អន្តរាយស្នេហ៍ ( Our love is d...

By PhanouSout

61.1K 2.4K 547

ជារដូវកាលទីពីរក្នុងចំណោមរដូវកាលទាំង 7 ក្នុងស៊េរី : សំណព្វចិត្តម៉ាហ្វៀ ( Mafia's sweetheart ) 💜 ដែលនិយាយពីរឿង... More

Trailer
Character Profile
ភាគទី ១ : មនុស្សបោកប្រាស់!
ភាគទី ២ : ឪបបន្លាក៏បានឲ្យតែក្បែរនាង!
ភាគទី ៣ : គំនិតអាក្រក់គឺគេពូកែ!
ភាគទី ៤ : ការថើបគ្រាន់តែជាចំណុចផ្តើម!
ភាគទី ៥ : យកបានតែចិត្តស្អប់!
ភាគទី ៦ : យ៉ាងណាគាត់ក៏នៅតែស្រលាញ់អូន!
ភាគទី ៧ : រឺប៉ុន្នឹងមិនទាន់ហៅថាឈឺទេ?
ភាគទី ៨ : ព្រោះ ណាមជូន ជាបុរសល្អ!
ភាគទី ៩ : នឿយហត់ខ្លាំងណាស់មែនទេ?
ភាគទី ១០: បងមិនអាចស្អប់អូនឡើយ!
ភាគទី ១១ : ទោសធ្ងន់បំផុតគឺកុហក!
ភាគទី ១២ : ស្នេហាពួកយើងមិនសមស្រប!
ភាគទី ១៣ : ហៅបងថា ជូន ! 19+⚠️
ភាគទី ១៤ : ក្តីសុខដែលកើតមាន!
ភាគទី ១៥ : មានប្តីពីពេលណា?
ភាគទី ១៦ : ព្រោះប្រពន្ធខ្ញុំពូកែគ្រប់យ៉ាង!
ភាគទី ១៧ : យើងគឺ រីស្សាណា ហ្វីរីស ណា៎!
ភាគទី ១៨ : ជំនួបលើកដំបូង !
ភាគទី ១៩ : គេគឺ ណាមជូន អាល់ហ្វាណូ ?!
ភាគទី ២០ : បញ្ហាកំពុងតែខិតមកដល់!
ភាគទី ២១ : ជាការចាប់ផ្តើម!
ភាគទី ២២ : បងស្រលាញ់អូនជាអូន 🔞
ភាគទី ២៣ : ថ្ងៃណាមួយគេនឹងយល់!
ភាគទី ២៤ : គម្លាតរវាងយើង
ភាគទី ២៥ : លោកជាបុរសល្អខ្លាំងណាស់ !
ភាគតី ២៧ : អូនជាមនុស្សកំណាញ់!
ភាគទី ២៨ : ខ្ញុំខ្លាចខ្លាំងណាស់លោក ណាមជូន !
ភាគទី ២៩ : ស្រលាញ់? ទុកចិត្ត ?
ភាគទី ៣០ : ស្រោមមុខតួឯក !
ភាគទី ៣១ : ហួងហែង !?
ភាគទី ៣២ : សន្យានៅតែជាសន្យា !
ភាគទី ៣៣ : កិច្ចសន្យាឈឺចាប់ !
ភាគទី ៣៤ : មនុស្ស អាយឃ្យូ ខ្ពស់!?
ភាគទី ៣៥ : អូនមានតម្លៃជាងនរណាទាំងអស់!
ភាគទី ៣៦ : ខឹងអូនរឿងអីទៅ ? 🔞
ភាគទី ៣៧ : កុំក្បត់សម្តីណា៎!
ភាគទី ៣៨ : ខ្ញុំជាស្វាមីរបស់ រីណា !
ភាគទី ៣៩ : នាងរីករាយទេ ?
ភាគទី ៤០ : ច្បាស់ចិត្តថាបែបនឹងទេ?
ភាគទី ៤១ : បងប្រច័ណ្ឌមែនទេ ?
ភាគទី ៤២ : អូនក៏ស្រលាញ់បង !
ភាគទី ៤៣ : រីករាយជាថ្មី
ភាគទី ៤៤ : មិនទាន់ពេញលេញទេ!
ភាគទី ៤៥ : អាថ៌កំបាំង
ភាគទី ៤៦ : ខ្ញុំជឿជាក់នាង
ភាគទី ៤៧ : លោកឆ្កួតដល់កម្រិត!
ភាគទី ៤៨ : ខ្ញុំដែលត្រូវការនាង!
ភាគទី ៤៩ : ជម្រើស!
ភាគទី ៥០ : សប្រែជាខ្មៅ
ភាគទី ៥១ : ថ្នាំបំពុលដែលស្ថិតក្នុងដបថ្នាំបន្សាប!
ភាគទី ៥២ : ដើរចេញ?
ភាគទី ៥៣ : ចង់លែងលះ !
ភាគទី ៥៤ : អូនជារបស់បង 🔞
ភាគទី ៥៥ : យើងមិនដែលឲ្យនរណាជាន់យើងឡើយ!
ភាគទី ៥៦ : រឿងជាន់លើរឿង
ភាគទី ៥៧ : នរណាល្ងង់ជាង?
ភាគទី ៥៨ : ជិតស្គាល់នរកហើយ!
ភាគទី ៥៩ : ស្មានតែយើងល្ងង់មែនទេ?
ភាគទី ៦០ : មនុស្សដែលត្រូវបាត់បង់ទៅ!
ភាគទី ៦១ : មិនទុកចិត្ត
ភាគទី ៦២ : មិនលេបសម្តី
ភាគទី ៦៣ : ការពិតដ៏ឈឺចាប់
ភាគទី ៦៤ : ទំនាក់ទំនងដែលត្រូវកាត់ផ្តាច់
ភាគទី ៦៥ : មនុស្សសំខាន់ដែលបាត់បង់ទៅ
ភាគទី ៦៦ : គេយ៉ាងម៉េចទៅហើយ ?
ភាគទី ៦៧ : ជាមនុស្សដែលគេតាមរកមែនរឺក៏អត់ ?
ភាគទី ៦៨ : បងរកអូនឃើញហើយ
ភាគទី ៦៩ : ជំនួបជាថ្មី
ភាគទី ៧០ : គេមិនស្អប់លោកទេ
ភាគទី ៧១ : សារជាថ្មី 🔞
ភាគបញ្ចប់ : សុភមង្គលដែលកើតមាន 💜

ភាគទី ២៦ : ជាមនុស្សសំខាន់របស់គេ

611 27 10
By PhanouSout

"ស្អីគេនៀក រីណា ? រួចនឹកអីបានជាទៅប្រាប់គេថាខ្ញុំកើតអេដស៍? ខ្ញុំមានឯណា!!"។ ងាកមកមើលនាយកម្លោះរូបសង្ហាជាពាណិជ្ជករវ័យក្មេង ជុងហ្គុក ម៉ាលេនតូ ពេលនេះកំពុងទទួលបានការចាប់អារម្មណ៍ពីមនុស្សជុំវិញខ្លួនខណៈរូបគេគឺសង្ហាមានស្នេហ៍បែបនេះពីដើមមកហើយរីឯ រីស្សាណា នេះក៏សើចឡើងរឹងពោះមុននឹងមើលគេ។

"ហាស ហាស!!! នេះ-ហាស..ហាស នេះខ្ញុំក៏នឹកថាគំនិតនេះវាល្អបំផុតហើយសម្រាប់លោកនោះ!!! ក៏អាចជាការពិតនៅថ្ងៃណាមួយបើ ជុង នៀកមិនព្រមចោលចរិតមនុស្សប្រុសព្រាននឹង! ស្រីមួយថ្ងៃប្តូរចង់ដប់នាក់ប្រយ័ត្នជួបនឹងស្រីដែលមានជម្ងឺនោះ ជុងហ្គុក ពាណិជ្ជករវ័យក្មេងដូចលោកនឹងដេកយំខានយកប្រពន្ធហើយ!"។ រីស្សាណា ក៏ថាឲ្យគេហើយ ជុងហ្គុក ក៏លើកដៃមកជ្រោងសក់មុននឹង រីស្ាសាណា នាំគេមកកាន់ចំណតឡានហើយនាងក៏ងាកមកមើលគេ។

"ហើយនិយាយចឹង ជុង មកអីុតាលី ធ្វើអីហើយពីកាលណា? នេះ ជូន ដឹង ទេ?"។ រីស្សាណា ក៏ងាកមកសួរគេហើយ ជុងហ្គុក ក៏ក្រវីក្បាល។

"បង ជូន មិនដឹងទេ! មកនេះគិតថាមក ស៊ិបប្រាយ គាត់តែមានឯណា សិុបប្រាយ ខ្លួនឯងច្រើ នជាងទៅវិញ! ហើយខ្ញុំមកពីម្សិលមិញមកពិភាក្សាការងារបណ្តាក់ទុនរកសីុជាមួយភ្ញៀវនៅទីនេះក៏ជួបយាយបិុនឹងតែម្តង! ស្បថមែនថាខ្ញុំមិនបានទៅធ្វើអីយាយនឹងទេតែយាយនឹងលង់នឹងរូបសង្ហារបស់ខ្ញុំក៏តាមខ្ញុំមិនឈប់ហើយបញ្ជាមនុស្សឲ្យតាមដានខ្ញុំគ្រប់កន្លែង! និយាយហើយព្រឺរោមណាស់!"។ ជុងហ្គុក និយាយបណ្តើរលើកដៃមកអង្អែលដើមដៃគេបណ្តើរហើយធ្វើមុខដូចជាខ្លាចរអា។

"អឺម!!! ជឿជាក់លើរូបរាងពេកចឹងហើយ! ពេលណាទើបឈប់ទៅអគ្គនាយក ម៉ាលេនតូ? អ៎! និយាយចឹងនេះ ជុង ទៅណាវិញ?"។ រីស្សាណា ក៏សួរនាងហើយ ជុងហ្គុក ក៏ញញឹម។

"ទៅលេងបង ជូន នឹង រីណា នឹងហើយ! ចង់មើលជីវិតប្តីប្រពន្ធគេយ៉ាងមិញនឹងណា៎! ខ្ជិលទៅ អាផាតមេនវិញចង់រំខានប្តីប្រពន្ធគេលេងពីរបីថ្ងៃសិន!"។ នាយកម្លោះរូបសង្ហាមានស្នាមសាក់លើដៃយ៉ាងទាក់ទាញក៏សើចហើយ រីស្សាណា ក៏ញញឹមខណៈហួសចិត្តនឹងភាពច្រឡើមរបស់បុរសម៉ាហ្វៀកូនពៅក្នុងក្រុមនេះ។

"ចឹងទៅវិញជាមួយខ្ញុំទៅ!"។ រីស្សាណា ក៏នាំនាយចូលរថយន្តហើយពួកគេក៏បន្តសំណេះសំណាលរហូតតាមផ្លូវតាមរបៀបបែបមនុស្សដែលស្គាល់គ្នាព្រោះទោះយ៉ាងណា រីស្សាណា ជាស្រីម្នាក់ដែលមានគេស្គាល់ច្រើនក្នុងសង្គមពិសេសនេះហើយនាងក៏ស្គាល់កម្លោះម៉ាហ្វៀទាំងនេះដោយសារខ្លួនជាប្អូនស្រីជីដូនមួយនឹង ថេយ៉ុង មានតែ ណាមជូន នោះទេដែលនាងមិនធ្លាប់ស្គាល់ព្រោះគេជាម៉ាហ្វៀលាក់មុខទើបមានរឿងហេតុកើតឡើងទើបនាងបានដឹងថាម្នាក់ដែលលាក់បាំងមុខមាត់គឺគេ។

ក្រុមហ៊ុនចម្រាញ់រ៉ែត្រកូល អាល់ហ្វាណូ ...

បន្ទាប់ពីបញ្ចប់រាល់កិច្ចការអស់ហើយនាយសង្ហាដែលជាអគ្គនាយកក្រុមហ៊ុនក៏ចុះមកជាមួយនារីដែលដើរតាមពីក្រោយគេនោះរបូតដល់ចំណតរថយន្តក៏ចាកចេញទៅវិញជាមួយគ្នាធ្វើឲ្យអ្នកនៅក្រុមហ៊ុនខ្សឹបខ្សៀវគ្រប់គ្នា។

"នែៗ! ក្រែងអគ្គនាយកយើងមានប្រពន្ធហើយតើ! នារីម្នាក់នឹងជានរណាបានជាមានសិទ្ធិទៅវិញទៅមកជាអគ្គនាយកណ៎?"។ បុគ្គលិកស្រីៗក៏ខ្សឹបខ្សៀវគ្នា។

"យើងថាមានទំនាក់ទំនងមិនអន់ទេបើបែបនេះនោះ! មុខមាត់ក៏ស្អាតហើយស្លូតបូតទៀតផង! នេះយើងថាបើគេម្នាក់នឹងជាប្រពន្ធអគ្គនាយកយើងក៏ល្អដែរ! រឹកពារក៏ល្អ មិនឆ្មើងឆ្មៃហើយសុភាពរាបសារ! មិនដូចអ្នកនាង រីស្សាណា អីនោះទេ! ថ្ងៃចូលមកដំបូងក៏វៃស្រីស្នេហ៍លោក ណាមជូន ឡើងផ្អើលក្រុមហ៊ុន! កាចហើយរឹកពារសម្បើមណាស់! មុខពួកយើងមិនសម្លឹងផងហើយដើរងើយក្បាលសឹងតែដល់មេឃ! ដល់ែេរឹកចឹងៗពេកយើងមិនចូើចិត្តទេ! មុនមាត់ស្អាតតែមិនចេះរួសរាយដាក់អ្នកណាសោះ!"។ បុគ្គលិកម្នាក់ក៏រិះគន់ រីស្សាណា ហើយអ្នកដទៃក៏ពេបមារហើយងក់ក្បាលដោយយល់តាមនេះ។

វីឡាត្រកូល អាល់ហ្វាណូ ...

"សួស្តីលោកប្រុស សួស្តីអ្នកនាង ស៊ូសាន !!"។ មកដល់វីឡាពេលណាក៏មេការមករាក់ទាក់ហើយនាយកម្លោះក៏ញញឹមមុននឹងភ្ញាក់ផ្អើលនឹងសម្លេងមួយទៀត។

"សួស្តីបង ជូន បាទ-អ៎! ស្រីស្អាតនេះជានរណាបង?"។ រូបរាងសង្ហាមាឌប្រហែលនឹងណាមជូន បានកំបុងតែមករាកទាក់តែក៏ភ្ញាក់ផ្អើលពេលឃើញនារីម្នាក់ដែលឈរក្រោយខ្នងណាមជូន ហើយនាងក៏អោនក្បាលដាក់គេ។

"នាងឈ្មោះ ស៊ូសាន ជាលេខាបង! និយាយចឹងឯងមកពីកាល? មកធ្វើអីនៅទីនេះ?"។ ណាមជូន ក៏សួរហើយ ជុងហ្គុក ញញឹមសង្ហា។

"មកលេងនឹងបង ជូន ចង់ដឹងប្តីប្រពន្ធបងរស់នៅយ៉ាងម៉េច? មករំខានលេង 2 3 ថ្ងៃនោះអី!!"។ ជុងហ្គុក ក៏រៀបរាប់ហើយនាយក៏ងក់ក្បាលមុននឹង ស៊ូសាន មិនហ៊ានមាត់ករនៅស្ងៀមធ្វើឲ្យ ជុងហ្គុក សម្លឹងនាងពីក្បាលដល់ចុងជើងមុនឈប់ហើយគេក៏សំដៅមកមើលនាងកាន់តែជិតមុននឹងហុចដៃមករកកាន់នាង។

"សួស្តី ស៊ូសាន! នេះខ្ញុំ ជុងហ្គុក! រីករាយដែលបានស្គាល់អ្នកនាង!"។ ជុងហ្គុក ក៏រាក់ទាក់នាងហើយ ស៊ូសាន ក៏ញញឹមមុននឹងហុចដៃស្រឡូនមកវិញ។

"អឺ-អឺសួស្តីលោក ជុងហ្គុក! នាងខ្ញុំរីករាយដូចគ្នាដែលបាន-អាយ៎!"។ ពេលនោះនាងក៏កន្រ្តាក់ដៃខ្លួនឯងមកវិញភ្លាមៗពេលដែល ជុងហ្គុក ចាប់ដៃនាងបម្រុងមកថើបធ្វើឲ្យនាងភ័យហើយទាញដៃថយខ្លួនទភក្រោយហើយ ណាមជូន ក៏ចងចិញ្ចើម។

"នែ ជុង! កុំលេងជាមួយ ស៊ូសាន បែបណា៎! វាមិនល្អទេ! នាងភ័យហើយ!"។ ណាមជូន ក៏ចេញមកថាឲ្យដោយទឹកមុខមាំហើយ ស៊ូសាន ក៏លើកដៃខ្លួនមកកាន់យ៉ាងណែនមុននឹងនៅពីក្រោយខ្នង ណាមជូន ហើយ ជុងហ្គុក ក៏លើកចិញ្ចើមមុននឹងជ្រែងហោប៉ៅ។

"អោវ៎!!! នេះគឺជាការគួរសមបែបបរទេសប៉ុន្នឹងសោះចាំបាច់ប្រកាន់ចឹងទេ! នេះបង ជូន ខឹងដែលខ្ញុំគ្រាន់តែគួរសមដាក់លេខាបងហ៎? អេ៎ រីណា ! នាងមើលនែ បង ជូន គាត់កាចដាក់ខ្ញុំណា៎! រាក់ទាក់លេខាគាត់ក៏មិនបានដែរ! ម៉េចក៏គាត់កំណាញមែននឹង!"។ ជុងហ្គុក ក៏ដើរទៅក្បែរនាងក្រមុំមុននឹងធ្វើមុខជូរដាក់នាងខណ រីស្សាណា លើកចិញ្ចើមសំដៅឆ្លងផុតមកដល់តុបាយហើយរៀបចំម្ហូបរួចក៏ងាកមកសម្លឹងទៅ ណាមជូន ដែលសម្លឹងនាង។

"មនុស្សនេះគេសំខាន់! នរណាក៏ប៉ះមិនបានដែរ! ជុង កុំទៅលលេងអីព្រោះខ្ញុំក៏ធ្វើអីមិនបានដែរ!"។ រីស្សាណា ក៏តបដោយមុខស្មើហើយ ជុងហ្គុក ក៏ចងចិញ្ចើមខណៈគេសម្លឹងមើល រីស្សាណា ឆ្លាស់នឹង ណាមជូន ហើយនាយក៏មកក្បែរនាងមុននឹងលើកដៃមកដាក់លើស្មា រីស្សាណា ទាំងសងខាង។

"ដល់ថ្នាក់នឹង! នេះរាក់ទាក់ដូចបរទេសក៏ប្រកាន់! មិនដូច រីស្សាណា ទេណ៎!"។<ជុប> ជុងហ្គុក ក៏លោបបូរមាត់មកថើបថ្ពាល់ រីស្សាណា មួយខ្សឺតធ្វើឲ្យនាងភ្ញាក់ផ្អើលហើយ ណាមជូន ក៏ខាំមាត់សម្លក់ ជុងហ្គុក។

"ជុងហ្គុក ម៉ាលេនតូ! ឯងនេះកុំលេងជ្រុលហួសហេតុពេកអីណា! ម៉េចក៏ដើរមកថើបប្រពន្ធគេផ្តេសផ្តាសចឹងនៀក?"។ ណាមជូន ហាក់ខឹងតែ ជុងហ្គុក មិនខ្វល់ក៏ញញឹមមុននឹងជ្រែងដៃចូលហោប៉ៅវិញ។

"បងឥឡូវប្រកាន់ច្រើនណាស់! មើលសាមីខ្លួនគេនេះមិនមាត់ករ-អូយ!!"។<ផាច់>និយាយមិនទាន់អស់សេចក្តីផងមុខសង្ហារបស ជុងហ្គុក ក៏ត្រូវដៃស្រឡូនក្បែរនោះទះតែម្តងធ្វើឲ្យនាយកម្លោះលើកដៃមកអង្អែលមុខហើតសម្លឹងនាង។

"ស្អីនៀក?"។ នាយក៏សួរដោយហួសចិត្តជាមួយនឹង រីស្សាណា ដែលកំពុងតែសម្លក់នាយ។

"វៃឲ្យចាំហើយរៀង! ស្គាល់គ្នាក៏ស្គាល់ហើយតែមិនមែនបានន័យចឹងទេ!!!"។ រីស្សាណា ក៏ដើរចេញពីផ្ទះបាយមុននឹង ជុងហ្គុក ធ្វើមុខស្អុយហើយ ណាមជូន ក៏សើចពេលឃើញភរិយាគេពេលនេះ។

"ស្វាគមន៍ការមកលេងវីឡារបស់យើងណាប្រុសពៅ! កាយឆាយមួយកំផ្លៀងកាត់យប់តែម្តងណា៎!! ហាស ហាស ហាស !"។ ណាមជូន ក៏សើច ខណៈមានតែ ជុងហ្គុក មួយដែលឈរធ្វើមុខស្អុយហើយពេលពួកគេក៏នាំគ្នាទៅសម្អាងកាយតាមបន្ទប់រៀងខ្លួនទើបកែវភ្នែកធំខ្មៅរបស់  ជុងហ្គុក ក៏សម្លឹងមើល ស៊ូសាន ដែលអោនមុខហើយមិនមាត់ករនោះហាក់ប្រហាក់ប្រហែលហើយនាងហាក់ស្ងៀមដូចមានអីចម្លែកក្នុងចិត្ត។

"មុខដូចជាធ្លាប់ស្គាល់! ជានរណាចេស?"។ ជុងហ្គុក ក៏អង្គុយគិតពីមុខមាត់របស់នារីស្លូតបូតម្នាក់នោះបន្ទាប់ពីមានអារម្មណ៍ថាគេប្រាប់ថាគេដូចជាធ្លាប់ឃើញនាងតែដោះស្រោយមិនចេញព្រោះតែមិនចងចាំថានាងជានរណាឲ្យច្បាស់ហើយហេតុអីក៏នាងនៅទីនេះ។

Continue Reading

You'll Also Like

3.9M 162K 62
The story of Abeer Singh Rathore and Chandni Sharma continue.............. when Destiny bond two strangers in holy bond accidentally ❣️ Cover credit...
4.1M 260K 100
What will happen when an innocent girl gets trapped in the clutches of a devil mafia? This is the story of Rishabh and Anokhi. Anokhi's life is as...
59.2K 2.6K 57
ស្នេហាដែរកើតពីការបង្ខិតបង្ខំរៀបការពីចាស់ទុំ ទាំងអ្នកពីរមិនដែរមានចិត្តនឹងគ្នាប៉ុន្តែគេថាវាជាបុព្វេសន្និវាសរបស់ពួកគេទាំងពីរដែរឲកើតជាគូរនឹងគ្នាព្រមទាំងស...
2.9M 54.6K 17
"Stop trying to act like my fiancée because I don't give a damn about you!" His words echoed through the room breaking my remaining hopes - Alizeh (...