🖤🍂 Now I'm change🍁🖤(Compl...

By morin_25

215K 15.7K 184

ខ្ញុំមិនមែនជាគីម ឆេវី ទៀតនោះទេ តែពេលនេះខ្ញុំជា គីម ថេយ៉ុង🙂 Jeon jungkook x Kim Taehyung 💜🙆🏻‍♀️ Write by J... More

Part 1 : អាក្មេងសម្រាម !!
Part 2 : ខ្ញុំមិនចេះហែលទឹកទេ !!!
Part 3 : ប្រយ័ត្នសម្តីរបស់លោកខ្លះទៅ !!!
Part 4 : ជម្រះបញ្ជី
Part 5 : លាងសម្អាតខ្លួន !!!
Part 6 : ឯងជាកូនគណៈរដ្ឋមន្ត្រីហេស៎?
Part 7: ស្នាមថើបដំបូង
Part 8 : ហ្គេមចាប់ផ្តើមហើយ !!
Part 9 : យើងសាកទាក់ទងគ្នាទេ?
Part 10 : សម្រេចមួយជំហាន
Part 11 : រីករាយថ្ងៃកំណើត
Part 12 : រាត្រីចុងក្រោយនៃសេចក្តីសុខ!!
Part 13 : ឯងជារបស់យើងហើយ 🔞
Part 14 : បោកប្រាស់?????
Part 15 : មនុស្សរុក្ខជាតិ!!
Part 16 : នឹកនា
Part 17 : ហេតុអីឯងមិនវិលត្រឡប់?
Part 18 : ការបើកភ្នែកឡើងម្តងទៀត
Part 20 :ការវិលត្រឡប់ !!
Part 21 : ភ្ជាប់ពាក្យ!!
Part 22 : ប្រច័ណ្ឌ !!
Part 23 : ខ្ញុំនឹងអោយលោកស្គាល់រសជាតិម្តងនូវអ្វីដែលលោកធ្លាប់ធ្វើមកលើខ្ញុំ !!!!
Part 24 : ទីបំផុតបងក៍រកអូនឃើញ
Part 25 : បញ្ឈឺឬខ្ញុំជាចំណែកលើស?
Part 26 : បងស្រលាញ់អូន !!
Part 27 : ឃើញត្រឹមស្នាមញញឹមអូនក៍បងអស់ចិត្ត
Part 28 : បងស្រលាញ់អូនទេ?🔞
Part 29 : ឈាម !!!!
Part 30 : ការចាកចេញរបស់បងសង្ឃឹមថាអូននឹងមានក្តីសុខ !!!
Part 31 : តើបងទៅណា?
Part 32 : ឯងជាអ្នកណា ?
Part 33 : អូននឹងធ្វើអោយបងចាំអូន !!!
Part 34 : ហេតុអីបងចាំបាច់លាក់អូន ?
Part 35 : មនុស្សពូកែរបស់អូន !!!
Part 36: រៀបការ
Part 37 : បងហត់ហើយ!!!
Part 38: រោគចិត្ត
Part 39 : ខ្ញុំជាប្រពន្ធចន ជុងហ្គុក!
Part 40 : ប្តីប្រពន្ធស្របច្បាប់!!!
Part 41 : ឆ្ងាញ់ណាស់!! 🔞
Part 42 : កូនស្វា!!
Part 43: លេខាថ្មី!!
Part 44 : ប្រពន្ធ VS លេខា
Part 45 : ស្អាតណាស់!!!
Part 46 : សូមទោស!!
Part 47 : អូនសូមទោស!!
Part 48: គ្រប់យ៉ាងក៍ព្រោះតែអូន
Part 49 : លោកនឹងមិនរួចខ្លួននោះទេ!!
Part 50 : ចង់បានណាស់ឬរបស់មានម្ចាស់នឹង?
យោបល់💕🙆🏻‍♀️
Part 51 : ស្អុយណាស់!!
Part 52: គម្រោងការ!!
Part 53 :នៅចាំក្មេងម្នាក់នេះទេ??
Part 54 : មេជ្រូក
Part 55 : សមាជិកថ្មី
__ ភាគបញ្ចប់__

Part 19 :ចាំជួបគ្នាណា ចន ជុងហ្គុក !!

4.3K 311 2
By morin_25

___3ឆ្នាំក្រោយមក___
#ទីក្រុងឡុងដ៍ ប្រទេសអង់គ្លេស

" ថេយ៍ !! " សាងយូដើរចូលមករកអ្នកជាប្អូនជីដូនមួយ

" អ៎ បងសាងយូ ខ្យល់អីបក់បងមកទីនេះ " ថេយ៉ុងនិយាយតែមាត់មិនបានងាកទៅមើលមុខនាយទេ ចំណែកឯដៃកំពុងលើកទឹកអប់ម៉ាកល្បីមកបាញ់រាងកាយ

" និយាយជាមួយបង បែរមកមើលបងផងទៅមើល" សាងយូហួសចិត្តនឹងប្អូន និយាយតែមាត់តែភ្នែកមើលណាណីនោះ

" បងមានការអី? " ថេយ៉ុងងាកមុខមកមើលគេ តែមិនមែនញញឹមញញែមគឺស្មើធេងតែម្តង

" អឺ គឺបងឮថាឯងនឹងទៅកូរ៉េវិញ ហើយឯងនឹងទៅពេលណា " នៅពេលឃើញទឹកមុខប្អូន នាយកម្លោះខាងនេះចង់ខ្លាចដែល ព្រោះមុខស្មើមិនញញឹមក្រសែភ្នែកមើលមកគេឡើងមុតស្រួញតែម្តង បើអ្នកផ្សេងអាចនឹងខ្លាចគេហើយ

" ស្អែក " មួយម៉ាត់យ៉ាងខ្លីពីថេយ៉ុង ថាហើយក៍ងើបទៅទាញអាវធំប្រុងនឹងដើរចេញទៅ ធ្វើអោយសាងយូមិនដឹងនិយាយយ៉ាងមិច 

" ឯងប្រុងទៅណា ?"

" ទៅមើលកាក់សុីណូមួយថ្ងៃទៀត មុនទៅកូរ៉េ" និយាយហើយ ថេយ៉ុងក៍ដើរចេញទៅបាត់ដោយមានអង្គរក្សដើរតាមពីក្រោយ រកតែអ្នកកម្លោះខាងនេះឆ្លើយឆ្លងអ្វីមិនទាន់

" អញ្ជើញទាន "  អុីខេបើកទ្វារឡានអោយអ្នកជាចាហ្វាយ ហើយទើបប្រញាប់ឡើងមកបើកឡាន

   ឡានស៊េរីទំនើបបើកចេញទៅ ដោយមានឡានអង្គរក្សអមសងខាងផ្លូវ បង្ហាញពីអំណាចរបស់អ្នកនៅក្នុងឡាន។

    ចាប់តាំងពីថ្ងៃដែលថេយ៉ុងដឹងខ្លួនមកវិញ គេក៍បន្តការសិក្សានៅទីនេះរហូតដល់ចប់ ថែមទាំងបើកកាក់សុីណូនឹងក្លឹបប៉ុន្មានកន្លែងនៅទីនេះថែមទៀតផង ។ ថេយ៉ុងពេលនេះដូចមនុស្សផ្សេងម្នាក់ទៀតដាច់ ព្រោះពេលនេះគេមិនមែនមានចរឹកស្លូតបូតទៀតទេ គឺ មុឺងម៉ាត់ មិនសូវចេះញញឹមឬរុករាយដាក់អ្នកណាដូចមុនឡើយ សម្បីតែជាមួយបងប្រុសគេ ចរឹកគេពេលនេះអាចនឹងស្រដៀងទៅពពួកម៉ាហ្វៀដែលគ្រាន់តែគេមិនសម្លាប់មនុស្ស។

Skip
# ទីក្រុងសេអ៊ូល ប្រទេសកូរ៉េ
__ Jk Company 🏢__

" បិទការប្រជុំត្រឹមពិននេះចុះ អ្នកទាំងអស់គ្នាអាចសម្រាកបាន " លោកអគ្គនាយកវ័យក្មេងជាអ្នកគ្រប់គ្រងនៅទីនេះបន្តពីប៉ា គឺចន ជុងហ្គុក

" ចា៎/ បាទ " បុគ្គលិកអោនក្បាលគោរពគេបន្តិច ទើបនាំគ្នាដើរចេញពីបន្ទប់ប្រជុំទៅ ។

" ចាហ្វាយ!! " គីអ៊ូរត់ចូលមករកអ្នកជាចាហ្វាយ

" យ៉ាងមិចហើយអាអ៊ូ ការងារដែលយើងអោយឯងធ្វើ" ជុងហ្គុកងើបមុខមើលទៅចំណិតខ្លួនដោយទឹកមុខរាបស្មើ មិនខុសពីចរឹកថេយ៉ុងប៉ុន្មានទេ។

" គឺគ្មានតម្រុយទេចាហ្វាយ " គីអ៊ូក្រវីលក្បាល ការងារមួយនេះគេខំប្រឹងធ្វើតាំងពីធ្វើជាកូនចៅជុងហ្គុកដំបូងមកម្លេះ តែនៅមិនទាន់សម្រេចភារកិច្ចនេះទៀត។

" ផាំង!! អាចង្រៃ!!! យើងប្រាប់ឯងប៉ុន្មានដងហើយ បើនៅមិនទាន់រកឃើញឯងកុំមកជួបយើង " ជុងហ្គុកលើកដៃគោះតឡើងរង្គើតុ ស្រែកទៅកូនចៅចំណិតដោយក្តីខឹងក្រោធ ។

" សូមទោសចាហ្វាយ តែចាហ្វាយគួរតែឈប់ស្វែងរក
ទៀតទៅ គាត់ប្រហែលជាអាចនឹងស្លាប់ហើយ" គីអ៊ូនិយាយឡើងដោយមិនខ្លាចថានាយខាងនេះខឹងសោះ ព្រោះគេធ្វើការជាមួយនាយកម្លោះឡើងដឹងចិត្តថ្លើមនាយអស់ហើយ ទោះខឹងខ្លាំងប៉ុណ្ណាក៍មិនដេញគេចេញដែរ ( គេចេញមែនទែនឥលូវហើយបង🌚)

" នេះឯងថាយ៉ាងមិចនិយាយម្តងទៀតទៅមើល អ្នកណាស្លាប់ !!! " គ្រាន់តែឮអ្នកជាកូនចៅនិយាយភ្លាម ជុងហ្គុកខឹងកាន់តែខ្លាំង បានគេមិនមាត់បានដៃខ្លាំងណាស់។

" ខ្ញុំសូមទោសចាហ្វាយ ខ្ញុំទៅសិនហើយទាន!! " គីអ៊ូឃើញសភាពការណ៏មិនស្រួល ក៍យកលេសដាក់មេប្រុយអោយហើយ ទោះជាចាហ្វាយគេមិនដេញចេញមែន តែអាចនឹងសុីកណ្តាប់ដៃរបស់នាយក៍ថាបាន។

" ឯងប្រុងទៅណា យើងនិយាយជាមួយឯងមិនទាន់ចប់ទេ ចង្រៃអើយ ប្រាវ💢 តើឯងនៅឯណាទៅឆេវី " ជុងហ្គុកហៅអ្នកជាកូនចៅដែលរត់ចេញទៅដោយគេមិនទាន់នឹងអនុញ្ញាតផង ដោយខឹងនិងតប់ប្រមក់ខ្លាំងពេក ជុងហ្គុកក៍រុញទម្លាក់ឯកសារនិងរបស់របរលើតុចោលអស់។ 

   រយះពេល៣ឆ្នាំមកនេះ គេអោយមនុស្សចំណិតខ្លួនតាមសិើុបពីដំណឹងរាងតូចមករហូត តែមិនដែលបានតម្រុយអ្វីសម្បីតែមួយ។ តែនាយកម្លោះនៅតែមានសង្ឃឹមថានឹងជួបរាងតូចឆេវីម្តងទៀត យ៉ាងណាគេមិនជឿថាឆេវីស្លាប់ទេ ។

" អូយ ផុតទុក្ខផុតភ័យហើយ អាអ៊ូអើយ" នៅពេលរត់ចេញមកខាងក្រៅហើយ គីអ៊ូលើកដៃរិតទ្រូង ព្រោះតែមិញនេះបិះបានសុីកណ្តាប់ដៃចាហ្វាយគេទៅហើយ។

" គីអ៊ូ មកឈរអីត្រង់នេះនឹង? " ជីមីនដែលទើបនឹងដើរមកដល់ជាមួយគូដណ្តឹងនិងហូសុក ក៍សួរទៅកម្លោះគីអ៊ូ ដែលឈរលើកដៃរិតទ្រូងនោះ

" អ៎ អ្នកប្រុសជីមីន នេះអ្នកប្រុសទាំងបីមកជួបចាហ្វាយហេស៎? " គីអ៊ូងាកទៅរកម្ចាស់សម្លេងទើបដឹងថាជាមិត្តភក្តិរបស់ចាហ្វាយខ្លួន ទើបញញឹមសួរទៅពួកគេ ។

" អឺ បើយើងមិនមករកចាហ្វាយឯង ចឹងយើងមកធ្វើអី យើងមិនមែនជាបុគ្គលិកក្នុងនឹងទេ អានេះវុើយ " យ៉ុនគីឆ្លើយមកនាយកម្លោះវិញ តែភ្នែកសម្លក់សម្លឹងអ្នកខាងនេះ ព្រោះមិញនេះឃើញញញឹមដាក់គូដណ្តឹងគេអោយស្រស់ មិនអោយខឹងយ៉ាងមិច ( ប្រចណ្ឌនោះប្រចណ្ឌប្រូ🌚) 

" យ៉ុនហា៎ និយាយអោយស្រួលទៅណា " ជីមីនកេះដៃគេតិចៗ ប្រាប់គេអោយនិយាយស្តីអោយស្រួលបួលបន្តិច

" បាទ ចាហ្វាយនៅខាងក្នុង តែពេលនេះគាត់កំពុងខឹងខ្លាំងណាស់ " គីអ៊ូធ្វើមុខញឹមៗ មិញនេះច្រឡំញញឹមដាក់ជីមីនដឹងហើយថាយ៉ុនគីនេះប្រញាប់កម្រិតណា

" អឹម មោះពួកយើងចូលទៅ " ហូសុកខ្ចិលតាប៉ែច្រើនក៍ដើរចូលទៅមុនគេទៅទៀត ធុញណាស់អ្នកមានស្នេហារញេរញៃ គេម្នាក់ឯងចេញចូលទៅណាក៍តាសឯងស្រួលម៉្យាងដែរ។

ក្រាក

" ងាប់ហើយអាហ្គុក វាស្អីឯងទៀតហើយ អូស្វីសឯងយើងមកពេលណាក៍ឃើញដូចបន្ទប់ដាក់សម្រាមដែល" ហូសុកដើរចូលមកស្ទើរគាំងបេះដូង ឯកសាររបស់របរធ្លាក់រាយប៉ាយពេញនឹងទាំងអស់ ពេលគេមកពេលណាក៍ឃើញបែបនឹងឆ្ងល់ដែលបោះឯកសារចោលចឹងរាល់ថ្ងៃតែមិនរលាយហា៎

" អានេះវាធ្វើមើលដូចមិនដឹងទម្លាក់វា វាចូលចិត្តតាសបោកប្រាស់ចឹង " យ៉ុនគីដើរចូលមកនិយាយដៀមដាមអ្នកដែលអង្គុយមើលមកពួកគេមុខដូចម៉ែចែកទ្រព្យមិនស្មើ

" បានហើយ ពួកបងមិនឃើញបងជុងហ្គុកកំពុងតែខឹងទេហេស៎? នៅនិយាយឌឺដងទៀត " ជីមីនងាកមកថាអោយអ្នកទាំងពីរ ដឹងហើយតែមិនចោលអាចរឹកចាក់ឌឺបន្ថែមនឹងមង

" ពួកឯងមកមានការអី? " ជុងហ្គុកដើរទៅអង្គុយលើសាឡុហធ្វើប្រងើយទើបសួរទៅអ្នកទាំងបីនោះ

" មើលវាធ្វើចរឹកទៅអូនឃើញទេ ថាសមអោយបងឌឺយ៉ាងមិច " យ៉ុនគីប្រាប់អោយជីមីនមើលទៅចរឹកអាកំពូលមិត្ត

" ពួកយើងមកមិនបានហេស៎? ហើយឯងយ៉ាងមិចទៀតហើយ រឿងឆេវីទៀតហើយហេស៎? " ហូសុកនិយាយឡើង នាយកម្លោះខាងនេះក៍ងក់ក្បាល រាល់ថ្ងៃនេះគេពិបាកចិត្តណាស់មិនដឹងពេលណាបានជួបមនុស្សជាទីស្រលាញ់ម្តងទៀតទេ ។

" ហុើយ នេះ៣ឆ្នាំហើយណា ឯងនៅតែតាមរកគេទៀតហេស៎? យើងដឹងថាឯងចង់កែកំហុសតែពេលនេះមិនដឹងថាគេទៅដល់ទីណាហើយទេ " ហូសុកដើរមកទះស្មាសម្លាញ់បន្តិច គេក៍អាណិតនាយកម្លោះណាស់ រយះពេលប៉ុន្មានឆ្នាំមកនេះគេតាមរកថេយ៉ុងមករហូត  ហើយក៍មិនព្រមមើលអ្នកផ្សេងទៀតនៅរង់ចាំថេយ៉ុងរហូត សម្បីតែនាយក៍ចង់ហត់ចាំជំនួសដែរ។

Skip
#Taehyung

" ម្ចាស់តូច !!" អុីខេរត់ចូលមករកម្ចាស់តូចរបស់គេដែលកំពុងឈរបញ្ជាកូនចៅរឿងអ្នកចូលមកលេងល្បែងមិនព្រមសងប្រាក់អីបែបនេះ

" មានការអី? " ថេយ៉ុងនិយាយមិនខ្ចីងាកមកមើលមុខរបស់កូនចៅទេ គេកំពុងសម្លឹងមើលទៅតុល្បែងខ្លាចមានអ្នកលួចកេងលុយ

" គឺខ្ញុំបានដំណឹងមកពីសេអ៊ូល " គ្រាន់តែឮអ្នកជាកូនចៅនិយាយភ្លាម ថេយ៉ុងក៍ងាកមុខមកភ្លាមទើបធ្វើភ្នែកអោយសញ្ញាគេដើម្បីទៅនិយាយខាងក្នុង។

" និយាយមកបានការយ៉ាងមិចខ្លះហើយ? " គ្រាន់តែដើរចូលមកបន្ទប់ផ្ទាល់ខ្លួនគេភ្លាម កម្លោះតូចប្រញាប់សួរទៅកូនចៅចំណិតភ្លាម

" គឺ អ្នកដែលម្ចាស់តូចអោយសុើប ចន ជុងហ្គុកនោះ ពេលនេះគេជាម្ចាស់ក្រុមហ៊ុនទឹកអប់ម៉ាកល្បីនៅទីក្រុងសេអ៊ូលទាន ហើយខ្ញុំដឹងថែមទៀតថាគេបានប្រើកូនចៅរបស់គេអោយតាមរកមនុស្សម្នាក់ជាច្រើនឆ្នាំថែមទៀតផងទាន " អុីខេប្រញាប់និយាយរ៉ាយរ៉ាប់អ្វីដែលគេបានទៅសុើបមក

" អ្នកណា ? " គ្រាន់តែឮថានាយជុងហ្គុកតាមរកមនុស្សម្នាក់ធ្វើអោយរាងតូចខាងនេះឆ្ងល់តែម្តង នាយតាមរកអ្នកណាទៅ?

" គឺ ខ្ញុំឮថាក្មេងប្រុសឈ្មោះ គីម ឆេវី ទាន"

" ខឹក..ខឹក...ឯងនិយាយម្តងទៀតទៅមើលគេតាមរកអ្នកណា? " គ្រាន់តែឮចម្លើយកូនចៅភ្លាម ថេយ៉ុងស្រាប់ឈ្លក់ទឹកភ្លាម នេះគេស្តាប់មិនច្រឡំទេហេស៎? នាយកម្លោះម្នាក់នោះតាមរកគេ ?

" គីម ឆេវី ទានម្ចាស់ ហើយខ្ញុំនៅមានរឿងមួយទៀតចង់ជម្រាបម្ចាស់តូច "

" រឿងអី ? "

" គឺប៉ារបស់គេ បានមកលេងល្បែងក្នុងកាក់សុីណូយើងថែមទៀតផងទាន " អុីខេនិយាយឡើង ធ្វើអោយថេយ៉ុងភ្ញាក់ផ្អើលជាខ្លាំង នេះលោកចន ចូលលេងល្បែងហេស៎?

" អុីខេ បើឃើញលោកចនមកទៀត ឯងត្រូវអោយគ្នាយើងនិយាយបញ្ចុះបញ្ចូលគាត់អោយមកលេងនៅទីនេះជាញឹកញាប់ណា ហើយប្រាប់គ្នាយើងធ្វើយ៉ាងមិចអោយគាត់ឈ្នះអោយច្រើនទៅហើយទើបអោយគាត់ចាញ់គ្រប់ដៃវិញ ពេលបានផលយ៉ាងណាប្រាប់យើងឮទេ? " នៅពេលឮថាលោកចនលេងល្បែងបែបនេះរាងតូចក៍ញញឹមឡើងនឹកឃើញដល់វិធីមួយក្នុងការសងសឹកទៅរាងក្រាស់វិញ ។ 

" បាទ ទាន " អុីខេអោនក្បាលគោរពអ្នកជាចាហ្វាយបន្តិចទើបចេញទៅ ។

" តាមរកខ្ញុំធ្វើអី? រកខ្ញុំយកទៅលេងសើចទៀតហេស៎? ហុឹក ចន ជុងហ្គុកខ្ញុំនឹងអោយលោកសងខ្ញុំវិញនូវរាល់ការបោកប្រាស់របស់លោក ចាំជួបគ្នាណា ចន ជុងហ្គុក " ថេយ៉ុងលើកស្រាក្រហមមកក្រេមតិចៗទើបនិយាយមើលទៅរូបនាយកម្លោះនៅក្នុងទូរស័ព្ទព្រមទាំងញញឹមចុងមាត់ ហើយនិយាយមួយៗច្បាស់ៗសង្គត់សម្លេងនៅកន្លែងឈ្មោះរបស់នាយកម្លោះ។ ដូចដែលបាននិយាយចឹងគេនឹងអោយនាយសងគេវិញគ្រប់យ៉ាង ។

( ស្អែកកាថេទៅកូរ៉េវិញហើយអ្នក😅 ថ្ងៃនេះខ្ញុំអាចនឹងសរសេររៀងវល់តិចហើយ ព្រោះអត់សូវស្រួលខ្លួន😥)

☞︎︎︎𝚃𝚘 𝚋𝚎 𝚌𝚘𝚗𝚝𝚒𝚗𝚞𝚎𝚍 
[ 𝚎𝚗𝚢𝚘𝚢 𝚛𝚎𝚊𝚍𝚒𝚗𝚐 ♡︎✌︎]   
❀✍︎𝑤𝑟𝑖𝑡𝑒 𝑏𝑦 𝐽𝑒𝑜𝑛 𝑀𝑜𝑟𝑖𝑛 ☃︎❣︎

Continue Reading

You'll Also Like

1.8M 90.3K 57
အမိန္႔စည္း+သခြပ္႐ိုး ( ႐ွင္မႈန္းနံ႔သာ) အမိန့်စည်း+သခွပ်ရိုး ( ရှင်မှုန်းနံ့သာ) ခြင့္ျပဳခ်က္မရပဲ ငါ့အနားကထြက္ခြာခြင့္မျပဳနိင္ဘူး အသက္နဲ႔ခႏၶာတည္ျမဲေနသ...
540K 14.1K 19
"ဘယ်သူကမှ သူရဲကောင်းအဖြစ်မွေးဖွားလာတာမဟုတ်ဘူး သူရဲကောင်းတစ်ယောက်၊ ခေါင်းဆောင်ကောင်းတစ်ယောက်ဖြစ်ဖို့ဆိုတာ ပင်ကိုယ်အရည်အသွေးနဲ့ ကိုယ်တိုင်လုပ်ယူထားတဲ...
128K 5.6K 28
ជាប្រលោមលោកខ្នាតខ្លី កំសត់ សើចសប្បាយ 18+
268K 14.3K 39
Taekook ⚠️ រឿងភាគខ្លីᕦ⁠༼⁠✩⁠ل͜⁠✩⁠༽⁠ᕤ