អន្តរាយស្នេហ៍ ( Our love is d...

By PhanouSout

60.1K 2.4K 547

ជារដូវកាលទីពីរក្នុងចំណោមរដូវកាលទាំង 7 ក្នុងស៊េរី : សំណព្វចិត្តម៉ាហ្វៀ ( Mafia's sweetheart ) 💜 ដែលនិយាយពីរឿង... More

Trailer
Character Profile
ភាគទី ១ : មនុស្សបោកប្រាស់!
ភាគទី ២ : ឪបបន្លាក៏បានឲ្យតែក្បែរនាង!
ភាគទី ៣ : គំនិតអាក្រក់គឺគេពូកែ!
ភាគទី ៤ : ការថើបគ្រាន់តែជាចំណុចផ្តើម!
ភាគទី ៥ : យកបានតែចិត្តស្អប់!
ភាគទី ៦ : យ៉ាងណាគាត់ក៏នៅតែស្រលាញ់អូន!
ភាគទី ៧ : រឺប៉ុន្នឹងមិនទាន់ហៅថាឈឺទេ?
ភាគទី ៨ : ព្រោះ ណាមជូន ជាបុរសល្អ!
ភាគទី ៩ : នឿយហត់ខ្លាំងណាស់មែនទេ?
ភាគទី ១០: បងមិនអាចស្អប់អូនឡើយ!
ភាគទី ១១ : ទោសធ្ងន់បំផុតគឺកុហក!
ភាគទី ១២ : ស្នេហាពួកយើងមិនសមស្រប!
ភាគទី ១៣ : ហៅបងថា ជូន ! 19+⚠️
ភាគទី ១៤ : ក្តីសុខដែលកើតមាន!
ភាគទី ១៥ : មានប្តីពីពេលណា?
ភាគទី ១៦ : ព្រោះប្រពន្ធខ្ញុំពូកែគ្រប់យ៉ាង!
ភាគទី ១៧ : យើងគឺ រីស្សាណា ហ្វីរីស ណា៎!
ភាគទី ១៨ : ជំនួបលើកដំបូង !
ភាគទី ១៩ : គេគឺ ណាមជូន អាល់ហ្វាណូ ?!
ភាគទី ២០ : បញ្ហាកំពុងតែខិតមកដល់!
ភាគទី ២១ : ជាការចាប់ផ្តើម!
ភាគទី ២២ : បងស្រលាញ់អូនជាអូន 🔞
ភាគទី ២៣ : ថ្ងៃណាមួយគេនឹងយល់!
ភាគទី ២៤ : គម្លាតរវាងយើង
ភាគទី ២៥ : លោកជាបុរសល្អខ្លាំងណាស់ !
ភាគទី ២៦ : ជាមនុស្សសំខាន់របស់គេ
ភាគទី ២៨ : ខ្ញុំខ្លាចខ្លាំងណាស់លោក ណាមជូន !
ភាគទី ២៩ : ស្រលាញ់? ទុកចិត្ត ?
ភាគទី ៣០ : ស្រោមមុខតួឯក !
ភាគទី ៣១ : ហួងហែង !?
ភាគទី ៣២ : សន្យានៅតែជាសន្យា !
ភាគទី ៣៣ : កិច្ចសន្យាឈឺចាប់ !
ភាគទី ៣៤ : មនុស្ស អាយឃ្យូ ខ្ពស់!?
ភាគទី ៣៥ : អូនមានតម្លៃជាងនរណាទាំងអស់!
ភាគទី ៣៦ : ខឹងអូនរឿងអីទៅ ? 🔞
ភាគទី ៣៧ : កុំក្បត់សម្តីណា៎!
ភាគទី ៣៨ : ខ្ញុំជាស្វាមីរបស់ រីណា !
ភាគទី ៣៩ : នាងរីករាយទេ ?
ភាគទី ៤០ : ច្បាស់ចិត្តថាបែបនឹងទេ?
ភាគទី ៤១ : បងប្រច័ណ្ឌមែនទេ ?
ភាគទី ៤២ : អូនក៏ស្រលាញ់បង !
ភាគទី ៤៣ : រីករាយជាថ្មី
ភាគទី ៤៤ : មិនទាន់ពេញលេញទេ!
ភាគទី ៤៥ : អាថ៌កំបាំង
ភាគទី ៤៦ : ខ្ញុំជឿជាក់នាង
ភាគទី ៤៧ : លោកឆ្កួតដល់កម្រិត!
ភាគទី ៤៨ : ខ្ញុំដែលត្រូវការនាង!
ភាគទី ៤៩ : ជម្រើស!
ភាគទី ៥០ : សប្រែជាខ្មៅ
ភាគទី ៥១ : ថ្នាំបំពុលដែលស្ថិតក្នុងដបថ្នាំបន្សាប!
ភាគទី ៥២ : ដើរចេញ?
ភាគទី ៥៣ : ចង់លែងលះ !
ភាគទី ៥៤ : អូនជារបស់បង 🔞
ភាគទី ៥៥ : យើងមិនដែលឲ្យនរណាជាន់យើងឡើយ!
ភាគទី ៥៦ : រឿងជាន់លើរឿង
ភាគទី ៥៧ : នរណាល្ងង់ជាង?
ភាគទី ៥៨ : ជិតស្គាល់នរកហើយ!
ភាគទី ៥៩ : ស្មានតែយើងល្ងង់មែនទេ?
ភាគទី ៦០ : មនុស្សដែលត្រូវបាត់បង់ទៅ!
ភាគទី ៦១ : មិនទុកចិត្ត
ភាគទី ៦២ : មិនលេបសម្តី
ភាគទី ៦៣ : ការពិតដ៏ឈឺចាប់
ភាគទី ៦៤ : ទំនាក់ទំនងដែលត្រូវកាត់ផ្តាច់
ភាគទី ៦៥ : មនុស្សសំខាន់ដែលបាត់បង់ទៅ
ភាគទី ៦៦ : គេយ៉ាងម៉េចទៅហើយ ?
ភាគទី ៦៧ : ជាមនុស្សដែលគេតាមរកមែនរឺក៏អត់ ?
ភាគទី ៦៨ : បងរកអូនឃើញហើយ
ភាគទី ៦៩ : ជំនួបជាថ្មី
ភាគទី ៧០ : គេមិនស្អប់លោកទេ
ភាគទី ៧១ : សារជាថ្មី 🔞
ភាគបញ្ចប់ : សុភមង្គលដែលកើតមាន 💜

ភាគតី ២៧ : អូនជាមនុស្សកំណាញ់!

606 29 4
By PhanouSout

បន្ទាប់ពីរៀបចំខ្លួនរួចរាល់មកអ្នកគ្រប់គ្នាមកជួបជុំគ្នានៅតុអាហារដ៍ធំដើម្បីញាំុអាហារពេលយប់ជុំគ្នាហើយ ណាមជូន ក៏ទាញកៅអីមកអង្គុយក្បែរ រីស្សាណា តែនាងក៏មិនសម្លឹងគេហើយមិននិយាយរក ណាមជូន សូម្បីមួយម៉ាត់នៅខិតកៅអីចេញធ្វើឲ្យនាយកម្លោះចងចិញ្ចើមបន្តិចមុននឹងដាក់ខ្លួនអង្គុយ។

"វោវ៎!!! អាហារឆ្ងាញ់ៗណាស់!!! នេះជាស្នាដៃរបស់ រីស្សាណា ទាំងអស់មែនទេ?'។ ជុងហ្គុក នៅលើតុអាហារក៏លាន់មាត់ហើយ រីស្សាណា ក៏ញញឹម។

"ខ្ញុំធ្វើតែស៊ុប គីមឈឺ មួយមុខនឹងទេ! អ្វីផ្សេងគឺមេការជាអ្នកចម្អិន!"។ នាងក្រមុំក៏តបហើយ ជុងហ្គុក ក៏ដួសញាំុហើយ ណាមជូន ក៏ញញឹមមុនឹងដួសញាំុដែរហើយ ស៊ូសាន នោះក៏មិនទាន់ទាញស្លាបព្រាមកញាំុទើបនាយកម្លោះ ណាមជូន សម្លឹងនាង។

"អឺម! ស៊ុបនេះឆ្ញាញ់ណាស់! ថ្វីដៃអូនពិតជាល្អមែន! នេះ ស៊ូសាន ញាំុដែរទៅណា៎!"។ ណាមជូន ក៏ហៅ ស៊ូសាន ហើយនាងញញឹមមុននឹងលើកស្លាបព្រាបម្រុងថានឹងថាដួសស៊ុបញាំុដែរ។

<ពើង~>សម្លេងទង្គិចស្លាបព្រាបរបស់ រីស្សាណា នឹងស្លាបព្រា ស៊ូសាន នេះក៏បន្លឺឡើងខណៈរីស្សាណា សម្លក់នាងនាងដោយមុខក្រហមហល
ើយបុកស្លាបព្រា ស្លាបព្រា របស់ ស៊ូសាន ចេញញឆ្នាំងស៊ុបធកវើឲ្យ ណាមជូន នឹង ជុងហ្គុក សម្លឹងមើលនាងគ្រប់គ្នា។

"ម្ហូបផ្សេងមានច្រើនមុខណាស់! ញាំុស្អីក៏បានតែហាមញាំុអ្វីជារបសខ្ញុំ!!! ខ្ញុំមិនចូលចិត្តចែករំលែក!"។ រីស្សាណា និយាយដោយមុខស្មើខណៈសម្លឹងនាងមិនព្រិចភ្នែកហើយបង្កប់នូវន័យទើប ស៊ូសាន ក៏អោនមុខចុះហើយដកដៃមកវិញតែ ណាមជូន ក៏ទាញដៃភរិយាមកកាន់ហើយចងចិញ្ចើមដាក់នាង។

"អូន!!! ធ្វើអីចឹង? ថ្ងៃនេះអូនស្រួលបួលតិចបានទេ? ជុង គេមកលេង ផង! ហើយគ្រាន់តែសម្លមួយឆ្នាំងនឹងចែកគ្នាញាំុមិនបាបផងរឺអូន? ប្រកាន់អ្វីម្ល៉េះ?"។ ណាមជូន ក៏និយាយដោយស្រទន់ហើយ រីស្សាណា ក៏ងាកមកសម្លក់ប្តីនាង។

"ប្រកាន់? មែនហើយ! ខ្ញុំប្រកាន់ចឹង! ហើយខ្ញុំជាមនុស្សត្រង់ចូលចិត្តបញ្ចេញចរិតពិត! ជុង គេស្គាល់ខ្ញុំស្រាប់ហើយថាយ៉ាងម៉េច! ហើយខ្ញុំក៏មិនត្រូវក្រែងចិត្តនរណានោះទេខណៈទីនេះជាផ្ទះខ្ញុំ! ខ្ញុំមានសិទ្ធិជាភរិយាជា ជូន ក៏ជាម្ចាស់! ខ្ញុំទៅខ្លាចនរណាទៅ! ហើយសម្លនេះគឺខ្ញុំនិយាយឲ្យអស់ទៅចុះ! ខ្ញុំអ្នកណាញាុំជារឿងខ្ញុំព្រោះខ្ញុំជាអ្នកធ្វើតែខ្ញុំមិនឲ្យគេញាំុទេ!'។ រីស្សាណា តបដោយមិនខ្លបខ្លាចធ្វើឲ្យបរិយាកាសកាន់តែអាប់អួរហើយ ជុងហ្គុក សម្លឹងជើញក៏ទើសទាល់ដូចគ្នា។

"នេះខ្ញុំថាបានហើយណា៎! មិនអីទេ! នេះម៉ោងបាយទឹកក៏យប់ហើយ! ញាំុរួចហើយយើងនាំគ្នាទៅគេងសម្រាកយកកម្លាំងណា៎! មោះ! មាន់អាំង គ្រឿងសមុទ្រឆា ច្រើនណាស់! អ្នកនាង ស៊ូសាន ក៏ញាំុបានមែនទេ?"។ ជុងហ្គុក ក៏ខំសម្រួលហើយងាកមកមើល ស៊ូសាន តែនាងមិនមាត់ហើយអោនក្បាលទើប ជុងហ្គុក មើលឃើញថានាងកំពុងស្រក់ទឹកភ្នែកគេក៏ភាំងហើយ ណាមជូន ក៏កាន់តែរញ្ជួលចិត្ត។

"អូនឃើញទេ រីណា !! គេយំហើយ! បងមិនយល់ថាសម្លមួយឆ្នាំងសោះអូនរករឿងគេទៅកើត! ចិត្តអូនកំណាញ់ចឹងពីកាល!"។ ណាមជូន ក៏ថាឲ្យនាងហើយ រីស្សាណា ក៏សម្លក់ ណាមជូន។

<ប្រាវ>ចានបាយរបស់នាងក្រមុំត្រូវបានបោកកម្ទេចដោយដៃនាងផ្ទាល់ពេលដែលនាងខឹងនឹងណាមជូន ដែលចោលសម្តីមកស្តីឲ្យនាងហើយនងក៏ស្រវាយកឆ្នាំងសម្លនោះទៅកាន់ផ្ទះបាយហើយចាក់ចោលឲ្យអស់គ្មានសល់សោះសូម្បីបន្តិចទើបចេញមកឈរសម្លក់មុខប្តីនាង។

"បើបារម្ភហើយខ្វល់ខ្វាយពីគេយ៉ាងនេះយកគេធ្វើប្រពន្ធទៅ ណាមជូន អាលហ្វាណូ!!!"។ រីស្សាណា ក៏រត់ទៅលើបន្ទប់ហើយទុកតែភាពចលាចលពេញវីឡាធ្វើឲ្យ ណាមជូន លើកដៃញីសក់ដោយឈឺក្បាលហើយ ជុងហ្គុក ក៏ស្រឡាំងកាំងនឹងមិនស្មានដល់សោះថារឿងហេតុវាដល់ថ្នាក់នឹង។

"ហឹុក...អ្ហឹក...នេះ...នេះខ្ញុំសុំទោស! ខ្ញុំ...ហឹុក...ខ្ញុំមិនគួរនៅទីនេះទេ! ខ្ញុំ...ហឹុក...ខ្ញុំសុំទោសដែលនាំទុក្ខឲ្យអ្នករាល់គ្នា! ហឹុក...ខ្ញុំទៅហើយ! ...ហឹុក...!"។ ស៊ូសាន ក៏ស្ទុះរត់ចេញទៅធ្វើឲកយ ណាមជូន ស្រឡាំងកាំងហើយ ជុងហ្គុក ក៏ភ្ញាក់ផ្អើល។

"ស៊ូសាន !!! ហើុយ!!! ស្អីគេនៀក? ឈឺក្បាលណាស់!!"។ ណាមជូន ពេលនេះមួម៉ៅផងច្របូកច្របល់ផងហើយ ជុងហ្គុក ក៏ចូលមកមើលគេ។

"នេះបង ជូន ទៅលួង រីណា ទៅណា៎! ចាំខ្ញុំទៅតាម ស៊ូសាន ក៏បាន!"។ ជុងហ្គុក ចង់ចាកចេញតែ ណាមជូន ក៏ចាប់ដៃគេជាប់ទើប ជុងហ្គុក ងាកមកមើលគេ។

"ទេ!!! ឯងទៅជួយលួង រីណា ទៅ! នាងខឹងបងប៉ុន្នឹងហើយមិនថានិយាយយ៉ាងម៉េចក៏នាងស្តាប់មិនចូលដែរ! បងស្គាល់ ស៊ូសាន ច្បាស់ជាងឯង! ចាំបងទៅរកនាង! ឯងជួយលួងលោម រីណា ផងទៅណា៎! បងទៅហើយ!"។ ណាមជូន ក៏ទាញសោរឡានហើយ ស្ទុះចេញញទៅធ្វើឲ្យ ជុងហ្គុក ចងចិញ្ចើមនឹងរឹកពារគេ។

"ស្អីគេ? ប្រពន្ធមិនមើលទៅតាមស្រីផ្សេង? ចំមែនហើយបង ជូន នេះ!!"។ ជុងហ្គុក ក៏ចងចិញ្ចើមហើយក៏បោះជំហានទៅបន្ទប់នៅខាងលើ។

បន្ទប់គេង ....

នារីរាងស្តើងកំពុងតែអង្គុយលើកៅអីទល់មុខតុសម្អាងទឹកមុខកាចមិញក៏ប្រែជាស្រពោនហើយសោកសៅរីឯកែវភ្នែកក្រហមច្រាលទឹកភ្នែកតែនាងក៏យកដៃវាសចេញហើយខាំមាត់មិនឲ្យយំ។

<តុក តុក>"រីណា ! នាងគេងនៅ? នេះខ្ញុំណា៎! រីណា !!"។ បន្ទាប់ពីលឺសម្លេងគោះទ្វារនោះថាជានរណាហើយ រីស្សាណា ក៏រហ័សជូតទឹកភ្នែកហើយស្ទុះទៅបើកទ្វារក៏សម្លឹងគេទឹកមុខស្រពោន។

"ចូលមក!"។ នាងក៏ឲ្យគេចូលហើយ ជុងហ្គុក ក៏ប្រែទឹកមុខជាស្ងួតដូចគ្នាមុននឹងសំដៅទៅអង្គុយលើសាឡុង។

"នេះសុំទោសណា៎ ជុង ! មិនគួរណាឲ្យ ជុង ឃើញសភាពមិនល្អបែបនឹងទេ! ខំគិតថាធ្វើម្ហូបញាំុបាយជុំគ្នាមួយពេលតែក៏បែបនេះ! ខ្ញុំសុំទោសណា៎!"។ រីស្សាណា ក៏ទម្លាក់ទឹកមុខចុះហើយ ជុងហ្គុក ក៏ចាបដៃនាងដោយភាពជាបងប្អូនហើយក្រវីក្បាល។

"កុំចឹងមើល រីណា ! ពួកយើងដូចជាបងប្អូនចឹង! កំហុសមិនមែនមកពី រីស្សាណា ទេ ណា៎! ខ្ញុំយល់! ខ្ញុំដឹងថានាងមានចិត្តបែបណាដាក់បង ជូន សម្អុយនោះហើយ! បើខ្ញុំជានាងក៏ពិបាកមកញញឹមសើចបានធម្មតាដែរ! នេះបើខ្ញុំដឹងចឹងខ្ញុំមិនមកឲ្យរញ៉េរញ៉ៃចឹងទេណា៎!"។ ជុងហ្គុក ក៏តបហើយ រីស្សាណា ក៏ក្រវីក្បាលជំទាស់នឹងសម្តីគេ។

"ទេ! មិនមែនមកពី ជុង ទេ! ខ្ញុំគឺបែបនឹង! ខ្ញុំដឹងថាខ្ញុំឆាប់ឆេវឆាវហើយកាច! ខ្ញុំមិនល្អស្រាប់ហើយណា៎ ជុង! តែពេលខ្លះខ្ញុំក៏នៅដឹងថាអ្វីជាហេតុអ្វីជាផល! គេឲ្យខ្ញុំមកអង្គុយមើលមុខស្រីម្នាក់ទៀតដែលមិនត្រូវជាអ្វីតែយកចិត្តទុកដាក់នាងដូចជាមនុស្សសំខាន់! បេះដូងខ្ញុំជាសាច់ណា៎!"។ រីស្សាណា ក៏រៀបរាប់ខណៈទឹកភ្នែកនាងក៏ស្រក់ហើយ ជុងហ្គុក ក៏អាសូរនាងទើបទាញនាងមកឪបហើយលួងលោម។

"បានហើយ! កុំទ្រាំអីណា! ចង់យំក៏យំចុះ! ចាំបង ជូន សម្អុយ មកវិញ! ខ្ញុំទៅដាល់គាត់ឲ្យនាងណា៎!!! យំមកចុះណា៎!"។ ជុងហ្គុក ក៏លើកដៃគោះខ្នងនាងថ្នមៗហើយ រីស្សាណា ក៏យំចេញមកកាន់តែខ្លាំង។

ពេលយូរណាស់មកហើយដែលនាងប្រឹងលាក់បាំងធ្វើខ្លួនរឹងមាំមករហូតមិនខ្ចីទន់ជ្រាយចំពោះមុខ ណាមជូន ហើយនឹងចំពោះមុខ ស៊ូសាន ព្រោះមិនចង់ឲ្យគេគិតថានាងខ្វល់ខ្វាយច្រើនហើយទន់ខ្សោយតែតាមពិតក្នុងជម្រៅបេះដូងនាងគឺនាងឈឺហើយក៏ប្រច័ណ្ឌរួមទាំងហួងហែងជាទីបំផុតព្រោះម្នាក់នោះមិនមែនជាមនុស្សដែលគេស្អប់ទេតែជាស្វាមីនាងពេញសិទ្ធិហើយនាងក៏ស្រលាញ់គេតែគេបែរមិនខ្វល់ពីនាងហើយថែមទាំងឲ្យមនុស្សប្រុសដទៃឲ្យមកលួងលោមនាងខណៈនេះជាតួនាទីរបស់បុរសម្នាក់ដែលមានឈ្មោះថាស្វាមីពេញច្បាប់នោះទេ។

Continue Reading

You'll Also Like

1.7M 112K 200
**Story is gonna be slow paced. Read only if you have patience. 🔥** Isha Sharma married a driver whom she had just met. She was taking a huge risk...
131K 5.2K 74
ជារឿងរដូវកាលដំបូងក្នុងចំណោមរដូវកាលទាំង 7 របស់ស៊េរី : សំណព្វចិត្តម៉ាហ្វៀ ( Mafia's sweetheart ) 🔥💜ដែលរៀបរាប់ពីស្នេហាមួយដែលរៀបនឹងលាស់ពន្លកក្នុងវ័យសិ...
82K 2.4K 89
គេបោកនាង ធ្វើជាស្រឡាញ់នាងទាំងដែលការពិតគេធ្វើព្រោះតែវាជាផ្នែកមួយ នៃផែនការសងសឹករបស់គេប៉ុណ្ណោះ.. - ជីមីន វីគ្រីស x វ៉ាយ៍លេត អាល់ម៉ាឌី
36.8K 1.5K 79
ជារដូវកាលចុងក្រោយក្នុងចំណោមរដូវកាលទាំង 7 របស់ស៊េរី : សំណព្វចិត្តម៉ាហ្វៀ ( Mafia's sweetheart ) 🔥💜ជាប្រភេទរឿងរ៉ាវស្នេហាមិនសមប្រកបនឹងកើតមានតាំងពីវិន...