🖤🍂 Now I'm change🍁🖤(Compl...

By BarryNaEmily

200K 15K 182

ខ្ញុំមិនមែនជាគីម ឆេវី ទៀតនោះទេ តែពេលនេះខ្ញុំជា គីម ថេយ៉ុង🙂 Jeon jungkook x Kim Taehyung 💜🙆🏻‍♀️ Write by J... More

Part 1 : អាក្មេងសម្រាម !!
Part 2 : ខ្ញុំមិនចេះហែលទឹកទេ !!!
Part 3 : ប្រយ័ត្នសម្តីរបស់លោកខ្លះទៅ !!!
Part 4 : ជម្រះបញ្ជី
Part 5 : លាងសម្អាតខ្លួន !!!
Part 6 : ឯងជាកូនគណៈរដ្ឋមន្ត្រីហេស៎?
Part 7: ស្នាមថើបដំបូង
Part 8 : ហ្គេមចាប់ផ្តើមហើយ !!
Part 9 : យើងសាកទាក់ទងគ្នាទេ?
Part 10 : សម្រេចមួយជំហាន
Part 11 : រីករាយថ្ងៃកំណើត
Part 12 : រាត្រីចុងក្រោយនៃសេចក្តីសុខ!!
Part 13 : ឯងជារបស់យើងហើយ 🔞
Part 14 : បោកប្រាស់?????
Part 15 : មនុស្សរុក្ខជាតិ!!
Part 16 : នឹកនា
Part 17 : ហេតុអីឯងមិនវិលត្រឡប់?
Part 18 : ការបើកភ្នែកឡើងម្តងទៀត
Part 19 :ចាំជួបគ្នាណា ចន ជុងហ្គុក !!
Part 20 :ការវិលត្រឡប់ !!
Part 21 : ភ្ជាប់ពាក្យ!!
Part 22 : ប្រច័ណ្ឌ !!
Part 23 : ខ្ញុំនឹងអោយលោកស្គាល់រសជាតិម្តងនូវអ្វីដែលលោកធ្លាប់ធ្វើមកលើខ្ញុំ !!!!
Part 24 : ទីបំផុតបងក៍រកអូនឃើញ
Part 26 : បងស្រលាញ់អូន !!
Part 27 : ឃើញត្រឹមស្នាមញញឹមអូនក៍បងអស់ចិត្ត
Part 28 : បងស្រលាញ់អូនទេ?🔞
Part 29 : ឈាម !!!!
Part 30 : ការចាកចេញរបស់បងសង្ឃឹមថាអូននឹងមានក្តីសុខ !!!
Part 31 : តើបងទៅណា?
Part 32 : ឯងជាអ្នកណា ?
Part 33 : អូននឹងធ្វើអោយបងចាំអូន !!!
Part 34 : ហេតុអីបងចាំបាច់លាក់អូន ?
Part 35 : មនុស្សពូកែរបស់អូន !!!
Part 36: រៀបការ
Part 37 : បងហត់ហើយ!!!
Part 38: រោគចិត្ត
Part 39 : ខ្ញុំជាប្រពន្ធចន ជុងហ្គុក!
Part 40 : ប្តីប្រពន្ធស្របច្បាប់!!!
Part 41 : ឆ្ងាញ់ណាស់!! 🔞
Part 42 : កូនស្វា!!
Part 43: លេខាថ្មី!!
Part 44 : ប្រពន្ធ VS លេខា
Part 45 : ស្អាតណាស់!!!
Part 46 : សូមទោស!!
Part 47 : អូនសូមទោស!!
Part 48: គ្រប់យ៉ាងក៍ព្រោះតែអូន
Part 49 : លោកនឹងមិនរួចខ្លួននោះទេ!!
Part 50 : ចង់បានណាស់ឬរបស់មានម្ចាស់នឹង?
យោបល់💕🙆🏻‍♀️
Part 51 : ស្អុយណាស់!!
Part 52: គម្រោងការ!!
Part 53 :នៅចាំក្មេងម្នាក់នេះទេ??
Part 54 : មេជ្រូក
Part 55 : សមាជិកថ្មី
__ ភាគបញ្ចប់__

Part 25 : បញ្ឈឺឬខ្ញុំជាចំណែកលើស?

3.9K 299 2
By BarryNaEmily

__ Night 🌃__
    
     ក្រោយពីនៅក្នុងបន្ទប់ឡើងមួយល្ងាចរាងតូចក៍សម្រេចចិត្តចុះមកខាងក្រោក ។

" ថេយ៍!!/ ថេយ៍!! " គ្រាន់តែចុះមកដល់ភ្លាមក៍មានសំឡេងមនុស្សពីរនាក់ហៅឈ្មោះគេព្រមគ្នា ។

"  ហិហិ បងសាងយូ នេះបងញុាំបាយហើយឬនៅ? " រាងតូចញញឹមញញែមដើរមកអោបដៃនាយកម្លោះសាងយូ ដោយមិញនេះជុងហ្គុកក៍បានហៅគេដែលតែគេបែបជាធ្វើមិនឮទៅវិញ ។

" នៅទេ " សាងយូញញឹមមុននឹងឆ្លើយជាមួយរាងតូចវិញ នៅពេលឃើញគេមកសិទ្ឋិស្នាលហើយធ្វើចរឹកគួរអោយស្រលាញ់បែបនេះ សាងយូមានអារម្មណ៍ថាគេមានសង្ឃឹមក្នុងការយកធ្វើថេយ៉ុងធ្វើជាមនុស្សរបស់ខ្លួន។ ( គេបញ្ឈឺប្តីគេទេបងអើយ😥)


" តោះចឹងយើងញុាំជាមួយគ្នាតែម្តងទៅ អូនក៍មិនទាន់បានញុាំដែរ " ថេយ៉ុងញញឹមអោបដៃសាងយូឡើងស្អិតបណ្តើរសាងយូទៅតុបាយ រាងតូចដើរបំបុកស្មានាយកម្លោះជុងហ្គុក ដោយមិនខ្ចីខ្វល់អីបន្តិច ។

" គេបញ្ឈឺខ្ញុំមែនទេ? ចុះបើគេមិនបានបញ្ឈឺនោះ " ជុងហ្គុកសម្លឹងមើលថេយ៉ុងមិនដាក់ភ្នែក ចាប់ផ្តើមគិតរឿងជាច្រើននៅក្នុងចិត្ត តែក៍ត្រូវជម្រះចោលវិញនៅពេលឮរាងតូចហៅ ។

" នែ ហេតុអីក៍នៅឈរដូចរូបចម្លាក់បែបនេះ មិនឃើញពួកខ្ញុំអង្គុយចាំទេហេស៎? ហេតុអីក៍មិនមកដួលបាយ ? " ថេយ៉ុងស្រែកសួរទៅកាន់នាយកម្លោះជុងហ្គុក ទាំងមុននេះអ្នកបម្រើផ្សេងទៀតដួលហើយតែគេមិនព្រម ។ 

" បាទ " ជុងហ្គុកញញឹមបន្តិចទើបចូលទៅដួលបាយ នាយកម្លោះខំប្រឹងញញឹមឡើងដាក់មនុស្សដែលនាយស្រលាញ់ តែពេលនេះមិនដឹងថាគេអាចនៅស្រលាញ់នាយឬអត់ទេ?

" បងសាកញុាំអានេះទៅណា អូនដឹងថាបងចូលចិត្តវា ចាំអូនបញ្ចុក " ថេយ៉ុងញញឹមដួលម្ហូបយកមកជិតមាត់សាងយូដោយនិយាយសម្តីផ្អែមល្ហែម សាងយូក៍ញញឹមបើកមាត់អោយរាងតូចបញ្ចុក ធ្វើអោយរាងក្រាស់ដែលកំពុងឈរមើលនេះមានអារម្មណ៍ថាអន់ចិត្តមានអារម្មណ៍ថាឈឺចាប់  ហេតុអីមិនមែនជាគេដែលអង្គុយអោយថេយ៉ុងបញ្ចុកបែបនេះ ?

" ត្រូវហើយ គេមិចនឹងអាចធ្វើបែបនេះដាក់ឯងដូចមុនទៅអាហ្គុក ពេលនេះគេត្រឡប់មកសងសឹកឯងមិនមែនស្រលាញ់ឯងទេ ហុឹក."  ជុងហ្គុកសើចនៅក្នុងចិត្តចម្អក់អោយខ្លួនឯង ពេលនេះគេយល់អារម្មណ៍មួយនេះហើយអារម្មណ៍ច្រណែនអារម្មណ៍ហួងហែងតែធ្វើអីមិនបាន វាពិបាកខ្លាំងណាស់។

ប្រាវ 💢

    ថេយ៉ុងយកដៃប៉ះអោយចានក្បែរនោះធ្លាប់បែកខ្ចាត់ខ្ចាយ មុននឹងស្រែកឡើង ៖

" ជុងហ្គុកមកសម្អាតទីនេះអោយស្អាត !!! តោះយូរៗយើងទៅអង្គុយមើលទូរទស្សន៍ទៅកុំនៅអង្គុយទីនេះអី " ថេយ៉ុងស្រែកហៅជុងហ្គុកអោយមកបោសសម្អាត មុននឹងងាកមកញញឹមដាក់សាងយូហើយអោបដៃគេទៅអង្គុយលើសាឡុង  មួយថ្ងៃនេះឮតែសម្លេងរាងតូចហៅនាយកម្លោះជុងហ្គុកមិនឈប់ធ្វើអីក៍នាយ អ្នកបម្រើផ្សេងទៀតមិនខ្ចីហៅ ។

" បាទ " សាងយូញញឹមងើបដើរទៅអង្គុយលើសាឡុង

" ថេយ៍ នេះអូន..." សាងយូស្រាប់តែភ្ញាក់ផ្អើលនៅពេលថេយ៉ុងស្រាប់តែឡើងមកអង្គុយភ្លៅរបស់នាយ ចំណែកនាយកម្លោះជិងអង្គយកសម្លឹងមើលមកពួកគេដោយកែវភ្នែកដែលមិនអាចស្មានដឹងថាគេមានអារម្មណ៍យ៉ាងមិច ។

" អូនមិនចង់អង្គុយសាឡុងទេ " ថេយ៉ុងធ្វើមុខជូៗនិយាយធ្វើមុខធ្វើមាត់គួរអោយស្រលាញ់ តែភ្នែកដៀងមកមើលអ្នកកម្លោះដែលកំពុងសម្អាតអំបែកចាននេះមិនឈប់ ។

សុឺត 💋 ថេយ៉ុងស្រាប់លេចស្នាមញញឹមឡើងពេលឃើញនាយកម្លោះងាកមកគេក៍ប្រញាប់អោនទៅថើបថ្ពាល់សាងយូភ្លាម

" អូយ !!! " ដោយតែរវល់តែងាកមើលថេយ៉ុងរហូត គ្រាន់តែឃើញថេយ៉ុងថើបសាងយូរភ្លាម នាយកម្លោះក៍ក្តាប់ដៃខ្លួនឯងឡើងណែនដោយភ្លេចថាគេកំពុងកាន់អំបែក ។

" យ៉ាងមិចហើយអ្នកកម្លោះ ? " ម៉ែដោះចូលមកសួរជុងហ្គុក នៅពេលឃើញដៃគេហូរឈាមចេញមកឡើងច្រើនហើយនៅមានកម្ទេចអំបែកជាប់នឹងដៃទៀត ព្រោះនាយក្តាប់ដៃ។

" មិនអីទេណាអ៊ំស្រី " ជុងហ្គុកញញឹមដាក់គាត់បន្តិច
តែញញឹមមិនសូវសមទេ ព្រោះវាឈឺតែក៍ឈឺមិនស្មើនឹងចិត្តហើយបេះដូងពេលនេះទេ ។

" រំអួយ!! ជាមនុស្សប្រុសទេមុតពិននឹងវាដាច់ខ្យល់ស្លាប់ទេ ធ្វើការពិននឹងក៍មិនកើតចឹងបានរលាយមកធ្វើអ្នកបម្រើគេបែបនេះ " ថេយ៉ុងនិយាយឆ្លើយដោយប្រើពាក្យសម្តីពេបជ្រាយបែបនេះ មុននឹងអោបដៃសាងយូឡើងទៅខាងលើ តែភ្នែកចេះតែដៀងមើលដៃរបស់រាងក្រាស់មិនឈប់ ។


" ហុឹក..ឯងរំអួយណាស់អាហ្គុក...ហុឹក..វាសមនឹងទង្វើរបស់ឯងដែលធ្លាប់ធ្វើដាក់គេហើយ...ឯងត្រូវតែទទួលយកវាអោយបាន " ជុងហ្គុកញញឹមមើលដំណើររាងតូចដែលឡើងទៅខាងលើជាមួយសាងយូនោះ ។


" មោះ អ្នកកម្លោះអ៊ំលាងរបួសអោយ មើលចុះទុកយូរមិនបានទេឈាមច្រើនណាស់ " ម៉ែដោះកាន់ប្រអប់ថ្នាំមកលាងរបួសអោយនាយ តែជុងហ្គុកស្រាប់តែប្រកែក ។

" មិនអីទេណាអ៊ំ ចាំខ្ញុំចាត់ការខ្លួនឯងវិញអ៊ំទៅសម្រាកចុះណា " ជុងហ្គុកញញឹមយកប្រអប់ថ្នាំពីក្នុងដៃរបស់គាត់មុននឹងប្រកែក ។

" តាមចិត្តចុះចឹង អ៊ំទៅសម្រាកហើយ " ម៉ែដោះញញឹមដាក់គេបន្តិចទើបដើរទៅបន្ទប់សម្រាកទៅ ។

   នាយកម្លោះជុងហ្គុកទុកប្រអប់ថ្នាំនៅលើតុចោលហើយក៍ដើរទៅបន្ទប់ ។


" ហុឹក ពេលនេះគេកំពុងបញ្ឈឺឬក៍ខ្ញុំជាចំណែកលើសទៅ ? ហុឹក....ត្រូវហើយ..ឯងចេះតែគិតថាគេបញ្ឈឺទៅកើត មនុស្សដូចឯងនឹងគេមិចនឹងអាចនៅមានចិត្តស្រលាញ់ឯងទៀតនោះ ឯងគិតតែខ្លួនឯង ហុឹក...ឯងត្រូវសងការឈឺចាប់គេវិញអោយអស់..សងហើយក៍ដល់ពេលឯងត្រូវចេញពីជិវិតគេដែរ..មនុស្សដូចឯងមិនសមនឹងគេទេ " ជុងហ្គុកសើចចម្អក់ខ្លួនឯងម្តងហើយម្តងទៀតមុននឹងនិយាយពាក្យឈឺចាប់ចេញមក ទឹកភ្នែកនៃការឈឺចាប់ក៍ស្រក់ចុះមកដោយមិនដឹងខ្លួន នាយកម្លោះប្រញាប់លើកដៃជូតចេញភ្លាម ។



" បើដឹងថាពេលបងរកអូនឃើញហើយ វាឈឺបែបនេះបងប្រហែលជាជ្រើសរើសយកមិនតាមរកអូនសុខចិត្តអង្គុយនឹកអូនម្នាក់ឯង ក៍មិនចង់មកឃើញទិន្នភាពឈឺចាប់អស់នេះដែរ បងសុខចិត្តធ្វើជាមនុស្សអាត្មានិយម " ជុងហ្គុកលើកទូរស័ព្ទមើលរូបថតរបស់រាងតូចមុននឹងលើកដៃទៅអង្អែលលើរូបនោះបន្តិច មុននឹងនិយាយឡើងដោយស្នាមញញឹមដែលឈឺចាប់បំផុត ។


    នាយកម្លោះអង្គុយមើលមួយសន្ទុះក៍បិទភ្នែកគេងលក់ទៅដោយមិនដឹងខ្លួន។ នាយកម្លោះគេងលក់ដោយដៃនៅកាន់ទូរស័ព្ទជាប់នៅឡើយ របួសក៍មិនបានលាង បាយក៍មិនបានញុាំ ទឹកក៍មិនបានងូត ។

__________

ម៉ោង11យប់

   កម្លោះតូចថេយ៉ុងដើរចុះពីលើបន្ទប់មក មុននឹងដើរទៅបន្ទប់នាយកម្លោះជុងហ្គុកតែមិនដឹងទៅធ្វើអី?

" ហឹម មិនបាច់ចូលទៅទេ កុំអោយគេដឹងថាយើងបារម្ភពីគេ " ថេយ៉ុងប្រុងនឹងលើកដៃបើកទ្វារចូលហើយ តែក៍ទម្លាក់ដៃវិញ បែរមុខត្រឡប់ទៅវិញតែក៍ត្រូវឈប់នៅពេលឮសំឡេងថ្ងូរចេញពីបន្ទប់នាយកម្លោះ

ក្រាក

" ជុង!!! " ថេយ៉ុងបើកទ្វារចូលមកឃើញនាយកម្លោះដេកអោបដៃហើយញើសឡើងជោគខ្លួន បបូរមាត់ឡើងស្លេក

" ហឹម រងារណាស់....ហឹមរងារ " ជុងហ្គុកគេងអោបដៃនិយាយពាក្យថារងារឡើងញ័របបូរមាត់

" ស្លាប់ហើយខ្លួនក្តៅខ្លាំងម្លេះ ? ជុង លោកយ៉ាងមិចហើយ " ថេយ៉ុងលើកដៃទៅស្ទាបខ្លួននាយ ទើបដឹងថាកម្តៅក្នុងខ្លួននាយឡើងខ្លាំងណាស់ ទើបប្រញាប់លើកគេអោយគេងអោយស្រួលបួលដកទូរស័ព្ទចេញពីដៃនាយ ទើបងាកមកសួរនាយកម្លោះ

" ប្រុសចង្រៃហេតុអីក៍មិនលាងរបួស ? " ថេយ៉ុងស្រាប់ក្រឡេកទៅឃើញដៃរបស់នាយដែលមានឈាមហូរចេញមករឹមៗនៅមានអំបែកជាប់នៅទីនោះមិនទាន់ដកទៀត រាងតូចមានអារម្មណ៍ថាខឹងផង បារម្ភផង

" ហឹម រងារណាស់....រងារ" ជុងហ្គុកនៅតែទន្ទេញពាក្យថារងា រាងតូចប្រញាប់ងើបទៅរកភួយរាងក្រាស់បន្តិចយកមកដណ្តប់អោយនាយ

" យ៉ាងមិចដែរ? ពិននឹងបាត់រងារខ្លះទេ ? " ថេយ៉ុងសួរទៅនាយកម្លោះដោយក្តីបារម្ភ គេត្រឡប់មកសងសឹកមែនតែចិត្តនិងបេះដូងរបស់គេនៅតែស្រលាញ់នាយមិនបានបាត់ទៅណាទេ ។

" ចាំបន្តិចណា ខ្ញុំទៅទឹកមកជូតខ្លួនអោយលោក" ថេយ៉ុងនិយាយហើយក៍ងើបចេញទៅ។

   មួយសន្ទុះក្រោយមករាងតូចក៍ចូលមកវិញជាមួយនឹងទឹកមួយចានដែក និងប្រអប់ថ្នាំ។

" ហេតុអីក៍ទុកវាអោយក្លាយទៅជាបែបនេះ? ហឹម មើលចុះសុទ្ធតែកម្ទេចអំបែក ហុើយ " ថេយ៉ុងលើកដៃនាយមកមើលឃើញឈាមហូរឡើងកកទៅហើយនៅកម្ទេចអំបែកជាប់ឡើងពេញដៃទៀត នេះនាយមិនមានអារម្មណ៍ថាឈឺខ្លះទេហេស៎? បានទុកដល់ថ្នាក់នេះ ។


" ហឹម " ជុងហ្គុកក្រហឹមនៅក្នុងបំពងករនៅពេលទទួលដឹងថាមានអារម្មណ៍ផ្សារៗនៅកន្លែងរបួស តែនាយក៍បើកភ្នែកមិនរួចព្រោះអស់កម្លាំងខ្លាំងពេក ។

" ទ្រាំទៅណា ខ្ញុំលាងថ្នមៗទេ " នៅពេលមើលទៅនាយដូចជាឈឺរាងតូចក៍និយាយឡើងដោយដៃជូតផ្តិលនឹងដកអំបែកចេញពីដៃនាយថ្នមៗ 

" នេះលោកនៅទុកវាទៀតហេស៎? " ថេយ៉ុងស្រាប់តែចាប់អារម្មណ៍នាឡិកាដែលនាយកំពុងពាក់ វាគឺជានាឡិកាដែលគេទិញអោយពេលថ្ងៃកំណើតនាយនោះ តែវាក៍ត្រូវនៅថ្ងៃដែលនាយប្រាប់ថាបោកប្រាស់គេដែរ ចុះហេតុអីនាយយកទៅជួសជុលមកពាក់ទៀត?

ក្រោយពីដកអំបែក លាងរបួសហើយរុំរបួសអោយនាយរួចហើយ ថេយ៉ុងក៍ជ្រលក់កន្សែងមកជូតខ្លួនអោយគេម្តងព្រោះកម្តៅគេពេលនេះមិនទាន់ស្រកទេ។

" ហុើយ វាថីឯងកាថេ ឯងក៍ធ្លាប់ឃើញខ្លួនគេដែរ វាមិនងាប់ទេ " ថេយ៉ុងលើកដៃមកប្រលេះលេវអាវនាយកម្លោះចេញដើម្បីជូតខ្លួន មុខគេកម្ក្តៅឡើងភាយៗ ចង់ខ្លាំងជាងអ្នកឈឺទៀត នៅពេលឃើញរាងកាយល្អឥតខ្ចោះមួយនេះ ទ្រូងហាប់ណែន មានអា៨កង់នោះទៀត អូយយយសង្ហាណាស់។

" លោក!!! " រាងតូចភ្ញាក់បះដៃបះជើងនៅពេលនាយកម្លោះចាប់អោបគេផ្អឹបនឹងទ្រូងរបស់នាយបែបនេះ

" ហឹម...បងសូមទោសណា...បងសូមទោសណា...បងស្រលាញ់អូន...កុំទៅណាចោលបងអីបានទេឆេវី..." ជុងហ្គុកបិទភ្នែកនិយាយមមើល តែក៍ធ្វើអោយរាងតូចនេះសងំស្ងៀមស្តាប់ពាក្យដែលនាយនិយាយដោយក្តីរំភើប ។

" ហឹម នេះគឺ....." ថេយ៉ុងក្រឡេកទៅឃើញទូរស័ព្ទនាយកម្លោះ ទើបគេឈោងយកមកបើកមើលហើយក៍មានអារម្មណ៍រំភើបជាខ្លាំងនៅពេលឃើញរូបនៅលើអេក្រង់ទូរស័ព្ទរបស់នាយគឺជារូបរបស់ខ្លួនដែលអង្គុយញុាំបាយដោយមិនដឹងខ្លួន។

" លោកធ្លាប់លួចថតរូបខ្ញុំដែលហេស៎? " ថេយ៉ុងងាកមកមើលមុខអ្នកដែលកំពុងអោបខ្លួនជាប់ដោយក្តីរំភើប គេមិនដែលដឹងហើយរិតតែមិនដែលគិតថានាយថតរូបខ្លួនហើយយកមកដាក់លើអេក្រង់ទូរស័ព្ទបែបនេះ ។

☞︎︎︎𝚃𝚘 𝚋𝚎 𝚌𝚘𝚗𝚝𝚒𝚗𝚞𝚎𝚍
[ 𝚎𝚗𝚢𝚘𝚢 𝚛𝚎𝚊𝚍𝚒𝚗𝚐 ♡︎✌︎]
❀✍︎𝑤𝑟𝑖𝑡𝑒 𝑏𝑦 𝑌𝑢𝑠ℎ𝑖𝑘𝑎 𝐸𝑙𝑖𝑛𝑎 シ︎✌︎       

Continue Reading

You'll Also Like

4.7M 528K 58
{Both Zg&Uni} အသေမခွီးရတောင် တစ်ချက်တော့ပြုံးမိဖို့ အာမခံပါတယ် ..💚 Start - { 11,8,2020 } End - { 25,11,2020 } အေသမခြီးရေတာင္ တစ္ခ်က္ေတာ့ျပဳံးမိဖို႔...
15.7K 804 8
ខ្ញុំត្រឡប់មកដើម្បីទាមទារសន្យាដែលពូជំពាក់ខ្ញុំ កុំព្យាយាមរត់គេចពីខ្ញុំ ព្រោះពូជារបស់ខ្ញុំ.....។ ចន ជុងហ្គុក top / ថេយ៉ុង គីម Bottom និពន្ធដោយ: YuNit
74.6K 1.9K 4
កូនជាបេះដូង ជាកែវភ្នែក ជីវិតរបស់dadayទាំងពីរ
418K 10K 85
"ပူတင်းလေးကဘာလဲ" "ကိုကို့အပိုင်" "ကိုကိုတို့ကရောဘာလဲ " "မောင်နှမ" "ဟာ..."