លោកប្ដីរោគចិត្ត (ចប់)

By taeash17

289K 17.7K 624

ស្នេហាបែបត្រជាក់ស្រេបរវាងកម្លោះម៉ាហ្វៀរJeon JungKookនិងកម្លោះតូចKim Taehyung More

'' ភាគទី1 : ផ្សំដំណេក ''
'' ភាគទី2 : ប្រវត្តិស្នេហា''
'' ភាគទី03 : ថើបទៅ ''
" ភាគទី4 : បិទសិទ្ធ ''
'' ភាគទី05 : បន្ទោស ''
'' ភាគទី6 : ចាំលើកក្រោយទៅ''
'' ភាគទី7 : អ្នកជំនួស ''
'' ភាគទី8 ''
'' ភាគទី9 ''
" ភាគទី10 ''
'' ភាគទី11 ''
'' ភាគទី12 ''
'' ភាគទី13 ''
'' ភាគទី14 ''
'' ភាគទី15 ''
" ភាគទី16 "
'' ភាគទី17 : បងកំពុងតែក្បត់អូនឬ? "
'' ភាគទី18 ''
'' ភាគទី19 ''
'' ភាគទី20 ''
" ភាគទី21 ''
'' ភាគទី22 ''
'' ភាគទី23 ''
'' ភាគទី24 ''
'' ភាគទី25 ''
'' ភាគទី26 ''
ភាគទី27
'' ភាគទី28 ''
'' ភាគទី29 ''
'' ភាគទី30 ''
" ភាគទី31 ''
'' ភាគបញ្ចប់ ''
SPECIAL ENDING 💞

'' ភាគទី32 '' Happy Ending

8.4K 703 16
By taeash17

''  មន្ទីពេទ្យ ''

« ថេយ៍អូនឃ្លានទេ? ចង់ញ៊ាំអីបងទៅទិញអោយ»
រាងក្រាស់រៀបផ្កាកុឡាបពណ៍សដែលTaehyung
ចូលចិត្តដាក់ចូលក្នុងថូក្បែរគ្រែរួចងាកទៅសួររាងតូច
ជាប្រពន្ធដែលកំពុងគេងបែរខ្នងដាក់នាយ ដោយមាន
អាល្អិតHyungWonគេងនៅក្បែរ បន្ទប់នេះជាបន្ទប់
VIPបែបនេះហើយទើបមានគ្រែធំទូលាយនោះ

« ... » Taehyungមិនតប

« ចាំបងទៅទិញខេកស្រ្តប៊ឺរីដែលអូនចិត្តមកអោយ»
ថារួចនាយក៏ចេញទៅខាងក្រៅដោយបិទទ្វារថ្នមៗ

   ជាងពីរថ្ងៃហើយថេយ៍មិននិយាយរកគេនោះទេ
ទោះបីជាJungKookខំប្រឹងនិយាយយ៉ាងណាក៏
ដោយ គេធ្វើដូចនាយជាខ្យល់ មិនអើពើ មិននិយាយ
រក មិនសូម្បីតែមើលមុខរបស់នាយ។ ប៉ុន្មានថ្ងៃនេះ
JungKookតឹងទ្រូងខ្លាំងណាស់ មិនដឹងគួរធ្វើឬកពារ
បែបណានោះទេ វាដូចជាសម្លាប់គេទាំងរស់អញ្ចឹង
មនុស្សដូចនាយមិនសាកសមទទួលបានឱកាសឬ?

    កន្លងជាង15នាទីក្រោយមកJungKookក៏មក
ត្រឡប់មកវិញដោយមានកាន់ប្រអប់ខេកនៅក្នុងដៃ។

« Park Jimin...?? » រាងសង្ហារភ្ញាក់ផ្អើល
ពេលដែលឃើញនាយជាមិត្តកំពុងអង្គុយជិតប្រពន្ធខ្លួនតើនាយមកទីនេះយ៉ាងម៉េចបាន?

   មែនហើយមុននេះបន្តិចគឺTaeបានយកទូរស័ព្ទខាងមន្ទីពេទ្យពេទ្យខលទៅនាយឲ្យមកកាន់ទីនេះ ដំបូង
គេចង់ខលរកNamJoon តែក៏គិតថាមិនទាន់ចង់ឲ្យ
នាយដឹងទើបខលរកJiminវិញ ព្រោះយ៉ាងណាៗពួក
គេជាមិត្តនឹងគ្នាដែរតើ។

« នេះរបស់ឯង! »Jiminហុចក្រដាសមួយសន្លឹកឲ្យទៅJungKook

« ជាស្អី? » នាយសួរតែដៃក៏ទាញយកក្រដាសមក
មើលពីខ្លឹមសារក្នុងឯកសារនោះ អានវាមួយពាក្យៗ
ច្បាស់ៗ រួចងាកមើលមុខTaehyung

« ថេយ៍..? នេះជាស្អី?» JungKookសួរឡើងទាំង
មិនចង់ជឿ រឹតតែមិនចង់ឃើញក្រដាសមួយនេះ
វាជា...លិខិតលែងលះ ដែលមានហត្ថលេខារបស់
Taehyungរួចទៅហើយ នៅសល់តែនាយប៉ុណ្ណោះ
បើនាយព្រមស៊ីញ្ញេចំណងប្ដីប្រពន្ធរបស់ពួកគេក៏
ត្រូវចប់ត្រឹមនេះដូចគ្នា

« ពួកយើងនឹងលែងលះ» Taehyung

« លែងលះ? អូននិយាយស្អី? បងមិនលែងទេ!! បងមិនព្រមជាដាច់ខាត » JungKookស្រែកឡើង
ក្រហមភ្នែក នាយមិនព្រមលែងទេ មិនព្រម!!

« អញ្ចឹងខ្ញុំចេញពីពេទ្យពេលណា លោកត្រៀមឡើងតុលាការជាមួយគ្នាទៅ...ព្រោះយ៉ាងណាក៏ខ្ញុំត្រូវតែលែងលះឲ្យបាន» Taehyung

« អត់ទេថេយ៍..!! ចុះកូនយើង? Wonieនៅតូចណាស់ គេ...គេត្រូវការគ្រួសារកក់ក្ដៅ បងសុំទោសណា អូន-អូនក៏ដឹងថាបងមិនបានតាំងចិត្ត បងគ្មានចេតនានោះទេ ថេយ៍យើងកុំលែងលះអីណា បងអង្វរអូនណាថេយ៍..បងសូមអង្វរណា» JungKookប្ដូរ
ជាមកអង្វរលន់តួរាងតូចវិញ នាយភាំងអស់ហើយ
វាភ្លាមៗពេកហើយ គេមិនទុកឱកាសឲ្យនាយប៉ះប៉ូវ
នូវកំហុសវិញទេឬ?

« ខ្ញុំសុខចិត្តរស់នៅលំបាកខាងក្រៅ... ចិញ្ចឹមកូនតែម្នាក់ឯងតែក៏....មិនព្រមរស់នៅជាមួយឃាតករ
សម្លាប់កូនខ្លួនឯងដូចលោកដែរJeon JungKook!»
រាងតូចស្រែកភ្នែកក្រហមកលរកយំឲ្យតែនិយាយពី
រឿងនេះម្ដងៗ ដឹងទេគេសប្បាយចិត្តប៉ុណ្ណាពេលដែលដឹងថាខ្លួនមានកូន? ដឹងទេថាគេសប្បាយចិត្ត
ប៉ុណ្ណាពេលដែលកូនក្នុងពោះជាកូនស្រី? គេត្រៀម
ខ្លួនដាក់ឈ្មោះឲ្យកូនរបស់គេរួចហើយតែ...
តែដោយសារទង្វើឆ្កួតៗរបស់នាយទើបកូនរបស់គេ
ត្រូវស្លាប់បែបនេះ

« ថេយ៍ បងសូមទោស បងអង្វរអូនណា ណាថេយ៍
កុំធ្វើបែបនេះអី អូនមិនអាណិតបងទេឬ..?»

« លោកនោះទេដែលមិនអាណិតខ្ញុំ!! លោកមិន
អាណិតខ្ញុំខ្លះទេឬ? លោកចង់បំផ្លាញជីវិតខ្ញុំដល់ពេល
ណាទៀត? ហ្ហឹកៗៗ JEON JUNGKOOK!!
ខ្ញុំស្អប់ៗលោក ...ហ៊ឺៗៗ» មាត់និយាយថាស្អប់តែ
បេះដូងគេក៏ប្រេះស្រាំគេពេលឮពាក្យអង្វររបស់នាយ
គេមិនដែលគិតថាបញ្ចប់ត្រឹមនេះទេ គេចង់រស់នៅ
បង្កើតគ្រួសារ ចិញ្ចឹមកូនដល់ធំជាមួយJungKook
គេចង់សាងគ្រួសារដ៏កក់ក្ដៅជាមួយគ្នា ប៉ុន្តែ...

    << វាគ្រប់គ្រាន់ហើយ...>>

« ថេយ៍ អត់ទេណាថេយ៍ កុំអីប-បងសូមទោស»
នាយចូលទៅឱបរាងតូចតែត្រូវគេច្រានចេញហើយ
Taehyungយំកាន់តែខ្លាំង

« បានហើយអាJung!! ឯងចេញសិនទៅ» ទាស់ភ្នែកពេកJiminក៏ចូលមកចាត់ការឲ្យសិន

« តែយើង...» JungKook

« ឯងមិនឃើញគេយំឡើងដង្ហក់ទេហ្ហេ៎ស?»
រាងសង្ហារស្ដីឲ្យនាយ JungKookក៏ដើរទៅម្ខាង

« ឈប់យំទៅណាថេយ៍ មិនអីទេណា មិនអីទេៗ
កូនរបស់ថេយ៍ទៅបានសុខហើយ កុំកើតទុក្ខអី»
ស្របពេលដែលនិយាយលួងលោមJiminក៏ស៊កដៃ
ទៅឱបTaehyungដោយអង្អែលក្បាលគេតិចៗ
ខណៈពេលដែលនាយជាប្ដីឈរមើលពីម្ខាង ទាំងអន់ចិត្ត ដែលខឹងនឹងខ្លួនឯងដែលមិនអាចលួងលោមប្រពន្ធបាន ហើយក៏ខឹងខ្លួនឯងដែលលើកដៃច្រានគេនៅ
ថ្ងៃមោះ ដោយសារតែការប្រច័ណ្ឌអត់ន័យរបស់នាយ ចុងក្រោយបាត់បង់ទាំងកូន ទាំងប្រពន្ធ។

  << បីថ្ងៃក្រោយមក >>

            ថ្ងៃនេះគឺជាថ្ងៃដែលTaehyungត្រូវចេញពី
មន្ទីពេទ្យហើយក៏ជាថ្ងៃដែលគេនឹងលែងលះជាមួយនិងJungKookដូចគ្នា បន្ទាប់ពីសម្រួលអារម្មណ៍
ទទួលយកការបាត់បង់កូនរួចហើយ រីឯJungKook
ក៏ត្រៀមខ្លួនបាត់បង់ប្រពន្ធ នឹងកូនដូចគ្នា ។

« លោកប្រុសនេះរបស់ដែលចៅហ្វាយឲ្យយកមក
អោយ» Jiiហុចសាមីពណ៍ខ្លាញ់ក្ដាមឲ្យទៅថេយ៍
ដែលកំពុងតែរៀបឥវ៉ាន់ដាក់វ៉ាលីដើម្បីរើរចេញ
បន្ទាប់ពីលែងលះរួចហើយនោះ

« ហ្ហឹម អរគុណហើយណា៎» Taehyungបើកមើល
វាជាឯកសារលិខិតលែងលះដោយមានហត្តលេខា
នៅលើនោះរួចជាស្រេច រួចពរHyungWonចុះ
ទៅខាងក្រោម ហើយJiiយួរវ៉ាលីឲ្យគេពីក្រោយ

« លោកប្រុសកុំទៅអី...បានទេ?» Jiiធ្វើមុខរកយំ

« បានហើយ ឯងនេះ!! លោកប្រុសធ្វើដំណើរដោយសុវត្ថិភាពណា» អ៊ំមេផ្ទះនិយាយទាំងញញឹម

« បាទអ៊ំ អរគុណអ៊ំហើយណា អរគុណអ្នកគ្រប់គ្នា
ដែលបានមើលថែខ្ញុំកន្លងមកនេះ» Taehyungឱន
គំនាបជាការថ្លែងអំណរគុណ រួចងើបមុខញញឹមដាក់
អ្នកបម្រើទាំងអស់ដែលឈរចាំជូនដំណើរគេ

« លាសិនហើយ...» ថារួចរាងតូចក៏ពរកូនតូចរបស់
គេដើរចេញទៅបាត់ ខណៈពេលនោះ រាងកាយហាប់មាំដែលកំពុងតែឈរមើលពីលើនោះក៏ឈឺត្រង់ទ្រូងខាងឆ្វេងៗពឺតៗសម្លឹងមើលអតីតប្រពន្ធជាលើក
ចុងក្រោយ ពេលនេះគេបាត់បង់អស់ហើយ
គ្មានសល់អ្នកណាទេ។

« វាដល់ពេលដែលឯងគួរតែដោះលែងគេហើយ
Jeon JungKook » នាយនិយាយមកកាន់ខ្លួនឯង
តិចៗទាំងចង់យំបន្តិច សើចបន្តិច នាយមិនហ៊ានជូនដំណើរគេនោះទេ ថេយ៍ស្អប់នាយណាស់
ពេលនេះផ្ទះនេះមានតែនាយម្នាក់ប៉ុណ្ណោះ ដូចកាល
ពីមុនយ៉ាងអញ្ចឹង។

  សម្រាប់ថេយ៍គេគ្មានបញ្ហានោះទេបើJungKook
ចង់មកលេងកូននោះ ព្រោះWonieក៏ជាកូនរបស់
នាយដូចគ្នា នាយក៏បានមើលថែគេដែរ តែថា
នាយហ៊ានមកមើលគេឬអត់ វាអាស្រ័យលើនាយខ្លួនឯងនោះទេ។

  រីងៗៗ **សម្លេងចុចកណ្ដឹង

« មកដល់ហើយហ្ហេ៎ស?» Jiminចេញមកបើកទ្វារ
ទទួលរាងតូចរួចជួយកាន់វ៉ាលីឥវ៉ាន់របស់គេ

« ទីនេះឬដែលលោកនិយាយនោះ?»Taehyung

« មែនហើយ យ៉ាងម៉េចដែរ? អាចនៅបានទេ?»»
Jiminលើកចិញ្ចើមសួរ មែនហើយគឺថាមាន
តែJiminនិងគ្រួសារJungKookប៉ុណ្ណោះដែលដឹងពីការលែងលះរបស់ពួកគេ គ្រួសាររបស់Taeនៅមិនទាន់ដឹងនៅឡើយនោះទេ ដោយសារតែនាយឮថារាងតូចកំពុងស្វែងរកកន្លែងនៅថ្មីទើបJimin
ណែនាំឲ្យTaehyungមកទីនេះតែម្ដងទៅ វាជាខុនដូ
នៅGangnamរបស់នាយ នាយទិញវាយូរហើយដែរតែឥឡូវមិនបាននៅទើបឲ្យថេយ៍មកនៅទីនេះតែម្ដងទៅ ទីនេះស្ងប់ស្ងាត់ មានសុវត្ថិភាព សាកសម
បំផុតសម្រាប់Taehyung។

« អរគុណJiminច្រើនហើយណា» រាងតូចដាក់
ខ្លួនអង្គុយលើសាឡុងដើម្បីឲ្យអាល្អិតក្នុងរង្វង់ដៃគេ
នេះគេងលក់ស្រួល

« ចុះ...Taeចង់ធ្វើយ៉ាងម៉េចបន្តទៀត?»Jimin

« មិនដឹងដូចគ្នា ប្រហែលរស់នៅធម្មតាៗសិនហើយ
ព្រោះអាល្អិតមួយនេះនៅតូចណាស់ ចង់រកការងារ
ធ្វើក៏ពិបាក ព្រោះគ្មានអ្នកណាមើលថែគេទេ»
រាងតូចដកដង្ហើមធំតិចៗ ពេលនេះមានតែដេកស៊ី
សិនហើយ ម្យ៉ាងលុយគេក៏មានច្រើនតើ ប៉ុន្តែគេក៏
ចង់សាកធ្វើការងារយកបទពិសោធន៍ដែរ តែពិបាក
ត្រង់មួយទៀត គឺគេរៀនបានត្រឹមឆ្នាំទី2ប៉ុណ្ណោះ
មិនបានរៀនចប់មហាវិទ្យាល័យទេ ព្រោះពេលនោះ
ត្រូវរៀបការជាមួយJungKookនោះអី តើមានក្រុមហ៊ុនណាចង់ទទួលក្មេងរៀនមិនចប់ដូចគេទៅ?

« ចឹង...ឲ្យខ្ញុំជួយមើលកូនឲ្យទេ? »Jiminព្រោះតែចង់ជួយថេយ៍នោះអី គេមិនបានស្រឡាញ់ថេយ៍ទេ
ព្រោះអាណិត ហើយក៏ចូលចិត្តទើបចង់ជួយ

« មិនអីទេ រំខានលោកច្រើនហើយ...ហើយ
ម្យ៉ាងទៀតមើលក្មេងមិនមែនរឿងងាយទេ ពិបាកជាងធ្វើការរាប់រយដង» Taehyungសើច

« អា៎ៗ តាមចិត្តៗចុះ អញ្ចឹងខ្ញុំទៅទិញអីឲ្យញ៊ាំចុះ
ថេយ៍នៅមើលកូនទៅ» Jiminថារួចក៏ទាញសោរ
ឡានរួចដើរចេញទៅ

« អឹម អរគុណហើយ» មិនដឹងជាអរគុណប៉ុន្មានដង
នោះទេ ប៉ុន្តែគេចង់អរគុណពិតមែន

« ហ៊ើយយ!! » ក្រោយពីរាងសង្ហារចេញទៅបាត់
ទឹកមុខស្រស់បំព្រងរបស់Taehyung ប្រែជាស្វិត
ស្រពោនវិញ គិតថាគេសោមនស្សរីករាយណាស់ឬ
ដែលលែងលះនោះ?

« ដល់ពេលដែលឯងគួរតែចាប់ផ្ដើមជីវិតថ្មីហើយ
Kim Taehyung» ជាមួយស្នាមញញឹមលើកទឹកចិត្ត
ខ្លួនឯង រាងតូចក៏ងើបឱនថើបថ្ពាល់កូនប្រុសមួយខ្សឺត
រួចចាប់ផ្ដើមរៀបចំឥវ៉ាន់ខោអាវឲ្យរៀបរយ ព្រោះទីនេះJiminឲ្យគេបោសជូតសម្អាតរួចហើយ។

  <<  3ឆ្នាំក្រោយមក >>

« Appa!! អ៊ំMin!!» សម្លេងអាល្អិតHyungWon
បន្លឺឡើងទៅរីករាយនៅពេលដែលឃើញអាប់ប៉ា
ស្អាតរបស់គេចុះពីលើឡានជាមួយJiminមកទទួល
គេចេញពីសាលារៀន។

   មែនហើយអាល្អិតWonieមួយនេះអាយុ4ខួបទៅ
ហើយ គេចូលសាលាហើយប៉ុន្តែគ្រាន់តែយកឲ្យគ្រូ
មើលហើយបង្រៀនអក្សរតិចៗ បង្រៀនគូសរូបអី
បែបហ្នឹង ព្រោះTaeចង់ឲ្យកូនឆ្លាតពេលចូលរៀន
ជាផ្លូវការហើយធ្វើបែបនេះគេនឹងមានមិត្តច្រើនៗ
ផងដែរ។

    ពេលនេះTaehyung គឺជាតារាល្បីក្នុងប្រទេស
មួយរូប គេទើបតែចូលសិល្បៈមួយឆ្នាំជាងប៉ុណ្ណោះ
តែក៏ល្បីសុះសាយព្រោះគេស្អាត ឆ្លាត ពូកែ រួសរាយ
អ្នកណាៗក៏ចូលចិត្ត ទើបមានមុខមាត់ល្បីល្បាញ
ការងារហូរចូលពេញៗកាលវិភាគ ហើយភាគច្រើន
គឺJiminជាអ្នកមកទទួលកូនចេញពីធ្វើការ ព្រោះ
រាងតូចរវល់ថតជាញឹកញាប់។ 

« អា៎ នឹកណាស់កូនប៉ា **សឺតៗៗ» Taehyung
លើកអាល្អិតមកពររួចថើបថ្ពាល់គេខ្សឺតៗ អាល្អិត
នេះមានសាច់ណាស់ ស្បែកក៏ស កាន់តែធំមុនកាន់
តែដូចជាJungKook

« Wonieឃ្លានទេ? យើងទៅញ៊ាំSushiជាមួយគ្នា
ល្អទេ?» Jimin

« បាទ ប៉ាអ៊ំអូនឃ្លានសឹងស្លាប់ទៅហើយ»
HyungWonសើចលិបភ្នែកបញ្ចេញធ្មេញទន្សាយ
ពីរដែលលោកប៉ាចេគអោយនោះ

« តោះថេយ៍ ចូលឡានទៅ មេឃក្ដៅហើយ!»

«អឹម Wonie ahhលាអ្នកគ្រូទៅកូន!!»Taehyung

« ជម្រាមលាអ្នកឃូស្អាត» HyungWon

« ចា៎ស ទៅផ្ទះចុះកូន» Teacherញញឹម រាងតូច
ឱនគំនាបដាក់អ្នកគ្រូជាការលារួចចូលពរកូនចូលក្នុង
ឡាន មិនយូរប៉ុន្មានពួកគេក៏ចាកចេញទៅក្រោម
ក្រសែភ្នែកមនុស្សម្នាក់តាមមើល

   គេគឺJEON JUNGKOOK...

  អ្នកណាថាខ្ញុំបំភ្លេចពួកគេ? ខ្ញុំមិនដែលភ្លេចប្រពន្ធ
កូនខ្ញុំសូម្បីតែម្ដង បីឆ្នាំមកនេះខ្ញុំមិនដែលបង្ហាញខ្លួន
ឲ្យពួកគេឃើញ ព្រោះតែឃើញពួកគេរស់នៅបាន
សុខទៅហើយ រៀងរាល់ថ្ងៃខ្ញុំតែងតែតាមមើលថេយ៍
ពេលទៅធ្វើការ ជួនកាលក៏មកមើលកូនចេញពីរៀន
HyungWon...អាល្អិតWonieរបស់ខ្ញុំ គេធំហើយ គេមុខដូចខ្ញុំខ្លាំងណាស់ ប៉ុន្តែ...ខ្ញុំមិនអាចចូលទៅឱប ថើបគេបាននោះទេ ព្រោះអី? ព្រោះគេមិនស្គាល់ខ្ញុំដែលជាប៉ាគេនោះទេនោះទេ គេមិនសូម្បីតែស្គាល់ឈ្មោះខ្ញុំមិនមែនTaeហាមឃាត់នោះទេ តែខ្ញុំខ្លួនឯងដែលមិនហ៊ានទៅរក គេនោះ... គេពូកែណាស់ គេចិញ្ចឹមកូនបានយ៉ាងល្អ គេលំបាកហើយច្រើនឆ្នាំមកនេះ។

        ថេយ៍ក៏ដូចគ្នា គេធំពេញរូបពេញរាងហើយ
គេប្រែប្រួលហើយ គេស្អាតជាងមុន ការតែងខ្លួនក៏ខុសពីមុន ហើយបេះដូងគេក៏ប្រែប្រួលដូចគ្នា...

ជីវិតគេល្អទៅហើយ ខ្ញុំមិនគួររំខានទេ..!!!

   នាយបានត្រឹមតែលួចសម្លឹងគេពីចម្ងាយ ក្នុងចិត្ត
ចង់ចូលទៅបន្តិចអត់បន្តិច ក្រោយពីរាងតូចនិងកូន
ចេញទៅបាត់ទើបJungKookត្រឡប់ទៅកន្លែង
គេវិញដូចគ្នា ដើម្បីត្រៀមខ្លួនក្នុងកម្មវិធីសម្ពោធ
សណ្ឋាគារថ្មីរបស់ភរិយាលោករដ្ឋមន្រ្តីដោយក្នុង
នោះក៏មានវត្តមានTaehyungដូចគ្នា។

   '' ក្នុងកម្មវិធី ''

   ភ្ញៀវនៅក្នុងកម្មវិធីមានយ៉ាងច្រើនកុះករ ក្នុងនោះភាគច្រើនសុទ្ធតែពួកអភិជន អ្នកមានកេរ្តិ៍ឈ្មោះក្នុង
សង្គម និងតារាល្បីៗ ព្រមទាំងអ្នកកាសែតមកពី
ក្រុមហ៊ុនផ្សេងៗគ្នា។
      JungKookបានមកដល់ក្នុងកម្មវិធីមុនរាងតូច
នាយត្រូវបានអ្នកកាសែតសម្ភាស និងថតរូបបន្តិច
បន្តួចរួចទើបនាយរកកន្លែងអង្គុយវិញ មិនសូវរួស
រាយរាក់ទាក់អ្នកណាតាមចរឹករបស់នាយ។ 

« អេ៎ Kim Taehyung និងលោកParkមកដល់
ហើយ!!» អ្នកកាសែតម្នាក់ប្រាប់ទៅគ្នីគ្នារួចហើយ
ពួកគេក៏នាំគ្នាទៅផ្ដុំគ្នារង់ចាំTaehyungនិងJimin
ចុះពីលើឡាន ព្រោះពីរនាក់នេះល្បីណាស់។

   ហេតុអី? ព្រោះពួកគេសាកសមគ្នា Taehyung
ជាតារាត្រូវតែមានអ្នកតាមដានច្រើនអញ្ចឹងហើយ
Jiminដែលត្រូវបានគេស្គាល់ថាជាអ្នកមានអំណាច
មួយរូបនិងTaehyungនោះតែងតែនៅជាមួយគ្នា
ទៅខាងក្រៅជាមួយគ្នា ទទួលកូនចេញពីសាលា
ជាមួយគ្នា ចេញចូលកម្មវិធីជាមួយគ្នាជាញឹកញយ
ហើយJiminក៏ជាអ្នកដែលនាំថេយ៍ចូលសិល្បៈដូចគ្នា បែបនេះហើយទើបពួកគេនាំគ្នាចាប់គូមួយគូនេះ រង់ចាំពួកគេប្រកាសDating តែពីរនាក់នេះមើលទៅគ្មានចាប់អារម្មណ៍អ្វីសោះ។

« លោកPark និងប្អូនTaeថ្ងៃនេះស្រស់ស្អាតស្រស់
សង្ហារដល់ហើយ» អ្នកកាសែតនិយាយ រីឯរាងក្រាស់ដែលអង្គុយនោះគ្រាន់តែឮឈ្មោះក៏ប្រញាប់
ងាកមកមើលភ្លាមៗ

« អរគុណហើយបាទ» Jiminញញឹម

« ប្អូនTaehyungមានអារម្មណ៍យ៉ាងម៉េចដែរ ដែលក្លាយជាតារាល្បី ជោគជ័យខ្លាំងទាំងដែលទើបតែចូលសិល្បៈបែបនេះ? » អ្នកកាសែតម្នាក់
និយាយឡើង ស្របពេលជាកាសែតជាច្រើននាក់
ទៀត កំពុងផ្ដិតយករូបភាពរបស់Taehyungនិង
Jiminយ៉ាងស្វិតស្វាញ

« ក៏ភ្ញាក់ផ្អើល នឹកស្មានមិនដល់ហើយក៏ចង់អរគុណអ្នកទាំងអស់គ្នាដែលតែងតែគាំទ្រ ផ្ដល់ឱកាសឲ្យខ្ញុំរហូតមក»Taehyungញញឹមរាយមន្តស្នេហ៍

« ហេតុអីក៏ប្អូនជ្រើសរើសមកធ្វើការងារសិល្បៈ?»

« ពីដំបូងធ្វើជាតារាមិនមែនជាក្ដីស្រម៉ៃរបស់ខ្ញុំទេ ហើយក៏មិនធ្លាប់គិតថានឹងធ្វើវាដែរ ប៉ុន្តែ...ឱកាសមួយក៏មកដល់ ហើយមានការជម្រុញពីគ្រួសារថែមទៀត ទើបចង់សាករកអ្វីដែលថ្មីៗមកឲ្យខ្លួនឯងខ្លះ» Taehyungឆ្លើយយ៉ាងសមរម្យ

« អ៎ ចុះ...លោកParkនិងអូនមានទំនាក់ទំនងអ្វីដែរ? ឃើញនៅស្អិតជាមួយគ្នារហូត តើកំពុងតែdating
ជាមួយគ្នាឬ?» អ្នកកាសែតម្នាក់នោះសួរឡើង Taehyungក៏ងាកសម្លឹងមើលJiminដែលកំពុងតែឈរជិតខ្លួននោះ

« ហាសហា ម៉េចនឹងអាចទៅ? អ្នកណាមកស្រឡាញ់ប្រុសកូនមួយដូចជាខ្ញុំទៅ?» Taehyungសើចបន្លប់

« ចុះបើបងស្រឡាញ់ប្រុសកូនមួយដូចអូននោះ?» Jiminនិយាយឡើងធ្វើឲ្យរាងតូចភ្លឹកមិនស្ទើរទេ រីឯក្រុមអ្នកកាសែតទាំងនោះក៏ហ៊ោរឡើង ព្រោះនាំគ្នាShipពីរនាក់នេះយូរហើយចំណែកJimin
ក៏ងាកទៅJungKookថែមទាំងញញឹមចុងឌឺនាយទៀតផង ព្រោះនាយឃើញJungKookអង្គុយមើលមកពួកគេ។

« Min... » Taehyungនិយាយតិចៗឲ្យស្ដាប់បាន
តែពីរនាក់

« បងថាលេងតើ! អញ្ចឹងពួកខ្ញុំសុំចូលទៅក្នុងកម្មវិធីសិនហើយបាទ លាហើយ!»Jimin

« ម៉េចក៏និយាយអញ្ចឹង? ចាំមើលស្អែកព័ត៍មានទំព័រ
មុខគេមិនខានទេ» Taehyung

« បងឃើញអាKookមើលអូន ទើបចេះតែនិយាយ
លេងៗទៅ កុំខ្វល់អី!!» Jimin

« Jung..Kook? » JungKookមកដែរឬ? នាយក៏
នៅនេះដែរ គេមិនបានជួបនាយ3ឆ្នាំហើយ មិនដែល
សូម្បីតែម្ដង នាយក៏មិនដែលទាក់ទងមកសុំជួបមុខ
កូននោះដែរ

« មែនហើយ! ចឹង...អូនអង្គុយសិនទៅ បងទៅ
យកទឹកមកអោយ» Jiminថារួចនាយក៏ដើរទៅ
បាត់ រីឯTaehyungក៏អង្គុយលេងមើលគេមើលឯងសិន។

*ជួយvotesឲ្យច្រើនៗមក ចាំអេដមីនផុសវគ្គបញ្ចប់អោយ^^❤️

Continue Reading

You'll Also Like

127K 7.7K 32
ស្នេហារវាងលោកប៉ានិងកូនចិញ្ចឹម💕
69.5K 5.3K 18
គ្រាន់តែជួបគ្នាដំបូង គេក៏អាចធ្វើអោយបេះដូងបុរសឈាមត្រជាក់ រង្គោះរង្គើបានយ៉ាងងាយ ។ ជុងហ្គុក អាដាមសៀរីស៍Xថេហ្យុង អេលីសសៀរ៍
2.9M 239K 96
RANKED #1 CUTE #1 COMEDY-ROMANCE #2 YOUNG ADULT #2 BOLLYWOOD #2 LOVE AT FIRST SIGHT #3 PASSION #7 COMEDY-DRAMA #9 LOVE P.S - Do let me know if you...
32.7K 985 31
Bad Boy Ross meets the girl of his dreams. Does he blow his chance with her because if old habits? She changed him, he was happy and scared about tha...