អន្តរាយស្នេហ៍ ( Our love is d...

By PhanouSout

60.1K 2.4K 547

ជារដូវកាលទីពីរក្នុងចំណោមរដូវកាលទាំង 7 ក្នុងស៊េរី : សំណព្វចិត្តម៉ាហ្វៀ ( Mafia's sweetheart ) 💜 ដែលនិយាយពីរឿង... More

Trailer
Character Profile
ភាគទី ១ : មនុស្សបោកប្រាស់!
ភាគទី ២ : ឪបបន្លាក៏បានឲ្យតែក្បែរនាង!
ភាគទី ៣ : គំនិតអាក្រក់គឺគេពូកែ!
ភាគទី ៤ : ការថើបគ្រាន់តែជាចំណុចផ្តើម!
ភាគទី ៥ : យកបានតែចិត្តស្អប់!
ភាគទី ៦ : យ៉ាងណាគាត់ក៏នៅតែស្រលាញ់អូន!
ភាគទី ៧ : រឺប៉ុន្នឹងមិនទាន់ហៅថាឈឺទេ?
ភាគទី ៨ : ព្រោះ ណាមជូន ជាបុរសល្អ!
ភាគទី ៩ : នឿយហត់ខ្លាំងណាស់មែនទេ?
ភាគទី ១១ : ទោសធ្ងន់បំផុតគឺកុហក!
ភាគទី ១២ : ស្នេហាពួកយើងមិនសមស្រប!
ភាគទី ១៣ : ហៅបងថា ជូន ! 19+⚠️
ភាគទី ១៤ : ក្តីសុខដែលកើតមាន!
ភាគទី ១៥ : មានប្តីពីពេលណា?
ភាគទី ១៦ : ព្រោះប្រពន្ធខ្ញុំពូកែគ្រប់យ៉ាង!
ភាគទី ១៧ : យើងគឺ រីស្សាណា ហ្វីរីស ណា៎!
ភាគទី ១៨ : ជំនួបលើកដំបូង !
ភាគទី ១៩ : គេគឺ ណាមជូន អាល់ហ្វាណូ ?!
ភាគទី ២០ : បញ្ហាកំពុងតែខិតមកដល់!
ភាគទី ២១ : ជាការចាប់ផ្តើម!
ភាគទី ២២ : បងស្រលាញ់អូនជាអូន 🔞
ភាគទី ២៣ : ថ្ងៃណាមួយគេនឹងយល់!
ភាគទី ២៤ : គម្លាតរវាងយើង
ភាគទី ២៥ : លោកជាបុរសល្អខ្លាំងណាស់ !
ភាគទី ២៦ : ជាមនុស្សសំខាន់របស់គេ
ភាគតី ២៧ : អូនជាមនុស្សកំណាញ់!
ភាគទី ២៨ : ខ្ញុំខ្លាចខ្លាំងណាស់លោក ណាមជូន !
ភាគទី ២៩ : ស្រលាញ់? ទុកចិត្ត ?
ភាគទី ៣០ : ស្រោមមុខតួឯក !
ភាគទី ៣១ : ហួងហែង !?
ភាគទី ៣២ : សន្យានៅតែជាសន្យា !
ភាគទី ៣៣ : កិច្ចសន្យាឈឺចាប់ !
ភាគទី ៣៤ : មនុស្ស អាយឃ្យូ ខ្ពស់!?
ភាគទី ៣៥ : អូនមានតម្លៃជាងនរណាទាំងអស់!
ភាគទី ៣៦ : ខឹងអូនរឿងអីទៅ ? 🔞
ភាគទី ៣៧ : កុំក្បត់សម្តីណា៎!
ភាគទី ៣៨ : ខ្ញុំជាស្វាមីរបស់ រីណា !
ភាគទី ៣៩ : នាងរីករាយទេ ?
ភាគទី ៤០ : ច្បាស់ចិត្តថាបែបនឹងទេ?
ភាគទី ៤១ : បងប្រច័ណ្ឌមែនទេ ?
ភាគទី ៤២ : អូនក៏ស្រលាញ់បង !
ភាគទី ៤៣ : រីករាយជាថ្មី
ភាគទី ៤៤ : មិនទាន់ពេញលេញទេ!
ភាគទី ៤៥ : អាថ៌កំបាំង
ភាគទី ៤៦ : ខ្ញុំជឿជាក់នាង
ភាគទី ៤៧ : លោកឆ្កួតដល់កម្រិត!
ភាគទី ៤៨ : ខ្ញុំដែលត្រូវការនាង!
ភាគទី ៤៩ : ជម្រើស!
ភាគទី ៥០ : សប្រែជាខ្មៅ
ភាគទី ៥១ : ថ្នាំបំពុលដែលស្ថិតក្នុងដបថ្នាំបន្សាប!
ភាគទី ៥២ : ដើរចេញ?
ភាគទី ៥៣ : ចង់លែងលះ !
ភាគទី ៥៤ : អូនជារបស់បង 🔞
ភាគទី ៥៥ : យើងមិនដែលឲ្យនរណាជាន់យើងឡើយ!
ភាគទី ៥៦ : រឿងជាន់លើរឿង
ភាគទី ៥៧ : នរណាល្ងង់ជាង?
ភាគទី ៥៨ : ជិតស្គាល់នរកហើយ!
ភាគទី ៥៩ : ស្មានតែយើងល្ងង់មែនទេ?
ភាគទី ៦០ : មនុស្សដែលត្រូវបាត់បង់ទៅ!
ភាគទី ៦១ : មិនទុកចិត្ត
ភាគទី ៦២ : មិនលេបសម្តី
ភាគទី ៦៣ : ការពិតដ៏ឈឺចាប់
ភាគទី ៦៤ : ទំនាក់ទំនងដែលត្រូវកាត់ផ្តាច់
ភាគទី ៦៥ : មនុស្សសំខាន់ដែលបាត់បង់ទៅ
ភាគទី ៦៦ : គេយ៉ាងម៉េចទៅហើយ ?
ភាគទី ៦៧ : ជាមនុស្សដែលគេតាមរកមែនរឺក៏អត់ ?
ភាគទី ៦៨ : បងរកអូនឃើញហើយ
ភាគទី ៦៩ : ជំនួបជាថ្មី
ភាគទី ៧០ : គេមិនស្អប់លោកទេ
ភាគទី ៧១ : សារជាថ្មី 🔞
ភាគបញ្ចប់ : សុភមង្គលដែលកើតមាន 💜

ភាគទី ១០: បងមិនអាចស្អប់អូនឡើយ!

742 33 7
By PhanouSout

ទីក្រុង រ៉ូម , ប្រទេស អីុតាលី ....

មកដល់ទឹកដីនៃចក្រភព រ៉ូម ដែលជាតំបន់ទីក្រុងល្បីឈ្មោះទីមួយប្រចាំ អីុតាលី នេះដែលទាក់ទាញភ្ញៀវទេសចរមិនតិចលាននាក់ពីជុំវិញពិភពលោកឲ្យមកទស្សនាឡើយហើយវាបានទាក់ក្រសែភ្នែកស្រីស្អាតស្ថិតក្នុងរថយន្តទំនើបក្បែរកម្លោះសង្ហានេះជាខ្លាំង។

"យ៉ាងម៉េច? ស្អាតទេ? នេះ រ៉ូម នេះគឺពោរពេញដោយសំណង់បុរាណចាស់ៗហើយស្អាតៗខ្លាំងណាស់! បើចង់ដើរលេងពេលណាក៏ប្រាប់បងបានណា៎!"។ ណាមជូន អង្គុយក្បែរនាងក៏និយាយហើយ រីស្សាណា ក៏ងាកមកសម្លឹងគេវិញ។

"លោកមកដល់ទីនេះក៏គួរតែដោះស្រាយការងារ! ខ្ញុំក៏ហត់នឿយចង់សម្រាកដែរ! ប្រញាប់ទៅផ្ទះទៅ!"។ នាងក្រមុំក៏លាក់ភាពររំភើបមុននឹងផ្អែកខ្លួនក្រពាត់ដៃមកវិញហើយ ណាមជូន ក៏លួចញញឹមពេលដឹងថានាងកុហកដែលមិនចង់ឲ្យគេគិតថានាងសប្បាយចិត្ត។

វីឡាត្រកូល អាល់ហ្វាណូ ....

ផ្ទះដ៏ធំស្កឹមស្កៃនៅចំកណ្តាលទីក្រុងបានរំលេចឡើងជាកម្មសិទ្ធិរបស់គ្រួសារ អាល់ហ្វាណូ ដែលមានឥទ្ធិពលផ្នែកខាងកាន់កាន់ការចម្រាញ់នឹងចែកចាយរ៉ែធម្មជាតិជាប្រភពធាតុដើមនោះឯងដែលនាំឲ្យ រីស្សាណា បានត្រឹមភ្ញាក់ផ្អើលពេលបានឃើញ។

"សួស្តីលោកប្រុស ! សួស្តីអ្នកនាង! នាងខ្ញុំជា មេការប្រចាំនៅទីនេះឈ្មោះ ម៉ាលីស ! ខ្ញុំបានប្រាប់ឲ្យអ្នកបម្រើយើងឲ្យរៀបចំបន្ទប់ជូនលោកប្រុសនឹងអ្នកនាងរួចរាល់ហើយចា៎! អាហារក៏ធ្វើក្តៅៗជូនមករង់ចាំលោកប្រុសនឹងអ្នកនាងដល់វីឡាចា៎!"។ មេការចំណាស់ ម៉ាលីស ដែលប្រចាំនៅទីនេះក៏ចេញមករាក់ទាក់តាមដោយស្រីបម្រើជាច្រើននាក់ដែលអោនគោរពពួកគេដូចជាអ្នកមានអំណាចមហាសាលទៅហើយ។

"ចឹងនាំពួកខ្ញុំទៅ! រីណា ប្រាប់ថាហត់! ឆាប់នាំទៅរកកន្លែងសម្រាកក៏ល្អដែរ!"។ ណាមជូន ក៏បញ្ជាហើយមេការក៏ញញឹមមុននឹងនាំផ្លូវពួកគេមកជាន់ខាងលើហើយបង្ហាញបន្ទប់គេងយ៉ាងធំទូលាយហើយក៏តុបតែងវាស្រស់ស្អាតដូចជារាជវាំងទៅហើយ។

"អញ្ជើញលោកប្រុសនឹងអ្នកនាងសម្រាកខ្លួនខ្លះចុះ! មានអ្វីអាចចុចទូរស័ព្ទលើតុហៅនាងខ្ញុំបានណា៎!!"។ មេការនិយាយបហើយក៏ទាញទ្វារបិទទើបនាងក្រមុំនឹងកម្លោះសង្ហានៅក្នុងបន្ទប់តែពីរនាក់។

"ហើុយ! ជិះយន្តហោះយូរម៉ោងខ្លាំងណាស់!"។ កាយក្រាស់ក៏សំដៅទៅប្រេះខ្លួនគេងលើពូកធំទូលាយនោះដោយនឿយហត់ហើយនាងក្រមុំនេះក៏ឈរសម្លឹងជុំវិញបន្ទប់រហូតត្រូវងាកមកសួរគេ។

" ណាមជូន !"។ រីស្សាណា ក៏ហៅគេទើប ណាមជូន ក្រោកឡើងហើយលើកចិញ្ចើម។

"មានអីរឺ? អូនត្រូវការអីហ៎?"។ នាយកម្លោះក៏ជ្រែងហោប៉ៅដើរមកក្បែរនាងហើយ រីស្សាណា ក៏ចងចិញ្ចើម។

"នេះជាបន្ទប់អ្នកណា? របស់លោករឺក៏ខ្ញុំ?"។ រីស្សាណា ក៏សួរបែបនេះហើយ ណាមជូន ក៏ចងចិិញ្ចើមមកវិញ។

"ស្អីគេ? នេះអូននឹកឃើញអីសួរចឹង? បន្ទប់បងបន្ទប់អូនអីទៅ! នេះអូនឃើញគ្រែនេះវាជាប្រភេន ឃីងសាយ ទេ? ការដេគ័រទីនេះមានគ្រប់គ្រាន់សម្រាប់បន្ទប់ប្តីប្រពន្ធប្រើប្រាស់រួមគ្នា! យល់ទេថាជាបន្ទប់ប្តីប្រពន្ធគេគេងជាមួយគ្នា!"។ ណាមជូន ក៏អោនមកប្រាប់ធ្វើឲ្យ រីស្សាណា ងើបមុខសម្លក់គេដោយមិនសុខចិត្ត។

"ស្អី? បន្ទប់ប្តីប្រពន្ធឆ្កួតស្អី? អត់ទេ! ខ្ញុំមិនព្រមគេងបន្ទប់តែមួយជាមួយលោកដាច់ខាត!"។ រីស្សាណា ក៏តវ៉ាហើយ ណាមជូន ក៏ចងចិញ្ចើម។

"ហេតុអី? ក្រែងយើងជាប្តីប្រពន្ធគេងបន្ទប់តែមួយជារឿងដែលគួរយូរណាស់មកហើយមិនចឹងហី? នេះមានបញ្ហាអីរឺ?"។ ណាមជូន តបដូចគ្មានរឿងតែ រីស្សាណា ក៏នៅតែសម្លក់គេ។

"រឿងធំប៉ុនមេឃណា៎ ណាមជូន អាល់ហ្វាណូ! ខ្គុំអាចឲ្យលោកមកគេងជាមួយខ្ញុំបានយ៉ាងម៉េច? លោកជាប្រុសខ្ញុំជាស្រីណា៎!"។ រីស្សាណា ក៏ប្រកែកហើយ ណាមជូន កាន់តែរីករាយកាលបើឃើញនាងខឹងមុខក្រហមមើលទៅគួរឲ្យស្រលាញ់។

"អ៎! បងដឹងតើថាបងជាប្រុសអូនជាស្រី! មួយលើមួយក្រោម!"។ ណាមជូន ក៏បេះបួយធ្វើឲ្យ រីស្សាណា ខាំមាត់លើកដៃមកវៃគឹតែនាយក៏គេចបានលឿនទើបនាងក្រមុំខាំមាត់សម្លក់គេ។

"ឈ្លើយ!!! នេះលោកចេញទៅ!"។ នាងក្រមុំក៏យកដៃច្រានគេតែ ណាមជូន ក៏ចាប់ជាប់មុននឹងទាញនាងមកនៅក្បែរដើមទ្រូងវិញធ្វើឲ្យនាងរើមិនកើត។

"ចេញទៅណាបើនេះជាបន្ទប់របស់បងដែរមិនចឹង?"។ ណាមជូន ក៏ញាក់ចិញ្ចើមហើយ រីស្សាណា ក៏រលាស់ដៃចេញហើយរុញគេ។

"បើលោកមិនចេញហើយចចេសចង់ដេកនៅនឹងក៏ដេកតែឯងទៅ! ខ្ញុំទៅកក់សណ្ឋាគារនៅក្រៅគេងវិញ!"។ រីស្សាណា ក៏និយាយបែបនេះមុននឹងបែរខ្នងបម្រុងចេញទៅតែ ណាមជូន ក៏ឃាត់គេ។

"អូននេះប្រញាប់តែខឹង! នេះគ្រាន់តែបងនៅជាមួយដែរក៏អូនមិនពេញចិត្តដល់ម្លឹងហេ៎?"។ ណាមជូន ក៏សួរហើយ រីស្សាណា ក៏សម្លឹងគេមុខគេយ៉ាងស្មើ។

"ពេញចិត្ត? លោកមើលមកខ្ញុំដូចជាពេញចិត្តនឹងលោកម្តងណាទេ ណាមជូន អាល់ហ្វាណូ? ខ្ញុំប្រាប់លោកថាខ្ញុំមិនដែលពេញចិត្តនឹងលោកសោះឡើយ! សូម្បីតែពិនចុងក្រចកក៏មិនបានពេញចិត្តនឹងនៅក្បែរលោកដែរ! ឃើញមុខលោកមួយនាទីដូច 10 ឆ្នាំ! ខ្ញុំទ្រាំមករាល់ថ្ងៃណា៎មានដឹងទេ?"។ រីស្សាណា ក៏តបមកគ្មានការអាសូរដល់បេះដូងបុរសម្នាក់ដែសម្លឹងម់លនាងដោយហួសចិត្ត។

"អូននៅតែស្អប់បងចឹងរឺ?"។ កែវភ្នែកគេហាក់លែងរីករាយដូចមុនហើយក៏បានបាញ់សម្លឹងមើលនារីចិត្តដាច់នោះដោយសង្វែក។

"ក្នុងខួរក្បាលខ្ញុំមិនដែលមានពាក្យថាស្រលាញ់លោកសូម្បីតែ 1 %! ដូច្នេះ 100% លើ 100% គឺខ្ញុំស្អប់លោកពេញបេះដូងរហូតដល់ខួរក្បាល! សូម្បីយល់សប្តិក៏ខ្គុំស្អប់លោកដែរ!"។ មិនត្រឹមនិយាយដោយចិត្ត្រជាក់ទេតែកែវភ្នែកនាងកំពុងតែបង្ហាញពីភាពស្អប់ខ្ពើម ណាមជូន មកប្រាកដមែនធ្វើឲ្យបេះដូងប្រុសម្នាក់នេះដូចគេជាន់កម្ទេច។

"បើថ្ងៃណាមួយបងបាត់ពីមុខពីអូនទៅនោះ! តើអូននឹងសប្បាយចិត្តទេ?"។ សុខៗក្នុងភាពស្ងប់ស្ងាត់ក៏លឺប្រយោគនេះចេញមកហើយ រីស្សាណា ក៏សម្លឹងមើលគេបន្តិចមុននឹងញោចស្នាមញញឹមចុងមាត់។

"អាចប្រើពាក្យថាមានសុភមង្គលណាស់បើគ្មានលោកនោះ!"។ សម្លេងស្មើនឹងប្រយោគកាត់បេះដូងនេះធ្វើឲ្ត ណាមជូន ស្ទើរស្រុតជង្គង់ហើយនាយកម្លោះក៏អោនមុខចុះបន្តិចហើយងើបមុខញញឹមបែបមិនសម។

"ចឹងអូនសម្រាកនៅទីនេះចុះ! បងចេញទៅដោះស្រាយការងារប្រហែលជាយប់ទើបមកវិញ! ហើយកុំបារម្ភ! បងមិនរំខានអូនទេ! បន្ទប់មួយនេះគឺជារបស់អូន! ពេលអូនសម្រាកឆ្អែតហើយកុំភ្លេចញាំុអាហារពេលយប់ផង! កុំអត់អាហារវាមិនល្អចំពោះសុខភាពអូនទេ!"។ ណាមជូន បែបជាធ្វើមុខធម្មតាហាក់មិនឈឺចាប់អីសោះនៅនិយាយសម្តីផ្តែផ្តាំចំពោះនារីដែលមានទឹកមុខស្មើនេះមុននឹងបើកទ្វារចាកចេញទៅ។

ទឹកមុខមាំរបស់ រីស្សាណា ក៏ប្រែមកជាស្រពោនបន្តុចពេលគេចាកចេញទៅហើយនាងក៏ឈរសម្លឹងទៅទ្វារដោយចងចិិញ្ចើមជាបតែម្តង។

"លោកគួរតែខឹងខ្ញុំហើយស្រែកដាក់ខ្ញុំ! មិនមែននិយាយល្អចឹងជាមួយខ្ញុំចឹងទេ ណាមជូន ! ខ្ញុំចង់ឲ្យលោកខឹងហើយស្អប់ខ្ញុំ! ធ្វើដូចដែលខ្ញុំថាធ្វើដាក់លោកមិនបានទេរឺ? ហេតុអីក៏លោកជ្រើសរើសធ្វើបាបខ្លួនឯង?"។ រីស្សាណា និយាយតិចៗជាមួយខ្លួនឯងដោយការវិលវល់។

ក្នុងរថយន្ត ....

"ចេញដំណើរទៅក្រុមហ៊ុនរ៉ែឥឡូវនេះទៅ!"។ ណាមជូន តម្រង់មករថយន្ដហើយសូហ្វរឡានក៏ចាត់ចែងបើកទ្វារជញនគេមុននឹងចូលមកបើកបររថយន្តចេញទៅ។

រាងកាយក្រាស់អង្គុយដោយទឹកមុខស្មើហើយក្នុងចិត្តគេក៏បង្ហាញថាគេមានការឈឺចាប់ផង អន់ចិត្តផង មិនមែនតិចដងទេតែវាច្រើនលើសលប់រហូតគេអាចស្អប់រឺសម្លាប់មនុស្សម្នាក់បានភ្លាមៗបើជាអ្នកដទៃតែនេះគឺជានារីម្នាក់ដែលគេស្រលាញ់ត្រឹមលឺឈ្មោះថា រីស្សាណា ហ្វឺរីស បេះដូងគេក៏ប្រែជាទន់ជ្រាយហើយគេមិនអាចសូម្បីនឹងបញ្ជាឲ្យបេះដូងខឹងនាងបាន។

"អូនចង់ឲ្យបងស្អប់អូន! បងដឹងហើយក៏យល់! តែបងប្រាប់ថាបងធ្វើមិនបានពិតមែន! ទោះបីបងស្លាប់ក៏បងមិនអាចស្អប់អូនឡើយព្រោះជាអូនដែលធ្វើឲ្យបងដឹងថាស្រលាញ់មនុស្សម្នាក់ដោយស្មោះវាឈឺបែបណា៎!"។ នាយកម្លោះនិយាយពាក្យទាំងនេះក្នុងចិត្តដោយទឹកមុខសោកសៅហើយកែវភ្នែកល៏សម្លឹងមើលទៅក្រៅរហូតចុងកន្ទុយភ្នែកគេក៏មានជ្រាបតំណក់ទឹកភ្នែកដែលពីតូចដល់ធំគេជាបុរសរឹងមាំជាងអ្នកណាទាំងអស់តែពេលនេះគេបែរជាស្រក់ទឹកភ្នែកព្រោះស្រីម្នាក់ដែលគ្មាមេត្តាឲ្យគេសូម្បីបន្តិចទៅវិញ។

Continue Reading

You'll Also Like

1.6M 93.7K 87
Daksh singh chauhan - the crowned prince and future king of Jodhpur is a multi billionaire and the CEO of Ratore group. He is highly honored and resp...
130K 4.8K 33
Kim Mora នាងបានបែកពីបងប្រុសរបស់នាងនៅពេលនាងមានអាយុ5ឆ្នាំ...តែជាសំណាងល្អដែរមានគ្រួសារចិត្តធម៌យកនាងទៅចិញ្ចឹមរហូតនាងធំពេញវ័យ...Jeon Jungkook ជាម៉ាហ្វៀដែរ...
225K 9.9K 50
ពីស្រីម្នាក់ដែលមិនដឹងអីក្លាយទៅជាស្រីម្នាក់ដែលរងទុក្ខវេទនាតែម្នាក់ឯង។ ប្រុសដែលបានជួយនាងពីភាពអត់ឃ្លានបានយកនាងមករស់នៅជាមួយធ្វើអោយនាងធ្លាក់ក្នុងអន្លង់ស្...
1.7M 112K 200
**Story is gonna be slow paced. Read only if you have patience. 🔥** Isha Sharma married a driver whom she had just met. She was taking a huge risk...