🖤🍂 Now I'm change🍁🖤(Compl...

By BarryNaEmily

201K 15K 182

ខ្ញុំមិនមែនជាគីម ឆេវី ទៀតនោះទេ តែពេលនេះខ្ញុំជា គីម ថេយ៉ុង🙂 Jeon jungkook x Kim Taehyung 💜🙆🏻‍♀️ Write by J... More

Part 1 : អាក្មេងសម្រាម !!
Part 2 : ខ្ញុំមិនចេះហែលទឹកទេ !!!
Part 3 : ប្រយ័ត្នសម្តីរបស់លោកខ្លះទៅ !!!
Part 4 : ជម្រះបញ្ជី
Part 5 : លាងសម្អាតខ្លួន !!!
Part 6 : ឯងជាកូនគណៈរដ្ឋមន្ត្រីហេស៎?
Part 7: ស្នាមថើបដំបូង
Part 8 : ហ្គេមចាប់ផ្តើមហើយ !!
Part 9 : យើងសាកទាក់ទងគ្នាទេ?
Part 10 : សម្រេចមួយជំហាន
Part 11 : រីករាយថ្ងៃកំណើត
Part 12 : រាត្រីចុងក្រោយនៃសេចក្តីសុខ!!
Part 13 : ឯងជារបស់យើងហើយ 🔞
Part 14 : បោកប្រាស់?????
Part 15 : មនុស្សរុក្ខជាតិ!!
Part 17 : ហេតុអីឯងមិនវិលត្រឡប់?
Part 18 : ការបើកភ្នែកឡើងម្តងទៀត
Part 19 :ចាំជួបគ្នាណា ចន ជុងហ្គុក !!
Part 20 :ការវិលត្រឡប់ !!
Part 21 : ភ្ជាប់ពាក្យ!!
Part 22 : ប្រច័ណ្ឌ !!
Part 23 : ខ្ញុំនឹងអោយលោកស្គាល់រសជាតិម្តងនូវអ្វីដែលលោកធ្លាប់ធ្វើមកលើខ្ញុំ !!!!
Part 24 : ទីបំផុតបងក៍រកអូនឃើញ
Part 25 : បញ្ឈឺឬខ្ញុំជាចំណែកលើស?
Part 26 : បងស្រលាញ់អូន !!
Part 27 : ឃើញត្រឹមស្នាមញញឹមអូនក៍បងអស់ចិត្ត
Part 28 : បងស្រលាញ់អូនទេ?🔞
Part 29 : ឈាម !!!!
Part 30 : ការចាកចេញរបស់បងសង្ឃឹមថាអូននឹងមានក្តីសុខ !!!
Part 31 : តើបងទៅណា?
Part 32 : ឯងជាអ្នកណា ?
Part 33 : អូននឹងធ្វើអោយបងចាំអូន !!!
Part 34 : ហេតុអីបងចាំបាច់លាក់អូន ?
Part 35 : មនុស្សពូកែរបស់អូន !!!
Part 36: រៀបការ
Part 37 : បងហត់ហើយ!!!
Part 38: រោគចិត្ត
Part 39 : ខ្ញុំជាប្រពន្ធចន ជុងហ្គុក!
Part 40 : ប្តីប្រពន្ធស្របច្បាប់!!!
Part 41 : ឆ្ងាញ់ណាស់!! 🔞
Part 42 : កូនស្វា!!
Part 43: លេខាថ្មី!!
Part 44 : ប្រពន្ធ VS លេខា
Part 45 : ស្អាតណាស់!!!
Part 46 : សូមទោស!!
Part 47 : អូនសូមទោស!!
Part 48: គ្រប់យ៉ាងក៍ព្រោះតែអូន
Part 49 : លោកនឹងមិនរួចខ្លួននោះទេ!!
Part 50 : ចង់បានណាស់ឬរបស់មានម្ចាស់នឹង?
យោបល់💕🙆🏻‍♀️
Part 51 : ស្អុយណាស់!!
Part 52: គម្រោងការ!!
Part 53 :នៅចាំក្មេងម្នាក់នេះទេ??
Part 54 : មេជ្រូក
Part 55 : សមាជិកថ្មី
__ ភាគបញ្ចប់__

Part 16 : នឹកនា

4.1K 331 5
By BarryNaEmily

# ថ្ងៃថ្មី
Hight School 🏫
    នាយកម្លោះសង្ហារូបស្រស់ដើរចូលទៅក្នុងមហាវិទ្យាល័យទាំងទឹកមុខខុសពីរាល់ដង ព្រោះនាយមិនបានញញឹមញញែមដាក់ស្នេហ៍ស្រីៗទេ តែពេលនេះកំពុងភ្ជាប់មកជាមួយទឹកមុខស្មើ មិនដឹងថានាយមានរឿងអ្វី ?

" ជីមីន.! " នាយកម្លោះសង្ហាជុងហ្គុកហៅរាងតូចជីមីនដែលអង្គុយនៅក្នុងថ្នាក់នោះ ។

" Aww សិស្សច្បង មានការអីមែនទេ? " នៅពេលឮមានអ្នកហៅសព្វនាមខ្លួន ជីមីនក៍ងាកទៅមើលទើបឃើញអ្នកកម្លោះរូបនេះ ។

" គឺ ឆេវី មករៀនទេ ? " នាយកម្លោះសួរទាំងអេះអុញមិនហ៊ានសួរ នៅសុខមកសួររកគេបែបនេះ ទាំងពួកគេដឹងថាអ្នកទាំងពីរជាសង្សារនឹងគ្នា។

" Aww ខ្ញុំកំពុងតែចង់សួរសិស្សច្បងពីរឿងនេះ ព្រោះម្សិលមិញមិនឃើញគេមករៀន ចំណែកថ្ងៃនេះក៍មិនឃើញ ខ្ញុំប្រុងសួរសិស្សច្បងទៅហើយ តែពេលនេះបងមកសួរខ្ញុំវិញ " ដូចដែលជីមីននិយាយ ឆេវីមិនបានមករៀនតាំងពីម្សិញ គេប្រុងសួរនាយហើយ ក្រែងនាយដឹង។ 

" មិនអីទេណា បងទៅសិនហើយ " ជុងហ្គុកញញឹមដាក់គេបន្តិច ហើយដើរចេញទៅទាំងមុខស្រពោន ។

" តើឆេវីទៅណា? " ជីមីនបន្លឺឡើងទាំងបារម្ភពីមិត្ត។

" ឯងនៅឯណាទៅឆេវី? " ជុងហ្គុកមានអារម្មណ៍បារម្ភយ៉ាងមិច ព្រោះម្សិលមិញគេធ្វើរឿងជ្រុសខ្លាំងណាស់ មិនដឹងថាគេខូចចិត្តពិនណាទេ ( ពេលធ្វើមិនគិតទេ🌚)

Skip
    ពេលនេះ ថេយ៉ុងត្រូវបានរៀបចំអោយទៅព្យាបាលនៅបរទេស ដោយមានសាងយូទៅជាមួយ ។

" ថេយ៍ កូនត្រូវតែរឹងមាំណា ហើយត្រឡប់មករកប៉ាម៉ាក់និងបងប្រុសវិញឮទេ? ពួកយើងស្រលាញ់កូន ហុឹក..ហុឹក " លោកស្រីគីមកាន់ដៃកូនប្រុស ហើយនិយាយទាំងទឹកភ្នែក ព្រោះកូនគាត់នឹងត្រូវឃ្លាតឆ្ងាយពីគាត់ទៅហើយ មិនដឹងពេលណាបានជួបគ្នាវិញទេ ។

( ម៉ាក់កូនសូមទោស ម៉ាក់យំព្រោះតែកូនទៀតហើយ កូនលាហើយ កូនស្រលាញ់ម៉ាក់) ថេយ៉ុងនិយាយនៅក្នុងចិត្ត ព្រោះគេមិនអាចបើកភ្នែកមកនិយាយបាន បានត្រឹមតែបង្ហូរទឹកភ្នែកតែប៉ុណ្ណោះ គេពិតជាចង់ងើបមកជូតទឹកភ្នែកអោយម៉ាក់របស់គេណាស់ គេមានអារម្មណ៍ថាខុសណាស់ដែលធ្វើអោយគាត់យំបែបនេះ ។

" បានហើយអូន កូនដល់ពេលត្រូវចេញដំណើរហើយ
សាងយូ ពូផ្ញើផងណា ពូទុកចិត្តលើក្មួយហើយ " លោកគីមញញឹម និយាយទៅកាន់សាងយូ ។

" បាទ ជម្រាបលាលោកពូអ្នកមីង " បន្ទាប់ពីនិយាយហើយ គ្រូពេទ្យក៍រុញគ្រែអ្នកជំងឺរបស់ថេយ៉ុងដើរចូលទៅក្នុងយន្តហោះផ្ទាល់ខ្លួនរបស់ត្រកូលគីមព្រមជាមួយនឹងសាងយូ ។

    មួយសន្ទុះក្រោយមកយន្តហោះក៍ចាប់ហោះឡើងយ៉ាងខ្ពស់ដើម្បីធ្វើដំណើរឆ្លងប្រទេស ។

( ចន ជុងហ្គុក អរគុណគ្រប់យ៉ាងដែលលោកបានបង្រៀនខ្ញុំ ខ្ញុំនឹងចាំអ្វីដែលលោកធ្វើមកលើខ្ញុំមិនភ្លេចនោះទេ  ហើយខ្ញុំនឹងត្រឡប់មកវិញម្តងទៀត អោយលោកសងនឹងការឈឺចាប់របស់ខ្ញុំទាំងអស់) ថេយ៉ុងបង្ហូរទឹកភ្នែកមកជាលើកចុងក្រោយ គេសន្យាថាមិនយំព្រោះតែអ្នកណាទៀតទេ ហើយគេនឹងត្រឡប់វិញ ដើម្បីអោយមនុស្សប្រុសម្នាក់សងនៅអ្វីដែលនាយធ្លាប់ធ្វើមកលើគេ ។  ( បុិហ្គុកត្រៀម )

Skip
School 🏫

" អាហ្គុក សង្សារឯងទៅណាបាត់ហើយ? " យ៉ុនគីសួរទៅនាយកម្លោះដែលអង្គុយញុាំបាយស្ងៀម ។

" យើងបែកគ្នាហើយ " ជុងហ្គុកឆ្លើយទៅវិញ ធ្វើអោយ២នាក់នោះភ្ញាក់ផ្អើលជាខ្លាំង ជាពិសេសហូសុកគេមិនមែនភ្ញាក់ផ្អើលធម្មតាទេគឺខឹងតែម្តង។

" ឌឹប...អាចង្រៃ ឯងនិយាយស្អី? ហេតុអីក៍បែកគ្នា? ឯងដឹងទេឆេវីស្រលាញ់ឯងប៉ុណ្ណា ? ឯង ឌឹបៗ " ហូសុកស្ទុះទៅវ៉ៃជុងហ្គុកឡើង៤.៥ ដៃ តែលើកនេះជុងហ្គុកមិនតដៃទាស់តែសោះ  ។

" បានហើយហូសុក បានហើយវ៉ៃគេខ្លាំងបែបនេះគេងាប់បាត់ឥលូវហើយ " យ៉ុនគីចូលមកចាំហូសុកចេញ មិនចឹងទេ គេមិនព្រមឈប់វ៉ៃទេ ហើយក៍ឆ្ងល់ថាមិចបានជុងហ្គុកអង្គុយអោយគេវ៉ៃស្រួលៗមិនងើបមកតតាំងដូចពីមុន ។

" យើងចង់វ៉ៃវាអោយងាប់ " ហូសុកនៅតែច្រឡោតចង់ចូលទៅវ៉ៃជុងហ្គុកទៀត តែជីមីនដែលទើបដើរមកដល់ក៍ចូលមកជួយចាប់គេដែរ ។

" សិស្សច្បងបានហើយ " ជីមីនជួយចាប់ទាញគេចេញមក ព្រោះមើលទៅគេខឹងខ្លាំងណាស់ មិនដឹងគេខឹងរឿងអីទេ ។

" ចេញពីយើង!!!" ហូសុកក្រវាត់ជីមីនដួលទៅម្ខាង ។

" អូយ " ជីមីនបន្លឺសម្លេងឈឺចាប់ឡើង ដោយសារគេដួលទៅពោះបុកនឹងជ្រុងតុមួយទំហឹង ។

" ជីមីន!!!  អាចង្រៃ ឌឹបៗៗ " ដោយឃើញជីមីនដួលទៅបែបនេះ លើកនេះយ៉ុនគីមិនមែនចាប់គេទៀតទេ តែដាល់មុខនាយយកតែម្តង ខឹងដែលគេហ៊ានរុញជីមីនអោយដួល ។

" សិស្សច្បងធ្វើស្អីនឹង? ហេតុអីក៍វ៉ៃគាត់ ?សិស្សច្បងឆ្គួតមែនទេ?  " ជីមីនខំប្រឹងងើបមកទាញយ៉ុនគីចេញពីហូសុក ទើបស្រែកអោយនាយខាងនោះដោយខឹង។

" សិស្សច្បងយ៉ាងមិចហើយ? " ជីមីនចូលទៅគ្រាហូសុកឡើងនឹងសួរនាំគេភ្ជាប់ជាមួយក្តីបារម្ភ ដោយមិនយល់ដល់ចិត្តអ្នកដែលមើលមកដូចយ៉ុនគីទេ ។ មិញនេះនាយខឹងដោយសារហូសុកធ្វើអោយជីមីនដួល ទើបយ៉ុនគីវ៉ៃហូសុកបែបនេះ តែជីមីនកាន់តែយកចិត្តទុកដាក់ជាមួយនឹងហូសុក ហើយនៅស្រែកថាអោយគេទៀត ។

" តែគេធ្វើអោយឯងឈឺណា ហេតុអីក៍មកថាបងឆ្គួត?" យ៉ុនគីនិយាយទៅវិញដោយក្តីតូចចិត្តនៅក្នុងចិត្តជាពន់ពេក ហេតុអីជីមីនមើលមិនឃើញពីទង្វើគេខ្លះផង ហេតុអីស្រលាញ់នឹងយកចិត្តដាក់ជាមួយហូសុក ហេតុអីក៍មិនអាចធ្វើបែបនេះមកលើនាយផង ។

" បងជុង !! " រ៉ាហ្សារត់មកមើលនាយកម្លោះដែលបែកមុខបែកមាត់ដោយសារស្នាដៃហូសុក អង្គុយស្ងៀមមិនមាត់មិនករ  ។

" បងយ៉ាងមិចហើយ? " រ៉ាហ្សាចូលមកអង្អែលមុខនាយ នឹងសួរនាំដោយក្តីបារម្ភ តែនាយនៅតែស្ងៀមដដែល ។

" បងជុង បងទៅណា ? " នៅពេលឃើញនាយកម្លោះងើបដើរចេញទៅ រ៉ាហ្សាក៍ប្រញាប់ស្រែកសួរនាយភ្លាម ។

" កុំមកតាមបង!!!" ជុងហ្គុកងាកមកប្រាប់នាង ដោយទឹកមុខស្មើ ឃើញបែបនេះស្រីស្រស់ក៍មិនហ៊ានទៅតាមព្រោះខ្លាចទឹកមុខរបស់នាយ ។

" មោះ ចាំខ្ញុំនាំសិស្សច្បងទៅលាងរបួស" ជីមីនគ្រាហូសុកដើរចេញទៅដោយមិនខ្ចីមើលមុខយ៉ុនគីអីបន្តិច ។

" ត្រូវហើយគេមិនបានស្រលាញ់យើងទេ អាយ៉ុនហេតុអីឯងឆ្គួតបែបនេះ ទៅស្រលាញ់មនុស្សដែលគេមិនបានស្រលាញ់យើង អាចង្រៃ!!!" យ៉ុនគីលើកដៃដាល់ជញ្ជាំងមួយដៃ ដោយក្តីឈឺចាប់ គេស្រលាញ់ជីមីនណាស់ តែជីមីនមិនដែលមើលឃើញពីក្តីស្រលាញ់គេទាស់តែសោះ ។ ( ស្នេហារញេរញៃណាស់ រឿងនេះ🌚😑)

___________

   កម្លោះសង្ហាជុងហ្គុកមិនបានទៅណាទេ ពេលនេះគេមកអង្គុយនៅក្នុងតារាងបាល់ ។

" ឆេវី ឯងនៅទីណា? ហេតុអីបានយើងត្រូវមកអង្គុយនឹកឯងទៅវិញ ហិឹុក" ជុងហ្គុកសើចបន្តិច គេចង់ធ្វើបាបក្មេងម្នាក់នេះណាស់ តែពេលគេមិននៅ ខ្លួនបែរជានឹកគេទៅវិញ គួរឲអស់សំណើចណាស់ ។

" បើពេលនេះឯងនៅទីនេះ ឯងប្រាកដជាមកលាងរបួសអោយយើងមិនខាន " ជុងហ្គុកលើកដៃមកប៉ះកន្លែងដែលហូសុកវ៉ៃអប្បាយមិញ នាយក៍នឹកឃើញរូបភាពដែលថេយ៉ុងមកអង្គុយលាងរបួសអោយនាយ សួរនាយថាឈឺទេ តែពេលនេះថេយ៉ុងមិននៅទេ ។

" ហេតុអីយើងនឹកឯងបែបនេះ ? យើងស្រឡាញ់ឯងមែនទេ? " ជុងហ្គុកអង្គុយសម្លឹងមើលទៅលើមេឃ លើកដៃស្ទាបបេះដូងខ្លួនឯង ហេតុអីមានអារម្មណ៍ថាឈឺយ៉ាងនេះ ពេលដែលគ្មានរាងតូចនៅជិត នេះខ្លួនគេកំពុងធ្លាក់ចូលអន្លង់ស្នេហ៍ អ្នកដែលគេហៅថាក្មេងសម្រាមហើយមែនទេ? ( គេទៅបាត់ហើយបាច់នឹកទេ😑🌚)

☞︎︎︎𝚃𝚘 𝚋𝚎 𝚌𝚘𝚗𝚝𝚒𝚗𝚞𝚎𝚍 
[ 𝚎𝚗𝚢𝚘𝚢 𝚛𝚎𝚊𝚍𝚒𝚗𝚐 ♡︎✌︎]       
❀✍︎𝑤𝑟𝑖𝑡𝑒 𝑏𝑦 𝐽𝑒𝑜𝑛 𝑀𝑜𝑟𝑖𝑛 ☃︎❣︎

Continue Reading

You'll Also Like

1.2M 63.3K 50
အမိန္႔စည္း+သခြပ္႐ိုး ( ႐ွင္မႈန္းနံ႔သာ) အမိန့်စည်း+သခွပ်ရိုး ( ရှင်မှုန်းနံ့သာ) ခြင့္ျပဳခ်က္မရပဲ ငါ့အနားကထြက္ခြာခြင့္မျပဳနိင္ဘူး အသက္နဲ႔ခႏၶာတည္ျမဲေနသ...
210K 21.6K 92
ស្នេហារវាងកម្លោះឃាតករនិងក្មេងប្រុសកំព្រា ដោយសារតែគុំនំពីអតីតជាតិទើបធ្វើអោយជុងហ្គុកមានចិត្តចងគំនុំបោកប្រាស់ក្តីស្រឡាញ់របស់ថេយ៉ុងដើម្បីធ្វើបាបផ្លូវកាយន...
425K 16.1K 44
ကိုယ်ဟာ ကြိုးဝိုင်းထဲမှာ ကိုယ့်ကိုစိန်ခေါ်လာသမျှကောင်တွေအကုန် ထိုးရဲတယ် သတ်ရဲတယ် ကိုယ်နိုင်မယ်ဆိုတဲ့ယုံကြည်မှုရှိတယ် ကိုယ်မလုပ်ရဲတာဘာမှမရှိဘူးလို့ထင...
349K 11.8K 45
ဖီးနစ်ငှက်တစ်ကောင်ရဲ့ ရင်ကွဲမတတ်အော်ဟစ်သံဟာ လောင်ကျွမ်းအံ့ဆဲဆဲ အတောင်ပံတွေနဲ့အတူ ပျောက်ကွယ်ပျက်စီးသွားတော့မယ့်အချိန်မှာ ငါဟာ မင်းနဲ့နောက်တစ်ကြိမ်...