អន្តរាយស្នេហ៍ ( Our love is d...

By PhanouSout

60.5K 2.4K 547

ជារដូវកាលទីពីរក្នុងចំណោមរដូវកាលទាំង 7 ក្នុងស៊េរី : សំណព្វចិត្តម៉ាហ្វៀ ( Mafia's sweetheart ) 💜 ដែលនិយាយពីរឿង... More

Trailer
Character Profile
ភាគទី ១ : មនុស្សបោកប្រាស់!
ភាគទី ២ : ឪបបន្លាក៏បានឲ្យតែក្បែរនាង!
ភាគទី ៣ : គំនិតអាក្រក់គឺគេពូកែ!
ភាគទី ៤ : ការថើបគ្រាន់តែជាចំណុចផ្តើម!
ភាគទី ៥ : យកបានតែចិត្តស្អប់!
ភាគទី ៦ : យ៉ាងណាគាត់ក៏នៅតែស្រលាញ់អូន!
ភាគទី ៧ : រឺប៉ុន្នឹងមិនទាន់ហៅថាឈឺទេ?
ភាគទី ៨ : ព្រោះ ណាមជូន ជាបុរសល្អ!
ភាគទី ៩ : នឿយហត់ខ្លាំងណាស់មែនទេ?
ភាគទី ១០: បងមិនអាចស្អប់អូនឡើយ!
ភាគទី ១១ : ទោសធ្ងន់បំផុតគឺកុហក!
ភាគទី ១២ : ស្នេហាពួកយើងមិនសមស្រប!
ភាគទី ១៣ : ហៅបងថា ជូន ! 19+⚠️
ភាគទី ១៤ : ក្តីសុខដែលកើតមាន!
ភាគទី ១៥ : មានប្តីពីពេលណា?
ភាគទី ១៦ : ព្រោះប្រពន្ធខ្ញុំពូកែគ្រប់យ៉ាង!
ភាគទី ១៧ : យើងគឺ រីស្សាណា ហ្វីរីស ណា៎!
ភាគទី ១៨ : ជំនួបលើកដំបូង !
ភាគទី ១៩ : គេគឺ ណាមជូន អាល់ហ្វាណូ ?!
ភាគទី ២០ : បញ្ហាកំពុងតែខិតមកដល់!
ភាគទី ២១ : ជាការចាប់ផ្តើម!
ភាគទី ២២ : បងស្រលាញ់អូនជាអូន 🔞
ភាគទី ២៣ : ថ្ងៃណាមួយគេនឹងយល់!
ភាគទី ២៤ : គម្លាតរវាងយើង
ភាគទី ២៥ : លោកជាបុរសល្អខ្លាំងណាស់ !
ភាគទី ២៦ : ជាមនុស្សសំខាន់របស់គេ
ភាគតី ២៧ : អូនជាមនុស្សកំណាញ់!
ភាគទី ២៨ : ខ្ញុំខ្លាចខ្លាំងណាស់លោក ណាមជូន !
ភាគទី ២៩ : ស្រលាញ់? ទុកចិត្ត ?
ភាគទី ៣១ : ហួងហែង !?
ភាគទី ៣២ : សន្យានៅតែជាសន្យា !
ភាគទី ៣៣ : កិច្ចសន្យាឈឺចាប់ !
ភាគទី ៣៤ : មនុស្ស អាយឃ្យូ ខ្ពស់!?
ភាគទី ៣៥ : អូនមានតម្លៃជាងនរណាទាំងអស់!
ភាគទី ៣៦ : ខឹងអូនរឿងអីទៅ ? 🔞
ភាគទី ៣៧ : កុំក្បត់សម្តីណា៎!
ភាគទី ៣៨ : ខ្ញុំជាស្វាមីរបស់ រីណា !
ភាគទី ៣៩ : នាងរីករាយទេ ?
ភាគទី ៤០ : ច្បាស់ចិត្តថាបែបនឹងទេ?
ភាគទី ៤១ : បងប្រច័ណ្ឌមែនទេ ?
ភាគទី ៤២ : អូនក៏ស្រលាញ់បង !
ភាគទី ៤៣ : រីករាយជាថ្មី
ភាគទី ៤៤ : មិនទាន់ពេញលេញទេ!
ភាគទី ៤៥ : អាថ៌កំបាំង
ភាគទី ៤៦ : ខ្ញុំជឿជាក់នាង
ភាគទី ៤៧ : លោកឆ្កួតដល់កម្រិត!
ភាគទី ៤៨ : ខ្ញុំដែលត្រូវការនាង!
ភាគទី ៤៩ : ជម្រើស!
ភាគទី ៥០ : សប្រែជាខ្មៅ
ភាគទី ៥១ : ថ្នាំបំពុលដែលស្ថិតក្នុងដបថ្នាំបន្សាប!
ភាគទី ៥២ : ដើរចេញ?
ភាគទី ៥៣ : ចង់លែងលះ !
ភាគទី ៥៤ : អូនជារបស់បង 🔞
ភាគទី ៥៥ : យើងមិនដែលឲ្យនរណាជាន់យើងឡើយ!
ភាគទី ៥៦ : រឿងជាន់លើរឿង
ភាគទី ៥៧ : នរណាល្ងង់ជាង?
ភាគទី ៥៨ : ជិតស្គាល់នរកហើយ!
ភាគទី ៥៩ : ស្មានតែយើងល្ងង់មែនទេ?
ភាគទី ៦០ : មនុស្សដែលត្រូវបាត់បង់ទៅ!
ភាគទី ៦១ : មិនទុកចិត្ត
ភាគទី ៦២ : មិនលេបសម្តី
ភាគទី ៦៣ : ការពិតដ៏ឈឺចាប់
ភាគទី ៦៤ : ទំនាក់ទំនងដែលត្រូវកាត់ផ្តាច់
ភាគទី ៦៥ : មនុស្សសំខាន់ដែលបាត់បង់ទៅ
ភាគទី ៦៦ : គេយ៉ាងម៉េចទៅហើយ ?
ភាគទី ៦៧ : ជាមនុស្សដែលគេតាមរកមែនរឺក៏អត់ ?
ភាគទី ៦៨ : បងរកអូនឃើញហើយ
ភាគទី ៦៩ : ជំនួបជាថ្មី
ភាគទី ៧០ : គេមិនស្អប់លោកទេ
ភាគទី ៧១ : សារជាថ្មី 🔞
ភាគបញ្ចប់ : សុភមង្គលដែលកើតមាន 💜

ភាគទី ៣០ : ស្រោមមុខតួឯក !

648 31 6
By PhanouSout

បន្ទាប់ពីស្រស់ស្រូបអាហារពេលព្រឹករួចមកពេលនេះកាយក្រាស់ហាក់រីករាយនឹងសកម្មភាពរបស់ប្រពន្ធជាខ្លាំងដែលយួរចានស្រាក់ដាក់ស៊ុបហើយបណ្តើរគេចេញមកដល់ខាងក្រៅហើយរាងក្រាស់ក៏ឪបចង្កេះនាងដូចគ្នា។

"បងទៅទៅធ្វើការហើយណា៎!!! នេះនៅផ្ទះមើលថែខ្លួនឲ្យបានល្អផងណា៎! យ៉ាងណាៗជួយមើល ស៊ូសាន ផងណា៎! អូនកុំប្រកាន់នឹងគេពេកអីណា៎!"។ ណាមជូន ផ្តែផ្តាំហាក់បារម្ភតិចតួចតែ រីស្សាណា បែរជាញញឹម។

"អឺម! អូនដឹងហើយ! នេះស៊ុបរបស់ ជូន ! កុំភ្លេចញាំុវាផងណា៎! ឆាប់ត្រលប់មកវិញណា៎!"។ រីស្សាណា ក៏តបហើយ ណាមជូន ហាក់រីករាយជាខ្លាំងកាលបានភរិយាផ្អែមល្ហែមបែបនេះដាក់គេក៏លោមកថើបថ្ងាសនាងមួយខ្សឺតទើបចូលរថយន្តហើយចាកចេញដោយមាន រីស្សាណា នៅឈរសម្លឹងមើល។

បន្ទាប់ពី ណានជូន ចេញផុតទឹ្មុខស្រទន់នឹងរីករាយនាងក៏ទម្លាក់មកជាស្មើហើយនាងក៏ងាកខ្លួនមកវិញតម្រង់ចូលវីឡាមុននឹងសង្កេតឃើញ ស៊ូសាន ដែលដើរបើុងខ្ញើងតិចៗនៅនេះមិនទាន់ទៅដល់បន្ទប់វិញឡើយ។

"មុខក្រាស់ណាស់ណ៎?"។ សម្លេងស្មើរបស់ រីស្សាណា ក៏បន្លឺឡើងស្របនឹងនាងក្រពាត់ដៃចោលកន្ទុយភ្នែកសម្លឹងមើល ស៊ួសាន ហើយ ស៊ូសាន ក៏បញ្ឈប់ដំណើរនាងហើយក៏ងាកមកសម្លឹង រីស្សាណា ដោយកែវភ្នែកមិនដឹងអី។

"នេះអ្នកនាង រីស្សាណា កំពុងតែនិយាយឲ្យអ្នកណាទៅ?"។ ស៊ូសាន ក៏ងាកនិយាយដោយសម្លេងស្រាលហើយ រីស្សាណា ក៏ញោចស្នាមចុងមាត់មុននឹងសម្លក់នាង។

"ឈរតទល់ពីរនាក់យើងរឺក៏យើងនិយាយថាឲ្យឆ្កែ?"។ រីស្សាណា ក៏ចោលសម្តីនេះមកលើនាងហើយ ស៊ូសាន ក៏អោនមុខចុះធ្វើទឹកមុខគួរឲ្យអាណិត។

"នៅជាមួយយើងតែពីរនាក់នាងមិនបាច់សម្តែងចរិតតួឯកនៅទីនេះទេណា៎ ស៊ូសាន !!! ល្មមឈប់សម្រាកបានហើយណា៎!!! មិនគិតសម្រាកខ្លះទេហ៎?"។ រីស្សាណា ក៏ទម្លាក់ខ្លួនអង្គុយលើកៅអីទល់លមុខនាងហើយក្រពាត់ដៃសម្លក់ ស៊ូសាន ។

"ខ្ញុំមិនយល់ទេថាអ្នកនាង រីស្សាណា និយាយអីមកកាន់ខ្ញុំ!!! នេះខ្ញុំមិនបានធ្វើអីអ្នកនាងទេ! ហើយខ្ញុំក៏មិនមានចិត្តចង់មកប៉ះពាល់អ្នកនាងឡើយព្រោះខ្ញុំដឹងថាអ្នកនាង រីស្សាណា មិនពេញចិត្តនឹងខ្ញុំទេ!!"។ ស៊ូសាន ក៏បញ្ចេញកែវភ្នែករលីងរលោងមកសម្លឹងមើល រីស្សាណា តែនាងក្រមុំយើងបានត្រឹមតែអស់សំណើចហើយសម្លឹង ស៊ូសាន ដោយកែវភ្នែកហួសចិត្ត។

"ចង់ទាក់ប្តីខ្ញុំហើយចង់ឲ្យខ្ញុំត្រូវមកអង្គុយយកចិត្តនាងទៀតហេ៎? នាងដូចជាជឿជាក់លើខ្លួនឯងពេកទេដឹង ស៊ូសាន ?"។ រីស្សាណ ក៏និយាយដោយមុខស្មើហើយ ស។ូសាន ក៏សម្លឹងនាងដោយកែវភ្នែកស្មើដូចគ្នាមុននឹងចងចិញ្ចើមចូលគ្នា។

"ខ្ញុំមិនបានទាក់ស្វាមីអ្នកនាងឡើយ! លោក ណាមជូន គាត់ជួយខ្ញុំហើយគាត់ក៏ជាអ្នកដែលស្នើឲ្យខ្ញុំមកនៅទីនេះនឹងជួយរកការងារឲ្យខ្ញុំ! ខ្ញុំមិនដែលបានសុំរឺក៏មានគំនិតអីទាំងអស់! សម្តីអ្នកនាងសុទ្ធតែកំពុងចោទមកលើខ្ញុំហើយ!"។ ស៊ូសាន ក៏តវ៉ាទៅវិញខណៈនាងមិនដែលធ្លាប់ធ្វើបែបនេះចំពោះមុខ ណាមជូន ទេតែពេលនេះនាងក៏តវ៉ាវិញហើយ រីស្សាណា ក៏លើកចិញ្ចើម។

"គ្រាន់បើ!!! ខ្ញុំថានាងមិនអន់ទេ!! សម្តីនាងឡូយខ្លាំងណាស់តើហើយក៏ពូកែសម្តែងទៀតផង! ចឹងបានជា ជូន គេខ្នះខ្នែងបែបនឹងណ៎!"។ រីស្សាណា ក៏តបវិញដោយសម្តីឡកលើយហើយ ស៊ូសាន ក៏សម្លឹងនាងដោយមិនចុះចាញ់ដូចគ្នា។

"លោក ណាមជូន នឹងខ្នះខ្នែងជួយខ្ញុំព្រោះខ្ញុំជាមនុស្សដែលមិនពុះកញ្រ្ជោលគ្មានក្បាលកន្ទុយដែលគិតតែសម្តីខ្លាំងនឹងកាចនោះទេ! គេហៅថាមនុស្សស្គាល់កាលៈទេសៈ!"។ ពេលនេះ ស៊ូសាន ក៏ហាក់ចោលសម្តីឌឺដងមកវិញខណៈ រីស្សាណា សម្លក់នាងហើយក៏ញញឹមចុងមាត់។

"ចឹង? នេះនាងកំពុងតែចង់និយាយថាយើងជាមនុស្សដែលគ្មានក្បាលកន្ទុយនោះហើយណ៎?"។ រីសស្សា ក៏សួរហើយ ស៊ូសាន ក៏ញញឹមដាក់វិញដោយធម្មតា។

"ខ្ញុំមិនបានបញ្ជាក់តែបើអ្នកនាងដឹងខ្លួនច្បាស់ក៏ល្អដែរ!"។ កែវភ្នែកនឹងទឹកមុខស្មើក៏បង្ហាញហើយ រីស្សាណា ក៏មើលនាងដោយមុខមាំ ។

"មនុស្សយើងយ៉ាងម៉េចគឺយើងស្គាល់ខ្លួនឯងច្បាស់ជាងនាងមកវាយតម្លៃទៅទៀត! ហោចណាស់ក៏យើងជាមនុស្សទទួលស្គាល់ខ្លួនហើយឯងរស់នៅជាមួយការពិត!! មិនដូចនាងដែលពាក់ស្រោមមុខតួឯកសម្តែងជាស្លូតបូតតែការពិតនោះគឺដូចជាផ្លែល្វាទេ!"។ រីស្សាណា ក៏តបហើយ ស៊ូសាន ក៏ពេបមាត់សើច។

"នេះខ្ញុំមិនស្មានទេថាអ្នកនាងជាមនុស្សដែលចូលចិត្តចោទប្រកាន់គេ! នេះខ្ញុំពិតជាអាណិតលោក ណាមជូន ដែលត្រូវពិបាកចិត្តដោយសារអ្នកនាងណាស់!"។ ស៊ូសាន ក៏និយាយមកវិញហើយ រីស្សាណា ក៏សម្លក់នាង។

"ក៏ខិតខំប្រឹងប្រែងបន្តទៀតទៅណា៎ !! ក្រែងបានរបស់គេយកទៅជាកម្មសិទ្ធិដូចបំណងមែន!!"។ រីស្សាណា ក៏ចោលសម្តីបន្តហើយ ស៊ូសាន ក៏ញញឹម។

"របស់ល្អបើគេឃើញច្បាស់ជាមានគេយកហើយ! អរគុណបុំណងល្អដែលអ្នកនាងផ្តាំ! ខ្ញុំលាសិនហើយ!"។ ស៊ូសាន ក៏ដើរចេញតែ រីស្សាណា ក៏ក្រោកឈរក្រពា់តដៃសម្កឹងនាងមុននឹងតបសម្តី។

"តែខ្ញុំគ្រាន់តែចង់ឲ្យនាងដឹងថាមួយជារបស់ដែលគេតាមចាប់ហើយមួយទៀតជារបស់ដែលតាមចាប់គេ! តម្លៃវាមិនស្មើគ្នាឡើយ!!"។ រីស្សាណា ក៏ជាអ្នកដ់រចេញមុនវិញហើយឡើងទៅខាងលើមុននឹង ស៊ូសាន ងាកមកសម្លឹងនាងដោយកែវស្មើហើយក្តាប់ដៃទើបបន្តដំណើរទៅបន្ទប់របស់នាងវិញ។

ប្រទេស អង់គ្លេស , ទីក្រុង ឡុងដ៍ ....

វីឡាធំត្រកូល គ្រីហ្វីន ...

"បង ជីន មានរឿងអីបានជារកខ្ញុំដល់ផ្ទះ?"។ និយាយពីអ្នកខាង អង់គ្លេស នេះវិញពេលនេះក៏ឃើញកាយក្រាស់សង្ហាពីរនាក់អង្គុយទល់មុខគ្នាដោយកម្លោះម្នាក់មានមុខស្ងួតហើយកម្លោះម្នាក់ទៀតក៏មានទឹកមុខព្រួយបារម្ភផងដែរ។

"បងចង់និយាយរឿងរបស់ សូតា ប្រាប់ឯង!!"។ ស៊ុកជីន ក៏និយាយពីបំណងរបស់គេហើយ ថេយ៉ុង ក៏ងក់ក្បាលស្របនឹង ជូលៀ ក៏រត់មកឪប ថេយ៉ុង ។

"ប៉ាៗ អា៎- ជម្រាបសួរអ៊ំ ជីន ចា៎!!"។ នាងតូច ជូលៀ ក៏និយាយយ៉ាងរីករាយដាក់គេតែ ស៊ុកជីន ក៏បានត្រឹមងក់ក្បាលញញឹមទើបនាងតូចចម្លែកចិត្ត។

"កើតអីនឹងពូ ជីន ! រាល់ដងបើខ្ញុំហៅថាអ៊ំ ជូន នោះច្បាស់ជាពូប្រាកដណាស់ថាឡូឡាហើយ? នេះមានរឿងអីហ៎ពូ ជីន?"។ នាងតូចក៏សួរនាំហើយ ថេយ៉ុង ក៏អង្អែលក្បាលកូនស្រីគេ។

"ពូ ជីន មានរឿងមិនសប្បាយចិត្តទេណា ជូលៀ ! ចឹងកូនទៅមើល លីថេយ៍ នៅខាងលើទៅណា៎! កុំឲ្យម៉ាក់កូននៅមើលប្អូនតែឯងណា៎! ប៉ាមានការសំខាន់និយាយជាមួយគាត់!"។ ថេយ៉ុង ក៏ប្រាប់កូនស្រីឪ្យទៅមើលប្អូនប្រុសនាងដែលមានឈ្មោះថា លីថេយ៍ គ្រីហ្វីន ហើយនាងតូចក៏បម្រុងដើរទៅតែ ស៊ុកជីន ក៏ស្រវាចាប់ដៃតូចនាងមុននឹងទាញថង់នំមួយប្រអប់ហុចឲ្យនាង។

"នេះពូមិនបាននិយាយលេងជាមួយ ជូលៀ ទេ តែមីង សូតា បានផ្ញើនំមកឲ្យក្មួយញាំុដែរណា៎! យកទៅញាំុចុះ!"។ ស៊ុកជីន ក៏ប្រគល់ហើយហើយ ជូលៀ ក៏ទទួលមុននឹងញញឹមហើយអរគុណគេទើបចាកចេញទៅ។

"នេះមានរឿងដែលខ្ញុំជួយបងបានទេ បងជីន ?"។ ថេយ៉ុង ក៏សួរហើយ ស៊ុកជីន ក៏ធ្វើមុខស្ងួតតែម្តង។

"បងស្វែងរកការព្យាបាលឲ្យ សូតា មកគ្រប់ទីកន្លែងនឹងជុំវិញប្រទេសអស់ហើយ! តែគ្មានអ្នកណាដែលអាចជួយឲ្យ សូតា មានកូនបានទេ! គេប្រាប់បងថា សូតា មានសុខភាពខ្សោយណាស់ហើយស្បូននាងក៏មានសភាពខ្សោយដូចគ្នាពិបាកនឹងមានកូនខ្លាំងណាស់! បើចង់នឡគឹត្រូវតែធ្វើការវះកាត់គីមីដែលត្រូវធ្វើដោយគ្រូពេទ្យល្បីទើបបងនឹកដល់ឯងដែលមានមន្ទីរពេទ្យក្នុងដៃហើយប្រាកដជាអាចជួយស្វែងរកដុកទ័រកំពូលឲ្យបងបាន! នេះថ្លៃប៉ុន្មានក៏បានដែរ ថេ ! បងឃើញ សូតា ពុបាកចិត្តបងក៏មិនសប្បាយចិត្តដែរ! យ៉ាងណាបងមានតែរកឯងនោះទេ!"។ ស៊ុកជីន ក៏និយាយហើយ ថេយ៉ុង ក៏ងក់ក្បាល។

"មិនអីទេបង ជីន !!! នេះខ្ញុំមានសាខាមន្ទីរពេទ្យច្រើនគួរសមដែរ! ពេទ្យដែលពូកែភាពច្រើនមាននៅប៉ែកខាងប្រទេស អីុតាលី ចាំខ្ញុំប្រាប់ប្រធានទីនោះឲ្យណាត់ដុកទ័រកំពូលជូនបងតែម្តង!! បងកុំបារម្ភអី!"។ ថេយ៉ុង ក៏ដោះស្រាយភ្លាមៗហើយ ស៊ុកជីន ក៏ញញឹមមុននឹងគេហាក់ដូចជាធូរចិត្តបានមួយហៀប។

Continue Reading

You'll Also Like

132K 5.2K 74
ជារឿងរដូវកាលដំបូងក្នុងចំណោមរដូវកាលទាំង 7 របស់ស៊េរី : សំណព្វចិត្តម៉ាហ្វៀ ( Mafia's sweetheart ) 🔥💜ដែលរៀបរាប់ពីស្នេហាមួយដែលរៀបនឹងលាស់ពន្លកក្នុងវ័យសិ...
20.4K 820 70
គ្រាន់តែស្រឡាញ់គេ ចង់បានគេ ចង់រស់នៅក្បែរគេហេតុអីក៏ពិបាកម្ល៉េះ?បើសិនជាដឹងមុនថាបាននៅជិតគេហើយរឿងរ៉ាវគ្រប់យ៉ាងមិនដូចការគិតទុកតើនាងនិងចង់នៅក្បែរគេទៀតទេ? P...
450K 24.8K 17
𝐒𝐡𝐢𝐯𝐚𝐧𝐲𝐚 𝐑𝐚𝐣𝐩𝐮𝐭 𝐱 𝐑𝐮𝐝𝐫𝐚𝐤𝐬𝐡 𝐑𝐚𝐣𝐩𝐮𝐭 ~By 𝐊𝐚𝐣𝐮ꨄ︎...
37.2K 1.5K 79
ជារដូវកាលចុងក្រោយក្នុងចំណោមរដូវកាលទាំង 7 របស់ស៊េរី : សំណព្វចិត្តម៉ាហ្វៀ ( Mafia's sweetheart ) 🔥💜ជាប្រភេទរឿងរ៉ាវស្នេហាមិនសមប្រកបនឹងកើតមានតាំងពីវិន...