អន្តរាយស្នេហ៍ ( Our love is d...

By PhanouSout

61.1K 2.4K 547

ជារដូវកាលទីពីរក្នុងចំណោមរដូវកាលទាំង 7 ក្នុងស៊េរី : សំណព្វចិត្តម៉ាហ្វៀ ( Mafia's sweetheart ) 💜 ដែលនិយាយពីរឿង... More

Trailer
Character Profile
ភាគទី ១ : មនុស្សបោកប្រាស់!
ភាគទី ២ : ឪបបន្លាក៏បានឲ្យតែក្បែរនាង!
ភាគទី ៣ : គំនិតអាក្រក់គឺគេពូកែ!
ភាគទី ៤ : ការថើបគ្រាន់តែជាចំណុចផ្តើម!
ភាគទី ៥ : យកបានតែចិត្តស្អប់!
ភាគទី ៦ : យ៉ាងណាគាត់ក៏នៅតែស្រលាញ់អូន!
ភាគទី ៧ : រឺប៉ុន្នឹងមិនទាន់ហៅថាឈឺទេ?
ភាគទី ៨ : ព្រោះ ណាមជូន ជាបុរសល្អ!
ភាគទី ៩ : នឿយហត់ខ្លាំងណាស់មែនទេ?
ភាគទី ១០: បងមិនអាចស្អប់អូនឡើយ!
ភាគទី ១១ : ទោសធ្ងន់បំផុតគឺកុហក!
ភាគទី ១២ : ស្នេហាពួកយើងមិនសមស្រប!
ភាគទី ១៣ : ហៅបងថា ជូន ! 19+⚠️
ភាគទី ១៤ : ក្តីសុខដែលកើតមាន!
ភាគទី ១៥ : មានប្តីពីពេលណា?
ភាគទី ១៦ : ព្រោះប្រពន្ធខ្ញុំពូកែគ្រប់យ៉ាង!
ភាគទី ១៧ : យើងគឺ រីស្សាណា ហ្វីរីស ណា៎!
ភាគទី ១៨ : ជំនួបលើកដំបូង !
ភាគទី ១៩ : គេគឺ ណាមជូន អាល់ហ្វាណូ ?!
ភាគទី ២០ : បញ្ហាកំពុងតែខិតមកដល់!
ភាគទី ២១ : ជាការចាប់ផ្តើម!
ភាគទី ២២ : បងស្រលាញ់អូនជាអូន 🔞
ភាគទី ២៣ : ថ្ងៃណាមួយគេនឹងយល់!
ភាគទី ២៤ : គម្លាតរវាងយើង
ភាគទី ២៥ : លោកជាបុរសល្អខ្លាំងណាស់ !
ភាគទី ២៦ : ជាមនុស្សសំខាន់របស់គេ
ភាគតី ២៧ : អូនជាមនុស្សកំណាញ់!
ភាគទី ២៨ : ខ្ញុំខ្លាចខ្លាំងណាស់លោក ណាមជូន !
ភាគទី ២៩ : ស្រលាញ់? ទុកចិត្ត ?
ភាគទី ៣០ : ស្រោមមុខតួឯក !
ភាគទី ៣១ : ហួងហែង !?
ភាគទី ៣២ : សន្យានៅតែជាសន្យា !
ភាគទី ៣៣ : កិច្ចសន្យាឈឺចាប់ !
ភាគទី ៣៤ : មនុស្ស អាយឃ្យូ ខ្ពស់!?
ភាគទី ៣៥ : អូនមានតម្លៃជាងនរណាទាំងអស់!
ភាគទី ៣៦ : ខឹងអូនរឿងអីទៅ ? 🔞
ភាគទី ៣៧ : កុំក្បត់សម្តីណា៎!
ភាគទី ៣៨ : ខ្ញុំជាស្វាមីរបស់ រីណា !
ភាគទី ៣៩ : នាងរីករាយទេ ?
ភាគទី ៤០ : ច្បាស់ចិត្តថាបែបនឹងទេ?
ភាគទី ៤១ : បងប្រច័ណ្ឌមែនទេ ?
ភាគទី ៤២ : អូនក៏ស្រលាញ់បង !
ភាគទី ៤៣ : រីករាយជាថ្មី
ភាគទី ៤៤ : មិនទាន់ពេញលេញទេ!
ភាគទី ៤៥ : អាថ៌កំបាំង
ភាគទី ៤៦ : ខ្ញុំជឿជាក់នាង
ភាគទី ៤៧ : លោកឆ្កួតដល់កម្រិត!
ភាគទី ៤៨ : ខ្ញុំដែលត្រូវការនាង!
ភាគទី ៤៩ : ជម្រើស!
ភាគទី ៥០ : សប្រែជាខ្មៅ
ភាគទី ៥១ : ថ្នាំបំពុលដែលស្ថិតក្នុងដបថ្នាំបន្សាប!
ភាគទី ៥២ : ដើរចេញ?
ភាគទី ៥៣ : ចង់លែងលះ !
ភាគទី ៥៤ : អូនជារបស់បង 🔞
ភាគទី ៥៥ : យើងមិនដែលឲ្យនរណាជាន់យើងឡើយ!
ភាគទី ៥៦ : រឿងជាន់លើរឿង
ភាគទី ៥៧ : នរណាល្ងង់ជាង?
ភាគទី ៥៩ : ស្មានតែយើងល្ងង់មែនទេ?
ភាគទី ៦០ : មនុស្សដែលត្រូវបាត់បង់ទៅ!
ភាគទី ៦១ : មិនទុកចិត្ត
ភាគទី ៦២ : មិនលេបសម្តី
ភាគទី ៦៣ : ការពិតដ៏ឈឺចាប់
ភាគទី ៦៤ : ទំនាក់ទំនងដែលត្រូវកាត់ផ្តាច់
ភាគទី ៦៥ : មនុស្សសំខាន់ដែលបាត់បង់ទៅ
ភាគទី ៦៦ : គេយ៉ាងម៉េចទៅហើយ ?
ភាគទី ៦៧ : ជាមនុស្សដែលគេតាមរកមែនរឺក៏អត់ ?
ភាគទី ៦៨ : បងរកអូនឃើញហើយ
ភាគទី ៦៩ : ជំនួបជាថ្មី
ភាគទី ៧០ : គេមិនស្អប់លោកទេ
ភាគទី ៧១ : សារជាថ្មី 🔞
ភាគបញ្ចប់ : សុភមង្គលដែលកើតមាន 💜

ភាគទី ៥៨ : ជិតស្គាល់នរកហើយ!

657 30 15
By PhanouSout

"អាឡូ រីណា ? នេះបងកំពុងតែចង់ខលទៅអូនល្មម!"។ ណាមជូន លើកទូរស័ព្ទដៃមកនិយាយយ៉ាងរីករាយខណៈ យ៉ុនហ្គី ក៏លួចមើលគេដោយរីករាយផងដែរ។

( ហឹស!!! ចឹងហេ៎? នេះក៏ជួបរឿងល្អតែម្តង ណាមជូន អាល់ហ្វាណូ !!) ។ សម្លេងតបតមកវិញជាសម្លេងនារីផ្សេងមិនមែនជាសម្លេងរបស់ រីស្សាណា ឡើយដែលនាំឲ្យនាយបើកភ្នែកធំៗហើយស្លន់ស្លោជាទីបំផុត។

"ន-នាង!!! ស៊ូសាន លីធើរី មែនទេ? ហេតុអីនាងកាន់ទូរស័ព្ទរបស់ រីណា ? ឯណា រីណា ? នាងកុំធ្វើអីផ្តេសផ្តាសឲ្យសោះណា៎!!"។ សម្លេងស្រែកតបរបស់នាយបានធ្វើឲ្យ យ៉ុនហ្គី នឹង ខារ៉ា ងាកមកម់លគេដោយស្រឡាំងកាំងដូចគ្នា។

( ចង់ជួបមែនទេ? និយាយទៅ! ប្តីនាងឯងចង់ជួប!!!! អឹស...កុំមកជួយខ្ញុំអី....កុំមកឲ្យសោះ! មិនបាច់ស្តាប់តាមវានោះទេ-អាយ៎!) ។ ក្រោយលឺសម្លេងភរិយាដែលស្តាប់ទៅហាក់ពិបាកនោះធ្វើឲ្យចិត្តរបស់ ណាមជូន កាន់តែច្របូកច្របល់ជាងមុនទៅទៀត។

"នាងចង់បានស្អី? នាងចង់ធ្វើស្អី?"។ ណាមជូន ក៏សួរដោយអន្ទះសារហើយទៅកាន់ ស៊ូសាន ។

( ឆាប់ទៅធានាដោះលែងបង មីតូ នឹងប៉ារបស់យើងមិនវិញឥឡូវនេះ! លុបចោលឯកសារទាំងអម្បាលម៉ាននោះឲ្យអស់ហើយនាំមេធាវីអះអាងក្តីថាជារឿងយ់ល់ច្រឡំដើម្បីនាំប៉ានឹងបង មីតូ មកវិញហើយនាំមកជួបយើងនៅទីនេះបើចង់បានមីប្រពន្ធឯងទៅវិញ!!! អ្នកណាក្បត់សន្យាយើងនឹងបាញ់បំបែកសន្ទុះក្បាលមីប្រពន្ធឯងហើយ! ក្នុងពេល 3 ម៉ោងនេះបើមិនបានសម្រេចទេយើងនឹងឲ្យឯងយកសាកសពទៅវិញហើយ! )។<ទូត~ទូត> សម្លេងទូរស័ព្ទក៏កាត់ផ្តាចហើយ ណាមជូន ក៏ភាំងស្មារតីទើប យ៉ុនហ្គី នឹង ខារ៉ា ចូលមកមើល។

"មានរឿងអីទៅ ជូន ? និយាយមកណា៎! បងនឹង ខារ៉ា នឹងប្រញាប់ជួយឯង!"។ យ៉ុនហ្គី ក៏សួរនាំហើយ ណាមជូន ក៏ងាកមកមើលគេដោយទឹកមុខមានសម្ពាធ។

"ស៊ូសាន ចាប់ជម្រិត រីណា ហើយបង យ៉ុន !!! នាងប្រាប់ថាក្នុងរយៈពេល 3 ម៉ោងបើយើងមិនធានាទោសឲ្យប៉ារបស់នាងនឹង មីតូ នៅក្រៅឃុំទេ! នាងនឹងសម្លាប់ រីណា ហើយ! នាងក៏ត្រូវការជួបពួកគេផ្ទាល់ទើបព្រមសោះដូរ រីណា មកវិញ! នេះយើងប្រញាប់ទៅតុលាការទៅ!!"។ ណាមជូន ក៏ស្ទុះស្ទាតែម្តងដោយអារម្មណ៍ច្របូកច្របល់ក្នុងខ្លួនកាលបើដឹងថាប្រពន្ធរបស់គេទៅជាបែបនេះហើយ យ៉ិនហ្គី ក៏ចាប់ស្មាគេ។

"សម្រួលស្មារតីសិនទៅ ជូន !!!! ស្លន់ស្លោពេកក៏មិនមែនជាការល្អដែរណា៎!!! តើយើងនឹងអាចធានាសុវត្ថិភាពរបស់ រីណា 100% ថាមិនអីក្នុងខណៈពេលដែលយើងដោះលែងគ្រួសារនាងនោះ? ថាមិនត្រូវគេខឹងឯងបែបនេះច្បាស់ជាបាតដៃជាខ្នងដៃនៅពេលណាមួយមិនខាន ជូន !!!"។ យ៉ុនហ្គី ក៏និយាយដាស់ស្មារតីដែលវង្វេងរបស់គេហើយ ណាមជូន ក៏ចងចិញ្ចើមមមុននឹងលើកដៃច្បូតមុខ។

"ខ្ញុំនឹកឃើញហើយ! ចាំខ្ញុំនឹងលោក ណាមជូន ទៅទីតាំងដែល ស៊ូសាន បានលាក់មនុស្សជាមួយគ្នាចុះហើយចៅហ្វាយទៅដោះស្រាយរឿងនៅឯតុលាការទៅ!!"។ ខារ៉ា ក៏ចេញមុខអះអាងហើយ យ៉ុនហ្គី ក៏ងាកមកចងចិញ្ចើមដាក់នាង។

"នេះវាមិនគ្រោះថ្នាក់ពេកទេរឺ ខារ៉ា ? ទៅពីរនាក់ទាំងមិនដឹងថាគ្នាច្រើនប៉ុណ្ណាផងនោះ!!! នេះខ្ញុំ-!" យ៉ុនហ្គិ ហាក់បារម្ភមុននឹងទ្រឹងសម្តីខណៈ ខារ៉ាស្រវាមកចាប់ដៃគេហើយសម្លឹងមើលគេដោយភាពជឿជាក់។

"បើចៅហ្វាយបារម្ភពីខ្ញុំ! ចៅហ្វាយត្រីវជឿជាក់លើខ្ញុំ! ខ្ញុំមិនបានមើលងាយសត្រូវទេព្រោះមានជីវិតសំខាន់ៗដែលខ្ញុំត្រូវជួយសង្រ្គោះក្នុងដៃច្រើនណាស់! ចំំណែករឿងនៅឯតុលាការខ្ញុំនឹងឲ្យ អេឡិច ជូនចៅហ្វាយទៅគម្រោងការនឹងផែនការគេនឹងរៀបរាប់ជូនចៅហ្វាយតាមសំំណើរនៅតុលាហើយ! ដូច្នេះពេលនេះចៅហ្វាយនឹងយល់ពីគោលបំណងរបស់ខ្ញុំហើយ!"។ ខារ៉ា និយាយដោយមឺុងមាត់ហើយ យ៉ុនហ្គី ហាក់យល់ន័យរបស់នាងទើបគេដាក់ដៃមកក្តោបដៃនាងថ្នមៗ។

"សន្យា! នាងត្រូវតែមានសុវត្ថិភាព!"។ យ៉ុនហ្គី និយាយដោយសម្លឹងមើលនាងដោយក្តីបារម្ភហើយ ខារ៉ា ក៏ងក់ក្បាល។

"មិនអីទេ ជូន ! ពេលនេះមាន ខារ៉ា នៅជាមួយឯងហើយ! មានរឿងអីបងជឿថា ខារ៉ា នឹងជួយជ្រោមជ្រែងឯងបានណា៎! សុំឲ្យសុវត្ថិភាពទាំងអស់គ្នាណ៎! បងនឹងប្រញាប់ចាត់ការហើយដោះស្រាយរឿងរ៉ាវជាមួយពួកឯងតាមក្រោយ!"។ យ៉ុនហ្គី ក៏ដាក់ដៃលើស្មាគេហើយ ណាមជូន ក៏ងក់ក្បាល។

'អរគុណបង យ៉ុន ! តោះ ខារ៉ា!"។ ណាមជូន ក៏ប្រញាប់ចាកចេញទៅជាបន្ទាន់ហើយ យ៉ុនហ្គី ក៏បន្តរកផ្លូវទៅធ្វើកិច្ចការរបស់គេដូចគ្នា។

<ទឺង>"នេះជាទីតាំងដែល ស៊ូសាន បានទម្លាក់មកឲ្យខ្ញុំ!"។ ខណៈនៅក្នុងរថយន្តនោះក៏មានសារមួយផ្ញើចូលទើប ណាមជូន លើកមកបង្ហាញ ខារ៉ា ហើយពួកគេក៏ចេញដំណើរទៅយ៉ាងរហ័ស។

ឃ្លាំងចាស់ ....

"នាងឯងចង់សម្លាប់យើងក៏សម្លាប់ទៅ!!!! កុំមកធ្វើរឿងអត់បានការច្រើនពេក!!"។ ពេលនេះចំនងដៃចងរឹតដៃតូចរបស់នាងជាប់កៅអីយ៉ាងណែនហើយនាងក្រមុំក៏ប្រើកែវភ្នែកកាចមុតបើកសម្លឹង ស៊ូសាន ដោយកំហឹង។

"សម្តីនាងឯងបានខ្លាំងណាស់ រីស្សាណា ! ជិតចុលជ្រោះមរណៈហើយនៅមិនទាន់ដឹងខ្លួនទៀត!!!!"។ ស៊ូសាន ក៏ស្ទុះទៅចាប់បោចសក់របស់ រីស្សាណា ហើយភ្ញើយមុខនាងឡើងដែលសុទ្ធតែជាស្នាមរបួសដោយសារតែកាវាយដំរបស់ ស៊ូសាន មកលើនាង។

"លែងយើងមីថោកទាប!!!! នាងឯងខឹងស្អប់យើងចាប់យើងមកម្នាក់ឯងបានហើយ! លែង ចូដេន ទៅ!!! ហើយមកតទល់នឹងយើងទៅ!!! កុំបានតែល្បិចក្រោយខ្នងពេកមីអន់-អាយ៎!"។<ផាច់>កែវភ្នែកកំណាចបានសម្លក់ រីស្សាណា មុននឹងវាត់មួយដៃចូលផ្ទៃមុខដែលហើមនោះមួយដៃនាំឲ្យជ្រាបឈាម។

"ប្រយ័ត្នយើងយកដែកគោលមកដុំមាត់ឆ្កែនាងឯងណា៎ រីស្សាណា !!! យើស!!! នាងឯងកាលពីនៅផ្ទះនោះក៏ខ្លាំងដៃដាក់យើងសម្បើមណាស់!!! វៃយើង ជេរយើង ដៀលយើង! ចុះពេលនោះ? មាត់ដ៏ឆ្លែរបស់នាងឯងក៏នៅតែខ្លាំងដដែលណ៎!!! យើងចង់ប្រាប់ថាជីវិតនាងវារៀបនឹងដាច់ផឹងហើយមានដឹងខ្លួនទេ? ឆឹស! នៅមានមុខអង្វករជំបួសប្រុសសហាយនាងឯងទៀតណ៎? អេ៎! នេះយើងស្មានមិនដល់ថានាងឯងមើលទៅដូចជាស្រលាញ់ប្តីហើយប្រច័ណ្ឌប្តីណាស់ស្មានមិនដល់ជាស្រីកាកីចឹងសោះណា៎!! ហាស ហាស ហាស-អឹស!"។ <ភើយ>ខណៈពេលដែល ស៊ូសាន កំពុងតែសើចនោះក៏ត្រូវ រីស្សាណា ស្តោះទឹកមាត់ដាក់មុខនាំឲ្យនាង៏ត្រូវភ្ញាក់ផ្អើលមុននឹងងាកមកមើលនាងដោយខឹងសម្បារ។

"ហាស ហាស ហាស ! សើចទៅ! ហាមាត់នាងឲ្យធំទៅអាលយើងបានខាកស្តោះកាកសំណល់ចូលក្រអូមមាត់ដ៏ស្អុយរបស់នាងឯង! អស្ចារ្យស្អីនា-អឺម!"។<ផាច់>ខណៈដែល រីស្សាណា សើចឌឺដងនោះ ស៊ូសាន ក៏ទាញស្កុតមកបិទមាត់នាងមុននឹងទះ រីស្សាណា មួយដៃទៀតដោយកំហឹង។

"នេះឯងជិតស្គាល់នរកហើយកុំមកបញ្ជួសយើងណា៎ រីស្សាណា !!!! កុំសម្លីខ្លាំងយើងពេកយល់ទេ! មុខនាងឯងនេះវាមិនចេះខ្លាចទេបើមិនឲ្យស្គាល់ថ្នាំខ្លាំង! ចាំយកដំបងវាយឆ្កែមកវាយឲ្យនាងឲ្យដឹងខ្លួនម្តងណា៎!!! ហឹស!"។ ស៊ូសាន ក៏តម្រង់ទៅទាញដំបងឈើយ៉ាងធំហើយកាន់វាតម្រង់មកកាន់ រីស្សាណា ដែលសម្លក់នាងហើយ ស៊ូសាន ក៏លើកដំបងនោះយារឡើងខ្ពស់មុននឹងទម្លាក់មកបម្រុងវាយនារីដែលបិទភ្នែកយ៉ាងជិតក្នុងភាវនាសង្ឃឹុំថាកូននាងដែលនៅក្នុងពោះុំិនកើតអីទៅចុះបើនាងពិតជាត្រូវគេសំពងមែននោះ។

<ប្រាវ>ដំបងឈើធំនោះបានបាក់ជាពីរកំណាត់ភ្លាមៗដោយកម្លាំងវាយមួយទំហឹងរបស់ ស៊ូសាន មកលើកអ្នកដែលនាងចង់វាយហើយ រីស្សាណា ឯណេះខំបិទភ្នែកបំណាច់ថានឹងទទួលការឈឹចាប់ដោយមិនអាចតវ៉ានាងបែរជាមិនមានអារម្មណ៍ថាឈឺទ់បខំបើកភ្នែកមកក៏ឃើញមានដងខ្លួនក្រាស់មួយមករងពីលើនាងហើយ រីស្សាណា ក៏ស្លន់ស្លោតែម្តងពេលដែលឃើញក្បាលគេស្រោបដោយឈាមជោកលើសំបត់នាងនោះ។

"ចូ-ចូដេន! ម៉េចក៏លោកធ្វើចឹងហា៎?"។ រីស្សាណា ក៏ហៅឈ្មោះបុរសម្នាក់ដែលរត់មកការពារនាងនោះយ៉ាងភ័យស្លន់ស្លោហើយគេក៏ងើបមកមើលនាងដោយទឹកមុខឈឺចាប់មុននឹងប្រឹងញោចស្នាមញញឹមដាក់នាង។

Continue Reading

You'll Also Like

1.3M 101K 41
"Why the fuck you let him touch you!!!"he growled while punching the wall behind me 'I am so scared right now what if he hit me like my father did to...
38.2K 1.5K 79
ជារដូវកាលចុងក្រោយក្នុងចំណោមរដូវកាលទាំង 7 របស់ស៊េរី : សំណព្វចិត្តម៉ាហ្វៀ ( Mafia's sweetheart ) 🔥💜ជាប្រភេទរឿងរ៉ាវស្នេហាមិនសមប្រកបនឹងកើតមានតាំងពីវិន...
659 54 9
សេចក្តីស្រឡាញ់ដែលដុះពន្លកផ្តើមចេញពីចំណងសន្យារវាងចាស់ទុំ បានចងផ្តោបមនុស្សពីរនាក់ដែលតែងតែមិនត្រូវគ្នា រាល់ពេលដែលជួបមុខគ្នា ប្រែក្លាយជាស្រឡាញ់គ្នាបាត់មុ...
838K 69.8K 34
"Excuse me!! How dare you to talk to me like this?? Do you know who I am?" He roared at Vanika in loud voice pointing his index finger towards her. "...