អន្តរាយស្នេហ៍ ( Our love is d...

By PhanouSout

61.2K 2.4K 547

ជារដូវកាលទីពីរក្នុងចំណោមរដូវកាលទាំង 7 ក្នុងស៊េរី : សំណព្វចិត្តម៉ាហ្វៀ ( Mafia's sweetheart ) 💜 ដែលនិយាយពីរឿង... More

Trailer
Character Profile
ភាគទី ១ : មនុស្សបោកប្រាស់!
ភាគទី ២ : ឪបបន្លាក៏បានឲ្យតែក្បែរនាង!
ភាគទី ៣ : គំនិតអាក្រក់គឺគេពូកែ!
ភាគទី ៤ : ការថើបគ្រាន់តែជាចំណុចផ្តើម!
ភាគទី ៥ : យកបានតែចិត្តស្អប់!
ភាគទី ៦ : យ៉ាងណាគាត់ក៏នៅតែស្រលាញ់អូន!
ភាគទី ៧ : រឺប៉ុន្នឹងមិនទាន់ហៅថាឈឺទេ?
ភាគទី ៨ : ព្រោះ ណាមជូន ជាបុរសល្អ!
ភាគទី ៩ : នឿយហត់ខ្លាំងណាស់មែនទេ?
ភាគទី ១០: បងមិនអាចស្អប់អូនឡើយ!
ភាគទី ១១ : ទោសធ្ងន់បំផុតគឺកុហក!
ភាគទី ១២ : ស្នេហាពួកយើងមិនសមស្រប!
ភាគទី ១៣ : ហៅបងថា ជូន ! 19+⚠️
ភាគទី ១៤ : ក្តីសុខដែលកើតមាន!
ភាគទី ១៥ : មានប្តីពីពេលណា?
ភាគទី ១៦ : ព្រោះប្រពន្ធខ្ញុំពូកែគ្រប់យ៉ាង!
ភាគទី ១៧ : យើងគឺ រីស្សាណា ហ្វីរីស ណា៎!
ភាគទី ១៨ : ជំនួបលើកដំបូង !
ភាគទី ១៩ : គេគឺ ណាមជូន អាល់ហ្វាណូ ?!
ភាគទី ២០ : បញ្ហាកំពុងតែខិតមកដល់!
ភាគទី ២១ : ជាការចាប់ផ្តើម!
ភាគទី ២២ : បងស្រលាញ់អូនជាអូន 🔞
ភាគទី ២៣ : ថ្ងៃណាមួយគេនឹងយល់!
ភាគទី ២៤ : គម្លាតរវាងយើង
ភាគទី ២៥ : លោកជាបុរសល្អខ្លាំងណាស់ !
ភាគទី ២៦ : ជាមនុស្សសំខាន់របស់គេ
ភាគតី ២៧ : អូនជាមនុស្សកំណាញ់!
ភាគទី ២៨ : ខ្ញុំខ្លាចខ្លាំងណាស់លោក ណាមជូន !
ភាគទី ២៩ : ស្រលាញ់? ទុកចិត្ត ?
ភាគទី ៣០ : ស្រោមមុខតួឯក !
ភាគទី ៣១ : ហួងហែង !?
ភាគទី ៣២ : សន្យានៅតែជាសន្យា !
ភាគទី ៣៣ : កិច្ចសន្យាឈឺចាប់ !
ភាគទី ៣៤ : មនុស្ស អាយឃ្យូ ខ្ពស់!?
ភាគទី ៣៥ : អូនមានតម្លៃជាងនរណាទាំងអស់!
ភាគទី ៣៦ : ខឹងអូនរឿងអីទៅ ? 🔞
ភាគទី ៣៧ : កុំក្បត់សម្តីណា៎!
ភាគទី ៣៨ : ខ្ញុំជាស្វាមីរបស់ រីណា !
ភាគទី ៣៩ : នាងរីករាយទេ ?
ភាគទី ៤០ : ច្បាស់ចិត្តថាបែបនឹងទេ?
ភាគទី ៤១ : បងប្រច័ណ្ឌមែនទេ ?
ភាគទី ៤២ : អូនក៏ស្រលាញ់បង !
ភាគទី ៤៣ : រីករាយជាថ្មី
ភាគទី ៤៤ : មិនទាន់ពេញលេញទេ!
ភាគទី ៤៥ : អាថ៌កំបាំង
ភាគទី ៤៦ : ខ្ញុំជឿជាក់នាង
ភាគទី ៤៧ : លោកឆ្កួតដល់កម្រិត!
ភាគទី ៤៨ : ខ្ញុំដែលត្រូវការនាង!
ភាគទី ៤៩ : ជម្រើស!
ភាគទី ៥០ : សប្រែជាខ្មៅ
ភាគទី ៥១ : ថ្នាំបំពុលដែលស្ថិតក្នុងដបថ្នាំបន្សាប!
ភាគទី ៥២ : ដើរចេញ?
ភាគទី ៥៣ : ចង់លែងលះ !
ភាគទី ៥៤ : អូនជារបស់បង 🔞
ភាគទី ៥៥ : យើងមិនដែលឲ្យនរណាជាន់យើងឡើយ!
ភាគទី ៥៦ : រឿងជាន់លើរឿង
ភាគទី ៥៧ : នរណាល្ងង់ជាង?
ភាគទី ៥៨ : ជិតស្គាល់នរកហើយ!
ភាគទី ៥៩ : ស្មានតែយើងល្ងង់មែនទេ?
ភាគទី ៦០ : មនុស្សដែលត្រូវបាត់បង់ទៅ!
ភាគទី ៦១ : មិនទុកចិត្ត
ភាគទី ៦៣ : ការពិតដ៏ឈឺចាប់
ភាគទី ៦៤ : ទំនាក់ទំនងដែលត្រូវកាត់ផ្តាច់
ភាគទី ៦៥ : មនុស្សសំខាន់ដែលបាត់បង់ទៅ
ភាគទី ៦៦ : គេយ៉ាងម៉េចទៅហើយ ?
ភាគទី ៦៧ : ជាមនុស្សដែលគេតាមរកមែនរឺក៏អត់ ?
ភាគទី ៦៨ : បងរកអូនឃើញហើយ
ភាគទី ៦៩ : ជំនួបជាថ្មី
ភាគទី ៧០ : គេមិនស្អប់លោកទេ
ភាគទី ៧១ : សារជាថ្មី 🔞
ភាគបញ្ចប់ : សុភមង្គលដែលកើតមាន 💜

ភាគទី ៦២ : មិនលេបសម្តី

594 27 10
By PhanouSout

មន្ទីរពេទ្យ ...

កែវភ្នែកស្រស់ស្អាតដែលបានបិទអស់ពីរថ្ងៃមកហើយពេលនេះកម្រើកហើយបើកឡើងយឺតៗមុននឹងនាងសម្លឹងមើលជុំវិញខ្លួនហើយក៏ក្រោកឡើងភ្លាមៗមុននឹងនាងហាក់នឹកឃើញអ្វីដែលជារឿងបន្ទាន់ក៏រហ័សចង់បោះជំហានពីគ្រែតែមានរាងក្រាស់ស្ទុះមកឃាត់នាង។

"រីណា !!! អូន-អូនចង់ទៅណា៎នឹង?"។ ណាមជូន កំពុងតែរៀបចំបើកថ្នាំនោះនៅម្ខាងបម្រុងថាលាបឲ្យនាងក៏ឃើញនាងតូចដឹងខ្លួនបម្រុងចុះពីលើគ្រែទើបនាយស្ទុះទៅចាប់នាងហើយ រីស្សាណា ក៏រលាស់ខ្លួនចេញពីគេមុននឹងសម្លឹងគេ។

"លែង!!! ខ្ញុំទៅមើល ចូដេន !"។ រីស្សាណា ក៏តបហើយមិនសម្លឹងមើលគេគិតតែចង់ចេញទៅហើយ ណាមជូន ក៏មិនបណ្តោយមុននឹងឃាត់នាង។

"អូនពេលនេះកំនុងនេះមានរាងកាយខ្សោយនៅឡើយ រីណា !!! នៅសម្រាកបន្តិចបានទេ? កុំប្រញាប់ចឹងអីណា៎!"។ ណាមជូន ក៏លួងលោមនាងហើយ រីស្សាណា ក៏ងាកមកមើលគេមុននឹងមើលគេដោយកែវភ្នែករាបស្មើ។

"ចូដេន គេនៅឯណា? គេសម្រាកនៅបន្ទប់ណា? គេយ៉ាងម៉េចហើយ?"។ រីស្សាណា ក៏ងាកមកសួរនាំនាយហើយ ណាមជូន ក៏អោនមុខចុះបន្តិចមុននឹងនឹងងាកមកញញឹមដាក់នាង។

"គឺគ្រួសារគេបានយកគេទៅព្យាបាលនៅឯ អង់គ្លេស ហើយ! ប្រាប់ថានៅទីនោះមានសាច់ញាតិច្រើនមើលថែហើយ! គេទៅព្យាបាលនៅ អង់គ្លេស!!! នេះអូនកុំបារម្ភអីណា៎! ពេលនេះសុខភាពខ្លួនអូនផ្ទាល់ក៏មិនល្អដែរ! សម្រាកវិញទៅណា៎! ណា៎អូនណា៎!"។ ណាមជូន ក៏អង្វរកនាងដោយសម្លឹងមើលនាងដោយមុខស្ងួតហើយ រីស្សាណា ក៏មិនសូវកញ្រ្ជោលមុននឹងសម្លឹងម់លគេដោយស្ងៀមស្ងាត់បន្តិចទើបកម្រើកបបូរមាត់ស្លេក។

"ពិតមែនរឺ?"។ នាងលើកចិញ្ចើមសួរគេហើយ ណាមជូន ក៏រហ័សងក់ក្បាល។

"ម-មែនហើយ! បងកុហកអូនធ្វើអី?! នេះអូនគេងសិនទៅណា៎! បងរៀបចំបបរគ្រឿងឆ្អឹងស៊ុបជូនអូនណា៎! មានស៊ុបថ្នាំមាន់ខ្មៅនេះទៀតណា៎! បងថ្លៃប្រាប់ថាវាល្អសម្រាប់អ្នកមានផ្ទៃពោះ! បងនឹងចាកចេញពីចានស្រាក់កុំឲ្យវាក្តៅពេកណា៎!!"។ នាយសង្ហាក៏ចាកស៊ុបដាក់ចានហើយរៀបចំអាហារតាមដោយនាងក្រមុំដែលសម្លឹងមើលគេដោយមុខស្មើ។

"លោកដឹងថាខ្ញុំមានកូនហើយមែនទេ?"។ ណាមជូន ក៏ងាកមកមើលនាងមុននឹងបោះចំហានទៅអង្គុយក្បែរនាងហើយលើកដៃមកចាប់ក្រសោបដៃនាងថ្នមៗ។

"ម៉េចអូននិយាយចឹង? នេះបងសប្បាយចិត្តណាស់ដែលដឹងថាអូនមានកូននោះណា៎! ម៉េចក៏សួរបងរបៀបនេះ? រឺអូនមិនសប្បាយចិត្ត?"។ ណាមជូន ក៏សួរបកហើយ រីស្សាណា ក៏ក្រវីក្បាលដោយមុខស្ងួត។

"កូនគ្មានកំហុសហេតុអីត្រូវមិនពេញចិត្តនឹងគេ? អ្វីដែលសំខាន់ខ្ញុំភ្ញាក់ផ្អើលដែលលោកនិយាយថាសប្បាយចិត្តដែលដឹងថាខ្ញុំមានកូន! នេះយើងលែងត្រូវជាអ្វីនឹងគ្នាហើយណា៎ ណាមជូន !"។ រីស្សាណា តបដោយសម្តីម៉ាត់ៗច្បាស់ៗហើយ ណាមជូន ក៏ចងចិញ្ចើមហើយក្រវីក្បាល។

"និយាយអីនឹង រីណា ? នេះយើងទៅជាចឹងតាំងពីពេលណា? មិនត្រូវជាអ្វីនឹងគ្នាបានយ៉ាងម៉េច? អូនជាប្រពន្ធបងហើយបងក៏នៅជាប្តីរបស់អូន! ហេតុអីកីអូននិយាយចឹង?"។ ណាមជូន ក៏សួររនាំហើយ រីស្សាណា ក៏ទាញដៃនាងមកវិញ។

"ខ្ញុំបានឲ្យលិខិតលែងលះទៅ ជុង ហើយ! រួចមិនបាច់តវ៉ាទេ! ខ្ញុំសុំប្រាប់លោកតែម្តងនៅពេលនេះថាខ្ញុំមិនត្រូវគ្នាវិញជាមួយលោកទេ! ខ្ញុំមិនចង់ត្រលប់ក្រោយទេណា៎ ណាមជូន ! កុំមកអង្វរខ្ញុំម្តងហើយម្តងទៀតបានទេ?"។ រីស្សាណា ក៏សម្លឹងគេដោយមុខមាំហើយ ណាមជូន ហាក់អួលណែនពេលលឺសម្តីរបស់ រីស្សាណា ពោលមកហើយគេក៏ខំទប់ទឹកភ្នែកហៀបនឹងស្រក់មកបន្តិចហើយនិយាយជាមួយនាង។

"នេះអូនមិនទុកឪកាសឲ្យបងខ្លះទេរឺ រីណា ? ពេលនេះយើងមានកូនជាុំួយគ្នាហើយរឺអូនចង់ឲ្យកូនត្រូវឯការដោយគ្មានប៉ានោះ? អូនគិតរ៉ាប់រងបន្ទុកម្នាក់ឯងរឺ?"។ ណាមជូន ក៏និយាយដើម្បីជាសង្ឃឹមថានឹងឃាត់នាងតែមើលទៅនាងហាក់ចិត្ដដាច់លើសពីគេគិតទៅទៀត។

"ខ្ញុំសុខចិត្តរស់នៅជាមួយបន្ទុកម្នាក់ឯងនឹងមើលថែគេក៏គ្រាន់ជាងនៅក្បែរមនុស្សដែលមិនទុកចិត្តខ្ញុំដូចជាលោកចឹងដែរ!"។ រីស្សាណា ក៏ងាកមកនិយាយជាមួយគេហើយ ណាមជូន ក៏ស្រឡាំងកាំងបន្តិចមុននឹងគេអោនមុខហាក់ដឹងកំហុសពីផែនការរបស់គេដែលលាក់បាំងនឹងនាង។

"បងមិនមែនចង់លាក់បាំងនឹងអូនទេ រីណា តែបងគ្រាន់បារម្ភពីសុវត្ថិភាពរបស់អូន! បងដឹងថាអូនជាមនុស្សដែលចិត្តក្តភបន្តិច! បើអូនដឹងរឿងនឹងផែនការអាចខ្លាចថាអូនឈរមើលគេសម្តែងល្ខោនដោយមិនស្ងប់ចិត្តប្រញាប់ចាត់ការពួកគេនោះវាក៏មិនបានប្រយោជន៍អីហើយអូនក៏ស្ងិតក្នុងគ្រោះថ្នាក់មួយដែររហ័សពេក! បងខ្លាចវាបែបនឹងណា៎!"។ ណាមជូន បកស្រាយពីបំណងខណៈ រីស្សាណា ក៏ញោចស្នាមញញឹមចុងមាត់។

"អ៎!!! រឺបែបនឹងគេមិនហៅថាទុកចិត្តទេ? លោកថាស្រលាញ់ខ្ញុំពេញៗមាត់តែលោកមានដឹងទេថាលោកបានធ្វើអីខ្លះដែលផ្ទុយពីសម្តី? សងសឹក ចាប់កំហុសអ្នកដែលបំផ្លាញក្រុមហ៊ុនលោកតែក៏ប៉ះពាល់ដល់ខ្ញុំ? ហេតុអីក៏មានខ្ញុំនៅក្នុងនោះ? ហើយពេលនេះលោកមកនិយាយថាវាជាការសម្តែង? យកស្រីម្នាក់មកឲ្យជាន់ឈ្លឺខ្ញុំហើយក្រោយមកក៏និយាយថាលោកសម្តែង? សម្តែងដូចលោកគេហៅថាជ្រុលហើយណា៎!!! សម្តែងដល់បង្ហាញឲ្យមនុស្សគ្រប់គ្នានៅចំពោះមុខខ្ញុំឲ្យគេឃើញថាទាំងបារម្ភគេ ទាំងយកចិត្កដាក់គេ ទាំងការពារហើយក៏មកបំបាក់មុខខ្ញុំដែលលោកហៅមកថាជាប្រពន្ធ!!!! នេះបើគេសម្តែងដោយការដឹងខុសត្រូវគេមិនធ្វើរបៀបនេះទេ! លោកយកខ្ញុំមកធ្វើជាឈ្នាន់ឲ្យគេជាន់ពន្លិចដើម្បីឲ្យគេភ្លេចខ្លួនបញ្ចេញចង្កូមមែនទេ? វិធីនេះមានច្រើនតែម៉េចក៏លោកយកវិធីបំបាក់មុខភរិយាមកធ្វើបែបនេះ?"។ រីស្សាណា សួរទៅគេដោយការខូចចិត្តហើយស្រក់ទឹកភ្នែកខណៈ ណាមជូន ហេងហាងមុននឹងមិនដឹងត្រូវធ្វើយ៉ាងណា។

"បង-បងមិនបានគិតបែបនឹងទេ! នេះបង....បងគិតថាអូនក៏មានចរិតរឹងមាំហើយកាចគួរសមដែលអាចទប់ទល់នឹងមនុស្សដែលធ្វើបាបអូនបាន! បងពិតជាមិនដឹងថាពួកគេក្រោយខ្នងបងគេធ្វើទង្វើមិនល្អដាក់អូនយ៉ាងម៉េចខ្លះទេតែបងនៅតែសុំទោស!!! បើបងយល់ខុសលើអូន! បងមិនគូរគិតទម្លាក់សម្ពាធឲ្យអូនចឹងនោះទេ!"។ ណាមជូន លូកដៃមកចង់ក្រសោបនាងតែ រីស្សាណា ក៏ក្រោកចេញមុនមុននឹងសម្លក់គេ។

"រឹងមាំ? កាចគួរសម? ហឹស...លោកមើលមកខ្ញុំបែបនឹងមករហូតមែនទេ? គិតថាខ្ញុំកាចឆ្នាស់បែបនេះបើទោះជាចង់មានស្រីយកមកមើលងាយខ្ញុំដល់រាប់រាយនាក់ក៏មិនអីព្រោះខ្ញុំកាចដែលទប់ទលើបាន!!! ណមជូន អាល់ហ្វាណូ !!! នេះបើខ្ញុំមិនកាចហើយមានចរិតស្លូតបូត រម្យទម សុភាពដូចជាបង ម៉ូលី ប្រពន្ធបង ថេ នោះលោកប្រហែលជាយកស្រីម្នាក់ណាមួយមកធ្វើជាប្រពន្ធចុងមែនទែនហើយក៏មកឲ្យគេនាំគ្នាមើលងាយជេរក្បាលក្បាលខ្ញុំមួយអស់ដៃហើយមែនទេ? ចង់ដកពិសោធន៍សមត្ថភាពចរិតខ្ញុំទ្រាំបានដល់កម្រិតណាហ៎?! មើលៗថាខ្ញុំនៀកទ្រាំបានដល់ពេលណា៎! ប្រើការវាស់ស្ទង់ថានរណាខ្លាំងជាងអាលនឹងលើកតម្កើងគេមកធ្វើប្រពន្ធហើយអាលនឹងធាក់ក្បាលខ្ញុំចេញមែនទេ?"។ រីស្សាណា ក៏តបដោយស្មារតីនាងមិនល្អសោះដៃញ័រ មុខក្រហមទើប ណាមជូន ប្រឹងចាប់ដៃនាងមកកាន់។

"អូនសម្រូលអារម្មណ៍!!! នេះបងពិតជាមិនដែលគិតបែបនឹងទេ! មិនដែរមែន!! បងមិនសូម្បីតឺនឹកឃើញចឹងទេ!!! អូនកុំមានអារម្មណ៍បែបនឹងបានទេ? បងស្រលាញ់អូនមែនណា៎!! បងពិតជាស្រលាញ់អូនខ្លាំងណាស់! បងមិនចង់បែកពីអូនទេ! បងសុំអង្វរអូនកុំសុំបងលែងគ្នាណា៎!!"។ ណាមជូន ក៏ឪនាងក្រមុំហើយសម្រក់ទឹកភ្នែកកឪបរឹតនាងដោយការអង្វរករខណៈ រីស្សាណា បានត្រឹមកណ្តាប់ដៃហើយបិទភ្នែកបណ្តោយឲ្យទឹកភ្នែកហូរស្រក់ដូចគ្នាមកព្រមជាពាក្យក្នុងចិត្តដានាងមិនលេបសម្តីវិញនោះទេ។

Continue Reading

You'll Also Like

10.3K 182 7
ពីការស្អប់ក្លាយទៅជាស្រឡាញ់ស្ទើរលេប! ចន ជុងហ្គុក-គីម ណាមហុី
49.6K 2.3K 40
ស្នេហាដែលមានតែការសងសឹក សងសឹកទៅមកដើម្បីរកយុត្តិធម៍ជូនខ្លួនឯងរៀងខ្លួន! បើពួកគេស្រលាញ់គ្នាមែន ចាំបាច់អីពួកគេយករឿងគំនុំមកបាំងមុខ?
74K 2.7K 69
ជារដូវកាលទី 3 ក្នុងចំណោមរដូវកាលទាំង 7 របស់ស៊េរី : សំណព្វចិត្តម៉ាហ្វៀ ( Mafia's sweetheart ) 🔥💜 ជារឿងរ៉ាវស្នេហារវាងអង្គរក្សឆ្នើមនឹងចៅហ្វាយប្រុសរូបស...
1.4M 33.9K 46
When young Diovanna is framed for something she didn't do and is sent off to a "boarding school" she feels abandoned and betrayed. But one thing was...