អន្តរាយស្នេហ៍ ( Our love is d...

By PhanouSout

60.1K 2.4K 547

ជារដូវកាលទីពីរក្នុងចំណោមរដូវកាលទាំង 7 ក្នុងស៊េរី : សំណព្វចិត្តម៉ាហ្វៀ ( Mafia's sweetheart ) 💜 ដែលនិយាយពីរឿង... More

Trailer
Character Profile
ភាគទី ១ : មនុស្សបោកប្រាស់!
ភាគទី ២ : ឪបបន្លាក៏បានឲ្យតែក្បែរនាង!
ភាគទី ៣ : គំនិតអាក្រក់គឺគេពូកែ!
ភាគទី ៤ : ការថើបគ្រាន់តែជាចំណុចផ្តើម!
ភាគទី ៥ : យកបានតែចិត្តស្អប់!
ភាគទី ៦ : យ៉ាងណាគាត់ក៏នៅតែស្រលាញ់អូន!
ភាគទី ៧ : រឺប៉ុន្នឹងមិនទាន់ហៅថាឈឺទេ?
ភាគទី ៨ : ព្រោះ ណាមជូន ជាបុរសល្អ!
ភាគទី ៩ : នឿយហត់ខ្លាំងណាស់មែនទេ?
ភាគទី ១០: បងមិនអាចស្អប់អូនឡើយ!
ភាគទី ១១ : ទោសធ្ងន់បំផុតគឺកុហក!
ភាគទី ១២ : ស្នេហាពួកយើងមិនសមស្រប!
ភាគទី ១៣ : ហៅបងថា ជូន ! 19+⚠️
ភាគទី ១៤ : ក្តីសុខដែលកើតមាន!
ភាគទី ១៥ : មានប្តីពីពេលណា?
ភាគទី ១៦ : ព្រោះប្រពន្ធខ្ញុំពូកែគ្រប់យ៉ាង!
ភាគទី ១៧ : យើងគឺ រីស្សាណា ហ្វីរីស ណា៎!
ភាគទី ១៨ : ជំនួបលើកដំបូង !
ភាគទី ១៩ : គេគឺ ណាមជូន អាល់ហ្វាណូ ?!
ភាគទី ២០ : បញ្ហាកំពុងតែខិតមកដល់!
ភាគទី ២១ : ជាការចាប់ផ្តើម!
ភាគទី ២២ : បងស្រលាញ់អូនជាអូន 🔞
ភាគទី ២៣ : ថ្ងៃណាមួយគេនឹងយល់!
ភាគទី ២៤ : គម្លាតរវាងយើង
ភាគទី ២៥ : លោកជាបុរសល្អខ្លាំងណាស់ !
ភាគទី ២៦ : ជាមនុស្សសំខាន់របស់គេ
ភាគតី ២៧ : អូនជាមនុស្សកំណាញ់!
ភាគទី ២៨ : ខ្ញុំខ្លាចខ្លាំងណាស់លោក ណាមជូន !
ភាគទី ២៩ : ស្រលាញ់? ទុកចិត្ត ?
ភាគទី ៣០ : ស្រោមមុខតួឯក !
ភាគទី ៣១ : ហួងហែង !?
ភាគទី ៣២ : សន្យានៅតែជាសន្យា !
ភាគទី ៣៣ : កិច្ចសន្យាឈឺចាប់ !
ភាគទី ៣៤ : មនុស្ស អាយឃ្យូ ខ្ពស់!?
ភាគទី ៣៥ : អូនមានតម្លៃជាងនរណាទាំងអស់!
ភាគទី ៣៦ : ខឹងអូនរឿងអីទៅ ? 🔞
ភាគទី ៣៧ : កុំក្បត់សម្តីណា៎!
ភាគទី ៣៨ : ខ្ញុំជាស្វាមីរបស់ រីណា !
ភាគទី ៤០ : ច្បាស់ចិត្តថាបែបនឹងទេ?
ភាគទី ៤១ : បងប្រច័ណ្ឌមែនទេ ?
ភាគទី ៤២ : អូនក៏ស្រលាញ់បង !
ភាគទី ៤៣ : រីករាយជាថ្មី
ភាគទី ៤៤ : មិនទាន់ពេញលេញទេ!
ភាគទី ៤៥ : អាថ៌កំបាំង
ភាគទី ៤៦ : ខ្ញុំជឿជាក់នាង
ភាគទី ៤៧ : លោកឆ្កួតដល់កម្រិត!
ភាគទី ៤៨ : ខ្ញុំដែលត្រូវការនាង!
ភាគទី ៤៩ : ជម្រើស!
ភាគទី ៥០ : សប្រែជាខ្មៅ
ភាគទី ៥១ : ថ្នាំបំពុលដែលស្ថិតក្នុងដបថ្នាំបន្សាប!
ភាគទី ៥២ : ដើរចេញ?
ភាគទី ៥៣ : ចង់លែងលះ !
ភាគទី ៥៤ : អូនជារបស់បង 🔞
ភាគទី ៥៥ : យើងមិនដែលឲ្យនរណាជាន់យើងឡើយ!
ភាគទី ៥៦ : រឿងជាន់លើរឿង
ភាគទី ៥៧ : នរណាល្ងង់ជាង?
ភាគទី ៥៨ : ជិតស្គាល់នរកហើយ!
ភាគទី ៥៩ : ស្មានតែយើងល្ងង់មែនទេ?
ភាគទី ៦០ : មនុស្សដែលត្រូវបាត់បង់ទៅ!
ភាគទី ៦១ : មិនទុកចិត្ត
ភាគទី ៦២ : មិនលេបសម្តី
ភាគទី ៦៣ : ការពិតដ៏ឈឺចាប់
ភាគទី ៦៤ : ទំនាក់ទំនងដែលត្រូវកាត់ផ្តាច់
ភាគទី ៦៥ : មនុស្សសំខាន់ដែលបាត់បង់ទៅ
ភាគទី ៦៦ : គេយ៉ាងម៉េចទៅហើយ ?
ភាគទី ៦៧ : ជាមនុស្សដែលគេតាមរកមែនរឺក៏អត់ ?
ភាគទី ៦៨ : បងរកអូនឃើញហើយ
ភាគទី ៦៩ : ជំនួបជាថ្មី
ភាគទី ៧០ : គេមិនស្អប់លោកទេ
ភាគទី ៧១ : សារជាថ្មី 🔞
ភាគបញ្ចប់ : សុភមង្គលដែលកើតមាន 💜

ភាគទី ៣៩ : នាងរីករាយទេ ?

577 30 4
By PhanouSout

"អឺ...អឺ ជូន !!! ចឹងបងបានស្គាល់សម្លាញ់អូនហើយណា៎! បងក៏មានការងារដែរណា៎! ប្រញាប់ទៅចុះបង !!!"។ រីស្សាណា ក៏ចូលមកនិយាយកាត់សន្ទនារបស់ពួកគេដែលស្តាប់មើលទៅហាក់មិនស្រួលសោះហើយ ណាមជូន ក៏ញញឹមមុននឹងងក់ក្បាលហើយក៏សម្លឹងមើល ចូដេន វិញ។

"មិនបានជូនលោកចេញទៅទេបាទ! នេះ រីណា ខ្ញុំមានរបាយការណ៍មួយចង់សួរនាំណា៎! វាបន្ទាន់ខ្លាំងណាស់មិនប្រកាន់ទេណ៎បើឲ្យស្វាមី រីណា ទៅវិញដោយខ្លួនឯង?"។ ចូដេន ក៏ងាកមកញញឹមដាក់ ណាមជូន ខណៈ រីស្សាណា ក៏ញញឹមបែបមិនសមហើយក៏ងាកមកមើលស្វាមីនាងតែគេក៏អង្អែលក្បាលនាង។

"មិនអីទេ! មនុស្សខ្ញុំស្គាល់កាលៈទេសៈច្បាស់ណាស់! អូនធ្វើការចុះណា៎! បងមិនរំខានអូនទេ! មនុស្សបងស្គាលពេលត្រឹមត្រូវមិនដូចអ្នកខ្លះឡើយ!"។ ណាមជូន ក៏លានាងហើយ រីស្សាណា ក៏ក្រវីដៃដាក់ស្វាមីនាងដោយញញឹមស្មើមុននឹង ចូដេន ក៏លើកដៃជ្រែងហោប៉ៅធ្វើជាសង្ហាហើយ រីស្សាណា ក៏ងាកមកមើល ចូដេន ដោយចងចិញ្ចើម។

"នេះ ចូដេន និយាយស្អីដូចជាកំពុងតែផ្ចាញ់គ្នានឹងប្តីខ្ញុំបែននេះ? អ្នកទាំងពីរស្គាលគ្នាហ៎?"។ រីស្សាណា ក៏ងាកមកសួរហើយ ចូដេន ក៏ញាក់ស្មាមុននឹងញញឹម។

"ប្រហែលទេដឹង!!"។ គេនិយាយបែនេះហើយក៏លើលប៊ិចមកបង្វិលលេងទើបនឹកដល់អតីតកាលកាលពី 4 ឆ្នាំមុន។

4 ឆ្នាំមុន ....

សាកលវិទ្យាល័យ អាមេរិច ....

"រីណា !!! នេះកិច្ចការស្រាវជ្រាវដែលគ្រូបានដាក់ឲ្យឯងធ្វើនោះមានបានធ្វើរួចនៅ?"។ កម្លោះសង្ហាដែលសិក្សាជំនាញ ឌីហ្សាញ បានដើរមកអង្គុយក្បែរនាងក្រមុំដែលអានសៀវភៅសេដ្ឋកិច្ចតែឯងនោះយ៉ាងរហ័សមុននឹងសួរនាំគេ។

"នៅប្រហែលជា 2 3 សំណួរអីដែរ!! កំពុងតែស្រាវជ្រាវមើល!!! ចុះ ចូដេន ? លឺមកថាលោកគ្រូឯងមានការប្រឡងនៅម៉ោងក្រោយនេះនេះណា៎! ម៉េចក៏មកអង្គុយលេងមិនមើលមេរៀនចឹង?"។ រីស្សាណា ក៏សួរហើយ ចូដេន ក៏សើចមុននឹងញាក់ស្មា។

"តេសស្រួលៗ!! មិនបារម្ភទេ!!"។ ជាសិស្សពូកែហើយជាជំនាញដែលគេស្រលាញ់ក៏ដុងមកស្រាប់ទើបនិយាយធម្មតាយ៉ាងធ្វើឲ្យ រីស្សាណា ពេបមាត់ជ្រេញមុននឹងសើចគេ។

ចូដេន ជាសម្លាញ់របស់នាងតាំងតែពីចូលរៀនទីនេះជាមួយគ្នាឆ្នាំទី 1 ក៏រាប់អានគ្នាមករហូតដល់ក្លាយជាមិត្តសិទ្ធិស្នាលតែសម្រាប់ ចូដេន គេក៏មិនអាចហាមបេះដូងមិនឲ្យស្រលាញ់នាងឡើយកាន់តែនៅក្បែរនាងគគឹរឹតតែស្រលាញ់តែរកឪកាសនិយាយមិនបានក្លាយថាបើនាងមិនពេញចិត្តគេគឺស្នេហាក៏មិនជោគជ័យហើយមិត្តភាពក៏មិនគងទើបមិនហ៊ានប្រថុយសារភាព។

កែវភ្នែកនិតថ្លាសម្លឹង រីស្សាណា ដោយស្ងៀមស្ងាត់ធ្វើបេះដូងគេកាន់តែលង់នឹងនាងខណៈគេញញឹមហើយក៏ងាកសម្លឹងទៅជម្រាបសួនច្បារនៅម្ខាងទៀតតែក៏ប្រទះបុរសម្នាក់កំពុងតែកាន់កាំមេរ៉ាតម្រង់មកកាន់ពួកគេទើប ចូដេន ចងចិិញ្ចើមសម្លឹងទៅគេវិញ។

រីឯបុរសដែលកាន់កាំមេរ៉ាក៏ទម្លាក់ចុះមុននឹងគេសម្លឹង ចូដេន វិញដោយទឹកមុខស្មើធ្វើឲ្យក្រសែបុរសទាំងពីប៉ះគ្នាខណៈ ចូដេន នៅក្បែរ រីស្សាណា ជាងទើបគេសម្លឹងនាងបន្តិចមុននឹងគេក៏ស្រវាទាញដៃតូចរបស រីស្សាណា កំពុងតែកាន់សៀវភៅឡើង។

"កើតអី ចូដេន ?"។ កំពុងមើលសៀបភៅសុខៗនាងក៏ភ្ញាក់ផ្អើកហើយ ចូដេន ក៏តបមកកាន់នាង។

"ខ្ញុំចង់នាំ រីណា ទៅផឹកកាហ្វេ! មោះ!! ទៅយើង!!"។ ចូដេន ក៏ទាញនាងតែ រីស្សាណាន
ហាក់ងឿងឆ្ងល់មុននឹងនាងក៏តវ៉ា។

"ទេ! រវល់អានសៀវភៅមិនចង់ទៅទេ! ឯងទៅម្នាក់ឯងទៅ!!"។ នាងក៏តវ៉ាស្របនឹង ចូដេន សម្លឹងឃើញបុរសនោះមើលមកពួកគេមិនដាក់ភ្នែកទាំងមានទឹកមុខមាំមិនពេញចិត្តហើយ ចូដេន ក៏ទាញ រីស្សាណា ឡើង។

"ទីនោះក៏ស្ងាត់!! ចង់អានដលភ្លឺក៏បានដែរ!!! មោះ!! យើងឃ្លានកាហ្វេណាស់!! យើងប៉ាវឯងណា៎!!! មោះ!!"។ ចូដេន ក៏ទាញនាងទីណាត់ទីណែងមុននឹងងាកមកសម្លឹង ណាមជូន ដោយទឹកមុខកាច។

បន្ទាប់ពីពេលនោះមក ចូដេន តែងតែសង្កេតជុំវិញខ្លួនរបស់ រីស្សាណា រហូតមកថាតែងតែមានវត្តមានរបស់បុរសម្នាក់នេះតាមលួចសម្លឹងហើយលើកកាំមេរាតាមមកថតជាញឹកញាប់ទើបគេតែងតែជាអ្នកចាប់អូសជម្លៀសនាងក្រមុំចាកចេញរហូតដល់ពេលមួយដែលគេមិនពេញចិត្តនឹងសកម្មភាពរបស់បុរសនោះជាខ្លាំងក៏សម្រេចតាមគេមកនិយាយគ្នាតែម្តង។

ហាងកាហ្វេ ....

"លោកមានរឿងអីចង់និយាយជាមួយខ្ញុំ? យើងធ្លាប់ស្គាល់គ្នាទេ?"។ បុរសមានខួចក៏លើកពែងកាហ្វេមកក្រេបហើយសួរទើប ចូដេន ក៏សម្លឹងគេដោយមុខស្មើ។

"ខ្ញុំមានតែរឿងដែលចង់និយាយជាមួយលោកនោះទេតែបើសួរថាស្គាល់គ្នារឺក៏អត់គឹមិនដែលទេហើយក៏មិនចង់ស្គាល់មនុស្សដែលធ្វើរឿងចម្លែកដូចលោកចឹងឡើយ!!"។ ចូដេន ក៏តបហើយ ណាមជូន ក៏លើកចិញ្ចើម។

"ចម្លែក? ចម្លែកបែបណា៎? អ៎! និយាយពីការដែលខ្ញុំតាមមើលគេនោះមែនទេ?"។ ប្រុសមានខួចនោះគឺជា ណាមជូន គេក៏និយាយមកវិញមុននឹងដឹងថា ចូដេន ចង់សំដៅលើនរណា។

"បើដឹងហើយខ្ញុំក៏សុំប្រាប់លោកទៅចុះ!!!  ថ្ងៃក្រោយលោកកុំតាមមើល រីណា បែបនឹងទៀត! មកលួចថតគេផ្តេសផ្តាសរបៀបនឹង!!! ប្រាប់ទៅចុះថាខ្ញុំមិនចូលចិត្តអប្បកិរិយារបៀបលោកឡើយ!!"។ ចូដេន ក៏និយាយដោយម៉ាត់ៗហើយ ណាមជូន ក៏ញោចស្នាមញញឹមចុងមាត់។

"ចុះហេតុអីខ្ញុំត្រូវស្តាប់តាមលោក? លោកមិនមែនជាមិត្តប្រុសរបស់នាងឯណា? មកហាមប្រាមអ្នកដទៃតាមចិត្តខ្លួនបានយ៉ាងម៉េច?"។ ណាមជូន ក៏មិនចុះចាញ់ហើយក៏ក្រពាត់ដៃតបទៅវិញទើប ចូដេន ក្តាប់ដៃសម្លឹងគេដោយការមិនពេញចិត្តជាខ្លាំង។

"មិនមែនជាមិត្តប្រុសក៏ដោយតែខ្ញុំក៏ជាមនុស្សដែលជិតដិតនឹងនាង!! លោកធ្វើបែបនេះគឺមិនល្អទេ!! នេះបើមិត្តភក្តិខ្ញុំដឹងនាងក៏មិនប្រាកដនៅស្ងៀមនោះឡើយ!!! អ្នកណាទៅដឹងថាលោកជាមនុស្សបែបណាដែលលួចថតគេមិនឈប់!នេះមានគំនិតមិនល្អបែបណាក៏មិនដឹងផង!!! ដូច្នេះគួរតែបញ្ឈប់ទៅ!!"។ ចូដេន ក៏និយាយហើយក៏ ណាមជូន ក៏ញញឹមមុននឹងក្រោកឈរ។

"ជាសិទ្ធីរបសខ្ញុំ! ឈប់រឺក៏អត់ខ្ញុំត្រូវសុំច្បាប់លោកដែររឺ? ខ្ញុំគ្រាន់តែស្រលាញ់គេហើយតាមមើលគេគឺជារឿងខ្ញុំ! កុំឲ្យតែខ្ញុំមានគំនិតទៅចាប់គេទៅបានហើយ!!! និយាយបែបនេះមើលលោខ្លួនឯងឲ្យតែល្អទៅ!!! ប្រយ័ត្នថ្ងៃក្រោយបើអ្នកដែលបានកាន់ដៃនាងពេញសិទ្ធនោះជាខ្ញុំតើលោកនឹងមានទឹកមុខបែបណា៎? គួរតែប្រឹងសន្សំពិន្ទុខ្លួនឯងឲ្យល្អទៅ!!! ក្រែងលគេមើលឃើញលោកហើយប្រយ័ត្នទៅថានឹងគេក្លាយជារបស់ខ្ញុំ!"។ ណាមជូន ក៏ដើរចេញដោយរឹកពារធម្មតាខុសពី ចូដេន ដែលក្តាប់ដៃហើយខឹងជាទីបំផុត។

បច្ចុប្បន្នកាល ...

ចូដេន ពេលនេះក៏សម្លឹងមើលនារីដែលមានឯកសារក្នុងដៃមុននឹងគេក៏ក្រោកហើយតម្រង់មករកនាងទើបជ្រែងដៃចូលហោប៉ៅមើលនាង។

"ហេតុអីបានជា រីណា រៀបការជាមួយគេចឹង? ខ្ញុំគិតថា រីណា ដូចមិនរីករាយសោះដែររៀបការនឹងគេ?"។ ចូដេន និយាយហើយ រីស្សាណា ក៏ងើបមុខមកសម្លឹងគេហើយក៏ចងចិញ្ចើម។

"ហេតុអី? ម៉េចក៏ថាខ្ញុំមិនរីករាយ? នេះពួកយ់ងផ្អែមល្ហែមនឹងគ្នាសឹងអី!!! ចូដេន នេះចេះតែគិតផ្តេសផ្តាស!!"។ នាងក្រមុំក៏តបតែក្រសែមិនសម្លឹងគេទើប ចូដេន ញោចស្នាមចុងមាត់ហើយក៏អង្គុយក្បែរនាង។

"ផ្អែមល្ហែមជាការសម្តែងរឺក៏ពិត រីណា ?"។ ចូដេន ក៏សម្លឹងនាងចំៗហើយ រីស្សាណា ក៏មើលមុខគេមុននឹងងឿងឆ្ងល់ជាមួយសម្តីប្លែកៗរបស់គេ។

"នេះ ចូដេន និយាយអីប្លែកៗបែបនេះ?"។ រីស្សាណា ក៏សួរគេហើយ ចូដេន ក៏សម្លឹងនាង។

"រឿងរៀបការគួរតែជារឿងរៀបការកើតឡើងដោយការរីករាយណា៎ រីស្សាណា!! ខ្ញុំមើលឃើញច្បាស់ថានាងមានអារម្មណ៍យ៉ាងណា៎! បើគ្មានសុភមង្គលទេ រីណា កុំបង្ខំខ្លួនអីបានទេ?"។ ដៃក្រាស់ក៏ស្រវាមកចាប់ដៃស្រឡូនតែនាងក៏វាសចេញមុននឹងក្រោកឈរអស់កម្ពស់ហើយសម្លឹងគេ។

"ខ្ញុំរីករាយបំផុកហើយក្នុងការរៀបការជាមួួយ ជូន ! នេះខ្ញុំយកឯកសារពិនិត្យសិនហើយ!"។ រីស្សាណា ក៏ចាកចេញដោយមិនចង់និយាយអ្វីទៀតហើយ ចូដេន បានត្រឹមសម្លឹងខ្នងនាងហើយក៏អោនមុខចុះដោយការស្រងាកចិត្តតែម្តង។

Continue Reading

You'll Also Like

131K 5.2K 74
ជារឿងរដូវកាលដំបូងក្នុងចំណោមរដូវកាលទាំង 7 របស់ស៊េរី : សំណព្វចិត្តម៉ាហ្វៀ ( Mafia's sweetheart ) 🔥💜ដែលរៀបរាប់ពីស្នេហាមួយដែលរៀបនឹងលាស់ពន្លកក្នុងវ័យសិ...
130K 4.8K 33
Kim Mora នាងបានបែកពីបងប្រុសរបស់នាងនៅពេលនាងមានអាយុ5ឆ្នាំ...តែជាសំណាងល្អដែរមានគ្រួសារចិត្តធម៌យកនាងទៅចិញ្ចឹមរហូតនាងធំពេញវ័យ...Jeon Jungkook ជាម៉ាហ្វៀដែរ...
539K 58.1K 24
في وسط دهليز معتم يولد شخصًا قاتم قوي جبارً بارد يوجد بداخل قلبهُ شرارةًُ مُنيرة هل ستصبح الشرارة نارًا تحرق الجميع أم ستبرد وتنطفئ ماذا لو تلون الأ...
172K 5K 36
ព្រោះខ្ញុំស្រឡាញ់ពូ ទើបខ្ញុំព្រមស្តាប់តាមពូគ្រប់យ៉ាង!!!