អន្តរាយស្នេហ៍ ( Our love is d...

By PhanouSout

60.1K 2.4K 547

ជារដូវកាលទីពីរក្នុងចំណោមរដូវកាលទាំង 7 ក្នុងស៊េរី : សំណព្វចិត្តម៉ាហ្វៀ ( Mafia's sweetheart ) 💜 ដែលនិយាយពីរឿង... More

Trailer
Character Profile
ភាគទី ១ : មនុស្សបោកប្រាស់!
ភាគទី ២ : ឪបបន្លាក៏បានឲ្យតែក្បែរនាង!
ភាគទី ៣ : គំនិតអាក្រក់គឺគេពូកែ!
ភាគទី ៤ : ការថើបគ្រាន់តែជាចំណុចផ្តើម!
ភាគទី ៥ : យកបានតែចិត្តស្អប់!
ភាគទី ៦ : យ៉ាងណាគាត់ក៏នៅតែស្រលាញ់អូន!
ភាគទី ៧ : រឺប៉ុន្នឹងមិនទាន់ហៅថាឈឺទេ?
ភាគទី ៨ : ព្រោះ ណាមជូន ជាបុរសល្អ!
ភាគទី ៩ : នឿយហត់ខ្លាំងណាស់មែនទេ?
ភាគទី ១០: បងមិនអាចស្អប់អូនឡើយ!
ភាគទី ១១ : ទោសធ្ងន់បំផុតគឺកុហក!
ភាគទី ១២ : ស្នេហាពួកយើងមិនសមស្រប!
ភាគទី ១៣ : ហៅបងថា ជូន ! 19+⚠️
ភាគទី ១៤ : ក្តីសុខដែលកើតមាន!
ភាគទី ១៥ : មានប្តីពីពេលណា?
ភាគទី ១៦ : ព្រោះប្រពន្ធខ្ញុំពូកែគ្រប់យ៉ាង!
ភាគទី ១៧ : យើងគឺ រីស្សាណា ហ្វីរីស ណា៎!
ភាគទី ១៨ : ជំនួបលើកដំបូង !
ភាគទី ១៩ : គេគឺ ណាមជូន អាល់ហ្វាណូ ?!
ភាគទី ២០ : បញ្ហាកំពុងតែខិតមកដល់!
ភាគទី ២១ : ជាការចាប់ផ្តើម!
ភាគទី ២២ : បងស្រលាញ់អូនជាអូន 🔞
ភាគទី ២៣ : ថ្ងៃណាមួយគេនឹងយល់!
ភាគទី ២៤ : គម្លាតរវាងយើង
ភាគទី ២៥ : លោកជាបុរសល្អខ្លាំងណាស់ !
ភាគទី ២៦ : ជាមនុស្សសំខាន់របស់គេ
ភាគតី ២៧ : អូនជាមនុស្សកំណាញ់!
ភាគទី ២៨ : ខ្ញុំខ្លាចខ្លាំងណាស់លោក ណាមជូន !
ភាគទី ២៩ : ស្រលាញ់? ទុកចិត្ត ?
ភាគទី ៣០ : ស្រោមមុខតួឯក !
ភាគទី ៣១ : ហួងហែង !?
ភាគទី ៣២ : សន្យានៅតែជាសន្យា !
ភាគទី ៣៣ : កិច្ចសន្យាឈឺចាប់ !
ភាគទី ៣៤ : មនុស្ស អាយឃ្យូ ខ្ពស់!?
ភាគទី ៣៥ : អូនមានតម្លៃជាងនរណាទាំងអស់!
ភាគទី ៣៦ : ខឹងអូនរឿងអីទៅ ? 🔞
ភាគទី ៣៧ : កុំក្បត់សម្តីណា៎!
ភាគទី ៣៨ : ខ្ញុំជាស្វាមីរបស់ រីណា !
ភាគទី ៣៩ : នាងរីករាយទេ ?
ភាគទី ៤០ : ច្បាស់ចិត្តថាបែបនឹងទេ?
ភាគទី ៤១ : បងប្រច័ណ្ឌមែនទេ ?
ភាគទី ៤២ : អូនក៏ស្រលាញ់បង !
ភាគទី ៤៣ : រីករាយជាថ្មី
ភាគទី ៤៤ : មិនទាន់ពេញលេញទេ!
ភាគទី ៤៥ : អាថ៌កំបាំង
ភាគទី ៤៦ : ខ្ញុំជឿជាក់នាង
ភាគទី ៤៧ : លោកឆ្កួតដល់កម្រិត!
ភាគទី ៤៨ : ខ្ញុំដែលត្រូវការនាង!
ភាគទី ៥០ : សប្រែជាខ្មៅ
ភាគទី ៥១ : ថ្នាំបំពុលដែលស្ថិតក្នុងដបថ្នាំបន្សាប!
ភាគទី ៥២ : ដើរចេញ?
ភាគទី ៥៣ : ចង់លែងលះ !
ភាគទី ៥៤ : អូនជារបស់បង 🔞
ភាគទី ៥៥ : យើងមិនដែលឲ្យនរណាជាន់យើងឡើយ!
ភាគទី ៥៦ : រឿងជាន់លើរឿង
ភាគទី ៥៧ : នរណាល្ងង់ជាង?
ភាគទី ៥៨ : ជិតស្គាល់នរកហើយ!
ភាគទី ៥៩ : ស្មានតែយើងល្ងង់មែនទេ?
ភាគទី ៦០ : មនុស្សដែលត្រូវបាត់បង់ទៅ!
ភាគទី ៦១ : មិនទុកចិត្ត
ភាគទី ៦២ : មិនលេបសម្តី
ភាគទី ៦៣ : ការពិតដ៏ឈឺចាប់
ភាគទី ៦៤ : ទំនាក់ទំនងដែលត្រូវកាត់ផ្តាច់
ភាគទី ៦៥ : មនុស្សសំខាន់ដែលបាត់បង់ទៅ
ភាគទី ៦៦ : គេយ៉ាងម៉េចទៅហើយ ?
ភាគទី ៦៧ : ជាមនុស្សដែលគេតាមរកមែនរឺក៏អត់ ?
ភាគទី ៦៨ : បងរកអូនឃើញហើយ
ភាគទី ៦៩ : ជំនួបជាថ្មី
ភាគទី ៧០ : គេមិនស្អប់លោកទេ
ភាគទី ៧១ : សារជាថ្មី 🔞
ភាគបញ្ចប់ : សុភមង្គលដែលកើតមាន 💜

ភាគទី ៤៩ : ជម្រើស!

541 23 15
By PhanouSout

ពេលនេះបបូរមាត់តូចច្រមិមចក៏ប្រថាប់ដាក់លើបបូរមាត់ក្រាស់ដាេយមិនបានត្រៀមខ្លួននោះភ្លាមៗតែម្តងធ្វើឲ្យ ណាមជូន ទៅជាហេងហាងនៅទ្រឹងស្ងៀមមុននឹងភ្ញាក់ផ្អើលបើកភ្នែកធំៗមើលនាងហើយក៏មិនដឹងថាត្រូវច្រាននាងចេញរឺក៏នៅបែបនេះឡើយព្រោះគេនៅចំកណ្តាលភាពច្របូលច្របល់នៃអារម្មណ៍មួយដែលប្រាប់ថាគេកំពុងតឺធ្វើរឿងខុសតែវាក៏មិនជាគេដែលជាអ្នកចាប់ផ្តើមមុននោះឡើយ។

"អូ!!! ខ្ញ-ខ្ញុំសុំទោសលោក ណាមជូន !"។ បន្ទាប់ពីនៅស្ងៀមឲ្យនាងអឹបបបូរមាត់មួយសន្ទុះរួចមកនាងក៏ដកបបូរមេាត់ចេញហើយក៏ធ្វើរឹកពាររាងភ្ញាក់ផ្អើលមុននឹងលើកដៃមកខ្ទប់មាត់ខ្លួនឯងហើយក៏សម្លឹងគេបន្តិចមុននឹងអោនមុខមិនហ៊ានសម្លឹងគេហើយក៏និយាយពាក្យសុំទោសយ៉ាងរហ័សខណៈ ណាមជូន នៅទ្រឹងសម្លឹងនាងហើយគេក៏ប្រញាប់សម្រួលឥរិយាបថវិញមុននឹងងាកឆ្វេងបន្តិចស្តាំបន្តិចហាក់ដូចជាទើសទាល់។

"អើ...អើ...មិនអីទេ! នេះ...នេះយប់ហើយ! ខ្ញុំគិតថានឹងត្រកប់ទៅវិញហើយ! នាងសម្រាកចុះ! ស្អែកខ្ញុំនឹងមកទទួលណា៎! រាត្រីសួស្តី!"។ ណាមជូន និយាយហើយក៏ប្រញាប់ក្រោកបម្រុងចាកចេញតែក៏ត្រូវដៃស្រឡូននោះលូកមកចាប់យ៉ាងរហ័សធ្វើឲ្យគេទ្រឹងដំណើរហើយក៏ងាកមកមើលនាងដោយភាំង។

"ម-មានអីរឺ?"។ ណាមជូន ហាក់នៅភាំងជាមួយរឿងដែលនាងស្ទុះមកថើបគេមិញនេះមិនទាន់បាត់ផងក៏មកត្រូវងឿងឆ្ងលនឹងរឹកពារនាងនៅពេលនេះទៀត។

"កំដរខ្ញុំបន្តិចទៀតបានទេ?"។ ទឹកមុខស្រទន់ជាមួយកែវភ្នែករលីងរលោងធ្វើឲ្យ ណាមជូន រកថាមិនត្រូវតែគេក៏មិនដឹងធ្វើយ៉ាងណាក៏សម្រេចចិត្តមកអង្គុយវិញហើយក៏មិនហ៊ានសម្លឹងមើលនាងចំៗទេ។

"លោក ណាមជូន ខឹងនឹងខ្ញុំមែនទេ?"។ សម្លេងស្រទន់ក៏សួរនាំហើយ ណាមជូន ក៏ក្រវីក្បាលយ៉ាងរហ័ស។

"ទ-ទេ!!! អត់ទេខ្ញុំគ្រាន់តែភ្ញាក់ផ្អើលតិចតួច!"។ ណាមជូន នៅតែអោនមុខចុះមិនហ៊ានសម្លឹងមើលនាងហើយក្តាប់ដៃខ្លួនឯងយ៉ាងណែនរីឯ ស៊ូសាន ក៏សម្លឹងមើលគេមុននឹងនាងស្រវាយកដៃនាងមកពីលើដៃក្រាស់របស់គេធ្វើឲ្យ ណាមជូន កាន់តែវិលវល់។

"ខ្ញុំយល់ថាខ្ញុំបានបាក់ចិត្តស្រលាញ់លោក ណាមជូន ហើយ!"។ សម្លេងស្រទន់ជាមួយទឹកមុខស្លូតបូតក៏មើលមកគេហើយនិយាយមកដោយគ្មានស្ទាក់ស្ទើរធ្វើឲ្យ ណាមជូន គាំងស្ញេញមើលនាងដោយគ្មានអ្វីត្រូវនិយាយទើបខំសម្រួលដង្ហើមហើយក៏ខំហើបបូរមាត់រៀបតប។

"ថ-ថាម៉េច?"។ នាយកម្លោះមិនដឹងត្រូវយកអ្វីមកនិយាយនៅពេលនេះព្រោះគេភាំងភាន់អស់ស្មារតីទៅហើយទើប ស៊ូសាន សម្លឹងមើលគេដោយកែវភ្នែកចាប់ផ្តើមហូរទឹកភ្នែក។

"ខ្ញុំដឹងថាវាខុសដែលខ្ញុំស្រលាញ់លោក! លោកមានប្រពន្ធ! លោកក៏ស្រលាញ់ប្រពន្ធតែដោយសារតែលោកជាមនុសល្អបែបនេះ! លោកជួយខ្ញុំច្រើនណាស់! លោកសុខចិត្តការពារខ្ញុំបើទោះបីជាត្រូវមានរឿងជាមួយអ្នកផ្សេងក៏ដោយ! ទង្វើដ៏ល្អរបស់លោកមិនអាចហាមឲ្យខ្ញុំមិនវាក់ចិត្តលើលោកឡើយ! ខ្ញុំព្យាមប្រាប់ខ្លួនឯងមករហូតថាកុំឲ្យស្រលាញ់លោកអី...ហឹុក ...ខ្ញុំដឹងថាវាមិនសាកសមទេ! ខ្ញុំមានអារម្មណ៍ថា...ហឹុក...មានអារម្មណ៍ថាខុសបាត់ទៅហើយដែរមកសារភាពថាស្រលាញ់លោកក្នុងពេលនេះ! តែខ្ញុំគិតថាបើខ្ញុំមិននិយាយប្រាប់លោកនោះថ្ងៃមួយដែលខ្ញុំមិនរស់នៅលើលោកនេះគឺខ្ញុំនឹងស្លាប់ដោយស្ពាយវិប្បដិសារីអស់មួយជីវិតហើយ!"។ ស៊ូសាន ក៏សារភាពចំពោះមុខជាមួយទឹកភ្នែករលីងរលោងហើយ ណាមជូន ក៏ស្រឡាំងកាំងមុននឹងគេសម្លឹងមើលនាងដោយចងចិញ្ចិម។

"គឺ...គឺឲ្យខ្ញុំសុំទោសពិតមែនដែរខ្ញុំសុំបដិសេធចំពោះនាងណា៎ ស៊ូសាន ! តែខ្ញុំក៏អរគុណដែលនាងយល់ពីទឹកចិត្តរបស់ខ្ញុំ! ហើយក៏សូមទោសម្តងទៀតបើខ្ញុំធ្វើឲ្យនាងឈឺចាប់នោះណា៎តែវាមិនមែនជាកំហុសទេបើគ្រាន់តែយើងមានចិត្តស្រលាញ់គេនោះណា៎! កុំបន្ទោសខ្លួនឯងអី!"។ ណាមជូន ក៏លួងលោមនាងហើយ ស៊ូសាន ក៏សម្លឹងមើលគេមុននឹងចាប់ដៃនាយវិញ។

"បើវាមិនហួសហេតុពេកទេនោះតើឲ្យខ្ញុំអាចសុំចំណែកតែ 1 % នៃបេះដូងលោកឲ្យមកខ្ញុំខ្លះបានទេ? ហឹុក...ខ្ញុំដឹងថានិយាយទៅវាអាក្រក់ស្តាប់ណាស់! ហើយខ្ញុំក៏ជាស្រីមិនល្អសោះឡើយដែលហាមាត់សុំស្រលាញ់ប្តីរបស់គេ! តែ...តែខ្ញុំពិតជាកុហកការពិតមិនបាន! ខ្ញុំស្រលាញ់លោកហើយក៏ស្រលាញ់ខ្លាំងទៀតផង! សុំអង្វរឲ្យខ្ញុំបាននៅក្បែរលោកផងបានទេ?"។ ស៊ូសាន ក៏សម្លឹងមើលលគេដោយទឹកមុខកម្សត់ជាទីបំផុតហើយ ណាមជូន ក៏ចាប់ផ្តើមតានតឹងអារម្មណ៍ជាខ្លាំង។

"ខ្ញុំ...ខ្ញុំមិនចង់ឲ្យនាងត្រូវឈឺចាប់ទេ ស៊ូសាន ! នាងក៏ដឹងថាខ្ញុំស្រលាញ់ រីណា ខ្លាំងណាស់! ខ្ញុំក៏គ្មានបំណងនឹងមានចំណងជាមួយនារីដទៃនោះទេក្រៅពីគេ! បើនាងនៅក្បែរខ្ញុំនោះនាងនឹងឈឺ!"។ ណាមជូ ក៏តបហើយ ស៊ូសាន ក៏ក្រវីក្បាល។

"ទោះទៅមុខទៀតជាបន្លាជាផ្លូវមរណៈក៏ដោយក៏ខ្ញុំសុំនៅក្បែរលោកដែរ! ទោះលោកមិនស្រលាញ់ខ្ញុំក៏បានដែរ! សុំត្រឹមតែម្យ៉ាងឲ្យលោកបានដឹងថា ស៊ូសាន ម្នាក់នជស្រលាញ់លោកហើយនឹងបារម្ភពីលោកមិនចាញ់អ្នកនាង រីស្សាណា ទេ! បេះដូងខ្ញុំនឹងឈឺជាងលោកបដិសេធស្នេហាទៅទៀតកាលបើឃើញអ្នកនាង រីស្សាណា ស្រែកបន្ទោសលោក! គាត់មើលស្រាលការស្រលាញ់របស់លោកខ្លាំងណាស់! បេះដូងខ្ញុំគ្រាំខ្លាំងណាស់ពេលឃើញលោកឈឺចាប់បែបនេះមានដឹងទេ?"។ ស៊ូសាន ក៏និយាយមកកាន់គេធ្វើឲ្យ ណាមជូន សម្លឹងនាងដោយចិត្តកាន់តែវិលវល់ជាងមុនទៅទៀតហើយគេក៏មិនមាត់ករទើប ស៊ូសាន អង្រួនដៃគេ។

"សុំអង្វរណា៎! ទោះបីខ្ញុំនៅក្បែរលោកមិនមានសិទ្ធិជាមនុសស្រីដែលលោកស្រលាញ់តែសុំឲ្យខ្ញុំបាននៅក្បែរលោកដោយការបារម្ភនឹងមើលថែលោកផងចុះ! បើលោកប្រឹងរុញច្រានខ្ញុំចេញនោះ! តទៅខ្ញុំប្រហែលជាឈឺចាប់ខ្លាំងណាស់! ខ្ញុំអាចនឹងអាចសម្លាប់ខ្លួនទៀតផងបើលោកមិនអនុញ្ញាតឲ្យខ្ញុំបាននៅក្បែរលោកក្នុងនាមជាមនុស្សដែលបារម្ភពីលោកនោះណា៎!! ហឹុក ...ខ្ញុំដឹងថាសំណើរខ្ញុំវាហួសហេតុតែខ្ញុំឃាត់ខ្កួនឯងលែងជាប់ហើយលោក ណាមជូន !"។ ណាមជូន ក៏សម្លេងមើលនាងដោយមិនតបតតែគេក៏បានត្រឹមដកដង្ហើមធំកំពុងតែឈរលើរឿងរ៉ាវដ៏សែនវិលវល់នេះហើយក៏សួរខ្លួនឯងថាគេគួរធហវើយ៉ាងណាទៅ។

វីឡាត្រកូល អាល់ហ្វាណូ ....

បន្ទប់គេង ...

ពេលយប់អាធាត្រណាស់ទៅហើយរាងក្រាស់ក៏ទើបតែធ្វើដំណើរមកដល់ហើយក៏បើកទ្វារបន្ទប់តិចៗមុននឹងសម្លឹងមើលរាងកាយតូចច្រឡឹងដែលគេងបែរខ្នងដាក់គេមិនដឹងជានាងវិលមកវិញពីថ្មើរម៉ាននោះទេ។

បន្ទាប់ពីសម្អាតកាយរួចរាល់ ណាមជូន ក៏ទម្លាក់ខ្លួនមកគេងក្បែរ រីស្សណា មុននឹងគេសម្លឹងមើលខ្នងនាងបម្រុងទាញមកឪបតែគេមិនចង់ឲ្យនាងភ្ញាក់ក៏ងាកមកគេងផ្ងារហើយគងដៃស៊កក្រោមក្បាលរបសខ្លួនឯងហ់យកែវភ្នែកសម្លឹងមើលពិដានកំពុងតែគិតនឹងដល់ទឹកមុខនឹងសម្តីដែលអង្វរសុំក្តីស្រលាញ់របស់នារីម្នាក់ដែលគេបានជួយមកនោះហើយនាយក៏សញ្ចឹងគិតមករហូតថាទាំងនេះក៏មិនមែនជាកំហុងនាងដែរអាចមកពីគេល្អពេកនាំឲ្យនាងលងើ់ស្រលាញ់គេដោយមិនដឹងខ្លួនហើយគេក៏មិនអាចរុញច្រាននាងចេញបានដែរនៅពេលនេះព្រោះនាងបានបញ្ជាក់ថានាងលង់ស្រលាញ់គេខ្លាំងណាស់ថ្នាក់បើគេដេញនាងពេលណាក៏នឹងសម្លាប់ខ្លួនតែម្តង! ចុះបើគេដេញនាងចេញឲ្យឆ្ងាយព្រោះតែនាងគ្រាន់តែស្រលាញគេវាមិនអាក្រក់ពេកទេរឺ? ចុះបើនាងគិតខ្លីមែន? ដូច្នេះនាយក៏មានតែបិទភ្នែកយល់ព្រមឲ្យនាងនៅក្បែរមុននឹងដកដង្ហើមធំហើយក៏បិទភ្នែកទទួលរឿងរ៉ាវនេះនេះណាមួយនាយក៏យល់ថានាយមិនបានខុសបើគេនៅតែស្រលាញ់នឹងស្មោះជាមួយ រីស្សាណា ហើយមិនតបតស្នេហា ស៊ូសាន គ្រាន់តែឲ្យនៅក្បែរដូចធម្មតាពីមុនវាជារឿងល្អណាស់ទៅហើយមែនទេ។

រីឯ រីស្សាណា ដែលគេងបែរខ្នងក៏មិនបានជាលង់លក់ក្នុងដំណេកឡើយនាងស្វាងសុរាហើយក៏មកវីឡាគេងតែម្នាក់ឯងបញ្ឈរភ្នែកមិនខុសពី ណាមជូន ទេព្រោះនាងភ្ញាក់ផ្អើលនឹងប្រុសម្នាកដែលអះអាងមកមើលថែលើវិថីស្នេហានាងដែលរៀបនឹងប្រេះឆារបស់នាងនោះឯងហើយនាងកំពុងតែច្របូកច្របល់ខណៈគិតថានាងគួររើសមនុស្សដែលនាងស្រលាញ់រឺក៏រើសមនុស្សដែលស្រលាញ់នាងទៅ? វាពិតជាស្មុគស្មាញណាស់។

Continue Reading

You'll Also Like

18.2K 762 68
គ្រាន់តែស្រឡាញ់គេ ចង់បានគេ ចង់រស់នៅក្បែរគេហេតុអីក៏ពិបាកម្ល៉េះ?បើសិនជាដឹងមុនថាបាននៅជិតគេហើយរឿងរ៉ាវគ្រប់យ៉ាងមិនដូចការគិតទុកតើនាងនិងចង់នៅក្បែរគេទៀតទេ? P...
372K 23.1K 20
𝐒𝐡𝐢𝐯𝐚𝐧𝐲𝐚 𝐑𝐚𝐣𝐩𝐮𝐭 𝐱 𝐑𝐮𝐝𝐫𝐚𝐤𝐬𝐡 𝐑𝐚𝐣𝐩𝐮𝐭 ~By 𝐊𝐚𝐣𝐮ꨄ︎...
1.5M 91.6K 38
"You all must have heard that a ray of light is definitely visible in the darkness which takes us towards light. But what if instead of light the dev...
225K 9.9K 50
ពីស្រីម្នាក់ដែលមិនដឹងអីក្លាយទៅជាស្រីម្នាក់ដែលរងទុក្ខវេទនាតែម្នាក់ឯង។ ប្រុសដែលបានជួយនាងពីភាពអត់ឃ្លានបានយកនាងមករស់នៅជាមួយធ្វើអោយនាងធ្លាក់ក្នុងអន្លង់ស្...