លោកប្ដីរោគចិត្ត (ចប់)

By taeash17

287K 17.7K 624

ស្នេហាបែបត្រជាក់ស្រេបរវាងកម្លោះម៉ាហ្វៀរJeon JungKookនិងកម្លោះតូចKim Taehyung More

'' ភាគទី1 : ផ្សំដំណេក ''
'' ភាគទី2 : ប្រវត្តិស្នេហា''
'' ភាគទី03 : ថើបទៅ ''
" ភាគទី4 : បិទសិទ្ធ ''
'' ភាគទី05 : បន្ទោស ''
'' ភាគទី6 : ចាំលើកក្រោយទៅ''
'' ភាគទី7 : អ្នកជំនួស ''
'' ភាគទី8 ''
'' ភាគទី9 ''
" ភាគទី10 ''
'' ភាគទី11 ''
'' ភាគទី12 ''
'' ភាគទី13 ''
'' ភាគទី14 ''
'' ភាគទី15 ''
" ភាគទី16 "
'' ភាគទី17 : បងកំពុងតែក្បត់អូនឬ? "
'' ភាគទី18 ''
'' ភាគទី19 ''
'' ភាគទី20 ''
" ភាគទី21 ''
'' ភាគទី22 ''
'' ភាគទី24 ''
'' ភាគទី25 ''
'' ភាគទី26 ''
ភាគទី27
'' ភាគទី28 ''
'' ភាគទី29 ''
'' ភាគទី30 ''
" ភាគទី31 ''
'' ភាគទី32 '' Happy Ending
'' ភាគបញ្ចប់ ''
SPECIAL ENDING 💞

'' ភាគទី23 ''

7.6K 482 17
By taeash17

 
       មិនប៉ុន្មានថ្ងៃក្រោយមកTaehyungក៏ចេញពី
មន្ទីពេទ្យទៅផ្ទះវិញ ការមើលថែចិញ្ចឹមកូនដោយខ្លួន
ឯងវាពិបាកណាស់ សម្រាប់មនុស្សប្រុសហើយជា
កូនដំបូងទៀតទើបមិនសូវយល់ដឹងច្រើន ពេលខ្លះ
លោកស្រីJeonក៏មកជួយមើលHyungWonដូចគ្នា

« ថេយ៍អូនធ្វើអីហ្នឹង?» រាងក្រាស់ចុះមកពីខាងលើ
ដោយសម្លៀកបំពាក់ស្អាតបាត តាមដូចដែលទៅធ្វើ
ការរាល់ដង ព្រោះមិនអាចឈប់យូរពេកនោះទេ
នាយតែងតែបែបនេះឲ្យតែក្រោកឡើងមិនឃើញ
Taehyung គឺតែងតែឈូរឆរដើររកពេញផ្ទះ

« អូនធ្វើCookies..» Taehyungងាកមុខតប
ទៅវិញ គេនៅផ្ទះនេះមិនដែលបានធ្វើអីនោះទេ
តែមមួយរយៈនេះJungKookមិនហ៊ានហាមគេ
បែបនេះហើយគេចង់ចូលចង្ក្រានធ្វើអ្វីខ្លះៗ ទាន់មានពេលនោះអី!!

« Tae— »

« អត់មានមកហាមអូនទេ!! គ្រាន់តែធ្វើនំ មិនពិបាក
មិនគ្រោះថ្នាក់នោះទេ កុំសូញសាញច្រើនពេកទៅមើល៎» ឃើញនាយរកនិយាយ រាងតូចក៏និយាយ
កាត់ជាមុនឲ្យហើយ

« អត់ក៏អត់ទៅ ធ្វើតាមចិត្តអូនចុះ!! អញ្ចឹងបងទៅធ្វើការហើយ» JungKookឱបថើបថ្ពាល់រាងតូចបន្តិចរួចដើរចេញទៅ

« Jiiជួយមើលនំរបស់ខ្ញុំផង ប្រហែលជា40នាទី
ទៀតរួចហើយ ខ្ញុំទៅមើលWonieសិន» ថាហើយ
រាងតូចក៏ប្រញាប់ឡើងទៅខាងលើ ខ្លាចថាកូននៅតែ
ម្នាក់ឯងគ្មានអ្នកមើល តែភាគច្រើនHyungWon
របស់គេយំរករឿងតែពេលយប់ប៉ុណ្ណោះ ពេលព្រឹក
បែបនេះគឺគេសម្ងំគេងតែម្ដង

« ចា៎ស លោកប្រុស»

  <<SKIP>>

  រាងសង្ហារកំពុងតែអង្គុយឈ្ងោកមុខមើលឯកសារ
ទំនិញដែលត្រូវលក់ចេញទៅក្រៅប្រទេសរបស់នាយនោះ យ៉ាងស្ងប់ស្ងាត់តែម្នាក់ឯង ឃើញគេជា
ម៉ាហ្វៀរជួញដូរអាវុធ កាំភ្លើង ជាម្ចាស់កាស៊ីណូ ក្លឹបបែបនេះទេតែការងាររបស់នាយសុទ្ធតែស្របទៅ
តាមច្បាប់ មានពន្ធត្រឹមត្រូវទាំងអស់ ព្រោះមិនចង់
មានបញ្ហាជាមួយប៉ូលីសទេ ចុះបើថ្ងៃណាមួយថ្លោះ
ធ្លោយអីគ្រួសារ ប្រពន្ធ កូនរបស់នាយអ្នកណាមើល?
នេះហើយជាហេតុផល។

« Jung!! » សម្លេងស្រាលៗបន្លឺឡើងចីលមកកាត់
បង្អាក់ការគិតរបស់នាយ JungKookក៏ងើបមុខឡើង
សម្លឹងមើលអ្នកដែលហ៊ានចូលមកក្នុងបន្ទប់នាយដោយគ្មានការអនុញ្ញាតបែបនេះ

« Han Jessica? » JungKookបន្លឺឡើងទាំងភ្ញាក់ផ្អើល ក្រោកពីឃើញមុខស្រីស្រស់ម្នាក់នេះម្ដងទៀត
តាំងពីថ្ងៃនោះមកនាយមិនដែលជួបនាងទៀតនោះទេ
ព្រោះរវល់នៅជាមួយTaehyungជាប់មករហូត
រឿងដែលនាងហ៊ានទះTaeក៏នាយមិនយកទោសពៃរ៍
ព្រោះគិតថាខ្លួនក៏មានចំណែកខុសដែរ

« មែនហើយ គឺអូន!! » Jessicaមើលមុខនាយបន្តិច
រួចបិតទ្វារជិតឈឹង

« មកទីនេះធ្វើអី?» JungKook

« ហេតុអី? អូនមកមិនបានឬ? អូនក៏ជាប្រពន្ធរបស់បងដែរ»Jessica

« ប្រពន្ធអញ្ចឹងហេ៎ស? នាងគួរតែ...វង្វេងទេដឹង?
ប្រពន្ធខ្ញុំមានតែKim Taehyungម្នាក់ប៉ុណ្ណោះ»
រាងក្រាស់និយាយរួចសម្លឹងមើលឯកសាររបស់នាយ
ធ្វើមិនដឹង មិនខ្វល់ពីវត្តមានរបស់នាង

« បងក៏បានខ្លួនប្រាណខ្ញុំរួចទៅហើយ!!»Jessica

« ខ្លួនប្រាណនាងតម្លៃថ្លៃប៉ុណ្ណា? Han Jessica
ខ្ញុំប្រាប់នាងទាន់ខ្ញុំចិត្តល្អ កុំមកពាក់ព័ន្ធនិងជីវិតខ្ញុំ
ទៀតឲ្យសោះ»JungKook

« ចុះបងថានឹងទទួលខុសត្រូវលើខ្ញុំនោះអី? តើជាស្អីទៅ?» នាងនិយាយទាំងខឹងឡើងក្រហមភ្នែក
ម្រាមដៃក៏ក្ដាប់ចូលគ្នាយ៉ាងណែន

« .... »

« បាន!! ចុះបើខ្ញុំមានរបស់នេះ បងហ៊ានមិនខ្វល់ពីខ្ញុំទៀតទេ?» Jessicaដកក្រដាសសាមីពណ៍ខ្លាញ់ក្ដាមពីក្នុងកាបូបហុចឲ្យទៅJungKookទាំង
ញញឹមចុងមាត់ រីឯរាងក្រាស់ក៏យកមកមើលព្រោះ
ខ្លួនក៏ចង់ដឹងថានោះជាស្អីដូចគ្នា

« ក...កូន? នាងមានកូនឬ? »JungKookបើកភ្នែកធំៗសម្លឹងមើលទៅJessicaដែលកំពុងតែឈរញញឹម

« មែនហើយ ខ្ញុំកំពុងតែមានកូន!! ជាឈាមបង្កើតរបស់បង បងក៏ត្រូវតែទទួលខុសត្រូវលើខ្ញុំនិងកូនដូចគ្នា»Jessica

« ដោយរបៀបណា?» JungKook

« បងមិនយល់ទេឬ? បងមានអីៗជាមួយខ្ញុំច្រើនដងហើយ ហើយពួកយើងក៏មិនសូវបានការពារនោះដែរ Jung...បងមិនអាចមិនអើពើជាមួយអូននិងកូននោះទេ»និយាយឡើងឲ្យនាយគិតពីខ្លួននិងកូន
បើJungKookយល់ព្រមនោះ នាងប្រាកដជាបាន
រស់នៅសោយសុខជាប្រពន្ធរបស់នាយពិតប្រាកដ
ហើយថែមទាំងបានទទួលការមើលថែ ថ្នាក់ថ្នមពី
នាយទៀតផង។  នាងគិតបណ្ដើរ ទាំងញញឹមសមចិត្ត
មើលទៅJungKookដែលកំពុងតែស្ទាក់ស្ទើរ
គិតៗទៅសំណាងមកខាងនាងហើយ ល្អណាស់!!!

« នាងគិតថាខ្ញុំជាបង្កងឬHan Jessica? គ្រាន់តែ
សន្លឹកក្រដាសមួយសន្លឹកនេះ នាង...ចង់ឲ្យខ្ញុំស្រវា
រើសនាងមកដាក់ផ្ទះនាំតែក្ដៅក្រហាយដល់គ្រួសាររបស់ខ្ញុំឬ?» JungKookហែកក្រដាសនោះចោល
រួចនិយាយទាំងញញឹមចុងមាត់ សមចិត្តក្រោយពី
ឃើញទឹកមុខនាង មុននេះគេគ្រាន់តែធ្វើជាភ្លើរឲ្យ
នាងសប្បាយចិត្តបន្តិចប៉ុណ្ណោះ

« នេះបង..??? »Jessica

« ខ្ញុំយ៉ាងម៉េច? ប្រាប់នាងចុះ ខ្ញុំមិនមែនតួប្រុសក្នុង
រឿងដែលមោកជឿសម្ដីមនុស្សស្រី...ចរឹកអន់មួយ
ចំនួន យករឿងកូនមកនិយាយ ហើយក៏ជឿ បោះបង់ប្រពន្ធខ្ញុំចោលនោះទេ...» JungKook

« .... »

« អេ៎!! ចុះតាចាស់ដែលនាងបណ្ដើរនោះ? ឲ្យគេទទួលខុសត្រូវទៅ»JungKookសម្លឹងមើល
នាងរបៀបចម្អក ចង់ប្រាប់ថាគេមិនមែនល្ងង់នោះទេ
មិមថាមានរឿងអី អ្នកដែលគេជ្រើសរើសជាថេយ៍
Kim Taehyungម្នាក់ប៉ុណ្ណោះ ដែលសំខាន់ជាអ្វីៗ
ផ្សេងទៀតបើនាងមានកូនរបស់គេមែន គេនឹងទទួល
ប៉ុន្តែតែ...កូនប៉ុណ្ណោះ ព្រោះគេមិនភ្លើនាំភ្លើងចូលផ្ទះ បំផ្លាញគ្រួសារនោះទេ។

« បងមិនអាចធ្វើបែបនេះនោះទេ! កូនរបស់ខ្ញុំត្រូវតែ
មានបងជាប៉ាតែម្នាក់ប៉ុណ្ណោះ!!»Jessica

« បើចង់ចងខ្ញុំនោះ នាងគួរតែមានតែខ្ញុំម្នាក់ ព្រោះខ្ញុំនឹងជឿនាង តែបើនាងមានប្រុសចិញ្ចឹមច្រើនបែបនេះ...មិនដឹងទេ! ហើយបើចង់ឲ្យខ្ញុំទទួលនោះ យកលទ្ធផលDNAមកបញ្ជាក់មក »JK

« តែកូនទើបតែមួយសប្ដាហ៍ប៉ុណ្ណោះ ពិនិត្យម៉េចនឹងកើត?» Jessicaនៅតែរឹងទទឹង ទាំងដឹងថាកូននេះ មិនមែនកូនរបស់JungKook មួយសប្ដាហ៍ឬ?
តែJungKookមិនបានទៅរកនាងជិតកន្លះខែហើយ
ទៅរួចរបៀបណា??

« អញ្ចឹងចាំកើតពេលណា ចាំមករកខ្ញុំទៀតចុះ»
JungKookឈានជើងបម្រុងនឹងដើរចេញតែត្រូវ
នាងនិយាយកាត់មុន

« ចុះបើប្រពន្ធបងដឹងរឿងនេះ? ណ្ហើយចុះ...
ឮថាប្រពន្ធកំពុងរកលែងក្បាលចោលផង ត្រូវទេ?
បើគេដឹងថាបងធ្វើឲ្យខ្ញុំមានកូននោះ គេគិតយ៉ាងម៉េចទៅ...ប្ដីសម្លាញ់? យល់ល្អ ខ្ញុំមិនទៅផ្ទះបងក៏បានដែរត្រឹមតែបងមើលថែខ្ញុំនិងកូនឲ្យបានល្អ...យើងលួច-
លាក់ជាមួយគ្នានោះ ល្អទាំងសងខាង»Jessica

« ដំបូងខ្ញុំថាចង់ឲ្យនាងរស់នៅចាប់ផ្ដើមជាថ្មី
តែពេលនេះខ្ញុំគិតថានាងមិនទាំងមានដង្ហើមដើរចេញពីទីនេះផង» JungKook ញញឹមលាក់គំនួច ត្រឹមថេយ៍គេហ៊ានបកស្រាយស្រាប់ហើយ តែបើនាងនៅមានបំណងចង់បំផ្លាញគ្រួសារគេនោះ
អញ្ចឹងបញ្ចប់ត្រង់នេះល្អជាង

<< ផាំងងង>>

TO BE CONTINUED

.

Continue Reading

You'll Also Like

5.3K 291 7
ស្នេហារវាងមនុស្សនិងពស់
2.7M 160K 76
Nobody ever loved him; she was the first who loved him. He did not have a family and then one day she entered into his life and became a world for h...
68.2K 5.3K 18
គ្រាន់តែជួបគ្នាដំបូង គេក៏អាចធ្វើអោយបេះដូងបុរសឈាមត្រជាក់ រង្គោះរង្គើបានយ៉ាងងាយ ។ ជុងហ្គុក អាដាមសៀរីស៍Xថេហ្យុង អេលីសសៀរ៍
168K 17.3K 62
ជារឿងបែបកំប្លែងសើចច្រើនជាងយំជាមួយនឹងកូនប្រសារដប់គត់របស់តួក្នុងប្រលោមលោកមួយនេះ ។ Taekook = Jungkook Top Han Taehyung / Kim Jungkook Writer : PICH 0...