លោកប្ដីរោគចិត្ត (ចប់)

By taeash17

289K 17.7K 624

ស្នេហាបែបត្រជាក់ស្រេបរវាងកម្លោះម៉ាហ្វៀរJeon JungKookនិងកម្លោះតូចKim Taehyung More

'' ភាគទី1 : ផ្សំដំណេក ''
'' ភាគទី2 : ប្រវត្តិស្នេហា''
'' ភាគទី03 : ថើបទៅ ''
" ភាគទី4 : បិទសិទ្ធ ''
'' ភាគទី05 : បន្ទោស ''
'' ភាគទី6 : ចាំលើកក្រោយទៅ''
'' ភាគទី7 : អ្នកជំនួស ''
'' ភាគទី8 ''
'' ភាគទី9 ''
" ភាគទី10 ''
'' ភាគទី11 ''
'' ភាគទី12 ''
'' ភាគទី13 ''
'' ភាគទី14 ''
'' ភាគទី15 ''
" ភាគទី16 "
'' ភាគទី17 : បងកំពុងតែក្បត់អូនឬ? "
'' ភាគទី18 ''
'' ភាគទី19 ''
'' ភាគទី20 ''
" ភាគទី21 ''
'' ភាគទី22 ''
'' ភាគទី23 ''
'' ភាគទី24 ''
'' ភាគទី26 ''
ភាគទី27
'' ភាគទី28 ''
'' ភាគទី29 ''
'' ភាគទី30 ''
" ភាគទី31 ''
'' ភាគទី32 '' Happy Ending
'' ភាគបញ្ចប់ ''
SPECIAL ENDING 💞

'' ភាគទី25 ''

7.8K 469 5
By taeash17


ព្រឹកថ្ងៃថ្មីបានឈានចូលមកដល់ ថ្ងៃនេះក៏ដូចជា
រាល់ដងដែរ Taehyungភ្ញាក់មកជួយរៀបចំសម្លៀក
បំពាក់ឲ្យនាយជាប្ដីដូចធម្មតា ទោះបីជាJungKook
ហាមគេមិនឲ្យធ្វើក៏ដោយ គិតសព្វៗទៅគេក៏មិនដឹង
ខ្លួនថាត្រូវគ្នាជាមួយJungKookតាំងពីពេលណាដែរ
ដំបូងរាងឃ្លាតឆ្ងាយពីគ្នា តែរស់នៅក្នុងផ្ទះជាមួយគ្នា
យូរៗទៅទម្លាប់ចាស់ៗមកប្រែរមកដូចដើរវិញ។

« ហ្អឹមមម...Jung » រាងតូចបើកភ្នែកព្រឹមៗសម្លឹង
រកមើលអ្នកជាប្ដី មុននិងបន្លឺឈ្មោះនាយឡើងពេល
ឃើញនាយកំពុងឈរដាក់ក្រវ៉ាត់.កអាវខ្លួនឯងនៅ
មុខកញ្ចក់

« មិនបាច់ក្រោកទេ អូនគេងសម្រាកបន្តទៅ»
JungKookនិយាយហាមពេលឃើញរាងតូចរកក្រោកមករកគេ

« អឹម » ដោយគិតថាខ្លួនឯងគ្មានកម្លាំងក្រោកផង ហើយក៏មិនចង់ប្រកែកនិងនាយទើបTaehyung
ទម្លាក់ខ្លួនគេងដណ្ដប់ភួយវិញ 

« Jung!! ឯណាHyungWon?» ក្រោយពីងាក
រកមើលកូនតូចរបស់ខ្លួនមិនឃើញ ទើបនាយតូច
ប្រញាប់សួរទៅប្ដីទាំងបារម្ភ

« ព្រឹកមិញម៉ាក់មកលេង បងទុកឲ្យគេនៅជាមួយ
ម៉ាក់នៅខាងក្រោមហើយ អូនកុំបារម្ភអី...គេងបន្តទៅ»JungKook

« ម៉ាក់ក្មេកមក? អញ្ចឹងអូនរឹតតែត្រូវក្រោកហើយ
មិមអាចឲ្យគាត់មើលកូន ហើយខ្លួនឯងគេងទេ»

« ម៉ាក់មិនថាអីទេ បងប្រាប់គាត់រួចហើយថាអូន...
រវល់...បម្រើប្ដីដល់យប់ជ្រៅ គ្មានកម្លាំងនោះទេ»
ស្របនិងសម្ដីJungKookក៏ឱបមកថើបថ្ងាសរាងតូច
មួយខ្សឺតមុននិងដើរចេញទៅក្រៅដោយបិទទ្វារថ្នមៗ

« ងាប់ហើយJung!! ម៉េចក៏បងប្រាប់ម៉ាក់ហា៎ស?»
រាងតូចខាំមាត់ខ្លួនតិចៗ មុននិងដកដង្ហើមធំបន្តិចហើយ
សម្ងំគេងវិញ ណ្ហើយចុះ!ប្រាប់អីប្រាប់ទៅតែថាគេឈឺពេញខ្លួនប្រាណអស់ហើយ ត្រូវការសម្រាកសិន

     ប្រហែលជាជិតម៉ោង11ថ្ងៃត្រង់ទើបTaehyung
ក្រោកពីគេងរួចរៀបចំខ្លួនរួចចុះទៅខាងក្រោម

« កូនថេយ៍!! » លោកស្រីJeon

« សួស្ដីម៉ាក់ » Taehyungញញឹមបន្តិចទើបដាក់ខ្លួន
អង្គុយជិតគាត់លើសាឡុង

« កូនយ៉ាងម៉េចហើយ? JungKookប្រាប់ថាខ្លួនមិនស្រួលខ្លួន គ្មានកម្លាំងក្រោកនោះទេ» Mrs.Jeon

« កូនលែងអីហើយម៉ាក់ អាល្អិតWonieមានរករឿង
លោកយាយទេហ្នឹង?» Taehyungនិយាយជាមួយ
កូនព្រមទាំងឱបថើបថ្ពាល់គេខ្សឺតៗ ខណៈពេលដែល
លោកស្រីJeonសម្លឹងមើលមកគេទាំងញញឹម បានឃើញកូនៗនិងចៅរស់នៅមានក្ដីសុខ ជុំគ្នាបែបនេះ
គាត់សប្បាយចិត្តហើយ មានតែសង្ឃឹមថាកូនប្រុស
របស់គាត់មិនសាងកំហុសមកទៀត ជាកំហុសដែលអាចចូលមកបំផ្លាញសុភមង្គលគ្រួសារតូចមួយនេះទៅចុះ។

« មែនហើយថេយ៍ ម៉ាក់ចាំបានថាកូនមានសុខភាពខ្សោយមែនទេ? ម៉ាក់បានទិញយ៉ិនសិនប៉ូវកម្លាំងពីសៀងហៃឲ្យមកផ្ញើរណា វាក៏ជួយធ្វើឲ្យសុខភាព
ល្អដូចគ្នាណា» លោកស្រីJeon

« អរគុណម៉ាក់ហើយ» Taehyungញញឹមរួចអង្គុយ
និយាយគ្នាជាមួយគាត់មួយសន្ទុះទើបគាត់ត្រឡប់ទៅ
វិញ ព្រោះឮថាមានប្រជុំនៅសមាគមន៍។

  -SKIP-

   នៅក្នុងផ្ទះបាយកំពុងតែមានចុងភៅ និងអ្នកបម្រើ
កំពុងតែនាំគ្នាស្វះស្វែងធ្វើម្ហូបក្នុងនោះក៏មាន
Taehyungដូចគ្នា ព្រោះគេក៏ចង់មកជួយធ្វើម្ហូបដែរ
ទោះបីជាអ្នកបម្រើខំហាមយ៉ាងណាក៏ដោយតែក៏
ហាមមិនកើតដែរ រីឯរាងតូចវិញពេលដែលបានធ្វើ
តាមចិត្តបែបនេះក៏សប្បាយចិត្តណាស់ ដឹងទេ? គេខានធ្វើម្ហូបយូរហើយតាំងពីរៀបការមកម្ល៉េះ

« លោកប្រុសប្រយ័ត្នមុតដៃណា» អ៊ំមេផ្ទះដែលឈរនៅម្ខាងតាមមើលរាងតូចនោះក៏និយាយឡើង ពេលឃើញគេហាន់បន្លែលឿនៗ គាត់តាមមើលសឹងតែមិនដកដង្ហើមធំហើយ សាកតែមុតកាំបិតបន្តិចទៅមើល លោកប្រុសធំច្បាស់ជារករឿងផ្អើលវិមានមិនខានទេ

« បាទ មិនអីទេអ៊ំ» Taehyungនិយាយទាំងញញឹម
ខ្ជឹបមើលទៅគាត់ ព្រោះមើលទៅគាត់ដូចជាបារម្ភ
ពីគេណាស់អញ្ចឹង ធ្វើមើលតែគេទៅធ្វើសង្រ្គាម
អាមនុស្សជំនាញរឿងធ្វើម្ហូបសឹងស្លាប់ទៅហើយ

« Jiiយកគីមឈីឲ្យខ្ញុំបន្តិច» រាងតូចនិយាយប្រាប់
ទាំងខ្លួនឯងកំពុងតែធ្វើម្ហូប ដែលយកគីមឈីមកនេះ
ព្រោះគេចង់ឲ្យស៊ុបតៅហ៊ូគីមឈីដែលជាម្ហូបសំណព្វ
របស់គេ និយាយទៅឃើញពួកគេនៅផ្ទះធំៗបែបនេះ
ទេតែម្ហូបអាហារដែលគេញ៊ាំសុទ្ធតែជាអាហារ
សាមញ្ញៗបែបកូរ៉េទាំងអស់

« នេះលោកប្រុស » Jii

រាងតូចក៏បន្តធ្វើម្ហូបរបស់គេ រីឯចុងភៅក៏ធ្វើម្ហូបផ្សេង4~5មុខទៀត។

« រួចហើយយ » Taehyungនិយាយហើយរួច
បិទហ្គាសវិញក្រោយពីបញ្ចប់រួច មានតែចាំJung-
Kookមកវិញញ៊ាំបាយជុំគ្នាតែប៉ុណ្ណោះ ក្រោយពី
រៀបចំរួចរាងតូចក៏ងាកក្រោយតែក៏បុកប៉ះគ្នាជាមួយ
អ្នកបម្រើម្នាក់ទៀតធ្វើឲ្យទឹកក្ដៅកម្ដៅក្ដៅៗនោះ
ជះមកលើគេមួយចំហៀងខ្លួន

« អូយយយ៎ » មាឌតូចស្រែកឡើងដោយភាពឈឺចាប់ សាច់សៗរបស់ខ្លួនក៏ឡើងក្រហមរងាលចេញមក អ្នកបម្រើនិងអ៊ំមេផ្ទះក៏ប្រញាប់យកក្រណាត់សើមយកមកឲ្យTaehyungជូតដោយខ្លួនឯង
ព្រោះនេះមួយចំហៀងណា មិនមែនដៃដែលងាយ
យកទៅលាងទឹកនោះទេ

« ស្លាប់ហើយលោកប្រុសតូច!! យ៉ាងម៉េចទៅ
ហើយ?» អ៊ំមេផ្ទះសួរឡើងទាំងភ័យដូចគ្នាសំណាងដែលទឹកក្ដៅនេះទុករាងយូរទើបវាចុះកម្ដៅខ្លះ
សាកតែទើបយកចុះពីចង្រ្កានទៅមើលរលួយសាច់
ខ្ទេចហើមមិនខានទេ

« មិន...មិនអីទេអ៊ំ » ទោះបីជាឈឺប៉ុណ្ណាក៏រាងតូច
គ្រវីក្បាលថាមិនអីដដែល

« នាងដើរមិនចេះមើលទេឬ? មើលចុះក្រហមរលាក
ស្បែកលោកប្រុសតូចអស់ហើយ បើលោកប្រុសដឹង
នាងឯងស្លាប់មិនខានទេ» Jii

« ខ្ញ-ខ្ញុំសូមទោសៗៗ លោកប្រុសកុំដេញខ្ញុំចេញអី»
នាងតូចប្រញាប់ឱនក្បាលសូមទោសញាប់មាត់

« បានហើយៗ មិនអីទេណា ជាកំហុសរបស់ខ្ញុំដូចគ្នាទេដែលដើរមិនប្រយ័ត្ន» Taehyungនិយាយទាំង
កំពុងលាបថ្នាំលើស្បែកដៃខ្លួនឯងកុំឲ្យវាហើមប៉ោង
ជាងនេះ គេឈឺសឹងស្លាប់ទៅហើយ

« សូមទោសផងលោកប្រុស»

« មិនអីទេតែ...កុំប្រាប់Jungណា ហាមអ្នកណានិយាយអីទាំងអស់ ឮទេ?» Taehyungនិយាយ
ហាមប្រាមទុកមុន បើJungKookដឹងនោះ មានរឿងធំមិនខានទេ គេជាអ្នកចចេះខ្លួនឯងមិនចង់ឲ្យអ្នកណា
មកពិបាកព្រោះខ្លួនទេ

« តែ.... »

« ទុកថាខ្ញុំសុំចុះណា » Taehyung

« ចា៎ស » ក្រោយពីនិយាយរួច Taehyungក៏
ប្រញាប់ឡើងមកបន្ទប់របស់ខ្លួនវិញ អង្គុយលាបរបួស
លើខ្លួនរបស់គេ មើលចុះក្រហមសឹងតែមួយតួខ្លួន

« បើJungដឹង ស្លាប់មិនខានទេអាថេយ៍អើយយ»
រាងតូចគ្រវក្បាលតិចៗរួចទាញអាវដៃវែងយកមក
ពាក់ ដើម្បីកុំឲ្យJungKookឃើញដៃរបស់គេ
ថ្ងៃស្អែកប្រហែលជាគ្រាន់បន្តិចហើយ

«ថេយ៍!!» សម្លេងហៅធ្វើឲ្យTaehyungភ្ញាក់ព្រើត
ប្រញាប់យកថ្នាំទុកក្នុងថតតុវិញ

« អូនកំពុងធ្វើអី?» JungKookដោះអាវក្រៅទុក
នៅម្ខាងរួចដើរមកអង្គុយលើកៅអីហើយទាញរាងតូច
ឲ្យអង្គុយច្រកគាវទល់មុខពីលើនាយ

« អូនទើបតែងូតទឹកហើយ» Taehyungនិយាយ
រួចឱនទៅថើបថ្ពាល់នាយជាប្ដីមួយខ្សឺត

« ថ្ងៃនេះកើតអីបានជាមកថើបបងមុនអញ្ចឹង ហ្អឹម?»
ស្របពេលដែលនិយាយនាយក៏ឱបមកថើបលើបបូរមាត់រាងតូចរួចលើកដៃឱបចង្កេះគេមកផ្អឹបខ្លួនរបស់នាយ

« ថើបមិនបានឬ? ថ្ពាល់របស់ប្ដីអូនតើ!»Tae

« បងមានថាអី គ្រាន់តែចម្លែកតើ» JungKook
ញញឹមមុននិងឱនមកឈ្មុសឈ្មុលកញ្ចឹង.ករាងតូច
ថ្នមៗស្រូបយកក្លិនក្រអូបពីកាយតូចមួយនោះ


TO BE CONTINUED

.

Continue Reading

You'll Also Like

2.9M 239K 96
RANKED #1 CUTE #1 COMEDY-ROMANCE #2 YOUNG ADULT #2 BOLLYWOOD #2 LOVE AT FIRST SIGHT #3 PASSION #7 COMEDY-DRAMA #9 LOVE P.S - Do let me know if you...
494K 27.2K 47
𝐒𝐜𝐞𝐧𝐭 𝐎𝐟 𝐋𝐨𝐯𝐞〢𝐁𝐲 𝐥𝐨𝐯𝐞 𝐭𝐡𝐞 𝐬𝐞𝐫𝐢𝐞𝐬 〈𝐛𝐨𝐨𝐤 1〉 𝑶𝒑𝒑𝒐𝒔𝒊𝒕𝒆𝒔 𝒂𝒓𝒆 𝒇𝒂𝒕𝒆𝒅 𝒕𝒐 𝒂𝒕𝒕𝒓𝒂𝒄𝒕 ☆|| 𝑺𝒕𝒆𝒍𝒍𝒂 𝑴�...
56.3K 974 9
ដោយសារតែបណ្ដាសាដែលខ្លួនឯងបានសាងនៅឋានលើធ្វើឪ្យព្រះនាងដ៏សែនឆ្នាស់នៅឋានលើត្រូវធ្លាក់មកចាប់ជាតិនិងលប់លាងកំហុសដែលខ្លួនបានសាងត្រូវចាប់ជាតិកើតមកជាមនុស្សប្រុ...
221K 96 7
រៀបការព្រោះជំនួសកន្លែងបងស្រី រៀបការទាំងបង្ខំរួចក៏ត្រូវរងភាពឈឺចាប់ព្រោះតែប្តីមិនបានពេញចិត្ត Jeon jungkook x Kim taehyung Date : 1 12 2020