃើញរាងក្រាស់នៅស្ងៀម ហើយបេះដូងគេកំពុងលោតញាប់ខ្លាំងណាស់ ។

" ជុង !!!! ជុង បងយ៉ាងមិចនឹង? " ថេយ៍ហៅរាងក្រាស់តិចៗ តែរាងក្រាស់មិនមាត់បិទភ្នែកគេងស្ងៀម ធ្វើអោយអ្នកខាងភ័យ ។

" ខឹក..ខឹក..." ជុងហ្គុកបើកភ្នែកឡើងក៍ក្អកភ្លាម ទើបប្រញាប់ស្ទុះងើបទៅបន្ទប់ទឹកជាប្រញាប់ ថេយ៉ុងប្រុងរត់មកតាមតែត្រូវនាយបិទទ្វារបាត់ ។

" ខឹក..ខឹក...ហ្ហឹម..អ៊ួកៗ " លើកនេះមិនមែនត្រឹមតែក្អកនឹងថប់ដង្ហើមទេ ជុងហ្គុកក៍ចាប់ផ្តើមក្អួតថែមទៀត ហើយចេញមកសុទ្ធតែឈាមទាំងអស់ ។


" វាជិតដល់ពេលហើយមែនទេ? " ជុងហ្គុកសម្លឹងមើលទៅឈាមទាំងនោះ មុននឹងងើបមុខមើលទៅកញ្ចក់លើកដៃអង្អែលលើមាត់ខ្លួនឯងតិចៗ ទឹកភ្នែកក៍ស្រក់ចុះមក មួយរយៈនេះ នាយហូរទឹកភ្នែករហូត។


" ឯងយំទៀតហើយហេស៎? ចន ជុងហ្គុកពីមុនទៅណាបាត់ហើយ ? ហេតុអីក៍ឯងឧស្សាហ៍យំម្លេះឥលូវនេះ....ប្រហែលវាជាកម្មដែលឯងបានសាងឡើងហើយ...ហឹម.." ជុងហ្គុកញញឹមមើលមុខខ្លួនឯងបន្តិច ទើបដឹងថាពេលនេះគេខុសពីមុនឆ្ងាយណាស់ ធ្លាប់តែជាមនុស្សម្នាក់មានអំនួតខ្លាំង មិនចេះខ្លាច មិនខ្វល់ការឈឺចាប់អ្នកណា ពេលនេះបែរជាស្រក់ទឹកភ្នែករាល់ថ្ងៃទៅវិញ ។

   បន្ទាប់ពីលុបលាងមាត់រួចរាល់ ជុងហ្គុកក៍ដើរចេញមកវិញតែនៅឃើញថេយ៉ុងនៅទីនេះនៅឡើយ ។

" ជុង !! បងកើតអីឬអត់ទេ? " ថេយ៉ុងដើរចូលមកសួរនាយដោយក្តីបារម្ភព្រោះមិញនេះឮសំឡេងនាយក្អូត ។

" មកពីឯងនឹង ខ្ញុំមិនទាន់ញុាំបាយទើបក្រពះវាធ្វើទុក្ខ " ជុងហ្គុកលើកជំងឺក្រពះមកដោះសារជាមួយរាងតូច ចំណែកអ្នកខាងនេះក៍ជឿ ប្រហែលជានាយមិនបានញុាំបាយមែនហើយ ។

" ចឹងចេញទៅក្រៅទៅណា ចាំអូនធ្វើអីអោយញុាំយ៉ាងមិចដែរ ? " ថេយ៉ុងញញឹមដើរចូលមកអោបដៃនាយ អោយអ្នកខាងនេះមើលមុខរាងតូចភ្លឹងៗ ហេតុអីមកធ្វើបែបនេះ នៅពេលនាយមានសភាពបែបនេះទៅវិញ ? 

" មិនបាច់ទេ ខ្ញុំអាចធ្វើខ្លួនឯងបាន " ជុងហ្គុកនិយាយហើយក៍បើកទ្វារចេញមក ក៍ឃើញប៉ុន្មានអ្នកនោះឈរឡើងតម្រៀបមុខបន្ទប់នាយ ។

" កើតអីហេស៎? " ជុងហ្គុកសួរទៅពួកគេដោយមុខពេញដោយចម្ងល់ ។

" អត់មានអីទេ ចុះលោកមិនអីទេហេស៎? " មីនណាក្រវីលក្បាល មុននឹងសួរទៅនាយដោយចង់ដឹង ។

" គ្មានទេ បានហើយភ្ញៀវមកច្រើនណាស់នោះ ខ្ញុំទៅទទួលភ្ញៀវសិនហើយ  "  ជុងហ្គុកនិយាយហើយ ក៍ដើរទទួលភ្ញៀវដែលកំពុងចូលមកក្នុងហាង ។

" យ៉ាងមិចហើយ ម្ចាស់តូច ? " អុីខេសួរទៅអ្នកជាចាហ្វាយដែលទើបនឹងចេញមកម្តង ។

" គេថាគេមិនស្គាល់យើងទេ តែមិនអីទេ អ្នកនាងតើនៅទីនេះមានកន្លែងអោយធ្វើម្ហូបទេ ? " ថេយ៉ុងនិយាយជាមួយអុីខេហើយក៍ងាកមកសួរមីនណាម្តង ដើម្បីរកកន្លែងធ្វើអាហារអោយនាយកម្លោះញាុំ ។

" ចា៎ មាន ចាំខ្ញុំនាំទៅ " មីនណាញញឹមបន្តិច ទើបនាំថេយ៉ុងទៅចង្រ្គានបាយដែលមាននៅក្នុងហាង ។

" ជុងហ្គុកឆ្លើយថាមិនស្គាល់លោកតើត្រូវទេ? " មីនណានាំថេយ៉ុងមកដល់ហើយ ក៍ឆ្លៀតសួរថេយ៉ុងបន្តិច ។

" ត្រូវហើយ តើអ្នកនាងអាចប្រាប់ខ្ញុំបានទេហេតុអីគេមិនចាំ ? "ថេយ៉ុងសួរទៅមីនណាវិញដោយចង់ដឹងដូចគ្នា ថាជុងហ្គុកពិតជាមិនចាំមែនហេស៎?

" ចា៎ គឺគេពិតជាមិនចាំមែន តាមពិតខ្ញុំបានបើកឡានបុកគេនៅយប់នោះកាលពីមួយអាទិត្យមុន ទើបធ្វើអោយគេទៅជាបែបនេះ ទើបខ្ញុំអោយគេនៅជាមួយ " មីនណានិយាយរៀបរាប់ តាមអ្វីដែលជុងហ្គុកអោយប្រាប់ទៅថេយ៉ុង ។

" ពិតមែនហេស៎? តែខ្ញុំនៅតែមានអារម្មណ៍ថាគេមិនបានភ្លេចខ្ញុំទេ " ថេយ៉ុងនៅតែគិតនូវគំនិតដដែល ព្រោះអារម្មណ៍របស់គេប្រាប់មកបែបនេះ ។

" ខ្ញុំមិនដឹងថានឹងនិយាយប្រាប់លោកបែបណាទៀតទេ ចឹងខ្ញុំទៅមើលការខុសត្រូវក្នុងហាងវិញហើយណា" មីនណាញញឹមបន្តិច មុននឹងដើរចេញទៅវិញ។

   ចំណែកថេយ៉ុងឈរធ្វើម្ហូបដែលនាយកម្លោះចូលចិត្ត យ៉ាងយកចិត្តទុកដាក់ ព្រោះគេមកលើកនេះមិនមែនសងសឹកទេ តែចង់ជានាគ្នាវិញ តែរាងក្រាស់បែបជាមិនស្គាល់គេ ។

" មីនណា !!! " គ្រាន់តែក្រឡេកឃើញមីនណាត្រឡប់មកវិញ ជុងហ្គុកប្រញាប់មកសួរនាងភ្លាម ។

" យ៉ាងមិចហើយ គេថាយ៉ាងមិចខ្លះ ? " ជុងហ្គុកសួរទៅមីនណាដោយការចង់ដឹង ថារាងតូចនឹងនិយាយយ៉ាងមិច ។

" គេនៅតែមិនជឿ ខ្ញុំថាលោកមិនគួរកុហសគេទេ ចុះបើដល់ពេលកំណត់នោះ បើគេដឹងថាលោកនឹង...ស្លាប់ តើគេនឹងមានអារម្មណ៍យ៉ាងណាទៅ? " មីនណានិយាយឡើង ដោយសារនាងក៍តឹងទ្រូងដែលនៅពេលឃើញរាងក្រាស់ខំលាក់បែបនេះ ។

" យ៉ាងណាបើគេដឹងពេលនេះ ក៍គេនឹងឈឺចាប់ដូចគ្នា ខ្ញុំសុខចិត្តអោយគេដឹងនៅពេលខ្ញុំមិននៅវិញ " ជុងហ្គុកអោនមុខចុះ និយាយដោយស្រងូតស្រងាត់ គេមិនចង់ឲរាងតូចម្នាក់នេះឈឺចាប់ឬនឹកនាដល់គេទេ គេចង់អោយបាត់ខ្លួនគេទៅដោយរាងតូចនឹងមានក្តីសុខ ។


" ហឹម បានហើយ គេមកហើយនោះ " មីនណាប្រាប់ទៅជុងហ្គុកនៅពេលឃើញថេយ៉ុងដើរកាន់អាហារចេញមកជាអុីខេ  ជុងហ្គុកប្រញាប់រៀបឥរិយាបថអោយស្រួលវិញ ។

" ជុង !!! ឆាប់មកញុាំមកអូនធ្វើរួចហើយណា " ថេយ៉ុងញញឹមស្រែកហៅរាងក្រាស់ តែនាយខាងនេះធ្វើមិនឮហើយប្រុងនឹងដើរចេញវិញ តែត្រូវរាងតូចចូលមកចាប់ដៃនាយជាប់ ។

" ចង់ទៅណា ក្រែងបងមិនទាន់ញុាំអីទេហេស៎? មោះ " ថេយ៉ុងអូសដៃជុងហ្គុកមកអង្គុយ ចំណែកអ្នកខាងនេះមុខឡើងស្មើធេង តែចិត្តកំពុងសប្បាយទៅវិញទេ ។

" មោះ ចាំអូនបញ្ចុក " ថេយ៉ុងដួលអាហារមកបញ្ចុកជុងហ្គុក  នាយកម្លោះមើលមុខគេបន្តិច មុននឹងព្រមបើកមាត់អោយរាងតូចបញ្ចុក ។

" ថេយ៍!!! " ថេយ៉ុងបញ្ចុកអាហារជុងហ្គុកបានបន្តិច ក៍មានមនុស្សម្នាក់ចូលមកហៅកាត់អស់ ។

" បងសាងយូ !! បងមកទីនេះយ៉ាងមិចបាន? បងមកធ្វើអី? " ថេយ៉ុងប្តូរពីទឹកមុខញញឹមទៅស្មើវិញ នៅពេលឃើញមុខនាយកម្លោះខាងនេះ ។

" នេះអូនមកជួបវាហេស៎? ហើយឯងក្រែងថាដើរចេញពីគេហី? ហេតុអីក៍មករកគេវិញ ? " សាងយូមិនខ្វល់ពីទឹកមុខរបស់ថេយ៉ុង ចូលទៅក្របួចករអាវនាយកម្លោះជុងហ្គុកឡើងទាំងខឹង នៅពេលឃើញរាងតូចមកនៅជាមួយនាយបែបនេះ ។

" លោកជាអ្នកណា? ហេតុអីមកនិយាយបែបនេះ? " ជុងហ្គុកធ្វើមុខស្មើ មុននឹងសួរទៅនាយកម្លោះវិញ ។

" បងសាងយូ ឆាប់លែងដៃចេញពីករអាវជុងហ្គុកភ្លាម !!! " ថេយ៍និយាយឡើង នៅពេលឃើញសកម្មភាពរបស់សាងយូកំពុងធ្វើ ។

" ថេយ៍!! មោះទៅផ្ទះវិញជាមួយបង " សាងយូលែងជុងហ្គុកហើយក៍ចូលទៅចាប់ដៃថេយ៉ុងដើរចេញមកតែថេយ៉ុងមិនព្រម ។


" លែងដៃខ្ញុំ បងមានសិទ្ធអីមកធ្វើបែបនេះដាក់ខ្ញុំ? " ថេយ៉ុងប្រលេះដៃចេញពីនាយវិញ មុននឹងចងចិញ្ចើមសួនទៅនាយវិញ ។

" សិទ្ធិជាមនុស្សដែលអូនស្រលាញ់នោះអី អូនមិនចាំទេហេស៎? អូនថាអូនស្រលាញ់បងណា ចាំទេ? " សាងយូនិយាយឡើង ធ្វើអោយនាយកម្លោះខាងនេះនឹកឃើញដល់រឿងថ្ងៃមុន ។

" ហេតុអីក៍ឯងមានអារម្មណ៍ថាឈឺទៀតហើយ គេនិយាយត្រូវហើយ ថេយ៍ស្រលាញ់គេ " ជុងហ្គុកគិតនៅក្នុងចិត្ត មុននឹងងើបប្រុងដើរចេញតែថេយ៉ុងចាប់ដៃជាប់ ។

" បងចង់ទៅណា ? "

" ខ្ញុំមានការងារត្រូវធ្វើ ទៅសម្រួលជាមួយសង្សារឯងទៅ " ជុងហ្គុកប្រលេះដៃថេយ៉ុងចេញ តែថេយ៉ុងកាន់ជាប់ ។

" អត់ទេ អូនមិនលែង " ថេយ៉ុងក្រវីលក្បាលថាគេមិនព្រមលែងនោះទេ ។

" អូយ!!!! ជួយផង!!! មីនណាជួយខ្ញុំផង!! ខ្ញុំឈឺក្បាលណាស់ " ជុងហ្គុកមិនដឹងធ្វើយ៉ាងមិចក៍ធ្វើជាស្រែកឡើងថាឈឺក្បាល ដើម្បីអោយថេយ៉ុងកាន់តែជឿទៀតរឿងបាត់ការចងចាំនឹងគេចពីរាងតូចផង។

" ចា៎ មិនអីទេណា ចាំខ្ញុំនាំលោកទៅបន្ទប់វិញ " មីនណាយល់សាច់ការក៍ចូលមកគ្រានាយចេញពីថេយ៍ ហើយនាំទៅបន្ទប់ ។

" ជុង!!! លែងដៃខ្ញុំ ខ្ញុំទៅរកជុង!!! " ថេយ៉ុងប្រុងទៅតាមហើយ តែសាងយូចាប់ដៃគេជាប់ ទើបថេយ៉ុងងាកមកស្រែកដាក់សាងយូ ។

" ទៅតាមវាធ្វើអី? អូនត្រូវទៅវិញជាមួយបង " សាងយូនិយាយហើយក៍អូសដៃថេយ៉ុងដើរចេញទងថេយ៉ុងមិនព្រម ដោយកម្លាំងរបស់គេមិនឈ្នះនាយទេ។

________

" អរគុណអ្នកនាងហើយ ដែលបានជួយខ្ញុំ " ជុងហ្គុកញញឹមខ្សោះដាក់មីនណា ។

" មិនអីទេ ខ្ញុំយល់ហើយថាហេតុអីលោកខំលាក់គេយ៉ាងនេះ លោកសម្រាកទៅណា ខ្ញុំទៅក្រៅសិនហើយ " មីនណាញញឹមដាក់នាយហើយ ក៍ដើរចេញទៅបាត់ ។

" ហឹម...បងហត់ណាស់ថេយ៍...បងចង់សម្រាកអោយឆាប់ៗនេះណាស់...បងហត់...បងខំកាត់ចិត្តពីអូនតែអូនបែរជាមកអោយបងជួបមុខ...ហុឹក..ហុឹក..គេមានសិទ្ធិជាមនុស្សដែលអូនស្រលាញ់..ហាសហា..បងមិនមែននោះទេ " ជុងហ្គុកសើចចម្អក់អោយខ្លួនឯង នៅពេលនឹកឃើញដល់ពាក្យសាងយូនិយាយមិញនេះ ធ្វើអោយបេះដូងគេចាប់ផ្តើមឈឺទៀតហើយ នីពេលនឹកពាក្យនឹងកាយវិការរបស់ថេយ៉ុងនៅយប់នោះ ។

☞︎︎︎𝚃𝚘 𝚋𝚎 𝚌𝚘𝚗𝚝𝚒𝚗𝚞𝚎𝚍
[ 𝚎𝚗𝚢𝚘𝚢 𝚛𝚎𝚊𝚍𝚒𝚗𝚐 ♡︎✌︎]
❀✍︎𝑤𝑟𝑖𝑡𝑒 𝑏𝑦 𝑌𝑢𝑠ℎ𝑖𝑘𝑎 𝐸𝑙𝑖𝑛𝑎 シ︎✌︎ 






 

Ga verder met lezen

Dit interesseert je vast

590K 74.3K 105
This novel is not mine. Just a fan translation. Unicode +Zawgyi Author - 桃花引
4.7M 529K 58
{Both Zg&Uni} အသေမခွီးရတောင် တစ်ချက်တော့ပြုံးမိဖို့ အာမခံပါတယ် ..💚 Start - { 11,8,2020 } End - { 25,11,2020 } အေသမခြီးရေတာင္ တစ္ခ်က္ေတာ့ျပဳံးမိဖို႔...
438K 10.5K 86
"ပူတင်းလေးကဘာလဲ" "ကိုကို့အပိုင်" "ကိုကိုတို့ကရောဘာလဲ " "မောင်နှမ" "ဟာ..."
15.7K 805 8
ខ្ញុំត្រឡប់មកដើម្បីទាមទារសន្យាដែលពូជំពាក់ខ្ញុំ កុំព្យាយាមរត់គេចពីខ្ញុំ ព្រោះពូជារបស់ខ្ញុំ.....។ ចន ជុងហ្គុក top / ថេយ៉ុង គីម Bottom និពន្ធដោយ: YuNit