អន្តរាយស្នេហ៍ ( Our love is d...

By PhanouSout

60.1K 2.4K 547

ជារដូវកាលទីពីរក្នុងចំណោមរដូវកាលទាំង 7 ក្នុងស៊េរី : សំណព្វចិត្តម៉ាហ្វៀ ( Mafia's sweetheart ) 💜 ដែលនិយាយពីរឿង... More

Trailer
Character Profile
ភាគទី ១ : មនុស្សបោកប្រាស់!
ភាគទី ២ : ឪបបន្លាក៏បានឲ្យតែក្បែរនាង!
ភាគទី ៣ : គំនិតអាក្រក់គឺគេពូកែ!
ភាគទី ៤ : ការថើបគ្រាន់តែជាចំណុចផ្តើម!
ភាគទី ៥ : យកបានតែចិត្តស្អប់!
ភាគទី ៦ : យ៉ាងណាគាត់ក៏នៅតែស្រលាញ់អូន!
ភាគទី ៧ : រឺប៉ុន្នឹងមិនទាន់ហៅថាឈឺទេ?
ភាគទី ៨ : ព្រោះ ណាមជូន ជាបុរសល្អ!
ភាគទី ៩ : នឿយហត់ខ្លាំងណាស់មែនទេ?
ភាគទី ១០: បងមិនអាចស្អប់អូនឡើយ!
ភាគទី ១១ : ទោសធ្ងន់បំផុតគឺកុហក!
ភាគទី ១២ : ស្នេហាពួកយើងមិនសមស្រប!
ភាគទី ១៣ : ហៅបងថា ជូន ! 19+⚠️
ភាគទី ១៤ : ក្តីសុខដែលកើតមាន!
ភាគទី ១៥ : មានប្តីពីពេលណា?
ភាគទី ១៦ : ព្រោះប្រពន្ធខ្ញុំពូកែគ្រប់យ៉ាង!
ភាគទី ១៧ : យើងគឺ រីស្សាណា ហ្វីរីស ណា៎!
ភាគទី ១៨ : ជំនួបលើកដំបូង !
ភាគទី ១៩ : គេគឺ ណាមជូន អាល់ហ្វាណូ ?!
ភាគទី ២០ : បញ្ហាកំពុងតែខិតមកដល់!
ភាគទី ២១ : ជាការចាប់ផ្តើម!
ភាគទី ២២ : បងស្រលាញ់អូនជាអូន 🔞
ភាគទី ២៤ : គម្លាតរវាងយើង
ភាគទី ២៥ : លោកជាបុរសល្អខ្លាំងណាស់ !
ភាគទី ២៦ : ជាមនុស្សសំខាន់របស់គេ
ភាគតី ២៧ : អូនជាមនុស្សកំណាញ់!
ភាគទី ២៨ : ខ្ញុំខ្លាចខ្លាំងណាស់លោក ណាមជូន !
ភាគទី ២៩ : ស្រលាញ់? ទុកចិត្ត ?
ភាគទី ៣០ : ស្រោមមុខតួឯក !
ភាគទី ៣១ : ហួងហែង !?
ភាគទី ៣២ : សន្យានៅតែជាសន្យា !
ភាគទី ៣៣ : កិច្ចសន្យាឈឺចាប់ !
ភាគទី ៣៤ : មនុស្ស អាយឃ្យូ ខ្ពស់!?
ភាគទី ៣៥ : អូនមានតម្លៃជាងនរណាទាំងអស់!
ភាគទី ៣៦ : ខឹងអូនរឿងអីទៅ ? 🔞
ភាគទី ៣៧ : កុំក្បត់សម្តីណា៎!
ភាគទី ៣៨ : ខ្ញុំជាស្វាមីរបស់ រីណា !
ភាគទី ៣៩ : នាងរីករាយទេ ?
ភាគទី ៤០ : ច្បាស់ចិត្តថាបែបនឹងទេ?
ភាគទី ៤១ : បងប្រច័ណ្ឌមែនទេ ?
ភាគទី ៤២ : អូនក៏ស្រលាញ់បង !
ភាគទី ៤៣ : រីករាយជាថ្មី
ភាគទី ៤៤ : មិនទាន់ពេញលេញទេ!
ភាគទី ៤៥ : អាថ៌កំបាំង
ភាគទី ៤៦ : ខ្ញុំជឿជាក់នាង
ភាគទី ៤៧ : លោកឆ្កួតដល់កម្រិត!
ភាគទី ៤៨ : ខ្ញុំដែលត្រូវការនាង!
ភាគទី ៤៩ : ជម្រើស!
ភាគទី ៥០ : សប្រែជាខ្មៅ
ភាគទី ៥១ : ថ្នាំបំពុលដែលស្ថិតក្នុងដបថ្នាំបន្សាប!
ភាគទី ៥២ : ដើរចេញ?
ភាគទី ៥៣ : ចង់លែងលះ !
ភាគទី ៥៤ : អូនជារបស់បង 🔞
ភាគទី ៥៥ : យើងមិនដែលឲ្យនរណាជាន់យើងឡើយ!
ភាគទី ៥៦ : រឿងជាន់លើរឿង
ភាគទី ៥៧ : នរណាល្ងង់ជាង?
ភាគទី ៥៨ : ជិតស្គាល់នរកហើយ!
ភាគទី ៥៩ : ស្មានតែយើងល្ងង់មែនទេ?
ភាគទី ៦០ : មនុស្សដែលត្រូវបាត់បង់ទៅ!
ភាគទី ៦១ : មិនទុកចិត្ត
ភាគទី ៦២ : មិនលេបសម្តី
ភាគទី ៦៣ : ការពិតដ៏ឈឺចាប់
ភាគទី ៦៤ : ទំនាក់ទំនងដែលត្រូវកាត់ផ្តាច់
ភាគទី ៦៥ : មនុស្សសំខាន់ដែលបាត់បង់ទៅ
ភាគទី ៦៦ : គេយ៉ាងម៉េចទៅហើយ ?
ភាគទី ៦៧ : ជាមនុស្សដែលគេតាមរកមែនរឺក៏អត់ ?
ភាគទី ៦៨ : បងរកអូនឃើញហើយ
ភាគទី ៦៩ : ជំនួបជាថ្មី
ភាគទី ៧០ : គេមិនស្អប់លោកទេ
ភាគទី ៧១ : សារជាថ្មី 🔞
ភាគបញ្ចប់ : សុភមង្គលដែលកើតមាន 💜

ភាគទី ២៣ : ថ្ងៃណាមួយគេនឹងយល់!

850 28 3
By PhanouSout

រាងកាយស្រឡូនរបស់នារីម្នាក់ដែលជាអ្នកផ្ញើខ្លួនមកស្នាក់ទីនេះបណ្តោះអាសន្នក៏ដើរចេញពីបន្ទប់របស់ខ្លួនដែល ណាមជូន បានប្រាប់ឲ្យគេរៀបចំជូននោះដោយទឹកមុខស្រស់ស្រាយព្រោះវាមានផាសុកភាពហើយក៏ស្រួលខ្លួនច្រើនណាស់។

"អរុណសួស្តីអ៊ំស្រីមេការ!"។ សម្លេងតូចក៏បន្លឺឡើងដោយភាពរាក់ទាក់ពេលដែលនាងដើរចេញមកហើយមេការក៏ញញឹមដាក់នាង។

"អរុណសួស្តីអ្នកនាង ស៊ូសាន ! សម្រាន្តលក់ស្រួលទេចា៎ស?"។ មេការក៏រាក់ទាក់កាលបើនាងក្រមុំនេះរួសរាយគួរឲ្យស្រលាញ់មែនទែន។

"ចា៎! គឺស្រួលខ្លាំងណាស់! នេះអ៊ំមេការកំពុងរៀបចំអាហាររពេលព្រឹកមែនទេ? នេះមានអ្វីឲ្យខ្ញុំជួយទេ?"។ នាងឃើញមេការកំពុងរៀបចំអាហារក៏សួរនាំហើយដើរមកក្បែរបម្រុងជួយហើយមេការក៏ក្រវីក្បាល។

"ទេ! អ្នកនាងជាភ្ញៀវ! អង្គុយទីនេះចុះ! ការងារនេះជាការងារអ្នកបម្រើទេ!"។ មេការក៏ប្រកែកតែនាងក្រមុំ ស៊ូសាន ក៏ញញឹម។

"ទេអ៊ំមេការ! និយាយចឹងបានយ៉ាងម៉េច? នេះខ្ញុំជាគ្រានតែជាមនុស្សធម្មតាៗនោះទេមិនមែនអ្នកអស្ចារ្យអីទេ! ខ្ញុំសុំជួយការងារអ៊ំផងទៅចុះណា៎? នេះត្រូវការអីទេ? ខ្ញលទៅយកជាមួយអ៊ំមេការចុះណា៎!"។ ស៊ូសាន រាក់ទាក់ហើយយកអាសារមេការថ្នាក់មកដណ្តើមចានបាយមកជួយរៀបជំនួសមេការរកតែប្រកែកមិនទាន់។

"អីយ៉ា! នេះ ស៊ូសាន កំពុងធ្វើអីទាំងព្រឹកនឹង?"។ ខណះកំពុងតែជួយរៀបចំចានជំនួសមេការក៏មានសម្លេងគ្រលរមួយបានបន្លឺពីខាងជណ្តើរខាងលើហើយមេការនឹង ស៊ូសាន ត្រូវងាកទៅមើលហើយក៏ប្រទះឃើញកម្លោះសង្ហាដែលញញឹមស្រស់តែក៏មាននារីម្នាក់ដែលគេឪបជាប់នោះមកជាមួយគ្នា។

"អរុណសួស្តីលោកប្រុសនឹងអ្នកនាងចា៎! នេះគឺអ្នកនាង ស៊ីសាន ទទូចចង់ជួយខ្ញុំចា៎! នេះអ្នកនាង ស៊ូសាន គាត់ចិត្តល្អណាស់លោកប្រុស! គាត់ប្រាប់ថាចង់ជួយការងារខ្ញុំកំពុងតែគិតថាវាមិនសមសោះឲ្យភ្ញៀវរបស់លោកប្រុសមកធ្វើបែបនេះចា៎!"។ មេការក៏អោនក្បាលរៀបរាប់ហើយ ណាមជូន ក៏ញញឹមខណៈ រីស្សាណា ក៏សម្លឹងនាងដោយមុខស្មើ។

"អរុណសួស្តីលោក ណាមជូន ! អរុណសួស្តីអ្នកនាង...!"។ ស៊ូសាន ក៏រហ័សញញឹមហើយរាក់ទាក់តែទ្រឹងត្រូវឈ្មោះរបស់ រីស្សាណា ព្រោះមិនស្គាល់ទើប ណាមជូន ញញឹមខណៈ រីស្សាណា ក្រពាត់ដៃសម្លឹងនាងដោយមិនពេញចិត្ត។

"គេឈ្មោះ រីស្សាណា ! នេះជាប្រពន្ធខ្ញុំណា៎! ហៅថា រីណា ក៏បាន!"។ ណាមជូន ក៏ណែនាំដោយក្បោះក្បាយតែ រីស្សាណា ក៏សម្លក់។

"អ្នកណាថាខ្ញុំឲ្យគេហៅខ្ញុំថា រីណា ?"។ រីស្សាណា នៅតែប្រើក្រសែភ្នែកកាចសម្លឹងនាងមិនឈប់ហើយ ស៊ូសាន ក៏អោនមុខចុះមុននឹងញញឹមដាក់នាងដោយភ័យៗ។

"គឺខ្ញុំមិនហ៊ានទេ! ខ្ញុំនឹងហៅអ្នកនាងថាអ្នកនាង រីស្សាណា ចុះ!"។ ស៊ូសាន ក៏តបខណៈ រីស្សាណា ពេបមាត់ហើយក្រពាត់ដៃ។

"មិនបាច់ហៅក៏បាន! បើភ្នែកនាងសម្លឹងឃើញតែប្តីខ្ញុំនោះ!"។ រីស្សាណា តបដោយកែវភ្នែមុតបាញ់តម្រង់មកនាងហើយ ស៊ូសាន ក៏បង្ហាញទឹកមុខស្រពោនហាក់អាម៉ាស់ដែលគេចោទប្រកាន់ខណៈ ណាមជូន ក៏ទាញប្រពន្ញមកក្បែរហើយចងចិញ្ចើមដាក់នាង។

"អូននិយាយស្តីអីចឹងដាក់គេ? នេះ...នេះ ស៊ូសាន កុំប្រកាន់អីណា៎! ប្រពន្ធខ្ញុំនិយាយលេងទេ-"។ នាយកម្លោះនិយាយតបមកវិញមិនទាន់ចប់ក៏ត្រូវ រីស្សាណា ឆ្លើយកាត់។

"មិនបាននិយាយលេងតែនិយាយមែន!"។ រីស្សាណា ក៏វាសដៃស្វាមីនាងចេញហើយ ណាមជូន ក៏ចងចិញ្ចើមខណៈ ស៊ូសាន ក៏មើលពួកគេដោយពិបាក។

"នេះ ..នេះ ខ្ញុំសុំទោសផង! បើខ្ញុំធ្វើឲ្យអ្នកទាំងពីរទើសទាល់ចាំខ្ញុំចាកចេញទៅក៏បានដែរ! ឲ្យខ្ញុំសូមទោសអ្នកនាង រីស្សាណា ផងចា៎!"។ ស៊ូសាន ក៏បែរខ្លួនបម្រុងដើរចេញដោយទឹកមុខស្ងួតស្រពោនធ្វើឲ្យ ណាមជូន ទើសចិត្តខណៈ រីស្សាណា ឈរក្រពាត់ដៃសម្លឹងនាងដោយរឹកពារមិនខ្វល់។

"កុំទៅអីណា៎ ស៊ូសាន! នេះមិនបាច់ដល់ម្ល៉ឹងទេ!"។ ដៃក្រាស់ក៏ស្រវាចាប់ដៃស្រឡូនរបស់ ស៊ូសាន នាំឲ្យ រីស្សាណា ដែលឈរក្រពាត់ដៃមកសម្លឹងមើសកម្មភាពស្វាមីនាងដោយហួសចិត្តមុននឹងញញឹមចុងមាត់។

"ល្អហើយ! ព្រឹកនេះនាងក៏បាននៅកំដរ ជូន ញាំុអីពីរនាក់ទៅចុះ! ខ្ញុំមិនចូលរួមទេ!"។ រីស្សាណា ក៏បែរខ្លួនទៅវិញម្តងទើប ណាមជូន ក៏ងាកមកស្រវាចាប់ប្រពន្ធគេទើបនាងទ្រឹងស្ងៀម។

"នេះអូនទៅណា៎នឹង រីណា ? អូនខឹងនឹងគេធ្វើអី? នេះគេមិនមែនអាក្រក់ឯណា! អូនសម្លុតគេឡើងភ័យហើយណា៎!"។ ណាមជូន ក៏និយាយដោយសម្លេងស្រាលមកកាន់ប្រពន្ធហើយ រីស្សាណា ក៏ញោចស្នាមញញឹមចុងមាត់មុននឹងងាកមកធ្វើទឹកមុខហួសចិត្តដាក់គេ។

"សម្លុត? ហឹស!!! ក៏ត្រូវហើយ! ខ្ញុំចូលចិត្តសម្លុតមនុស្សដែលពាក់មុខពីរនោះអី! ហើយបើគិតថាគេល្អចង់ឲ្យគេនៅទីនេះក៏តាមចិត្ត! ខ្ញុំមិនខ្វល់រឿងលោកទេ! ហើយលោកក៏មិនត្រូវមកខ្វល់រឿងខ្ញុំដូចគ្នា!"។ រីស្សាណា ក៏រលាត់ដៃចេញហើយបឡជំហានទៅទើប ណាមជូន ដើរតាមហើយពាំងពីមុនបន្សល់ហេតុការណ៍ទាស់ទែងឲ្យ ស៊ូសាន ឈរសម្លឹងដោយមានសម្ពាធក្នុងចិត្ត។

"ស្អីអូននៀក? អូននិយាយអីចឹង? អូនទៅណា?"។ ណាមជូន ក៏សួរនាងដោយមិនយល់រឿងហើយ រីស្សាណា ក៏សម្លឹងគេដោយមុខស្មើ។

"មិនបាច់មកហត់ខ្វល់ពីខ្ញុំទេ! មនុស្សដូចខ្ញុំចេះសម្រេចការងារខ្លួនឯងហើយ! មិនដូច ស៊ូសាន របស់ ជូន នោះទេ! គេត្រូវពឹងលើ ជូន ច្រើនណាសើ! ចឹងក៏ទៅមើលគេ! ក្រែងលោថាកាន់ស្លាបព្រាក៏មិនចេះកាន់អាចត្រូវការ ជូន ជួយបញ្ចុកក៏ថាបាន!"។ រីស្សាណា ក៏តបដោយសម្លេងខ្លាំងហើយក៏ដើរចេញមិនខ្វល់ពីការឃាត់របស់ ណាមជូន ឡើយទើបនាយបានត្រឹមលើដៃមកអេះក្បាលដោយធុញថប់។

"អឺ...លោក ណាមជូន ! ខ្ញុំថាវាមិនល្អពិតមែនណា៎! នេះខ្ញុំនៅទីនេះធ្វើឲ្យភរិយាលោក ណាមជូន មិនរីករាយចឹង! ខ្ញុំនេះក៏រអៀសចិតណាស់ដែរ! នេះខ្ញុំសុំចាកចេញហើយ!"។ ស៊ូសាន ក៏និយាយដោយទឹកមុខស្ងួតធ្វើឲ្យ ណាមជូន សែនអាណិតនារីមិនដឹងអីម្នាក់នេះ។

"ទេ! ស៊ូសាន មិនបានខុស! យ៉ាងណាប្រពន្ធខ្ញុំជាអ្នកដែលកាចដាក់ ស៊ូសាន នោះទេ! ហើយនេះក៏មិនសមដែរ! ចឹងនាងនៅទីនេះបន្តចុះ! ទីនេះជាវីឡាខ្ញុំហើយខ្ញុំមានសិទ្ធសម្រេច! នាងកុំបារម្ភ! រីណា ពីដំបូងគឺចឹងទេតែបើគេស្គាល់នាងច្បាស់ហើយដឹងថសនាងជាមនុស្សល្អបែបនេះនាងគឺលែងខឹងហើយកាចចឹងហើយ! ទុកចិត្តចុះណា៎!"។ ណាមជូន ក៏តបហើត ស៊ូសាន ក៏ញញឹមស្ងួតមុននឹងងក់ក្បាលតិចៗ។

"ខ្ញុំពិតជាសុំទោសមែនទែនណា៎លោក ណាមជូន ! បើដឹងថានាំរឿងចង្រៃចឹង! ខ្ញុំមិនមកទេ! នេះខ្ញុំជាក្មេងចង្រៃណាស់! នាំតែរឿងរ៉ាវក្តៅក្រហាយមិនឈប់សោះ!"។ និយាយផងតំណក់ទឹកភ្នែកថ្លាៗក៏រមៀលចុះធ្វើឲ្យ ណាមជូន ភាំងស្មារតីហើយគេក៏រហ័សទាញកន្សែងហុចឲ្យនាង។

"កុំបន្ទោសខ្លួនឯងចឹងអីណា៎! នាងល្អចឹងខ្ញុំជឿថាមិនយូរ រីណា គេនឹងយល់ហើយ! មកទៅញាំុអាហារពេលព្រឹកទៅសឹមខ្ញុំនាំនាងទៅមើលការងារណា៎! ឈប់យំទៅណា៎!"។ ណាមជូន ក៏ញញឹមដាក់នាងហើយក៏នាំនាងក្រមុំចូលទៅក្នុងដើម្បីស្រស់ស្រូបអាហារ។

មន្ទីរពេទ្យ ....

នារីរូបស្រស់ដែលស្ពាយកាបូបម៉ូតថ្លៃក៏ដើរមួយៗដោយគ្មានអារម្មណ៍ក្នុងខ្លួនសោះហើយមុខស្ងួតជាប់តាំងពីមានរឿងជាមួយប្តីនាងមិញនេះរហូតក៏ដើរមកដល់មុខបន្ទប់អ្នកជម្ងឺនេះនាងក៏បន្ធូរអារម្មណ៍បន្តិចមុននឹងខំពាក់ស្នាមញញឹមក្លែងក្លាយ។

"ចូដេន! នេះដឹងខ្លួនហើយហ៎?"។ រីស្សាណា ក៏សំដៅទៅមើលសម្លាញ់នាងដែលអង្គុយលើគ្រែនោះនៅមានបង់រុំលើស្មាម្ខាងយ៉ាងក្រាស់ហើយគេក៏ងាកមកញញឹដាក់នាង។

"អឺម! នេះមករកខ្ញុំព្រឹកយ៉ាងនេះ រីណា ញាំុអីនៅនឹង?"។ ចូដេន ដែលមានរបួសក៏នៅតែមានទឹកមុខខ្វល់ពីនាងខណៈ រីស្សាណា ក៏ញញឹម។

"អឺ! គឺញាំុរួចហើយ!"។<គ្រូក~>បំណាច់ថាកុហកកុំឲ្យគេបារម្ភសួរច្រើនតែក្រពះនាងក៏ជំទាស់ទើប ចូដេន សម្លឹងនាងដោយអស់សំណើចហើយ រីស្សាណា ក៏លើកដៃអេះក្បាល។

"ចំមែនយើងនៀក! បើចឹងញាំុបបរជាមួយគ្នាទៅ! នេះជាអាហារកុម្មង់ពីហាងល្បីនោះទេ! រីណា ញាំុអានេះទៅ! ខ្ញុំញាំុអាហារពេទ្យក៏បានដែរណា៎!"។ ចូដេន ក៏ហុចអាហារខ្ទប់យ៉ាងប្រណីតឲ្យនាងខណៈ រីស្សាណា ក៏ញញឹមដាក់គេយ៉ាងស្រស់។

Continue Reading

You'll Also Like

44.5K 1.9K 68
ជារដូវកាលទី 4 ក្នុងចំណោមរដូវកាលទាំង 7 របស់ស៊េរី : សំណព្វចិត្តម៉ាហ្វៀ ( Mafia's sweetheart ) 🔥💜 ជារឿងរ៉ាវរកាំរកូសរវាងតារាសម្តែងស្រីដ៏ល្បីឈ្មោះេជាមួ...
375K 23.2K 20
𝐒𝐡𝐢𝐯𝐚𝐧𝐲𝐚 𝐑𝐚𝐣𝐩𝐮𝐭 𝐱 𝐑𝐮𝐝𝐫𝐚𝐤𝐬𝐡 𝐑𝐚𝐣𝐩𝐮𝐭 ~By 𝐊𝐚𝐣𝐮ꨄ︎...
28K 351 12
Grr Uh, idk If you are a fellow XX chromosome and are gay for Miss Circle maybe this book for you 🥺🥺🥺
225K 9.9K 50
ពីស្រីម្នាក់ដែលមិនដឹងអីក្លាយទៅជាស្រីម្នាក់ដែលរងទុក្ខវេទនាតែម្នាក់ឯង។ ប្រុសដែលបានជួយនាងពីភាពអត់ឃ្លានបានយកនាងមករស់នៅជាមួយធ្វើអោយនាងធ្លាក់ក្នុងអន្លង់ស្...